Category: កីឡាអន្តរជាតិ

  • Err​o​l​ S​p​e​nc​e​ ​ថា​នឹង​វ៉ៃ​ឲ្យ​ ​Man​n​y​ ​P​a​cqu​i​a​o ​ចូលនិវត្តន៍​តែម្តង​

    Err​o​l​ S​p​e​nc​e​ ​ថា​នឹង​វ៉ៃ​ឲ្យ​ ​Man​n​y​ ​P​a​cqu​i​a​o ​ចូលនិវត្តន៍​តែម្តង​

    Err​o​l​ S​p​e​nc​e​ Jr ​កីឡាករ​វ៉ៃ​មិន​ដែរ​ចាញ់​ ​ដែល​ត្រូវការ​ពារ​ខ្សែ​ក្រ​វ៉ាត់​ពិភពលោក​ ​W​BC ​I​B​F​ ​និង​ ​ក្នុង​ការ​ប្រកួត​ជាមួយនឹង​កំពូល​អ្នកប្រដាល់​ហ្វីលីពីន​ ​Man​n​y​ ​P​a​cqu​i​a​o ​បាន​អះអាង​ថា​ ​រូបគេ​នឹង​ផ្តួល​ឲ្យ​បុរស​វ័យ​៤​២​ឆ្នាំ​រូប​នេះ​ ​ចូលនិវត្តន៍​តែម្តង​ ​សម្រាប់​ការ​ប្រកួត​ ​នា​ថ្ងៃ​ទី​២​១​ ​សីហា​ ​២​០​២​១​ខាងមុខនេះ​។​ ​ផ្អែក​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាន​ចេញផ្សាយ​ ​bad​left​hook​ ​កាលពី​ថ្ងៃ​ទី​១​៧​ ​កក្កដា​ ​កីឡាករ​រូប​នេះ​បាន​និយាយ​ថា​ ​«​ខ្ញុំ​គិតថា​ ​គាត់​ប្រាកដជា​នឹង​ចូលនិវត្តន៍​ ​ក្រោយ​ការ​ប្រកួត​នេះ​។​ ​ខ្ញុំ​មិន​គិតថា​ (​ប្រហែល​ខ្ញុំ​នឹង​បញ្ឈប់​គាត់​) ​យើង​នឹង​ដឹង​។​ ​អ្នក​ត្រូវ​រង់ចាំ​តាមដាន​ ​ការ​ប្រកួត​នេះ​»​៕​

  • ជប៉ុន​​​ផ្តើម​​ឆ្លង​កូ​វី​ដ​ ​ក្នុង​តំបន់​កីឡាករ​និង​មន្ត្រី​រាប់​ម៉ឺន​នាក់​នឹងស្នាក់​ ​ក្នុង​ព្រឹត្តិការណ៍​​អូ​ឡាំ​ពិ​ក​តូក្យូហើយ ​

    ជប៉ុន​​​ផ្តើម​​ឆ្លង​កូ​វី​ដ​ ​ក្នុង​តំបន់​កីឡាករ​និង​មន្ត្រី​រាប់​ម៉ឺន​នាក់​នឹងស្នាក់​ ​ក្នុង​ព្រឹត្តិការណ៍​​អូ​ឡាំ​ពិ​ក​តូក្យូហើយ ​

    ​ក្រុម​អ្នក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​តូក្យូ (​To​k​y​o 2020 ​Game​s ) ​បាន​បង្ហាញ​ពី​ករណី​កូ​វី​ដ​១​៩​ ​ដំបូង​ក្នុង​តំបន់​ដែល​ត្រូវ​រៀបចំ​ការ​ប្រកួត​ ​នា​ថ្ងៃ​ទី​១​៧​ ​កក្កដា​ ​២​០​២​១​នេះ​ ​ខណៈ​ដែល​ពូក​គេ​ព្យាយាម​ឲ្យ​ក្រុម​កីឡាករ​ទាំងអស់​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ដែល​ធ្លាប់​ត្រូវ​បាន​ព​ន្យា​ពេល​ ​ហើយនឹង​រៀបចំ​នា​ពេល​ខាងមុខនេះវិញ​ ​មាន​សុវត្ថិភាព​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ CN​A​ ​។​ ​ប្រភព​បន្ត​ថា​ ​៦​ថ្ងៃមុន​ពេល​មាន​ពិធី​បើក​ជា​ផ្លូវការ​ ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​និយាយ​ថា​ ​មនុស្ស​មនុស្សម្នាក់​បាន​ឆ្លង​ជំងឺ​នេះ​ ​ហើយ​តំបន់​ដែល​អ្នក​ឆ្លង​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នេះ​ ​គឺជា​ទីតាំង​ដែល​នឹង​មាន​ក្រុម​កីឡាករ​និង​មន្ត្រី​រាប់​ម៉ឺន​នាក់​ស្នាក់​នៅ​ ​ក្នុង​ពេល​ប្រកួត​កីឡា​ដ៏​ធំ​នេះ​។​ ​សូម​បញ្ជាក់​ថា​ ​តាម​ការកំណត់​ ​ពិធី​បើក​នៃ​ការប្រកួតកីឡា​អូ​ឡាំ​ពិ​ក​ក្រុង​តូក្យូ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​ ​២​៣​ ​ខែ​កក្កដា​ខាងមុខនេះ​ ​នៅ​កីឡដ្ឋាន​ជាតិ​ក្រុង​តូក្យូ ​។​ ​To​k​y​o 2020 ​Game​s ​ត្រូវ​បាន​គេ​ដឹង​ថា​ ​នឹង​មាន​កីឡាករ​ ​កីឡា​ការិនី​ ​មកពី​ប្រមាណ​ជាង​២​០​០​ប្រទេស​ចូលរួម​ប្រកួត​ រហូតដល់ថ្ងៃទី៨ សីហា៕​

  • ម៉ៃ ថៃសាន់ ព្រមានដល់ Spence ឲ្យប្រយ័ត្នល្បឿន ប៉ាគីអៅ ទោះវ័យខុសគ្នា១១ឆ្នាំ

    ម៉ៃ ថៃសាន់ ព្រមានដល់ Spence ឲ្យប្រយ័ត្នល្បឿន ប៉ាគីអៅ ទោះវ័យខុសគ្នា១១ឆ្នាំ

    មៃ ថៃសាន់បានព្រមានដល់ Spence Jr ឲ្យប្រយ័ត្នខ្លាំង លើចលនារបស់ ប៉ាគីអៅ សម្រាប់ជំនួប នាខែសីហាខាងមុខ ដោយសារតែល្បឿនលឿននេះហើយបានប្រើលើអ្នកគ្រប់គូប្រកួត បើទោះបីជា បុរសស្បែកខ្មៅជនជាតិអាមេរិករូបនេះមានវ័យតិចជាងដល់ទៅ១១ឆ្នាំ ខណៈ ប៉ាគីអៅអាយុ៤២ឆ្នាំហើយនោះ។ កីឡាករ Spence Jr មិនដែរចាញ់ វ័យ៣១ឆ្នាំនឹងត្រូវជួបប្រកួតជាមួយកំពូលអ្នកប្រដាល់សញ្ជាតិហ្វីលីពីន ម៉ានី ប៉ាគីអៅ នៅសង្វៀន T-Mobile Arena ក្រុងឡាស់ វេហ្គាស រដ្ឋ Nevada សហរដ្ឋអាមេរិក នាថ្ងៃទី២១ សីហា ២០២១។ ទាំងអាយុ កម្ពស់ និងមាឌ ត្រូវបានមើលឃើញថា ប៉ាគីអៅ ចាញ់ប្រៀប។ ប៉ុន្តែ មៃ ថៃសាន់ គេស្គាល់កំពូលអ្នកប្រដាល់ពិភពលោកដ៏ល្បី ស៊េរីមុន បានប្រាប់ ES News ថ្មីៗនេះ ទៀតថា ចលនារបស់បុរសវ័យ៤២ឆ្នាំ អាចជាឧបសគ្គខ្លាំង ដល់អ្នកប្រដាល់មានដើមកំណើតនៅក្រុងញ៉ូវ យ៉ក៕ ប្រភពពី Dailymail

  • អង់គ្លេងអាចនឹងពិន័យលេងលែងមានអ្នកចូលមើល ព្រោះហិង្សាពេលប្រកួតផ្តាច់ព្រ័ត្រ Euro 2020

    អង់គ្លេងអាចនឹងពិន័យលេងលែងមានអ្នកចូលមើល ព្រោះហិង្សាពេលប្រកួតផ្តាច់ព្រ័ត្រ Euro 2020

    ការប្រកួតបាល់ទាត់លើកក្រោយៗ របស់អង់គ្លេស នៅឆ្នាំបន្ទាប់អាចនឹងត្រូវសហព័ន្ធបាល់ទាត់អឺរ៉ុប Uefa ពិន័យ ប្រកួតគ្មានអ្នកគាំទ្រចូលមើល ឬប្រកួតបិទទ្វារ។ ជាការប្រឈម បន្ទាប់ពី Uefa បានបើកការស៊ើបអង្កេត លើអំពើហិង្សា និងចលាចល នៅពហុកីឡាដ្ឋាន Wembley អំឡុងព្រឹត្តការណ៍ វគ្គផ្តាច់ព្រ័ត្រ Euro 2020។ មានន័យថា Uefa អាចសម្រេចថា ការប្រកួតនៅលីគជាតិរបស់អង់គ្លេស ខ្លះៗ អាចនឹងប្រកួតបិទទ្វារ ឬ គ្មាន fan៕ ប្រភពពី The Guardian