Category: កីឡា

  • កីឡាករ ៣រូប ជាប់ក្នុងការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ DAVIS CUP កម្រិតពិភពលោក

    កីឡាករ ៣រូប ជាប់ក្នុងការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ DAVIS CUP កម្រិតពិភពលោក

    ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ ជាតិឆ្នាំ ២០២៣ ដែលជាការប្រកួតប្រជែងរកកីឡាករ កីឡាការិនីឆ្នើមជាប់ជា ជម្រើស ទី១ ដើម្បីត្រៀមធ្វើតេស្តចូលជម្រើសជាតិឆ្នាំ២០២៣ ហ្វឹក ហាត់ បំប៉នសមត្ថភាពត្រៀមចូលរួមការប្រកួតនានាលើឆាកអន្តរជាតិ បានបញ្ចប់ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២៣ នៅ ទីលានកីឡាវាយកូនបាល់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមាន លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានប្រសាសន៍ថា សម្រាប់ការប្រកួតអស់រយៈពេលបួនថ្ងៃកន្លងមកនេះ កត់សម្គាល់ឃើញថា កីឡាករ កីឡាការិនីចូលរួមទាំង៩ក្លិប មកពី ៩រាជធានី ខេត្ត ដែលបានចូលរួមគឺ កម្រិតបច្ចេកទេស និងសមត្ថភាព មានការរីកចម្រើនខ្លាំង។ លោកបន្តថា ក្នុងឆ្នាំ២០២៤ខាងមុខនេះ កីឡាករ កីឡា ការិនីដែល ចម្រាញ់ បានពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធ នឹងបញ្ជូនទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិ និងការ ប្រកួតកម្រិតពិភពលោក DAVIS CUP…

  • ក្រុមបាល់ទាត់ចំនួន១១ ចូលរួមកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ អង្គការ ផ្កាយសមុទ្រលើកទី២

    ក្រុមបាល់ទាត់ចំនួន១១ ចូលរួមកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ អង្គការ ផ្កាយសមុទ្រលើកទី២

    ភ្នំពេញ អង្គការផ្កាយសមុទ្រកម្ពុជា បានរៀបចំកម្មវិធី ការប្រកួត បាល់ទាត់សប្បុរសធម៌លើកទី២របស់ខ្លួន ដែលមានក្រុមចូលរួម មកពីបណ្តាក្រុមហ៊ុនចំនួន១១ នៅទីលានបាល់ទាត់អង្គកាផ្កាយ សមុទ្រកម្ពុជា។ ការប្រកួតសប្បុរសធម៌លើកទី២នេះ បានរៀបចំឡើង ក្នុងគោល បំណង ចូលរួមចំណែកលើកកម្ពស់សុខភាព ផ្តល់ភាពសប្បាយរីករាយ និង ឱកាស កសាងមិត្តភាព តាមរយៈការលេងកីឡា។ អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាអង្គការផ្កាយសមុទ្រកម្ពុជា បានមាន ប្រសាសន៍ថា តំណាងឱ្យអង្គការផ្កាយសមុទ្រកម្ពុជាអ្នកស្រី ពិតជា មានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ ដែលបានឃើញមានការចូល រួមយ៉ាងច្រើនកុះករពីបងប្អូនស្រឡាញ់បាល់ទាត់មកពីក្រុមបណ្ដាក្រុមហ៊ុននានា ប្រកបដោយទឹកចិត្តសប្បុរសធម៌ ជួយរួមចំណែក ក្នុងការងារ សង្គមនិងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ ឱកាសដល់កុមារក្រីក្រនូវឱកាសរៀនសូត្រដ៏មានគុណភាពនិងជាពិសេសគឺចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅប្រទេសយើងឱ្យកាន់តែរីកចម្រើនទៅមុនផងដែរ។អ្នកស្រីបន្តថា កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌លើកទី២រ បស់ អង្គការផ្កាយសមុទ្រឆ្នាំនេះពិតជាបានបង្កើតអនុស្សាវរីយ៍ថ្មីៗនិងល្អៗដល់ក្រុមបាល់ទាត់ចូលរួមទាំងអស់។ទន្ទឹមនឹងនេះបានពង្រឹងស្មារតីក្រុម ពង្រីកទំនាក់ទំនងនិងបង្កើតវប្បធម៌ចែករំលែកក្នុងសង្គមកម្ពុជាទាំងមូលទៀតផង។ ជោគជ័យនៃព្រឹត្តិការណ៍នេះនឹងមិនអាចកើតឡើងទៅរួចឡើយប្រសិនបើមិនមានការចូលរួមពី លោកអ្នកទាំងអស់មកពីក្រុមហ៊ុនទាំង១១ ។គោលដៅនៃការប្រកួតបាល់ទាត់សប្បុរសធម៌ គឺដើម្បីបង្កើតទំនាក់ទំនង រ វាងក្រុមហ៊ុនសាជីវកម្មនានាតាមរយៈការប្រកួតប្រជែងមិត្តភាព ប្រធានបទ នៃព្រឹត្តិការណ៍ឆ្នាំនេះផ្តោតលើការកសាងទំនាក់ទំនង ការពង្រឹងសមត្ថភាពកីឡា និងការប្តេជ្ញាចិត្តចំពោះការងារ សប្បុរស ធម៌។លោកស្រីប្រធានអង្គការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការគាំទ្រដូចជា៖ក្រុមហ៊ុន Beverage…

  • ប្រធានសហព័ន្ធកីឡាសីដក់ជំរុញឱ្យកីឡាករ កីឡា ការិនី ខិតខំប្រឹង ប្រែងហ្វឹកហាត់ដើម្បីឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩

    ប្រធានសហព័ន្ធកីឡាសីដក់ជំរុញឱ្យកីឡាករ កីឡា ការិនី ខិតខំប្រឹង ប្រែងហ្វឹកហាត់ដើម្បីឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩

    ភ្នំពេញ៖ក្នុងឱកាស “បិទ ការប្រកួតកីឡាសីដក់ ជ្រើសរើសជើង ឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត មាស សារិន ទីប្រឹក្សា សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាប្រធាន សហព័ន្ធ កីឡាសីដក់និងឈិនឡូនកម្ពុជា បានលើកឡើងថា ប្រមុខ រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ដ្រី នៃកម្ពុជា បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំប្រកួតកីឡា យុវជនអាស៊ីនៅឆ្នាំ២០២៩ ។ដូចនេះក្នុងនាមជាអ្នករៀបចំការប្រកួត សូមឱ្យកីឡាករកីឡាការិនី ទាំងអស់លើប្រភេទវិញ្ញាសា នីមួយៗ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យ បានខ្លាំងក្លា ដើម្បីអភិវឌ្ឍសមត្ថភាព ឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩។ ឯកឧត្តមបន្តថា បើយើងពុំមានសក្ដានុពលទេ គឺយើងមិនអាចចូលរួម ក្នុងព្រឹត្តិការណ៍នោះបានឡើយ ។យ៉ាងហោចណាស់ ក៏ត្រូវចេះរៀបចំ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត លក្ខណៈអន្ដរជាតិមួយដងឬពីរដងដែរ ។ដូចនេះយើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ។ ឯកឧត្តម បណ្ឌិតបានបញ្ជាក់ទៀតថា ដើម្បីឱ្យកីឡាសីដក់ នៅ ព្រះរាជា ណាចក្រកម្ពុជា កាន់តែមានភាពរីកចម្រើន…

  • កិច្ចប្រជុំសហព័ន្ធកីឡាជាតិ លើអភិក្រមអន្តរកម្ម ដើម្បីបន្តពង្រឹង វិស័យកីឡា ឆ្ពោះត្រៀមស៊ីហ្គេម ២០២៥ និងអូឡាំពិកយុវជនអាស៊ី ២០២៩

    កិច្ចប្រជុំសហព័ន្ធកីឡាជាតិ លើអភិក្រមអន្តរកម្ម ដើម្បីបន្តពង្រឹង វិស័យកីឡា ឆ្ពោះត្រៀមស៊ីហ្គេម ២០២៥ និងអូឡាំពិកយុវជនអាស៊ី ២០២៩

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ លើអភិក្រមអន្តរកម្ម ដើម្បីសម្រួចផែនកា ពង្រឹងគុណភាពវិស័យកីឡាជាតិត្រៀមឆ្ពោះទៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ២០២៩ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា-NOCC នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកកិច្ចប្រជុំថ្ងៃនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់ ដើម្បីបន្តជំរុញ និងពង្រឹងគុណភាព នៃវិស័យកីឡាកម្ពុជា ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រ ទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀតទាំងកម្រិតអាស៊ី និងពិភពលោក។ អ្វីដែលសំខាន់នោះ គឺការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលមាន៤៥ប្រទេសនឹងចូលរួមប្រកួតប្រជែងមេដាយ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងបម្រើឱ្យប្រយោជន៍រួមក្នុងវិស័យកីឡា និងវិស័យទេសចរណ៍

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងបម្រើឱ្យប្រយោជន៍រួមក្នុងវិស័យកីឡា និងវិស័យទេសចរណ៍

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបង្កើតគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើប្រយោជន៍រួមក្នុងវិស័យកីឡា និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមានឧត្តមភាពក្នុងការអភិវឌ្ឍ ក៏ដូចជាតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រផ្សេងៗទៀត។ ឯកឧត្តមថ្លែងនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឡើងនៅទីស្ដីការក្រសួងដែនដី។ ការបង្កើតពហុកីឡដ្ឋានខេត្តព្រះសីហនុនេះឡើង គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន។ ពហុកីឡដ្ឋាននេះ មិនមែនត្រឹមតែជាទីលានសម្រាប់ប្រកួតបាល់ទាត់ ឬកីឡាផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនមួយកម្រិតទៀត ចូលមកទស្សនាកំសាន្តក្នុងខេត្តនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ចាត់ទុកគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុថា ជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតដែលកកើតឡើងក្រោមគំនិតផ្ដួចផ្ដើមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលតែងតែមានឆន្ទៈកសាងអភិវឌ្ឍន៍ជាតិ និងបម្រើប្រជាពលរដ្ឋដោយឥតងាករេ ព្រមទាំងឆ្លើយតបតាមសំណូមពរ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ។ គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិខ្នាតធំដំបូងបង្អស់នៅក្នុងក្រុងព្រះសីហនុនេះ ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុចូលតាមផ្លូវក្បាលឆាយចម្ងាយ ៥គីឡូម៉ែត្ររួចបត់ស្ដាំចម្ងាយ ១,៥ គីឡូម៉ែត្រ ។ ពហុកីឡដ្ឋាននេះ អាចផ្ទុកមនុស្សបាន ៣១ ៤៥០នាក់ និងមានផ្ទៃដីសរុប ៣៣ហិកតា ដោយក្នុងនោះមានចំណតរថយន្តចំនួន…

  • ឯកឧត្តមបណ្ឌិត សោម ចិន ប្តេជ្ញារៀបចំការប្រកួតប៉េតង់សន្តិភាព វ័យចាស់ ដើម្បីជំរុញដល់ការលើកកម្ពស់សុខភាព មិត្តភាព និងសាមគ្គីភាព

    ឯកឧត្តមបណ្ឌិត សោម ចិន ប្តេជ្ញារៀបចំការប្រកួតប៉េតង់សន្តិភាព វ័យចាស់ ដើម្បីជំរុញដល់ការលើកកម្ពស់សុខភាព មិត្តភាព និងសាមគ្គីភាព

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធាន គណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ឱ្យបានទៀងទាត់ប្រចាំឆ្នាំឱ្យបានម្តង ឬពីរដង ក្នុង១ឆ្នាំ ដើម្បីផ្តល់ឱកាសដល់កីឡាករវ័យចាស់បានជួបជុំគ្នាលេងកីឡា ដើម្បីលើកកម្ពស់សុខភាព មិត្តភាព និងសាមគ្គីភាពឱ្យកានតែល្អប្រសើរ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និង ប៉េតង់សន្តិភាព ដែលដំណើរការប្រកួតពេញមួយថ្ងៃប្រកបដោយភាពជោគជ័យ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ឯកឧត្តមបណ្ឌិត សោម ចិន មានប្រសាសន៍ថា ការប្រកួតនេះត្រូវបានរៀបចំដោយកំណត់កីឡាករចាប់ពីវ័យ ៥០ឆ្នាំឡើងដល់អាយុ ៨០ឆ្នាំឡើង ហើយបានរៀបចំព្រឹត្តិការណ៍នេះបានចំនួន២លើកមកហើយ ក្នុងឆ្នាំ២០២៣នេះ ដោយគោលបំណងចម្បងនៃការរៀបចំនេះ គឺដើម្បីសុខភាពល្អរបស់កីឡាករវ័យចាស់ ការទំនាក់ទំនងល្អ មិត្តភាព និងសាមគ្គីភាពរវាងគ្នានឹងគ្នា។ ឯកឧត្តមបណ្ឌិត សោម ចិន មានប្រសាសន៍ទៀតថា ៖«តាមរយៈការប្រកួតនេះ…

  • ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះជាការពង្រឹងបទពិសោធន៍ត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៥

    ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះជាការពង្រឹងបទពិសោធន៍ត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៥

    (ភ្នំពេញ)៖ ការប្រកួតកីឡាគ្រិកឃីតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃនៅពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ហើយ ដោយជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកបុរស បានទៅក្រុមមកពីខេត្តសៀមរា ខណៈក្រុមនារីចំណាត់លេខ១ បានទៅលើក្រុមមកពីខេត្តសៀមរាបដូចគ្នា។ លោក នូ សុផល អគ្គលេខាធិកា សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា មាន ប្រសាសន៍ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះ គឺជាការប្រកួតមួយឆ្លុះបញ្ចាំង អំពីសមិទ្ធផល មួយដែលសហព័ន្ធ កីឡា គ្រិក ឃីតកម្ពុជាបានបណ្តុះបណ្តាលចាប់តាំងពីស៊ីហ្គេមមក។ លោកថា សកម្មភាពប្រកួតរយៈពេល២ថ្ងៃនេះ កីឡាករការិនីគ្រិកឃីត មានស្មារតីខិតខំប្រឹងប្រែងប្រកួតខ្លាំងមែនទែន ដើម្បីយកជ័យជំនះ។អគ្គលេខាធិការ រំពឹងជឿជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះ កីឡាករការិនីដែលទទួលបានជ័យលាភី នឹង យកជា បទពិសោធន៍ ហ្វឹកហាត់អភិវឌ្ឍសមត្ថភាពឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ ២០២៥។ អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីការ ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះទៅ ក្នុងឆ្នាំ២០២៤ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា នឹងរៀបចំឡើងវិញនូវការងារ រដ្ឋបាលផ្ទៃក្នុង ការងារបច្ចេកទេស គឺការរៀបចំបណ្តុះបណ្តាលគ្រូ…

  • យុវជននៅខេត្ដសៀមរាបរៀបចំការប្រកួតកីឡាបាល់ទាត់មិត្ដភាព ដើម្បី បំផុសគំនិតស្រឡាញ់កីឡានៅជនបទ និងស្វែងរកសប្បុរសជន

    យុវជននៅខេត្ដសៀមរាបរៀបចំការប្រកួតកីឡាបាល់ទាត់មិត្ដភាព ដើម្បី បំផុសគំនិតស្រឡាញ់កីឡានៅជនបទ និងស្វែងរកសប្បុរសជន

    សៀមរាប៖ ក្លឹបបាល់ទាត់បក្សីអង្គរ និងក្លឹបបាល់ទាត់ហនុមាន បាន ប្រកួត កីឡាបាល់ទាត់មិត្ដភាព ដើម្បីស្វែងរកជំនួយពីសប្បុរសជន ជួយ ដល់វិស័យអប់រំ និងដើម្បីបំផុសគំនិតយុវជនឱ្យអភិវឌ្ឍន៍ វិស័យកីឡា នៅជនបទ។ ការប្រកួតនេះធ្វើឡើងនៅវិទ្យាល័យក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្ដសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ លោក អ៊ុក ពិសិដ្ឋ ប្រធានក្លឹបបាល់ទាត់បក្សីអង្គរ និងជានាយកប្រតិបត្ដិ នៃ អង្គការកីឡារស់ក្នុងសន្ដិភាព ខេត្ដសៀមរាប បានឱ្យដឹងថា ការ ប្រកួត កីឡាបាល់ទាត់មិត្ដភាពនេះ ចែកចេញជាពីរក្រុម។ មានក្រុម កីឡាករយុវជន និងក្រុមកីឡាករវ័យចំណាស់។ លោកបន្តថា ការប្រកួត ដើម្បីបង្ហាញដល់យុវជន សិស្សានុសិស្ស មនុស្សវ័យចំណាស់ ឱ្យចេះ លេង កីឡា ។ កីឡាអាចជួយដល់សុខភាពរបស់ពួកគាត់។ ជាពិសេស ក៏ស្វែងរកសប្បុរសជន ជួយឧបត្ថម្ភសម្ភារៈផ្សេងៗ ដល់សិស្សខ្វះខាត នៅជនបទ។ លោកបានបន្ដថា ការប្រកួតកីឡាបាល់ទាត់នេះ ក៏ មានការជួយ ឧបត្ថម្ភពី…

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញបើកការប្រកួតកីឡាប៊ូល និង ប៉េតង់ សន្តិភាពវ័យចាស់ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញបើកការប្រកួតកីឡាប៊ូល និង ប៉េតង់ សន្តិភាពវ័យចាស់ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន

    ភ្នំពេញ ៖ ការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ ពាន រង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រ មណ្ឌល ខេត្ត កំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជា ប្រធាន ក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព ត្រូវបានប្រារព្ធ ឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ។ ក្នុងពិធីនេះឯកឧត្តមបណ្ឌិត សោម ចិន មានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នាប្រារព្ធពិធីប្រកួតកីឡាប៊ូលនិងប៉េតង់វ័យចាស់ម្តងទៀត នេះជាលើកទី២បន្ទាប់ពីយើង បានប្រកួតគ្នា កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ ទើបតែបានជាង ៩ខែ ប៉ុណ្ណោះ។គោលបំណងក្លឹបកីឡាប៊ូលនិងប៉េតង់ សន្តិភាព វ័យចាស់ខិតខំរៀបចំ ការប្រកួតវ័យចាស់ចាប់ពី អាយុ៥០ឆ្នាំ ឡើង ដើម្បីអបអរសាទរថ្ងៃទី០២ ធ្នូ ១៩៧៨ ដើម្បីសុខភាព…

  • លោក លន់ បូរ៉ា៖ ក្រុម BM ចំណាយពេល៧ឆ្នាំ ទើបសម្រេច បំណងលើកពាន Off Road បាន

    លោក លន់ បូរ៉ា៖ ក្រុម BM ចំណាយពេល៧ឆ្នាំ ទើបសម្រេច បំណងលើកពាន Off Road បាន

    ក្រុម BM បានលើកពានចំនួន២ ពីការប្រណាំងរថយន្ត Off Road គីរីរម្យ Festival 2023 ក្នុងចំណោមរថយន្ត ខ្លាំងៗ កម្ពុជា និងថៃ សរុប៥៣គ្រឿង ចែកចេញជា៣Class។ គឺ Class A មានរថយន្ត២៩គ្រឿង, Class B មាន១៣គ្រឿង និង Class C មាន១១គ្រឿង ។ លោក លន់ បូរ៉ា ប្រធានក្រុមBM Off Road បាន បង្ហាញ អារម្មណ៍រីករាយក្រោយឈ្នះពានរង្វាន់ចំនួន ២គ្រឿង ពីការប្រណាំងរថយន្ត Off Road លើ Class A និង Class C ដោយជារៀងរាល់ឆ្នាំកីឡាករមកពីប្រទេសថៃជាអ្នកឈ្នះពាន។ ប្រធានក្រុម BM Off Road រូបនេះ បានបន្ថែមថា ក្រុម BM…