Category: កីឡា

  • សម្ដេចក្រឡាហោម ស ខេងអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០

    សម្ដេចក្រឡាហោម ស ខេងអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា នាព្រឹកថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហម និងអង្គពិធីថាឯកឧត្តមនឹងដឹកនាំប្រតិភូកីឡាក្រសួងមហាផ្ទៃចំនួន៤៨នាក់ ធ្វើដំណើរទៅប្រទេសកាណាដើម្បីចូលរួមព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកនេះ ដែលកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសមាគ្គីភាព សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ និងតែងតែមានប្រទេសជាង៧០ បានចាត់បញ្ជូនប្រតិភូកីឡាចូលរៀងរាល់ការប្រកួត ហើយប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន២លើក ក្នុងចំណោមការរៀបចំចំនួន២០លើក។ ឯកឧត្តមអនុរដ្ឋលេខាធិការ បន្ថែមថាកីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមប្រកួតលើ ១៣ប្រភេទកីឡា រួមមានកីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ,…

  • ក្លិបក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ ចំបាប់កាច់ដៃ ពានរង្វាន់សហព័ន្ធលើកទី២

    ក្លិបក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ ចំបាប់កាច់ដៃ ពានរង្វាន់សហព័ន្ធលើកទី២

    (ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់កាច់ដៃពានរង្វាន់ សហព័ន្ធលើកទី២ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា នៅរង្វង់មូលនាងទេពមច្ឆា ក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញបានបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ បន្ទាប់ពីដំណើរការ អស់រយៈពេលពេញថ្ងៃ។ តាមរយៈការប្រកួត ក្នុងព្រឹត្តិការណ៍នេះ ក្លិបកីឡាក្រសួងមហាផ្ទៃ ជាក្លិប ដែលដណ្តើមបានមេដាយមាសច្រើនជាងគេ ចំនួន៣គ្រឿង ក្នុងនោះ មេដាយមាស ១លើវិញ្ញាសា នារីទម្ងន់សេរី រកបានដោយ កីឡាការិនី ងួន ថង និង ២គ្រឿងទៀត លើវិញ្ញសាទម្ងន់ 95គីឡូក្រាមឡើង និងវិញ្ញាសា ក្រោម 95 គីឡូក្រាម រកបានដោយកីឡាករ ហេង វុទ្ធី តែម្នាក់ឯង។ ខណៈ ៣ក្លិបទៀត មានក្លិប ខេត្តកំពង់ស្ពឺ ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ និង ក្លិប ខេត្តកណ្តាល រកបានមេដាយមាសម្នាក់១គ្រឿង។ ក្រោយបញ្ចប់ការប្រកួតឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា មានប្រសាសន៍ថា ចំបាប់កាច់ដៃជាកីឡា១ប្រភេទដែលមានប្រជាប្រិយភាពតាំងពីយូរមកហើយ ប៉ុន្ដែយើងទើបតែបានបង្កើតសហព័ន្ធនេះជាផ្លូវការ នៅឆ្នាំ២០១៩…

  • ក្លិបតេក្វាន់ដូ ITF ចំនួន ៣បង្ហាញភាពលេចធ្លោខ្លាំងក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក ឆ្នាំ២០២៣

    ក្លិបតេក្វាន់ដូ ITF ចំនួន ៣បង្ហាញភាពលេចធ្លោខ្លាំងក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក ឆ្នាំ២០២៣

    (ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFបានថ្លែង ប្រាប់អ្នកព័ត៌មានកីឡាក្រោយបញ្ចប់ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី១៦ ខែ កក្តដាម្សិលិញថា ក្នុងចំណោម ១៦សមាគមន៍- ក្លិបចូលរួមប្រកួតប្រជែង គឺមានក្លិបចំនួន៣ដែលបានបង្ហាញភាពលេចធ្លោខ្លាំងជាងគេ មានក្លិបក្តិចាស់ ក្លិបកោះកុង និងក្លិបខេត្ត កំពង់ស្ពឺ ។ លោកថា ក្លិបទាំង៣នេះ សហព័ន្ធនឹងជ្រើសរើសកីឡាករកីឡាការិនីឆ្នើមៗបញ្ចូលជាក្រុមជ្រើសជាតិហ្វឹកហាត់ត្រៀមចូលរួមការប្រកួតអន្តរជាតិផ្សេងៗតំណាងកម្ពុជា។ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ទៀតថា បើទោះបីកីឡាស៊ីហ្គេម លើកទី៣២ តេក្វាន់ដូITF មិនបានចូលរួមដូចការគ្រោងទុកដោយសារតែមានការជំទាស់ពីបណ្តាប្រទេសមួយចំនួនយ៉ាងណាក្តី ប្រធានសហព័ន្ធរូបនេះ គឺបានកោតសសើរយ៉ាងខ្លាំង ដោយសហព័ន្ធកីឡាមួយនេះ នូវរក្សាកម្លាំងសាមគ្គីបានយ៉ាងល្អ មិនមានការបែកខ្ញែកគ្នា នូវតែបន្តរក្សាការខិតខប្រឹងប្រែងហ្វឹកហាត់ជានិច្ច ។ ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ទៀតថា ជើងឯកថ្នាក់ជាតិនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សម្រិតសម្រាំងបានកីឡាករកីឡាការិនីដែលមានបច្ចេកទេសខ្ពស់មានទេពកោសល្យនិងសមត្ថភាព មានស្មារតី អង្គអាចក្លាហាន ដែលអាចទៅចូលរួមការប្រកួតប្រជែងលើឆាកអន្តរជាតិ ពិសេសការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក ពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នៅប្រទេសកាហ្សាក់ស្ថាន ។…

  • ការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិឆ្នាំ២០២៣គិតត្រឹមថ្ងៃទី១៤ ខែ កក្កដាទាំង៤វិញ្ញាសាឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

    ការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិឆ្នាំ២០២៣គិតត្រឹមថ្ងៃទី១៤ ខែ កក្កដាទាំង៤វិញ្ញាសាឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

    គិតត្រឹមថ្ងៃទី១៤ ខែ កក្កដាការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែលរៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គាំទ្រថិការបស់ក្រសួងអប់រំយុជននិងកីឡា ដំណើរការប្រកួតនៅរង្វង់មូល នាងមច្ឆា សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៣ កក្កដានោះ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៅថ្ងៃទី១៤កក្តដានេះ នឹង កំពុងបន្តការប្រកួតស្វែងរកក្រុមជើងខ្លាំង២ក្រុមទាំង៤វិញសាឡើងទៅប្រកួតវគ្គផ្តាច់នៅថ្ងៃទី១៥ កក្កដាស្អែកនេះ។ លោក ឌុច សោភ័ណ្ឌ គ្រូបង្វឹក សមាគមកីឡាទាញព្រ័ត្រ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលបន្តឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាននិយាយថា សម្រាប់ក្រុមកីឡាទាញមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានមកចូលរួមប្រកួតចំនួន២ក្រុមសុទ្ធសឹងជាក្រុមបុរស មាន៨នាក់ និង៤នាក់ គឺបានឡើងទៅកាន់វគ្គពាក់ផ្តាច់ព្រ័ត្រមានតែក្រុម៤នាក់បុរសនោះទេ ដោយយកឈ្នះក្រុមខ្លាំងបាត់ដំបង។គ្រូបង្វឹករូបនេះ បានបន្តទៀតថា សម្រាប់ការប្រកួតទាញព្រ័ត្រជើងឯកឆ្នាំ២០២៣នេះ ក្រុមកីឡាទាញព្រ័ត្របុរស៤នាក់របស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ គឺសមត្ថភាពអភិវឌ្ឍយ៉ាងខ្លាំងបានប្រកួតយកឈ្នះក្រុមខ្លាំងជាបន្តបន្ទាប់រហូតឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយប្រកួតបន្តទៀតនឹងត្រូវជួបក្រុមខ្លាំងមកពីខេត្តស្វាយរៀងដណ្តើមកៅអីឡើងវគ្គផ្តាច់ព្រ័ត្រ។ គ្ រូបង្វឹកខាងលើ បញ្ជាក់ទៀតថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ ក្រុមកីឡាពួកយើងមានទឹកចិត្តប្រកួតខ្លាំងក្លា ដោយទទួលបានការគាំទ្រលើកទឹកចិត្ត ពីឯកឧត្តម តែម ម៉ឺន ប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទទាំងថវិកានិងការគាំទ្រលើកទឹកចិត្តមកទស្សនាដល់កន្លែងប្រកួតផ្ទាល់ ។ កាយវិកានិងទង្វើយកចិត្តទុកដាក់ដល់អត្តពលិកកីឡាក្រោមឱវាទនេះ ធ្វើឲ្យក្រុមកីឡាទាញព្រ័ត្រយើងមានទឹកចិត្តប្រកួត និងប្តេជ្ញាខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាពនាំយកពានរង្វាន់ជូនអង្គភាព។សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ចាប់ផ្តើមប្រកួតពីថ្ងៃទី១៣…

  • ជើងឯកទាញព្រ័ត្រថ្នាក់ជាតិឆ្នាំ២០២៣ ជាការប្រកួតប្រចាំឆ្នាំចម្រាញ់ យកជើងខ្លាំង ត្រៀមចូលរួមស៊ីហ្គេមនៅថៃ

    ជើងឯកទាញព្រ័ត្រថ្នាក់ជាតិឆ្នាំ២០២៣ ជាការប្រកួតប្រចាំឆ្នាំចម្រាញ់ យកជើងខ្លាំង ត្រៀមចូលរួមស៊ីហ្គេមនៅថៃ

    (ភ្នំពេញ)៖ ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ បានបើក ការ ប្រកួតផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែកក្តដា នៅរង្វង់មូល នាងមច្ឆា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ លោក ចាប រតនា អគ្គលេខាធិកា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដំណើរការប្រកួតរយៈពេល៤ថ្ងៃនេះ មានសមាគមន៍និងក្លិបរាជធានីខេត្តចូលរួមសរុប១២ ដោយធ្វើការប្រកួតលើ៤វិញ្ញាសា រួមមានវិញ្ញាសា ប្រកួត៨ទល់៨បុរស ប្រកួត៨ទល់៨នារី .វិញ្ញាសា ប្រកួត៤ទល់៤បុរស និងវិញ្ញាសាប្រកួត៤ទល់៤នារី។ អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិក្នុងឆ្នាំ២០២៣នេះ ការប្រកួតខុសប្លែកពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំកន្លងទៅៗ គឺ សហព័ន្ធជ្រើសរើសកីឡាករកីឡាការិនីដែលមានគុណភាពប៉ុណ្ណោះ។ មានន័យថា មុននិងចូលរួមបានសម្រាប់ការប្រកួតថ្នាក់ជាតិ សមាគមន៍ ក្លិបរាជធានីខេត្តទាំងអស់ត្រូវមានការចំរាញ់កីឡាករកីឡាការិនីប្រកួតជម្រុះនៅតាមក្លិបសមាគមន៍ជាមុនសិន ដោយជ្រើសរើសកីឡាករកីឡាការិនីឆ្នើមបញ្ជូនមកចូលរួមប្រកួតជើងឯកថ្នាក់ជាតិនៅរាជធានីភ្នំពេញ។ លោកថា មូលហេតុដែលសហព័ន្ធមានការពង្រឹងបែបនេះ ព្រោះតែសហព័ន្ធបានយកជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែលជាការប្រកួតគាំ្រទ្រថវិកាដោយក្រសួងអប់រំយុវជននិងកីឡា ដើម្បីចំរាញ់យកកីឡាករកីឡាការិនីខ្លាំងៗដណ្តើមបានជ័យលាភីពីការប្រកួតយកមកហ្វឹកហាត់បំប៉នសមត្ថភាពត្រៀមចូលរួមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥។ខណៈដែលប្រទេសថៃម្ចាស់ផ្ទះនឹងដាក់បញ្ចូលកីឡាទាញព្រ័ត្រទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។ ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានថ្លែងលើកឡើងថា…

  • ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ នៅតំបន់អង្គរ នឹងពង្រឹងឡើងវិញ ជាការទាក់ទាញ ទេសចរណ៍ នៅអង្គរ

    ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ នៅតំបន់អង្គរ នឹងពង្រឹងឡើងវិញ ជាការទាក់ទាញ ទេសចរណ៍ នៅអង្គរ

    ភ្នំពេញ៖ ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនៅតំបន់អង្គរ នឹងត្រូវពង្រឹងឡើងវិញ ដើម្បីជាការទាក់ទាញទេសចរណ៍ នៅអង្គរ ដ្បិតទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរមួយនេះត្រូវបានអាក់ខានរៀបចំឡើង កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារមានការផ្ទុះឡើង និងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ជាកសល និងឆ្នាំ២០២២ក៏មិនទាន់ទទួលបានជោគជ័យវិញប៉ុន្មានដែរ ព្រោះមានអ្នកចូលរួមប្រមាណ១ពាន់នាក់ប៉ុណ្ណោះ។ ហេតុនេះ កម្ពុជា បាននឹងកំពុងរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានកាន់តែល្អវិញ សម្រាប់ការរៀបចំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា តំបន់អង្គរវត្ត ជាតំបន់បេតិកភណ្ឌ និងជាតំបន់គោលដៅទេសចរណ៍ឯក គ្មាន ២ នៅលើលោក ដែលមានការទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរណ៍។ ហេតុដូច្នោះហើយ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្រ្ត ក្នុងការបង្កើតឱ្យមានព្រឹត្តិ ការណ៍កីឡាទេស ចរណ៍បែបនេះ ឱ្យមានភាពសម្បូរបែប និងគ្រប់រូបភាព ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ដោយសារតែកម្ពុជា ជាប្រទេសសក្កានុពលទេសចរណ៍។…

  • ការប្រកួតទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ស្អែកនេះចាប់ផ្តើមប្រកួតផ្លូវការ

    ការប្រកួតទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ស្អែកនេះចាប់ផ្តើមប្រកួតផ្លូវការ

    (ភ្នំពេញ)៖ យោងតាការបញ្ជាក់ ពី ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធ កីឡា ទាញព្រ័ត្រកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នឹងដំណើរការប្រកួតផ្លូវការចាប់ពីថ្ងៃទី១២ កក្តដា ស្អែកនេះ រហូតដល់ថ្ងៃទ១៥ កក្កដា ឆ្នាំ២០២៣ទើបបញ្ចប់ការប្រកួត។ ឯកឧត្តម ប្រធានសហព័ន្ធ បានបញ្ជាក់ទៀតថា ការប្រកួតនេះធ្វើឡើងលើ៤វិញ្ញាសា គឺ ៖ វិញ្ញាសា បុរស ៨នាក់ ទល់ ៨នាក់ទម្ងន់ ៦០០kg វិញ្ញាសានារី ៨ នាក់ ទល់ ៨នាក់ទម្ងន់ ៥០០kg វិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ទម្ងន់ ៣០០kg និង វិញ្ញាសានារី ៤នាក់ ទល់ ៤នាក់ ទម្ងន់ ២៥០kg។ លោកថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបានរៀបចំឡើង ក្នុងគោលបំណងដើម្បីវាស់ ស្ទង់ សមត្ថភាពអត្តពលិកផង…

  • អង្គការផ្កាយសមុទ្រ និងមូលនិធិ SOL Foundation រួមគ្នាផ្តល់ភាពសប្បាយរីករាយ និងលើកកម្ពស់សិទ្ធិដល់កុមារជួបប្រទះការលំបាក

    អង្គការផ្កាយសមុទ្រ និងមូលនិធិ SOL Foundation រួមគ្នាផ្តល់ភាពសប្បាយរីករាយ និងលើកកម្ពស់សិទ្ធិដល់កុមារជួបប្រទះការលំបាក

    (ភ្នំពេញ)៖ មូលនិធិ SOL Foundation អង្គការផ្កាយសមុទ្រ (ISF) បានរៀបចំ ព្រឹត្តិការណ៍ កីឡាបាល់ទាត់មួយ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ ដ៏ធំនៃកីឡាបាល់ទាត់ ទៅដល់ កុមារ និងយុវជនជួបប្រទះការលំបាកចំនួន ៣១២នាក់ ស្ថិតនៅតំបន់ដាច់ស្រយាលមួយក្នុងខេត្តកោះកុង សាលាបឋមសិក្សារស្មីសាមគ្គី ។ព្រឹត្តិការណ៍ បាល់ទាត់នេះ ក៏ជាផ្នែកមួយបានផ្តល់វគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាបាល់ទាត់ ដើម្បីផ្លាស់ ប្រែ សង្គមទៅដល់លោកគ្រូអ្នកគ្រូ ដើម្បីរួមចំណែកជួយឲ្យសហគមន៍ពួកគេរីកចម្រើន ។ សិស្សម្នាក់ៗមានឱកាសចូលរួមក្នុងសកម្មភាពជាច្រើន ដែលសុទ្ធសឹងតែជាសកម្មភាព និង ល្បែងកំសាន្តជួយលើកកម្ពស់ការចូលរួម និងទឹកចិត្តស្រលាញ់កីឡា ។ កម្មវិធីបាល់ទាត់នេះទៀតសោត បានបញ្ចប់ទៅដោយមានការប្រកួតយកពានរង្វាន់កុមារី Girl Champions Tournament ជាការប្រកួតមួយផ្តល់ឱកាសដល់កុមារីជើងខ្លាំង ៦៤នាក់មកបញ្ចេញសមត្ថភាពទាត់បាល់របស់ពួកគេ និងជាការបំផុសទឹកចិត្តដល់កុមារីជំនាន់ក្រោយផងដែរ ។ អ្នកស្រី ជួប វិច្ឆិកា ជានាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា ពួកយើងពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានរួមសហការជាមួយនិងមូលនិធិ SOL Foundation ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំនេះ ។ បេសកកម្មរបស់ពួកយើងគឺមិនត្រឹមតែផ្តល់ឱកាសលេងបាល់ទាត់ដល់កុមារ និងយុវជននៅតាមទីជនបទ និងតំបន់ដាច់ស្រយាលប៉ុណ្ណោះទេ ។ ប៉ុន្តែយើងក៏ផ្តោតលើការ…

  • អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អះអាងថា ស៊ីហ្គេម នៅប្រទេសថៃ លទ្ធផ លមេដាយទទួលបានកាន់តែប្រសើរជាងស៊ីហ្គេមនៅកម្ពុជា

    អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អះអាងថា ស៊ីហ្គេម នៅប្រទេសថៃ លទ្ធផ លមេដាយទទួលបានកាន់តែប្រសើរជាងស៊ីហ្គេមនៅកម្ពុជា

    (ភ្នំពេញ)៖ ទោះបីមេដាយប្រាក់១ និងសំរិទ្ធ ៣គ្រឿងដែលដណ្តើមបានពីព្រឹត្តិការណ៍ប្រកួត កីឡា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ មិនអាចស ម្រេចតាមសន្ទស្សន៍ របស់ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ី អាគ្នេយ៍ឆ្នាំ២០២៣ គឺការឈ្នះដាយមាស ១គ្រឿងសម្រាប់កម្ពុជាយ៉ាងណាក្តី ។ ប៉ុន្តែមេដាយ ៤គ្រឿងនេះ ក៏ជាសមិទ្ធផលមេដាយ មួយ ដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនីក្នុងសហព័ន្ធ ដើម្បីទទួលបានសមិទ្ធផលមេដាយជូនជាតិ ក្នុងនាមជា ប្រទេស ម្ចាស់ផ្ទះ។ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ផែនការបន្ទាប់ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ សហព័ន្ធនឹងខិតខំពង្រឹងគុណភា ពតាមរយៈការ សម្រួ ច ការ ហ្វឹកហាត់ទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីធ្វើយ៉ាងណាឲ្យល ទ្ធផលមេដាយទទួ លបានពី ការ ប្រកួតស៊ីហ្គេម កាន់តែល្អប្រសើរជាងស៊ីហ្គេម នៅប្រទេសកម្ពុជា។ លោក បន្ថែមទៀតថា សម្រាប់ទិសដៅរបស់ស…

  • ចំបាប់កាច់ដៃ នឹងរៀបចំការប្រកួត “ពានរង្វាន់សហព័ន្ធ” លើកទី២ ឆ្នាំ២០២៣

    ចំបាប់កាច់ដៃ នឹងរៀបចំការប្រកួត “ពានរង្វាន់សហព័ន្ធ” លើកទី២ ឆ្នាំ២០២៣

    (ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាចំបាប់កាច់ដៃ ”ពានរង្វាន់សហព័ន្ធ” លើកទី២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នៅរង្វង់មូលនាងទេពមច្ឆាខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។ នេះបើតាមសេចក្ដីជូនដណឹងប្រកាសព័ត៌មានរបស់សហព័ន្ធ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា សម្រាប់វិញ្ញាសាដែលសហព័ន្ធដាក់ឲ្យប្រកួតមានដូចជា ៖ វិញ្ញាសាបុរសទម្ងន់ -៧០គីឡូក្រាម -៩៥គីឡូក្រាម +៩៥គីឡូក្រាម Open (ដៃស្តាំ) ២. វិញ្ញាសានារី ទម្ងន់ Open (ដៃស្តាំ) ។ សម្រាប់ការដាក់ពាក្យចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧៖០០នាទីល្ងាច នៅទីស្នាក់ការសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា (ស្ថិតក្នុងអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាន់ទី៣ បន្ទប់លេខ៣)។ ជាមួយគ្នានោះក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើក៏បានបញ្ជាក់បន្ថែមថា សម្រាប់ជយលាភីនៃការប្រកួត សហព័ន្ធនឹងផ្តល់ជូនចំពោះចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស១គ្រឿង ប្រាក់រង្វាន់អម នឹងប័ណ្ណចំណាត់ថ្នាក់មួយសន្លឹក ជយលាភីលេខ២ ទទួលបានមេដាយប្រាក់១គ្រឿង ប្រាក់រង្វាន់អម នឹងប័ណ្ណចំណាត់ថ្នាក់មួយសន្លឹក ជយលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ១គ្រឿង ប្រាក់រង្វាន់អម នឹងប័ណ្ណចំណាត់ថ្នាក់មួយសន្លឹក និងជយលាភីលេខ៤ ទទួលបានប័ណ្ណចំណាត់ថ្នាក់១សន្លឹក ។ សូមញ្ជាក់ថា ការប្រកួតកីឡាចំបាប់កាច់ដៃពានរង្វាន់ ជើងឯក សហព័ន្ធលើកទី២នេះ…