-
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្លែងកោតសសើរដល់ក្រុមកីឡាក្រសួងមហាផ្ទៃដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការឈ្នះមេដាយជូនជាតិពីព្រឹត្តិការណ៍នានាលើឆាកអន្តរជាតិ

ភ្នំពេញ៖ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានកោតសសើរចំពោះក្រុមកីឡារបស់ក្រសួងមហាផ្ទៃដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការយកឈ្នះមេដាយជូនជាតិពីព្រឹត្តិការណ៍នានាលើឆាកអន្តជាតិ។ ក្នុងពិធីជួបសំណេះសំណាល ប្រគល់លិខិតសរសើរ និងប្រាក់ឧបត្ថម្ភដល់ប្រតិភូ និងអត្តពលិកក្រុមកីឡានគរបាលនៃក្រសួងមហាផ្ទៃដែលបានចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកលើកទី២០ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសសើរ និងបានវាយតម្លៃខ្ពស់ថា កន្លងទៅយើងបានចូលរួមប្រកួតកីឡាជាតិលើកទី១, លើកទី២ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងនោះ បើយើងមើលទៅលើចំណាត់ថ្នាក់តាមបណ្តាក្រសួង ស្ថាប័នដែលបានចូលរួមប្រកួតកីឡាជាតិលើកទី១ លើកទី២ ឃើញថា ក្រសួងមហាផ្ទៃតែងតែឈរនៅលេខ១រហូត ។ក្នុងនោះក៏យើងបានចូលរួមចំណែកយ៉ាងធំធេងជាមួយកីឡាស៊ីហ្គេម លើកទី៣២ កន្លងទៅនេះដែរ។ ដោយកីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃមានប្រមាណ៤៨ភាគរយបានដណ្តើមមេដាយជូនជាតិ។ ឯកឧត្តមបញ្ជាក់ថា៖” ខ្ញុំមិនដឹងច្បាស់លំអិតពីចំនួនមាស ប្រាក់ប៉ុន្មានទេ តែជារួមគឺ៤៨ភាគរយនៃមេដាយដែលស៊ីហ្គេមទទួលបាននេះគឺកើតចេញពីកីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃ។ អីចឹងនេះជាមោទនភាពមួយសម្រាប់អង្គភាពកីឡាក្រសួងមហាផ្ទៃយើង ជាពិសេសកីឡាករ កីឡាការិនីលើកមុខមាត់ក្រសួងមហាផ្ទៃតាមរយៈវិស័យកីឡានេះ”។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានបញ្ជាក់ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទៀតថា រាជរដ្ឋាភិបាលថ្មី ក្រោមមគ្គទេ្ទសក៍…
-
ការប្រកួតកីឡាវាយសី សិស្សធម្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ កើនឡើងទាំងការចូលរួម និងសមត្ថភាព

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងប្រាប់ទូរសស្សន៍អប្សរា នាកន្លែងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា នៅក្នុងពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី៧ ខែ កញ្ញាថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ មានមន្ទីរអប់រំយុវជននិងកីឡាចំនួន១១ចូលរួម ខណៈដែលឆ្នាំ២០២២កន្លែងទៅមានតែ៨មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តចូលរួមប៉ុណ្ណោះ។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ការប្រកួតនៅក្នុងឆ្នាំ២០២៣នេះ មានការកើនឡើងទាំងអស់ ក្នុងនោះមន្ទីរអប់រំយុវជននិងកីឡាចូលរួមកើនឡើងចំនួន៣ និងកីឡាករកីឡាការិនីចូលរួមកើនឡើងសមត្ថភាពទ្វេដង ហើយ ឆ្នាំ២០២៤ឆ្នាំក្រោយអាចចំនួនមន្ទីរអប់រំយុវជននិងកីឡា រាជធានីខេត្តចូលរួមប្រកួតប្រជែងក្នុងការប្រកួតសិស្សមធ្យមសិក្សាថ្នាក់ជាតិដដែលនេះនឹងបន្តកើនឡើងជាងនេះទៀត។ ដ្បិតគោលដៅសហព័ន្ធ និង ក្រសួងអប់រំយុវជននិងកីឡាយកការប្រកួតមួយនេះជាការចំរាញ់ជ្រើសរើសយកកីឡាករកីឡាការិនីឆ្នើមៗដែលចេញពីក្លិបរាជធានីខេត្តមកហ្វឹកហាត់ជាជម្រើសជាតិត្រៀមសម្រាប់ការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស ពិសេស គឺសម្រួចឆ្ពោះទៅកីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ អគ្គលេខាធិការខាងលើ បានបន្ថែមទៀតថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣នេះ សហព័ន្ធក៏សំឡឹងផ្តោតសំខាន់ខ្លាំងទៅលើកីឡាការិនីដែលមានសមត្ថភាពលេចធ្លោជាច្រើន ដើម្បីជ្រើសរើសយកមកបំប៉នជាជម្រើសជាតិ ត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ខណៈបច្ចុប្បន្ននេះ ចំនួនកីឡាការិនីមានការខ្វះខាតនូវឡើយ ដោយកីឡាការិនីហ្វឹកហាត់កន្លងមកបានចេញទៅធ្វើការងារនៅតាមស្ថាប័នផ្សេងបន្ទាប់ពីពួករៀនចប់។ សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ សម្រាប់ប្រទេសកីឡាវាយសី ដំណើរការប្រកួតពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែ កញ្ញា មានមន្ទីរអប់រំយុវជននិងកីឡាចូលរួមប្រកួតសរុបចំនួន១១សរុបកីឡាករកីឡាការិនី គ្រូបង្វឹក និងប្រតិភូដឹកនាំចំនួន១១៤នាក់ ធ្វើការប្រកួតលើ៥វិញ្ញសា…
-
អត្តពលិកកីឡាវាយកូនបាល់អន្តរជាតិបង្ហាញទំនុកចិត្តលើកម្ពុជាការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ITF Asian 14U Junior Championships

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់វគ្គផ្តាច់ព្រ័ត្រITF Asian 14U Junior Championships ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របណ្តើរៗហើយ ខណៈការប្រកួតដំណើរការបានរយៈពេល៣ថ្ងៃដោយចាប់តាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែ កញ្ញានេះ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានមរតកតេជោ។ សម្រាប់ការប្រកួតអន្តរជាតិនេះ ដំណើរការប្រកួតពីថ្ងៃទី៤នឹងបញ្ចប់នៅថ្ងៃទៅ៨ ខែ កញ្ញា ឆ្នាំ២០២៣ ដែលមាន ១៤ប្រទេសចូលរួមសរុបទាំងប្រទេស កម្ពុជាម្ចាស់ផ្ទះ ដែលទទួលបានសិទ្ធិពិសេស ដាក់កីឡាករ២រូប ដោយពុំបាច់ឆ្លងកាត់ការប្រកួតជម្រុះដូចបណ្តាប្រទេសផ្សេងៗមកចូលរួមឡើយ។ រយៈពេល៣ថ្ងៃនៃដំណើរការប្រកួតសង្កេតឃើញថា កីឡាករកីឡាការិនី គ្រូបង្វឹក និងប្រធានប្រតិភូដឹកនាំអត្តពលិកពុំមានការតវ៉ា ឬក៏សម្តែងការមិនពេញចិត្ត ចំពោះការរៀបចំនិងការទទួលបដិសណ្ឋាកិច្ចរបស់កម្ពុជាម្ចាស់ផ្ទះឡើយ។ ជាក់ស្តែង តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ពីក្រុមព័ត៌មានទូរទស្សន៍អប្សរា ទាំងកីឡាករ គ្រូបង្វឹក និងប្រតិភូ សុទ្ធសឹងតែបង្ហាញអារម្មណ៍រីករាយ និង សប្បាយចិត្ត ហើយចង់ឲ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទៀត ដើម្បីឲ្យពួកគាត់ បានមកប្រទេសកម្ពុជាទៀត។ ដោយឡែក កញ្ញា ស៊ុម ចន្តា កូនខ្មែររស់នៅអាមេរិក ទទួលបន្ទុកអ្នករៀបចំនិងសម្របសម្រួលការប្រកួត បានបញ្ជាក់ថា ក្នុងនាមកញ្ញា ជាកូនខ្មែរមួយរូប នាងពិតជាមានអារម្មណ៍មោទកភាពខ្លាំងណាស់ បើទោះបីតួនាទីមួយនេះ វារៀងលំបាកព្រោះត្រូវទំនាក់ទំនងជាមួយអត្តលិកដែលមកចូលរួម ទាំងការធ្វើដំណើរ…
-
NOCC និងក្រុមហ៊ុន AIA រៀបចំព្រឹត្តិការរត់អបអរជោគជ័យស៊ីហ្គេម- ប៉ារ៉ាហ្គេម និងលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ដល់ស្រ្ដី

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុន AIA បានសហការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ដល់ស្ដ្រី ដែលកំពុងមានការរីករាលដាលលើពិភពលោក និងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនដៃគូ ជាមួយនឹង NOCC ផងដែរ ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ក្រុមហ៊ុន AIA ជាដៃគូ ក្នុងការជំរុញដល់ចលនាអូឡាំពិក ក៏ដូចជាវិស័យអប់រំកាយ និងកីឡា ជាពិសេសការលើកកម្ពស់សុខមាលភាពយុវជន និងប្រជាពលរដ្ឋទូទៅផង និងជំរុញការអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់ រួមជាមួយការផ្សព្វផ្សាយ និងលើកទឹកចិត្តអោយប្រជាពលរដ្ឋ យុវជន យុវនារីចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាពសាមគ្គីភាពផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ បន្តថា ព្រឹត្តិការណ៍ខាងលើនេះ គឺរៀបចំដើម្បីអភាពបអរជោគជ័យព្រឹត្តការណ៍ប្រវត្តិសាស្រ្តស៊ីហ្គេម លើកទី៣២ -អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងស្ងើចសរសើរកម្ពុជាកាន់តែច្បាស់។គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ NOCC បានសហការជាមួយ ក្រុមហ៊ុន AIA រៀបចំ…
-
ក្លិបកីឡាវាយកូនគោលទេសចរណ៍ខេត្តសៀមរាប នឹងរៀបចំការប្រកួតកីឡាវាយកូនគោលដើម្បីរៃអង្គាសថវិការជួយយុវជន និងយុវនារីចំនួន ៣០០នាក់

(ភ្នំពេញ)៖ ក្លិបកីឡាវាយកូនគោលទេសចរណ៍ខេត្តសៀមរាបបានប្រកាសថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ នឹងរៀបចំការប្រកួតកីឡាវាយកូនគោលសប្បុរសធម៍មួយ ដែលមានការចូលរួមគាំទ្រពីសហភាពសព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយយុវជន និងយុវនារីចំនួន ៣០០នាក់ មកពីគ្រួសារក្រីក្រ ជុំវិញខេត្តសៀមរាប ដែលកំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ធារកិច្ច រយៈពេល ៦ខែ ។ លោក Philip SET KAO ប្រធានក្លិបកីឡាវាយកូនគោលទេសចរណ៍ បានឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលសប្បុរសធម៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីប្រមូលនិធិសប្បុរសធម៍ពីកីឡាករកីឡាការិនីជាតិនិងអន្តរជាតិដែលមកចូលរួម និងថវិកា ដែលសល់ពីការរៀបចំយកទៅជួយដល់យុវជន និងយុវនារីចំនួន ៣០០នាក់ មកពីគ្រួសារក្រីក្រ ជុំវិញខេត្តសៀមរាប ដែលកំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច រយៈពេល ៦ខែ។ ប្រធានក្លិបកីឡាវាយកូនគោលទេសចរណ៍ សង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនគោលសប្បុរសធម៌មួយនេះ នឹងមានការចូលរួមពីសំណាក់កីឡាករកីឡាការិនីជាតិនិងអន្តរជាតិយ៉ាងច្រើន ។ លោកថា ការប្រកួតនេះ មានរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី៣០ ខែ កញ្ញា ដល់ថ្ងៃទី១ ខែតុលា ធ្វើឡើងចំនួន ២ទីលាន ប្រកួតថ្ងៃទី៣០ នៅលើទីលានកីឡាវាយកូនគោលផុកគីត្រាខនទ្រីក្លិប និងថ្ងៃទី១ ខែតុលា…
-
ក្រុម Off-Road កម្ពុជា ទទួលបានពាន៣បន្ថែម ពីការប្រណាំង Sailun Cup ២០២៣ នៅវៀតណាម

(ភ្នំពេញ)៖កីឡាករ ញឹម សុវណ្ណារ៉ូ សមាជិកក្រុមមហាគ្រួសាររថយន្ត Off-Road កម្ពុជា បានបង្ហាញមោទនភាព ក្រោយទទួលបានពាន៣ និងគាំទ្រខ្លាំងពីការប្រណាំងរថយន្ត Off-Road Sialun Cup 2023 ជាក្រុមប្រណាំងដែលបើកបរបានល្អជាងគេ និងជាកីឡាករប្រជាប្រិយជាងគេ។ នេះជាការបញ្ជាក់ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីចុងសប្តាហ៍កន្លងទៅ។ កីឡាករ ញឹម សុវណ្ណារ៉ូ បញ្ជាក់បន្ថែមថា ពានរង្វាន់៣ខាងលើនេះ ទី១-គឺពានផ្តល់ជូនពីគណកម្មការ ទី២-ពានកីឡាករបើកបរបានល្អជាងគេ និងពានទី៣-កីឡាករប្រណាំងមានប្រជាប្រិយជាងគេ ពីការប្រណាំងសរុបក្នុងចំណោម១៩ដំណាក់កាល មានរថយន្តសរុប ៨០គ្រឿងចូលរួម ចែកចេញជា៣ Class , Class អាជីព , Class កែច្នៃបន្តិចបន្តួច និង Class មិនកែច្នៃ នៅស្រុកប៊ូឌូន ខេត្តដាក់ឡាក់ ប្រទេសវៀតណាម។ កីឡាកឈ្នះពានប្រជាប្រិយរូបនេះ បន្តថា នេះគឺជាមោទនភាព ដែលក្រុមមហាគ្រួសាររថយន្ត Off-Road កម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគណកម្មការរៀបចំ និងកីឡាករប្រណាំង Off-Road វៀតណាម។ រីឯការចូលរួមលើកនេះ គឺជាបទពិសោធន៍ថ្មីសម្រាប់ក្រុម…
-
កម្ពុជាត្រូវបានលើកសសើរពីការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រី កីឡាអាស៊ាន

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងលើកឡើងថា ប្រទេសកម្ពុជាត្រូវបានកោតសសើរយ៉ាងខ្លាំង អំពីជោគជ័យនៃការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងកិច្ចប្រជុំ ឧត្តមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រី កីឡាអាស៊ាន ដែលបានធ្វើឡើង នៅខេត្តឈៀងម៉ៃ ប្រទេសថៃ។ ការលើកឡើង ពីសំណាក់ រដ្ឋលេខាធិការរូបនេះ បានធ្វើឡើង ក្នុងឱកាសត្រឡប់មកពីចូលរួម កិច្ចប្រជុំ កាលពីចុងសប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ បានបង្ហាញភាពអស្ចារ្យនិងលើកមុខមាត់កម្ពុជាយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ដែលធ្វើឲ្យប្រទេសអាស៊ាននិងលេខាធិការដ្ឋានរបស់អាស៊ានទទួលស្គាល់ ដោយលើកយកប្រទេសកម្ពុជាជាប្រទេសគំរូយកមកបង្ហាញក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រី កីឡាអាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំនេះ ប្រទេសអាស៊ានក៏បានជំរុញនិងត្រៀមលក្ខណៈសម្បត្តិក្នុងការត្រៀមខ្លួនដើម្បីត្រៀមដេញថ្លៃការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ២០៣៤ ដែលចំណុចទាំងនេះ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានធ្លាបបានជំរុញឲ្យអាស៊ានគិតគូផងដែរ។ សូមជម្រាបថា កិច្ចប្រជុំ ឧត្តមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រី កីឡាអាស៊ាន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពី…
-
ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា បានបើកជាផ្លូវការ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានជម្រុញអោយមន្រ្តីអាជ្ញាកណ្តាលតាមសហព័ន្ធកីឡាជាតិ ពង្រឹងការកាត់សេចក្តីដោយយុត្តិធម៌ មិនលម្អៀង ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។លោក ហួត សេងទ្រី ប្រធានគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ការប្រកួតកីឡាមធ្យមសិក្សានេះ ចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានចំនួនក្រុមប្រតិភូកីឡា មកពី២៥រាជធានី-ខេត្ត និងមានគ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ៣២៥៧ នាក់ លើ១២ប្រភេទកីឡា ស្មើនឹង១០៥ វិញ្ញាសា។ កីឡាទាំង ១២ ប្រភេទនោះ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូន ឃ្លីលើតុ តាក្វាន់ដូ WT(World Taekwondo) តេក្វាន់ដូ ITF (International Taekwondo Federation) ប៊ូល និង ប៉េតង់ គុនល្បុក្កតោ…
-
ព្រឹត្តិការណ៍ ITF Asian 14U Junior Championships ជាឱកាសកម្ពុជា អភិវឌ្ឍសមត្ថភាពកីឡាករថ្នាលបន្តវេន

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ITF Asian 14U Junior Championships វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំទ្វីបអាស៊ី ដែលប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ បានដំណើរការប្រកួតផ្លូវការ នាថ្ងៃទី៣ ខែ កញ្ញា នៅពហុកីឡាដ្ឋានជាតិមរកតេជោ។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានប្រសាសន៍ឲ្យដឹងថា ព្រឹត្តិការណ៍ ITF Asian 14U Junior Championships វគ្គផ្តាច់ព្រ័ត្រប្រចាំទ្វីបអាស៊ី ប្រចាំឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១នេះ មានប្រទេសក្នុងតំបន់អាស៊ាននិងអាស៊ីចូលរួមសរុប១៤ប្រទេស ក្នុងនោះរាប់ទាំងកម្ពុជាម្ចាស់ផ្ទះ ដែលទទួលបានសិទ្ធិពិសេស ដាក់បញ្ចូលកីឡាករថ្នាលចំនួន២រូប។ អគ្គលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ ពិតជាមានមោទកភាពខ្លាំងណាស់ ព្រោះជាការផ្តល់សិទ្ធិដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិITFនិងសហព័ន្ធកីឡាវាយកូនបាល់អាស៊ី ។ លោកថា អ្វីដែលកម្ពុជាធ្វើឲ្យសហព័ន្ធទាំងពីរខាងលើមានទំនុកចិត្តមកលើកម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺបានមកពីសមិទ្ធផលជោគជ័យនៃការរៀបចំនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ អគ្គលេខាធិការខាងលើ បានពន្យល់ថា កម្ពុជាការទទួលបានឱកាសរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ជាឱកាសថ្មីសម្រាប់កម្ពុជាក្នុងជំហានអភិវឌ្ឍថ្នាលកីឡាវាយកូនបាល់បន្តវេនឲ្យកាន់តែមានសក្កានុពល ព្រោះនេះព្រឹត្តិការណ៍មួយនេះ ជាការប្រកួតផ្តាច់ព្រ័ត្រដែលមានកីឡាករកីឡាការិនីក្នុងទ្វីបអាស៊ីខ្លាំង ដ្បិតពួកគេមុនមកដល់ការប្រកួតនេះ ពួកគេត្រូវបានចំរាញ់ដោយសហព័ន្ធប្រទេសនីមួយៗ។…
-
អតីតអ្នកប្រដាល់គុនខ្មែរ ជា ស្រួច វិភាគថា ម៉ឺន មេឃា មានភាគខ្ពស់ដណ្តើមបានខ្សែក្រវ៉ាតពីកីឡាករ ឡុង បេនលឿនក្នុងជំនួបថ្ងៃទី៣ កញ្ញា

(ភ្នំពេញ)៖ អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបដែលបានអង្រួនសង្វៀន ប្រដាល់គុនខ្មែរយ៉ាងកក្រើក កាលពីអំឡុង១៩៩៨-២០០០ លោក ជា ស្រួច បានវិភាគថា ជំនួបប៉ះគ្នារវាងកីឡាករ ម៉ឺន មេឃាជាអ្នកដណ្តើមខ្សែក្រវ៉ាត់ និង ឡុង បេនលឿនជាអ្នកការពារខ្សែក្រវ៉ាត់ ធ្វើឡើង នៅថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២៣ កីឡាករ ម៉ឺន មេឃា ជាអ្នកមានភាគរយៈឈ្នះខ្ពស់ជាងដែលមានរហូតដល់ទៅ៦០%ខណៈកីឡាករ ឡុង បេនឿន អ្នកការពារខ្សែក្រវ៉ាត់មានភាគរយឈ្នះមានត្រឹមតែ៤០%ប៉ុណ្ណោះ។ លោក ថា រវាងកីឡាករគុនខ្មែរទាំងពីររូបនេះបច្ចេកទេសប្រកួតល្អដូចគ្នា ពិសេស កំពុងឡើងជើងដូចគ្នា និងកម្លាំងពេញប្រហាក់ប្រហែលគ្នា ប៉ុន្តែ ឡុង បេនលឿនល្អជង្គង់ ខណៈម៉ឺន មេឃា ល្អកណ្តាប់ដៃធ្ងន់ និងមានការវាយចេញចូលរហ័សលឿនមានភាគរយឈ្នះខ្ពស់ជាង។ ដោយឡែក កីឡាករ ម៉ឺន មេឃា កំពុងតែហ្វឹកហាត់ជាមួយឱពុកដើម្បីពង្រឹងសមត្ថភាពត្រៀមដណ្តើមខ្សែក្រវ៉ាត់ពីកីឡាករ ឡុង បេន លឿន បានបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ជំនួបនៅថ្ងៃទី៣ រូបគាត់ហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អខិតខំសម្រួចអាវុធប្រជែងឲ្យបានខ្សែក្រវ៉ាត់ពីកីឡាករ ឡុង បេនលឿន ដ្បិតបច្ចុប្បន្ន កីឡាករ ឡុង…