-
កំពូលអ្នកប្រដាល់ជើងខ្លាំងជាតិ និងអន្តរជាតិជាច្រើនគូនឹងមកអង្រួនសង្វៀនប្រដាល់ Krud គុនខ្មែរ ក្នុងពេលឆាប់ៗនេះ

មហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់គុនខ្មែរ លើសង្វៀនប្រដាល់ Krud គុនខ្មែរ នឹងពាំនាំកំពូលកីឡាករប្រដាល់ជើងខ្លាំងរបស់កម្ពុជា ប្រកួតជាមួយកំពូលកីឡាករប្រដាល់ជើងខ្លាំងមកពីជប៉ុន អ៊ីរ៉ង អាហ្វ្រិកខាងត្បូង ថៃ ឡាវ ដើម្បីដណ្តើមខ្សែក្រវាត់ និងប្រាក់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ លោកអ្នកនឹងបានឃើញសង្គ្រាមប្តូរកណ្តាប់ដៃ ជាមួយស្នៀតផ្តួលគូប្រកួត ដោយប្រើក្បាច់មរតកគុនខ្មែរ កែងឆេះ កាប់ចាន ជង្គង់ហោះ នាគវាត់កន្ទុយ ដែលកាន់តែផ្តល់នូវភាពសប្បាយរីករាយ អង្រួនអារម្មណ៍អ្នកស្នេហាវិស័យគុនខ្មែរឲ្យពុះកញ្ជ្រោល ស្រែកហ៊ោកញ្ជ្រៀវ ជាមួយការប្រកួតដ៏ញាក់សាច់។ កំពូលមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ មិនធ្លាប់មានលើលោក នឹងមានការប្រកួតដណ្តើមខ្សែក្រវាត់រហូតដល់ ៦ ខ្សែផងដែរដោយចម្រាញ់សុទ្ធសឹងគូខ្លាំងៗដូចជា៖ ១. អេអាំម៉ារិន ភូថង Vs ម៉ូតូគី សាមីមួយថៃ ២. អ៊ុង វីរៈ Vs អេវីមេបូឌី ៣. មឿន សុខហ៊ុច Vs រ៉ូដ ភួង ៤. ឃឹម ឌីម៉ា Vs ផេកចំប៉ា កាន់តែកក្រើក កាន់តែជក់ចិត្ត ដិតអារម្មណ៍ ជាមួយគូដណ្តើមខ្សែក្រវាត់ និងការពារខ្សែក្រវាត់ដូចជា៖…
-
ម្ចាស់មេដាយមាសស៊ីហ្គេម ទូច ចាន់វត្តី រំពឹងវាយដណ្តើមបានខ្សែក្រវ៉ាត់មួយទៀត បន្ថែមកេរ្តិ៍ឈ្មោះក្នុងវិស័យគុនខ្មែរ

(ភ្នំពេញ)៖ កីឡាការិនីប្រដាល់គុនខ្មែរទូច ចាន់វត្តី ម្ចាស់មេដាយមាស កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១០ ខែ កញ្ញា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាការិនីអន្តរជាតិ តាមរូបមន្តប្រកួតម៉ារ៉ាតុងលើប្រភេទទម្ងន់៥៤គ្រីក្រាម។ ការប្រកួតនៅថ្ងៃទី១០ ខែ កញ្ញាខាងមុខនេះ សម្រាប់កីឡាការិនីប្រដាល់គុនខ្មែរ ទូច ចាន់ វត្តី គឺជាប្រកួតទី៣ ខណៈជំនួបទី២ រាប់ចាប់ពីការប្រកួតកីឡាស៊ីហ្គេម វត្តីបានឈ្នះកីឡាការិនីចិនក្នុងទឹកទី១នៃការប្រកួត។ ជាមួយការត្រៀមខ្លួនក្នុងជំនួបទី៣នៃការប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាការិនីអន្តរជាតិ កីឡាការនីប្រដាល់គុនខ្មែរវ័យ១៨ឆ្នាំ ទូច ចាន់វត្តី បានលើកឡើងថា រូបនាង បានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អជាមួយគ្រូបង្វឹក។ ទូច ចាន់វត្តី បានលើកឡើងទៀតថា សម្រាប់ជំនួបដណ្តើមខ្សែក្រវ៉ាត់នៅថ្ងៃទី១០ ខែ កញ្ញា ក្តីរំពឹងប្រជែងដណ្តើមបានខ្សែក្រវ៉ាត់គឺមានត្រឹម៥០%ប៉ុណ្ណោះ ដ្បិតដៃគូប្រជែងជាកីឡាការិនីអន្តរជាតិមិនដឹងអំពីសមត្ថភាព។តែទោះយ៉ាងណាក៏ដោយ សម្រាប់ការប្រជែងដណ្តើមខ្សែក្រវ៉ាត់នេះ នាងនឹងធ្វើឲ្យអស់ពីលទ្ធភាព ព្រោះខ្សែក្រវ៉ាត់មួយខ្សែនេះ នឹងជួយបន្ថែមនូវកេរ្តិ៍ធ្វើឲ្យនាងកាន់តែមានភាពល្បីល្បាញក្នុងវិស័យគុនខ្មែរ។ សូមបញ្ជាក់ថា កីឡាការិនីប្រដាល់គុនខ្មែរទូច ចាន់វត្តី នាងមានវ័យ១៨ឆ្នាំ ជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សមិទ្ធផលមេដាយមាសនេះ ធ្វើឲ្យនាងទទួលបានក្របខ័ណ្ឌជាមន្រ្តីកងយោពលខេរៈភូមិន្ទ ៕ រូបភាព ងីម…
-
កីឡាករ កីឡាការិនីបញ្ញាខ្សោយ ចូលរួមប្រកួតកីឡា និងត្រួតពិនិត្យសុខភាពដើម្បីលើកកម្ពស់ជនមានពិការភាព ក្នុងសង្គម

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថា្នក់រាជធានី-ខេត្ត និងកម្មវិធីត្រួតពិនិត្យសុខភាពកីឡាករកីឡាការិនី ដែលបានប្រារព្ធធ្វើឡើង នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តលើកកម្ពស់កីឡាករ កីឡាការិនីមានពិការភាព ក្នុងសង្គមជាតិកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ឯកឧត្តម លោក លោកស្រី មាតាបិតា អាណាព្យាបាល ព្រមទាំងក្មួយៗកីឡាករ កីឡាការិនី (ខ្សោយបញ្ញា) ក្នុងព្រឹត្តិការណ៍នេះ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មលើគ្រប់វិស័យជាពិសេសវិស័យកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។ ឯកឧត្តម សែម សុខា បន្តថា កន្លងមកគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា ព្រមទាំងបានបណ្តុះបណ្តាលមន្ត្រីជំនាញធ្វើការហ្វឹកហាត់ដល់ជនពិការខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យពួកគាត់បានចូលរួមក្នុងសកម្មភាពសង្គម។ ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានកំពុងស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជាឱកាសសម្រាប់លើកកម្ពស់សិទ្ធិជនមានពិការភាព និងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព។…
-
ព្រឹត្តិការណ៍ ប្រណាំងម៉ូតូ ហនុមាន អែនឌូរ៉ូ ឆាលែង ស៊េរី 2023 ជុំទី២ បានបញ្ចប់ដោយ ជោគជ័យ

(កំពត)៖ ការប្រណាំងម៉ូតូ ហនុមាន អែនឌូរ៉ូ ឆាលែងស៊េរី 2023 (ENDURO Challenge) ជុំទី២ បានបញ្ចប់ដោយជោគជ័យ កាលពីរសៀល ថ្ងៃអាទិត្យ ទី២៧ ខែសីហា បន្ទាប់ពីដំណើរការប្រកួត យ៉ាងស្វិត ស្វាញ រយៈពេល២ថ្ងៃ នៅទីលានប្រណាំង នាតំបន់ភ្នំ ស្រុកទឹកឈូរ ខេត្តកំពត ដោយទទួលបានការសារទរ យ៉ាងខ្លាំងក្លាពីមហាជន ខណៈមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ជិត២០០នាក់ ប្រណាំងលើ២វិញ្ញាសា គឺវិញ្ញាសា ឡើងភ្នំ (King of The Hill) និងវិញ្ញាសា អ៊ែនឌូរ៉ូ (ENDORO) ដោយចែកជា៧ Class ។ ដោយមានការគាំទ្រពីសហព័ន្ធកីឡាយានយន្ដកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ក្រោមការឧបត្ថម្ភធំ ពី ក្រុមហ៊ុនស្រាបៀរហនុមាន Top1 និង ដៃគូឧបត្ថម្ភ ផ្សេងទៀត។ លោក ខៃ វណ្ណៈ អគ្គលេខាធិការរង…
-
អ្នកប្រដាល់កណ្តាប់ដៃប៉េតុង ធន់ រិទ្ធី អះអាងថា ជួបជើងខ្លាំងថៃ សាមី រំពឹងឈ្នះ ១០០%ស្តាកេរ្តិ៍ឈ្នះមកវិញ

(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ ធន់ រិទ្ធី ដែលអ្នកគាំទ្រដាក់រហ័សនាមឲ្យថា កណ្តាប់ដៃប៉េតុង នឹងត្រូវជួបសងសឹក កីឡាករជើងខ្លាំងថៃ សាមី បានឆាម៉េត នៅសង្វៀនទូរទស្សន៍ក្នុងស្រុកមួយ នាថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ ថ្លែងប្រាប់ទូរទស្សន៍អប្សរា នៅកន្លែងហ្វឹកហាត់ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទស្តាតចាស់ កីឡាករ ធន់ រិទ្ធី បានថ្លែងបញ្ជាក់ថា ជំនួបសងសឹកប៉ះសាមី បានឆាម៉េត នៅថ្ងៃទី៣ ខែ កញ្ញា សប្តាហ៍ក្រោយនេះ រូបគេបានត្រៀមខ្លួនបានយ៉ាងល្អ ដោយខិតខំហ្វឹកហាត់ពង្រឹងរាល់ចំណុចខ្វះខាត់ ដែលធ្លាប់រងបរាជ័យចាញ់ កីឡាករសាមី បានឆាម៉េតកន្លងមក។ ធន់ រិទ្ធី អះអាងថា ជំនួបលើកទី២ ជាជំនួបសងសឹកនេះ រូបគេមានក្តីរំពឹងឈ្នះ១០០% ដ្បិតការហ្វឹកទៅលើកម្លាំងនិងបច្ចេកទេសគឺត្រៀមខ្លួនបានយ៉ាងល្អ ខុសពីជំនួបទី១។ ដោយឡែក លោក ធន់ សុភា ដែលជាគ្រូបង្វឹក បានគូសបញ្ជាក់ដែរថា សម្រាប់ជំនួបសងសឹកជាមួយកីឡាករថៃ សាមី បានឆាម៉េត នៅថ្ងៃទី៣ ខែ កញ្ញា ខាងមុខនេះ កីឡាករ…
-
NOCC ប្រជុំផ្សព្វផ្សាយផែនការ និងគោលការណ៍កីឡារបស់រាជរដ្ឋាភិបាល ឆ្ពោះទៅរកជោគជ័យថ្មីៗក្នុងបេសកម្មធំៗនៅពេលខាងមុខ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី២៨ ខែសីហា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ មន្ដ្រី និងបុគ្គលិករបស់ខ្លួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយកីឡា ពិសេសចលនាអូឡាំពិក ដោយផ្សាភ្ជាប់ជាមួយគោលការណ៍អាទិភាពពាក់ព័ន្ធនឹងវិស័យកីឡា ក្នុងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។ក្រៅពីក្រើនរំឮកអំពីតួនាទីភារកិច្ច និងទំនួលខុសត្រូវ ដែលថ្នាក់ដឹកនាំ និងមន្ដ្រី NOCC ទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ដើម្បីបំផុសសកម្មភាពចលនាអូឡាំពិកកម្ពុជា ក្នុងរាជរដ្ឋាភិបាល អាណត្ដិថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ បានធ្វើឡើងដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រី NOCC ទាំងអស់ ដើម្បីជ្រូតជ្រាបទាំងអស់គ្នា ហើយដើរឲ្យស្របគ្នា ទាំងចលនាអូឡាំពិក ទាំងគោលការណ៍កីឡារបស់រាជរដ្ឋាភិបាល។ យើងបានផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗរបស់ NOCC ដែលនឹងត្រូវត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា…
-
ប្រធានសហព័ន្ធបាញ់កាំភ្លើងថ្មី ឯកឧត្តម សុខ ពុទ្ធិវុធ បានបញ្ជូនកីឡាករ ១២នាក់ ចូលរួមប្រកួតកម្រិតអន្តរជាតិ

ភ្នំពេញ៖ ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា នៅប្រទេស Indonesia ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិអាណត្តិថ្មី ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦កាលពីថ្មីៗកន្លងទៅ ។ ឯកឧត្តមប្រធាន បានដាក់គោលដៅចម្បង ក្រោមការដឹកនាំរបស់ឯកឧត្តម គឺបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និងផលិតធនធានកីឡា គ្របវ័យប្រកបដោយសក្ដានុពល ធានាបាននូវការអភិវឌ្ឍន៍លឿន និងរីកចម្រើនដោយជំនាញដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ គួរបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 កម្ពុជាបញ្ជូនកីឡាករ ១២នាក់ មាន កីឡាករ1 យោង យួត – Open2 កូវ ស្រ៊ុនឆាយ- Open3 លឹម ហ៊ួរនីតា – open4 ពៅ…
-
ទីលានកីឡាវាយកូនគោលCITY GOLF ប្រកាសរៀបចំការប្រកួត Honma Championshipនៅថ្ងៃទី២៣ ខែកញ្ញា

(ភ្នំពេញ)៖ ទីលានកីឡាវាយកូនគោលខ្នាតតូចកម្រិតស្តង់ដារអន្តរជាតិ នៅកម្ពុជា CITY GOLF បានប្រកាសថា នឹងរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់Honma Championship ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកញ្ញា នៅទីលានកីឡាវាយកូនគោល CITY GOLFផ្ទាល់ ដែលមានទីតាំង ស្ថិតនៅ ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោក លីគា អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោលស៊ីធីហ្គោល បានលើកឡើងថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់Honma Championshipឆ្នាំ២០២៣ ដែលរៀបចំដោយទីលានកីឡាវាយកូនCITY GOLF នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ មានគោលបំណងបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំៗ ដើម្បីផ្តល់ឱកាសឲ្យកីឡាករជាតិនិងអន្តរជាតិបានប្រកួតប្រជែងគ្នាបញ្ចេញនូវសមត្ថភាព ផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងថ្នាក់ដឹកនាំជាមន្រ្តីរាជការក្នុងជួររដ្ឋភិបាល និងអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកផងដែរ។ អ្នកចាត់ការទូទៅរូបនេះ បានបញ្ជាក់ទៀតថា ការប្រកួតនេះ ក្រៅពីការបង្កើតឱកាសជួបជុំគ្នាសប្បាយរីករាយប្រកួតជាលក្ខណៈមិត្តភាព សាមគ្គីភាព ព្រឹត្តិការណ៍ប្រកួតមួយនេះ ក៏ជាការរួមចំណែកបំផុសផ្សព្វផ្សាយអំពីវិស័យកីឡាវាយកូនគោលនៅកម្ពុជាឲ្យកាន់តែផុសផុលដូចបណ្តាប្រទេសនានា នៅក្នុងតំបន់និងពិភពលោក។ លោក អះអាងថា ក្នុងមួយឆ្នាំៗទីលានស៊ីធីហ្គោល បានបង្កើតការប្រកួតយ៉ាងហោចណាស់ពី៣ទៅ៤ដង ដើម្បីផ្តល់ឱកាសសម្រាប់កីឡាករថ្មីៗដែលទើបតែចូលហ្វឹកហាត់បានចូលរួមប្រកួតធ្វើតេសសមត្ថភាព។ សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់Honma Championship ឆ្នាំ២០២៣…
-
ឯកឧត្តម សុខ ពុទ្ធិវុធប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងថ្មី បានបញ្ជូនកីឡាករ ១២នាក់ ចូលរួមប្រកួតកម្រិតអន្តរជាតិ Bali IPSC OPEN 2023 level3 ជាលើកដំបូងក្រោយចូលកាន់តំណែង

ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា នៅប្រទេស Indonesia ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិអាណត្តិថ្មី ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦កាលពីថ្មីៗកន្លងទៅ។ ឯកឧត្តមប្រធាន បានដាក់គោលដៅចម្បង ក្រោមការដឹកនាំរបស់ឯកឧត្តម គឺបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និងផលិតធនធានកីឡាករគ្របវ័យប្រកបដោយសក្ដានុពល ធានាបាននូវការអភិវឌ្ឍន៍លឿន និងរីកចម្រើនដោយជំនាញដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ គួរបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 កម្ពុជាបញ្ជូនកីឡាករ ១២នាក់ មាន កីឡាករ1 យោង យួត – Open2 កូវ ស្រ៊ុនឆាយ- Open3 លឹម ហ៊ួរនីតា – open4 ពៅ តិចឡេង – production5…
-
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ITF Asian 14U Junior Championships ឆ្នាំ២០២៣នៅដើមខែកញ្ញា

(ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានថ្លែងប្រាប់ ទូរទស្សន៍អប្សរា នាព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣នេះថា បន្ទាប់ពីទទួលបានជោគជ័យរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រូវបានសហព័ន្ធកីឡាវាយ កូនបាល់អន្តរជាតិ(ITF)និងសហព័ន្ធកីឡាវាយកូនបាល់អាស៊ី(ATF)ផ្តល់សិទ្ធិឲ្យទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនបាល់ ITF Asian 14U Junior Championships ឆ្នាំ២០២៣ នៅខែ កញ្ញាខាងមុននេះ។ អគ្គលេខាធិការ ខាងលើ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍វាយកូនបាល់ដ៏មានកេត្យានុភាពនេះ ស្វាគមន៍កីឡាករកីឡាការិនីឆ្នើមពីអាស៊ីក្រោមអាយុ១៤ឆ្នាំ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរកតេជោ។ លោកថា សម្រាប់ព្រឹត្តិការណ៍អន្តរជាតិដែលយើងទទួលធ្វើជាម្ចាស់ផ្ទះនេះ វាជាកិត្តិយស និងឯកសិទ្ធិដ៏ខ្ពស់ដែលកម្ពុជាទទួលបានឱកាស ដើម្បីបង្ហាញពីកម្រិតប្រកួតប្រជែងខ្ពស់បំផុតនៃកីឡាវាយកូនបាល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីទាំងមូល។ ជាមួយគ្នានេះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះ កម្ពុជាត្រូវបានផ្តល់សិទ្ធិWildcards ដើម្បីផ្តល់ឱកាសកីឡាករ២នាក់ ក្នុងប្រទេសល្អបំផុត ដើម្បីតំណាងឲ្យប្រទេសម្ចាស់ផ្ទះផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ITF Asian 14U Junior Championships ឆ្នាំ២០២៣ នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨ ខែ…