Category: កីឡា

  • ក្រុមកីឡាហុកគីក្រសួងមហាផ្ទៃដណ្ដើមបានជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ទាំងបុរស-នារី

    ក្រុមកីឡាហុកគីក្រសួងមហាផ្ទៃដណ្ដើមបានជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ទាំងបុរស-នារី

    ភ្នំពេញ៖ ការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែល ជាការប្រកួតលើកដំបូង ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីក្រសួង អប់រំ យុវជន និងកីឡា ដែលបានដំណើរការប្រកួតរយៈបួន ថ្ងៃបាន បញ្ចប់ការ ជាផ្លូវការហើយ ដោយក្រុមកីឡាហុកគីក្រសួងមហាផ្ទៃ ទាំងបុរស និងនារី ជាអ្នកគ្រង់តំណែងជើងឯក។ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានឱ្យ ដឹង ថា ជើងឯកថ្នាក់ជាតិលើកដំបូងនេះ ថ្វីត្បិតទើបតែបញ្ចប់ពី ព្រឹត្តិការណ៍ ស៊ីហ្គេមក៏ពិតមែន ប៉ុន្តែកីឡាករ កីឡាការិនីនៅតាម បណ្តា ក្លិ ប បានបង្កើនការហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អប្រសើរ។ ជាក់ស្តែង ក្នុង ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ សង្កេតឃើញថា ក្រុម ចូលរួមទាំងអស់ មានការអភិវឌ្ឍសមត្ថភាពគួរកត់សម្គាល់។ លោកបន្តថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គោលដៅ ចម្បងផ្តល់ឱកាសប្រកួតប្រជែងសម្រាប់កីឡាករ កីឡាការិនី បាន បង្ហាញពីសមត្ថភាព និងដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បី សហព័ន្ធផ្តល់អនុសាស្រ្ត កែខៃចំណុចខ្វះខាតឈានឆ្ពោះទៅរក សក្តានុពល ។មួយវិញទៀត ក៏ផ្តោតសំខាន់លើការវាយតម្លៃចំណុចខ្លាំង…

  • ការប្រកួតកីឡាគុនខ្មែរពិភពលោកជាព្រឹត្តិការណ៍បង្ហាញឱ្យប្រជាជាតិ ពិភពលោក បានស្គាល់គុនខ្មែរកាន់តែច្បាស់

    ការប្រកួតកីឡាគុនខ្មែរពិភពលោកជាព្រឹត្តិការណ៍បង្ហាញឱ្យប្រជាជាតិ ពិភពលោក បានស្គាល់គុនខ្មែរកាន់តែច្បាស់

    ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងទៅកាន់អ្នកចូលរួមថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ឯកគុនខ្មែរជើងឯក ពិភពលោក គឺ ដើម្បីបង្ហាញឱ្យប្រជាជាតិ ពិភព លោក បាន ស្គាល់គុនខ្មែរកាន់តែច្បាស់។ តាមកម្មវិធីដែលបានគ្រោងទុក ព្រឹត្តិការណ៍ការប្រកួតកីឡាគុនខ្មែរ ជើងឯកពិភពលោកលើកទី៤ ឆ្នាំ២០២៣ នឹងដំណើរការ ប្រកួត រយៈពេលបីថ្ងៃ នៅទឹកដីអង្គរខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ដ ល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែង បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣នេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន ១០០ នាក់ មកពី១៧ ប្រទេស ។ការរៀបការប្រកួតនេះក្នុងគោលបំណងទី១. ផ្សព្វផ្សាយ សកម្មភាពគុនខ្មែរ ជាពិសេស ដើម្បីរក្សានូវអ្វី ដែលដូនតា បានបន្សល់ ទុកឱ្យកូនចៅជំនាន់ក្រោយ។ ទី២. ជាការអភិឌ្ឍគុនខ្មែរ…

  • ការរប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ទេព ឃុនណា MEMORIAL CUPជាផ្នែមួយនៃការអភិវឌ្ឍយុវជនកីឡាវាយកូនបាល់

    ការរប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ទេព ឃុនណា MEMORIAL CUPជាផ្នែមួយនៃការអភិវឌ្ឍយុវជនកីឡាវាយកូនបាល់

    (ភ្នំពេញ)៖ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួត លោក ជា ពៅ បានថ្លែង ប្រាប់អ្នកព័ត៌មាន នៅក្នុងកម្មវិធីការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា MEMORIAL CUP នាព្រឹកថ្ងៃទី១៨ ខែ វិច្ឆិកា នាពហុកីឡដ្ឋានជាតិមរតកតេជោថា ការប្រកួតកីឡាវាយកូនបាល់ ទេព ឃុនណា MEMORIAL CUP មានកីឡាករកីឡាការិនីចូលរួមចំនួនសរុប៤៥នាក់ មកពី៤រាជធានី-ខេត្ត មានរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងខេត្តកែប ដោយធ្វើការប្រកួតលើ៤ប្រភេទអាយុមានដូចជា៖ អាយុក្រោម១០ឆ្នាំ បុរស- នារី អាយុក្រោម១២ឆ្នាំបុរស-នារី អាយុក្រោម១៤ឆ្នាំបុរស-នារីនិងអាយុក្រោម ១៦ឆ្នាំបុរស-នារី។ លោកថា នេះជាឆ្នាំទី២៨ហើយ ដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការរៀបចំរបស់ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ ត្រូវជាកូនប្រុសបង្កើត បានរៀបចំការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា ដែលជាអតីតកីឡាករជម្រើសជាតិវាយកូនបាល់របស់កម្ពុជាក្នុងអំឡុង ទសវត្សឆ្នាំ១៩៦០ ។ ការរៀបចំជារៀងរាល់ឆ្នាំនេះ ជាការរំលឹកដល់វិញ្ញាខ័ណ្ឌ លោក ទេព…

  • មុខវិជ្ជាអប់រំកាយបែបថ្មីអាចជួយឲ្យសិស្សអភិវឌ្ឍខ្លួនក្លាយជាអ្នកកីឡាអាជីព

    មុខវិជ្ជាអប់រំកាយបែបថ្មីអាចជួយឲ្យសិស្សអភិវឌ្ឍខ្លួនក្លាយជាអ្នកកីឡាអាជីព

    (ភ្នំពេញ)៖ មុខវិជ្ជាអប់រំកាយបែបថ្មី កីឡាដើម្បីទាំងអស់គ្នា ដែលចង ក្រង រៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុន សហការ ជាមួយក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមផ្សព្វផ្សាយ ជាជំហ៊ានៗ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្នុងខណ្ឌគោលដៅចំនួន ៥មានដូចជា៖ ខណ្ឌខណ្ឌច្បារអំពៅ ដង្កោ ទួលគោក ចំការមន និង មាន ជ័យ និងខេត្តគោលដៅចំនួន២ដូចជាខេត្តស្វាយរៀង និង ខេត្តបាត់ដំបង ។ មុខវិជ្ជាអប់រំកាយបែបថ្មីនេះ បានចាប់ផ្តើមអនុវត្តគម្រោងផ្សព្វផ្សាយ ក្នុងឆ្នាំ២០១៩ ដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ហើយ ការ ផ្សព្វ ផ្សាយនេះ គឺបានផ្តោតសំខាន់តែលើការបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូចាប់ពីថ្នាក់បឋមទៅដល់ថ្នាក់វិទ្យាល័យ ក្នុងនោះ សម្រាប់លោក គ្រូអ្នកគ្រូថ្នាក់បឋមសិក្សាមាន៧មុខវិជ្ជា និងថ្នាក់ អនុវិទ្យាល័យ និង វិទ្យាល័យមានបណ្តុំ៧មុខវិជ្ជារង ។ នៅក្នុង មុខ វិជ្ជា អប់រំកាយបែបថ្មី មានប្រភេទកីឡាជំនាញជាច្រើនត្រូវបានដាក់បញ្ចូលកម្មវិធីសិក្សារបស់សិស្សជួយឲ្យសិស្សមានសុខភាពមាំមួន និងអាចចាប់យកកីឡាជំនាញ ណាមួយដែលពួកគាត់ចូលចិត្តចាប់យកជាកីឡាអាជីពផងដែរ។ ព្រោះនៅក្នុងការបង្រៀនមុខវិជ្ជាអប់រំកាយបែបថ្មីនេះ គឺបានបង្រៀនមូលដ្ឋានគ្រឹះនៃកីឡាជំនាញចាប់តាំងពីថ្នាក់បឋមសិក្សាមករហូតដល់ថ្នាក់វិទ្យាល័យ ។ កញ្ញា…

  • ការប្រកួតជើងឯកកីឡាវាយសីថ្នាក់ជាតិនឹងក្លាយជាផ្នែកមួយដ៏សំខាន់ផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី តាមបណ្ដាក្លិប បានបង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន

    ការប្រកួតជើងឯកកីឡាវាយសីថ្នាក់ជាតិនឹងក្លាយជាផ្នែកមួយដ៏សំខាន់ផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី តាមបណ្ដាក្លិប បានបង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ កីឡាវាយសីជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការឧបត្ថម្ភថវិកា ពីក្រសួងអប់រំយុវជននិងកីឡា ចាប់ដំណើរការប្រកួតហើយនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិ ដោយមានប្រតិភូដឹកនាំ និងកីឡាករ-កីឡាការិនី ចូលរួមច្រើនជាងឆ្នាំមុនៗ សរុបប្រមាណ ២១២នាក់ចូលរួមប្រកួតប្រជែង ។ ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការ វាយសី ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុបចំនួន ២១២នាក់ មកពី ១៦ក្លិបទូទាំងប្រទេសចូលរួម បើប្រៀបធៀបទៅនឹងការប្រកួតឆ្នាំមុនៗមានការកើនឡើងច្រើន គួរឲ្យកត់សម្គាល់ ដែលនេះបានបង្ហាញពីភាពរីកចម្រើន ក្នុងវិស័យកីឡាវាយសីកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម លី កុសល ជាប្រធានសហព័ន្ធ ដែលលោក តែងតែ គិតគូរ យកចិត្តទុកដាក់ជំរុញគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី គ្រូបង្វឹក តាមបណ្ដាក្លិប ក៏ដូចជាក្រុមជម្រើសជាតិ និង មន្ដ្រីរបស់សហព័ន្ធផងដែរ…

  • កូនប្រុសពៅស្តេចប្រដាល់អេភូថង គេចមិនផុតពីការឡើងសង្វៀនគុនខ្មែរឡើយ ខណៈបច្ចុប្បន្នកំពុងសំងំហ្វឹកហាត់

    កូនប្រុសពៅស្តេចប្រដាល់អេភូថង គេចមិនផុតពីការឡើងសង្វៀនគុនខ្មែរឡើយ ខណៈបច្ចុប្បន្នកំពុងសំងំហ្វឹកហាត់

    (ភ្នំពេញ)៖ ទស្សនិកជនអ្នកគាំទ្រប្រដាល់គុនខ្មែរ ពិតណាស់ធ្លាប់ឃើញតែវត្តមានកូនប្រុសស្រី ៣នាក់របស់ស្តេច ប្រដាល់អេ ភូថង មានកីឡាការិនី អេ យ៉ានុត អេ វិរៈខាំឈិត ហៅម៉ឺនមេឃា និងកីឡាករ អេ អាំម៉ារិន បង្ហាញវត្តមានប្រកួតជាញឹកញាប់នៅលើសង្វៀនគុនខ្មែរ ។ ប៉ុន្តែពុំធ្លាប់ឃើញវត្តមានកូនប្រុសពៅ ឈ្មោះ អេ ឡិច ដែលជាកូនប្រុសទី៤ បង្ហាញសកម្មភាពហ្វឹកហាត់ និងឡើងប្រកួតតាមសង្វៀនដូចបងៗនោះទេ ។ បើយោងតាមការរៀបរាប់ប្រាប់ពី ស្រ្តីជាម្តាយ អ្នកស្រី ស សុម៉ាលី ប្រពន្ធស្តេច ប្រដាល់ អេ ភូថង បានបញ្ជាក់ថា បច្ចុប្បន្ននេះ កូនប្រុសពៅរបស់គាត់មានអាយុ១៥ឆ្នាំ កំពុងហ្វឹកហាត់ប្រដាល់ជាមួយបងៗនិង ឪពុក ក្នុងក្លិប អិនភីអិន សសុមាលី គុនខ្មែរ ដែលជាក្លិបរបស់លោកស្រីផ្ទាល់ ។ លោក ស្រី បញ្ជាក់ទៀតថា អេ ឡិច កូនប្រុសទី៤នេះ បើនិយាយពីកាយសម្បទា និងទម្ងន់ជើង អាចល្អជាងបងទៅទៀត តែចម្លែកកូនប្រុសម្នាក់នេះ…

  • វីរកីឡាករ សាលី អ៊ូមើត ត្រូវបានសហព័ន្ធកីឡាម៉ូតូទឹក តែងតាំជាអគ្គលេខាធិការ

    វីរកីឡាករ សាលី អ៊ូមើត ត្រូវបានសហព័ន្ធកីឡាម៉ូតូទឹក តែងតាំជាអគ្គលេខាធិការ

    (ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ផ្ដល់សេចក្ដីទុកចិត្តតែងតាំង វីរកីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត ជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាឡើងវិញ បន្ទាប់ពីបញ្ចប់ភារកិច្ចដ៏ជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីពេលថ្មីៗ នៅសាលប្រជុំនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា បន្ទាប់ពីសហព័ន្ធ បានបង្កើតឡើងនៅ (ឆ្នាំ២០១៧) កីឡាករ សាលី អ៊ូមើត ធ្លាប់ជាអគ្គលេខាធិការម្ដងរួចមកហើយ តែដោយសារលក្ខខណ្ឌប្រកួតស៊ីហ្គេម មិនអនុញ្ញាតឲ្យកីឡាករមានតួនាទី ២ (ជាកីឡាករផង ជាមន្ដ្រីសហព័ន្ធផង) ទើបសហព័ន្ធតម្រូវឲ្យ អ៊ូមើត លាលែងពីតំណែង ដើម្បីប្បំពេញតួនាទីជាកីឡាករ ដណ្ដើមមេដាយមាសជូនជាតិ ។ក្រោយប្រកួតស៊ីហ្គេមដ៏ជោគជ័យ ដោយមើលឃើញពីការខិតខំប្រឹងប្រែង សាលី អ៊ូមើត បានសាងស្នាដៃជូនសហព័ន្ធ និងប្រទេស គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏សម្រេចផ្ដល់ការគាំទ្រឲ្យរូបលោកធ្វើជា អគ្គលេខាធិការ ជាថ្មី នាពេលនេះ ។ លោក សាលី អ៊ូមើត បានសម្ដែងក្ដីរីករាយ…

  • ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ទូទាំងប្រទេសអាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព

    ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ទូទាំងប្រទេសអាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព

    (ភ្នំពេញ)៖ ជើងឯកថ្នាក់ជាតិកីឡាប៊ូលនិងប៉េតង់ ឆ្នាំ២០២៣ បានបើកការប្រកួតជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នៅក្នុងទីលានកីឡាប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីសម្ព័ន្ធ ក្លិប ចំនួន ៥៣ មក ពី១២ រាជធានី ខេត្ត ។ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រៀបចំឡើងក្នុងគោលបំណងលើក ស្ទួយវិស័យ កីឡាប៊ូល និងប៉េតង់កម្ពុជា បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លិប និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ទូទាំង ប្រទេសអាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព ហើយក៏ជាវេទិកាសម្រាប់សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា សម្លឹងមើល កីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៊ូល និងប៉េតង់ មកចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ យុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់ទៀត ។…

  • ក្លិបកីឡាវាយសីចំនួន១៦ គ្រោងចូលរួម ក្នុងការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣

    ក្លិបកីឡាវាយសីចំនួន១៦ គ្រោងចូលរួម ក្នុងការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣

    (ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានជូនដំណឹងជាផ្លូវការ ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ មានក្លិបកីឡាវាយសីទូទាំងប្រទេសដាក់ពាក្យសុំសិទ្ធិចូលរួមប្រកួតប្រជែងចំនួន១៦ ក្លិប ដោយធ្វើ្កការប្រកួតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងទីលានកីឡាវាយសីរបស់សហព័ន្ធ ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំក។ ការប្រកួតនេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានសហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡានៃក្រសួងអប់រំយុវជននិងកីឡា ដើម្បីចំរាញ់ជ្រើសរើសយកកីឡាករកីឡាការិនីដែលមានសមត្ថភាព មកបំប៉នហ្វឹកហាត់ជាមួយសហព័ន្ធត្រៀមប្រកួតតំណាងជាតិសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខ។ ឧត្តម សេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ មាន៧វិញ្ញាសា ដូចជា៖ វិញ្ញាសា ឯកក្តជន ១.វិញ្ញសាបុរសអាយុ១៩ឆ្នាំឡើង វាយទោល កើតមុនឬនៅក្នុងឆ្នាំ២០០៤។ វិញ្ញាសាយុវជនក្រោម១៨ឆ្នាំ កើតមុនឬក្រោយឆ្នាំ២០០៥។ វិញ្ញាសានារីក្រោមអាយុ១៨ឆ្នាំ វាយទោល កើតមុនឬក្រោយឆ្នាំ២០០៥។ ២.វិញ្ញាសាវាយគូ បុរស. វិញ្ញាសា វាយគូអាយុ១៩ឆ្នាំឡើង កើតមុនឬនៅឆ្នាំ២០១៤។ វាយគូយុវជនអាក្រោម១៨ឆ្នាំ កើតមុនឬក្រោយឆ្នាំ២០០៥។ វិញ្ញសាវាយគូនារី អាយុ១៩ឆ្នាំឡើង កើតមុនឬនៅឆ្នាំ២០០៤។ គ.វិញ្ញាសា វាយគូចម្រុះបុរសនិងនារី មិនគិតអាយុ។ សូមជម្រាប់ថា ជារៀងរាល់ឆ្នាំ…

  • យុវជនវាយកូនបាល់២ខេត្តនឹងចូលរួមការប្រកួតវាយកូនបាល់ពានរង្វាន់ទេព ឃុនណា MEMORIAL CUP

    យុវជនវាយកូនបាល់២ខេត្តនឹងចូលរួមការប្រកួតវាយកូនបាល់ពានរង្វាន់ទេព ឃុនណា MEMORIAL CUP

    (ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រកាសជាផ្លូវ ការណ៍ ថា នឹងរៀបចំការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា MEMORIAL CUP រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ ទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។ ការប្រកួតនេះ មានយុវជនកីឡាវាយកូនបាល់មកពីខេត្តចំនួន ២ចូល រួម ដូចជា៖ ខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយធ្វើការប្រកួតលើ៤ ប្រ ភេទ អាយុ បុរស អាយុក្រោម១០ អាយុក្រោម១២ឆ្នាំ អាយុក្រោម១៤ និងអាយុក្រោម១៨ ។រីឯនារី មាន៤ប្រភេទអាយុដូចបុរសដែរ នារីអាយុ ក្រោម១០ អាយុក្រោម១២ឆ្នាំ អាយុក្រោម១៤ និងអាយុក្រោម១៨ ។ លោក ទេព រីទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែង បញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ទេព ឃុនណា MEMORIAL CUP ដែល…