-
ទូតស្វីស សន្យាជាមួយរដ្ឋមន្ត្រីការងារ បន្តជួយជ្រោមជ្រែងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ឯកឧត្តម PEDRO ZWAHLEN អគ្គរដ្ឋ ទូតស្វីសប្រចាំនៅកម្ពុជា ថៃ ឡាវ នាថ្ងៃទី០៩ តុលា នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយបណ្តុះបណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជា ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតង នៅតាមតំបន់ភូមិភាគឦសាន្តរបស់កម្ពុជាលើជំនាញ ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការជួសជុលថែទាំទោចក្រយានយន្ត ការងារកំបោរ និងការងារការ៉ូ និងជួសជុល អគ្គិសនីទូទៅជាដើម ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងដើម្បីពិភាក្សាបន្ថែមលើការពង្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសម្រាប់កម្ពុជា ក្រោយភាគីទាំងពីរបានចុះកិច្ចព្រមពៀង ។ ក្រៅពីវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណបន្ថែមទៀតចំពោះរដ្ឋាភិបាលស្វីស ដែលបានជួយគាំទ្រ និងការបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជាចំពោះគម្រោងការទទួលបានការងារសមរម្យដែលបានអនុវត្តតាំងពីឆ្នាំ២០១៧ តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមអគ្គរដ្ឋទូត បានសន្យាជាមួយឯកឧត្តមរដ្ឋមន្ត្រី បន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត។ ភាគីទាំងពីរ ក៏បានជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលមានភាពចាំបាច់ ក្នុងដំណើរការសង្វាក់ផលិតកម្មសេដ្ឋកិច្ច ក្នុងក្របខណ្ឌប្រទេសកម្ពុជា…
-
កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងអធិការកិច្ចប្រចាំសប្តាហ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច

ព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងលោក លោកស្រីជាប្រធាននាយកដ្ឋានជំនាញ សរុប ៤៥នាក់ នៅទីស្តីការក្រសួង ដែលស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ៕
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតវៀតណាម ជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅលើវិស័យនានា ដែលជាផលប្រយោជន៍រួម

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតវៀតណាម បានពិភាក្សាគ្នាដោយជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យនានា ដែលជាផលប្រយោជន៍រួម ។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានជំរុញដូច្នេះក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ដែលបានលូតលាស់ឥតឈប់ឈរលើគ្រប់កម្រិត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ព្រមទាំងកិច្ចសហប្រតិបតិ្តការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ ។ សូមរំលឹកថា កម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ។ ក្នុងអំឡុងពេលជាង ៥០ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរ បានឆ្លងកាត់ដំណាក់កាលនៃប្រវត្តិសាស្ត្រជាច្រើន ហើយប្រទេសទាំងពីរ បានពុះពារជម្នះលើបញ្ហាប្រឈមធំៗ និងបានធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ សម្រេចបានសមិទ្ធផលដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលមិនអាចកាត់ថ្លៃបាន ។ ដោយឡែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានបង្ហាញសញ្ញាវិជ្ជមាន…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌវេន៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្នុងឱកាសដ៍សោមនស្សរីករាយ នៃពិធីបុណ្យប្រពៃណីជាតិ ដែលប្រជាពុទ្ធបរិស័ទយើងគ្រប់ស្រទាប់ ទូទាំង ព្រះរាជាណាចក្រកម្ពុជា មានសេចក្តីអំណរសាទរយ៉ាងក្លៀវក្លា និងរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទានដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទីអារាមនានា ដែលជាទីសក្ការៈ ដើម្បីទទួលយកនូវកុសលផល បុណ្យរៀងៗខ្លួន និងជាការរួមចំណែក ជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋនោះ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃកាន់បិណ្ឌវេន៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនក្រុមគ្រួសារ បាននាំយកចង្ហាន់គ្រឿង ឧបភោគបរិភោគនំចំណីភេសជ្ជៈគ្រប់ប្រភេទ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃ និងចូលរួមរីករាយជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិត ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងឱកាសអញ្ជើញដល់ទីអារាម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងអស់ បាន អញ្ជើញបូជា,ទៀន,ធូប គន្ធពិដោ ថ្វាយចំពោះព្រះពុទ្ធបដិមា នៅលើឧបដ្ឋានសាលា…
-
គ.ជ.ប បង្ហាញលទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំបី នៃការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បានលទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំបី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧.៤៧០នាក់-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.៣៨៧ នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.៥៦០ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៧០៦ នាក់។ លទ្ធផលសរុបរយៈពេល ប្រាំបីថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖ ប្រជាពលរដ្ឋអាចទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NECKH ។ ប្រសិនបើពិនិត្យ ឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះ បោះឆ្នោត។ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករាឆ្នា៦) ឬ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោជា ឱ្យបានគ្រប់ៗគ្នានៅឃុំ…
-
គ.ជ.ប ជូនដំណឹង សភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) សូម ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖សភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបញ្ហាប្រឈមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕ ដោយ-រ៉ាវុធ
-
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវជាថ្មី សូមបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គម

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាព្រឹកថ្ងៃទី០៩ តុលា បានប្រតិកម្មនឹងសារព័ត៌មានមួយដែលបានចុះផ្សាយព័ត៌មានមិនបានផ្ទៀងផ្ទាត់ ឬធ្វើមិនយល់ក្នុងចេតនាវាយប្រហារលើបុគ្គលឯកឧត្តមផ្ទាល់ក៏ដូចជាលើរាជរដ្ឋាភិបាល ទាក់ទងបទសម្ភាសន៍របស់ឯកឧត្តមជាមួយកាសែតកម្ពុជាថ្មី។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានសរសេរថា៖ កាលពីពេលថ្មីៗនេះ ខ្ញុំបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មីដោយនិយាយថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ។ គេច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះដោយមិនប្រើរូបថតទេ លើកលែងតែករណីនោះជារឿងធំពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង តែគេត្រូវគោរពក្រមសីលធម៌ខ្ពស់ណាស់ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើម ពីព្រោះគេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។ ឯកឧត្តមបន្តថា ក្រមសីលធម៌បែបនេះនរណាក៏ដឹងដែរជាពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹងនិងអ្នកសារព័ត៌មាន។ ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន នៅលើទំព័រមុខសារព័ត៌មាន? អ្នកសារព័ត៌មានដែលសរសេរអត្ថបទនេះទៀតសោតមិនបានផ្ទៀងផ្ទាត់ថាតើសម្តីដើមរបស់ខ្ញុំចង់និយាយពីអ្វីនិងក្នុងបរិបទអ្វីនោះឡើយ។ នេះជាភាពខ្សត់ខ្សោយខាងវិជ្ជាជីវៈដោយគ្រាន់តែលឺគេថា ហើយបន្ថែមល្បោយខ្លួនឯងតុបតែងបានជាសាច់រឿងមួយវែងអន្លាយដើម្បីវាយប្រហារអ្នកដទៃ ឬវាយប្រហារលើរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ជាថ្មីម្តងទៀត ក្នុងនាមជាអ្នកធ្លាប់ប្រឡូកក្នុងអាជីពនេះ ៣០ឆ្នាំ ហើយដែលបានរួមចំណែក ក្នុងការកាត់បន្ថយរូបភាពហិង្សាលើទំព័រសារព័ត៌មានក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ជំហរជាថ្មីថា សូមបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមតទៅទៀត ពីព្រោះវាមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាងណាស់៕ ដោយ វណ្ណលុក
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ភាពជោគជ័យនៃការដឹកនាំប្រទេស ពីបាតដៃទទេរ មកដល់បច្ចុប្បន្ន គឺកើតចេញពីឆន្ទៈ និងការលះបង់ របស់ថ្នាក់ដឹកនាំជំនាន់មុន

(កំពង់ស្ពឺ)៖ ភាពជោគជ័យនៃការដឹកនាំប្រទេសពីបាតដៃទទេរមកដល់បច្ចុប្បន្ន គឺកើតចេញពីឆន្ទៈ និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ខណៈអ្នកជំនាន់ក្រោយ ចងចាំជានិច្ចនូវគំរូវីរភាពនេះ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនិវត្តជន នៃមន្ទីរសុខាភិបាល និងមន្ទីរផែនការ ដែលបានរៀបចំឡើង នៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់។ ឯកឧត្តម ហ៊ុន ម៉ានី បាននាំមកនូវការផ្តាំផ្ញើរសួរសុខទុក្ខសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះលោកអុំ លោកពូ អ្នកមីង នាពេលនេះ ។ ឯកឧត្តម រដ្ឋមន្ត្រី បានរំលឹកនូវវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន អតីតយុទ្ធជន ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព មានស្ថិរភាព…
-
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានអនុម័ត ក្នុងសម័យប្រជុំសភាពេញអង្គ នីតិកាលទី៧ ព្រឹកនេះ

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមកិច្ចប្រជុំ មានចំនួន ១០១រូប។ សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានធ្វេីការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលជាសំណើរបស់រាជរដ្ឋាភិបាល ។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទាំងមូលជាឯកច្ឆន្ទ។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន១១មាត្រា។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្មីនេះ នឹងជំនួសច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែងនិងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើននិងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO ៕ ដោយ ហេង សម្បត្តិ +ថេត វិចិត្រ
-
ម៉ាឡេស៊ី មានបំណងនាំចូលផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសខ្លួនបន្ទាប់ពីអង្ករ

ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ម៉ាឡេស៊ី បានបង្ហាញពីគោលបំណងក្នុងការនាំចូលផលិតផលជលផលរបស់កម្ពុជា ទៅកាន់ប្រទេសរបស់ខ្លួន បន្ទាប់ពីប្រទេសនេះបាននាំចូលអង្ករពីកម្ពុជារួចហើយ។ ការបង្ហាញគោលបំណងរបស់ភាគីម៉ាឡេស៊ី ត្រូវបានលើកឡើងនាជំនួបកិច្ចពិភាក្សាការងារទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃប្រទេសម៉ាឡេស៊ី។ ជំនួបនេះ បានរៀបចំឡើងស្របពេលដែលមន្រ្តីជាន់ខ្ពស់កម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរបានផ្តោតសំខាន់លើផលិតផល ស្រូវ អង្ករ ដែលអាចធានាបាននូវសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មលើអង្កររបស់កម្ពុជា។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីកសិកម្មម៉ាឡេស៊ីបានបង្ហាញពីចំណាប់អារម្មណ៍ទៅលើអនុវិស័យវារីវប្បកម្មរបស់កម្ពុជា និងបង្ហាញពីបំណងនាំចូលផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ខណៈដែលភាគីទាំងពីរ បានលើកទឹកចិត្ត និងគាំទ្រឱ្យវិនិយោគិននៃប្រទេសទាំងពីរ វិនិយោគលើវិស័យកសិកម្ម ដោយធ្វើការសហការគ្នាឱ្យកាន់តែជិតស្និតបន្ថែមទៀត។ នេះបើតាមខ្លឹមសារនៃជំនួបដែលក្រសួងកសិកម្មបានបង្ហោះនៅលើបណ្តាញសង្គម។ សូមជម្រាបថា ផលិតផលជលផល ត្រូវបាននាំចេញទៅក្រៅប្រទេសជាបន្តបន្ទាប់ ជាពិសេសប្រទេសចិន ដោយក្នុងនោះកាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១២ប្រភេទ…