-
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រំពឹងថា គ្រូដែលបានបណ្ដុះបណ្ដាលបច្ចេកទេស កីឡាកាយសម្ព័ន្ធកម្រិត១ នឹងផលិតបានធនធានថ្នាលកាន់តែច្រើន ទៅថ្ងៃអនាគត

ភ្នំពេញ៖ ក្នុងឱកាស បញ្ចប់វគ្គបណ្ដុះបណ្ដាលនាល្ងាចថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ នៅសាលាបឋមសិក្សាសាលាលេខ ៥ក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ឯកឧត្ដម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធ កីឡា កាយសម្ព័ន្ធ បានដាក់ក្ដីរំ ពឹងថា គ្រូ ដែលសហព័ន្ធបានបណ្ដុះបណ្ដាលបច្ចេកទេស កីឡាកាយសម្ព័ន្ធកម្រិត១ នាពេលនេះ នឹងផលិតបានធនធាន កំរឹតថ្នាលកាន់តែច្រើនទៅថ្ងៃអនាគត សម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធ ងាយស្រួលក្នុងការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ។ ការហ៊ានអះអាងបែបនេះ គឺ ដោយសារ ឯកឧត្ដមអគ្គលេខាធិការ មើលឃើញថា លោកគ្រូអ្នកគ្រូ ជាសិក្ខាកាម ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានចំណេះជំនាញកាន់តែ ច្រើន និងយល់ច្បាស់ ព្រោះនៅពេលធ្វើតេសបញ្ចប់វគ្គ ពួកគាត់អាចចាប់កំហុសកីឡារកីឡាការិនីបានភ្លាមៗ មានន័យថាចំណេះដឹងរបស់គាត់គឺយើងទទួលយកបាន ។ អញ្ចឹងបើយើងនិយាយថាក្លឹម ក្នុងការពង្រឹងឲ្យល្អតែម្ដងសម្រាប់ដូចក្រុមជំរើសជាតិគឺពួកគាត់មិនទាន់ទៅដល់ទេ ប៉ុន្ដែសម្រាប់ ថ្នាក់ថ្នាលគឺ យើងសង្ឃឹមទៅលើពួកគាត់ ថាគាត់នឹងអាចធ្វើបានល្អ ក្នុងកម្រឹតថ្នាក់មូលដ្ឋាន ដែល អាច បណ្ដុះបណ្ដាល ធនធាន អត្តពលិកបាន ។ ឯកឧត្តម អគ្គលេខាធិការខាងលើ ជឿជាក់…
-
ក្រុមបាល់ទាត់សម្ព័ន្ធយុវជនមុស្លិមកម្ពុជាជ្រោយចង្វារ ឈ្នះជើងឯកព្រឹត្តិការណ៍កីឡាមហាជន រាជធានីភ្នំពេញ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខណ្ឌជ្រោយចង្វារបានឈ្នះជើងឯក លើប្រភេទកីឡាបាល់ទាត់នៃព្រឹត្តិការណ៍កីឡាមហាជន រាជធានីភ្នំពេញ ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះលើ ក្រុមអាស៊ូរ៉ា អេហ្វធី ( Asura Ft) ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ។ នាឱកាសបិទការប្រកួតនា ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានសម្ដែងការអបអរ ចំពោះក្រុម សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខណ្ឌជ្រោយចង្វារ ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ប្រកបដោយទេពកោសល្យ រហូតបានក្លាយជាជើងឯកក្នុងព្រឹត្តិការណ៍កីឡាមហាជន នាពេលនេះ ។ លោក បានលើកទឹកចិត្តដល់កីឡាករ ដែលទទួលបានជ័យលាភីទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តបង្កើនសមត្ថភាព ដើម្បី ចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោក អ៊ុក ចន្ថា បានកោតសរសើរ ដល់ប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះ ដែលជាការបង្ហាញពី ការចូលរួមដោយស្មោះ ក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនមហាជន ឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និង ចូលរួមកាត់បន្ថោយនូវអំពើអបាយមុខក្នុងសង្គម។ «ការហាត់ និងលេងកីឡាជាកត្តាចាំបាច់…
-
កីឡាករកូនកាត់ខ្មែរ-បារាំង Antoine បំបែកកំណត់ត្រាជាតិ លើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ នៅអាស៊ានហ្គេម

(ភ្នំពេញ)៖ កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) ជាកីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូនខ្មែរកាត់បារាំង បានក្លាយជាកីឡាករកម្ពុជាដំបូងបានបំបែកកំណត់ត្រាជាតិ ដោយធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសាហែលបៀបផ្ងារ ៥០ម៉ែត្របុរស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ លោក ហែមថុន ពន្លឺ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ទោះបីមិនបានឡើងវគ្គបន្ដ តែកីឡាករកម្ពុជាយើងបំបែកកំណត់ត្រាផ្ទាល់ខ្លួន និងជាតិថែមទៀត ។ គួររំលឹកថា កាលពីស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់វិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ Antoine ប្រើថិរវេលា ២៦.៩៦វិនាទី តែក្នុងការប្រកួតកីឡាអាស៊ី រូបគេធ្វើបាន ២៦.៧៧វិនាទីប៉ុណ្ណោះ និងបានក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលាតិចជាងគេលើវិញ្ញាសានេះ ។ ទន្ទឹមជាមួយគ្នា កីឡាករកូនកាត់ខ្មែរ-អាមេរិក មនត្រស ផានសុវណ្ណអារុន បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងស៊េរី តែសោកស្ដាយរូបគេ មិនបានឡើងវគ្គបន្ដ ដោយប្រើថិរវេលា ២៤.៩១វិនាទី…
-
លោក ព្យែ អ៊ីវកាត់ទ្រី ៖ មានដៃគូសហការច្រើន ការរៀបចំនឹងឈានដល់កម្រិតស្តង់ដារ ការអភិវឌ្ឍធនធានអត្តពលិកកាន់តែប្រសើរ

(ភ្នំពេញ)៖ លោក ព្យែ អ៊ីវកាត់ទ្រី ស្ថាបនិកកង់ភ្នំនៅកម្ពុជា និងជាអ្នករៀបចំការប្រកួតកង់ភ្នំ បានបញ្ជាក់ថា ដៃគូសហការឧបត្ថម្ភច្រើន នោះការរៀបចំនឹងឈានដល់កម្រិតស្តង់ដារ ការអភិវឌ្ឍធនធានកីឡាករ កីឡាការិនីក៏កាន់តែល្អប្រសើរ ។ ស្ថាបនិកកង់ភ្នំរូបនេះ អោយដឹងទៀតថា បើរៀបចំការប្រកួតមួយអោយមានស្តង់ដា តើត្រូវការអ្វីខ្លះ? ចំនុច១សំខាន់ គឺត្រូវការថវិកា ត្រូវការថវិកា ទាល់តែមានក្រុមហ៊ុនដៃគូឧបត្ថម្ភ ពីព្រោះការរៀបចំអោយល្អ ស្តង់ដា ត្រូវចំណាយច្រើន លើក្រុមការងារ ចំណាយលើទីតាំង ចំណាយឧបករណ៍បច្ចេកទេសផ្សេងៗ ដូចជា សម្ភារ ឈីបជាដើម។ លោក ព្យែ អ៊ីវកាត់ទ្រី បន្តថា ចំនុចសំខាន់មួយទៀត ការចុះឈ្មោះចូលរួមពីកីឡាករ កីឡាការិនីច្រើន ក៏ជាចំណែកមួយជួយអោយគណកម្មការរៀបចំ មានលទ្ធភាពច្រើនរៀបចំការប្រកួតអោយកាន់តែធំ និងស្តង់ដា ។ តែបើពឹងផ្អែកលើការចុះឈ្មោះតែមួយ គឺមិនគ្រប់គ្រាន់នោះទេ។ លោក ព្យែ អ៊ីវកាត់ទ្រី បានគូសបញ្ជាក់ថា ការរៀបចំកាលពីឆ្នាំកន្លងទៅ គណកម្មការបានរៀបចំពី៤ ទៅ ៥ដងក្នុងមួយឆ្នាំៗ ដូចជានៅទីលានភ្នំគូលេន ទីលានភ្នំគីរីរម្យ ទីលានព្រែកលៀប និងមានកីឡាករចូលរួមច្រើនលើសពីការរំពឹងទុក ជាពិសេសកីឡាករមកពីប្រទេសជិតខាង…
-
សហព័ន្ធកាយសម្ព័ន្ធ សម្រួចគោលដៅយុវជនវ័យក្មេង ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩

(ភ្នំពេញ)៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ចាប់ផ្តើមពង្រឹងគុណភាពធនធានគ្រូ កីឡាករ កីឡាការិនីវ័យក្មេងឲ្យបានល្អប្រសើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ខាងមុខ។ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Academy in Aerobic level 1+Training Camp) ដែលប្រព្រឹត្តចាប់ពីថ្ងៃទី ២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង គឺជាវគ្គដ៏មានសារៈសំខាន់ ដើម្បី កអភិវឌ្ឍធនធានឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ខាងមុខ។ ឯកឧត្តមអគ្គលេខាធិការ បន្ថែមថា វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកនេះមានសិក្ខាកាម ២២នាក់ ក្នុងនោះស្រ្តី ៨នាក់ មកពី៤ រាជធានីខេត្តដូចជា ក្រចេះ កំពង់ចាម កំពង់ឆ្នាំង និងភ្នំពេញ ដែលវគ្គនេះជំរុញឲ្យគ្រូបង្វឹកមានចំណេះជំនាញច្បាស់លាស់ ជាពិសេសគឺកីឡាករ កីឡាការិនីវ័យក្មេងត្រូវការជំនាញច្បាស់លាស់ ដែលមានវ័យចាប់ពី៨ឆ្នាំ ឬក្រោម១៥ឆ្នាំ។…
-
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ – មន្ត្រីគ្រប់គ្រងការប្រកួតប្រដាល់គុនខ្មែរ ត្រូវមានគុណភាពខ្ពស់

(ភ្នំពេញ)៖ មន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរទាំងអស់ត្រូវតែខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាគុនខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅក្នុងពិធីបើកដំណើរការវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ឯកឧត្តមប្រធានស្តីទី មានប្រសាសន៍ទៀតថា សហព័ន្ធបានបើកដំណើរវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ។ ដោយសារតែវគ្គសិក្សានេះមានរយៈពេលខ្លី តែ៥ថ្ងៃនោះ ឯកឧត្តមប្រធានស្តីទីក៏បានស្នើដោយទទូចឲ្យសិក្ខាកាមទាំងអស់គប្បីត្រូវត្រងត្រាប់ កត់ត្រា ដើម្បីក្រេបចំណេញដឹងពីគ្រូឧទ្ទេសប្រចាំវគ្គ ហើយត្រូវគោរពឲ្យបានជាដាច់ខាត់នូវវិន័យ ក្រមសីលធម៌ ជាពិសេសគឺហាមអវត្តមានពីការសិក្សា ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែរីកចម្រើន។ «ដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់ ក្រោយពីទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះទៅ អនុវត្ត ឲ្យបានល្អប្រសើរនៅពេលខាងមុខ ហើយវគ្គសិក្សានេះ សហព័ន្ធនឹងមានចេញជាវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមដែលទទួលបានជោគជ័យក្នុងវគ្គ»។ ឯកឧត្តម វ៉ា ស៊ិនភិរម្យ បន្ថែមទៀតថា ក្រសួងអប់រំ យុវជន និងកីឡាតែងតែគាំទ្រ និងយកចិត្តទុកដាក់ផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរជារៀងរាល់ឆ្នាំ ដើម្បីដំណើរការងាររដ្ឋ បាល ការងារបណ្តុះបណ្តាល និងការងារប្រកួតប្រចាំឆ្នាំផងដែរ។ ការជួយឧបត្ថម្ភគាំទ្រនេះបានធ្វើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានការរីកចម្រើន ទាំងផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស និងការងាររដ្ឋបាលបានធ្វើឲ្យមានការចាប់អារម្មណ៍គាំទ្រពីមហាជន។ ក្នុងនោះក៏មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់តាមដានគាំទ្រ ទាំងនយោបាយដឹកនាំ សម្ភារ…
-
ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ គ្រងជើងឯកបាល់បោះ ខណៈ ក្រុមបក្សីឆ្លងដែនឈ្នះជើងឯកបាល់ទះនៃព្រឹត្តិការណ៍កីឡាមហាជនក្របខណ្ឌរាជធានីភ្នំពេញឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ ដណ្ដើមបានជើងឯកលើប្រភេទបាល់បោះ ខណៈក្រុមបក្សីឆ្លងដែនឈ្នះជើងឯកបាល់ទះនៃព្រឹត្តិការណ៍កីឡាមហាជនក្របខណ្ឌរាជធានីភ្នំពេញឆ្នាំ២០២៣ក្នុងព្រឹត្តិការណ៍កីឡាមហាជន ក្របខណ្ឌ រាជធានីភ្នំពេញ ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះ លើក្រុម អេស អូ អេស ដោយពិន្ទុ ៨៩ ទល់នឹង៥៦ ក្នុងការប្រកួត ផ្ដាច់ព្រ័ត្រ នាព្រឹក ថ្ងៃទី២៥ ខែកញ្ញានេះ នៅទីលានវិទ្យាល័យវត្តកោះ។ ក្នុងជំនួបនេះ នៅ២វគ្គដំបូង ក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិបានដាក់សម្ពាធលើគូប្រកួតយ៉ាងខ្លាំងដោយសមាជិកក្នុងក្រុមលេងស៊ីសង្វាក់គ្នា និងបោះបញ្ចូលកន្ដ្រកចំគោលដៅល្អ ដែលលទ្ធផលក្នុងវគ្គទី១ នាំមុខគូប្រកួតក្នុង ពិន្ទុ ២២ ទល់១៦ និងវគ្គទី២ ២៤ទល់និង៨ ។ ចំណែកនៅ២វគ្គចុងក្រោយ ក្រុមទាំង២ បានព្យាយាមវាយលុក ទៅលើគូប្រកួតរៀងៗខ្លួន ប៉ុន្ដែក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ធ្វើបានល្អជាង ដោយអាចរកបាន៤៣ពិន្ទុ បន្ថែខណៈគូប្រកួត បានត្រឹមតែ៣៥ពិន្ទុទីបំផុត ក្រុម វិទ្យាល័យ ព្រះស៊ីសុវត្ថិ បានយកឈ្នះ លើក្រុម អេស អូ អេស ដោយពិន្ទុ ៨៩ ទល់នឹង៥៦…
-
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍៖ សិក្ខាកាមបានបញ្ចប់ការសិក្សា បានក្លាយជាធនធានដ៏សំខាន់របស់សហព័ន្ធកីឡា E-Sport សម្រាប់ព្រឹត្តិការណ៍ប្រកួតនានា

(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល «ចៅក្រម-អាជ្ញាកណ្តាលកីឡាអេឡិចត្រូនិក ថ្នាក់មូលដ្ឋាន» ដោយទទួលបានការចូលរួមពី សិក្ខាកាមចំនួន៣១នាក់ ដែលត្រូវបានបិទបញ្ចប់ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានអោយដឹងថា ស្របតាមការ ឧបត្ថម្ភថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការអភិវឌ្ឍលើគោលដៅ សំខាន់៣គឺ ការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងការរៀបចំ ព្រឹត្តិការណ៍ប្រកួត ដូច្នេះសហព័ន្ធ បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល«ចៅក្រម-អាជ្ញាកណ្តាលកីឡាអេឡិចត្រូនិក កម្រិតមូលដ្ឋាន»នេះ ដើម្បីបង្កើន ធនធានមនុស្ស ក្នុងវិស័យកីឡាអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ រយៈពេល៥ថ្ងៃ ត្រូវបានចាប់ផ្តើមបើកកាលពីថ្ងៃទី១៩ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តោតលើគោលការណ៍សំខាន់ចំនួន៥គឺ១ រចនាសម្ព័ន្ធ និងរដ្ឋបាលកីឡា ២. នីតិសាស្ត្រក្នុងវិស័យកីឡាអេឡិចត្រូនិក ៣.ច្បាប់ប្រឆាំងសារធាតុហាមឃាត់ Anti Doping ៤. ក្របខណ្ឌការងារ និងបទបញ្ជា នៃការប្រកួតរបស់អាជ្ញាកណ្តាលជាតិ និង៥. ក្រមសីលធម៌…
-
លោក សួន វិសាល ប្តេជ្ញានាំយកបទពិសោធន៍ និងចំណេះដឹងអាជ្ញាកណ្តាលកូនគោលទ្វីបអាស៊ីមកចែករំលែកនៅកម្ពុជា

(ភ្នំពេញ) ៖ លោក សួន វិសាល មន្រ្តីបច្ចេកទេស សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២៣នេះ បានចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន ក្នុងតួនាទីជាមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលតំណាងឲ្យសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។ ថ្លែងប្រាប់ទូរទស្សន៍អប្សរា មុនឡើងយន្តហោះ លោក សួន វិសាល បានបញ្ជាក់ថា នេះជាលើកទី១ហើយសម្រាប់កម្ពុជាផ្នែកកីឡាវាយកូនគោល ដែលត្រូវបានសហព័ន្ធកីឡាវាយកូនគោលអន្តរជាតិអញ្ជើញមន្រ្តីបច្ចេកទេសកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ក្នុងចំណោម ៣០នាក់ក្នុងតំបន់អាស៊ាននិងអាស៊ី។ លោកថា ក្នុងនាមលោក ជាមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលតំណាងឲ្យសហព័ន្ធកីឡាវាយកូនគោលកម្ពុជា លោកពិតជាមានមោទកភាពខ្លាំងណាស់ដែលទទួលបានឱកាសទៅចូលរួមជាមន្ត្រីអាជ្ញាកណ្តាលដឹកនាំការប្រកួតផ្នែកកីឡាវាយកូនគោលក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនៅអាស៊ីនេះ។ ទាំងអស់នេះ គឺជាការផ្តល់ឱកាសពីថ្នាក់ដឹកនាំសម្តេចពោជ័យសេនា ទៀ បាញ់ប្រធានសហព័ន្ធនិង ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោល ដែលផ្តល់ទំនុកចិត្តឧទ្ទេសនាម លោកទៅកាន់សហព័ន្ធកីឡាវាយកូនគោលអន្តរជាតិ។ ក្នុងនាម លោក ជាមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនគោលកម្ពុជាទាំងអស់ដែលតែងតែយកចិត្តទុកដាក់បណ្តុះបណ្តាល និងផ្តល់ឱកាសជូនមន្រ្តីបច្ចេកទេសបានទៅក្រេបជញ្ជក់យកចំណេះដឹងបទពិសោធន៍ថ្មី ដើម្បីបំពេញចំណេះជំនាញបន្ថែម។ លោក ប្តេជាចិត្តខិតខំបំពេញការងារ ពិសេស នឹងនាំយកបិទពិសោធន៍អន្តរជាតិកម្រិតទ្វីបមកចែករំលែកដល់មន្រ្តីអាជ្ញាកណ្តាលថ្នាក់ជាតិផ្សេងៗទៀតនៅកម្ពុជា។…
-
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញលើកទឹកចិត្តដល់ប្រជាជន ឲ្យចូលរួមលេងកីឡា មួយកីឡាមួយប្រភេទប្រចាំជីវិត ដើម្បីសុខភាព សាមគ្គីភាព

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៣ នេះ បានអញ្ជើញបិទការប្រកួតកីឡាប៊ូល ដើម្បីជ្រើសរើសជើងឯកពានរង្វាន់ « ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម » ដែលការប្រកួតនេះ ធ្វើឡើងអស់រយៈពេល ២ ថ្ងៃ នៅបរិវេណការិយាល័យអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្រុងកំពង់ចាម ។ លោក ចាប សុផល ជាគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីជ្រើសរើសជើងឯកពានរង្វាន់ «ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម » ក្រោយពេល បើកការប្រកួតអស់រយៈពេល ២ ថ្ងៃ ឃើញថា ជ័យលាភី លេខ១ បានទៅលើ មន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំ, លេខ២ បានទៅលើ ក្លឹបខេត្តកំពង់ចាម ៣ , និងលេខ៣…