Category: កីឡា

  • ការបង្កើតព្រឹត្តការណ៍កីឡា គឺល្អសម្រាប់និស្សិតដែលកំពុងសិក្សា

    ការបង្កើតព្រឹត្តការណ៍កីឡា គឺល្អសម្រាប់និស្សិតដែលកំពុងសិក្សា

    នាយិការង វិទ្យាស្ថានខេមអេដ បញ្ជាក់ថា ខេមអេដ តែងតែជំរុញសកម្មភាពកីឡា និងបង្កើតព្រឹត្តិការណ៍ច្រើនប្រភេទ ក្នុងនោះកីឡាបាល់បោះផ្នែកបុរស និងនារី គឺជាប្រភេទកីឡាចម្បងមួយ ក្នុងចំណោមកីឡាផ្សេងៗ ដែលតែងតែបង្កើតព្រឹត្តការណ៍ការប្រកួតជារៀងរាល់ឆ្នាំ និងជាឱកាសដល់កីឡាករ កីឡាការិនីជានិស្សិត ។ (រាយការណ៍ដោយ ៖ កន្និកា) Read ៖ ការប្រកួតកីឡាបាល់បោះពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាល ២០២៣ នៅទីលានបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ជាស្ថាពរ បន្ទាប់ពីសម្រិតសម្រាំងបានម្ចាស់ជ័យលាភី ទាំងផ្នែកបុរស និងនារី ជាលទ្ធផល ៖ ផ្នែកបុរស ក្រុមចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម Dream, លេខ២ ក្រុម Yung Jorce, លេខ៣ ក្រុម Majex ខណៈពានរង្វាន់ឯកត្តជនអ្នករកគ្រាប់បាល់បានច្រើនជាងគេ បានទៅលើកីឡាករ ដាវី។ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម Maniac, លេខ២ Team ១ និងលេខ ៣ បានទៅលើក្រុម Wild…

  • មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង គឺជាការអភិវឌ្ឍន៍បោះជំហានទៅមុខដ៏ធំមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា

    មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង គឺជាការអភិវឌ្ឍន៍បោះជំហានទៅមុខដ៏ធំមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា

    (ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សុទ្ធរិទ្ធិពង្ស បានថ្លែងលើកឡើង ក្នុងពិធីប្រគល់-ទទួល មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង កាលពីចុងសប្តាហ៍ថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងនេះ គឺជាការឧបត្ថម្ភរបស់ ក្រុមហ៊ុន CANOPY SAND Development ជូនដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដោយបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ៥០០ម៉ែត្រការ៉េ ដោយសំណង់អាគារនេះមានកំពស់មួយជាន់ មាន៤បន្ទប់ និងមានឃ្លាំងសម្រាប់ទុកសម្ភារ:ទូកក្តោងចំនួន១ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ Bay of Light ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោកថា សមិទ្ធិផល នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងនេះ គឺជាការអភិវឌ្ឍន៍បោះជំហានទៅមុខដ៏ធំមួយរបស់ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលវិស័យកីឡាទូកក្តោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយទីតាំងនេះ នឹងក្លាយទៅជាទីតាំងនៃការបណ្តុះបណ្តាលក្រុមកីឡាករ កីឡាការិនីទូកក្តោងកំរិតខ្ពស់ និងកីឡាករ កីឡាការិនីថ្នាល ហើយក៏ជាទីតាំងសម្រាប់ការបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំការប្រកួត ចៅក្រម និងគ្រូបង្វឹកកំរិតជាតិ និងអន្តរជាតិផងដែរ ជាពិសេសគឺជាទីតាំងសម្រាប់បម្រើដល់ការរៀបចំការប្រកួតកីឡាទូកក្តោងទាំងកំរិតថ្នាក់ជាតិ…

  • លោក Min Sungki និងភរិយា Lee Chanhee ប្តេជ្ញាបង្កើតពានរង្វាន់វាយសីម្តងទៀត នៅចុងឆ្នាំ២០២៤

    លោក Min Sungki និងភរិយា Lee Chanhee ប្តេជ្ញាបង្កើតពានរង្វាន់វាយសីម្តងទៀត នៅចុងឆ្នាំ២០២៤

    ភ្នំពេញ៖ លោក Min Sungki ប្រធាន វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ សញ្ជាតិកូរ៉េខាងត្បូង វ័យ៧៨ឆ្នាំ បានបញ្ជាក់ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតកីឡាវាយសីអាយុក្រោម ១៧ឆ្នាំថា លោក និងភរិយាគឺអ្នកស្រី Lee Chanhee ដែលជា អ្នកដឹកនាំ វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ នឹងរៀបចំការប្រកួតដណ្តើមពានរង្វាន់កីឡាវាយសីម្តងទៀត នៅឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការប្រកួតឆ្នាំ២០២៣ ទទួលបានលទ្ធផលជោគជ័យលើសការរំពឹងទុក។ «ការប្រកួតវាយសីឆ្នាំ២០២៣នេះពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ ដែលបានឃើញសិស្សានុសិស្សមកពីជា២០សាលារៀនចូលរួមការប្រកួតប្រជែង»។ លោក Min Sungki និយាយដូច្នេះ ហើយលោកបានបន្តថាការចូលរួមរបស់សិស្សទាំងគឺមានសារៈសំខាន់ជួយឱ្យមានសុខភាពល្អ និងការគិតបានលូតលាស់លឿនផងដែរ។ លោក Sungki បានបន្ថែថាការលេងកីឡានេះមិនមានអ្វីប៉ះពាល់ដល់ការសិក្សារបស់សិស្សឡើយពោលគឺវាបានជួយពង្រឹងផ្នែកស្មារតី និងការគិតរបស់សិស្សបានលឿន។ «នៅក្នុងការលេងកីឡា និងការអប់រំសិស្សានុសិស្សគាត់ទទួលបានល្អពិសេសការសិក្សារបស់គាត់ទទួលបានលទ្ធផលល្អ»។ សម្រាប់ការបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយសី(Inter-School Badminton Tournament)នេះឡើងលោក Min Sungki បញ្ជាក់ថាគឺដើម្បីចងសម្ព័ន្ធភាពជាមួយសាលាផ្សេងទាំងរដ្ឋ និងឯកជនក្នុងប្រទេសកម្ពុជា ដើម្បីបណ្តុះនូវធនធានកីឡា និងការអប់រំ ដើម្បីឱ្យវិស័យទាំងពីរដើរទន្ទឹមគ្នាទៅមុខ។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់គោលបំណងរបស់លោក Sungki និងភរិយា នឹងបង្កើតពានរង្វាន់ផ្សេងៗទៀតដូចជា តេន្នីស វាយកូណឃ្លីលើតុ ជាដើម ហើយក៏នឹងនាំយកនូវសិល្បៈបញ្ចូលផងដែរ។ ចំណែកអ្នកស្រី…

  • ទូក ងរ ប្រពៃណី ចំនួន៣២ចូលរួមប្រណាំងក្នុងពិធីអុំទូក ខេត្តកំពត ឆ្នាំ២០២៣

    ទូក ងរ ប្រពៃណី ចំនួន៣២ចូលរួមប្រណាំងក្នុងពិធីអុំទូក ខេត្តកំពត ឆ្នាំ២០២៣

    (ខេត្តកំពត)៖ រដ្ឋបាលខេត្តកំពតរៀបចំពិធីប្រណាំងទូក រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែ វិច្ឆិកា នៅដងព្រែក ក្នុង ក្រុង កំពត ខេត្ត កំពត ដើម្បីចូលរួមអបអរសាទរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ក្នុងឆ្នាំ២០២៣។ ពិធីប្រណាំងនេះ មានទូក ងរ ប្រពៃណី ចំណុះ២២នាក់ ចូលរួមប្រណាំងចំនួន៣២ទូក មានកីឡាករ និងប្រតិភូចូលរួមសរុបចំនួន៨៦៤នាក់។នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយគណៈកម្មការរៀបចំការប្រណាំង ក្នុងចិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតបែងចែកគូ ដែលធ្វើឡើង នារសៀលថ្ងៃទី៩ វិច្ឆិកា នៅសាលប្រជុំសាលាខេត្តកំពត។ ក្រោម វត្តមាន ឯក ឧត្តម អ៊ឹង ឆាយ អភិបាលរង ខេត្ត កំពត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត កំពត។ ឯកឧត្តម ឧត្តម អ៊ឹង ឆាយ មានប្រសាសន៍លើកឡើងថា…

  • កីឡាការិនីវាយកូនបាល់បារាំង Margot Phanthala ជ្រើសរើសប្រទេសកម្ពុជា បោះជំរុំហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតនៅហុងកុង និងម៉ាឡេស៊ី

    កីឡាការិនីវាយកូនបាល់បារាំង Margot Phanthala ជ្រើសរើសប្រទេសកម្ពុជា បោះជំរុំហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតនៅហុងកុង និងម៉ាឡេស៊ី

    ភ្នំពេញ៖ កីឡាការិនីវាយកូនបាល់វ័យ ១៦ឆ្នាំ ដែលកំពុង ឈរនៅលំដាប់លេខ១របស់ប្រទេសបារាំង Margot Phanthala បានជ្រើសរើសប្រទេសកម្ពុជាជាកន្លែងបោះជំរុំហ្វឹកហាត់ពង្រឹងសមត្ថភាពមុននឹងនាងទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតនៅហុងកុង និងប្រទេសម៉ាឡេស៊ី នាពាក់កណ្តាល ខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា លោក ទេព រិទ្ធី វិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា មូលហេតុដែលកីឡាការិនីវាយកូនបាល់បាររាំងរូបនេះ មកបោះជំរុំហ្វឹកហាត់នៅប្រទេសកម្ពុជាដែលមានរយៈពេលប្រមាណជាជាង១០ថ្ងៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសារតែប្រទេសកម្ពុជាជាទឹកដីកំណើររបស់លោកឱពុកនាង ទើបនាងចង់ស្គាល់ ។ អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា វត្តមានកីឡាការិនីវាយកូនបាល់របស់បារាំងលំដាប់លេខ១នេះ មកហ្វឹកហាត់នៅកម្ពុជាពិតជាអស្ចារ្យណាស់ ព្រោះកាលណាមានកីឡាការិនីឆ្នើមមកហ្វឹកហាត់ជាមួយកីឡាករកីឡាការិនីកម្ពុជាវានឹងផ្តល់នូវបច្ចេកទេសល្អចែករំលែកដល់កីឡាករកម្ពុជា។ កីឡាការិនី Margot Phanthala បានគូសបញ្ជាក់ថា ដើមចមដែលនាងជ្រើសរើសយកប្រទេសកម្ពុជាជាកន្លែងហ្វឹកហាត់មុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍វាយកូនបាល់ក្នុងតំបន់អាស៊ី តំណាងប្រទេសបារាំង ដោយសារតែ ប្រទេសកម្ពុជាជាប្រទេសរបស់កំណើតរបស់លោកឱពុកនាង ពិសេស បងប្រុសបង្កើតរបស់នាង ក៏ជាកីឡាករជម្រើសជាតិកម្ពុជា ប្រកួតតំណាងឲ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ដាវីសខាប់ផងដែរ។ ម្យ៉ាងវិញទៀត នាងបានយកឱកាសហ្វឹកហាត់ពង្រឹងសមត្ថភាពមកស្គាល់កម្ពុជាឲ្យបានកាន់តែច្បាស់តែម្តង។ កីឡាការិនីលេខ១របស់បារាំងរូបនេះ បានលើកឡើងទៀតថា លើកដំបូងមកកាន់ប្រទេសកម្ពុជានេះ នាងមិននឹកស្មានថា កីឡាវាយកូនបាល់កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធស្អាតបែបនេះឡើយ ហើយ…

  • ប្រធានអូឡាំពិកកម្ពុជា៖ ទិវារត់ប្រណាំង ចម្ងាយឆ្ងាយអន្តរជាតិអង្គរ ទាក់ទាញបានអ្នករត់ជាង១ ០០០នាក់ មកពី៣២ប្រទេស

    ប្រធានអូឡាំពិកកម្ពុជា៖ ទិវារត់ប្រណាំង ចម្ងាយឆ្ងាយអន្តរជាតិអង្គរ ទាក់ទាញបានអ្នករត់ជាង១ ០០០នាក់ មកពី៣២ប្រទេស

    ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិវា រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ (Ultra Trail Angkor) លើក ទី៧ គឺជាព្រឹត្តិការណ៍កីឡាទេសចរដ៏ទាក់ទាញ ដែលនឹងជួយជំរុញ ឱ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅតំបន់សៀមរាប អង្គរបានច្រើនឡើងវិញ និងទាក់ទាញបានអ្នករត់ជាងមួយពាន់នាក់។នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ក្នុងសន្និសីទសារព័ត៌មាន នៅ ទីស្នាក់ការ NOCC នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយក្រុមហ៊ុន Phoenix Voyages ដោយផ្តោតសំខាន់លើការជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់ បរិស្ថានតំបន់បេតិកភណ្ឌ, ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវ ទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិផងដែរ។ ប្រធាន NOCC បានសង្កត់ធ្ងន់ថា ក្រោយវិបត្តិជំងឺកូវីដ-១៩ តំបន់ សៀមរាបអង្គរ គឺចំនួនភ្ញៀវទេសចររបស់យើងបានវិល ត្រឡប់មក វិញ…

  • មូលហេតុលទ្ធផលប្រកួតកីឡាករ គុនខ្មែរ ព្រុំ សំណាង ស្មើជាមួយ ដាវ លីឌុច ក្នុងជំនួបមិត្តភាពអន្តរជាតិ

    មូលហេតុលទ្ធផលប្រកួតកីឡាករ គុនខ្មែរ ព្រុំ សំណាង ស្មើជាមួយ ដាវ លីឌុច ក្នុងជំនួបមិត្តភាពអន្តរជាតិ

    (ភ្នំពេញ)៖ ក្នុងជំនួបប្រកួតប្រដាល់មិត្តភាពអន្តរជាតិកាលពីយប់ថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដែលមានកីឡាករប្រដាល់គុនខ្មែរលំដាប់ប្រទេសរបស់កម្ពុជាបានជួបជាមួយកីឡាករប្រដាល់អន្តរជាតិដែលជាងជើងខ្លាំងលំដាប់ល្បីៗនៅលើឆាកអន្តរជាតិ។ ជាលទ្ធផលកីឡាករកម្ពុជា៥គូក្នុងជំនួបដ៏កកម្រើកពិភពកីឡានេះ កីឡាករកម្ពុជាបានយកឈ្នះកីឡាករអន្តរជាតិ៤គូ និងស្មើមួយគូ ។ គូឯកក្នុងជំនួបនេះគឺ រវាងកីឡាករ ព្រំ សំណាង ឈ្មោះពិត រុំ សំណាង ត្រូវប៉ះជាមួយ ដាវ លីឌុច កីឡាករកាណាដាតំណាងក្បាច់គុនប្រទេសមីយ៉ាន់ម៉ា ប្រកួតក្នុងលក្ខខណ្ឌម៉ាស់ហ្វៃគុនខ្មែររុំអំបោះឆៅ។គូឯកនេះលទ្ធផលគឺស្មើគ្នា ខណៈដែលអ្នកទស្សនាឃើញថា កីឡាករ ព្រុំ សំណាង មានរបួសច្រើនលើផ្ទៃមុខ និងហាក់ថមថយកម្លាំងខ្លាំង។ ជុំវិញលទ្ធផលស្មើក្នុងជំនួបគូឯក រវាងកីឡាករ ព្រុំ សំណាង ប៉ះស្តេចប្រដាល់ ដាវ លីឌុច ដែលប្រកួតក្នុងលក្ខខ័ណ្ឌម៉ាស់ហ្វៃរុំអំបោះឆៅនេះ លោក សេន ប៊ុនថេន អតីតកីឡាករប្រដាល់គុនខ្មែរ និងជាមន្រ្តីអាជ្ញាកណ្តាល ចៅក្រម បានបញ្ជាក់ថា “ការប្រកួតក្នុងលក្ខខ័ណ្ឌម៉ាស់ហ្វៃនេះ តាមច្បាប់គេបានកំណត់ឲ្យប្រកួតក្នុងមួយទឹកចំនួន ៩នាទី ប្រកួតគ្មានចៅក្រមដាក់ពិន្ទុឡើយ គឺមានតែអាជ្ញាកណ្តាលតែម្នាក់គត់ រវាងគូប្រកួតទាំងពីរ ប្រសិនបើគ្មានភាគីណាសន្លប់នោះទេ ច្បាប់គេកំណត់ គឺលទ្ធស្មើគ្នា”។ ពាក់ព័ន្ធជាមួយ និងលក្ខខ័ណ្ឌប្រកួត ម៉ាស់ហ្វៃគុនខ្មែររុំអំបោះឆៅនេះ…

  • វិទ្យាស្ថាន ខេមអេដ ស្វែងរកធនធានបាល់បោះ ដើម្បការពារ មេដាយមាស សម្រាប់ការប្រកួតសាកលវិទ្យាល័យខាងមុខនេះ

    វិទ្យាស្ថាន ខេមអេដ ស្វែងរកធនធានបាល់បោះ ដើម្បការពារ មេដាយមាស សម្រាប់ការប្រកួតសាកលវិទ្យាល័យខាងមុខនេះ

    (ភ្នំពេញ)៖ ក្រុមម្ចាស់មេដាយមាស វិទ្យាស្ថាន ខេមអេដ លើប្រភេទកីឡាបាល់បោះនារី ៤សម័យកាល ក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យថ្នាក់ជាតិ បានចាប់ផ្តើមការប្រកួតដើម្បីស្វែងរកផលិតធនធាន ត្រៀមព្រឹត្តិការណ៍ថ្នាក់ជាតិ នាឆ្នាំ២០២៤ ខាងមុខ។ លោកស្រី សំ សុគន្ធារី នាយិការង វិទ្យាស្ថានខេមអេដគូសបញ្ជាក់ថា ខេមអេដ តែងតែជំរុញសកម្មភាពកីឡាជាច្រើនប្រភេទកីឡា ក្នុងនោះកីឡាបាល់បោះផ្នែកបុរស និងនារី គឺជាប្រភេទកីឡាចម្បងមួយ ក្នុងចំណោមកីឡាផ្សេងៗ ដែលតែងតែរៀបចំការប្រកួតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីជានិស្សិតរបស់ខ្លួនបានចូលរួមប្រកួតប្រជែង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព បណ្តុះស្មាតីស្រឡាញ់កីឡា ធ្វើការជាក្រុមបានល្អ ក៏ដូចជាចម្រាញ់រកកីឡាករ កីឡាការិនីឆ្នើមៗ ប្រចាំវិទ្យាស្ថាន ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិនានា នាពេលខាងមុខ។ លោកស្រីនាយិការងរូបនេះបន្ថែមថា ខេមអេដមិនត្រឹមតែផ្តោតសំខាន់តែលើវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែវិស័យកីឡាក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចគ្នាផងដែរ ដើម្បីអភិវឌ្ឍធនធានកីឡាករ កីឡាការិនីលើប្រភេទកីឡានានា ដើម្បីចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតថ្នាក់ជាតិ។ ជាមួយគ្នានេះ វិទ្យាស្ថាននេះបានសម្រិតសម្រាំង លើវិញ្ញាសាបាល់បោះ ជាពិសេសគឺក្រុមបាល់បោះនារី ដែលជាម្ចាស់មេដាយមាស៤សម័យកាល។ លោកស្រីបានដាក់ក្តីសង្ឃឹមថា នៅក្នុងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ (រៀងរាល់២ឆ្នាំម្តង) ឆ្នាំ២០២៤ ខាងមុខ ក្រុមបាល់បោះនារីខេមអេដ នឹងអាចការពារម្ចាស់មេដាយមាស ជំនាន់ទី៥ជាបន្តទៀតជាក់ជាមិនខាន។…

  • សហព័ន្ធកីឡាវាយសីកម្ពុជាបង្កើតការប្រកួតប្រចាំឆ្នាំសម្រាប់កីឡាវាយសីជនពិការ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាព

    សហព័ន្ធកីឡាវាយសីកម្ពុជាបង្កើតការប្រកួតប្រចាំឆ្នាំសម្រាប់កីឡាវាយសីជនពិការ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាព

    (ភ្នំពេញ)៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា និងជាប្រធានគណៈកម្មការកីឡាវាយសីជនពិការកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់ ការប្រកួតកីឡាវាយសីជនពិការប្រចាំឆ្នាំ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកាថា ការប្រកួតនេះ ជាការប្រកួតប្រចាំឆ្នាំមួយសម្រាប់កីឡាវាយសីជនពិការកម្ពុជា ដែលបង្កើតឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ភា្ជប់ជាមួយការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម អនុប្រធានគណៈកម្មការហិរញ្ញាវត្ថុសហព័ន្ធកីឡាវាយសី អាស៊ី បានគូសបញ្ជាក់ទៀតថា ការរៀបចំប្រកួតកីឡាវាយសីនាពេលនេះ គឺជាការបង្កើតព្រឹត្តិការណ៍ប្រកួតមួយប្រចាំឆ្នាំ ដើម្បីឲ្យកីឡាករកីឡាការិនីកីឡាវាយសីជនពិការកម្ពុជាទទួលបានការប្រកួតប្រជែងធ្វើតេសវាស់ស្ទង់កម្រិតសមត្ថភាពត្រៀមខ្លួនមុនចេញទៅហ្វឹកហាត់និងចូលរួមប្រកួតនៅលើឆាកអន្តរជាតិដែលសហព័ន្ធនឹងបញ្ជូនទៅនៅឆ្នាំ២០២៤។ ឯកឧត្តម អះអាងទៀតថា កីឡាវាយសីជនពិការកម្ពុជាទើបតែបង្កើតឡើងបាន២ឆ្នាំប៉ុណ្ណោះ ក្រោមគំផ្តួចផ្តើមពីប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល ហើយធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ទទួលបានមេដាយសំរិទ្ធ២គ្រឿងផងដែរ។ សម្រាប់ផែនការទៅមុខទៀតនេះ សហព័ន្ធកំពុងតែជំរុញឲ្យអត្តពលិកកីឡាវាយសីជនពិការចេញទៅហ្វឹកហាត់និងប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីអភិវឌ្ឍកម្រិតសមត្ថភាពត្រៀមដណ្តើមមេដាយជូនកម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេស ពិសេស អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥។ សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជនពិការកម្ពុជា ដែលធ្វើ ឡើង ក្រោមការឧបត្ថម្ភគាំទ្រ ពីសហព័ន្ធកីឡាវាសីអាស៊ី មាន កីឡាករ ចូលរួមប្រកួតសរុបចំនួន១១នាក់ជាកីឡាករកម្ពុជាសុទ្ធ ក្នុងនោះកីឡាការិនីចំនួន៤នាក់ ដោយធ្វើការប្រកួតលើវិញ្ញសា…

  • ឯកឧត្តម លី កុសល៖ ការប្រកួតវាយសីជើងឯកយុវជនអាស៊ីគ្នេយ៍ បញ្ចប់ដោយមោទនភាពទទួលបានការកោតសសើរពីបណ្តាប្រទេសអាស៊ាន

    ឯកឧត្តម លី កុសល៖ ការប្រកួតវាយសីជើងឯកយុវជនអាស៊ីគ្នេយ៍ បញ្ចប់ដោយមោទនភាពទទួលបានការកោតសសើរពីបណ្តាប្រទេសអាស៊ាន

    (ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់ការប្រកួត កីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៥ និង១៧ឆ្នាំ ប្រចាំឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែង បញ្ជាក់ថា តាមរយៈការប្រកួត៥ថ្ងៃនេះ កីឡាករកីឡាការិនីកម្ពុជាបានបង្ហាញសមត្ថភាពលេចធ្លោខ្លាំង បើទោះបីការហ្វឹកហាត់ត្រៀមខ្លួនក្នុងរយៈពេលខ្លីនិងមិនគ្រប់ជ្រុងជ្រោយទៅតាមការកំណត់យ៉ាងណាក្តី។ លោកថា ប្រតិភូបរទេសដែលដឹកនាំកីឡាករមកចូលរួមប្រកួត បានលើកសសើរអំពីសមត្ថភាពរីកចំរើនរបស់កីឡាករកីឡាការិនីយ៉ាងខ្លាំង បើប្រៀបធៀបពីមុនកម្ពុជាគឺនៅបាតតាង ប៉ុន្តែឥឡូវឲ្យតែលឺឈ្មោះថាកម្ពុជាគឺល្បី ។នេះជាមោទនភាពមួយដ៏ខ្លាំងដែលយើងត្រូវបានទទួលស្គាល់ដោយបរទេសអំពីការរីកចំរើនរបស់កម្ពុជា។ទាំងអស់នេះ គឺដោយសារតែប្រទេសយើងទទួលបាននូវសុខសន្តិភាព មានឱកាសរៀបចំកីឡាស៊ីហ្គេម និងកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបញ្ចប់ដោយមោទនភាព ទទួលបាននូវពាក្យកោតសសើរពីបណ្តាប្រទេសចូលរួម។ កីឡាការិនីប្រទេសមីយ៉ាន់ម៉ា Eaint Chit phoo បានថ្លែង លើកឡើងថា ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ពិតជាល្អ ខ្លាំងណាស់ ពិសេសម្ហូបអាហារគឺរស់ជាតិឆ្ងាញ ហើយ ប្រសិន បើកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទៀត នាងនឹងមកប្រកួតទៀត ពីព្រោះកម្ពុជាមានភាពទាក់ទាញខ្លាំង ពិសេសគឺប្រាសាទ អង្គរវត្តតែម្តង ។ សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកយុវជន អាស៊ីអាគ្នេយ៍ អាយុក្រោម១៥ និង១៧ឆ្នាំ ប្រចាំឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ប្រទេសដែលដណ្តើម បាន ចំណាត់លេខ១…