-
គុនខ្មែរអលស្តាវគ្គ ៤ ទាំងខ្មែរ និងអន្តរជាតិ សុទ្ធសឹងជាកីឡាករ កីឡាការិនីល្បីលំដាប់ប្រទេស
លោក ស៊ន អេលីត អ្នករៀបចំប្រដាល់គុនខ្មែរអលស្តា បានថ្លែងថា កម្មវិធីប្រកួតគុនខ្មែរអលស្តារវគ្គ៤ ដែលគ្រោងរៀបចំនៅថ្ងៃទី២៥ ខែ កក្តដា ឆ្នាំ២០២២ខាងមុខនេះ កីឡាករកីឡាការិនីចូលរួមទាំងខ្មែរនិងបរទេស សុទ្ធសឹងជាកីឡាករល្បីលំដាប់ប្រទេស។
-
បញ្រ្ជាបការអប់រំគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចុះរៀបចំកម្មវិធីបញ្ជ្រាបការអប់រំគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យបាក់ទូក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។
-
ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail 2022 ទទួលបានការគាំទ្រខ្លាំង និងផុសផុលពីចូលរួមទាំងជាតិ និងអន្តរជាតិជាង២០០នាក់
ព្រឹត្តិការណ៍ Cambodia Elephant Trail 2022 លើកទី២ មានអត្តពលិកចូលរួមរត់ប្រណាំងជាង២០០នាក់ មកពី១៧ប្រទេសផ្សេងគ្នាលើពិភពលោក បានបញ្ចប់ដោយជោគជ័យ នឹងទទួលបានការគាំទ្រ និងផុសផុលយ៉ាខ្លាំង ។
-
ប្រដាល់សកល នឹងបញ្ជូនកីឡាករ ៩រូបទៅហាត់ នៅថៃដើម្បីពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម២០២៣
ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករ ចំនួន ៩រូប ទៅហាត់នៅថៃ ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
ពិធីបើក-បិទកីឡាស៊ីហ្គេម គឺជាឱកាសបង្ហាញសក្តានុពលវប្បធម៌ អរិយធម៌ និងឥទ្ធិលម្ចាស់ផ្ទះកម្ពុជាទៅកាន់ឆាកអន្តរជាតិ
ពិធីបើក-បិទនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺជាឱកាសបង្ហាញពីសក្តានុពលវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ជាតិ ហើយក៏ជាការបង្ហាញពីឥទ្ធិពលរបស់ម្ចាស់ផ្ទះកម្ពុជាទៅកាន់ឆាកអន្តរជាតិដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)
-
ពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យលើកទី២ ឆ្នាំ២០២២បានធ្វើពិធីបើកការប្រកួតជាផ្លូការ ដោយមាន១២ក្រុមចូលរួមប្រកួត
ការប្រកួតកីឡាបាល់ទាត់ជើងឯកវិទ្យាល័យលើកទី២ ឆ្នាំ២០២២ នាល្ងាចថ្ងៃទី០៤ ខែ កក្តដា ឆ្នាំ២០២២ បានធ្វើពិធិបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាធានីភ្នំពេញ ។
-
ឯកឧត្តម យី វាសនា៖ សម្តេចតេជោ ហ៊ុន សែន នឹងអនុញ្ញាតិអោយប្រតិភូកីឡាជនពិការកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៦ ខែកក្កដាខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងប្រាប់តាមសារអេឡិចត្រូនិច ពីទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីថា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បានអនុញ្ញាតិអោយប្រតិភូកីឡាជនពិការកម្ពុជា លើ១១ប្រភេទកីឡា ចូលជួបសម្តែងការគួរសម មុនចេញដំណើរទៅចូលរួមព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ក្រោយវៀតណាមសម្រេចប្រកាសលុបចោល ។
-
កីឡាការិនី អ៊ុន ស្រីយ៉ា បានបង្ហាញឆន្ទៈខ្ពស់ថា នឹងទទួលបានលទ្ធផល ពីការប្រកួតកីឡាប៉េតង់ពិភពលោក នៅអាមេរិក
ភ្នំពេញ៖ ម្ចាស់មេដាយមាសវិញ្ញាសា៣នាក់ទល់៣នាក់ ស៊ីហ្គេម នៅប្រទេសវៀតណាមថ្មីនេះ កីឡាការិនី អ៊ុន ស្រីយ៉ា បានបង្ហាញឆន្ទៈខ្ពស់ថា នឹងទទួលបានលទ្ធផល ពីការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០២២ នៅរដ្ឋ Birmingham សហរដ្ឋអាមេរិក ។
-
កីឡាករគុនខ្មែរ បឺត សង្ឈឹម និង ម៉ឺន មេឃា បង្ហាញការតាំងចិត្តខ្ពស់ធ្វើឲ្យបានល្អ ដើម្បីបង្ហាញកិត្តិស័ព្ទក្បាច់គុនខ្មែរទៅកាន់ឆាកអន្តរជាតិ
កីឡាករកីឡាការិនីគុនខ្មែរកម្ពុជា និងអន្តរជាតិ ត្រៀមប្រកួតក្នុងកម្មវិធីប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី៦ ខែកក្តដាស្អែកនេះ បានថ្លឹងគីឡូ និងពិនិត្យសុខភាព នៅពហុកីឡដ្ឋានមរតកតេជោ នាព្រឹកថ្ងៃទី៥នេះ ក្រោមសក្ខីភាពជាសាក្សី លោក ហេង សុខឃន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោក តូ នីអាន់ ប្រធាន WORLD FIGTH។
-
ឯកឧត្តម ស៊ាន បូរ៉ាត ជំរុញឲ្យសមាជិកសហព័ន្ធបាល់បោះ ពង្រឹងយន្តការឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់បោះកម្ពុជានៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការបច្ចេកទេស រួមទាំងសមាជិកទាំងអស់