Category: កីឡា

  • កុំភ្លេចចូលរួមទស្សនាការប្រកួតប្រដាល់គុនខ្មែរឆ្នេរសមុទ្រខេត្តកែបក្នុងបុណ្យសមុទ្រនៅថ្ងៃទី០៣ ខែធ្នូវេលាម៉ោង៩ព្រឹក

    កុំភ្លេចចូលរួមទស្សនាការប្រកួតប្រដាល់គុនខ្មែរឆ្នេរសមុទ្រខេត្តកែបក្នុងបុណ្យសមុទ្រនៅថ្ងៃទី០៣ ខែធ្នូវេលាម៉ោង៩ព្រឹក

    កែប៖ដើម្បីចូលរួមអបអរសាទរ បុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលខេត្តកែប ទទួលធ្វើជាម្ចាស់ផ្ទះ ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា សហការគាំទ្រដោយក្រសួងទេសចរណ៍ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០២៣វេលាម៉ោង៩ព្រឹក នៅទីតាំងក្បែរខ្ញុំស្រឡាញ់ខេត្ត កែប នឹងរៀបចំការប្រកួតប្រដាល់គុនខ្មែរឆ្នេរសមុទ្រខេត្តកែបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា។ តាមការផ្គូផ្គង សមាសភាពកីឡាករកីឡាការិនីចំនួន៦គូនឹងបង្ហាញវត្តមានសម្រាប់ការប្រកួតមានដូចជា៖ គូពិសេសទី១ កីឡាករ វណ្ណឌឿន វិសាល មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគមកីឡាក្រសួងមហាផ្ទៃ នឹងត្រូវប្រកួតជាមួយ កីឡាករ មាស ជោគជ័យ មកពីក្លិប មហិទ្ធឬទ្ធិគុនខ្មែរល្វាឯម សមាគមកីឡាខេត្តកណ្តាល ដោយប្រកួតក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម។ គូពិសេសទី២ កីឡាករ ឆ្លាមសមុទ្រ មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគមកីឡាក្រសួងមហាផ្ទៃ នឹងត្រូវប្រកួតជាមួយ កីឡាករ សៅ ចំរើន មកពីក្លិបតាព្រហ្មមានជ័យ សមាគមកីឡាក្រសួងមហាផ្ទៃ ។ប្រកួតក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។គូពិសេសទី៣ កីឡាការិនី រិទ្ធី អេម៉ា មកពីក្លិប SUOER FIGHT & GMY សមាគមកីឡាកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រកួតជាមួយ…

  • បុណ្យសមុទ្រលើកទី១០ នៅខេត្តកែប ស្ថានីយ៍ទូរទស្សន៍អប្សរានាំយកប្រដាល់គុនខ្មែរបង្ហាញភ្ញៀវជាតិ និងអន្តជាតិ

    បុណ្យសមុទ្រលើកទី១០ នៅខេត្តកែប ស្ថានីយ៍ទូរទស្សន៍អប្សរានាំយកប្រដាល់គុនខ្មែរបង្ហាញភ្ញៀវជាតិ និងអន្តជាតិ

    ខេត្តកែប៖ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ដែលខេត្តកែបទទួលធ្វើជាម្ចាស់ផ្ទះក្រោមប្រធាន ទាំងអស់គ្នាដើម្បីទេសចរណ៍ ដំណើរការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០២៣ ស្ថានីយ៍ទូរទស្សន៍អប្សរា បាននាំយកប្រដាល់គុនខ្មែរដែលជាក្បាច់គុនអត្តសញ្ញណរបស់ជាតិមកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ។លោក ទៀង ឧសភា ប្រធាននាយកដ្ឋានលក់និងទីផ្សារនៃស្ថានីយ៍ទូរទស្សន៍អប្សរា បានបញ្ជាក់ឲ្យដឹងដែរថា ព្រឹត្តិការណ៍បុណ្យសមុទ្ររយៈ៣ថ្ងៃនេះ ទូរទស្សន៍បានសហការជាមួយក្រសួងទេសចរណ៍ និងសហសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្កើតព្រឹត្តិការណ៍ប្រដាល់គុនខ្មែរឆ្នេរសមុទ្រខេត្តកែប ដែលមានសមាសភាពកីឡាករកីឡាការិនីចូលរួមសុទ្ធសឹងជាជើងខ្លាំង ធ្វើឲ្យអ្នកទស្សនាជក់ចិត្តដិនអារម្មណ៍ជាមួយនឹងការប្រកួតចាប់ពីគូទី១ដល់គូប្រកួតបញ្ចប់ ដោយប្រកួតរៀងរាល់ម៉ោង៩ព្រឹកទៅ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែ ធ្នូ ។លោកថា ការនាំដែលស្ថានីយ៍ទូរទស្សន៍អប្សរា ជ្រើសរើសយកប្រដាល់គុនខ្មែរមករៀបចំក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងចូលរួមក្នុងការអភិរក្សប្រដាល់គុនខ្មែរ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតា។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃទី១ នៃពិធីបុណ្យសមុទ្រនេះមានដូចជា៖ -គូទី១ ប្រកួតក្នុងប្រភេទទម្ងន់ ៤០គីឡូក្រាម កីឡាករ ជា ណារ៉ុង vs កីឡាករ ផានិត ចៅពេជ្រ។ -គូទី២ប្រកួតក្នុងប្រភេទទម្ងន់ ៤៨គីឡូ កីឡាករ ជា វឌ្ឍនា vs កីឡាករ ណែត ប៊ុនពេជ្រ។ – គូទី៣ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម…

  • កីឡាករកីឡាការិនីប្រដាល់គុនខ្មែរ៦គូ ប្រកួតនៅថ្ងៃទី១ក្នុងពិធីបុណ្យសមុទ្រលើកទី១០ជុំទី៣ ដែលខេត្តកែប ទទួលធ្វើជាម្ចាស់ផ្ទះ

    កីឡាករកីឡាការិនីប្រដាល់គុនខ្មែរ៦គូ ប្រកួតនៅថ្ងៃទី១ក្នុងពិធីបុណ្យសមុទ្រលើកទី១០ជុំទី៣ ដែលខេត្តកែប ទទួលធ្វើជាម្ចាស់ផ្ទះ

    ភ្នំពេញ:អ្នករៀបចំកម្មវិធីបាន បង្ហាញសមាសភាពកីឡាករកីឡាការិនីប្រដាល់គុនខ្មែរប្រកួតថ្ងៃទី១ក្នុងពិធីបុណ្យសមុទ្រលើកទី១០ជុំទី៣ ដែលខេត្តកែប ទទួលធ្វើជាម្ចាស់ផ្ទះមាន៦គូ។ គូទាំងនេះមាន:-គូទី១ប្រកួតក្នុងប្រភេទទម្ងន់៤០គីឡូក្រាម កីឡាករ ជា ណារ៉ុងជួបជាមួយ កីឡាករ ផានិត ចៅពេជ្រ។-គូទី២ប្រកួតក្នុងប្រភេទទម្ងន់ ៤៨គីឡូ កីឡាករ ជា វឌ្ឍនា ជាមួយ កីឡាករ ណែត ប៊ុនពេជ្រ។

  • សមាភាពកីឡាករ កីឡាការនី ប្រដាល់គុនខ្មែរ ទាំង ៦គូ ដែលត្រូវប្រកួតថ្ងៃទី១ ក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលខេត្តកែប ទទួលធ្វើជាម្ចាស់ផ្ទះ

    សមាភាពកីឡាករ កីឡាការនី ប្រដាល់គុនខ្មែរ ទាំង ៦គូ ដែលត្រូវប្រកួតថ្ងៃទី១ ក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលខេត្តកែប ទទួលធ្វើជាម្ចាស់ផ្ទះ

    សមាភាពកីឡាករ កីឡាការនី ប្រដាល់គុនខ្មែរ ទាំងមាន ៦គូ រួមមាន៖ -គូទី១ ប្រកួតក្នុងប្រភេទទម្ងន់ ៤០ គីឡូក្រាម កីឡាករ ជា ណារ៉ុង vs កីឡាករ ផានិត ចៅពេជ្រ។ -គូទី២ ប្រកួតក្នុងប្រភេទទម្ងន់ ៤៨គីឡូ កីឡាករ ជា វឌ្ឍនា vs កីឡាករ ណែត ប៊ុនពេជ្រ។ -គូទី៣ ប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម កីឡាករ សេរី លីហ៊ុយ vs កីឡាករ ម៉ិល សារុន។ -គូទី៤ ប្រកួតក្នុងប្រភេទទម្ងន់ ៤៥ គីឡូក្រាម កីឡាការិនី ផានិត វណ្ណលីតា vs កីឡាការិនី ធឿន ស្រីនី។ -គូទី៥ ប្រកួតក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម កីឡាករ ទូច ប្រុសនុច vs…

  • កីឡាករប្រណាំងម៉ូតូកម្រិតពិភពលោក Graham Jarvis មកចែករំលែកបទពិសោធន៍ដល់កីឡាករ នៅកម្ពុជា

    កីឡាករប្រណាំងម៉ូតូកម្រិតពិភពលោក Graham Jarvis មកចែករំលែកបទពិសោធន៍ដល់កីឡាករ នៅកម្ពុជា

    ភ្នំពេញ៖ លោក Graham Jarvis អ្នកជំនាញម៉ូតូអន្តរជាតិបានមកចែករំលែកបទពិសោធន៍ដល់កីឡាករជាតិ និងអន្តរជាតិកម្ពុជា រយៈពេល២ថ្ងៃ ក្រោមការអញ្ជើញរបស់ក្លឹបម៉ូតូហេរ៉ូ (Hero Club) ដែលតែងតែបង្កើតព្រឹត្តិការណ៍ប្រណាំងម៉ូតូនៅកម្ពុជា។ ក្លឹបហេរ៉ូបានអញ្ជើញអ្នកជំនាញម៉ូតូអន្តរជាតិរូបនេះ ដើម្បីមកចែករំលែកបទពិសោធន៍ដល់កីឡាករជាតិ និងកីឡាករបរទេស ដែលកំពុងរស់នៅកម្ពុជា។ តាមរយៈការចែករំលែកនូវកម្រិតជំនាញអន្តរជាតិរបស់អ្នកជំនាញរូបនេះត្រូវបានគេជឿជាក់ថា កីឡាករកម្ពុជា និងកីឡាករបរទេសដែលនៅកម្ពុជានឹងទទួលបាននូវចំណេះដឹងកាន់តែស៊ីជម្រៅ និងស្របតាមស្តង់ដារអន្តរជាតិជាក់ជាមិនខាន។ លោក Graham Jarvis គឺជាកីឡាករប្រណាំងម៉ូតូហោះដ៏ឆ្នើមមួយរូប ដែលធ្លាប់ឈ្នះជើងឯកជាច្រើនជំនាន់ នៅចក្រភពអង់គ្លេស អាហ្វ្រិច និងជាជើងឯកជាច្រើនទៀត នៅក្នុងការប្រកួតកម្រិតអន្តរជាតិ។ ជាមួយគ្នានេះ ក្លឹបហេរ៉ូគ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូ ជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២៤។ លោក Graham Jarvis គូសបញ្ជាក់ថា លោកចូលចិត្តធ្វើដំណើរទៅប្រទេសនានា ដើម្បីផ្សព្វផ្សាយអំពីកីឡាប្រណាំងម៉ូតូនេះ ដែលជាកីឡាដ៏អស្ចារ្យមួយ។ លោកសង្ឃឹមថា យើងអាចបង្ហាត់បង្រៀនដល់កីឡាករកម្ពុជាបាន។ លោកបន្ថែមថា ដូចដែលបានឃើញអញ្ចឹង លោកពុំឃើញមានកីឡាករកម្ពុជាណាម្នាក់ចូលរួមសោះឡើយ។ លោករំពឹងថា យ៉ាងហោចណាស់យើងអាចមានកីឡាករកម្ពុជាក្នុងកម្រិតមធ្យមចូលរួម បើយើងប្រៀបធៀបទៅនឹងកីឡាករដែលមកពីប៉ែកអឺរ៉ុប និងប្រទេសផ្សេងៗ។ នេះហើយជាមូលហេតុដែលលោក Graham Jarvis មកកម្ពុជា ដើម្បីចែករំលែកនូវជំនាញរបស់លោកជួយបង្កើនសមត្ថភាពរបស់កីឡាករ ក៏ដូចជាបង្កើនភាពជឿជាក់ និងមានសុវត្ថិភាពក្នុងការប្រណាំង។…

  • លោក ហែម គិរី៖ មេដាយមាស ២គ្រឿងឈ្នះពីការប្រកួតជើងឯក អាស៊ីលើកទី១៨ នៅថៃជាជោគជ័យធំសម្រាប់កម្ពុជា

    លោក ហែម គិរី៖ មេដាយមាស ២គ្រឿងឈ្នះពីការប្រកួតជើងឯក អាស៊ីលើកទី១៨ នៅថៃជាជោគជ័យធំសម្រាប់កម្ពុជា

    ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានចាត់ទុកមេដាយ៥គ្រឿង មេដាយមាស២គ្រឿង ប្រាក់១និងមេដាយសំរិទ្ធ២គ្រឿង ដែលដណ្តើមបានពីការប្រកួតកីឡាការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023)នៅប្រទេសថៃ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមលើកទី១ ជាសមិទ្ធផលជោគជ័យដ៏ល្អបំផុសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីចូលរួមជាសមាជិករបស់សហព័ន្ធពាក់ជើងទាអន្តរជាតិ។ លោកថា មេដាយ៥គ្រឿងដែលដណ្តើមបាននេះ បានធ្វើឲ្យកម្ពុជាឈរនៅក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម១៧ប្រទេសនៃតំបន់អាស៊ីចូលរួម។ វាជាមោទកភាពសម្រាប់កម្ពុជាដែលយើងមិននឹកស្មានដល់នោះទេ។លទ្ធផលនេះ បានសរបញ្ជាក់ឲ្យឃើញថា ការយកចិត្តទុកដាក់គូសវាសយុទ្ធសាស្រ្តរបស់ប្រធានសហព័ន្ធ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលទទួលបានជោគជ័យត្រចះត្រចង់ ។ អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ទៀតថា ជ័យជម្នះមួយនេះបានធ្វើឲ្យបណ្ដាប្រទេសចូលរួមក្នុងទ្វីបអាស៊ីមានការភ្ញាក់ផ្អើល និងកោតសរសើរដល់ប្រទេសកម្ពុជា ព្រោះមកប្រកួតលើកទី១ តែមានលទ្ធភាពដណ្ដើមមេដាយបានច្រើនគ្រឿង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023)។ ធ្វើឡើងនៅប្រទេសថៃ មានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្ពុជាបញ្ជូនគ្រូបង្វឹក…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ក្រុមកីឡាវ៉ូវីណាមកម្ពុជា ដែលបានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ នៅវៀតណាម

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ក្រុមកីឡាវ៉ូវីណាមកម្ពុជា ដែលបានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ នៅវៀតណាម

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អបអរសាទរ កីឡាការិនីវ៉ូវីណាមកម្ពុជា ពៅ សុខា ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ លើវិញ្ញាសា មេគុនដាវឯកត្តជន ( YING-YANG FORM FEMALE ) ដែលធ្វើឡើងនៅប្រទេសវៀតណាម ថ្ងៃទី២៦ វិច្ឆិកា ២០២៣ ។ ជាមួយគ្នានេះ សម្ដេចធិបតី អបអរសាទរ កីឡាករវ៉ូវីណាមកម្ពុជា ម៉េត សារី និង ម៉េត សុភក្រ្តា ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ លើវិញ្ញាសាមេគុនក្រុមបុរសពីរនាក់ ។ សម្ដេចក៏បានចូលរួមអបអរសាទរ កីឡាការិនីវ៉ូវីណាមកម្ពុជា អេ ព្រឺយ៉ានុតភូថង ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ លើវិញ្ញាសា ប្រភេទទម្ងន់ 57KG នារី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កីឡាការិនីហែលទឹក កាំង មុយនីន ឈ្នះមេដាយមាស និងកីឡាការិនី ឃឺន ប៊ុនពេជ្រ មរកត ឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត 18th ASIAN Finswimming Championships 2023

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កីឡាការិនីហែលទឹក កាំង មុយនីន ឈ្នះមេដាយមាស និងកីឡាការិនី ឃឺន ប៊ុនពេជ្រ មរកត ឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត 18th ASIAN Finswimming Championships 2023

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសអបអរសាទរ កីឡាការិនីហែលទឹកជើងទាកម្ពុជា កាំង មុយនីន ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាហែលចម្ងាយ 200m Bi-Fins ។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ ដល់កីឡាការិនីហែលទឹកជើងទាកម្ពុជា ឃឺន ប៊ុនពេជ្រ មរកត ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត 18th ASIAN Finswimming Championships 2023 លើវិញ្ញាសាហែលចម្ងាយ 200m Bi-Fins នៅប្រទេសថៃ ផងដែរ ។ សូមជម្រាបថា សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនី FIN Swimming ចំនួន ០៥នាក់ ទៅចូលរួមការប្រកួត 18th ASIAN Finswimming Championships…

  • ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ សហព័ន្ធកីឡាបេស្បលសម្លឹងឃើញធនធានឆ្នើម ២៥នាក់ត្រៀមប្រមូលផ្តំជាជម្រើសជាតិ

    ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ សហព័ន្ធកីឡាបេស្បលសម្លឹងឃើញធនធានឆ្នើម ២៥នាក់ត្រៀមប្រមូលផ្តំជាជម្រើសជាតិ

    (កំពង់ធំ)៖ ការប្រកួតកីឡាបេស្បលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែលដំណើរការប្រកួតអស់រយៈពេល៤ថ្ងៃ នៅទីលានកីឡដ្ឋានបេស្បលបឹងសំរិទ្ធ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ក្រុមបេស្បលឆ្នាំងមាស មកពីខេត្តកំពង់ឆ្នាំងដណ្តើមបានជ័យលាភីលេខ១ ខណៈ ក្រុមបេស្បលមនុស្សធំ ជ័យលាភីលេខ១ដណ្តើមបានដោយបេស្បលអលអហ្វវ័ន្តមកពីរាជធានីភ្នំពេញ។ កម្មវិធីបិទបញ្ចប់ការប្រកួតនេះ បានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម ញ៉ែម ថាវី ប្រធានកិត្តិយស សហព័ន្ធកីឡាបេស្បល លោក ឆែម តារា ប្រធានសហព័ន្ធ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា និងសប្បុរសជនមកពីប្រទេសកូរ៉េជាច្រើនរូបចូលរួមផងដែរ។ លោក ឆែម តារា បានគូសបញ្ជាក់ថា ការប្រកួតកីឡាបេស្បលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ សង្កេតឃើញថា កីឡាករកីឡាការិនីចូលរួមទាំងអស់មានការអភិវឌ្ឍន៍សមត្ថភាពរីកចំរើនគួកត់សម្គាល់ ទាំងបច្ចេកទេស និងគុណភាពនៃការលេង។ លោកថា ឆ្លងកាត់ការប្រកួតអស់រយៈពេល៤ថ្ងៃកន្លងមកនេះ អ្នកជំនាញបច្ចេកទេសកីឡាបេស្បលពីប្រទេសជប៉ុន បានសម្លឹងជ្រើសរើសរកឃើញកីឡាករល្អៗមានទេពកោសល្បចំនួន២៥នាក់ពីការប្រកួតនេះជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសយកធ្វើជាក្រុមកីឡាករជម្រើសជាតិមកបំប៉នហ្វឹកហាត់ត្រៀមចូលរួមការប្រកួតអន្តរជាតិនានា ពិសេស ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។ ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ទៀតថា កីឡាករទាំងអស់ដែលជ្រើសរើសបាននៅពេលនេះ នឹងមានការធ្វើតេសសមត្ថភាពបន្តទៀត ដើម្បីឲ្យមានគុណភាពចូលក្នុងជម្រើសជាតិ ហើយបន្ទាប់មកទៀតសហព័ន្ធនឹងរៀបចំផែនការហ្វឹកហាត់ជុំគ្នាឲ្យបានទៀតទាត់ទៅតាមបច្ចេកទេស ដោយហ្វឹកហាត់ជាមួយគ្រូបង្វឹកកូរ៉េ…

  • ប្រពន្ធអតីតស្តេចប្រដាល់អេភូថងអំពាវនាវសូមឲ្យមហាជនអ្នកគាំទ្រគុនខ្មែរបញ្ឈប់ការរិះគន់លើកីឡាករ យ៉េន ឌីណា

    ប្រពន្ធអតីតស្តេចប្រដាល់អេភូថងអំពាវនាវសូមឲ្យមហាជនអ្នកគាំទ្រគុនខ្មែរបញ្ឈប់ការរិះគន់លើកីឡាករ យ៉េន ឌីណា

    (ភ្នំពេញ)៖ កីឡាករ ប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ឈ្មោះ ហៅក្រៅ យ៉េន ឌីណា ម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម ត្រូវបានមហាជនអ្នកគាំទ្រ ប្រដាល់គុនខ្មែររិះគន់យ៉ាងខ្លាំង បន្ទាប់ពីបរាជ័យជាប់គ្នា ជាច្រើន ប្រកួត ។ ពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រគុនខ្មែរនេះ បានធ្វើឲ្យកីឡាករ យ៉េន ឌីណា ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង មានពេលខ្លះ បាក់ ទឹកចិត្តមិនមានអារម្មណ៍ប្រកួតចង់បោះបង់ចោលអាជីពប្រដាល់គុនខ្មែរ ដោយសាតែទទួលរងនូវការរិះគន់ទាំងនោះ។ អ្នកស្រី ស សុម៉ាលី ប្រពន្ធអតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ លោក អេ ភូថង មានប្រសាសន៍លើកឡើងថា កីឡាករ យ៉េន ឌីណា បច្ចុប្បន្ននេះ សមត្ថភាពធ្លាក់ចុះបន្តិចមែនព្រមទាំង បាក់ទឹក ចិត្តថែមទៀតផង។ ព្រោះថា ឌីណា បានរងសម្ពោធការរិះគន់ ជាច្រើន ពី សំណាក់អ្នកគាំទ្រប្រដាល់គុនខ្មែរ។ អ្នកស្រី បានអំពាវនាវស្នើសុំឲ្យអ្នកគាំទ្រប្រដាល់គុនខ្មែរទាំងអស់ បញ្ឈប់នូវការរិះគន់បែបមើលងាយ…