Category: កីឡា

  • ជម្រើសជាតិហុកគីនារីកម្ពុជា ពង្រឹងសមត្ថភាពត្រៀម Asian Games នៅចិន

    ជម្រើសជាតិហុកគីនារីកម្ពុជា ពង្រឹងសមត្ថភាពត្រៀម Asian Games នៅចិន

    (ភ្នំពេញ)៖ ក្រុមកីឡាហុកគីនារីកម្ពុជា កំពុងសម្រុកហ្វឹកហាត់ នៅទីលានសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ យ៉ាងសកម្ម ក្នុងការពង្រឹងសត្ថភាពត្រៀមខ្លួនឲ្យកាន់តែប្រសើរ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី (ASIAN Games) លើកទី១៩ ដែលគ្រោងនឹង ធ្វើឡើងនៅទីក្រុង Hangshou សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្រោយពីបានពន្យារពេលក្នុងឆ្នាំ២០២២ ដោយសារវិបត្តិ ជំងឺ កូវីដ-១៩ ។ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បញ្ជាក់ថា ក្រុមជម្រើសជាតិ ហុកគីនារីកម្ពុជា បានក្លាយជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពជាច្រើនទៀត ក្នុងអាស៊ីទាំង មូល សម្រាប់ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣ ។ លោកថា មូលហេតុក្រុមហុកគីនារីកម្ពុជា ទទួលបានកៅអីចូលរួម(ASIAN Games) លើកទី១៩ នៅចិននេះ ដោយសារតែក្រុមហុគីនារីកម្ពុជា បានឆ្លងកាត់ ការប្រកួតអន្តរជាតិនានា កន្លងមក បូករួម ទាំង ការទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី…

  • ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail 2023 ក្នុងឧទ្យាជាតិគីរីរម្យ ទាក់ទាញអ្នកចូលរួមមកពី ២៦ប្រទេស

    ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail 2023 ក្នុងឧទ្យាជាតិគីរីរម្យ ទាក់ទាញអ្នកចូលរួមមកពី ២៦ប្រទេស

    កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ Cambodia Elephant Trail 2023 បានបញ្ចប់ដោយជោគជ័យ នឹងទទួលបានការគាំទ្រ យ៉ាងផុសផុលដោយមានអត្តពលិកចូលរួមរត់ប្រណាំងចំនួន៤៣៨នាក់ មកពី២៦ប្រទេសផ្សេងគ្នា លើពិភពលោក នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។ ព្រឹត្តិការណ៍ Cambodia Elephant Trail 2023 បានរៀបចំ ឡើងដោយក្លឹបអ្នករត់ KKRC និងទទួលបានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ស្ពឺ និងសហព័ន្ធកីឡាឧបសគ្គកម្ពុជា ។ ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail ឆ្នាំទី៣ បានរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីដល់សាធារណជនក្នុងការចូលរួមលេងកីឡា និងចូលរួមផ្សព្វផ្សាយមេត្រីភាពបរិស្ថាន អំពីតំបន់ទេសចរណ៍ធម្មជាតិដោយផ្សារភ្ជាប់កីឡាជាមួយការស្រលាញ់បរិស្ថាន។ លោក ឃី សុភា តំណាងក្រុមការងាររៀបចំព្រឹត្តការណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងឆ្នាំនេះ ទទួលបានការគាំទ្រ និងមានអ្នកចូលរួមកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុនៗ។ លោកបន្តថា អ្នកចូលរួម ភាគច្រើនបង្ហាញក្តីសប្បាយរីករាយជាមួយបទពិសោធន៍ថ្មីក្នុងការរត់ប្រណាំងបែបធម្មជាតិៗឡើងភ្នំ ចុះភ្នំ កាត់ឧបសគ្គផ្លូដី គ្រួស ថ្ម រអិល ឆ្លងស្ពាន ឆ្លងអូរ និងព្រៃព្រឹក្សា ខុសពីព្រឹត្តការណ៍រត់ប្រណាំងបែបម៉ារ៉ាតុង ផ្សេងៗដែល ពួកគាត់លោកធ្លាប់បានចូលរួមកន្លងមក។ ចំពោះវិញ្ញាសារត់ប្រណាំងឆ្នាំនេះមានចំនួន…

  • សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបង្កើតកម្មវិធីប្រកួតពានរង្វាន់មិត្តភាពផ្សព្វផ្សាយកីឡាវាយកូនបាល់ឱ្យកាន់តែផុសផុល

    សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបង្កើតកម្មវិធីប្រកួតពានរង្វាន់មិត្តភាពផ្សព្វផ្សាយកីឡាវាយកូនបាល់ឱ្យកាន់តែផុសផុល

    ភ្នំពេញ៖អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បង្កើតការ ប្រកួតពានរង្វាន់មិត្តភាព ដើម្បីផ្សព្វផ្សាយកីឡាកីឡាវាយកូនបាល់ នៅកម្ពុជាឲ្យមានសកម្មភាពលកាន់តែផុសផុល។ អ្នកស្នងត្រកូលទេព លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា កូនប្រុសបង្កើត លោក ទេព ឃុនណា អតីតកីឡាករវាយ កូនបាល់ក្នុងទសវត្សរ៍ទី៦០ បានបង្កើតកម្មវិធីប្រកួតកីឡាវាយកូនបាល់ពាន រង្វាន់មិត្តភាពដំណើរការប្រកួតរយៈពេលពីរថ្ងៃ គឺថ្ងៃសៅរិ៍និង ថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការចូលរួមពីកីឡាករ ជម្រើសជាតិ និងកីឡាករក្រៅអាជីព។ លោក ទេព រិទ្ធីវិទ្ធ បានបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ មិត្តភាពដែលសហព័ន្ធរៀបចំឡើងមានរយៈពេលពីរថ្ងៃនេះ គឺមានការចូល រួម ពីកីឡាករជម្រើសជាតិ និងកីឡាករវាយកូនបាល់ក្រៅអាជីព ដោយធ្វើការ ប្រកួតលើវិញ្ញាសាវាយគូ ក្នុងនោះតម្រូវឲ្យកីឡាករជម្រើសជាតិចាប់ដៃ ជាមួយ កីឡាករក្រៅអាជីពធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា ការបង្កើតព្រឹត្តិការណ៍ ប្រកួត មួយនេះឡើង ដើម្បីបង្កើតការជួបជុំសប្បាយរីករាយ រវាង កីឡាករជម្រើស ជាតិ និងកីឡាករក្រៅអាជីពដែលជាអ្នកគាំទ្រកំលុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយក៏ជាសកម្មភាពមួយផ្សព្វផ្សាយបំផុសកីឡាវាយកូនបាល់ឲ្យកាន់ផុសផុលនៅកម្ពុជា។ម្យ៉ាងវិញទៀត ក៏ចង់បង្ហាញផ្សព្វផ្សាយពីការត្រៀមខ្លួន របស់…

  • ចំបាប់កម្ពុជាឈ្នះបន្ថែមមេដាយមាស៣ និងប្រាក់១ នៅថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅថៃ

    ចំបាប់កម្ពុជាឈ្នះបន្ថែមមេដាយមាស៣ និងប្រាក់១ នៅថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅថៃ

    កីឡាករ កីឡាការិនីចំបាប់កម្ពុជាបានឈ្នះបន្ថែមនូវមេដាយចំនួន៤គ្រឿងបន្ថែម ក្នុងនោះមានមេដាយមាស៣គ្រឿង និងប្រាក់១ នៅថ្ងៃចុងក្រោយ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងការប្រកួតកីឡាចំបាប់យុវជនជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅនៅសាកលវិទ្យាល័យកីឡាជាតិថៃ (Thailand National Sports University) នាខេត្ត Phetchabun ប្រទេសថៃ។ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានបញ្ជាក់ប្រាប់ពីប្រទេសថៃមកថា មេដាយមាស និងប្រាក់ចំនួន៤គ្រឿងនេះ គឺដណ្តើមបានលើចំបាប់សាអាយុក្រោម ២០ឆ្នាំ ដោយមេដាយមាស៣គ្រឿងរកបានដោយកីឡាករ អ៊ុល សៅហេង វិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម, កីឡាការិនី ស៊ីម គាថា វិញ្ញាសាទម្ងន់ ៥០គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន វិញ្ញាសាទម្ងន់ ៦២គីឡូក្រាម។ ចំពោះមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី សម្បត្តិ វណ្ណៈ លើវិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម។ គ្រូបង្វឹកចំបាប់កម្ពុជារូបនេះបញ្ជាក់ថា នៅក្នុងបេសកកម្មនេះ គឺក្រុមចំបាប់កម្ពុជាបានបញ្ចប់ការប្រកួតជាស្ថាពរហើយ នៅត្រឹមល្ងាចថ្ងៃទី២៩មិថុនា ហើយនៅព្រឹកថ្ងៃទី០១ ខែកក្កដា…

  • ក្រុមបាល់ទាត់យុវជនវិទ្យាល័យហ៊ុន សែន ច្បារអំពៅ ក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់យុវជន១៨ឆ្នាំ ជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២៣

    ក្រុមបាល់ទាត់យុវជនវិទ្យាល័យហ៊ុន សែន ច្បារអំពៅ ក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់យុវជន១៨ឆ្នាំ ជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២៣

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ច្បារអំពៅបានក្លាយជាម្ចាស់ជើងឯកការប្រកួតបាល់ទាត់យុវជនក្រមអាយុ១៨ឆ្នាំ រាជធានីភ្នំ ឆ្នាំ២០២៣ ដោយយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យជាស៊ីម សាមគ្គី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលបច្ចេកទេស២ទល់១ នាព្រឹកថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ នៅទីលានកីឡាបាល់ទាត់វិទ្យាល័យជាស៊ីជ្រោចង្វារ រាជធានីភ្នំពេញ។ លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃមន្ទីរអបរំយុវជននិងកីឡារាជធានីភ្នំពេញ មានប្រសាសន៍ ឲ្យដឹងថា ការប្រកួតបាល់ទាត់យុវជនអាយុ១៨ឆ្នាំ ជើងឯករាធានីភ្នពេញ ឆ្នាំ២០២៣ មានក្រុមចូលរួមចំនួន៧ ។ចែកចេញជាពីពូល រួចប្រកួតវិលជុំក្នុងពូល បន្តយកចំណាត់ថ្នាក់លេខ១និងលេខ២នៃពូលនីមួយៗមកប្រកួតខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រតែម្តង។ លោក ប្រធានការរិយាល័យកីឡារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សម្រាប់ការប្រកួតយុវជនអាយុ១៨ឆ្នាំ ជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២៣នេះ គឺជាផែនការប្រចាំឆ្នាំដែលរៀបចំដោយការរិយាល័យកីឡាក្រោមការគាំទ្រពីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ក្នុងគោលបំណងអភិវឌ្ឍនិងលើកកម្ពស់វិស័យបាល់ទាត់នៅរាជធានីភ្នំពេញ ហើយក៏ដើម្បីចំរាញ់ជ្រើសរើសយកក្រុមបាល់ទាត់យុវជនឆ្នើមអាយុ១៨ ត្រៀមសម្រាប់ចូលរួមជើងឯកទូទាំងប្រទេសនៅពេលខាងមុខ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រុម ដែលបានខិតខំកសាងនិងបង្កើតក្រុមបាល់ទាត់ ដើម្បីចូលរួមប្រកួតក្នុងជើងឯកនាពេលនេះ ដែលជាកាយការ និងការចូលរួមដោយស្មោះក្នុងការកសាសងអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងរាជធានីភ្នំពេញ និងជំរុញដល់យុវជន ឲ្យចូលហាត់…

  • អត្តពលិកកីឡាចំបាប់ដណ្តើមបានមេដាយមាស៣ និងប្រាក់១គ្រឿងទៀត ពីជើងឯកអាស៊ីអាគ្នេយ៍ នៅថៃ

    អត្តពលិកកីឡាចំបាប់ដណ្តើមបានមេដាយមាស៣ និងប្រាក់១គ្រឿងទៀត ពីជើងឯកអាស៊ីអាគ្នេយ៍ នៅថៃ

    ក្រុមកីឡាករ កីឡាការិនីចំបាប់កម្ពុជា ដណ្ដើមបានមេដាយមាស ៣ និងប្រាក់ ១គ្រឿងទៀត ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ប្រភេទអាយុក្រោម ២០ឆ្នាំ នៅប្រទេសថៃ នេះបើតមការបញ្ជាក់របស់លោក កាំង ដែនពិសិដ្ឋ គ្រូបង្វឹក នារសៀលថ្ងៃទី២៩ ខែមិថុនានេះ ក្នុងនោះមេដាយមាស ដណ្ដើមបានដោយកីឡាករ អុល សៅហេង វិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម, កីឡាការិនី ស៊ីម គាថា វិញ្ញាសាទម្ងន់ ៥០គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន វិញ្ញាសាទម្ងន់ ៦២គីឡូក្រាម និងមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី សម្បត្តិ វណ្ណៈ វិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម ។សូមបញ្ជាក់ថា សរុបទាំងការប្រកួតប្រភេទអាយុក្រោម ១៧ឆ្នាំ ដែលកម្ពុជាបានបញ្ជូលចូលរួម និងប្រកួតកាលពីម្សិលមិញ គឺកម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ២) ៕…

  • វិទ្យាល័យ ជាស៊ីមសាមគ្គី និងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ នឹងជួបគ្នាប្រជែងដណ្តើមតំណែងជើងឯក ការកួតបាល់ទាត់យុវជនក្រោ១៨ឆ្នាំប្រចាំ២០២៣ រាជធានីភ្នំពេញ

    វិទ្យាល័យ ជាស៊ីមសាមគ្គី និងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ នឹងជួបគ្នាប្រជែងដណ្តើមតំណែងជើងឯក ការកួតបាល់ទាត់យុវជនក្រោ១៨ឆ្នាំប្រចាំ២០២៣ រាជធានីភ្នំពេញ

    ភ្នំពេញ ៖ ក្រុមខ្លាំងចំនួនពីរក្រុមដែលត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯកការប្រកួតកីឡាបាល់ទាត់យុវជនរាធានីភ្នំពេញ ក្រោមអាយុ ១៨ឆ្នាំ ប្រចាំឆ្នាំ២០២៣ បានរកឃើញហើយ គឺក្រុមបាល់ទាត់វិទ្យាល័យជាស៊ីមសាមគ្គី និងក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ ។ ក្រុមខ្លាំងទាំងពីរនេះ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម ជ្រោយង្វារ នាព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៣ គឺក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ បានប្រកួតយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យជាស៊ីមជ្រោចង្វារក្នុងលទ្ធផល៥ទល់០ ខណៈដែលក្រុមបាល់ទាត់វិទ្យាល័យជា ស៊ីម សាមគ្គី បានប្រកួតយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យបាក់ទូក ក្នុងលទ្ធផល ៤ ទល់ ១ ។ ដូច្នោះការប្រកួតវគ្គផ្តាច់ ដណ្តើមតំណែងជើងឯកដែលធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ស្អែកនេះ ក្រុមវិទ្យាល័យជាស៊ីមសាមគ្គីប្រកួតជាមួយវិទ្យាល័យស្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ រីឯក្រុមបាល់ទាត់វិទ្យាល័យជាស៊ីមជ្រោចង្វារ ជួបប្រកួតជាមួយក្រុមបាល់ទាត់វិទ្យាល័យបាក់ទូកដណ្តើមចំណាត់លេខ៣។ លោក ស្រេង…

  • ចំបាប់កម្ពុជា ជោគជ័យខ្លាំងពីការប្រកួតកម្រិតអន្តរជាតិ ក្រោយបញ្ចប់ស៊ីហ្គេម

    ចំបាប់កម្ពុជា ជោគជ័យខ្លាំងពីការប្រកួតកម្រិតអន្តរជាតិ ក្រោយបញ្ចប់ស៊ីហ្គេម

    ភ្នំពេញ ៖ ក្រុមកីឡាចំបាប់កម្ពុជាអាយុក្រោម ១៧ឆ្នាំ ដណ្ដើមបានមេដាយ ៣គ្រឿង ពីការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកកីឡាចំបាប់ ដែលដឹកនាំអត្តពលិកចំបាប់កម្ពុជា ក្នុងបេសកកម្មនេះបានបញ្ជាក់ពីប្រទេសថៃមកថា មេដាយ៣គ្រឿងនេះ គឺមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីម ប្រសើ លើវិញ្ញាសាទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ ទម្ងន់ ៥៣គីឡូក្រាម និងមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន ទម្ងន់ ៥៣គីឡូក្រាម។ ក្រុមកីឡាចំបាប់កម្ពុជា នៅសល់ការប្រកួតអាយុក្រោម ២០ឆ្នាំទៀត ដែលត្រូវ ប្រកួតនាថ្ងៃទី២៩ ខែមិថុនានេះ ដោយកីឡាករ អ៊ុល សៅហេង វិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម, ស៊ីម គាថា ៥០គីឡូក្រាម, សម្បត្តិ វណ្ណៈ…

  • អត្តពលិកកីឡាចំបាប់កម្ពុជា អាយុក្រោម១៧ឆ្នាំ ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើកឆាកជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ

    អត្តពលិកកីឡាចំបាប់កម្ពុជា អាយុក្រោម១៧ឆ្នាំ ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើកឆាកជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ

    ក្រុមកីឡាចំបាប់ U17 កម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើកឆាកការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ នៅថ្ងៃពុធនេះ រួមមានមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីម ប្រសើ ទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ ទម្ងន់ ៥៣គីឡូក្រាម និងមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន ទម្ងន់ ៥៣គីឡូក្រាម។ ក្រុមកីឡាចំបាប់កម្ពុជា នៅសល់ការប្រកួតអាយុក្រោម ២០ឆ្នាំទៀត ដែលនឹងធ្វើការប្រកួតនាថ្ងៃទី២៩ ខែមិថុនាស្អែក ។ ចាន់ វិចិត្រ

  • ព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាទទួលបានលទ្ធផលលើសពីការរំពឹងទុក

    ព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាទទួលបានលទ្ធផលលើសពីការរំពឹងទុក

    ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន គណៈ កម្មាធិការជាតិ CAMSOC-CAMAPGOC បានថ្លែងនៅ ក្នុង ពិធីបូកស រុបការងារ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និង ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទទួលបានជ័យលាភីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ កាលពីថ្ងៃទី២៧ ខែ មិថុនាម្សិលមិញនេះថា ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានលទ្ធផលលើសពីការរំពឹងទុក ដែលប្រជាជនកម្ពុជាទាំងក្នុង និង ក្រៅប្រទេសមានអារម្មណ៍ភ្ញាក់ផ្អើលពីសមត្ថភាពដ៏ខ្លាំងចំពោះទេពកោសល្យដ៏ប៉ិនប្រសព្វនិងជំនាញវិជ្ជាជីវៈកីឡាដ៏គត់មត់ រួមជាមួយការបង្ហាញនូវអត្តចរិតសមរម្យ ឥរិយាបថ ថ្លៃថ្នូរ គោរពបទបញ្ជាការប្រកួត ក្រមសីលធម៌កីឡា គោលការណ៍លេងដោយយុត្តិធម៌របស់អត្តពលិកជាតិ។ សកម្មភាពទាំង នេះហើយ ទើបធ្វើឲ្យអត្តពលិកកម្ពុជា ដណ្តើមបានមេដាយមាស៨១ ប្រាក់ ៧៤ និងសំរឹទ្ធ១២៧ សរុបចំនួន២៨២គ្រឿង ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រខ្ពស់ជាងគេបំផុតសម្រាប់កម្ពុជា ដោយបានឈរចំណាត់ថ្នាក់ទី៤ ក្នុងចំណោម១១ប្រទេស។ បើធៀបជាមួយលទ្ធផលបច្ចេកទេសនៅក្នុងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២…