-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ប្រាក់ឈ្នួលកម្មករនិយោជិតនៅកម្ពុជា បានដំឡើងរាល់ឆ្នាំ ខណៈឆ្នាំនេះ ប្រទេសក្នុងតំបន់ មិនមានការដំឡើងនោះទេ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រាក់ឈ្នួលសម្រាប់ កម្មករ និយោជិតនៅកម្ពុជា ត្រូវតែដំឡើងជារៀងរាល់ឆ្នាំ ខណៈប្រទេសក្នុងតំបន់ មិនមានការដំឡើងនោះទេ ដើម្បីធានាការប្រកួតប្រជែង ក្នុងការនាំចេញផលិតផលកាត់ដេរទៅក្រៅប្រទេស ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា មាមប្រសាសន៍ដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធ ដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេរ រហូតសម្រេចបានលទ្ធផលចំនួន ២០៤ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកម្មករនិយោជិតនឹងត្រូវទទួលបាន មានចំនួន ២០៤ ដុល្លារ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល…
-
ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំនៅកម្ពុជា ប្ដេជ្ញាបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងមហាផ្ទៃកម្ពុជា!

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម នាទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា បានជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការប្ដេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ លោកឧត្ដមសេនីយ៍ត្រី ក៏បានស្នើសុំការគាំទ្រពីសំណាក់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា។ ជាកិច្ចឆ្លើយតប ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បាន ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងនគរបាលវៀតណាម សូមប្រកបដោយសេចក្ដីសុខ សុភមង្គល និងជោគជ័យ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិ និងប្រជាជន…
-
ជប៉ុនប្រគល់អគារដែលតម្លៃជិត ២០លានដុល្លា ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សៀមរាប៖ អគារមួយខ្នងកម្ពស់៤ជាន់ ដែលមានតម្លៃសាងសង់ជិត ២០លានដុល្លា ត្រូវបានរាជរដ្ឋាភិបាលជប៉ុន ធ្វើការប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីអគារដ៏ធំនេះបានសាងសង់ និងបំពាក់បរិក្ខាបានរួច រាល់។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុន ។ លោក សាតូ រីយូតា បានថ្លែងថា បច្ចុប្បន្នវិស័យសុខាភិបាលនៅកម្ពុជា មានភាពប្រសើរឡើងជាបណ្តើរៗ ប៉ុន្តែនៅតាមតំបន់ជនបទ ក៏ដូចជាខេត្តសៀមរាប នៅតែមានបញ្ហាច្រើនទាក់ទងទៅនឹងអគារ បរិក្ខាពេទ្យ និងធនធានមនុស្ស នេះបើធៀបទៅនឹងរាជធានីភ្នំពេញ។ លោកបន្តថា ចំពោះអគារថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមួយនេះ ត្រូវបានដាក់បញ្ចូលរួមគ្នានូវមុខងារវេជ្ជសាស្ត្រ ដែលកាលពីមុនត្រូវបានដាក់ពង្រាយនៅតាមអគារផ្សេងពីគ្នា។ ជាមួយគ្នានេះបន្ទប់ព្យាបាលត្រូវបានរៀបចំដោយបានពិចារណាលើផ្នែកវេជ្ជសាស្ត្រ ដែលអាច ផ្តល់ឲ្យអ្នកជំងឺនូវការថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព។ លោក ពិន ប្រាកដ ក៏បានលើកឡើងថា អគារមន្ទីរពេទ្យថ្មីមួយនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសេវាសុខាភិបាល ហើយក៏ជាសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ ការធ្វើទំនើបកម្មសុខាភិបាល ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវា ជូនប្រជាជនមួយកម្រិតទៀត។ លោកថា…
-
សាធារណរដ្ឋតួគី ចាត់ទុកវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ជាអទិភាពសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី បានជម្រាបជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថា ទួគីត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយកម្ពុជា លើកិច្ចការបរិស្ថានក្នុងតំបន់ ក៏ដូចជានៅថ្នាក់អន្តរជាតិ។ តួគីគឺជាសមាជិកសហភាពអឺរ៉ុប ដែលបានបង្កើតកិច្ចព្រមព្រៀងបៃតង(GREEN DEAL) ដែលផ្តោតជាសំខាន់លើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងការអភិរក្សជីវៈចម្រុះ។ ការថ្លែងឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ទី០២ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគីបានថ្លែងបន្តថា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងសាធារណរដ្ឋតួគី គឺឈានឆ្ពោះទៅការលើកកម្ពស់ការអភិរក្សជីវចម្រុះ និងការស្តារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដើម្បីការអភិវឌ្ឍជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិផ្សារភ្ជាប់ផលិតផលមូលដ្ឋានជំរុញទេសចរណ៍ ។ ជាមួយគ្នានេះ លោកជំទាវក៏មានចំណាប់អារម្មណ៍ផងដែរ លើការគ្រប់គ្រងសំណល់ប្លាស្ទិកពីព្រោះថា ភាគតូចល្អិតនៃសំណល់ប្លាស្ទិក(Micro plastic) ជាបញ្ហាស្រួចស្រាវដែលត្រូវយកចិត្តទុកដាក់មុនគេ ជាពិសេសគ្រប់ការវេចខ្ចប់សុទ្ធតែប្រើប្លាស្ទិក ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់ថា ក្រសួងបានដាក់ចេញនូវការងារអាទិភាព៣ សំខាន់ៗ ក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស១,៣លាននាក់។…
-
សម្ដេចតេជោ ហ៊ុន សែន ជូនពរប្រជាពលរដ្ឋ ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌទី៤

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជូនពរ ប្រជា ពល រដ្ឋ ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាស នៃពិធីកាន់បិណ្ឌទី៤ ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អនុមោទនា ថ្ងៃកាន់បិណ្ឌ៤។ ថ្ងៃទី៣ តុលា ត្រូវនឹងថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។ សម្ដេច បានជូនពរបងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកានៃពិធីកាន់បិណ្ឌ…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួប សំណេះ សំណាលជាមួយកម្មករ និយោជិត ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ជិត ២ម៉ឺននាក់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ ។ រោងចក្រ សហគ្រាសទាំង ២២នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៨, រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ , រោងចក្រដេរស្បែកជើង ចំនួន ១ និងរោងចក្រផលិតឆត្រ ចំនួន ១។ នេះគឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប៤លើកកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ា ណែត បានថ្លែងបង្ហាញពីគោលនយោបាយ…
-
កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែកញ្ញា និងលើកទិសដៅការងាខែតុលា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច
ភ្នំពេញ៖ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ដើម្បីត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារ និងស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពររបស់អគ្គនាយកដ្ឋានទាំង៣ ចំណុះក្រសួង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងលោកប្រធាននាយកដ្ឋានជំនាញ សរុប ៥០នាក់ នៅទីស្តីការក្រសួង ដែលស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ៕
-
គ.ជ.ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.០៤១ នាក់អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៧៩៧ នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៦៧១ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.០០៦ នាក់។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ: App-NECKH ។ ប្រសិនបើពិនិត្យ ឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន…
-
អ្នកការទូតកំពូលអឺរ៉ុបសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយសភាអាមេរិកផ្អាកជំនួយដល់អ៊ុយក្រែន

ព្រុចសែល៖ រដ្ឋាភិបាលអាមេរិកសម្រេចផ្អាកផ្តល់ជំនួយដល់អ៊ុយក្រែនសិន បន្ទាប់ពីមូលនិធិយោធាបន្ថែមទៀតត្រូវបានដកចេញពីកិច្ចព្រមព្រៀងកញ្ចប់ថវិកាសភា ប៉ុន្តែលោក ចូ បៃដិន បានប្តេជ្ញាថា សហរដ្ឋអាមេរិកមិនទុកអ៊ុយក្រែនចោលឡើយ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា រូបលោកមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីជំនួយអ៊ុយក្រែនត្រូវបានទម្លាក់ចេញពីកិច្ចព្រមព្រៀងរបស់សភាអាមេរិក ដើម្បីជៀសវាងការបិទរដ្ឋាភិបាល។ លោក Borrell បានបញ្ជាក់នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងកៀវ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនយ៉ាងដូច្នេះថា ខ្ញុំមានក្តីសង្ឃឹមថា នេះមិនមែនជាការសម្រេចចិត្តច្បាស់លាស់ទេ ហើយអ៊ុយក្រែននឹងបន្តទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។ លោក Borrell បានគូសបញ្ជាក់ថា ការគាំទ្រផ្នែកយោធារបស់យើងចំពោះអ៊ុយក្រែនបានឈានដល់ ២៥ពាន់លានអឺរ៉ូ។ ហើយសរុបមក ជំនួយមនុស្សធម៌ផ្នែកយោធាបានឈានដល់ ៨៥ពាន់លានអឺរ៉ូ ដែលរួមគ្នា រវាងស្ថាប័នអឺរ៉ុប និងរដ្ឋជាសមាជិក គឺជាចំនួនខ្ពស់បំផុតក្នុងពិភពលោក។ លោកបន្ថែមថា មុនថ្ងៃម្សិលមិញ គណៈកម្មការក៏បានប្រកាសនូវសំណើទៅកាន់រដ្ឋសមាជិក នៃមូលនិធិអ៊ុយក្រែនផងដែរ ដើម្បីស្វែងរកថវិកា ៥០ពាន់លានអឺរ៉ូបន្ថែមទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបើកការដ្ឋានកសាងផ្លូវបេតុង ២ខ្សែ ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយស្រុកបាទី កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបើកការដ្ឋានកសាងផ្លូវបេតុង ២ខ្សែ ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រច្រើលលើសលប់នៅទូទាំងស្រុកបាទី ហើយនៅភូមិត្រពាំងត្រយឹង ទទួលបានសំឡេងឆ្នោតគាំទ្រនេះរហូតដល់ជាង ៩៣ ភាគរយ។ ឯកឧត្តម បានរំលេចឡើងថា អ្វីដែលជាការសងគុណចំពោះលោកតា លោកយាយ បងប្អូន ពូមីង កូនក្មួយ គឺការចូលរួមជួយអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានតែម្តង ។ ឯកឧត្តម បន្តថា ឃុំចំបក់ នឹងទទួលបានផ្លូវបេតុងប្រវែង ១៩គីឡូម៉ែត្រ ក្នុងចំណោមផ្លូវបេតុងសរុបទាំងអស់ ៨៤ខ្សែ ស្មើនឹង ៨៤គីឡូម៉ែត្រ ដែលខ្ញុំនឹងផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋនៅស្រុកបាទី ។ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងពីមោទនភាព និងកិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័ស លើឆាកតំបន់ និងអន្តរជាតិក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត…