Category: កីឡា

  • អភិបាលខេត្តបាត់ដំបង៖ កីឡាករ កីឡាការិនីចូលរួមការ ប្រកួត ត្រូវយកចិត្តទុកដាក់ខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព និង ឈរលើស្មារតី សាមគ្គីភាព គោរពវិន័យ

    អភិបាលខេត្តបាត់ដំបង៖ កីឡាករ កីឡាការិនីចូលរួមការ ប្រកួត ត្រូវយកចិត្តទុកដាក់ខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព និង ឈរលើស្មារតី សាមគ្គីភាព គោរពវិន័យ

    បាត់ដំបង៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ“ ពាន រង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣” បាន បើក ការប្រកួតជាផ្លូវការ នៅដងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង ដោយមានសមាគមទូករាជធានីខេត្តចូលរួមចំនួន១៨ សរុបកីឡាករ កីឡាការិនីប្រតិភូ និងគ្រូបង្វឹកចំនួន៣៧៦នាក់។ ក្នុងនោះនារី ៩៦ នាក់។ធ្វើការប្រកួតប្រព្រឹត្តទៅចំនួន ០៣ថ្ងៃ អនុវត្តតាមរូបមន្ត ជម្រុះ ដែលមានវិញ្ញាសាប្រកួត៖១- ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” វិញ្ញាសា ៨០០ម៉ែត្រ ផ្នែក បុរស (ចំណុះ ១២នាក់) ,២- ទូក ប្រពៃ ណី ខ្នាតអន្តរជាតិ “ទូកនាគ” វិញ្ញាសា ៥០០ម៉ែត្រ ផ្នែក បុរស (ចំណុះ ១២នាក់).៣- ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” វិញ្ញាសា ២៥០ម៉ែត្រ…

  • សម្ដេចតេជោ អញ្ជើញបើក និងចូលរួមប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន លើកទី៧

    សម្ដេចតេជោ អញ្ជើញបើក និងចូលរួមប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន លើកទី៧

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមពិធីបើក និងចូលរួមការប្រកួតកីឡាវាយវាយកូនគោលពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន លើកទី៧ នៅទីលានវាយកូនគោលវឌ្ឍនៈរីសត។ ការប្រកួតដែលរៀបចំដោយក្រសួងមហាផ្ទៃនេះ ក្រៅពីការអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងលោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀត ។ លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មការរៀបចំ ការប្រកួត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងឱកាសដ៏វិសេស វិសាល ដើម្បីចូលរួមអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ…

  • សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាផលិតបានធនធានគ្រូបង្វឹក ៦០នាក់ សម្រាប់បង្វឹកដល់អត្តពលិកនៅតាមបណ្ដារាជធានី ខេត្ត

    សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាផលិតបានធនធានគ្រូបង្វឹក ៦០នាក់ សម្រាប់បង្វឹកដល់អត្តពលិកនៅតាមបណ្ដារាជធានី ខេត្ត

    (បាត់ដំបង)៖ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ផលិតបានធនធាន គ្រូបង្វឹក ថ្នាក់ជាតិ ៦០នាក់ ដោយជោគ ជ័យក្នុងនោះមាននារី ៩នាក់ ក្រោយពីធ្វើការបណ្ដុះបណ្ដាល រយៈពេល៦ថ្ងៃ លើជំនាញ ទូកប្រពៃណីខ្នាតអន្តរជាតិ ដែលធនធានទាំងនេះ គឺសម្រាប់បង្វឹកដល់អត្តពលិកនៅតាមបណ្ដារាជធានី ខេត្ត ។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅខេត្តបាត់ដំបង ទទួលបានការ ឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំយុវជននិងកីឡា ក្រោមការបង្ហាត់បង្រៀន ពីគ្រូឧទ្ទេសជំនាញ ថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ គ្រូឧទ្ទេសទូកប្រពៃណី ខ្នាតអន្តរជាតិទូកនាគ មកពីប្រទេសមីយ៉ាន់ម៉ា ដោយបានសិក្សាលើប្រធានបទ ១ចំនួនរួមមាន ប្រវត្តិ ទូកប្រពៃណីខ្មែរ ប្រវត្តិទូកផ្កាចារ ដែលបានដាក់បញ្ចូល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣និយមន័យគ្រូបង្វឹក លក្ខណៈ សម្បត្តិរបស់គ្រូបង្វឹក ការបង្កើតសមាគម ឬក្លឹប ព្រមទាំង ធ្វើការអនុវត្តផ្ទាល់នៅលើ ទីលានផងដែរ ។ លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាន ឲ្យដឹងថាឆ្លងតាមការសិក្សារយៈពេល…

  • ប្រដាល់សកលជើងឯកថ្នាក់ជាតិ ចម្រាញ់រកធនធានឆ្នើមសម្រាប់ហ្វឹកហាត់បំប៉ន ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ

    ប្រដាល់សកលជើងឯកថ្នាក់ជាតិ ចម្រាញ់រកធនធានឆ្នើមសម្រាប់ហ្វឹកហាត់បំប៉ន ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ

    ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាប់ផ្តើមរៀបចំការ ប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២ ០២៣ នៅសាលហ្វឹកហាត់ប្រដាល់សកល នៃពហុកីឡដ្ឋានជាតិ អូឡាំពិក រយៈពេលបួនថ្ងៃ ដើម្បីចម្រាញ់ ជ្រើសរើស កីឡាករ កីឡាការិនី ជាជម្រើសជាតិដើម្បីហ្វឹកហាត់ប៉ប៉នត្រៀមសម្រាប់ចូលរួមក្នុងការប្រកួតកម្រិតអន្តរជាតិ ។ពិសេស គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែល ប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៥។ ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣នេះ មានកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយ មានចំនួន សរុប ១០៨ នាក់ ។ក្នុងនោះមានកីឡាការិនី ៦នាក់ មកពី ២១ ក្លឹប-សមាគម និងក្រសួង។ ការប្រកួតនេះមានរយៈពេលបួនថ្ងៃ គឺពីថ្ងៃទី ២៦-២៩ ខែធ្នូ ឆ្នាំពីចាប់ពីម៉ោង១:៣០រសៀល។ ចំពោះការប្រកួតថ្ងៃដំបូង ម្សិលមិញថ្ងៃទី២៧ ខែធ្នូ មន្ត្រីគណៈកម្មការ បច្ចេកទេសបានរៀបចំការប្រកួតសរុបចំនួន៤៦គូ លើប្រភេទទម្ងន់ ៥១គីឡូក្រាមឡើងទៅដល់ទម្ងន់ ៧១គីឡូក្រាម។ សម្រាប់ការប្រកួតថ្ងៃទី២ នៅល្ងាចថ្ងៃទី២៧ ខែធ្នូនេះ គឺមានចំនួន៣០គូ…

  • សិក្ខាកាម ៥៥នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គគ្រូបង្វឹកកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិទូកនាគ ថ្នាក់ជាតិ

    សិក្ខាកាម ៥៥នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គគ្រូបង្វឹកកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិទូកនាគ ថ្នាក់ជាតិ

    បាត់ដំបង៖ សិក្ខាកាមដែលជាតំណាងរាជធានី-ខេត្ត ទាំង២៥ សរុប៥៥នាក់ ត្រូវបានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលវគ្គគ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ .ទូកនាគ.ថ្នាក់ជាតិ ដើម្បីទទួលបានចំណេះដឹងឲ្យកាន់តែច្បាស់យកទៅដឹកនាំនិងបង្ហាត់បង្ហាញចែករំលែកបន្តជូនដល់កីឡាករកីឡាការិនីក្នុងខេត្ត។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅខេត្ត បាត់ដំបង ដំណើរមានរយៈពេល ៦ថ្ងៃនឹងបញ្ចប់នៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២៣ ទទួលការឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំយុវជននិងកីឡា ក្រោមការបង្ហាត់បង្រៀនពីគ្រូឧទ្ទេសជំនាញ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិមានដូចជា៖ លោក ស្រ៊ុនលាង លោក ណាញ ណាញ ធូ គ្រូឧទ្ទេសទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ មកពីប្រទេសមីយ៉ាន់ម៉ា និង លោកស្រី mabel គ្រូឧទ្ទេសមកពីប្រទេសមីយ៉ាន់ម៉ា។ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ .ទូកនាគ ថ្នាក់ជាតិ ដែលមានរយៈពេល៦ថ្ងៃនេះ សិក្ខាកាមទាំងអស់ត្រូវបង្ហាត់ និងពន្យល់យ៉ាងក្បោះក្បាយទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ពីគ្រូឧទ្ទេសជំនាញទាំងថ្នាក់ជាតិនិងអន្តរជាតិ។ កញ្ញា មាសតឿ អ្នកនាំពាក្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធរៀបចំឡើង ក្នុងទិសដៅពង្រីកធនធានចំណេះលើកីឡាទូកប្រពៃណីខ្នាតអន្តរជាតិឲ្យដល់បណ្តាខេត្ត ដែលជាសមាសជិក ដើម្បីឲ្យពួកគាត់ដែលជាសិក្ខាកាមទទួលបានការបណ្តុះបណ្តាលនាពេលនេះ នាំយកទៅបង្ហាត់បង្រៀនចែករំលែកដល់កីឡាករកីឡាការិនីពង្រីកនូវធនធានចំណេះដឹងជួយជំរុញឲ្យប្រភេទកីឡាមួយនេះកាន់តែមានសក្កានុពល។ អ្នកនាំពាក្យសហព័ន្ធខាងលើ បានគូសបញ្ជាក់ទៀតថា សិក្ខាកាមទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៦ថ្ងៃនេះ សហព័ន្ធនឹងផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមអនុវត្តដោយផ្ទាល់…

  • ប្រធាន NOCC ជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់លើតុបន្ត ខិតខំហ្វឹកហាត់ ដើម្បីឈានទៅរកគុណផលកីឡាកម្រិតខ្ពស់

    ប្រធាន NOCC ជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់លើតុបន្ត ខិតខំហ្វឹកហាត់ ដើម្បីឈានទៅរកគុណផលកីឡាកម្រិតខ្ពស់

    ភ្នំពេញ៖ ក្នុងពិធីបិទការការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់លើតុទាំងអស់បន្តខិតខំហ្វឹកហាត់ឱ្យបានទៀតទាត់ និងខ្លាំងក្លាបន្ថែមទៀត ឈានទៅរកគុណផលកីឡាកម្រិតខ្ពស់ និងស្វែងរកជ័យលាភីជូនជាតិមាតុភូមិ ពិសេសត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ។ ប្រធាន NOCC បានគូសបញ្ជាក់ថា បាល់ទាត់លើតុថ្វីដ្បិតជាប្រភេទកីឡាបង្កើតឡើងថ្មីពិតមែន ប៉ុន្តែមានការរីកចម្រើនលឿន ដែលបច្ចុប្បន្នមានសមាជិកជាង ១០០ប្រទេស ដែលមានការទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បើទោះបីមិនទាន់បានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដោយ។ ដោយឡែកកម្ពុជាបានខិតខំរៀបចំបង្កើតសហព័ន្ធកីឡាបាល់ទាត់លើតុនេះចាប់ពីឆ្នាំ២០២១ ហើយបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០២២។ ដោយសារសក្តានុពល និងប្រជាប្រិយភាពនៃកីឡាបាល់ទាត់លើតុបានទាក់ទាញចំណូលចិត្តយុវជន ទើបកីឡា Teqball ត្រូវបានអនុញ្ញាតឱ្យបញ្ចូលក្នុងការប្រកួត SEA Games 2023 ក្នុងនាមជា ប្រភេទកីឡាបង្ហាញ ហើយអត្តពលិកកម្ពុជាដណ្តើម បានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៣…

  • ឯកឧត្តម វ៉ាត់ ចំរើន ៖ ជើងឯកថ្នាក់ជាតិកីឡាបាល់ទាត់លើតុ ជាការធ្វើពិពិធកម្មកីឡា

    ឯកឧត្តម វ៉ាត់ ចំរើន ៖ ជើងឯកថ្នាក់ជាតិកីឡាបាល់ទាត់លើតុ ជាការធ្វើពិពិធកម្មកីឡា

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បាន លើកឡើងថា ការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺជាការជំរុញ ក្នុងការធ្វើពិពិធកម្មកីឡាឱ្យកាន់តែសម្បូរបែប និង គុណភាពនៃវិស័យកីឡាកម្ពុជា។ នេះជាប្រសាសន៍របស់ ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងក្នុងនាម ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើក ការប្រកួតកីឡាបាល់ទាត់លើតុជ្រើសរើស ជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣ នារសៀលថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៣ ត្រូវបានខិតខំរៀបចំឱ្យកើតឡើងជាលើកដំបូង បន្ទាប់ពីប្រភេទ កីឡាថ្មី នៅកម្ពុជាមួយនេះហើយទើបនឹងផុសផុលខ្លាំងនៅលើពិភពលោក ព្រមទាំងការកកើតឡើងក្រោមការគាំទ្រពីក្រុមប្រឹក្សាកីឡា…

  • អត្តពលិកកីឡាជិះសេះកម្ពុជា ឈ្នះមេដាយមាស កម្រិតអាស៊ីអាគ្នេយ៍ ជាលើកដំបូង

    អត្តពលិកកីឡាជិះសេះកម្ពុជា ឈ្នះមេដាយមាស កម្រិតអាស៊ីអាគ្នេយ៍ ជាលើកដំបូង

    ភ្នំពេញ៖ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានបង្ហាញ ការលោតសេះផ្លោះរបារ និងសន្និសីទសារព័ត៌មាន នៅក្លឹប CCC រាជធានីភ្នំពេញ ដើម្បីបង្ហាញពីឈ្នះមេដាយមាស កីឡាជិះសេះកម្ពុជា និងពានរង្វាន់ជាក្រុម នៅក្នុងព្រឹត្តិការណ៍ប្រកួត FEI South East Asian Youth Cup 2023 លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃ កាលពេលថ្មីៗនេះ។ លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមានប្រសាសន៍ថា ថ្នាក់ដឹកនាំសហព័ន្ធ កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹកទាំងអស់ពិតជាសប្បាយខ្លាំង ដែលឈ្នះមេដាយមាសជាក្រុម ជាលើកដំបូង និងជំនួស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (South East Asian Game 2023) លើវិញ្ញាសារលោតផ្លោះឧបសគ្គ ដែលម្ចាស់ផ្ទះកម្ពុជាមិនបានរៀបចំប្រភេទកីឡាជិះសេះនេះ។ ព្រឹត្តិការណ៍នេះមានការគាំទ្រពីសហព័ន្ធកីឡាជិះសេះអន្តរជាតិ និងសហព័ន្ធអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ លោកស្រី ក៏បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមកីឡាករ កីឡាការិនី ដែលប្រឹងប្រែងហ្វឹកហាត់…

  • អត្តពលិកកីឡាកាយសម័្ពន្ធក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៤គ្រឿង ពីការប្រកួតថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី លើកទី៧

    អត្តពលិកកីឡាកាយសម័្ពន្ធក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៤គ្រឿង ពីការប្រកួតថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី លើកទី៧

    ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ កំពុងឈរកំពូលតារាង ដោយដណ្តើមេដាយមាសចំនួន៤គ្រឿង ពី ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធ និងពាន់រង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី លើកទី៧ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់វិញ្ញាសា Artistic ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសចំនួន ៤គ្រឿង ,ប្រាក់៣គ្រឿង សំរឹទ្ធ២គ្រឿង សរុប៩គ្រឿង ឈរលេខ១ ។ក្រុមកីឡាករ-កីឡា ការិនី កីឡាកាយសម្ព័ន្ធខេត្តកំពង់ឆ្នាំងលេខ២ ដណ្តើមេដាយមាសចំនួន ៣គ្រឿង ប្រាក់៣គ្រឿង សំរឹទ្ធ២គ្រឿង សរុប៨គ្រឿង ។ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធខេត្តក្រចេះ ដណ្តើមេដាយមាសចំនួន ១ គ្រឿង ប្រាក់ ២ គ្រឿង សំរឹទ្ធ ២គ្រឿង សរុប៥គ្រឿង និងក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធក្រសួងការពារជាតិ ដណ្តើមេដាយសំរឹទ្ធ ២គ្រឿង ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯក…

  • ឯកឧត្តម ខូវ ឆាយ ត្រូវបានផ្តល់ទំនុកចិត្តជាអនុប្រធាន សហព័ន្ធ កីឡា ប្រដាល់គុនខ្មែរ

    ឯកឧត្តម ខូវ ឆាយ ត្រូវបានផ្តល់ទំនុកចិត្តជាអនុប្រធាន សហព័ន្ធ កីឡា ប្រដាល់គុនខ្មែរ

    ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំកោះហៅ សមាជិកប្រតិបត្តិរបស់ខ្លួនទាំងអស់ ដើម្បីជាសាក្សីដឹងលឺ ដោយប្រកាសសមាសភាព ឯកឧត្តម ខូវ ឆាយ ជាអនុប្រធានទី១របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជំនួសតំណាង ឯកឧត្តម វ៉ា សិនភារម្យ អនុប្រធានទី១ចាស់ លាឈប់ពីតំណែងដោយសាររវល់ការងារផ្ទាល់ខ្លួន ។ ការប្រកាសសមាសភាពនេះ បានរៀបចំឡើង នៅសាលមជ្ឈមណ្ឌលជាតិអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោយវត្តមានឯកឧត្តមតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។ លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា ការប្រកាសសមាសភាពឯកឧត្តម ខូវ ឆាយ ជាអនុប្រធានថ្មី ក្នុងវេលានោះ ដោយសហព័ន្ធមានការចាំបាច់ដើម្បីបំពេញក្បាលម៉ាស៊ីនដឹកនាំអភិវឌ្ឍជំរុញសហព័ន្ធកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅមុខ។ដោយឡែក ឯកឧត្តម បន្ទាប់ពីប្រកាសសមាសភាពចូលកាន់ តំណែងជាអនុប្រធានទី១នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអគុនដល់ថ្នាក់ដឹកនាំ រួមជាមួយសមាជិកសហព័ន្ធទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តជ្រើសរើសរូបលោកអោយធ្វើជាអនុប្រធានទី១ថ្មីរបស់សហព័ន្ធ ។ ក្នុងនាមជាអនុប្រធានទី១ ថ្មីរបស់សហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយជម្រុញ…