Category: កីឡាអន្តរជាតិ

  • ក្រុមអត្តពលិកចិន បន្តនាំមុខមេដាយមាស ៣៣គ្រឿង ដាច់ក្រុមលេខ២ សហរដ្ឋអាមេរិក

    ក្រុមអត្តពលិកចិន បន្តនាំមុខមេដាយមាស ៣៣គ្រឿង ដាច់ក្រុមលេខ២ សហរដ្ឋអាមេរិក

    (តូត្យូ)៖ ក្រុមអត្តពលិកចិន បានបន្តនាំមុខមេដាយមាសរហូត ៣៣គ្រឿង ខណ:ដណ្តើមបានមេដាយមាស ៦គ្រឿងបន្ថែម លើវិញ្ញាសាលោត ទឹក គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic 2020។ លទ្ធផលបណ្តោះអាសន្នក្រុមអត្តពលិកចិន ដណ្តើមបានមេដាយសរុប ៧៣គ្រឿង មេដាយមាស ៣៣ ប្រាក់ ២៤ និងសំរិទ្ធ ១៦គ្រឿង ក្រុមលេខ២សហរដ្ឋអាមេរិក រកបានមេដាយមាស ២៧ ,ប្រាក់ ៣៤ និងសំរិទ្ធ ២៥គ្រឿង សរុប ៨៦គ្រឿង ។ខណ:ក្រុមម្ចាស់ផ្ទះជប៉ុនលេខ៣ រកបានមេដាយសរុប ៤៣គ្រឿង មាស ២១,ប្រាក់៨ និងសំរិទ្ធ ១៤គ្រឿង លេខ៤ក្រុមអូស្ត្រាលី ដណ្តើមបានបានមេដាយមាស ១៧ ,ប្រាក់៤ និងសំរិទ្ធ ១៨គ្រឿងសរុប ៣៩គ្រឿង ។គួរបញ្ជាក់ថា សម្រាប់ក្រុមអត្តពលកម្មពីតំបន់អាស៊ានវិញ គឺបានតែបួនប្រទេសប៉ុណ្ណោះ មានឥណ្ឌូនេស៊ី ដណ្តើមបានមេដាយសរុប៥គ្រឿង មាស១ ប្រាក់១ និងសំរិទ្ធ៣…

  • ម៉ៃ ថៃសាន់ មិនគាំទ្រឲ្យកូនប្រុសច្បង ធ្វើជាអ្នកប្រដាល់ទេ

    ម៉ៃ ថៃសាន់ មិនគាំទ្រឲ្យកូនប្រុសច្បង ធ្វើជាអ្នកប្រដាល់ទេ

    ម៉ៃ ថៃសាន់ កំពូលអ្នកប្រដាល់ដ៏ល្បីលើពិភពលោក មានកូន៣នាក់ គ្មានកូនណាម្នាក់បន្តវេនពីលោក លើអាជីពប្រដាល់នេះនៅឡើយទេ ទើបតែថ្មីៗនេះ កូនប្រុសច្បង Amir Tyson ហាក់ចាប់អារម្មណ៍ តែថៃសាន់បដិសេធមិនគាំទ្រ ឲ្យគេធ្វើជាអ្នកប្រដាល់ទេ។ ថៃសាន់បានប្រាប់ថា កូនប្រុសច្បងវ័យ២៤ឆ្នាំ ចង់ឡើងរីញប្រកួតជាមួយ កីឡាករ តារា Youtube ឈ្មោះ Logan Paul ដែលទើបប្រកួតជាមួយ Floyd ដោយគេចង់ការពារកេរ្ត៍ឈ្មោះ ឪពុក ព្រោះថា តារាYoutube រូបនេះចង់បបួល មៃ ថៃសាន់ ប្រកួត។ ថៃសាន់ថា វាគឺរឿងមិនល្អទាល់តែសោះដែលកូនប្រុសរបស់លោកចង់ធ្វើរឿងនេះ។ ថៃសាន់ចង់ឲ្យកូនទៅធ្វើការងារខាងអចលនទ្រព្យវិញទៅ ព្រោះឡើងប្រកួតបែបនេះ មុខមនុស្សរាប់លាននាក់ ដូចធ្វើអត្តឃាតខ្លួន រងសំពាធ ហើយគ្មាននរណាសម្រេចចិត្តធ្វើចឹងទេ មានតិចណាស់អាចត្រឹម១ភាគរយ។ ទោះបីជាហាមកូនមិនឲ្យធ្វើ កីឡាករចាស់វស្សារូបនេះនៅតែចង់ឡើងប្រកួតបន្តទៀត ដោយមានគម្រោងថា នឹងឡើងរីញជាថ្មីផង ក្នុងឆ្នាំនេះ៕

  • មើល​ N​e​y​mar​ ​មិន​ចង់​ស្គាល់​!

    មើល​ N​e​y​mar​ ​មិន​ចង់​ស្គាល់​!

    កីឡាករ​បាល់ទាត់​ដ៏​ល្បី​ ​របស់​ក្លឹប​ ​Par​i​s ​Saint​-​Germ​a​in​ N​e​y​mar​ ​វ័យ​២​៩​ឆ្នាំ​ ​កំពុងតែ​រីករាយ​វិស្សមកាល​រដូវក្ដៅ​លើ​កោះ​ ​I​b​i​z​a​ ​ជាមួយ​មិត្ត​ភ​័​ក្ដ​ ​កូនប្រុស​ ​D​a​v​i​ ​L​uc​ca​ ​និង​អតីត​មិត្ត​ស្រី​ ​Carol​ ​D​ant​as​។​ ​ជា​ការ​កត់​សម្គាល់​ ​រូបរាង​ប្រែប្រួល​ជាង​មុន​ឡើង​គីឡូ​ដុះ​ក្បាលពោះ​ ​លើ​នាវា​ក​ម្សាន្ត ​ក្នុង​ទឹកមុខ​រីករាយ​។​ ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ចំណាយ​ពេល​លំហែអារម្មណ៍​ ​បន្ទាប់ពី​បញ្ចប់​ភារកិច្ច​យ៉ាង​លំបាក​ជាមួយ​ ​P​S​G​ ​និង​ជម្រើស​ជាតិ​ប្រេស៊ីល​៕​ ​

  • កីឡា Tokyo Olympics÷ វិជ្ជមានកូវីដ ១០ករណីទៀត កើនដល់ជាង១៣០នាក់

    កីឡា Tokyo Olympics÷ វិជ្ជមានកូវីដ ១០ករណីទៀត កើនដល់ជាង១៣០នាក់

    ក្រុមអ្នករៀបចំការប្រកួតកីឡាអន្តរជាតិ Tokyo Olympics បានឲ្យដឹងនាថ្ងៃអាទិត្យទី២៥ កក្កដានេះថា មានមនុស្សឆ្លង១០នាក់ទៀត នាំឲ្យឆ្លងសរុប ជាង១៣០នាក់ហើយ មានទាំងអត្តពលិកដែរ នេះបើតាម ប្រភពពី CGTN។ ចំនួនជាង ១៣០នាក់នេះ រាប់ចាប់ពីតាំងពីថ្ងៃទី១ កក្កដាមក ។ យ៉ាងណាក៏ដោយ អ្នកឆ្លងនោះ ភាគច្រើនជាជនជាតិជប៉ុនផ្ទាល់។ ទាំងមន្ត្រី គណប្រតិភូកីឡា និងអត្តពលិក ត្រូវធ្វើតេស្តរាល់ថ្ងៃ៕

  • ក្រុមបាល់ទាត់នារីអង់គ្លេស និងស៊ុយអែត ឡើងវគ្គ៨ក្រុម នៅអូឡាំពិក

    ក្រុមបាល់ទាត់នារីអង់គ្លេស និងស៊ុយអែត ឡើងវគ្គ៨ក្រុម នៅអូឡាំពិក

    ការប្រកួតកីឡាបាល់ទាត់ផ្នែកនារី នៃការប្រកួតអូឡាំពិកតូក្យូ ២០២០ ក្រុមបាល់ទាត់នារីអង់គ្លេស និងស៊ុយអែត ឡើងវគ្គ៨ក្រុមចុងក្រោយ ។ឯលទ្ធផលពូល E: ស៊ីលី ចាញ់កាណាដា ១:២ និងអង់គ្លេស ឈ្នះម្ចាស់ផ្ទះជប៉ុន ១:០ ពូល F: ចិនស្មើសាំប៊ី ៤:៤ ចំនែកហូឡង់ និងប្រេស៊ីលស្មើគ្នា ៣:៣ ពូល G: ស៊ុយអែតឈ្នះអូស្ត្រាលី ៤:២ ខណៈដែលនូវែលសេឡង់ ចាញ់អាមេរិក ១:៦ ៕

  • អត្តពលិកកូរ៉េខាងត្បូង ដណ្តើមបានមេដាយមាស លើកវិញ្ញាសាកីឡាបាញ់ធ្នូ ពីព្រឹត្តិការណ៍ Tokyo Olympics

    អត្តពលិកកូរ៉េខាងត្បូង ដណ្តើមបានមេដាយមាស លើកវិញ្ញាសាកីឡាបាញ់ធ្នូ ពីព្រឹត្តិការណ៍ Tokyo Olympics

    (ជប៉ុន)៖ អត្តពលិកប្រទេសកូរ៉េខាងត្បូង ដណ្តើមបានមេដាយមាសជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡា Tokyo 2020 ។កីឡាការិនី An San និងកីឡាករ Kim Je Deok បានចាប់ដៃគូគ្នា យកឈ្នះ អត្តពលិកហូឡង់ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញសាកីឡាបាញ់ធ្នូ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។គួរបញ្ជាក់ថា កីឡាការិនី An San និងកីឡាករ Kim Je Deok បានយកឈ្នះ កីឡាការិនី Gabriela Schloesser និងកីឡាករ Steve Wijler របស់ហូឡង់ ដោយលទ្ធផល ៥ទល់នឹង៣ ដើម្បីមេដាយមាស, ខណៈម៉ិកស៊ិក ទទួលបានមេដាយសំរឹទ្ធ។គួររម្លឹកថា អត្តពលិកកូរ៉េខាងត្បូង មកដល់ពេលនេះ ដណ្តើមបានមេដាយមាសចំនួន១៤ ក្នុងចំណោមមេដាយមាសទាំង១៧ នៅក្នុងការប្រកួតកីឡាបាញ់ធ្នូជាក្រុម ចាប់តាំងពីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អូឡាំពិក ក្នុងឆ្នាំ១៩៨៨៕

  • កីឡាការិនីចិន ឈ្នះមេដាយមាសដំបូងគេ កីឡាបាញ់កាំភ្លើង នៅព្រឹត្តិការណ៍អូឡាំពិក

    កីឡាការិនីចិន ឈ្នះមេដាយមាសដំបូងគេ កីឡាបាញ់កាំភ្លើង នៅព្រឹត្តិការណ៍អូឡាំពិក

    កីឡាការិនី Yang Qian បានឈ្នះមេដាយមាសដំបូងគេ អោយប្រទេសចិន ក្ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងតូក្យូឆ្នាំ២០២០ ក្រោយពិធីបើកផ្លូវការ១ថ្ងៃ ។កីឡាការិនីស្រស់ស្អាត ទទួលបានមេដាយមាសលើប្រភេទកីឡាបាញ់កាំភ្លើងវែង វិញ្ញាសា១០ម៉ែត្រ ។ខណ:មេដាយប្រាក់ បានទៅកីឡាការិនីរុស្ស៊ី Anastasiia Galashina ឯមេដាយសំរឹទ្ធិ បានទៅកីឡាការិនី Nina Christen របស់ស្វ៊ីស៕

  • តូក្យូ អូឡាំពិក៖ មន្ត្រីនិងអត្តពលិក៧៥នាក់ហើយ ឆ្លងកូវីដ១៩

    តូក្យូ អូឡាំពិក៖ មន្ត្រីនិងអត្តពលិក៧៥នាក់ហើយ ឆ្លងកូវីដ១៩

    យោងតាមអត្ថបទមួយចេញផ្សាយដោយ BBC ដាក់ចំណងជើងថា តើជប៉ុនគ្រប់គ្រងកូវីដ១៩ដូចម្តេច ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ? ចេញផ្សាយ នាថ្ងៃទី២១ កក្កដា នេះថា មានមនុស្ស៧៥នាក់ហើយ បានឆ្លងកូវីដ១៩ ជាក្រុមមនុស្សពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលគេនឹងសម្ពោធបើកផ្លូវការ នាថ្ងៃទី២៣ កក្កដាខាងមុខមួយនេះ។ ប្រភពថា ករណីជាង៧០នាក់នេះ គឺមានទាំងមន្ត្រីរៀបចំ និងអត្តពលិក ពោលគឺរាប់ចាប់តាំងពីថ្ងៃទី១ កក្កដាមកដល់ ២១ កក្កដានេះ ហើយរបាយការណ៍នេះបានមកពីគណៈកម្មាធិការអន្តរជាតិរៀបចំការប្រកួត International Olympic Committee (IOC)។ យ៉ាងណាក៏ដោយ គេថា អ្នកឆ្លងនោះ ភាគច្រើនជាជនជាតិជប៉ុនផ្ទាល់។ អត្ថបទនេះ ក៏បានចេញផ្សាយថា មេធំរៀបចំព្រឹត្តិការណ៍នេះទើបបានគូសបញ្ជាក់ដែរថា គ្មានគម្រោងលុបចោលកម្មវិធីប្រកួតណាមួយទេ មកទល់ពេលនេះ។ គេក៏សរសេរថា ទាំងមន្ត្រី គណប្រតិភូកីឡា និងអត្តពលិក ត្រូវធ្វើតេស្តរាល់ថ្ងៃ៕

  • អ្នកប្រដាល់​គុន​ចម្រុះ​ ​Co​nor​ ​អួត​នាវា​ផ្ទាល់ខ្លួន​ថ្មី​ ​៣​.​៦​លាន​ដុល្លារ​ ​ក្រោយ​ប្រកួត​ចាញ់​

    អ្នកប្រដាល់​គុន​ចម្រុះ​ ​Co​nor​ ​អួត​នាវា​ផ្ទាល់ខ្លួន​ថ្មី​ ​៣​.​៦​លាន​ដុល្លារ​ ​ក្រោយ​ប្រកួត​ចាញ់​

    អ្នកប្រដាល់​គុន​ចម្រុះ​ដ៏​ល្បី​ U​F​C ​សញ្ជាតិ​អៀ​រ​ឡង់​ ​Co​nor​ ​M​c​G​r​ego​r ​ទើប​ ​តែ​បង្ហាញ​នាវា​ក​ម្សាន្ត​ថ្មី​ ​ដែល​មាន​តម្លៃ​ដល់ទៅ​ ​៣​,​៦​ ​លាន​ ​ដុល្លារ​ ​បន្ទាប់ពី​បរាជ័យ​អំឡុង​ការ​ប្រកួត​ ​ថ្មីៗ​នេះ​ ​ដោយ​របួស​កជើង​ទៀត​ផង​នោះ​។​ ​នៅ​ ​លើ​ ​បណ្ដាញ​ ​សង្គម​ ​M​c​G​r​ego​r ​បាន​ ​បញ្ចេញ​ ​រូប​ ​នាវា​ ​ដែល​ ​មាន​ ​ទម្ងន់​ ​២​៤​ ​តោន​ ​ប្រវែង​ ​១​៩​ ​ម៉ែត្រ​ ​ឈ្មោះ​ ​ថា​ ​Lamb​or​g​h​in​i​ ​T​e​c​noma​r 63​។​ ​នាវា​ ​មួយ​ ​គ្រឿង​ ​នេះ​ ​រចនា​ ​និង​ ​ធ្វើ​ ​ឡើង​ ​ដោយ​ ​ក្រុមហ៊ុន​ ​Italian​ ​Sea​ ​Group​ ​និង​ ​T​e​c​noma​r ​សហការ​ជាមួយ​ ​Lamb​or​g​h​in​i​។ អ្នកប្រដាល់នាំឲ្យកក្រើកខ្លាំង នៅUFC…

  • ស៊ីណូវ៉ាក់ថា ខ្លួនមានប្រសិទ្ធភាពជិត១០០% ចាក់ឲ្យក្មេងពី៣ ទៅ១៧ឆ្នាំ ការសិក្សាថ្មី

    ស៊ីណូវ៉ាក់ថា ខ្លួនមានប្រសិទ្ធភាពជិត១០០% ចាក់ឲ្យក្មេងពី៣ ទៅ១៧ឆ្នាំ ការសិក្សាថ្មី

    Global Times បានចេញផ្សាយ នាថ្ងៃទី២០ កក្កដា ២០២១នេះថា ការសិក្សាថ្មី ដំណាក់កាលទី២របស់ វ៉ាកសាំងស៊ីណូវ៉ាក់ គឺធ្វើលើមនុស្សចំនួន១៨០នាក់ សម្រាប់ចាក់លើវ័យ៣ទៅ១៧ឆ្នាំ។ ប្រភពបន្តថា រយៈពេល៣ខែ​បន្ទាប់ពីការចាក់វ៉ាក់សាំង ការបណ្តុះ​ប្រព័ន្ធការពារ​ ក្នុងចំណោមមនុស្ស អាយុពី៣ ដល់ ១៧ឆ្នាំ គឺមានប្រសិទ្ធភាពដុះអង់ទីគ័រយ៉ាងហោចណាស់ ៩៨,៩ ខ្ពស់ជាង មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅទៀត នេះបើតាមការប្រកាស​របស់​ក្រុមហ៊ុន Sinovac។ វ៉ាក់សាំង Sinovac ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទាន់​ក្នុងប្រទេសចិន កាលពីខែឧសភា សម្រាប់​ក្មេងអាយុពី ៣ ដល់ ១៧ឆ្នាំ៕