-
ព្រឹកនេះ ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរ ទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះ រាជាណាចក្រកម្ពុជា (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ / ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣) ដែលជាឆ្នាំពិសេស គម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដែលព្រះរាជពិធីនេះ ប្រារព្ធធ្វើនៅសាលសន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័ន មានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា រៀបចំជាព្រះរាជពិធីអបអរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានអធឹកអធម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាឆ្នាំពិសេសគម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។ ប៉ុន្តែដោយមានសំណូមពរជាក់ស្ដែង ព្រះរាជពិធីនេះ ត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង…
-
គ.ជ.ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីបួន នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីបួន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ ប្រសិនបើពិនិត្យ ឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ10) ឬ អ្នកដែលបានផ្លាស់លំនៅឋានំ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅផ្ទះ នបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ ក្នុ សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/voter-list-revision-202, ដើម្បីបិត្យមើល តារាងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ចាំថ្ងៃ ៕ ដោយ-រ៉ាវុធ
-
នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឱ្យគ្រូៗ និងសិស្ស ពង្រឹងលើសមត្ថភាពស្រាវជ្រាវ បង្រៀន និងអានឱ្យបានច្រើន

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពង្រឹងលើសមត្ថភាពស្រាវជ្រាវ បង្រៀន និងអានឱ្យបានច្រើន ។ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកិច្ច និងសំណេះសំណាលជាមួយសិស្សនុសិស្សនៅតាមស្តង់ពិព័រណ៍ស្នាដៃ ដោយសម្តេចធិបតី បានបង្ហាញក្ដីរំភើប និងមានមោទកភាព ដែលបានឃើញសិស្សានុសិស្សបង្កើតការច្នៃប្រឌិត ធ្វើការស្រាវជ្រាវ និងបានចងក្រងជាសៀវភៅជាច្រើន។ សម្តេចធិបតី បានថ្លែងថា៖ កុំខ្លាចការវិនិយោគទៅលើការងារបង្កើតផលិតផលបែបនេះ កុំខា្លចវិនិយោគលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិយើង។ សម្ដេចសប្បាយចិត្តដែលសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូស្រាវជ្រាវចងក្រងជាសៀវភៅបានជាង ១ពាន់។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សមានវប្បធម៌ស្រាវជ្រាវ និងអានឱ្យបានច្រើន។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យគ្រូៗ ពង្រឹងលើសមត្ថភាពបង្រៀន និងការស្រាវជ្រាវផងដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង…
-
នាយករដ្ឋមន្ត្រីកម្ពុជា បង្ហើបគម្រោងកែប្រែពេលវេលាទំនេររបស់សិស្ស និងគ្រូ មកច្នៃឱ្យទៅជាពេលវេលាដែលមានប្រយោជន៍

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបពីគម្រោងកែប្រែពេលវេលាទំនេររបស់សិស្ស និងគ្រូ ក្រៅពីរៀន និងបង្រៀន ទៅជាពេលវេលាដែលមានការងារធ្វើ ហើយមានប្រយោជន៍ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្មេងៗខ្លះ ពួកគាត់រៀនព្រឹក តែល្ងាចទំនេរ គ្រូខ្លះគាត់បង្រៀនព្រឹក គាត់ទំនេរថ្ងៃ ដូច្នេះហើយយើងត្រូវគិតគូរបង្កើតទំលាប់ឲ្យពួកគាត់យកពេលវេលាទំនេរនោះ មកធ្វើអ្វីដែលទទួលបានប្រយោជន៍ ។ សម្តេចធិបតី បានលើកឧទាហរណ៍ថា គ្រូដែលបង្រៀនព្រឹកទំនេរថ្ងៃ លោកគ្រូ អ្នកគ្រូទំនេរនោះ អាចធ្វើការស្រាវជ្រាវ បង្កើតសៀវភៅជាដើម ដើម្បីភាពសម្បូរបែបនៃសៀវភៅសិក្សា កាត់បន្ថយការយកសៀវភៅគេមកបង្រៀន ហើយរដ្ឋក៏លើកទឹកចិត្តជាថវិកាជូនគាត់ជាដើម ។ នេះហើយជាការកែទម្លាប់ និងការគិត ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់សិស្សវិញ ត្រូវឲ្យគាត់ចូលរួមការងារផ្សេងៗ ទំនេរពីការសិក្សា ជៀសវាងទំនេរដើរលេងប្រព្រឹត្តរឿងមិនល្អក្នុងសង្គម ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញគម្រោងដូច្នេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា…
-
នាយករដ្ឋមន្ត្រី៖ សាលារៀន ត្រូវយកចិត្តទុកដាក់លើអាហារ ដែលអាចនាំឱ្យប៉ះពាល់សុខភាពសិស្ស

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការពិនិត្យមើលតាមសាលារៀនទាំងអស់ ទាំងវិស័យឯកជន និងរដ្ឋ ចំពោះអាហារ ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស ។ សម្ដេចធិបតី ក៏បានអំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀន ឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្សផងដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងអំពាវនាវដូចនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ សូមរំលឹកថា កន្លងទៅ ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការលក់ចំណីអាហារមួយចំនួននៅក្នុងគ្រឹះស្ថានសិក្សា ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង ចំណីអាហារដែលបង្កផលប៉ះពាល់ដល់កុមារ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយលុបគម្រោង ដែលមិនចាំបាច់តាមក្រសួងនានា រដ្ឋសន្សំថវិកាបានជាង ២០០លានដុល្លារ

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានលើកឡើងថា ក្រោយលុបគម្រោង ដែលមិនចាំ បាច់តាមក្រសួងនានា រដ្ឋសន្សំថវិកាបានជាង ២០០លានដុល្លារ ។ សម្តេចធិបតី បានយកឱកាសនេះ ធ្វើការណែនាំដល់ក្រសួង ស្ថាប័ននានា ត្រូវពិនិត្យក្នុ ង ការលុបចោលនូវគម្រោងមួយចំនួនដែលមិនចាំបាច់នៅតាមសាមីក្រសួង ខណៈក្នុងពេល ថ្មីៗនេះ ក្រោយការលុបគម្រោងដែលមិនចាំបាច់មួយចំនួន រាជរដ្ឋាភិបាល អាចសន្សំថវិកាបានជាង ២០០លានដុល្លារអាមេរិក ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងហ៊ានលុបចោល ចំពោះគម្រោងដែលមិនចាំបាច់នៅតាមសាមីក្រសួងរបស់ខ្លួន ដើម្បីចូលរួមក្នុងការសន្សំថវិកាជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ សីលធម៌ ដែលជាគំរូ ក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ ដែលគំរូ ក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេស ជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះ តទៅ ត្រូវតែធ្វើការកំណែទម្រង់លើវិស័យអប់រំ ដោយគ្រូបង្រៀន ត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង ទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ ក្រោយៗទៀត។ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា មូលដ្ឋាននៃការអប់រំ ត្រូវគិតហើយ ដោយយើងផ្ដោតទៅលើការពង្រឹងថ្នាក់មូលដ្ឋានពីមតេយ្យដល់ទី១២ ពង្រឹងអាហ្នឹងបាន វិស័យអប់រំយើងខ្លាំងហើយ មិនមែនថានិយាយចឹង…
-
នាយករដ្ឋមន្ត្រីកម្ពុជា៖ អតីតកាល និងបច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់ ចំពោះការវិវត្តន៍វិជ្ជមាននៃការអប់រំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អតីតកាល និងបច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់ ចំពោះការវិវត្តន៍វិជ្ជមាននៃការអប់រំ ។ ជាក់ស្ដែង យុវជនកម្ពុជា មានសមត្ថភាពសរសេរចងក្រងសៀវភៅបានល្អ និងមានការច្នៃប្រឌិតខ្ពស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ កោតសរសើរដល់យុវជនកម្ពុជា ដែលទើបតែរៀនថ្នាក់ទី១១ តែមានសមត្ថភាពសរសេរចងក្រងសៀវភៅបានល្អ។ សម្តេច ក៏បានកោតសរសើរដល់យុវជនកម្ពុជា បានច្នៃប្រឌិតគ្រឿងយន្តប្រើតេឡេបញ្ជា ។ សម្តេចធិបតី បានរំលឹកពីអតីកាលដែលការអប់រំនៅកម្ពុជាក្រោយងើបពីសង្រ្គាម ការសិក្សាខ្វះសូម្បីសៀវភៅអាន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រៀបធៀបអតីតកាល និងបច្ចុប្បន្នថា ខុសគ្នាឆ្ងាយណាស់ ដោយយុវជនកម្ពុជា មានសមត្ថភាព មានការយកចិត្តទុកដាក់ និងមានមធ្យោបាយសិក្សាច្រើន។…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការដឹកនាំរបស់សម្ដេចនៅអាណត្តិនេះ នឹងធ្វើឲ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា ក្នុងការដឹកនាំរបស់សម្ដេចនៅអាណត្តិនេះ នឹងធ្វើឲ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល។ ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំក្រសួងអប់រំ ពិនិត្យការជ្រើសរើសនាយកសាលា ព្រោះនាយកសាលា មានសារៈសំខាន់ណាស់ក្នុងការដឹកនាំបណ្ដុះបណ្ដាលធនធានមនុស្ស ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងការដឹកនាំរបស់សម្ដេចនៅអាណត្តិនេះ គឺត្រូវពង្រឹងគុណភាពទាំងមណ្ឌលសុខភាព និងសាលាទូទាំងប្រទេស។ សម្ដេចក៏បានលើកឡើងពីបំណងក្នុងការធ្វើវិមជ្ឈការអំណាចក្នុងការរើសនាយកសាលា ទៅឲ្យថ្នាក់ខេត្ត រាជធានីជ្រើសរើស ដោយថា នឹងអាចធ្វើឲ្យប្រព័ន្ធអប់រំ មានគុណភាពបន្ថែមទៀត។ សម្ដេចថា នាយកសាលា គឺជាបុគ្គលសំខាន់ដែលធ្វើឲ្យការអប់រំមានការរីកចម្រើន ។ ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងអប់រំ យុវជន…
-
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៖ អ្នកដឹកនាំជាច្រើន សុទ្ធតែត្រូវបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ៖ ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅសហសាលសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា ជាច្រើនឆ្នាំមកហើយ ដែលសាលាភូមិន្ទរដ្ឋបាល បានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ក្នុងបេសកកម្ម បណ្តុះបណ្តាលអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ស្របទៅតាមការវិវត្តឥតឈប់ឈរនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។ អ្នកដឹកនាំជាច្រើន សុទ្ធតែត្រូវបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានការបណ្តុះបណ្តាលនៅទីនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ជាក់ស្ដែងថ្ងៃនេះ សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្តុះបណ្តាលមួយក្នុងចំណោមវគ្គជាច្រើនផ្សេងទៀត ដើម្បីបណ្តុះបណ្តាលមន្ត្រីរាជការជាន់ខ្ពស់ និងអនាគតអ្នកដឹកនាំស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈជាពិសេសអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺមនុស្ស។ ជាក់ស្តែង អាទិភាពទី២ ដែលមានចែងក្នុងមុំទី១ របស់យុទ្ធសាស្ត្របញ្ចកោណ គឺការពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការវាយតម្លៃ និងការទទួលស្គាល់អ្នកដឹកនាំគម្រូ និងការរៀបចំបណ្តាញអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ។ បន្ថែមពីលើនេះ នៅក្នុងមុំទី២ នៃយុទ្ធសាស្ត្របញ្ចកោណដដែល បានចែងពាក់ព័ន្ធជាមួយការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ប្រកបដោយសមត្ថភាពជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌…