-
លោកស្រី ហង្ស ស៊ីម៉ន៖ សហព័ន្ធកីឡារាំ បានត្រៀម១៤វិញ្ញាសា សិតសឹងជាវិញ្ញាសាសក្តានុពល សម្រាប់ស៊ីហ្គេម នៅកម្ពុជា
ភ្នំពេញ៖ លោកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជាក់ថា សហព័ន្ធកីឡារាំ បានត្រៀម១៤វិញ្ញាសា សិតសឹងជាវិញ្ញាសាសក្តានុពល សម្រាប់ត្រៀមដណ្តើមមេដាយពីស៊ីហ្គេម នៅកម្ពុជា ក្រោយកំណត់ទិសដៅ និងមានផែនការច្បាស់លាស់ ។
-
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរវត្តលើកទី២៧ គ្រោងនឹងរៀបចំនៅចុងឆ្នាំ២០២២នេះ
ភ្នំពេញ៖ថ្លែងក្រោយបញ្ចប់ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៧ ឆ្នាំ២០២២ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ លោកសែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងបានបង្ហើបអោយដឹងថា គណៈកម្មាធិការរៀបចំព្រឹត្តិការម៉ារ៉ាតុង បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចណ៍ពីរទៀតនាអំឡុងខែធ្នូ ចុងឆ្នាំ២០២២ នឹង អំឡុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។
-
សហព័ន្ធកីឡាវ៉ូវីណាម ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រកាសសេចជូនដំណឹងដល់បណ្តាក្លិបក្រោមចំណុះត្រៀមខ្លួនដាក់ពាក្យសុំសិទ្ធិចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២២។
-
ប្រធានសហព័ន្ធម៉ូតូទឹកជំរុញគោលដៅឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម
ភ្នំពេញ៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានរៀបចំមហាសន្និបាតវិសាមញ្ញរបស់ខ្លួន ដើម្បីកែសម្រួលសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី ឲ្យស្របតាមផែនការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសគោលដៅឆ្ពោះទៅ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាការទទួលខុសត្រូវក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូងនេះ ខណៈឯកឧត្តម ណុះ ស្លេះ ក៏បានលើកបង្ហាញ និងជំរុញគោលដៅឆ្ពោះទៅស្វែងមេដាយ ក្នុងព្រឹត្តិការណ៍នេះទៀតផង។
-
សិក្ខាកាមទាំង៥ប្រទេស មានការយល់ដឹងច្រើនពីវគ្គវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS
ភ្នំពេញ៖ វគ្គវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងនិងមធ្យម សម្រាប់ឣត្តពលិកដោយមានគ្រូបង្វឹកមកពី៥ប្រទេសចូលរួមបានបិទបញ្ចប់នាល្ងាចថ្ងៃទី១២សីហាឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅអគាគណកម្មការជាតិអូឡាំពិកកម្ពុជា។
-
កីឡាការិនី អ៊ុក ស្រីមុំ : មានការសាមគ្គីគ្នា ទើបធ្វើអោយមានជ័យជំនះ រួមនិងការលើកទឹកចិត្ត (មានវីដេអូ)
-
ការរួមគ្នាអភិរក្ស និងអភិវឌ្ឍកីឡាប្រពៃណីក្នុងអាស៊ានបានបញ្ចប់ដោយផ្លែផ្កា
សិក្ខាសាលាស្តីពីការអភិរក្សកីឡាប្រពៃណីអាស៊ាន និងហ្គេម នៅសណ្ឋាគារសុខា ភ្នំពេញ រយៈពេល២ថ្ងៃ ៨-៩ ខែសីហា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡបានបញ្ចប់ ដោយជោគជ័យ ដោយមានសមាជិកទាំងអស់ រួមទាំងម្ចាស់ផ្ទះកម្ពុជា។
-
អគ្គនាយកកីឡា គាំទ្រការផលិតធនធានកីឡាស្នូកឃ័រ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣
ភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំប្រកួតកីឡាស្នូកឃ័រ ពានរង្វាន់ King Snooker Cup ២០២២ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា សហការជាមួយក្លិប King Snooker Sport Club ដើម្បីផលិតធនធានឆ្នើមៗ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
-
សម្តេចពិជ័យសេនា ទៀ បាញ់ សំណូមពរប្រជាពលរដ្ឋ ត្រៀមលក្ខណៈសម្បត្តិក្នុងនាមម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសវិញ នាល្ងាចថ្ងៃទី០៧ ខែសីហា
-
កម្ពុជាបាននាំទង់ សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ជាមួយនឹងមោទកភាពជាតិ
ភ្នំពេញ៖ កម្ពុជាបាននាំទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ពីប្រទេសឥណ្ឌូនេស៊ី មកដល់ រាជធានីភ្នំពេញហើយ នាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នេះជាមួយនឹងមោទកភាព រួមនឹងការបំបែកកំណត់ត្រាមេដាយមាស ។