-
គណបក្សនយោបាយចំនួន ១៣ ស្នើសុំចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖គណបក្សនយោបាយចំនួន ១៣ បានធ្វើលិខិត ផ្លូវការដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដើម្បី ស្នើសុំចង សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ។ ការស្នើ នេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ក្នុងលិខិត មេដឹកនាំគណបក្សនយោបាយទាំង ១៣ បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ថា គណបក្ សយើងខ្ញុំទាំងអស់គ្នាដូចមាន រាយឈ្មោះភ្ជាប់មក ជាមួយនឹង សំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្ស ប្រជាជនកម្ពុជា នេះមានគោលបំណងចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចប្រធានដែលបានដឹកនាំ ប្រទេសកម្ពុជាឆ្ពោះទៅរកសុខ សន្តិភាព រក្សាបានស្ថិរភាពនិងការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ។ សូមជម្រាបថា គណបក្សនយោបាយទាំង ១៣ រួមមាន គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្សធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សអំណាច ប្រជាពលរដ្ឋ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សឯកភាព ជាតិខ្មែរ គណបក្សខ្មែរក្រោក គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរអង្គរ និងគណបក្សសាធារណរដ្ឋ៕ ដោយ៖វណ្ណលុក
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងទូតវៀតណាម ឯកភាពបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ

(ភ្នំពេញ)៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងទូតវៀតណាម បានឯកភាពបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ នៅក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងជំនួបថ្ងៃនេះ ដែលជាឱកាសដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ។ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអបអរសាទរសារជាថ្មីជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជូនពរ សម្តេចធិបតី ទទួលបាននូវជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ គឺការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិតជាបានបង្កលក្ខណៈដល់ដំណើរការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ,…
-
ទូតស្វីស កោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងបញ្ជាក់ពីការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតស្វីស បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងបានបញ្ជាក់ពីការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ។ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូចនេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ នៅក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាបន្តបន្ទាប់ ព្រមទាំងសាទរស្នាដៃដ៏អស្ចារ្យរបស់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កុមារ និងស្ត្រីកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបានបញ្ជាក់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្ថែមថាការជួយគាំទ្រនេះក៏ត្រូវបានផ្តល់ក្នុងក្របខ័ណ្ឌ កម្មវិធីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់មេគង្គឆ្នាំ២០២២-២០២៥។ ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស និងគណៈប្រតិភូ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល ។ ឯកឧត្តម ម៉ៅរូ វីអេរ៉ា បានគោរពប្រគល់ជូន សម្តេចធិបតី នូវលិខិតអបអរសាទររបស់ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើការបញ្ជាក់ផងដែរនូវបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ…
-
លោកជំទាវ Siblle de Cartier dYves បង្ហាញពីឆន្ទៈក្នុងការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជាតាមរយៈការផ្តល់ជូនវគ្គបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Sibille de Cartier d’Yves ឯកអគ្គរាជទូតប៊ែលហ្ស៉ិកប្រចាំតំបន់ (កម្ពុជា ថៃ ភូមា និង ឡាវ) ដោយផ្ដោតលើការលើកកម្ពស់គុណភាព អប់រំនៅកម្ពុជា៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ។ លោកជំទាវ Siblle de Cartier dYves បានបង្ហាញពីឆន្ទៈក្នុងការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជាតាមរយៈការផ្តល់ជូនវគ្គបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាកម្មវិធីថ្នាក់បណ្ឌិត និងអនុបណ្ឌិតជាមួយសកលវិទ្យាល័យល្បីៗមួយចំនួននៅប្រទេសប៊ែលហ្ស៉ិក។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបាន លើកឡើងពីសមិទ្ធផលធំៗដែលសម្រេចបានរួមមាន៖ បណ្តុះបណ្តាលធនធានមនុស្ស (កម្រិតបណ្ឌិត ចំនួន ១០នាក់ និងកម្រិតម៉ាស្ទ័រចំនួន ២៣នាក់) បង្កើតឲ្យមាន Double Degree Program សម្រាប់កម្មវិធីថ្នាក់បណ្ឌិតជាមួយសកលវិទ្យាល័យមួយចំនួននៅ ប្រទេសបែលហ្ស៉ិកតាមរយៈម៉ូដែល Co-Supervision system សាងសង់អន្តេវាសិកដ្ឋាន១ខ្នងសម្រាប់និស្សិតនារី (ចំនួន…
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំឱ្យក្រុមហ៊ុន VINCI Airports បន្តកិច្ចសហការក្នុងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន សំដៅជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Emmanuel Menanteau នាយកតំបន់ នៃក្រុមហ៊ុន VINCI Airports ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការផ្តល់បដិសណ្ឋារកិច្ចល្អជូនភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជាតាមផ្លូវអាកាស នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាច្រើនឆ្នាំកន្លងមក ក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន VINCI Airports បន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន សំដៅជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។ ឯកឧត្តម បានសម្តែងការបន្តគាំទ្រនូវកិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុន VINCI Airports ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាញបទពិសោធន៍ជាសាកលរបស់ VINCI Airports ក្នុងការពង្រឹងការតភ្ជាប់ជើងហោះហើរមកកម្ពុជាកាន់តែច្រើនថែមទៀត ស្របតាមទិសដៅយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍គឺ បង្កើន៥ និងអភិវឌ្ឍន៍៣ (BUILD + 3Ds)។ លោក Emmanuel Menanteau (អ៊ីម៉ានូអែល មេនាន់តូ) បានរាយការណ៍ពីសកម្មភាពការងាររបស់ក្រុមហ៊ុន VINCI…
-
រយៈពេល ២ខែ មានស្ត្រី ជាង ៤ម៉ឺន ៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន ដោយប្រើប័ណ្ណ ប.ស.ស.

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ បើតាមរបាយការណ៍ថ្មីមួយ គិតពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង ៤ម៉ឺន ៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ដោយប្រើប័ណ្ណ ប.ស.ស. ។ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ កួន ស្រីទូច ដែលមកសម្រាលកូនទី២ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណសមាជិក ប.ស.ស. ប្រាប់ថា គាត់មិនមានការចំណាយលុយក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ហើយថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត។ កម្មការិនីរូបនេះ លើកឡើងថា មុនពេលសម្រាលកូន គាត់ក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងផងដែរ។ កម្មការិនី កួន ស្រីទូច ប្រាប់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺមិនពិបាកទេ ដោយមុនដំបូងត្រូវយកឯកសារទៅដាក់នៅការិយាល័យ ប.ស.ស.…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ។ សូមជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការ បរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចកកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ…
-
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា មានជំនឿថាការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស្វីស នឹងជំរុញប្រសិទ្ធភាព នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វីស នឹងជំរុញការអនុវត្តចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គទេសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កាន់តែមានប្រសិទ្ធភាព និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ឯកឧត្ដមថ្លែងបែបនេះ នាឱកាសអនុញ្ញាតជូន ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្ដមអភិសន្តិបណ្ឌិត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធស្វីស តាមរយៈការិយាល័យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ដែលបានរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមទាំងជំនួយលើវិស័យផ្សេងៗទៀត ដូចជា ការងារពង្រឹងគណនេយ្យភាពសង្គម, ការងារបោសសម្អាតមីន, ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន, បម្រែបម្រួលអាកាសធាតុ និងការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងជំនួបប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលនេះដែរ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី…
-
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ ជូនដល់មន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ យោងអនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ និងយោងសេចក្តីជូនដំណឹងស្តីពី«ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣» របស់ក្រសួងមុខងារសាធារណៈ លេខ ៥០៣០/២៣ មស.សជណ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០ ០០០ រៀល (ប្រាំម៉ឺន)ក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣ ដំណាលគ្នាជាមួយនឹងការផ្តល់បៀវត្សប្រចាំខែតុលា។ សូមជម្រាបជូនថា ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមមានពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីខ្មែរ បានចាប់ផ្តើមអនុវត្តតាំងពីអាណត្តិមុនៗមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តអនុវត្ត និងផ្តល់ជូនក្នុងអាណត្តិទី៧ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើលទ្ធភាពដែលរាជរដ្ឋាភិបាលបានសន្សំសំចៃ ដើម្បីចែករំលែកដល់មន្ត្រីរាជការគ្រប់ប្រភេទ។ គួររម្លឹកផងដែរថា ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ បើទោះបីប្រទេសកំពុងជួបវិបត្តិទាំងសេដ្ឋកិច្ច និងសង្គម…