-
មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល និងខេត្តត្បូងឃ្មុំប្រជែងដណ្តើមបានមេដាយច្រើនជាងគេក្នុងការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣

(ភ្នំពេញ)៖ ការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា សម្រាប់ប្រភេទកីឡាវាយបានបញ្ចប់ ដោយមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាលនិងមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ប្រជែងដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងចំណោម ៨មន្ទីរអប់រំយុវជននិងកីឡាចូលរួម ។ ឯកឧត្តម ធិន សៅ អគ្គហិរញ្ញ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្រាប់ប្រភេទកីឡាវាយសី ការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ មានមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តចូលរួមចំនួន៨ សរុបកីឡាករកីឡាការិនីចំនួន៧៣នាក់ក្នុងនោះកីឡាការិនី២៨នាក់ ។ ឯកឧត្តម បានបញ្ជាក់ថា ការប្រកួតដែលដំណើរការអស់រយៈពេល៣ថ្ងៃ មានកិច្ចសហការយ៉ាងល្អ ពីប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីទាំងអស់ ។ពួកគេបានបញ្ចេញអស់កម្លាំងកាយចិត្ត គោរពនូវវិន័យ បទបញ្ជាបច្ចេកទេសបានត្រឹមត្រូវ ពិសេស អាជ្ញាកណ្តាល ចៅក្រម ប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ មិនលំអៀង ទើបជំរុញឲ្យការប្រកួតប្រព្រឹត្តិទៅដោយភាពរលូនតាំងពីពេលចាប់ផ្តើមរហូតបញ្ចប់នាពេលនេះ។ ឯកឧត្តម កុលល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលនាពេលនេះ បង្ហាញពីភាពរីកចំរើននៃវិស័យកីឡាវាយសីនៅកម្ពុជា ហើយ ការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិនេះ បានបើកផ្លូវបន្ថែមមួយទៀតនៃជំហានឆ្ពោះទៅមុខរបស់កីឡាវាយសីកម្ពុជា ដើម្បីជ្រើសរើសយកថ្នាលល្អៗមកបណ្តុះបណ្តាលជាកីឡាករកីឡាការិនីមានទេពកោសល្យខ្ពស់ក្នុងពេលអនាគត។ជាមួយគ្នានោះ ឯកឧត្តម អនុប្រធាន ក៏បានជំរុញលើកទឹកចិត្តដល់កីឡាករកីឡាការិនីជ័យលាភី និងអ្នកដែលពុំទាន់ដណ្តើមបានមេដាយក្តី សូមកុំបង្អង់ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករកីឡាការិនីមានសិទ្ធផលខ្ពស់។ ទន្ទឹមនោះ ឯកឧត្តម…
-
កីឡាករ កម្ពុជា រំពឹងខ្ពស់ប្រជែងបានមេដាយមកជូនជាតិពីការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍

(ភ្នំពេញ)៖ អត្តពលិកកីឡាវាយកូនគោលកម្ពុជា ដឹកនាំដោយ លោក ឧកញ៉ា ឡោក ដារិទ្ធ បានចេញដំណើរទៅចូលរួមការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ហើយ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ម្សិលមិល ជូនដំណើរដោយ ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងមន្រ្តីជាច្រើនរូប។ ថ្លែងមុនចាកចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ឧកញ៉ា ឡោក ដារិទ្ធ អ្នកគ្រប់គ្រងក្រុមកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា សម្រាប់ការដឹកនាំក្រុមទៅចូលរួមការប្រកួតកីឡាវាយកូនគោលព្រឹត្តិការណ៍តំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ លោកពិតជាមានមោទកភាពខ្លាំងណាស់ នឹងមានក្តីសង្ឈឹមខ្ពស់ថា កីឡាករកម្ពុជានឹងប្រជែងដណ្តើមបានមេដាយកម្រិតណាមួយមកជូនកម្ពុជាជាក់ជាមិនខាន។ ឯកឧត្តម ឆោម សំបូរ អគ្គេខាធិការរង សហព័ន្ធ ក៏បានគូសបញ្ជាក់ដែរថា សហព័ន្ធបញ្ជូនកីឡាករទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិនេះ មានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហព័ន្ធកីឡាវាយកូនគោលក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ពង្រឹងគុណភាពបច្ចេកទេសកីឡាករកម្ពុជា ពិសេស ផ្តល់នូវបទពិសោធន៍ការប្រកួតកម្រិតអន្តរជាតិ ដើម្បីត្រៀមចូលរួមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃឆ្នាំ២០២៥។ ដោយឡែក កីឡាករ ដែលទៅចូលរួមប្រកួតសុទ្ធសឹងតែប្តេជ្ញាចិត្តខ្ពស់ខិតខំប្រកួតឲ្យអស់ពីលទ្ធភាពប្រជែងដណ្តើមយកលទ្ធផល្អជូនកម្ពុជាពីការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ សម្រាប់ការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសម៉ាឡេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះនេះ មាន៤វិញ្ញសា កុមារ៉ាក្រោមអាយុ១៦ឆ្នាំ កុមារីក្រោមអាយុ១៦ឆ្នាំ បុរស់មិនកំណត់អាយុ…
-
សហព័ន្ធកីឡាបាញ់កាំភ្លើង ផ្លាស់ប្ដូរប្រធានថ្មី ដើម្បីជម្រុញការអភិវឌ្ឌក្រោយខកខានចូលរស៊ីហ្គេម

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានផ្លាស់ប្ដូរប្រធានថ្មី ដោយលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី សម្រាប់អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ បន្ដពីលោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីប្រធានសហព័ន្ធចាស់រូបនេះ សម្រេចលាលែងពីតំណែងតាមសន្យា ក្រោយខកខានការចូលរួមប្រកួត និងដណ្ដើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ ថ្លែងក្នុងមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធ នៅថ្ងៃទី១៨ ខែសីហានេះ លោក មៀច សុផាន់ណា បានគូសបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញនេះ សរបញ្ជាក់ឲ្យឃើញពីការដំណើរការឡើងវិញ ព្រមទាំងមាគារ ដែលសហព័ន្ធត្រូវប្រកាន់យក និងអនុវត្ត ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ លើសពីនេះ លោកក៏បានបង្ហើបកត្ដានាំឲ្យមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីននេះដែរ ខណៈអ្វីដែលសំខាន់ គឺលោកគោរពតាមសន្យា ។ យ៉ាងណាលោកក៏បានថ្លែងអំណរគុណសមាជិកគណៈកម្មាធិការប្រតិបត្តិចាស់ទាំងអស់ ដែលខំប្រឹងអស់ពីលទ្ធភាព ធ្វើឲ្យសហព័ន្ធមានស្ថេរភាពមកទល់បច្ចុប្បន្ន ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃខាងលើ បានរំឮកថា កន្លងមកលោកធ្លាប់លើកឡើងតាមប្រព័ន្ទផ្សព្វផ្សាយ ប្រសិនបើស៊ីហ្គេម(ស៊ីហ្គេម លើកទី៣២ តែកីឡាបាញ់កាំភ្លើង មិនមានក្នុងការប្រកួតនោះទេ ដោយសារកត្ដាមួយចំនួន) មិនបានមេដាយទេ អាណត្តិក្រោយ…
-
កីឡាករ និងអ្នកដឹកនាំក្រុមកីឡាវាយកូនបាល់កម្ពុជា សូមទោសពលរដ្ឋកម្ពុជា ដែលធ្វើមិនបានល្អក្នុងព្រឹត្តិការណ៍ DAVIS CUP

(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់កម្ពុជាបានធ្លាក់ចេញពីកៅអីគ្រុបទី៣ចុះមកកាន់គ្រុបទី៤ នៃព្រឹត្តិការណ៍ DAVIS CUPវិញ បន្ទាប់ពីបេសកម្មប្រកួតប្រជែងប្រមាណជាមួយសប្តាហ៍ នៅប្រទេសស្រីលង្កា បានរងបរាជ័យ ។ ថ្លែងប្រាប់អ្នកព័ត៌យកមាន នាកន្លែងហ្វឹកហាត់ លោក ជា ពៅ អគ្គលេខាធិការរង និងជាអ្នកដឹកនាំក្រុម និង កីឡាករ ឃ្លាំង ពន្លក ដែលចូលរួមក្នុងព្រឹត្តិការណ៍ DAVIS CUP បានបង្ហាញអារម្មណ៍សោកស្តាយ ដោយសូមទោសទៅកាន់ប្រជាពលរដ្ឋកម្ពុជា និងអ្នកឧបត្ថម្ភគាំទ្រថា ក្រុមវាយកូនបាល់កម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ DAVIS CUPគ្រុបទី៣ នៅប្រទេសស្រីលង្កា លទ្ធផលដែលទទួបាន គឺធ្វើមិនបានល្អឡើយ ដោយក្រុមកម្ពុជា បានធ្លាក់មកកាន់គ្រុបទី៤វិញ ។ ទោះបីលទ្ធផលមួយនេះ បង្ហាញភាពអវិជ្ជមានសម្រាប់ក្រុមកម្ពុជាក៏ដោយ ក៏លទ្ធផលបរាជ័យនេះ មិនបានធ្វើឲ្យក្រុមកម្ពុជាបាក់ទឹកចិត្តឡើយ ពោលគឺក្រុមកម្ពុជា ប្តេជ្ញាបន្តខិតខំហ្វឹកហាត់អភិវឌ្ឍសមត្ថភាពប្រជែងដណ្តើមកៅអីត្រឡប់មកវិញឲ្យបាននៅឆ្នាំក្រោយៗទៀត។ អគ្គលេខាធិការរង និងជាអ្នកដឹកនាំក្រុមខាងលើ បានបង្ហាញការតាំងចិត្តខ្ពស់ថា សម្រាប់ព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះ លោក និងគ្រូបង្វឹក ជនជាតិដាណាម៉ាក់ លោក ប្រាយ អេនអាន់នីរ៉ូស និងខិតខំបង្វឹកឲ្យកីឡាករកម្ពុជាមានសមត្ថភាពខ្លាំងប្រកួតបានគ្រប់ស្ថានភាពទីលានទាំងលើដីនិងបេតុងក្រាលកៅស៊ូ។ សូមជម្រាប់ថា ព្រឹត្តិការណ៍DAVIS CUP…
-
កម្ពុជានឹងបញ្ជូនកីឡាករវាយកូនគោល ៦រូប ចូលរួមក្នុងការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍

(ភ្នំពេញ) ៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងបញ្ជូនកីឡាករវាយកូនគោល៦រូបនិងថ្នាក់ដឹកនាំក្រុម២រូបទៅចូលរួមក្នុងការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនគោលប្រទេសម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី ចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣។ លោក ឧកញ៉ា ឡោក ដារិទ្ធ អ្នកដឹកនាំនិងគ្រប់គ្រងក្រុម បានបញ្ជាក់ឲ្យដឹងថា កីឡាករ៦រូបដែលត្រូវបានសហព័ន្ធជ្រើសរើសហ្វឹកហាត់ចូលរួមក្នុងការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះនេះ មានកីឡាករ អ៊ឹម រាហ៊ុល សាន ស៊ីដេត ឡាយ សំបាន រ៉ន កំណត់ យ៉េត សុធារក្ស និងកីឡាករ ប៊ុន ឡាយកនណាគ្រីត។ លោកថា សម្រាប់ពានរង្វាន់ការប្រកួតកីឡាវាយកូនគោលនេះ មាន៤វិញ្ញាសារួមមាន៖ កុមារ៉ាអាយុក្រោមអាយុ១៦ឆ្នាំ កុមារីក្រោមអាយុ ១៦ឆ្នាំ បុរសមិនកំណតអាយុ និងនារីមិនណត់អាយុ ហើយ សម្រាប់កម្ពុជា បញ្ជូនតែ២វិញ្ញសាទេ គឺ កុមារ៉ាអាយុក្រោម ១៦ឆ្នាំ ២នាក់ និងបុរសមិនកំណត់អាយុ ៤នាក់។ លោក ឧកញ៉ា បានគូសបញ្ជាក់ទៀតថា កម្ពុជាចូលរួមក្នុងការប្រកួតកម្រិតអន្តរជាតិនេះ មិនមែនត្រឹមតែដកស្រងបទពិសោធន៍នោះ គឺកីឡាករវាយកូនគោលកម្ពុជាយើងនឹងទៅប្រកួតប្រជែងដណ្តើមយកពាន…
-
បាល់ទាត់ពានរង្វាន់ AFRICA & KHMER UNIT CUP បញ្ចប់ដោយសាមគ្គីភាព

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ AFRICA&KHMER UNIT CUP ឆ្នាំ២០២៣ ដែលមានសមាសភាពកីឡាករនីសេរីហ្យ៉ានិងកីឡាករកម្ពុជាដំណើរការប្រកួតអស់រយៈពេលជាង២ខែនៅលើទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក បានបញ្ចប់ហើយ ដោយក្រុមបាល់ទាត់Basic FCគ្រង់តំណែងជើងឯករដូវកាលឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់Imperial FCនៅវគ្គផ្តាច់កាលពីយប់ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៣។ លោក Eseleno Fred Oshara អ្នករៀបចំពានរង្វាន់ AFRICA&KHMER UNIT CUP បានបញ្ជាក់ថា ពានរង្វាន់បាល់ទាត់មួយនេះ មាន៧ក្រុមចូលរួមប្រកួតប្រជែងដែលក្រុមបាល់ទាត់នីមួយៗមានសមាសភាពកីឡាករបរទេសនិងកីឡាករកម្ពុជាចូលរួមទាំងអស់ ហើយបានដំណើរការប្រកួតរយៈពេលជាង២ខែ ដោយធ្វើការប្រកួតរៀងរាល់ថ្ងៃសៅរិ៍និងថ្ងៃអាទិត្យ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន២ក្រុមនិងឡើងមកប្រកួតដណ្តើមចំណាត់លេខ១និងចំណាត់លលេខ២។ អ្នករៀបចំការប្រកួតខាងលើ បានគូសបញ្ជាក់ទៀតថា ពានរង្វាន់បាល់ទាត់មួយនេះ បានបង្កើតឡើងក្នុងគោលបំណង ផ្សារភ្ជាប់មិត្តភាពរវាងជនជាតិនីសេរីហ្យ៉ានីរស់នៅកម្ពុជា និងប្រជាជនកម្ពុជាឲ្យកាន់តែស្អិតរមួតបន្ថែមទៀតលើជីវភាពរស់នៅប្រចាំថ្ងៃនិងវិស័យបាល់ទាត់។ លោកថា សម្រាប់ពានរង្វាន់បាល់ទាត់មួយនេះ នៅឆ្នាំបន្តបន្ទាប់ទៀត សមាគមន៍អាព្រីចហ្គានឹងរៀបចំឲ្យបានធំជាងឆ្នាំ២០២៣នេះទៀត ដោយបង្កើនទាំងចំនួនក្រុមចូលរួមនិងប្រាក់រង្វាន់ ដើម្បីចូលរួមលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាឲ្យកាន់តែអភិវឌ្ឍរីកចំរើន។ទន្ទឹមជាមួយគ្នានេះ អ្នករៀបចំរូបនេះ សូមអំពាវនាវឲ្យក្រុមបាល់ទាត់ដែលមានបំណងចូលរួមជាមួយការប្រកួតនៅឆ្នាំក្រោយសូមទំនាក់ទំនងដាក់ពាក្យតាមសមាគមន៍ ដើម្បីបង្កើនចំនួនក្រុមចូលរួម និងបង្កលក្ខណៈឲ្យពានរង្វាន់បាល់ទាត់មួយនេះកាន់តែសប្បាយរីករាយ។ សូមបញ្ជាក់ថា ក្រុមបាល់ទាត់Basic FC ដណ្តើមបានចំណាត់លេខ១ប្រចាំរដូវកាលឆ្នាំ២០២៣ ទទួលបានប្រាក់រង្វាន់៦លានរៀលនិងក្រុមបាល់ទាត់Imperial FCជាប់ចំណាត់ថ្នាក់លេខ២ទទួលបានប្រាក់រង្វាន់៤លានរៀល។ខណៈអ្នកចាំទីល្អ និងអ្នកចូលចូលទីច្រើនជាងគេប្រចាំរដូវកាល ទទួលបានប្រាក់រង្វាន់លើទឹកចិត្តមួយចំនួនផងដែរ៕ អត្ថបទ៖ជាវ ចន្ធូ…
-
ក្រុមរថយន្ត Rally កម្ពុជា ទទួលបានលេខកាន់ល្អ សម្រាប់ដំណាក់កាលទី២

ខេត្តសារិន៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Asia Cross Country Rally 2023 លើចម្ងាយផ្លូវសរុប២០០០គីឡូម៉ែត្រ ចាប់ផ្តើមពីទីក្រុងប៉ាតាយ៉ា ប្រទេសថៃបញ្ចប់នៅប្រទេសឡាវ បានឈានដល់ដំណាក់កាលទី២ (SS2) ចេញពីខេត្តប្រាឈីនបូរី ឆ្ពោះមកខេត្តសារិន លើចម្ងាយផ្លូវសរុប២០៧.២៦គីឡូម៉ែត្រ។ លោក ផុន សុភណ្ឌ័ ប្រធានក្រុមជាង VKH Racing បានអោយដឹងថា ការប្រកួតរយៈពេល២ថ្ងៃនេះ រថយន្តប្រណាំងមិនមានបញ្ហាអ្វីនោះទេ ដូចជា ម៉ាស៊ីន កង់រថយន្ត គ្រឿងក្រោម និងផ្នែកបច្ចេកទេសផ្សេង គ្រាន់តែមានបញ្ហាម៉ាស៊ីនត្រជាក់បន្តិចប៉ុណ្ណោះ។ ប្រធានក្រុមជាងរូបនេះ បន្តថា ទោះបីមិនបញ្ហា ក៏ក្រុមជាងត្រូវធ្វើការត្រួតពិនិត្យអោយបានម៉ត់ចត់ជារៀងរាល់ថ្ងៃមុនការប្រណាំង និងប្រណាំងរួច គឺត្រូវប្តូរកង់ ប្តូរប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ ប្តូរហ្វាំង ថែមទឹក និងចាក់សាំងជាដើម។ លទ្ធផលសរុប២ថ្ងៃពីគណកម្មការ Asia Cross បានអោយដឹងថា ក្រុម VKH Racing របស់ Kara ទទួលបានចំណាត់សរុប លេខ០៨ ខណៈ Class សាំង…
-
កីឡាករ Off Road កម្ពុជា ធ្វើបានល្អ សម្រាប់ថ្ងៃដំបូង នៃការប្រកួត Off-road នៅវៀតណាម

ដាក់ឡាក់៖ កីឡាករ Off Road កម្ពុជា ធ្វើបានល្អ នៅ SS3 សម្រាប់ថ្ងៃទី១ ក្នុង Class អាជីព នៃការប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅប្រទេសវៀតណាម។ កីឡាករ ញឹម សុវណ្ណារ៉ូ បានអោយដឹងថា ការប្រណាំង Off-road Sailun Cup នេះ មានរថយន្តសរុប ៨០គ្រឿងចូលរួម ចែកចេញជា៣ Class , Class អាជីព , Class កែច្នៃបន្តិចបន្តួច និង Class មិនកែច្នៃ សម្រាប់ក្រុម Off Road កម្ពុជា ទាំង៤រថយន្ត ស្ថិតក្នុង Class អាជីព ដែលមាន១៩ដំណាក់ ។ កីឡាករ ញឹម…
-
កីឡាករ ទៀ ស្យាម៖ Asia Cross ឆ្នាំនេះ រំពឹងថា នឹងធ្វើបានល្អទោះបីមានកីឡាករចូលរួមច្រើន និងខ្លាំងក៏ដោយ

ប៉ាតាយ៉ា៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Asia Cross Country Rally 2023 បានធ្វើពិធីបើក និងដង្ហែរថយន្ត និងម៉ូតូឆ្ពោះទៅតំបន់ Walking Street នាទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ កីឡាករ ទៀ ស្យាម ក្រុមប្រណាំង Siam Prototype បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ មានកីឡាករចូលរួមច្រើនជាងឆ្នាំមុន និងមានកីឡាករខ្លាំងៗ ដូចជា ថៃ ជប៉ុន និងឥណ្ឌូនេស៊ីជាដើម។ តែទោះបីជាយ៉ាងណា អ្នកប្រណាំងមកពីក្រុម Siam Prototype រូបនេះ ដាក់ក្តីរំពឹងខ្ពស់ថា នឹងធ្វើអោយបានល្អ ពីព្រោះឆ្លងកាត់បទពិសោធន៍ឆ្នាំ២០២២ យើងបានមើលឃើញពីចំនុចខ្វះខាតច្រើនយកមកកែលម្អដើម្បីពង្រឹងរកបច្ចេកទេសថ្មី ជាមួយនឹងរថយន្តថ្មី និងក្រុមការងារជាងប្រកបដោយសក្តានុពល។ កីឡាករ ទៀ ស្យាម បន្ថែមថា ដំណាក់កាលទី១ គឺជាផ្លូវប្រណាំងប្រជែងល្បឿន ដូច្នេះត្រូវប្រុងប្រយ័ត្ន នឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីទទួលលទ្ធផលល្អជូនកម្ពុជា និងក្រុមហ៊ុនជាដៃគូឧបត្តម្ភទាំងក្នុងប្រទេស និងក្រៅប្រទេស។ តាមការបញ្ជាក់ពីគណកម្មការ Asia…
-
ក្រុមរថយន្ត Rally កម្ពុជា ទាំង២គ្រឿង បានត្រួតពិនិត្យបច្ចេកទេស និងប្រព័ន្ធសុវត្តិភាពរួចរាល់

ប៉ាតាយ៉ា៖ រថយន្ត Rally VKH Racing និងរថយន្ត Siam Prototype របស់កម្ពុជា បានបិទស្ទីកឃ័រ បិទលេខ ឡូហ្គូ ត្រួតពិនិត្យបច្ចេកទេស ប្រព័ន្ធសុវត្តិភាពផ្សេងៗនាព្រឹកថ្ងៃទី១៣ ខែសីហា។ លោក ហុង ពិសិដ្ឋ ប្រធានក្រុមដឹកនាំ VKH Racing របស់ ក្រុម Kara បានអោយដឹងថា នាព្រឹកនេះ ក្រុមរថយន្តប្រណាំង Rally កម្ពុជា បានចុះឈ្មោះ ទទួលលេខពីគណកម្មការបិទរថយន្តរួចរាល់ និងត្រួតពិនិត្យបច្ចេកទេស ប្រព័ន្ធសុវត្តិភាព ហើយបន្តធ្វើការពិនិត្យគ្រឿងម៉ាស៊ីន ហ្វាំង គ្រឿងក្រោម ប្តូរប្រេងម៉ាស៊ីន ដើម្បីត្រៀមធ្វើការប្រណាំង ដំណាក់កាលទី១ (Leg1) នៅថ្ងៃស្អែកលើចម្ងាយផ្លូវសរុប៣៨៤គីឡូម៉ែត្រ រីឯផ្លូវប្រណាំង២០៦គីឡូម៉ែត្រ ពីទីក្រុងប៉ាតាយ៉ា ឆ្ពោះទៅខេត្តប្រាឈីនបូរី។ ប្រធានក្រុមដឹកនាំរូបនេះ បន្តថា នារសៀលនេះ គណកម្មការនឹងចែកសៀវភៅបង្ហាញផ្លូវ (Road books ) , ប្រជុំបច្ចេកទេស បន្ទាប់មកក្រុមរថយន្តប្រណាំង Rally…