Category: កីឡា

  • កីឡាសម្រាប់ទាំងអស់គ្នាជាព្រឹត្តិការណ៍លើកកម្ពស់សុខភាព និងរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា

    កីឡាសម្រាប់ទាំងអស់គ្នាជាព្រឹត្តិការណ៍លើកកម្ពស់សុខភាព និងរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា

    កណ្តាល៖ ព្រឹត្តិការណ៍ប្រកួតកីឡាសម្រាប់ទាំងអស់គ្នា ក្រោមប្រធាន បទ ប្រជាពលរដ្ឋម្នាក់ត្រវចេះលេងកីឡាយ៉ាងតិចមួយប្រភេទ ដែលខេត្ត កណ្តាល រៀបចំលើប្រភេទកីឡាចំនួន៥រួមមាន បាល់ទះ បាល់ទាត់ បាល់បោះ ប៉េតង់ និងអត្តពលកម្ម បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ក្រោយដំណើរការប្រកួតប្រជែងអស់រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៣។ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឲ្យដឹងថា ការប្រកួតកីឡាសម្រាប់ទាំងអស់គ្នានេះ ខេត្តកណ្តាល បានរៀបចំឡើងនេះ គឺជាព្រឹត្តិការណ៍មួយសំដៅគោលនយោ បាយ សាធារណៈទូលំទូលាយ ក្នុងការជំរុញលើកទឹកចិត្ត ដើម្បី ឱ្យប្រជា ពលរដ្ឋគ្រប់រូបចូលរួមក្នុងសកម្មភាពហាត់ប្រាណ និងលេង កីឡា គ្រប់ប្រភេទ ក្នុងគោលដៅទទួលបានសុខភាព សុខុមាលភាព សង្គម និង ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ លោក ប៊ុន ផេង អភិបាលរងតំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា…

  • វាយកូនបាល់ជើងឯកថ្នាក់ជាតិឆ្នាំនេះមាន ៩ក្លិបចូលរួមប្រកួតប្រជែង

    វាយកូនបាល់ជើងឯកថ្នាក់ជាតិឆ្នាំនេះមាន ៩ក្លិបចូលរួមប្រកួតប្រជែង

    (ភ្នំពេញ)៖ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធានគណៈកម្មការគ្រប់គ្រងការប្រកួត បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ ដែលរៀបចំដោយសហព័ន្ធ ក្រោមការឧបត្ថម្ភថវិកាគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា មានក្លិបចូលរួមប្រកួតប្រជែងសរុបចំនួន៩ ក្លិប មានដូចជា៖ ក្លិបកីឡាវាយកូនបាល់ អូឡាំពិក ក្លិបកីឡាវាយកូនបាល់ ក្រសួងការពារជាតិ ក្លិបកីឡាវាយកូនបាល់ក្រសួងមហាផ្ទៃ ក្លិបកីឡាវាយកូនបាល់ ខេត្តបាត់ដំបង ក្លិបកីឡាវាយ កូនបាល់ខេត្តសៀមរាប ក្លិបកីឡាវាយកូនបាល់ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្លិបកីឡាវាយកូនបាល់ខេត្តតាកែវ ក្លិបកីឡាវាយកូនបាល់ ខេត្តព្រះវិហារ និងក្លិបកីឡា វាយកូនបាល់ឌីវេនកូ ។ អគ្គលេខាធិការរង បានគូសបញ្ជាក់ទៀតថា ការប្រកួតនេះចាប់ប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ សរុបកីឡាករការិនី ៥៧នាក់ ក្នុងនោះ មានកីឡាករចំនួន ៥១ នាក់ និងកីឡាការិនី ៦នាក់ ដោយធ្វើការប្រកួតលើ៤វិញ្ញាសា រួមមាន វិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាវាយយុវជនក្រោមអាយុ ១៨ឆ្នាំ ។…

  • អគ្គលេខាធិការសហព័ន្ធកីឡាគ្រីកឃីត ៖ កីឡាករ ប្រឹងប្រែងហ្វឹកហាត់ និងប្រកួត ដើម្បីជាប់ជម្រើសជាតិដោយគុណភាព

    អគ្គលេខាធិការសហព័ន្ធកីឡាគ្រីកឃីត ៖ កីឡាករ ប្រឹងប្រែងហ្វឹកហាត់ និងប្រកួត ដើម្បីជាប់ជម្រើសជាតិដោយគុណភាព

    (ភ្នំពេញ)៖ លោក នូ សុផល អគ្គលេខាធិការ សហព័ន្ធកីឡាគ្រីកឃីតកម្ពុជា បានដាស់តឿនកីឡាករការិនីគ្រីឃីត ចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ឲ្យប្រឹងប្រែងហ្វឹកហាត់និងខិតខំប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីជាប់ជាកីឡាករកីឡាការិនីជម្រើសជាតិសម្រាប់ឆ្នាំ២០២៤ តៀមចូលរួមការប្រកួតកីឡាអន្តរជាតិនានា ពិសេស កីឡាស៊ីហ្គេម ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ។ លោកថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលសហព័ន្ធកីឡាគ្រីកឃីតកម្ពុជារៀបចំឡើងរយៈពេល ២ថ្ងៃនេះ គឺជាការប្រកួតមួយដែលបានផ្តល់ឱកាសឲ្យកីឡាករការិនីយើងទាំងអស់គ្នាបញ្ចេញនូវសមត្ថភាព ដើម្បីទទួលបានឱកាសចូលរួមជាក្រុមជម្រើសជាតិហ្វឹកហាត់បំបន់ដោយគ្រូជំនាញរបស់សហព័ន្ធឈានទៅរកការប្រជែងមេដាយជូនជាតិ ដោយគុណភាពសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ។ ដូច្នោះហើយ ការប្រកួតនាពេលនេះ សូមឲ្យកីឡាករការិនីប្រកួតដោយចូលរួមគោរពនូវលក្ខខ័ណ្ឌបច្ចេកទេសឲ្យបានត្រឹមត្រូវ និងលេងដោយយុត្តិធម៌ ព្រោះការប្រកួតនូវពេលនេះ ជាបទពិសោធន៍ ដែលយើងត្រូវរៀនសូត្រ មុននឹងយើងឈានជើងចូលរួមចូលរួមប្រកួតនៅក្រៅប្រទេសតំណាងជាតិទាំងមូល។ ទន្ទឹមជាមួយគ្នានេះ អគ្គលេខាធិការ សហព័ន្ធបានគូសបញ្ជាក់ទៀតថា គ្រីកឃីតរបស់កម្ពុជា គឺជាប្រភេទកីឡាមួយថ្មីដែលទើបតែនិងកកើតប៉ុណ្ណោះ ។ ដូច្នោះទាមទាឲ្យកីឡាករការិនី និង ថ្នាក់ដឹកនាំយើងទាំងអស់គ្នាចូលរួមធ្វើការផ្សព្វផ្សាយឲ្យបានផុសផុល ដើម្បីឲ្យប្រភេទកីឡាថ្មីមួយនេះ ត្រូវបានស្គាល់ច្រើនទូទាំងប្រទេស ដែលជាការគៀគរឲ្យមានក្រុមចូលរួមប្រកួតប្រជែងបានកាន់ច្រើន ចំរាញ់បាននូវធនធានកីឡាករការិនីល្អៗជាជម្រើសជូនសហព័ន្ធ ។ ជាមួយគ្នានេះ លោក អគ្គលេខាធិការថា នូវពេលខាងមុខនេះ សហព័ន្ធនឹងបញ្ជូនគ្រូជំនាញៗរបស់សហព័ន្ធចុះបណ្តុះបណ្តាលនៅតាមខេត្ត ដែលជាការពង្រីកឲ្យបាននូវធនធានគ្រូបង្វឹក ចៅក្រមអាជ្ញាកណ្តាល ដើម្បីជំរុញអភិវឌ្ឍកីឡាគ្រីកឃីតរបស់កម្ពុជាឲ្យកាន់តែមានសក្កានុពល ។…

  • កីឡាករ ហ្វីលីន សាលី៖ មមាញឹកនឹងការប្រកួតច្រើន មិនបាន ហ្វឹកហាត់ល្អ តែសប្បាយចិត្តជាមួយនឹងលទ្ធផល

    កីឡាករ ហ្វីលីន សាលី៖ មមាញឹកនឹងការប្រកួតច្រើន មិនបាន ហ្វឹកហាត់ល្អ តែសប្បាយចិត្តជាមួយនឹងលទ្ធផល

    ប៉ាតាយ៉ា៖ ព្រឹត្តការណ៍ប្រកួតម៉ូតូទឹក Jet Ski World Cup Series 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ បានឈានដល់ថ្ងៃទី៣ ខណៈ កីឡាករកម្ពុជានៅបន្តការប្រកួត ក្រោយដណ្តើមបានមេដាយ៣គ្រឿង ប្រាក់១ និងសំរឹទ្ធ២គ្រឿងកាលពីថ្ងៃទី ១៤ខែធ្នូម្សិលមិញ។ កីឡាករ ហ្វីលីន សាលី បាននិយាយថា ទោះបីមិនបានសម្រាក ពេញ លេញ មិនសូវមានពេលហាត់គ្រប់គ្រាន់ ម្យ៉ាងទើបចប់ពីការប្រកួត នៅសហរដ្ឋអាមេរិក និងការប្រកួតជើងឯកបុណ្យសមុទ្រ នៅខេត្តកែប ជាពិសេសមានកីឡាករច្រើនចូលរួមប្រកួត តែខ្ញុំសប្បាយចិត្តដែល ដណ្តើម បានមេដាយជូនកម្ពុជា។ ហ្វីលីន សាលី បន្តថា គណៈកម្មការ Jet Ski World Cup Series 2023នេះ កីឡាករខ្លាំងៗចូលរួមច្រើន ។ណាមួយវិញ្ញាសាតិច ប្រកួត បាន តែមួយវិញ្ញាសា មិនដូចការប្រកួតនៅសហរដ្ឋអាមេរិកនៅទេ។ ដូច្នេះហើយទើបដណ្តើមបានមេដាយតែមួយគ្រឿង។ គួររម្លឹកថា កាលពីថ្មីនេះ ក្រុមកីឡាករម៉ូតូទឹកកម្ពុជា បានដណ្តើម មេដាយសរុបចំនួន៩គ្រឿង…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ដែលបានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក នៅថៃ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ដែលបានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក នៅថៃ

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ម៉ីន មូសស្ដាន ដែលបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក JET SKI WORLD SERIES 2023 លើវិញ្ញាសា EXPERT SKI GP នៅព្រះរាជាណាចក្រថៃ ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានអបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ដែលបានឈ្នះមេដាយចំនួន ៣រូបផ្សេងទៀត រួមមាន៖ កីឡាករ សាលី ហ្វីលីន ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក JET SKI WORLD SERIES 2023 លើវិញ្ញាសា RUNABOUT 1100 LIMITED, កីឡាករម៉ូតូទឹកកម្ពុជា ម៉ីន អូស្មាន់ ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក JET SKI WORLD SERIES…

  • ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយ ៣គ្រឿង ពីព្រឹត្តការណ៍ Jet Ski World Series 2023 នៅថៃ

    ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយ ៣គ្រឿង ពីព្រឹត្តការណ៍ Jet Ski World Series 2023 នៅថៃ

    ប៉ាតាយ៉ា៖ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជាដឹកនាំដោយវីរៈកីឡាករ សាលី អ៊ូម៉ើត ដណ្តើមបានមេដាយ ៣គ្រឿង ពីព្រឹត្តការណ៍ Jet Ski World Series 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ក្រោយធ្វើការប្រកួតរយៈពេល២ថ្ងៃ។ ក្នុងនោះក្រុមជម្រើសជាតិម៉ូតូទឹកកកម្ពុជា ដណ្តើមបានមេដាយសរុប៣គ្រឿង ប្រាក់១ និងសំរិទ្ធ២គ្រឿង កីឡាករ មីន ម៉ូស្តាន់ ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា Ski GP , កីឡាករ សាលី ហ្វីលីន ដណ្តើមមបានមេដាយសំរិទ្ធ លើវិញ្ញាសា Ranabout 1100 Limited និងកីឡាករ មីន អូស្មាន់ ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញាសា Novice Ski Stock រីឯកីឡាករ កៃ វ៉ាន់ស៊ីដេន ទទួលបានចំណាត់លេខ៥ ។ សម្រាប់ថ្ងៃទី១៥នេះ កីឡាករ មីន ម៉ូស្តាន់ នឹងត្រូវប្រកួតវិញ្ញាសាមួយទៀត ។ ចំពោះវីរៈកីឡាករ…

  • លោកទេព រិទ្ធិវិទ្ធ ជាប់ឆ្នោតជាក្រុមប្រឹក្សាភិបាលសហព័ន្ធ កីឡាវាយ កូនបាល់អាស៊ី អណត្តិថ្មីឆ្នាំ២០២៤ ដល់ ២០២៧

    លោកទេព រិទ្ធិវិទ្ធ ជាប់ឆ្នោតជាក្រុមប្រឹក្សាភិបាលសហព័ន្ធ កីឡាវាយ កូនបាល់អាស៊ី អណត្តិថ្មីឆ្នាំ២០២៤ ដល់ ២០២៧

    (ភ្នំពេញ)៖ អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាវាយកូនបាល់អាស៊ី (ATF) ជាថ្មី។ ការបោះឆ្នោតត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី១២ ខែធ្នូ កន្លងទៅនេះក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងកិច្ចប្រជុំ ទូទៅប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយកូនបាល់អាស៊ី ATF។ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី មានសមាគមជាតិចំនួន 44 ប្រទេស ដែល រួមគ្នាដើម្បីកែលម្អ និងលើកកម្ពស់គុណភាពកីឡាវាយកូនបាល់ អាស៊ី បន្ថែមពីលើការលើកកម្ពស់កីឡាក្នុងចំណោមប្រជាជន កាន់តែ ច្រើននៃអាស៊ី។ នេះជាអាណត្តិទីបីជាប់គ្នារបស់ លោក ទេព រិទ្ធីវិទ្ធ ដែលកំពុងបម្រើនៅក្រុមប្រឹក្សាភិបាល ATF តំណែងរបស់លោកនឹងត្រូវ បន្តសម្រាប់អាណត្តិឆ្នាំ 2024-2027 ខាងមុខ។ ក្នុងចំណោមសមា ជិក ទាំង ១៤រូប ដែលជាប់ឆ្នោតជាសមាជិក ក្រុមប្រឹក្សានេះ លោក ទេព រិទ្ធីវិទ្ធ ទទួលបានសំឡេងគាំទ្រច្រើនជាងគេទី២ រួមជាមួយបេក្ខជន ពីររូបទៀត ដែលមានសំឡេងសរុប ៤៦។ នៅក្នុងក្រុមប្រឹក្សាភិបាល កម្ពុជាគឺជាសមាគមជាតិមួយក្នុងចំណោមសមាគមជាតិចំនួនបី ដែលមកពីតំបន់អាស៊ីអាគ្នេយ៍។ ជាលទ្ធផលនៃការបោះឆ្នោតនៅឆ្នាំនេះ…

  • វីរៈកីឡាករ សាលី អ៊ូម៉ើត បង្ហាញជំនឿចិត្តថា កីឡាករម៉ូតូទឹកកម្ពុជា នឹងធ្វើបានល្អក្នុងការប្រកួត World Cup Jet Ski 2023

    វីរៈកីឡាករ សាលី អ៊ូម៉ើត បង្ហាញជំនឿចិត្តថា កីឡាករម៉ូតូទឹកកម្ពុជា នឹងធ្វើបានល្អក្នុងការប្រកួត World Cup Jet Ski 2023

    ប៉ាតាយ៉ា៖ វីរៈកីឡាករ សាលី អ៊ូម៉ើត និងជាអគ្គលេធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានដឹកនាំកីឡាករ ចូលរួមការប្រកួត World Cup Grand prix Jet Ski 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយមានកីឡាករជើងខ្លាំងៗ មក ពី៦០ប្រទេសចូលរួម។ ស្របពេលគ្នានេះដែរ វីរៈកីឡាករ សាលី អ៊ូម៉ើត បានបង្ហាញជំនឿចិត្តថា កីឡាករម៉ូតូ ទឹកកម្ពុជា នឹងធ្វើបានល្អក្នុងការប្រកួត World Cup Jet Ski 2023 ។ អាន៖ពីប៉ាតាយ៉ា ប្រទេសថៃកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វីរៈកីឡាករម៉ូតូទឹករូបនេះបាននិយាយថា កីឡាករម៉ូតូទឹកកម្ពុជា នឹងដណ្តើមបានមេដាយច្រើនគ្រឿងក្នុងព្រឹត្តិការណ៍នេះ។ ការដាក់ក្តីសង្ឃឹមយ៉ាងមុតមាំបែបនេះ ដោយ តាមរយៈការប្រកួត កម្រិត អន្តរជាតិ និងបទពិសោធន៍ច្រើន នៅអឺរ៉ុប សហរដ្ឋអាមេរិក ដែលទើបតែបញ្ចប់ថ្មី ជាមួយនឹងមេដាយសរុប៩គឿង។ក្នុងនេះ កីឡាករ សាលី អ៊ូម៉ើត ដណ្តើមមេដាយមាស១ ,កីឡាករ សាលី…

  • យុវតី ធន់ ស្រីពេញ រំពឹងខ្ពស់ថា ប្រដាល់គុនខ្មែរនឹងជួយឲ្យរូបនាងរកប្រាក់ចំណូលបានជួយសម្រាលបន្ទុកគ្រួសារ

    យុវតី ធន់ ស្រីពេញ រំពឹងខ្ពស់ថា ប្រដាល់គុនខ្មែរនឹងជួយឲ្យរូបនាងរកប្រាក់ចំណូលបានជួយសម្រាលបន្ទុកគ្រួសារ

    (ភ្នំពេញ)៖ កីឡាការិនី ប្រដាល់គុនខ្មែរ ធន់ ស្រីពេញ ក្មួយស្រីបង្កើតរបស់ លោក ធន់ សុភា គ្រូប្រដាល់ក្លិបកងយោធពលខេរៈភូមិន្ទ អតីតកីឡាករប្រដាល់ល្បីឈ្មោះ រំពឹងជឿជាក់ថា អាជីពប្រដាល់គុនខ្មែរ ដែលនាងជ្រើសរើសហ្វឹកហាត់ពង្រឹងសមត្ថភាពជាប្រចាំ នឹងជួយឲ្យឲ្យនាងអាចស្វែងរកបាននូវប្រាក់ចំណូលជួយសម្រាលបន្ទុគ្រួសារបានធូធានៅពេលខាងមុខជាក់ជាមិនខាន។ នាងថា អាជីពជាអ្នកប្រដាល់មួយនេះ នាងស្រលាញ់ចូលចិត្តវាតាំងពីកុមារភាពមកម្លេះ ហើយ ពេលនេះនាងមានអាយុ ១៥ឆ្នាំ គឺជាវ័យដែលនាងអាចបំពេញក្តីស្រម៉ៃរបស់ខ្លួនចូលហ្វឹកហាត់ដើម្បីអភិវឌ្ឍសមត្ថភាពត្រៀមឡើងសង្វៀនចាប់យកឱកាសសាងភាពល្បីល្បាញ់ក្នុងវិស័យគុនខ្មែរ ។ យុវតីវ័យ រូបនេះ បានបញ្ជាក់ទៀតថា ការតាំងចិត្តប្រឡូកក្នុងអាជីពប្រដាល់គុនខ្មែរនេះ នាងនឹងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់នាងឲ្យកាន់តែល្អ ដ្បិតពេលនេះចិត្តរបស់នាងពោះកញ្ជ្រោលចង់ឡើងសង្វៀនប្រកួតខ្លាំងណាស់។ ធន់ ស្រីពេញ អះអាងថា សម្រាប់អាជីពប្រដាល់ដែលនាងជ្រើសរើសនេះ បើទោះបីវាជាផ្លូវមួយដ៏លំបាកត្រូវឆ្លងកាត់នូវការឈឺខ្លួន ដោយសារតែការវាយគ្នាក៏ដោយ នាងមិនបោះបង់វាឡើយ ពោលគឺតស៊ូជម្នះរហូតធ្វើឲ្យនាងមានឈ្មោះបោះសំលេងដូចកីឡាការិនីប្រដាល់គុនខ្មែរ រៀមច្បង ទូច ចាន់វត្តី ។ នាង សង្ឈឹមជឿជាក់ថា ការខិតខំប្រឹងប្រែងរបស់នាង នឹងជួយឲ្យនាងមានភាពល្បីល្បាញនូវពេលខាងមុខ ជួយឲ្យនាងទទួលបានប្រាក់ចំណូលខ្ពស់ពីការឡើងសង្វៀនយកទៅជួយទ្រទ្រង់គ្រួសារឲ្យបានធូធារួចផុតពីភាពលំបាក ។ ក្នុងអាជីពជាអ្នកប្រដាល់នេះ ធន់ ស្រីពេញ មិនមែនមានក្តីស្រម៉ៃត្រឹមធ្វើជាអ្នកខ្លាំងនៅក្នុងស្រុកនោះទេ ពោលគឺក្តីស្រម៉ៃរបស់យុវតីរូបនេះឈានជើងទៅអង្រួនសង្វៀនធំនៅអន្តរជាតិ ដើម្បីនាំយកគុនខ្មែរផ្សព្វផ្សាយទៅកាន់ពិភពលោក ។ កីឡាការិនីប្រដាល់គុនខ្មែរ…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ កិត្តិសព្ទកីឡាកម្ពុជា កាន់តែល្បីល្បាញលើឆាកអន្តរជាតិ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ កិត្តិសព្ទកីឡាកម្ពុជា កាន់តែល្បីល្បាញលើឆាកអន្តរជាតិ

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា ការប្រកួតកីឡារាំ ជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់កម្ពុជា ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ ដោយកម្ពុជា ទៅដល់ទីណា គឺមានទង់ជាតិកម្ពុជាបង្ហាញឲ្យអន្តរជាតិបានស្គាល់នៅទីនោះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នៅក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានអូឡាំពិក ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ជាមួយគ្នានេះ កម្ពុជាក៏ត្រូវរក្សាឱ្យបាននូវគុណធម៌ផ្នែកកីឡា គឺការលេងកីឡាដោយស្មើភាពគ្នា និងទទួលយកនូវលទ្ធផលនៃការចាញ់ឈ្នះ ដោយនេះជាឥរិយាបថមួយដ៏ប្រពៃដែលកីឡាករកម្ពុជាគ្រប់រូបត្រូវប្រកាន់ខ្ជាប់នៅគ្រប់វេទិកាទាំងអស់។ «ខ្ញុំសូមផ្តាំទៅយុវជន យុវនារីកម្ពុជាទាំងអស់ រាប់ទាំងកីឡាករ កីឡាការិនី ក្រុមថ្នាលនៅទីនេះត្រូវខិតខំថែរក្សារាងកាយ និងកុំប៉ះពាល់ឱ្យសោះជាមួយនឹងគ្រឿងញៀន ព្រោះវាបំផ្លាញទៅដល់អនាគតរបស់យើង ទាំងការរៀនសូត្រ ការប្រកបមុខរបរ ការងារ និងសុភមង្គលគ្រប់បែបយ៉ាង»។ លោកជំទាវបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា…