Category: កីឡា

  • Cambodia Rally Team បានចាកចេញពីកម្ពុជា មកដល់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយសុវត្តិភាព

    Cambodia Rally Team បានចាកចេញពីកម្ពុជា មកដល់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយសុវត្តិភាព

    ថៃ៖ ក្រុមប្រណាំងរថយន្ត Rally កម្ពុជា VKH Racing របស់ក្រុម Kara បានចាកចេញពីកម្ពុជា តាមច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដើម្បីចូលរួមប្រណាំង Asia Cross Country Rally 2023នៅប្រទេសថៃ និងបញ្ចប់នៅឡាវ លើចម្ងាយផ្លូវសរុប២០០០គីឡូម៉ែត្រ ។ លោក វង្ស គឹមហួត ប្រធានក្រុម VKH Racing របស់ក្រុមការ៉ា បានអោយដឹងថា ការប្រណាំង Asia Cross Country Rally 2023នេះ កម្ពុជាមានរថយន្តប្រណាំងមាន២គ្រឿង គឺក្រុម VKH Racing និងក្រុម Siam Prototype និងម៉ូតូប្រណាំង២គ្រឿង បានធ្វើដំណើរមកដល់ទីក្រុងប៉ាតាយ៉ា។ លោក វង្ស គឹមហួត បន្តថា ចំពោះក្រុម VKH Racing របស់ក្រុមការ៉ា បានត្រៀមខ្លួនយ៉ាងល្អប្រសើរទាំងរថយន្តប្រណាំង…

  • ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា បានធ្វើដំណើរដល់ទីលានប្រណាំង នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម

    ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា បានធ្វើដំណើរដល់ទីលានប្រណាំង នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម

    (វៀតណាម)៖ ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា ៣គ្រឿង និងរថយន្តក្រុមជាង បានទៅដល់ទីលានប្រកួត នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម បន្ទាប់ពីបានចាកចេញពីកម្ពុជា កាលពីម្សិលមិញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តស្វាយរៀង តាមច្រកទ្វារអន្តរជាតិក្រុងបាវិត ដោយមានក្រុមម៉ូតូធំ BMW កម្ពុជា ២០គ្រឿងអមដំណើរផងដែរ។ លោក ញឹម សុវណ្ណារ៉ូ សមាជិកក្រុម Off-road កម្ពុជា បានអោយដឹងថា ការចូលរួមប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅវៀតណាមនេះ ជាលើកដំបូង និងជាបទពិសោធន៍ថ្មីពីព្រោះការប្រណាំងនៅប្រទេសថៃ មានរណ្តៅ បែបធម្មជាតិ តែសម្រាប់នៅវៀតណាម គឺជាការប្រកួតមួយថ្មី ដំណាក់កាលក៏ច្រើន របៀបលេងក៏ច្រើន រីឯមានឧបសគ្គច្រើន ពេលប្រណាំងបែប Off road និង Rally ហើយប្រើរយៈពេលច្រើនម៉ោង ពី៩ម៉ោងទៅ១០ម៉ោងក៏មាន ជាពិសេសគឺប្រណាំងជាមួយរថយន្ត Off road Super Open មានន័យថាខ្លាំងជាងរថយន្តកម្ពុជាយើងទៅទៀត។…

  • ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា បានធ្វើដំណើរដល់ទីលានប្រណាំង នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម

    ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា បានធ្វើដំណើរដល់ទីលានប្រណាំង នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម

    វៀតណាម៖ ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា ៣គ្រឿង និងរថយន្តក្រុមជាង បានទៅដល់ទីលានប្រកួត នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម បន្ទាប់ពីបានចាកចេញពីកម្ពុជា កាលពីម្សិលមិញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តស្វាយរៀង តាមច្រកទ្វារអន្តរជាតិក្រុងបាវិត ដោយមានក្រុមម៉ូតូធំ BMW កម្ពុជា ២០គ្រឿងអមដំណើរផងដែរ។លោក ញឹម សុវណ្ណារ៉ូ សមាជិកក្រុម Off-road កម្ពុជា បានអោយដឹងថា ការចូលរួមប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅវៀតណាមនេះ ជាលើកដំបូង និងជាបទពិសោធន៍ថ្មីពីព្រោះការប្រណាំងនៅប្រទេសថៃ មានរណ្តៅ បែបធម្មជាតិ តែសម្រាប់នៅវៀតណាម គឺជាការប្រកួតមួយថ្មី ដំណាក់កាលក៏ច្រើន របៀបលេងក៏ច្រើន រីឯមានឧបសគ្គច្រើន ពេលប្រណាំងបែប Off road និង Rally ហើយប្រើរយៈពេលច្រើនម៉ោង ពី៩ម៉ោងទៅ១០ម៉ោងក៏មាន ជាពិសេសគឺប្រណាំងជាមួយរថយន្ត Off road Super Open មានន័យថាខ្លាំងជាងរថយន្តកម្ពុជាយើងទៅទៀត។ ប៉ុន្តែទោះបីយ៉ាងណា…

  • យុវជនជាង ២០០នាក់នឹងចូលរួមកីឡាដើម្បីទេសចរណ៍នៃសហគមន៍តាំងយូភ្នំត្បែងមានជ័យ

    យុវជនជាង ២០០នាក់នឹងចូលរួមកីឡាដើម្បីទេសចរណ៍នៃសហគមន៍តាំងយូភ្នំត្បែងមានជ័យ

    (ខេត្តព្រះវិហារ )៖ កម្មវិធីរត់ឡើងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ដែលរៀបចំដោយក្រុមអ្នកដើរព្រៃកម្ពុជា នឹងដំណើរការប្រកួតជាផ្លូវការនៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ ស្អែកនេះ មានយុវជនចូលរួមជាង២០០នាក់ មកពីរាជធានីភ្នំពេញ កំពង់ធំ សៀមរាប បន្ទាយមានជ័យនិងបាត់ដំបង។ នេះបើយោងតាមការបញ្ជាក់ ពី លោក យា ប៊ែន យ៉ាមីន ប្រធានក្រុមអ្នកដើរព្រៃកម្ពុជា ។ ប្រធានក្រុមអ្នកដើរព្រៃកម្ពុជាខាងលើ បានបញ្ជាក់ថា កម្មវិធីនេះបានរៀបចំឡើង ក្នុងគោល បំណងចង់ឲ្យអ្នកទេសចរណ៍ជាតិស្គាល់ភ្នំត្បែងមានជ័យឲ្យបានច្រើន ដ្បិតតំបន់ទេសចរណ៍ មួយនេះ គេពុំសូវស្គាល់ច្រើន និងស្គាល់តែខេត្តគោល គឺខេត្តព្រះវិហារមួយប៉ុណ្ណោះ ខណៈដែល តំបន់ទេសចរណ៍ភ្នំត្បែង មានជ័យពោពេញដោយ សក្កានុពលទេសចរណ៍ និងទេសភាព ស្រស់ស្អាត មានទឹកជ្រោះសម្រាប់ងូតកំសាន្តជាច្រើនកន្លែង។ លោក យា ប៊ែន យ៉ាមីន ឲ្យបានដឹងទៀតថា សម្រាប់កម្មវិធីរត់ យុវជនទាំងអស់ត្រូវស្ពាយអីវ៉ាន់ ឡើងចម្ងាយផ្លូវ៦គីឡូម៉ែត្រ ក្នុងនោះត្រូវរត់ឡើងពីសហគមន៍តាំងយូខាងក្រោមដល់តាំងយូ លើឡើងជណ្តើរ៨០០ម៉ែត្រ និងរត់លើផ្ទៃរៀបនៅខាងលើចម្ងាយ៤២០០ម៉ែត្រ សរុបថេរៈវេលាប្រមាណជាង២ម៉ោង និងបោះតង់សម្រាកតែម្តង។ ប្រធានរៀបចំកម្មវិធីរូបនេះ បានគូសបញ្ជាក់ទៀតថា…

  • មេដាយ ៧១គ្រឿងដណ្តើមបានពីព្រឹត្តិការណ៍ World Police & Fire Games នៅកាណាដាបង្ហាញពីភាពខ្លាំងរបស់កម្ពុជានៅលើឆាកអន្តរជាតិ

    មេដាយ ៧១គ្រឿងដណ្តើមបានពីព្រឹត្តិការណ៍ World Police & Fire Games នៅកាណាដាបង្ហាញពីភាពខ្លាំងរបស់កម្ពុជានៅលើឆាកអន្តរជាតិ

    ភ្នំពេញ៖ ក្រុមកីឡានគរបាលជាតិកម្ពុជាបានត្រឡប់មកដល់មាតុប្រទេសវិញហើយ នាព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៣ បន្ទាប់ពីបំពេញបេសកម្មប្រកួតដណ្តើមបានមេដាយជូនកម្ពុជាបានសរុប៧១គ្រឿងពីព្រឹត្តិការណ៍World Police & Fire Games នៅប្រទេសកាណាដា ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសត្រឡប់មកដល់ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បេសកម្មប្រកួតប្រជែងដណ្តើមមេដាយរបស់អត្តពលិកកីឡានគរបាលជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games) ដែលតែងប្រារព្វធ្វើឡើងរៀងរាល់ ០២ឆ្នាំម្តងនេះ ក្រុមកីឡានគបាលជាតិកម្ពុជាប្រជែងដណ្តើមបានមេដាយសរុប៧១គ្រឿង ក្នុងនោះមេដាយមាស៣៣ ប្រាក់២៩ និងសំរិទ្ធ ៩មេដាយ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការដណ្តើមបានមេដាយជូនកម្ពុជាពីក្រុមកីឡានគរបាលជាតិកម្ពុជាដ៏ច្រើននេះ គឺជាជោគជ័យមួយដ៏ធំធេងសម្រាប់កងកម្លាំងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលធ្វើឲ្យកម្ពុជាបង្ហាញភាពលេចធ្លោលើឆាកអន្តរជាតិ និងធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសជឿនលឿននៅលើពិភពលោក។ ទាំងអស់នេះទទួលបានពីម្លប់សន្តិភាព មានសន្តិភាពទើបយើងមានឱកាសចេញទៅប្រកួតប្រជែងដណ្តើមបានមេដាយជូនជាតិ។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមាហាផ្ទៃ បានប្តេជ្ញាចិត្តជំរុញឲ្យក្រុមកីឡានគរបាលជាតិកម្ពុជាខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីរក្សាតំណែងមេដាយ និងបង្កើនចំនួនមេដាយ។ សម្រាប់ក្រុមកីឡានគរបាលជាតិដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍កងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games)ក៏ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលស្មើនិងប្រាក់រង្វាន់ជ័យលាភីក្រសួងអប់រំប្រគល់ជូនកីឡាករកីឡាការិនីឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។ សូមបញ្ជាក់ថា…

  • គោលបំណង៤ចម្បងធំៗ ពីការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ដើម្បីបង្កើនធនធាន សិទ្ធផលគ្រាប់ពេជ្រត្រៀមការប្រកួតកម្រិតអន្តរជាតិ

    គោលបំណង៤ចម្បងធំៗ ពីការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ដើម្បីបង្កើនធនធាន សិទ្ធផលគ្រាប់ពេជ្រត្រៀមការប្រកួតកម្រិតអន្តរជាតិ

    ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយមាន១០ប្រភេទកីឡាស្មើនឹង៥១វិញ្ញាសា ក្នុងនោះបង្កើន២ប្រភេទកីឡា។ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំបានបង្ហាញគោលបំណងចម្បងៗចំនួន៤ រួមមាន៖ ១-បំផុសសកម្មភាពអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី ខេត្ត។ ២-ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។ ៣-លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាកាវិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការ ប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា។ ៤-បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុង សង្គមជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍កីឡាបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានក្រសួងធ្វើកំណែទម្រង់ទៅជាការប្រកួតទម្រង់ហ្គេម ៣លើកមកហើយ ដើម្បីពង្រឹងគុណភាព និងការរៀបចំឲ្យកាន់ល្អប្រសើរបន្ថែមទៀត សម្រាប់បណ្តុះធនធានមនុស្ស ក្នុងវិស័យកីឡា ពីការប្រកួតបឋមសិក្សា រហូតមធ្យមសិក្សា…

  • គោលបំណងចម្បងធំៗ ពីការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ដើម្បីបង្កើនធនធាន សិទ្ធផលគ្រាប់ពេជ្រត្រៀមការប្រកួតកម្រិតអន្តរជាតិ

    គោលបំណងចម្បងធំៗ ពីការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ដើម្បីបង្កើនធនធាន សិទ្ធផលគ្រាប់ពេជ្រត្រៀមការប្រកួតកម្រិតអន្តរជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយមាន ១០ប្រភេទកីឡាស្មើនឹង៥១វិញ្ញាសា ក្នុងនោះបង្កើន២ប្រភេទកីឡា ។ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំបានបង្ហាញគោលបំណងចម្បងៗចំនួន៤ រួមមាន៖ ១-បំផុសសកម្មភាពអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី ខេត្ត។ ២-ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។ ៣-លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាកាវិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការ ប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា។ ៤-បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុង សង្គមជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍កីឡាបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានក្រសួងធ្វើកំណែទម្រង់ទៅជាការប្រកួតទម្រង់ហ្គេម ៣លើកមកហើយ ដើម្បីពង្រឹងគុណភាព និងការរៀបចំឲ្យកាន់ល្អប្រសើរបន្ថែមទៀត សម្រាប់បណ្តុះធនធានមនុស្ស…

  • ទិវាកីឡាអាស៊ានឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តកែប មានមនុស្សចូលរួមប្រមាណ១,០០០នាក់

    ទិវាកីឡាអាស៊ានឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តកែប មានមនុស្សចូលរួមប្រមាណ១,០០០នាក់

    កែប៖ ពិធីបើកទិវាកីឡាអាស៊ាន(ASEAN Sports Day) ប្រចាំឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងនៅឆ្នេរលេងទឹកខេត្តកែប នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ឯកឧត្តម ប៊ូ ជុំសេរី អនុវដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគណៈប្រតិភូកីឡាជាច្រើនរួមទៀត។ ថ្លែងនាឱកាសនោះ ឯកឧត្តម ប៊ូ ជុំសេរី អនុវដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាកីឡាអាស៊ាន (ASEAN Sports Day) ប្រចាំឆ្នាំ២០២៣នេះរៀបចំធ្វើឡើង ស្របតាមផែនការ៥ឆ្នាំរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីគាំទ្រយុទ្ធនាការចលនា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”លើប្រភេទកីឡាជិះកង់ចម្ងាយ ១៥គីឡូម៉ែត្រ រត់ចម្ងាយ ៥គីឡូម៉ែត្រ និងហាត់ប្រាណតាមចង្វាក់ភ្លេង ដែលមានអ្នកចូលរួមប្រមាណ ១,២៩៤នាក់ ក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលខេត្ត និងក្រសួងអប់រំ យុវជន និងកីឡា ដែល មានអគ្គនាយកដ្ឋានកីឡាជាសេនាធិការនាពេលនេះ។ ឯកឧត្តមបន្តថា ក្នុងឆ្នាំនេះយើងសម្រេចយកខេត្តកែប រៀបចំនូវពិធីនេះក្នុងចំណោមខេត្តទេសចរណ៍ដទៃៗទៀត ក្នុងគោលបំណងជំរុញការងារបច្ចេកទេសកីឡាមួយផ្នែក ហើយមួយផ្នែកទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាអោយខេត្ត…

  • អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍ កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !

    អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍ កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !

    (ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ នៅ មុខប្រាសាទអង្គរវត្ត គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំការរត់ប្រណាំងម៉ារ៉ាតុង ដែលមានអត្តពលិកជាតិ និងអន្តរជាតិ ចំនួន ២,៥១១នាក់ មកពី៤៥ប្រទេស បានចូលរួម។ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ។ អញ្ជើញបើកព្រឹត្តិការណ៍នាពេលនោះ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨នេះ ជាព្រឹត្តិការណ៍កីឡា ដំបូងបន្ទាប់ពីកីឡាស៊ីហ្គេម ដែលកម្ពុជាទើបតែទទួលធ្វើជាម្ចាស់ផ្ទះ ហើយ ក៏បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ផងដែរ។ ទាំងនេះ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាព តាមរយ:ការចូលរួមយ៉ាងសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា កីឡានៅមកនូវសន្តិភាព សាមគ្គីភាពដល់ប្រជាជាតិ លើពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើង ការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរនៅឆ្នាំ២០២៣នេះ នឹងជំរុញដល់ការធ្វើពិធីកម្មកីឡាទេសចរណ៍ដទៃទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា…

  • សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានប្រកាសលើកពេលប្រកួត ទៅរៀបចំនៅខែធ្នូវិញ

    សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានប្រកាសលើកពេលប្រកួត ទៅរៀបចំនៅខែធ្នូវិញ

    (ភ្នំពេញ)៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ឆ្នាំ២០២៣ ដែលគ្រោងរៀបចំនៅថ្ងៃទី១០ ដល់១២ ខែ សីហា ឆ្នាំ២០២៣ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់បង បានលើកពេលទៅប្រកួតចាប់ពីទី២៩ ដល់៣១ ខែ ធ្នូ ឆ្នាំ២០២៣វិញ។ នេះបើយោងតាមការបញ្ជាក់ប្រាប់ពីសំណាក់ ឯកឧត្តម បណ្ឌិត មាស សារិន អនុប្រធានអចិន្រៃ្តយ៍ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរវាង សហព័ន្ធនិងរដ្ឋបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។ ឯកឧត្តម បណ្ឌិត មាស សារិន បានបញ្ជាក់ថា មូលហេតុដែលយើងសម្រេចពន្យាពេលប្រកួត លើកទៅកាន់ ចុងខែធ្នូ ឆ្នាំ២០២៣ ដោយសារតែខែសីហានេះ រដ្ឋបាលខេត្តបាត់ដំបងកំពុងដំណើរការជួសជុលហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយដងស្ទឹងសង្កែ និងជួសជុលប្រព័ន្ធលូរំដោះទឹកស្អុយពុំទាន់រួចរាល់ ហេតុនេះហើយ រដ្ឋបាលខេត្តបាត់ដំបងស្នើសុំពន្យាពេលក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតខាងលើ។ ដោយវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិគ្រោងរៀបចំចាប់ពីថ្ងៃទី៤ ដល់ ៩ ខែសីហា លើកទៅរៀបចំធ្វើចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ ខែធ្នូ និងការប្រកួតដែលគ្រោងរៀបចំពីថ្ងៃទី១០ ដល់១២ ខែ សីហា លើកទៅប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែធ្នូ…