Category: កីឡា

  • លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានអំពាវនាវដល់សប្បុរសជន ឲ្យជួយគាំទ្រវិស័យកីឡារាំ និងសូមឲ្យប្រជាពលរដ្ឋ នាំគ្នាហាត់កីឡាដើម្បីសុខភាព

    លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានអំពាវនាវដល់សប្បុរសជន ឲ្យជួយគាំទ្រវិស័យកីឡារាំ និងសូមឲ្យប្រជាពលរដ្ឋ នាំគ្នាហាត់កីឡាដើម្បីសុខភាព

    (ភ្នំពេញ)៖លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានបញ្ជាក់ថា ការប្រកួតកីឡារាំនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹងបទពិសោធន៍ បច្ចេកទេស ថ្មីៗ និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលបានធ្វើការហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយនាំយកមកប្រកួតប្រជែងនៅក្នុងថ្ងៃនេះ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់គណៈកម្មការ រៀបចំការប្រកួត គណៈកម្មការបច្ចេកទេស គ្រូបង្វឹក ត្រូវឈរលើស្មារតីទទួលខុសត្រូវដាក់ពន្ទុឈរលើភាព យុត្តិធ៌ម សុក្រិត្យ មិនលំអៀង មិនប្រកាន់បក្សពួក ចំណែកកូនក្មួយ ចៅៗជាកីឡាករ កីឡាការិនី ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់គោរពនូវបទបញ្ជាប្រកួតនានា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកបានចែងឡើង រក្សានូវស្មារតីសាមគ្គីភាព គោរពដៃគូរបស់ខ្លួនក្នុងពេលប្រកួត ប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីឈានទៅដណ្តើមមេដាយសម្រាប់ខ្លួនឯង ពិសេសត្រៀមខ្លួនចេញទៅប្រកួតលើឆាក អន្តរជាតិ និងត្រៀមធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៩ខាងមុខប្រកបដោយជោគជ័យ ។ លោកជំទាវឧកញ៉ា បានអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុននានាមេត្តាជួយគាំទ្រវិស័យកីឡារាំ និងសូមបងប្អូន ប្រជាពលរដ្ឋ យុវជនយុវតី កុមារាកុមារី នាំគ្នាហាត់កីឡាដើម្បីសុខភាព ធ្វើឲ្យរាងកាយមាំមួន ប្រាជ្ញាវាងវៃ។ លោកជំទាវ បានកោតសរសើរ និងថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា ព្រមទាំង ក្រុមការងារប្រតិបត្តិទាំងអស់ដែលបានខិតខំអភិវឌ្ឍវិស័យកីឡារាំអន្តរជាតិនេះពីបាតដៃទទេដែលអ្នកដឹក នាំសុទ្ធតែស្ត្រីទៀត…

  • ជនពិការភាពជាង ៤០០នាក់បានផ្តល់ឱកាសឲ្យលេងកីឡាក្នុងកម្មវិធីប្រកួតបាល់ទាត់ជនមានពិការភាពប្រចាំឆ្នាំ២០២៣

    ជនពិការភាពជាង ៤០០នាក់បានផ្តល់ឱកាសឲ្យលេងកីឡាក្នុងកម្មវិធីប្រកួតបាល់ទាត់ជនមានពិការភាពប្រចាំឆ្នាំ២០២៣

    ភ្នំពេញ៖ កុមារនិងយុវជនពិការភាពចំនួន ៤២១នាក់នៅក្នុងរាជធានីភ្នំពេញនិងមកពីបណ្តាខេត្ត ត្រូវបានផ្តល់ឱកាសដោយអង្គការផ្កាយសមុទ្រកម្ពុជាឲ្យចូលរួមលេងកីឡា តាមរយៈកម្មវិធីប្រកួតបាល់ទាត់ជនមានពិការភាព ប្រចាំឆ្នាំ២០២៣ ។ លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់ជនមានពិការភាព ប្រចាំឆ្នាំ២០២៣នេះ គឺជាគម្រោងមួយដែលគាំទ្រយ៉ាងពេញទំហឹងដោយមូលនិធិ FIFA Foundation និងសហការយ៉ាងជិតស្និតជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលដើរ តួនាទី យ៉ាងសំខាន់ក្នុងការផ្តល់ឳកាសជាច្រើនក្នុងការលេងកីឡាដល់កុមារក្រីក្រ និងជនមានពិការ ភាពនៅកម្ពុជា ។ លោកថា ការប្រកួតកីឡា សម្រាប់ជនមានពិការភាពនេះគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់សិទ្ធិជនមានពិការភាព កាត់បន្ថយការរើសអើង និងជម្រុញទឹកចិត្តជនមានពិការភាពឲ្យ ចូលរួមលេងកីឡា តាមរយៈការផ្តល់ឱកាសបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ពួកគេនៅលើ ទីលាន ។ មួយវិញទៀត កម្មវិធីនេះទៀតសោតក៏ជួយពួកគេអភិវឌ្ឍជំនាញបំណិនជីវិតសំខាន់ៗជា ច្រើនដូចជាការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទង ភាពជាអ្នកដឹកនាំជាដើម ។ សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់សម្រាប់ជនមានពិការភាពនេះបានទទួលស្វាគមន៍វត្តមានកីឡាករ កីឡាការនីមានពិការភាពផ្សេងៗគ្នាសរុបចំនួន ៤២១នាក់ ក្នុងនោះមានកីឡាករកីឡាការនីថ្លង់ ពិការភ្នែក ខ្សោយសតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ជាដើម ។ កម្មវិធីផងដែរបានប្រមូលផ្តុំកីឡាករ កីឡាការនីប្រកួតសរុបចំនួន២៥ក្រុម…

  • ពិធីប្រណាំងទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើង នៅចុងខែធ្នូនេះ

    ពិធីប្រណាំងទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើង នៅចុងខែធ្នូនេះ

    ភ្នំពេញ៖ ថ្មីៗនេះសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានប្រកាស ថា ការប្រណាំងទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើងនាចុងខែធ្នូនេះ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ តាមពិតការប្រកួតនេះ គ្រោងធ្វើឡើង តាំងពីខែសីហាមកម្លេះ ប៉ុន្ដែដោយសាររដ្ឋបាលខេត្តបាត់ដំបង ដែលជា ម្ចាស់ផ្ទះសុំ លើកពេល ព្រោះជាប់ រវល់ ជួសជុលស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយដងស្ទឹងសង្កែ និង ជួសជុលផ្លូវធ្វើប្រព័ន្ធលូរំដោះទឹកស្អុយនៅពុំទាន់រួចរាល់ ។ បើតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធបានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង “ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១០ នឹងធ្វើឡើង រយៈពេល៣ថ្ងៃគឺចាប់ពី ថ្ងៃទី២៩ដល់ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹង សង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងឆ្នាំនេះ មានវិញ្ញាសាជាច្រើន ដែលគណៈកម្មការរៀបចំ គ្រោងដាក់ឲ្យធ្វើការប្រកួត រួមមាន៖វិញ្ញាសាទូកប្រពៃណី “ខ្នាតអន្តរជាតិ” ចំណុះ១២នាក់ បុរស ចម្ងាយ៨០០ម៉ែត្រ…

  • អ្នកគាំទ្រកីឡាចំនួន ២៥០ចូលរួមក្នុងព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នា

    អ្នកគាំទ្រកីឡាចំនួន ២៥០ចូលរួមក្នុងព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នា

    (ខេត្តកណ្តាល)៖ ព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នាសម្រាប់វិញ្ញសារត់៣គីឡូនិង ៥គីឡូម៉ែត្រ ដែលរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល មានអ្នកគាំទ្រកីឡាចូលរួមរត់ចំនួន ២៥០នាក់ នាព្រឹកថ្ងៃទី១០ ឆ្នាំ២០២៣ ។ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានមានប្រសាសន៍ថា កីឡាដើម្បីទាំងអស់គ្នានេះ បានរៀបចំឡើងលើប្រភេទកីឡាចំនួន៥ មានរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី៩ដល់ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៣។ លោកថា កីឡាដើម្បីទាំងអស់គ្នានេះ មន្ទីរអប់រំយុវជននិងកីឡាបានរៀបចំឡើងមានរយៈពេល ១០មកហើយ ។ ព្រឹត្តិការណ៍កីឡានេះ ទទួលបានការឯកភាព ពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្ត កណ្តាល ក្នុងគោលបំណង ជំរុញឲ្យមហាជនងាកមកចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទ ។ ប្រធានការិយាល័យកីឡាខាងលើ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នាចាប់តាំងពីបង្កើតមកមានអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ពី១ពាន់នាក់ទៅ៣ពាន់នាក់ក្នុងមួយឆ្នាំ ក្នុងនោះមានមហាជននិងសិស្សានុសិស្ស ។ លោកថា កីឡាដើម្បីទាំងអស់គ្នា ដែលខេត្តកណ្តាលបានបង្កើតឡើងជារៀងរាល់ឆ្នាំនេះ គឺជាការរួមចំណែកទាក់ទាញយុវជននៅក្រៅតំបន់សេវាអប់រំ ឲ្យពួកគាត់ងាកមកលេងកីឡា ឆ្លាតឆ្ងាញពីអំពើរពាលា និងគ្រឿងញៀន ។…

  • កីឡាករចំបាប់កម្ពុជា ដណ្តើមបានមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍កីឡាចំបាប់អាស៊ីអាគ្នេយ៍ ២០២៣ ជូនកម្ពុជា

    កីឡាករចំបាប់កម្ពុជា ដណ្តើមបានមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍កីឡាចំបាប់អាស៊ីអាគ្នេយ៍ ២០២៣ ជូនកម្ពុជា

    កម្ពុជា ស្ថិតក្នុងលេខ៣នៃតារាងមេដាយបណ្ដោះអាសន្ន ដោយរកបានមេដាយមាស២ ប្រាក់២០ និង សំរឹទ្ធ១៤ ពីព្រឹត្តិការណ៍កីឡាចំបាប់អាស៊ីអាគ្នេយ៍ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខណ:វៀតណាម ឈរលេខ១ និងថៃ នៅលេខ២។ តារាងមេដាយបណ្ដោះអាសន្ន រយ:ពេល ៣ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយចំនួន ៣៦គ្រឿង (មាស ២ ប្រាក់ ២០ និងសំរឹទ្ធ ១៤) តាមពីក្រោយក្រុមភ្ញៀវថៃ ដែលឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦) តែនាំមុខក្រុមហ្វីលីពីន ដែលដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស ១ ប្រាក់ ១៤ និងសំរឹទ្ធ ១០)។៕ចាន់ វិចិត្រ

  • យុវតីបារាំងមួយរូបពន្យាពេលការវិលត្រឡប់ទៅប្រទេសកំណើតព្រោះតែជាប់ហ្វឹកហាត់គុនខ្មែរ

    យុវតីបារាំងមួយរូបពន្យាពេលការវិលត្រឡប់ទៅប្រទេសកំណើតព្រោះតែជាប់ហ្វឹកហាត់គុនខ្មែរ

    (ខេត្តកែប)៖ ក្នុងដំណើរទេសចរណ៍មកលេងកម្សាន្តនៅប្រទេសកម្ពុជា យុវតីជនជាតិបារាំងមួយរូប មានឈ្មោះថា អេ ម៉ា បានពន្យាពេលការវិលត្រឡប់ទៅកាន់ប្រទេសបារាំងដែលជាប្រទេសកំណើតខ្លួន ព្រោះតែជាប់ចិត្តនិងគុនខ្មែរ និងកំពុងហ្វឹកហាត់ក្រេបជញ្ជាក់គុនខ្មែរ ដើម្បីរួមចំណែកនាំយកគុនខ្មែរទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។ អេ ម៉ា បាននិយាយថា នាងបានមកដល់ប្រទេសកម្ពុជារយៈពេល២មកហើយ នាងមកកាន់ប្រទេសកម្ពុជាក្នុងដំណើរកម្សាន្តជាអ្នកទេសចរណ៍ ប៉ុន្តែពេលទៅទស្សនាប្រដាល់គុនខ្មែរ ក៏មានអារម្មណ៍ថាចូលចិត្តនិងស្រលាញ់គុនខ្មែរខ្លាំង ។ ដូច្នោះហើយទើបនាងសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរតែម្តង។ នាងថា ការហ្វឹកហាត់គុនខ្មែរនេះ នាងមិនបានប្រាប់ឱពុកម្តាយនៅប្រទេសបារាំងឲ្យបានដឹងឡើយ។ នាងគឺបានចូលហ្វឹកហាត់ដោយខ្លួនឯងប៉ុណ្ណោះ ដោយមិនទទួលបានការយល់ព្រមពីឱពុកម្តាយ ព្រោះឱពុកម្តាយរបស់នាងមិនចូលចិត្តកីឡាវាយតប់នោះទេ ។ យុវតីបារាំងវ័យ ២២ឆ្នាំរូបនេះ បានគូសបញ្ជាក់ទៀតថា សម្រាប់រូបនាង ក្នុងការចូលហ្វឹកហាត់គុនខ្មែរនេះបានកើតចេញពីក្តីស្រលាញ់ពិតប្រកដ ហើយក៏នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ក្រេបជញ្ជក់យកចំណេះដឹងគុនខ្មែរ នាំយកទៅផ្សព្វផ្សាយនៅលើពិភពលោក ។ យុវតីវ័យ២២ឆ្នាំជនជាតិបារាំងរូបនេះ បានអះអាងទៀតថា នាងមិនត្រឹមតែចូលចិត្តគុនខ្មែរនោះទេ នាងក៏ចូលចិត្ត និងចង់បានបុរសខ្មែរយកធ្វើជាគូជីវិតថែមទៀតផង ព្រោះថា បុរសខ្មែរមានចរិកលក្ខណៈសុភាពរាបសារចេះស្រលាញ់និងយល់ចិត្តស្រី្តជាភរិយាច្រើន។ សូមបញ្ជាក់ថា យវតីជនជាតិបារាំង អេ ម៉ា បានហ្វឹកហាត់គុនខ្មែរក្នុងក្លិបប្រដាល់គុនខ្មែរ SUOER FIGHT & GMYនៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ ប្រកួតលើកទី១ក្នុងព្រឹត្តិការណ៍បុណ្យលើកទី១០ ជុំទី៣ ទទួលបានជ័យជម្នះលើកីឡាការិនីសៃ សីហា មកពីក្លិប…

  • អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង ក្នុងថ្ងៃដំបូងជើងឯក អាស៊ីអាគ្នេយ៍ ក្នុងនាមជាម្ចាស់

    អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង ក្នុងថ្ងៃដំបូងជើងឯក អាស៊ីអាគ្នេយ៍ ក្នុងនាមជាម្ចាស់

    ភ្នំពេញ- អត្តពលិកកីឡាចំបាប់ កម្ពុជា ដណ្ដើម បានមេដាយ ចំនួន ១៤គ្រឿង ក្នុងថ្ងៃដំបូង កាលពីថ្ងៃទី០៦ ខែធ្នូម្សិលមិញ ពីព្រឹត្តការណ៍ប្រកួតកីឡា ចំបាប់ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដោយប្រកួតលើប្រភេទអាយុក្រោម ១៧ឆ្នាំបុរស-នារីប៉ុណ្ណោះ ដែលមានវិញ្ញាសាសរុបចំនួន ២៤។ ក្នុងដំណើរការប្រកួតពេញ ១ថ្ងៃ ក្រុមកីឡាចំបាប់ យុវជនកម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាង មេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើម បានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧) ខណៈវៀតណាម ឈរកំពូលតារាង ដណ្ដើម បានមេដាយ ច្រើនជាងគេសរុប ២៤គ្រឿង (មាស ១៩ និងប្រាក់ ៥) និងថៃ ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១)។…

  • លោក ខេស៊ី បាណេត៖ ជោគជ័យ នៅស៊ីហ្គេម ២០២៣ ទើបធ្វើឲ្យកម្ពុជា ត្រូវបានអាស៊ីអាគ្នេយ៍គាំទ្រឲ្យធ្វើម្ចាស់ផ្ទះជើងឯកចំបាប់អាស៊ីអាស៊ីគ្នេយ៍ម្តងទៀត

    លោក ខេស៊ី បាណេត៖ ជោគជ័យ នៅស៊ីហ្គេម ២០២៣ ទើបធ្វើឲ្យកម្ពុជា ត្រូវបានអាស៊ីអាគ្នេយ៍គាំទ្រឲ្យធ្វើម្ចាស់ផ្ទះជើងឯកចំបាប់អាស៊ីអាស៊ីគ្នេយ៍ម្តងទៀត

    ភ្នំពេញ៖ កម្ពុជាត្រូវបានប្រទេសក្នុងតំបន់អាស៊ាន គាំទ្រឲ្យធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ជាថ្មីម្តងទៀត ក្រោយកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនពីព្រឹត្តកីឡាណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន នៅវិទ្យាស្ថាន CamEd Business School កាលពីម្សិលមិញ។ លោក ខេស៊ី បាណេត បានបន្ថែមថា មូលហេតុចម្បង ដែលបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្តល់ការគាំទ្រដល់កម្ពុជា ដោយសារកម្ពុជារៀបចំបានល្អ ទាំងស៊ីហ្គេម ឆ្នាំ២០២៣ និងជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២កន្លងទៅ ជាពិសេសមានហេដ្ឋារចនាសម័ន្ធល្អ បដិសណ្ឋារកិច្ចល្អ មន្ត្រីអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិកាត់សេចក្តីប្រកបដោយយុត្តិធម៌ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ។ អនុប្រធានសហព័ន្ធចំបាប់រូបនេះ បានសង្កត់ធ្ងន់ថា ៖ ការប្រកួតកីឡាចំបាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះ គឺជាការប្រកួតធំជាងគេ ដោយមានអត្តពលិក រហូតដល់២៧៦នាក់ ដែលមកពីប្រទេសអាស៊ីអាគ្នេយ៍ចូលរួម មានវៀតណាម ឡាវ ថៃ សិង្ហបូរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងកម្ពុជាជាម្ចាស់ផ្ទះ «ដើម្បីបង្កើនគុណភាព និងសិទ្ធផលអាជ្ញាកណ្តាលកម្ពុជា…

  • អតីតកីឡាករវាយកូនបាល់ប្រទេសបែលហ្ស៊ិកមកទស្សនៈកិច្ច និងចែករំលែក បទពិសិធន៍ ដល់កីឡាករវាយកូនបាល់កម្ពុជា

    អតីតកីឡាករវាយកូនបាល់ប្រទេសបែលហ្ស៊ិកមកទស្សនៈកិច្ច និងចែករំលែក បទពិសិធន៍ ដល់កីឡាករវាយកូនបាល់កម្ពុជា

    ភ្នំពេញ៖ អតីតកីឡាករវាយកូនបាល់អាជីពរបស់ប្រទេសបែលហ្ស៊ិក លោក Christophe Rochus បានដឹកនាំក្រុមគ្រួសាររបស់លោក មកទស្សនៈកិច្ចនៅសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងចែករំលែកបទពិសោធន៍បច្ចេកទេសខ្លះៗដល់កីឡាករវាយកូនបាល់កម្ពុជា នាព្រឹកថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០២៣ ។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ថ្លែងឲ្យដឹងថា ដំណើរទស្សនៈកិច្ចរបស់ លោក Christophe Rochusមកកាន់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមានរយៈពេល២ថ្ងៃ ដោយលោកចង់មើលឃើញផ្ទាល់នូវកម្មវិធីអភិវឌ្ឍរបស់សហព័ន្ធលើវិស័យកីឡាវាយកូនបាល់របស់កម្ពុជា ហើយលោក ក៏មានគម្រោងសហការជួយដល់កម្ពុជាក្នុងនាមចំណងមិត្តភាពផងដែរ ។ លោក Christophe Rochus បានមានប្រសាសន៍ថា លោកបានមកដល់ប្រទេសកម្ពុជានេះ ជាលើកទី១ហើយ បន្ទាប់ពីលោកបញ្ចប់ទស្សនៈកិច្ចក្នុងដំណើរកម្សាន្តនៅប្រទេសវៀតណាម ហើយពេលដែលលោកមកដល់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោកបានមើលឃើញថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាពិតជាខិតខំប្រែងប្រែងខ្លាំងណាស់លើការបណ្តុះបណ្តាលធនធានកីឡាករកីឡាការិនី ។ ពេលមើលឃើញការខិតខំប្រែងរបស់សហព័ន្ធដូចនេះ លោក ក៏មានគម្រោងនឹងសហការជួយដល់សហព័ន្ធវាយកូនបាល់កម្ពុជានៅពេលឆាប់ៗខាងមុខនេះផងដែរ ។ គួររំលឹកថា លោក Christophe Rochus ជាអតីតកីឡាករវាយកូនបាល់ប្រទេសបែលហ្ស៊ិក កើតនៅក្នុងឆ្នាំ១៩៧៨ ។ បច្ចុប្បន្នលោកមានអាយុ៤៤ឆ្នាំ មានកូនប្រុសស្រី ២នាក់ ។ ក្នុងអាជីពជាកីឡាករវាយកូនបាល់អតីតកីឡាករល្បីរូបនេះបានឈរនៅចំណាត់ថ្នាក់លេខ៣៧ក្នុងតារាងចំណាត់ពិភពលោក ហើយ…

  • មនុស្សជាងមួយម៉ឺននាក់ចូលរួមទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរឆ្នាំនេះ

    មនុស្សជាងមួយម៉ឺននាក់ចូលរួមទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរឆ្នាំនេះ

    ភ្នំពេញ៖ ដោយសារកម្ពុជា ជាគោលដៅទេសចរណ៍ដ៏សំខាន់ លើ ពិភព លោកទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាល ម៉ារ៉ាតុង លើកទី២៨ នៅ មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប មានអ្នកចូលរួមជាងមួយម៉ឺន នាក់ ដែលចំនួនកើនឡើងជិតពាក់កណ្ដាល បើធៀបទៅនឹង ឆ្នាំ ២០២២ ។នេះយោងតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ថោង ខុន ទេស រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅ ក្នុង ពិធីបើក ទិវារត់ប្រណាំងអន្តរជាតិពាក់ កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើក ទី២៨ ឆ្នាំ២០២៣។ ឯកឧត្តមបន្តថា ព្រឹត្តិការណ៍នេះបានស្រូបទាញអ្នកចូលរួមសរុបចំនួន ១០,១៥៤ នាក់ ក្នុងនោះអត្តពលិកខ្មែរចំនួន ៦,៥០០នាក់ និង អត្តពលិក អន្តរជាតិចំនួន ៣,៦៥៤នាក់ មកពី ៧៨ប្រទេស ដោយ មានការកើនឡើង ៤០% ធៀបនឹងឆ្នាំ២០២២។ ក្នុងនោះអ្នកចូលរួម ច្រើនជាងគេ គឺមកពីប្រទេសអង់គ្លេស សហរដ្ឋ អាមេរិក និង បារាំង»…