-
រិទ្ធី ម៉ាណូយ លើកឡើងថា ប្រឡូកក្នុងគុនខ្មែរជាង ៧ឆ្នាំនេះខ្ញុំមិនសូវល្បី ប៉ុន្តែប្រដាល់បានជួយកែប្រែជីវភាពធូធាច្រើន

(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ រិទ្ធី ម៉ាណូយ អតីតកម្មករលីឈើ បាននិយាយថា ចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរអស់រយៈពេលជាង៧ឆ្នាំកន្លងនេះ ទោះបីពុំទាន់សាងភាពល្បីល្បាញខ្ទរខ្ទាកេរ្តិ៍ឈ្មោះដូចអ្នកប្រដាល់ជួមុខយ៉ាងណាក្តី ប៉ុន្តែប្រដាល់គុនខ្មែរបានជួយកែប្រែជីវភាពឲ្យរូបគាត់បានធូធាច្រើន ជាងកាលជាកសិករនិងជាកម្មករលីឈើដាក់ឡាននៅឯស្រុកកំណើត ស្ថិតនៅឃុំ ទ្រនួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រិទ្ធី ម៉ាណូយ ថា ការចូលប្រឡុកក្នុងវិស័យប្រដាល់គុនខ្មែរអស់រយៈពេលជាង៧ឆ្នាំកន្លងមកនេះ រូបគាត់បានប្រឹងប្របែងហ្វឹកហាត់ខ្លាំងណាស់ដើម្បីឲ្យសមត្ថភាពរីកចំរើនដូចអ្នកប្រដាល់ជួមុខផ្សេងៗ ប៉ុន្តែកក្តាសុខភាពពេលខ្លះមិនអំណោយផលឡើយ ពោលពេលខ្លះគាត់ប្រឹងហាត់និងប្រកួតច្រើនពេកក្អួតមកចេញឈាមថែមទៀតផង ធ្វើឲ្យទម្រង់វាយរបស់គាត់ធ្លាក់ចុះដោយសារតែសុខភាព។ រិទ្ធី ម៉ាណូយថា ក្រោយខ្លូនចាកចេញពីក្លិបចាស់ពុទ្ធសិរីវង្សមកកាន់ក្លិបថ្មីHAHA SUPER FIGHTដែលកំពុងស្នាក់នៅហ្វឹកហាត់សព្វថ្ងៃនេះ គាត់អះអាងថា បានប្រឹងប្រែងថែរក្សាសុខភាព និងបានប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងខ្លាំងធ្វើឲ្យទម្រង់វាយបានកែប្រែមកជាល្អឡើងវិញនាំមកនូវជ័យជំនះជូនក្លិបជាបន្តបន្ទាប់។ ហើយសម្រាប់គោលដៅទៅមុខទៀត នឹងខិតខំបង្កើនសមត្ថភាពឈោងចាប់យកឱកាសវាយគូលំដាប់អន្តរជាតិជាប់លាប់ ខណៈពេលបច្ចុប្បន្នវាយគូខ្មែរប៉ះខ្មែរច្រើនជាងវាយគូអន្តរជាតិ ដោយសារតែសមត្ថភាពនៅមានកម្រិតនូវឡើយ។ រិទ្ធី ម៉ាណូយ មានឈ្មោះដើមពិតប្រកដហៅថា យ៉េន សុខវី មានស្រុក កំណើត នៅឃុំ ទ្រនួង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ គាត់ជាកូនទី៤ក្នុងចំណោមបងប្អូនប្រុសស្រី៧នាក់ មុនចូលក្នុងអាជីពប្រដាល់គុនខ្មែរ គាត់ជាសិស្សនិងជួយការងារឱពុកម្តាយធ្វើស្រែចំការ និងបានទៅធ្វើជាកម្មករលីឈើ ដោយទទួលបានប្រាក់កម្រៃ ៦ម៉ឺនរៀលក្នុងមួយជើងអាចប្រើពេល១ថ្ងៃឬ២ថ្ងៃក៏មាន។ មូលហេតុដែលគាត់សម្រេចចិត្តមកចូលក្នុងគុនខ្មែរវិញ ដោយសារតែការស្រលាញ់ មិនចង់ចំណាយពេលមិនច្បាស់លាស់ជាមួយនិងជីវភាពជាកម្មករលីឈើអុសនៅស្រុកកំណើត។…
-
អ្នកប្រដាល់គុនខ្មែរ រហ័សនាមហនុមានដែនសមុទ្រ ធន់ និត និយាយថា ឲ្យតែយើងខិតខំហ្វឹកហាត់ និងមានសមត្ថភាព ប្រាក់ ចំណូល ទទួលបានពីការប្រកួតអាចជួយក្រុមគ្រួសារបានធូធា

(ភ្នំពេញ)៖ អ្នកប្រដាល់គុនខ្មែរវ័យក្មេងដែលមានប្រភពចេញពីខេត្ត កោះកុង ត្រូវបានអ្នកគាំទ្រគុនខ្មែរ ដាក់រហ័សនាមឲ្យថា ហនុមានដែនសមុទ្រ កីឡាករ ធន់ ផានិត បានបញ្ជាក់ថា បច្ចុប្បន្ននេះរូបគាត់អាចរកចំណូលបានពីការឡើងសង្វៀនគុនខ្មែរប្រកួតជាមួយកីឡាករអន្តរជាតិមិនក្រោមពី៨០០ដុល្លារឡើយក្នុងរយៈពេលមួយខែៗ។ ធន់ ផានិតថា កក្តាដែលជំរុញឲ្យខ្លួនរបស់គាត់អាចឡើងពីតម្លៃខ្លួន ១៥ម៉ឺនរៀលក្នុងមួយប្រកួតឡើងមកដល់តម្លៃខ្លួន៤០០ដុល្លារក្នុងមួយប្រកួតដូចបច្ចុប្បន្ននេះ ដោយសារតែការខិតខំហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព និងស្តាប់ការណែនាំរបស់គ្រូបង្វឹកហាត់ដោយការគោរពវិន័យ។ កីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហើបទៀតថា បច្ចុប្បន្ននេះ ប្រាក់ចំណូលដែលគេអាចរកបានពីប្រដាល់គុនខ្មែរតាមរយៈការឡើងសង្វៀនអាចជួយផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងជួយដល់គ្រួសារមួយចំនួនថែមទៀតផង។ ជាមួយគា្ននេះដែរ ធន់ ផានិត បានប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តខិតខំហ្វឹកហាត់ពង្រឹងអភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំងជាងនេះទៀត ដើម្បីក្លាយជាកីឡាករគុនខ្មែរលំដាប់អេ ដោយវាយជាមួយគូប្រកួតក្នុងតម្លៃខ្លួនខ្ពស់ដូចកីឡាកររួមច្បងដែលកំពង់ល្បីឈ្មោះនាពេលបច្ចុប្បន្ន។ ទន្ទឹមគ្នានេះ ហនុមានដែន សុមុទ្រ ធន់ ផានិត បានដាក់គោលដៅនឹងឈោងចាប់យកទីផ្សារប្រកួតនៅក្រៅប្រទេសទៀត ដើម្បីនាំយកគុនខ្មែរផ្សព្វផ្សាយនៅអន្តរជាតិ ជាការរួមចំណែកលើកស្ទួយគុនខ្មែរ។ គួររំលឹកថា ហនុមានដែន សមុទ្រ ធន់ ផានិត បានចូលហ្វឹកហាត់នៅក្លិបប្រដាល់គុនខ្មែរ កងយោពលខេមរភូមិន្ទបង្ហាត់ដោយ លោក គ្រូ ធន់ សុភាព ក្នុងឆ្នាំ២០១៩ ចាប់ផ្តើមពីតម្លៃខ្លួន១៥ម៉ឺនរៀលក្នុងប្រកួត ហើយក្នុងឆ្នាំ២០២១ តម្លៃខ្លួនផានិតបានឡើងដល់ ៣០០ដុល្លារនិងបន្តឡើងជាបន្តបន្ទាប់រហូតដល់៤០០ដុល្លារក្នុងមួយប្រកួតត្រឹមឆ្នាំ២០២៣នេះ។ តាមរយៈការខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព ផា…
-
កក្តាដែលអាចទាក់ទាញយុវជនចូលហ្វឹកហាត់ប្រដាល់គុនខ្មែរក្នុងកំណើនច្រើនរយៈពេលជាង២ឆ្នាំនេះដោយសារមានការរួមចំណែកផ្សព្វផ្សាយពីអ្នកសារព័ត៌មាន

(ភ្នំពេញ)៖ គ្រូបង្វឹកក្លិបប្រដាល់គុនខ្មែរកងយោធពលខេរភូមិន្ទ លោក ធន់ សុភា បានបញ្ជាក់ថា រយៈពេលជាង២ឆ្នាំកន្លងមកនេះ គ្រប់បណ្តាក្លិបគុនខ្មែរទាំងអស់នៅទូទាំងប្រទេស គឺមានកំណើនសិស្សដែលជាយុវជនអាយុចន្លោះពី១៦ និង១៧ឆ្នាំ សម្រុកចូលហ្វឹកហាត់គុនខ្មែរ។ លោកថា កក្តាទាំងនេះ ដោយសារពួកគេមើលឃើញពីការរីកចម្រើន និងការខិតខំធ្វើបានល្អពីសំណាក់អ្នកប្រដាល់គុនខ្មែរល្បីៗនៅកម្ពុជាតាមរយៈការជួយផ្សព្វផ្សាយពីអ្នកសារព័ត៌មានដែលមកផ្តិតយករូបភាពពេលប្រកួតនិងសកម្មភាពហ្វឹកហាត់នៅក្នុងក្លិបជាដើម។ គ្រូបង្វឹកអតីត កីឡាករគុនខ្មែរលំដាប់កំពូលរូបនេះ បានបង្ហើបទៀតថា តាមរយៈកំណើនកីឡាករគុនខ្មែរដែលជាយុវជនយុវនារីចូលមកហ្វឹកហាត់ប្រដាល់ច្រើនដូចប្ចុប្បន្ននេះ លោកជឿជាក់ថា ក្នុងរយៈពេល៤ឆ្នាំទៅមុខទៀត ធនធានគុនខ្មែរល្អៗនឹងមានច្រើន ហើយថែមទាំងជាផ្នែកមួយជួយលើការទាក់ទាញចំនួនភ្ញៀវទេសចរណ៍បរទេសមកកាន់ទឹកដីប្រទេសកម្ពុជាថែមទៀតផង។ បើតាមការបញ្ជាក់ លោក គ្រូ ធន់ សុភា គ្រូបង្វឹករបស់ក្លិបប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ បច្ចប្បន្ននេះ ក្លិបរបស់លោក កំពុងទទួលសិស្សដែលជាយុវជនថ្នាលឲ្យចូលហ្វឹកហាត់ប្រមានជាជាង៥០នាក់ប៉ុណ្ណោះចន្លោះពីអាយុ៩ដល់ជាង២០ឆ្នាំ ដោយសារតែក្លិបមិនទទួលទៀតព្រោះក្លិបតូចបង្អៀតពិបាកហ្វឹកហាត់ នឹងទីតាំងថ្មីមិនទាន់សងហើយរួចរាល់៕ រូបភាព ងីម ឆៃហួត អត្ថបទៈ ជាវ ចន្ធូ
-
បងស្រី ពៅចំរើន រំពឹងថា ការជួយគាំទ្រលើកទឹកចិត្តពីគ្រួសារនឹងជួយឲ្យប្អូនប្រុសជោគជ័យក្នុងវិស័យគុនខ្មែរ

(ភ្នំពេញ)៖ យុវជន ពៅ ចំរើន មកពីខេត្ត កំពង់ចាម មានអាយុ១៧ឆ្នាំ បានសម្រេចចិត្តចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរសម្រេចតាមក្តីស្រម៉ៃរបស់ខ្លួន ដោយមានការគាំទ្រពីក្រុមគ្រួសារទាំងមូល ។ ពៅ ចំរើនថា ការសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរនេះ បានផ្តើមចេញពីក្តីស្រលាញ់អស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីវិស័យមួយនេះត្រូវឆ្លងកាត់ដោយការប្តូរលោហិត និងឈឺសាច់ពេលឡើងសង្វៀនប្រកួតជាមួយដៃគូក្តី ក៏រូបគាត់មិនរុញរា នឹងបន្តប្រឹងប្រែងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពឲ្យក្លាយជាអ្នកប្រដាល់គុនខ្មែរឆ្នើមនៅកម្ពុជា។ កីឡាករគុនខ្មែរវ័យ១៧ឆ្នាំ មកពីខេត្ត កំពង់ចាមរូបនេះ បានបញ្ជាក់ទៀតថា ការឈានជើងចូលប្រឡុកក្នុងគុនខ្មែរ ខ្លួនរំពឹងថា នឹងជោគជ័យ ដ្បិតក្រុមគ្រួសារទាំងមូលគាំទ្រផ្តល់កម្លាំងចិត្តគ្រប់ពេល ដែលជាកម្លាំងចិត្តមួយជំរុញលើកទឹកឲ្យខ្លួនខិតខំហ្វឹកហាត់ នឹងមានមហិជ្ជតាចង់ក្លាយជាអ្នកប្រដាល់ជើងខ្លាំងប្រចាំប្រទេសកម្ពុជា ដែលអាចរកប្រាក់ចំណូលខ្ពស់ជួយដល់គ្រួសារនៅពេលអនាគត។ ដោយឡែក កញ្ញា ពៅ ធារ៉ា ដែលជាបងស្រីបង្កើតកីឡាករ ពៅ ចំរើន បានរំពឹងខ្ពស់ថា ប្អូនប្រុស ពៅ ចំរើន នឹងជោគជ័យក្នុងវិស័យគុនខ្មែរក្លាយជាអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជា ព្រោះប្រដាល់គុនខ្មែរនេះ ពៅ ចំរើន ស្រលាញ់ចូលចិត្តតាំងពីវ័យក្មេងមកម្លេះ ។ កីឡាករ ពៅ ចំរើន មានអាយុ១៧ឆ្នាំ មានស្រុក កំណើត នៅស្រុក ស្ទឹងត្រង់…
-
ក្រសួងមហាផ្ទៃ និងស្ថានទូតចិនបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាសហការគាំទ្រដោយក្រសួងមាហាផ្ទៃបានបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន នៅទីលានកីឡាវាយកូនគោលហ្គាឌិនស៊ីតធី ក្រោមការអញ្ជើញចូលរួមពីសម្តេចក្រឡា ហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឧត្តម Wang Wentianអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ លោកTang Hao សេនានុព័ន្ធ យោធានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ ភាគីទាំងពីរក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំព្រះរាជណាចក្រកម្ពុជាបានសហការគ្នាបង្កើតឡើងជាច្រើនលើករួចមកហើយ ដោយព្រឹត្តិការណ៍នេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត លើទំនាក់ការទូតក្នុងនាមជាមហាមិត្តដែកថែម។ ទន្ទឹមជាមួយគ្នានេះដែរ លោកTang Hao តំណាងឯកឧត្តម អគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណដល់សម្តេច ក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួមមហាផ្ទៃដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងឱកាសបុណ្យភ្ជុំដែលជាបុណ្យប្រពៃណីជាតិខ្មែរចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដែលរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។ ការចូលរួមនេះ បានសរបញ្ជាក់ឲ្យឃើញថា កម្ពុជាបានចាត់ទុកចិនជាគ្រួសារតែមួយបង្ហាញពីការស្រលាញ់រាប់អានគ្នា និងការចេះជួយគ្នាទៅវិញទៅមក។ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានលើកឡើងថា ការប្រកួតកីឡាវាយកូនគោលដែលភាគីទាំងពីរក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំកម្ពុជារៀបចំឡើងនេះ គឺជាការបង្ហាញពីការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។ ជាមួយគ្នានេះព្រឹត្តិការណ៍ប្រកួតដ៏មានអត្ថន័យនេះ…
-
ប្រធានសហព័ន្ធកីឡាម៉ូតូទឹក៖ យើងកំពុងជំរុញអភិវឌ្ឍធនធានអត្តពលិកវ័យក្មេង ខណៈក្រុមជម្រើសជាតិកំពុងជោគជ័យខ្លាំងនៅឆាកអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ថ្លែងឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំជាមួយគណកម្មការប្រតិបត្តិសហព័ន្ធកាលពីម្សិលមិញថា សហព័ន្ធកំពុងតែជំរុញអភិវឌ្ឍធនធានអត្តពលិកវ័យក្មេងតាមតំបន់គោលដៅអោយមានសម្តានុពលកាន់តែច្រើន ខណៈក្រុមជម្រើសជាតិកំពុងជោគជ័យខ្លាំងនៅឆាកអន្តរជាតិ។ ឯកឧត្តម ណុះ ស្លេះ បញ្ជាក់ទៀតថា សហព័ន្ធម៉ូតូទឹកបានកំណត់គោលដៅជាអទិភាពចំនួន៤ទីតាំង មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តរតនគីរី ដើម្បីកសាងធនធានកីឡាករ កីឡាការិនីម៉ូតូទឹកសម្រាប់ត្រៀមការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ឯកឧត្តមប្រធានសហព័ន្ធ បន្តថា បច្ចុប្បន្នកម្ពុជាកីឡាករដ៏មានសក្តានុពលច្រើន ដូចជា វីរកីឡាករ សាលី អូម៉ើត មីន ម៉ូស្តាន់ សាលី ហ្វីលីន កៃវ៉ាន់ ស៊ីដេន និងកីឡាករមួយចំនួនទៀតដែលកំពុងហ្វឹកហាត់នៅក្លឹប Flamingo ប្រទេសថៃ រួម១២ក្លឹបផ្សេងទៀតកំពុងតែហ្វឹកហាត់និងសម្រួចគុណផលផងដែរ ។ ឯកឧត្តម ណុះ ស្លេះ បន្ថែមថា នៅឆ្នាំ២០២៤ខាងមុខនេះ សហព័ន្ធគ្រោងរៀបចំព្រឹត្តការណ៍អោយបាន៣ទៅ៤ដងក្នុងមួយឆ្នាំ ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអោយកីឡាករដុសខាត់សមត្ថភាព បន្សំខ្លួន និងផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាកររៀមច្បង និងកីឡាករអន្តរជាតិ ។ ឯកឧត្តម បានបញ្ជាក់ថា…
-
ឯកឧត្តម វ៉ាត់ ចំរើន៖ ព្រឹត្តការណ៍អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ មានអ្នកចុះឈ្មោះជិត ៧០០០នាក់ ខណៈបរទេសមានជាង ២០០០នាក់

(ភ្នំពេញ)៖ព្រឹត្តិការណ៍ដ៏ធំនៅកម្ពុជា «ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិមុខអង្គរ លើកទី ២៨» ដែលនឹងធ្វើនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ មានអ្នកចុះឈ្មោះជិត ៧០០០នាក់ ខណៈអ្នករត់បរទេសមានជាង ២០០០នាក់ ហើយ ។ នេះបើតាម ការ បញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកា NOCC នៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា អ្នករត់បរទេសជាង ២០០០នាក់នេះ ឈរទី១ គឺអ្នករត់ មកពីចិន ចក្រភពអង់គ្លេស ឈរលេខ២ និងអាមេរិកឈរនៅទី៣។ ឯកឧត្ដម បន្តថា ព្រឹត្តិការណ៍ដ៏ធំមួយនេះ គឺជួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ មួយវិញទៀតថវិកាដែលបានមកពីការចុះឈ្មោះ គឺជួយអង្គការសប្បុរសធម៌ មន្ទីរពេទ្យ សាលារៀន កុមារកំព្រាជាដើម។ ជាមួយឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាននាវឲ្យមហាជនចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំអោយកាន់តែជោគជ័យ នឹងឈានដល់រាប់ម៉ឺននាក់ ជាពិសេសទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប គ្រោងនឹងសម្ភោធនាថ្ងៃទី១៥…
-
អតីតប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី អញ្ជើញទស្សនៈកិច្ច កន្លែងហ្វឹកហាត់ សហព័ន្ធកីឡាទូកនាគ កានូ និងរ៉ូអ៊ីង កម្ពុជា

(ភ្នំពេញ)៖ អតីតប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី លោក Wang Shiអមដំណើរដោយទីប្រឹក្សាជំនួយកាប្រធានសហព័ន្ធ លោក កេន លី បានដឹកគណៈប្រតិភូចុះទស្សនៈកិច្ចពិនិត្យមើលកន្លែងហ្វឹកហាត់អត្តពលិកកីឡាទូក នៅទីបញ្ជាការដ្ឋានកងទ័រជើងទឹក នាព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនៈកិច្ចផ្លូវការជាលើកទី២របស់ថ្នាក់ដឹកនាំទូករ៉ូអ៊ីងអាស៊ីមកកាន់កន្លែងហ្វឹកហាត់របស់អត្តពលិកកីឡាទូកកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងទីបញ្ជាការរដ្ឋានទ័ពជើងទឹកនេះ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកនាគ កានូនិងរ៉ូអ៊ីងកម្ពុជាលើកិច្ចសហការលើការងារបច្ចេកទេសក្នុងន័យចូលរួមជំរុញការអភិវឌ្ឍន៍វិស័យកីឡាទូកនៅកម្ពុជាឲ្យកាន់តែមានសក្កានុពលក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលខាងមុខ។ ស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំនិងប្រតិភូទូករ៉ូអ៊ីងអាស៊ីមកកាន់កម្ពុជាជាលើកទី២នេះ គឺទទួលស្វាគមន៍ដោយឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន អគ្គលេខាធិការរង កញ្ញា មាស តឿ អគ្គហិរញ្ញឹក សហព័ន្ធទូកនាគ កានូនិងរ៉ូអ៊ីងកម្ពុជា។ លោក Wang Shi អតីតប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី បានបញ្ជាក់ឲ្យដឹងដែរថា នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោក និងប្រតិភូមកកាន់ កន្លែងហ្វឹកហាត់អត្តពលិកកីឡាទូកកម្ពុជានេះ ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកនាគ ទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងនោះ លោក ក៏បានធ្វើការចែករំលែកបង្ហាញនូវបច្ចេកទេសខ្លះៗពាក់ព័ន្ធជំនាញទូករ៉ូអ៊ីងដល់អត្តពលិកកម្ពុជាផងដែរ។ជាមួយគ្នានោះ លោក Wang Shi ក៏បានបង្ហាញនូវការគាំទ្រនិងចូលរួមជាមួយសហព័ន្ធកីឡាទូករ៉ូវអ៊ីងអាស៊ីលើកម្មវិធីបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរបស់កម្ពុជា និងការនាំយកកីឡាករនិងមន្រ្តីបច្ចេកទេសរបស់កម្ពុជាទៅហ្វឹកហាត់និងបណ្តុះបណ្តាលនៅសាធារណៈប្រជាមានិតចិននៅអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ សូមបញ្ជាក់ថា ដំណើរទស្សនៈកិច្ចលើកទី១របស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ីមកកាន់កម្ពុជា ដឹកនាំ ដោយ…
-
កម្មវិធីរត់ប្រណាំងដើម្បីអបអរការដាក់ដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ មានអ្នកចូលរួមជិត ១០០០នាក់

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមកិច្ចសហការគាំទ្រពី រដ្ឋបាលខេត្តសៀមរាប សមាគមទេសចរណ៍កម្ពុជា CATA សមាគមក្លឹបទេសចរណ៍ សៀមរាប STC និង ក្រុមហ៊ុនទេសចរណ៍ Be Nice Tour បានរៀបចំការរត់ប្រណាំពានរង្វាន់មិត្តភាពចិន-កម្ពុជា នៅបណ្ដោយផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឲដឹងថាគោលបំណង នៃកម្មវិធីរត់ប្រណាំនេះ ជាព្រឹត្តិការណ៍មួយ គឺដើម្បីអបអរសាទរដល់ខេត្តសៀមរាបដែលទទួលបានអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលគ្រោងដាក់អោយបើកដំណើរការនៅពេលខាងមុខនេះ និងអបអរសាទរខួបលើកទី១០ ការបង្កើតយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាតមួយ និងអបអរសាទរដល់ការបង្កើតថ្មី។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ប្រសាសន៍ថាព្រឹត្តិការណ៍ការរត់លើផ្លូវហាយវេនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នេះគឺជាការរួមណែក ជំរុញឲ្យមានការីកចម្រើនលើវិស័យកីឡា និងជាវិស័យទេសចរណ៍ទូទាំងខេត្តសៀមរាប ក៏ដូចជាចូលរួមចំណែកទាក់ទាញការស្ដាវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា និងក្នុងខេត្តសៀមរាបឲ្យបានកាន់តែល្អប្រសើរក្រោយវិបត្តិកូវីដ១៩។ គួរបញ្ជាក់ថា កម្មវិធីរត់ប្រណាំងដើម្បីអបអរការដាក់ដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គឺមាន ៣វិញ្ញាសារួមមានរត់ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ១៥គីឡូម៉ែត្រ ដែលមានអ្នកចូលរួមជាង ៨០០នាក់៕ ដោយ ស៊ាន…
-
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ -អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដ៏ស្កឹមស្កៃនេះ ជាសក្ខីកម្មគួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា

ភ្នំពេញ: អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដ៏ស្កឹមស្កៃនេះ ជាសក្ខីកម្មគួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់ ឯកឧតតម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេចរណ៍ ថ្លែងអោយដឹង គ្រាចុះពិនិត្យ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (Angkor International Airport Investment (AIAI)) ដែលបាន សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបអង្គរថ្មីដ៏ធំ ទំនើប និងប្រកបដោយភាពទាក់ទាញ។ ទោះបីជាការសាងសង់ប្រលានយន្តហោះនេះ បានធ្វើឡើងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុននៅតែខិតខំប្រឹងប្រែងសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋាននេះ ប្រកបដោយជោគជ័យ ដែលសរបញ្ជាក់យ៉ាងច្បាស់ពីភាពខ្លាំងរបស់ក្រុមហ៊ុន ក៏ដូចជា ការខិតខំប្រឹងប្រែងរបស់វិស្វករ កម្មករ និងបុគ្គលិកទាំងអស់។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដ៏ស្កឹមស្កៃនេះ ជាសក្ខីកម្មគួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា។ សមិទ្ធផលថ្មីមួយនេះ ពិតជាមានសក្តានុពលក្រៃលែងដែលអាចជួយបង្កើនភាពទាក់ទាញទេសចរណ៍បន្ថែមទៀតមកកាន់ទឹកដីខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសយើង និងអាចទាក់ទាញសក្តានុពល វិនិយោគមកកាន់ទឹកដីខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូលផងដែរ។អាកាសយាន ដ្ឋាន ថ្មីនេះ ពិតជាបានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនកន្លែង ទាំងនៅក្នុងដំណាក់កាលសាងសង់…