-
កីឡាករជនមានពិការភាពហែលទឹកកម្ពុជា ខូយ កុយ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាហែល ១០០ម៉ែត្រកង្កែប កម្រិតពិការ SB6 នៅអាស៊ានហ្គេម

កីឡាករពិការហែលទឹកជម្រើសជាតិកម្ពុជា ខូយ កុយ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាហែល ១០០ម៉ែត្រកង្កែប កម្រិតពិការ SB6 ក្រោយពីធ្វើបានយ៉ាងល្អ ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងស៊េរី នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន។ គួរបញ្ជាក់ថា កីឡាករ ខូយ កុយ គឺជាម្ចាស់មេដាយប្រាក់ ២ជំនាន់ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែមិថុនា ឆ្នាំ២០២៣ ជាប្រវត្តិសាសស្ត្រដំបូងក្នុងការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជា៕ ចាន់ វិចត្រ
-
ថ្នាក់ដឹកនាំកីឡា កងយោធពលខេមរភូមិន្ទ មានមោទនភាពចំពោះស្នាដៃ កីឡាករម៉ូតូទឹកឈ្នះមេដាយកម្រិតពិភពលោក នៅអាមេរិក

(ភ្នំពេញ)៖ កីឡាករ កៃវ៉ាន់ ស៊ីដែន និងកីឡាករ សាលី ហ្វីលីន ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ។ នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម ខូវ ឆាយ ក៏បានកោតសរសើរដល់ក្រុមការងារ និងគ្រូបង្វឹកក្លឹបកីឡាម៉ូតូទឹកកងយោធពលខេមរភូមិន្ទ ដែលបានខិតខំជួយអភិវឌ្ឍជំនាញកីឡានេះឲ្យទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ បូករួមទាំងជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣ កន្លងមកដែរ។ កីឡាករ កៃវ៉ាន់ ស៊ីដែន មានក្របខណ្ឌក្នុងកងយោធពលខេមរភូមិន្ទ ខណៈរៀបចំស្នើសុំគោលការណ៍ការលើកទឹកចិត្តដល់កីឡាករ សាលី ហ្វីលីន ឱ្យមានក្របខណ្ឌនាពេលខាងមុខផងដែរ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា តំណាងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទពិតជាមានក្តីរំភើបសប្បាយរីករាយខ្លាំងណាស់ ដែលកីឡាករ កៃវ៉ាន់ ស៊ីដែន និងកីឡាករ សាលី ហ្វីលីន ក្លឹបកីឡាទ័ពមានស្នាដៃដណ្តើមបានមេដាយមាស ពីសហរដ្ឋអាមេរិក ដែលជាការប្រកួតប្រជែងខ្ពស់…
-
ក្រុមម៉ូតូទឹកកម្ពុជា សូមផ្ញើមេដាយមាស ប្រាក់ សំរឹទ្ធ និងភាពជោគជ័យ ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ ប្រធានក្រុមម៉ូតូទឹកកម្ពុជា វីរកីឡាករ សាលី អ៊ូមើត បានថ្លែងក្នុងបទសម្ភាសន៍ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយត្រឡប់ពីការចូលរួមប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិកថា ប្រគល់ភាពជោគជ័យ ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជាការសងគុណ ចំពោះសម្ដេចការដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាព។ សាលី អ៊ូមើត បញ្ជាក់ថា ពីព្រឹត្តិការណ៍ Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅអាមេរិកកាលពីថ្មីថ្មីនេះ ក្រុមជម្រើសជាតិម៉ូតុទឹកកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៩គ្រឿង ក្នុងនោះ មាស៤ ប្រាក់ ៤ និងមេដាយសំរឹទ្ធ ១គ្រឿង។ ការមកដល់នេះក៏មានការទទួលស្វាគមន៍ពី ឯកឧត្តម ប៉ុន សុខ អគ្កនាយក នៃអគ្គនាយកដ្ឋានកីឡា និងមន្រ្តីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាផងដែរ។ វីរកីឡាករ សាលី អ៊ូមើត បន្តថា…
-
ឯកឧត្តម ហឿង សុផុន ៖ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា «មិនមាន នរណា ម្នាក់ ត្រូវបាន ទុកចោល» ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និង លុប បំបាត់ការរើសអើងជនមានពិការភាព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបើក ការ ប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត និងវគ្គបណ្តុះបណ្តាល សុខភាព សហគមន៍ នៅខេត្តតា កែវ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ហឿង សុផុន រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងសង្គម កិច្ច បានមានប្រសាសន៍ថា ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងបានចំណាយថវិការដ្ឋយ៉ាង ច្រើន គឺសំដៅជួយដល់ជនពិការ និងក្រុមគ្រួសារទទួលបានគុណភាព ជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវា សាធា រណៈ ប្រកបដោយគុណភាព រួមទាំងជំរុញអោយជនមាន ពិការភាព បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការចុះឈ្មោះ បោះ ឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការ គោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា «មិនមាននរណា ម្នាក់ ត្រូវបានទុកចោល» ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និងការពារ…
-
ក្រុមកីឡាករជម្រើសជាតិម៉ូតូកម្ពុជា បាននាំយកមេដាយសរុប៩គ្រឿង មាស៤ ប្រាក់ ៤ និងសំរិទ្ធ១គ្រឿង ពីការប្រកួត World Cup មកដល់កម្ពុជាហើយ

-
កម្ពុជា ទទួលសិទ្ធរៀបចំការប្រកួតវាយសីជើងឯកអាស៊ីអាគ្នេយ៍លើក ដំបូងបន្ទាប់ពីកីឡាស៊ីហ្គេមបញ្ចប់ដោយជោគជ័យ

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ ទោ ជាម សុភា អគ្គលេខាធិការ តំណាង ឯកឧត្តម លី កុសល់ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹង នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាឱកាសចុះពិនិត្យមើល ទីលាន កីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោថា សហព័ន្ធ កីឡាវាយសីកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា វាយសីជើងឯក អាស៊ីអាគ្នេយ៍ជាលើកដំបូង រយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ៣០ខែ តុលា រហូតដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា កក្តាដែលកម្ពុជាត្រូវបាន ផ្តល់សិទ្ធរៀបចំព្រឹត្តិការណ៍អន្តរជាតិកម្រិតតំបន់ជាលើកទី១នេះ ផ្តល់សិទ្ធពីសហព័ន្ធកីឡាវាយសីអាស៊ី គឺដោយសារតែកម្ពុជារៀបចំកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យជាមួយការរៀបចំបានយ៉ាងល្អធ្វើឲ្យបណ្តាលប្រទេសចូលរួមលើកសសើរ។ ឯកឧត្តម អះអាងថា ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះលើកទី១នេះ វាជាមោទនភាព និងជាប្រវត្តិសាស្រហើយ សម្រាប់កម្ពុជាដូជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។ ហើយ សម្រាប់ការទទួលលើកទី១នេះ កម្រិតអាស៊ានគឺមាន១១ប្រទេស ប៉ុន្តែកម្ពុជាទទួលយកតែ៥ប្រទេសប៉ុណ្ណោះ ក្នុងនោះមានកម្ពុជាម្ចាស់ផ្ទះ…
-
បឺត សង្ឈឹម ប្រាប់មូលហេតុពិតមិនចង់ជួបកីឡារួមជាតិ ក្នុងជំនួបមិត្តភាពដែលរៀបចំដោយសង្វៀនក្នុងស្រុក

(ភ្នំពេញ)៖ បន្ទាប់ពីអ្នកគាំទ្រគុនខ្មែរជាច្រើននិងអ្នករៀបចំកម្មវិធី ប្រ ដាល់ គុនខ្មែរនៅក្នុងស្រុក បានផ្គូផ្គងម្ចាស់មេដាយមាស ២គ្រឿងឃីតបុកស៊ីង កីឡាករ បឺត សង្ឈឹម ជាមួយកីឡាករគុនខ្មែរលំដាប់ជួមុខជាច្រើននៅកម្ពុជាដូចជា ពេជ្រ ប៊ុនសិទ្ធ ពេជ្រសម្បត្តិ និងកីឡាករមួយចំនួនទៀត ប៉ុន្តែត្រូវបានកីឡាករកំពូលស្នៀតរូបនេះ បានបរិសេធមិនទទួលការប្រកួតជាបន្តបន្ទាប់នោះ ឥលូវមូលហេតុពិតច្បាស់ការត្រូវបានទម្លាយចេញពីមាត់កីឡាករ បឺត សង្ឈឹមដោយផ្ទាល់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ អប្សរាថា មូលហេតុដែលរូបគាត់បរិសេធមិនទទួលយកការ ប្រកួតជាមួយកីឡាករខ្មែរដូចគ្នាក្នុងចំនួបមិត្តភាពនានាទៅតាមការស្នើសុំរបស់អ្នករៀបចំការប្រកួតក្នុងស្រុកតាមសង្វៀនស្ថានីយ៍ទូរទស្សន៍សផ្សេងៗ ពិសេស អ្នកគាំទ្រគុនខ្មែរចង់ឲ្យគាត់ជួបនោះ ដោយសារតែការជួបកីឡាករប្រដាល់ខ្មែរដូចគ្នាវាយគ្នាមិនអស់សមត្ថភាពព្រោះតែមានមនោសញ្ចេតនា យោគយល់អាធ្យាស្រាយគ្នា មិនដូចជាការប្រកួតជាមួយកីឡាករបរទេសឡើយ គឺការប្រកួតប្រើប្រាស់អស់សមត្ថភាពវាយដណ្តើមជ័យជំនះ ដើម្បីលើកមុខមាត់ប្រទេស។ បើទោះជាបែបនោះក្តី បើមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់ឬពានណាមួយធំៗតម្រូវឲ្យរូបគាត់ជួបកីឡាករក្នុងស្រុកដែលជាមិត្តរួមជាតិ គាត់ក៏ទទួលយកការប្រកួតនោះដែរ។ ប៉ុន្តែការប្រកួតដែលរៀបចំក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមប៉ុណ្ណោះ ដ្បិតប្រភេទគីឡូនេះ ជាប្រភេទគីឡូពេញកម្លាំងកំពុងទទួលយក ការប្រកួត ក្នុងពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កីឡាករប្រដាល់គុខខ្មែរ បឺត សង្ឈឹម ដែលមានឈ្មោះពិត ទូច រ៉ាឆាន់ ជាកីឡាករជួមុខកំពុងល្បីឈ្មោះ លើប្រភេទទម្ងន់៥៧គីឡូក្រាម ឈ្នះមេដាយមាសចំនួន២គ្រឿងជូន កម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ និងស៊ីហ្គេម…
-
លោក សែម ផល្លា ៖ AIA Pink Run អបអរជោគជ័យ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ អ្នកចូលរួមរត់មានសន្ទុះកើនខ្លាំងជាង ៣៦០០នាក់

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run ដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ និងរត់កម្សាន្ត ដើម្បីសប្បុរសធម៌ និងកាត់បន្ថយជំងឺមហារីកសុដន់ (AIA Pink Run) ត្រូវបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅមុខសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមរត់ប្រកបដោយស្នាមញញឹមសប្បាយរីករាយជាង ៣៦០០នាក់ ខណៈនាយករៀបចំបានចាត់ទុកថា នេះជាសន្ទុះគាំទ្រ ខ្លាំងក្លាបំផុតមិនធ្លាប់មាន ។ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន ដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត “AIA” រៀបចំកម្មវិធីរត់កម្សាន្ត ដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំថ្មីៗនេះ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។ ឯកឧត្តមបណ្ឌិត…
-
ព្រឹត្តិការណ៍ រត់ពាក់កណ្តាល ម៉ារ៉ាតុង សប្បុរសធម៌ អង្គការ ផ្កាយសមុទ្រ ឆ្នាំ២០២៣ មានអ្នករត់កើនលើសការរំពឹងទុក

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង សប្បុរសធម៍ “ISF Superhero Charity Run 2023”ក្រោមការរៀបចំរបស់អង្គការផ្កាយសមុទ្រ ក្រោមកិច្ចសហការណ៍ក្រុមហ៊ុនប៉េងហួត កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៣ ក្នុងបុរីប៉េង ហួត បឹង ស្នោ អ្នកចូលរួមរត់ដែលជាជនសប្បុរសធម៍ជាង ១២០០នាក់។ លោក អ៊ុក វីឡា នាយកធនធានមនុស្សរបស់ក្រុមហ៊ុនបុរី ប៉េង ហួត បានមានប្រសាសន៍ថា ការផ្តល់ទីតាំង និងការចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុង សប្បុរសធម៍ ដែលរៀបចំ ដោយអង្គការផ្កាយសមុទ្រនេះ គឺជាការចូលរួមចែករំលែកនូវក្តីស្រលាញ់ និងការចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៍ជួយដល់សង្គម ។ លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់សប្បុរសធម៍នេះ អង្គការផ្កាយសមុទ្របានរៀបចំជាលើកទី២ហើយ កាលពីរៀនចំលើកទី១រត់នៅកោះដាច់មានអ្នកចូលរួមរត់តែ ៣០០នាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការរៀបចំលើកទី២ក្នុងបុរីប៉េងហួត បឹងស្នោនៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៣ មានជនសប្បុរសធម៍ចូលរួមរហូតដល់ជាង ១២០០នាក់ មានចំនួនកើនឡើងជិត ១០០០នាក់ ដែលចំនួននេះ…
-
ឯកឧត្តម យី វាសនា ៖ កម្ពុជារំពឹងខ្ពស់ក្នុងការប្រជែងបានមេដាយជូនជាតិទោះបីកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ នៅចិន ជាកីឡាកម្រិតខ្ពស់ក៏ដោយ

(ភ្នំពេញ)៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និង ឯកឧត្តម សាមឌី ស៊ីវឌ្ឍនា តំណាងក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានចេញដំណើរឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាមានិតចិនហើយ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤(ASIAN Para Games) លើកទី៤ នៅទីក្រុង ហានចូវ ។ ថ្លែងប្រាប់អ្នកយកព័ត៌មានមុនឡើងយន្តហោះ ឯកឧត្តម យី វាសនា បានបញ្ជាក់ឲ្យដឹងថា អត្តពលិកកីឡាជនពិការប៉ារ៉ាឡាំពិកកម្ពុជា៦ប្រទេសកីឡាបានទៅដល់ប្រទេសចិន តាំងពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២៣និងមានប្រភេទកីឡាចំនួនបានប្រកួតខ្លះៗ ហើយការចេញដំណើរនាព្រឹកថ្ងៃទៅ២០ ខែ តុលានេះ គឺជាថ្នាក់ដឹកនាំ ដែលមានរូប ឯកឧត្តម ជាអគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា និង តំណាងក្រសួងអប់រំយុវជន និងកីឡា ដើម្បីចូលរួមអបអរសាទរលើកទឹកចិត្តអត្តពលិកកីឡាជនពិការប្រកួត និងចូលរួមនៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤(ASIAN Para Games) លើកទី៤ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ តុលានេះ។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ក្នុងបេសកម្មប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ (ASIAN Para…