-
ប្រធានក្រុមគោព្រៃ បានបញ្ជាក់ថា បទពិសោធន៍ថ្មីៗ រួមនឹងកំហុសបច្ចេកទេសពេលនេះ នឹងជោគជ័យការប្រកួតក្រោយៗ

ប្រទេសថៃ៖ ទោះមានបញ្ហាបច្ចេកទេសខ្លះៗក៏ក្រុមរថយន្ត Off Road កម្ពុជា ធ្វើបានល្អ ក្នុងចំណោម៤ជុំ នៅថ្ងៃទី១ នៃព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD គំរប់ខួប២០ឆ្នាំ ឆ្នាំ២០២២នេះ ( THE MAGNIFICENT TEN 2022 ) នៅថ្ងៃទី២៦ ខែសីហា នាទីក្រុងកាឆាណាក់បូរី ប្រទេសថៃ ។ លោក វង្ស គឹមហួត សមាជិកក្រុមរថយន្ត Off Road កម្ពុជា បានអោយដឹងថា សម្រាប់ថ្ងៃទី១នេះ ការប្រកួតមាន៤ជុំ ជាលទ្ធផលកម្ពុជា ក្រុមខេមកូ 4×4 ទទួលបានចំណាត់ថ្នាក់លេខ២២ ក្រុមគោព្រៃមណ្ឌលគីរី លេខ៣៣ និងក្រុម B M លេខ២៥ ។ លោក វង្ស គឹមហួត បន្ថែមថា ចំពោះថ្ងៃស្អែក មានតែ២ជុំប៉ុណ្ណោះ ។ ដោយឡែកលោក សាន់ ដារិទ្ធ…
-
ស្រួង ភាវី ប្ដេជ្ញាខំប្រឹងឲ្យខ្លាំងបំផុត ស៊ីហ្គេម នៅកម្ពុជា ដើម្បីឈ្នះមេដាយមាសជូនកម្ពុជា

យោងតាមប្រភព ពីកីឡាការិនី ស្រួង ភាវី បានអះអាងថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខ្លួននឹងប្រកួតតំណាងឲ្យកម្ពុជាលើវិញ្ញាសាប៊ីយ៉ែការ៉ុម ។ កីឡាការិនីឆ្នើមរបស់កម្ពុជា ដែលមានសមត្ថភាពកម្រិតពិភពលោក ស្រួង ភាវី និយាយថា សហព័ន្ធបានផ្តល់តំណឹងប្រាប់នាង ឲ្យបង្កើតការហ្វឹកហាត់និងត្រៀមខ្លួនឲ្យល្អ ដើម្បីតំណាងជាតិចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាកីឡាការិនីម្ចាស់ផ្ទះ។ កីឡាការិនី មានថ្វីដៃខ្លាំង ខាងលើបន្ថែមទៀតថា រូបនាងពិតជាមានចិត្តរំភើបជាពន់ពេក ដែលមានឱកាសបានក្លាយខ្លួនជាកីឡាការិនីប្រកួតតំណាងប្រទេសក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ កីឡាការិនីកម្រិតពិភពលោករូបនេះ បានប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំង បំផុត ដើម្បីប្រជែងមេដាយជូនជាតិមាតុភូមិ។ រំលឹកដែរថា ស្រួង ភាវី ជាជើងខ្លាំងមួយរូប លើវិញ្ញាសាប៊ីយ៉ែការ៉ុមនេះ ជាពិសេសកេរ្តិ៍ឈ្មោះនៅប្រទេសកូរ៉េខាងត្បូងតែម្ដងល្បីខ្ទរខ្ទារ តាមរយៈការឈ្នះពានរង្វាន់កម្រិតពិភពលោក និង ពានរង្វាន់ ជា ច្រើនទៀត នាពេលកន្លងមកផងដែរ។ ឆ្នាំក្រោយនេះ កម្ពុជា នឹង ធ្វើ ជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ហើយ ការដាក់បញ្ចូលវិញ្ញាសា ប៊ីយ៉ែការ៉ុម នេះ ក៏ លើក…
-
មានសិក្ខាកាមចំនួន ៣០នាក់ ជាអត្តពលិកជម្រើសជាតិ មន្ត្រី និងគ្រូបង្វឹក បានចូលរួមវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង

នៅសណ្ឋាគារ កែបបេ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ក្រោមអធិបតីភាព លោកជំទាវ ម៉ក់ សុវណ្ណស៊ីថា សមាជិកសភាមណ្ឌលភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជា លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃឡងដ៍ និងជាប្រធានស្តីទី សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី ។
-
ក្រុមរថយន្ត Off Road កម្ពុជា បានមកដល់ប្រទេសថៃ ត្រៀមការប្រកួត Off Road ជាលក្ខណៈអន្តរជាតិ នៅខេត្តកានឆាណាក់បូរី

-
ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបន្តអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយដើម្បីសុខភាព និងបញ្ចៀសការរើសអើងក្នុងសហគមន៍

-
ប្រធានសមាគមគ្រីឃីតកម្ពុជា គាំទ្រការប្រកួតកីឡាតេន្នីសគ្រីឃីតមិត្តភាពអន្ដរជាតិជាមួយក្រុមខ្លាំងឥណ្ឌា

-
សហព័ន្ធកីឡាទោចក្រយាន្ត ដាក់ក្តីរំពឹងខ្ពស់លើកង់ភ្នំ ក្នុងចំណោម៩វិញ្ញាសា ស៊ីហ្គេម ២០២៣

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ជាងគេ សម្រាប់ការឈានដល់កម្រិតមេដាយ លើវិញ្ញាសាកង់ភ្នំ ក្នុងចំណោមវិញ្ញាសាកង់ភ្នំ-កង់គួក សរុប៩វិញ្ញាសា។បច្ចុប្បន្ន ក្រុមជម្រើសជាតិកង់ភ្នំ និងកង់គួកកម្ពុជាមានចំនួន១២នាក់ ក្នុងនោះកីឡាករ ៨នាក់ និងកីឡាការិនី៤នាក់ ក្រោមការបង្វឹកពីគ្រូបង្វឹក៤នាក់ ដែលកំពុងបន្តបោះជំរុំហ្វឹកហាត់នៅតំបន់ឧស្យានភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
-
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០២២ នឹងចេញទៅប្រកួតនៅប្រទេសសឹង្ហបូរី នាខែកញ្ញា ខាងមុខនេះ

-
ប្រទេសជាច្រើនភ្ញាក់ផ្អើល ក្រោយហុកគីនារីកម្ពុជា វិវឌ្ឍខ្លួនបានលឿន បើធៀបទៅនឹងព្រឹត្តិការណ៍មុន

-
លោកស្រី ហង្ស ស៊ីម៉ន៖ សហព័ន្ធកីឡារាំ បានត្រៀម១៤វិញ្ញាសា សិតសឹងជាវិញ្ញាសាសក្តានុពល សម្រាប់ស៊ីហ្គេម នៅកម្ពុជា
