-
អ្នកលេង កូនគោល មិនមែនអាជីពនៅកម្ពុជា ចាត់ទុកទីលានវាយកូនគោលស៊ីធីហ្គោល ជាកន្លែងផ្តល់ឱកាសប្រកួតប្រជែង និងផ្តល់នូវសាមគ្គីភាពមិត្តភាព

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនគោលប្រសិទ្ធិនាមថាCity Golf & Honma Championship 2023ដែលរៀបចំដោយទីលានកីឡាវាយកូនគោលស៊ីតធីហ្គោល នាថ្ងៃទី២៣ ខែ កញ្ញា នៅទីលានកីឡាវាយកូនគោលស៊ីធីហ្គោល ស្ថិតនៅក្នុង សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ បានបញ្ចប់ដោយជោគជ័យជាមួយការគាំទ្រលើកសសើរពីសំណាក់កីឡាករកីឡាការិនីចូលរួមប្រកួត។ កីឡាករ មួន បញ្ញា ដែលប្រជែងដណ្តើមបានជ័យលាភីលេខ១គ្រងជើងឯក City Golf & Honma Championship 2023 បានលើកឡើងថា លោកពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ចំពោះការយកឈ្នះជ័យលាភីក្នុងការប្រកួតលើកនេះ ។ លោក សូមអរគុណចំពោះទីលានកីឡាវាយកូនគោលស៊ីធីហ្គោលខ្លាំងណាស់ ដែលបានរៀបចំការប្រកួតជាញឹកញាប់ក្នុងមួយឆ្នាំៗជាច្រើនលើក ដើម្បីផ្តល់ឱកាសដល់កីឡាករកីឡាការិនីមិនមែនអាជីពដូចជាពួកគាត់បានប្រកួតប្រជែងបញ្ចេញនូវសមត្ថភាព និងបានបង្កើតការជួបជុំសាមគ្គីភាពនិងមិត្តភាព។ លោក លីគា អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោលស៊ីធីហ្គោល មានប្រសាសន៍ថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់City Golf & Honma Championshipឆ្នាំ២០២៣ ដែលរៀបចំដោយទីលានកីឡាវាយកូនគោលស៊ីធីហ្គោល មានគោលបំណង ផ្តល់ឱកាសឲ្យកីឡាករជាតិនិងអន្តរជាតិដែលមិនមែនអាជីពបានប្រកួតប្រជែងគ្នាបញ្ចេញនូវសមត្ថភាព ពីសេស បង្កើតទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព រវាងថ្នាក់ដឹកនាំជាមន្រ្តីរាជការក្នុងជួររដ្ឋភិបាល និងអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកផងដែរ។ អ្នកចាត់ការទូទៅរូបនេះ បានបញ្ជាក់ទៀតថា ការប្រកួតនេះ ក្រៅពីការបង្កើតឱកាសជួបជុំគ្នាសប្បាយរីករាយប្រកួតជាលក្ខណៈមិត្តភាពសាមគ្គីភាព…
-
លោក ព្រែ អ៊ីវកាត់ទ្រី រំពឹងថា ការប្រណាំងកង់ភ្នំនៅទឹកដី ខេត្តកំពង់ស្ពឺ ខាងមុខ នឹងមានអ្នកចូលរួមច្រើនខ្ទង់រយនាក់

ភ្នំពេញ៖ លោក ព្រែ អ៊ីវកាត់ទ្រី ស្ថាបនិក និងជាអ្នករៀបចំប្រណាំ ងកង់ ភ្នំនៅកម្ពុជា បានប្រកាសពីការវិញត្រឡប់មកវិញនូវការប្រណាំងកង់ភ្នំ កំពង់កំពង់ស្ពឺ Mountain Bike Challenge ខាងមុខនេះ ដោយ លោក រំពឹងទុកថា នឹងមានអ្នកចូលរួមប្រហែល២០០នាក់។ ការអះអាងនេះធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អប្សរានៅហាង កង់ Flying Bike កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ស្ថាបនិកកង់ភ្នំរូបនេះបន្ថែមថា ការប្រណាំងខាងលើនេះ គឺជាសាក ល្បង និងចាប់ផ្តើមជាថ្មី នូវការប្រណាំងកង់ភ្នំ ។លោកបន្តថា ដោយ សារ យើងមិន សូវមានដៃគូរសហការឧបត្ថម្ភគាំទ្រ គឺមានតែ Flying Bike មួយប៉ុណ្ណោះឧបត្ថម្ភ ។បើសិនកម្មវិធីនេះជោគជ័យ មានអ្នកចូល រួម ច្រើន លោកនឹងបង្កើតកម្មវិធីប្រណាំងឱ្យបានច្រើន។ សំដៅទៅរកស្ថានភាពទូទៅនៃការប្រណាំង លោក ព្រែ អ៊ីវកាត់ទ្រី បាន បញ្ជាក់ថា ការប្រណាំង Mountain Bike Challenge…
-
ក្រុមកីឡាបាល់ទឹកបុរសកម្ពុជា ទទួលការបណ្តុះបណ្តាលនៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ ក្រុមកីឡាបាល់ទឹកជម្រើសជាតិបុរសកម្ពុជាបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ដោយជោគជ័យ នៅប្រទេសសិង្ហបុរី ក្រោមកិច្ចខិតខំប្រឹងប្រែងសហការរវាង សហព័ន្ធខ្មែរកីឡាហែលទឹក សមាគមកីឡាហែលទឹកសិង្ហបុរី និងមូលនិធិព្រីនស៍ សម្រាប់ការបង្កើនសមត្ថភាពក្រុមកីឡាបាល់ទឹកកម្ពុជា។ ក្រុមកីឡាបាល់ទឹកកម្ពុជាទទួលបានការបណ្តុះបណ្តាល ហាត់សមជាមួយក្រុមកីឡាបាល់ទឹកសិង្ហបុរី និងបានយល់ដឹងពីបច្ចេកទេសលេងរបស់ក្រុមកីឡាបាល់ទឹកដ៏ខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ គំនិតផ្តួចផ្តើមនេះអាចធ្វើទៅបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសហព័ន្ធខ្មែរកីឡាហែលទឹក (KSF) សមាគមកីឡាហែលទឹកសិង្ហបុរី និងមូលនិធិព្រីនស៍ ដោយមានការគាំទ្របន្ថែមទៀតពីក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។ ក្រុមដែលមានកីឡាករ១២នាក់ និងគ្រូបង្វឹករបស់ពួកគេមកពីប្រទេសកម្ពុជា បានហ្វឹកហាត់នៅប្រទេសសិង្ហបុរី ដោយបានចូលរួមវគ្គចែកពូលជាមួយក្រុមបាល់ទឹកជម្រើសជាតិសិង្ហបុរីយុវជន និងក្រុមសាលាកីឡាសិង្ហបុរី។ បន្ថែមពីនេះ ពួកគាត់ក៏បានធ្វើទស្សនៈកិច្ចទៅតំបន់ទេសចរណ៍ដ៏ល្បីនៅក្នុងទីក្រុងសិង្ហបុរីផងដែរ។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានសម្តែងសុទិដ្ឋិនិយមចំពោះដំណើរទស្សនកិច្ចមួយនេះ។ លោក Gabriel Tan មានប្រសាសន៍ដូច្នេះថា៖ «កិច្ចសហការនេះមិនត្រឹមតែលើកកម្ពស់ភាពស្និទ្ធស្នាលផ្នែកកីឡាប៉ុណ្ណោះទេ ថែមទាំងជំរុញទំនាក់ទំនងនៅកម្រិតមូលដ្ឋានផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ការគាំទ្រដល់ក្រុមកម្ពុជា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកស្ទួយសហគមន៍ និងអត្តពលិកដែលមានទេពកោសល្យ» ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក (KSF) បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ។ លោក បញ្ជាក់ថា៖ «ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ក្រុមកីឡាបាល់ទឹកវ័យក្មេងរបស់យើង។ ការទទួលបានបទពិសោធន៍ជាមួយក្រុមជំនាញរបស់សិង្ហបុរីគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ ការបង្ហាញជាលក្ខណៈអន្តរជាតិបែបនេះ នឹងមានសារសំខាន់ក្នុងការជំរុញសមត្ថភាពក្រុមរបស់យើងនៅក្នុងការប្រកួតនាពេលខាងមុខ»។ ក្នុងអំឡុងរយៈពេលបណ្តុះបណ្តាលនេះ ក្រុមកម្ពុជាបានមានឱកាសសិក្សាពីគំរូបណ្តុះបណ្តាល បច្ចេកទេសក្នុងការលេង…
-
NOCC និងដៃគូ ចាប់ដៃគ្នារៀបចំកម្មវិធីរត់អបអរជោគជ័យស៊ីហ្គេម និងជំរុញការយល់ដឹងជំងឺមហារីកសុដន់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានប្រកាសសហការគ្នារៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដើម្បីអបអរសាទរភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ផង និងជំរុញការយល់ដឹងពីជំងឺមហារីកសុដន់ផងដែរ ។ ការប្រកាសនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារយៈពេល ៣ឆ្នាំ ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC-CAMAPGOC និងលោក Andrew Loh អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ព្រមទាំងវត្តមានលោក សែម ផល្លា នាយកចាត់ការទូទនៃគណៈកម្មការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គ្រោងនឹងរៀបចំនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ…
-
កម្ពុជាបញ្ជូនអត្តពលិកកីឡាវាយកូនគោល ៦រូបចូលរួមការប្រកួតកីឡាវាយកូនគោលមិត្តភាព នៅសាធារណៈរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានដឹកនាំកីឡាកកីឡាការិនីវាយកូនគោលកម្ពុជា ចំនួន៦រូបបានចេញដំណើរកាន់សាធារណៈប្រជាមានិតចិន ដើម្បីចូលរួមការប្រកួតកីឡាវាយកូនគោលមិត្តភាព(2023 THE FIRST CAFTA&SCO INTERNATIONAL GOLF ELITES INVITATIONAL T0URNAMEN)។ ឯកឧត្តម ឆោម សំបូរ បានបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១ខែដល់ថ្ងៃទី២២ ខែ កញ្ញា នៅទីក្រុងណានីង ខេត្តគ័រស៊ី សាធារណៈរដ្ឋប្រជាមានិតចិន ។ លោកថា ការប្រកួតនេះ រៀបចំដោយសមាគមន៍កីឡាវាយកូនគោលអន្តរជាតិអាស៊ានខេត្តគ័រស៊ី ដើម្បីផ្សារភ្ជាប់មិត្តភាពសាមគ្គីភាពជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ។ព្រឹត្តិការណ៍ប្រកួតនេះ គឺជាការរៀបចំលើកដំបូងរបស់ភាគីចិនអាចមានប្រទេសចូលរួមជាង១០រួមមានប្រទេសតំបន់អាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួន។ សម្រាប់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជូនអត្តពលិកដែលជាកីឡាករកីឡាការិនីសរុបចំនួន៦រូប ក្នុងនោះ ឯកឧត្តម ឆោម សំបូរ ថ្នាក់ដឹកនាំសហព័ន្ធសហព័ន្ធ និង៥រូបទៀត ជាកីឡាករកីឡាការិនីរួមមាន លោក ប៉ៃ សម លោក គិន ស័ក លោក…
-
ឯកឧត្តម ហឿង សុផុន៖ រាជរដ្ឋាភិបាល បានផ្តល់ឱកាសជនពិការខ្សោយសតិបញ្ញា ចូលរួមក្នុងសកម្មភាពសង្គម

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣ នៅខេត្តព្រៃវែង ដើម្បីផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីជនខ្សោយសតិបញ្ញាចូលរួមលេងកីឡា។ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានឱ្យដឹងថា ការប្រកួតនេះ ធ្វើក្នុងគោលបំណងគឺ ផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាគ្រប់ទីកន្លែង បានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករំលែកបទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម។ លោកអគ្គលេខាធិការ បន្តថា ការប្រកួតមិនមែន ដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណាងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេសការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែតុលាខាងមុខផងដែរ។ ឯកឧត្តម ហឿង សុផុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គកិច្ច បានមានប្រសាសន៍ថា ក្រសួង ក៏ដូចជាគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកចលនាស្ប៉េស្យាល់ដល់បណ្តាខេត្តនានា ព្រមទាំងបានបណ្តុះបណ្តាលមន្រ្តីជំនាញធ្វើការហ្វឹកហាត់ ដល់ជនពិការខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្តល់ឱកាសឱ្យពួកគាត់ បានចូលរួមក្នុងសកម្មភាពសង្គម។ ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា…
-
លោក ណយ ផាណា៖ ការឈ្នះមេដាយនេះ កើតចេញពីការខិតខំពិតប្រាកដ មិនមែនហេងស៊យ និងចៃដន្យនោះទេ

(ភ្នំពេញ)៖ ការឈ្នះមេដាយពីការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី គឺកើតចេញពីការខិតខំពិតប្រាកដ មិនមែនហេងស៊យនើទេ។ នេះជាការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម័ន្ធកម្ពុជា និងជាប្រធានប្រតិភូ អោយដឹងក្រោយដឹកនាំកីឡាករ កីឡាការិនី កាយសម័ន្ធត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្តិភាព នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ លោកអគ្កលេខាធិការ បន្តថា «ផ្អែកលើផែនការហ្វឹកហាត់ច្បាស់លាក់ និងមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ពីឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធ ជាមួយការត្រៀមខ្លួនរួចរាល់ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករ-កីឡាការិនីរបស់ខ្លួនសម្រាកបានតែ ១០ថ្ងៃប៉ុណ្ណោះ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតជើងឯកអាស៊ីនេះ ទើបធ្វើអោយទទួលបានលទ្ធផលល្អបែបនេះ។ លោក បន្ថែមថា មេដាយនេះ កើតចេញពីការខិតខំពិតប្រាកដ មិនមែនហេងស៊យ ដោយសារពិន្ទុរវាងក្រុមកីឡាការិនីកម្ពុជា និងកូរ៉េ ខុសគ្នាបន្តិចបន្តួច ដូច្នេះហើយលទ្ធផលមិនមែនចៃដន្យទេ។ អគ្គលេខាធិការសហព័ន្ធដដែល គូសបញ្ជាក់ថា កីឡាជំនាញ ក្រៅពីការហ្វឹកហាត់ ទាមទារចូលរួមការប្រកួតច្រើន ពិសេសការប្រកួតអន្ដរជាតិ…
-
កីឡាការិនីគុនខ្មែរ រុន សុខគីម ព្យាយាមហ្វឹកហាត់ ដើម្បីប្រែក្លាយពីពាក្យ សំដីមើលងាយទៅជាការលើកសសើរវិញ

(ភ្នំពេញ)៖ កីឡាការិនីល្បុក្តតោ រុន សុខគីម ដែលកំពុងតែឈោងចាប់យកអាជីពប្រដាល់គុនខ្មែរមួយទៀត ត្រៀមឡើងសង្វៀនគុនខ្មែរនៅចុងខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ បាននឹងកំពុងដាក់ចិត្តដាក់កាយខិតខំហ្វឹកហាត់យ៉ាងខ្លាំងនៅក្លិបប្រដាល់ខេមបូឌាថបធីម។ កីឡាការិនីវ័យ១៨ឆ្នាំមកពីខេត្តព្រៃវែងរូបនេះ បានរៀបរាប់ថា កក្តាដែលជំរុញឲ្យចិត្តរបស់នាងងាកមកបន្ថែមជំនាញគុនខ្មែរមួយទៀតបន្ថែមលើក្បាច់គុនល្បុក្តតោ ព្រោះ នាងចង់ក្លាយជាចំណែកមួយជួយលើកស្ទួយតម្លៃស្រ្តីក្នុងវិស័យគុនខ្មែរ។ នាងអះអាងថា ការបោះជំហានមកកាន់អាជីពជាកីឡាការិនីគុនខ្មែរ អស់រយៈពេលជាច្រើនខែកន្លងមកនេះ នាងទទួលបានការលើកសសើរក៏មាននិងពាក្យរិះគន់មើលងាយពីមិត្តភ័ក្កិក៏មាន រហូតពេលខ្លះដល់ពេលខ្លះនាងចង់បោះបងអាជីពមួយនេះផងដែរ។ ប៉ុន្តែអ្វីដែលបានជួយឲ្យនាងមានទឹកចិត្តងាកមកប្រឹងប្រែងហ្វឹកហាត់ឡើងវិញ គឺពាក្យលើកទឹកចិត្តពីឱពុកម្តាយរបស់នាង ដែលធ្លាប់តែជំទាស់រារាំងក្នុងអាជីពមួយនេះ លើកទឹកចិត្តដល់នាងឲ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីជោគជ័យលើវិថីដែលនាងចិត្ត។ រុន សុខគីម បានប្តេជ្ញាថា នាងនឹងខិតខំហ្វឹកហាត់អភិវឌ្ឍសមត្ថភាព ដើម្បីឲ្យប្រកួតដំបូងរបស់នាងទទួលបានជ័យជំនះ និងបន្តបោះជំហានទៅរកជោគជ័យជាបន្តបន្ទាប់ទៀតក្នុងការបោះជំហានទៅកាន់ការប្រកួតនៅអន្តរជាតិនាពេលខាងមុខផងដែរ។ នាងនឹងធ្វើឲ្យពាក្យដែលមិត្តភ័ក្កិធ្លាប់តែនិយាយមើលងាយនាងប្រែក្លាយទៅជាពាក្យនិយាយសសើរនិងលើកទឹកចិត្តនាងពេលជួបនាងនៅស្រុកកំណើត។ សូមជម្រាបថា កីឡាការិនី រុន សុខគីម នាងជាអ្នកខេត្តព្រៃវែង នាងមានអាយុ១៨ឆ្នាំ ជាកូនច្បងក្នុងគ្រួសារក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់ នាងរៀនបានត្រឹមថ្នាក់ទី៨ នាងបានមកហ្វឹកហាត់គុនខ្មែរ ដោយជ្រកកោណក្នុងក្លិបខេមបូឌាថប់ធីមរបស់ លោកគ្រូ ហ៊ុន ចាន់រាជ្យ ក្រៅពីម៉ោងហ្វឹកហាត់នាងជួយមើលការខុសត្រូវក្លិប ។ បំណងប្រាថ្នាប្រឡុកក្នុងវិថីគុនខ្មែរនេះ គឺសង្ឈឹមថា នឹងប្រើប្រាស់សមត្ថភាពធ្វើខ្លួនល្បីល្បាញ ដើម្បីទទួលបានប្រាក់ចំណូលយកមកជួយទ្រទ្រង់គ្រួសារធ្វើឲ្យជីវភាពធ្លាប់តែក្រលំបាកប្រែក្លាយជាធូធានៅពេលអនាគត៕ រូបភាព និង អត្ថបទ ៖ ជាវ…
-
អ្នករៀបចំប្រណាំងម៉ូតូ Hard Enduro គ្រោងរៀបចំមួយឆ្នាំ អោយបាន ៣ដង នៅកម្ពុជា

ភ្នំពេញ៖ លោក Damir Karassayev ប្រធាន HERO Club និងជាអ្នករៀបចំប្រណាំងម៉ូតូ បានបញ្ជាក់ថា កីឡាករប្រណាំងម៉ូតូកម្ពុជាភាគច្រើនស្រឡាញ់ និងមានសក្តានុពលលើវិញ្ញាសា Hard Enduro ដូច្នេះយើងគ្រោងនឹងរៀបចំអោយបាន៣ដងក្នុងមួយឆ្នាំ។ការបញ្ជាក់នេះក្រោយបញ្ចប់ការប្រណាំងម៉ូតូ Hard Enduro Cambodia Cup 2023 នៅទីលានភ្នំប្រសិត ស្រុកអង្គស្រួល ខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅ។ លោក Damir Karassayev បានអោយដឹងថា ការៀបចំលើកទី១នេះ គណកម្មការទទួលបានការរិះគន់ច្រើន ក្នុងន័យស្ថាបនា យើងសប្បាយចិត្តចំពោះការលើកឡើង ដើម្បីរៀបចំការប្រណាំងលើកក្រោយអោយកាន់តែល្អចូលរួមអភិវឌ្ឍវិស័យកីឡាប្រណាំងម៉ូតូជាពិសេសវិញ្ញាសា Hard Enduro នៅកម្ពុជា។ អ្នករៀបចំរូបនេះ បន្តថា កីឡាករកម្ពុជាភាគស្រឡាញ់ និងចូលចិត្តវិញ្ញាសា Motor Cross ច្រើន ហើយធ្វើបានល្អបើទោះបីមានឧបសគ្គច្រើន ជាមួយវិញ្ញាសាថ្មីក៏ដោយ។ លោក Damir Karassayev ប្រធាន HERO Club បន្ថែមទៀតថា ការបង្កើនការប្រណាំងអោយបាន៣ដងក្នុងមួយឆ្នាំ លោកក៏គ្រោងបន្ថែម Class ស្រ្តី…
-
អបអរសាទរ! អត្តពលិកកីឡាសម័ន្ធឈ្នះមេដាយមាស១ និងសំរិទ្ធ១ ពីការប្រកួតជើងឯកអាស៊ីលើកទី៨ នៅទីក្រុង Ulaanbaatar ប្រទេស Mongolia

ភ្នំពេញ-លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម័ន្ធកមកពុជា និងជាប្រធានប្រតិភូ បានបញ្ជាក់ពីទីក្រុង Ulaanbaatar ថា អត្តពលិកកីឡាសម័ន្ធឈ្នះមេដាយមាស១ និងសំរិទ្ធ១ ពីប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអាស៊ីលើកទី៨ នៅទីក្រុង Ulaanbaatar ប្រទេស Mongolia ពីថ្ងៃទី១៣~១៧ ខែកញ្ញា ឆ្នាំ២០២៣Senors Trio វិញ្ញាសា ទ្រីយូ សំដែងដោយកីឡាការិនី ៣រូប ទទួលបានមេដាយមាសមួយគ្រឿង កីឡាការិនី ស៊ីវ ចន្ថា កីឡាការិនី ណេម សុខហេង កីឡាការិនី ឌឹម អ៊នធីតាក្នុងនោះកីឡាការិនី មួយរូបទៀត Senor IW ឯកត្តជន នារី ទទួលបានមេដាយសំរីទ្ធិ01គ្រឿង ផងដែរ កីឡាការិនី សួស ស្រីពៅ។គួរបញ្ជាក់ថា ប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេស Mongolia កម្ពុជា បានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១១នាក់ ដឹកនាំដោយលោក…