-
ម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយសរុប១៤គ្រឿងពីការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០៣ ដែលកម្ពុជាធ្វើជាម្ចាស់ ដំណើរការប្រកួតរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែ តុលា រហូតដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានមរតកតេជោ កម្ពុជា ដណ្តើមបានមេដាយសរុបចំនួន១៤គ្រឿង ក្នុងមេដាយ មាស១ ប្រាក់៦ និងសំរិទ្ធ៧គ្រឿង។ សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ី អាគ្នេយ៍ ឆ្នាំ២០២៣នេះ ប្រទេសដែលដណ្តើមបានចំណាត់ថ្នាក់ លេខ១ ប្រទេសមីយ៉ាន់ម៉ា ឈ្នះមេដាយសរុប ១៧គ្រឿង មេដាយមាស១១ មេដាយប្រាក់៤ និងសំរិទ្ធ២គ្រឿង។ ប្រទេសដែលឈរនៅចំណាត់ថ្នាក់លេខ២កម្ពុជា ឈ្នះមេដាយសរុបចំនួន ១៤គ្រឿង មាស១ ប្រាក់៦ និងសំរិទ្ធ ៧គ្រឿង។ ប្រទេសឈរនៅចំណាត់ថ្នាក់លេខ៣ ទីម័រលេស ឈ្នះមេដាយសរុប ១០គ្រឿង មេដាយប្រាក់១ និងសំរិទ្ធ៩គ្រឿង ។ ប្រទេសឈរនៅចំណាត់លេខ៤ប្រទេសឡាវ ឈ្នះមេដាយសរុប៣គ្រឿង ប្រាក់ សំរិទ្ធ២ ៕ រូបភាព និងអត្ថបទ ៖ ជាវ ចន្ធូ
-
វិញ្ញាសាវាយគូនារីកម្ពុជា រកបានមេដាយមាស១ ពីការប្រកួតកីឡា វាយ សី ជើងឯកយុវជនអាស៊ីអាគ្នេយ៍ឆ្នាំអាយុក្រោម១៥ និង១៧ឆ្នាំ ២០២៣

(ភ្នំពេញ)៖ កីឡាការិនីវាយសីកម្ពុជាវិញ្ញាសាវាយគូរកបានមេដាយ មាសមួយជូនកម្ពុជា មុននេះបន្តិច ពីការប្រកួតកីឡាវាយសីយុវជន ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយយកឈ្នះកីឡាការិនីប្រទេស ទីម័រលេស ក្នុងវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៣។ មេដាយមាសនេះរកបានដោយកីឡាការិនី លឿង ម៉ាលីនិច្ច ចាប់ដៃ ជាមួយកីឡាការិនីសុខ សុម៉ាលីតា យកឈ្នះកីឡាការិនីប្រទេស ទីម័រលេស ក្នុងលទ្ធផល២ទសិតទល់០ ក្នុងពិន្ទុសិតទី១ ២១ទល់៣ និងសិតទី២ ២១ទល់និង៤។ សម្រាប់ការប្រកួតក្នុងជើងឯកយុវជនអាស៊ីអាគ្នេយ៍ព្រឹកនេះ កម្ពុជា នូវមានវិញ្ញសាច្រើនទៀត ដណ្តើមមេដាយមាស ខណៈនេះកម្ពុជា មានមេដាយក្នុងដៃចំនួន៣គ្រឿង ក្នុងនោះមេដាយប្រាក់ពីគ្រឿង ដណ្តើមក្នុងវិញ្ញសាវាយក្រុមចម្រុះអាយុក្រោម១៥ និងអាយុក្រោម ១៧ឆ្នាំ និងមេដាយមាស រកបានលើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ៕ រូបភាព ជាវ ចន្ធូ
-
វាយសីជើងឯកអាស៊ីអាគ្នេយ៍ផ្តាច់ព្រ័ត្រស្អែកនេះស្ទើតែគ្រប់វិញ្ញាសាកម្ពុជា បានឡើងទៅប្រជែងដណ្តើមមេដាយមាស

(ភ្នំពេញ)៖ គិតមកត្រឹមថ្ងៃប្រកួតទី៤ ត្រូវនិងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ការប្រកួតកីឡាវាយសីយុវជនជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម១៥ និង១៧ឆ្នាំ ឆ្នាំ២០២៣ វិញ្ញសាប្រកួតជាក្រុមចម្រុះទាំងពីរប្រភេទអាយុបានបញ្ចប់ ខណៈវិញ្ញសាប្រកួតឯកក្តជន បុរស- នារី វិញ្ញាវាយគូបុរស-នារី និងវិញ្ញសាប្រកួតវាយគូចម្រុះបានចម្រាញ់រកឃើញជើងខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសហើយ ដែលនឹងដំណើរការប្រកួតចាប់ពីម៉ោង៩ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ វិញ្ញសាប្រកួតឯកក្តជនបុរសក្រោមអាយុ១៥ឆ្នាំ ដណ្តើមមេដាយមាស កីឡាករកម្ពុជា Oun Pannharith ប្រកួតជាមួយកីឡាករប្រទេសមីយ៉ាន់ម៉ា Ye lin htet ។ វិញ្ញសាប្រកួតបុរសអាក្រោម១៧ឆ្នាំ កីឡាករកម្ពុជាPhearong saksa ប្រកួតជាមួយកីឡាករ ប្រទេសមីយ៉ាន់ម៉ាBhone htet zawដណ្តើមមេដាយមាស ។ វិញ្ញសាប្រកួតឯកក្តជននារីអាយុក្រោម១៧ឆ្នាំ កីឡាការិនីកម្ពុជា Sok somalyta ប្រកួតប្រជែងដណ្តើមមេដាយមាសជាមួយកីឡាការិនីប្រទេសមីយ៉ាម៉ា Yoon lae eain ។ កីឡាការិនីកម្ពុជា Loeung malynich ប្រកួតជាមួយកីឡាការិនីប្រទេសមីយ៉ាន់ម៉ាEaint chit phoo ដណ្តើមមេដាយមាស ។ វិញ្ញសាប្រកួតវាយគូបុរសអាយុ១៥ឆ្នាំកីឡាករកម្ពុជា…
-
អគ្គលេខាធិការស្ប៉ាស្យាល់អូឡាំពិក ៖ វិស័យកីឡាជនពិការ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយឥតឈប់ឈរ

ភ្នំពេញ៖ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិឆ្នាំ២០២៣ និងកម្មវិធីអប់រំសុខភាពអាណាព្យាបាលបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការ១ថ្ងៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការចូលរួមពីឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងឯកឧត្តមរដ្ឋមន្ត្រី ។ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានជម្រាបជូនថា យោងតាមផែនការប្រចាំឆ្នាំ២០២៣ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា និងយោងតាមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរៀបចំដំណើរការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ និងកម្មវិធីអប់រំសុខភាពអាណាព្យាបាល ក្នុងគោលបំណងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីរាជធានីខេត្ត អង្គការ សមាគមបានជួបជុំគ្នា ដើម្បីវាស់ស្ទង់សមត្ថភាព ចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយរវាងកីឡាករ កីឡាការិនីបញ្ញាខ្សោយ ជាពិសេស គឺលោកវេជ្ជបណ្ឌិតបានណែនាំ អប់រំពីរបៀបថែទាំសុខភាព ក្នុងការរស់នៅប្រចាំថ្ងៃរបស់អាណាព្យាបាល និងកីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ។ លោកអគ្គលេខាធិការ បន្ថែមថា ការប្រកួតមិនមែន ដើម្បីជ័យជម្នះតែម្យ៉ាងនោះទេ ពោលគឺផ្តោតសំខាន់លើចំណងមិត្តភាព…
-
កម្ពុជាឈ្នះមេដាយប្រាក់ ១ទៀត លើវិញ្ញាសាយុវជនអាយុ ១៧ឆ្នាំ ប្រកួតជាក្រុម ក្នុងការប្រកួតកីឡាវាយសីជើងឯក យុវជនអាស៊ី អាគ្នេយ៍

(ភ្នំពេញ)៖ កម្ពុជាឈ្នះមេដាយប្រាក់ ១ទៀត ដែលនេះជា មេដាយប្រាក់ទី២ហើយ សម្រាប់ម្ចាស់ផ្ទះកម្ពុជា ដែលរកបាន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៥និង១៧ឆ្នាំ ដែលដំណើរការប្រកួតនៅក្នុងពហុកីឡដ្ឋានមរតកតេជោ ខណៈមេដាយប្រាក់ទី១របស់កម្ពុជារកបានដោយវិញ្ញសាប្រកួតជាក្រុមអាយុ១៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៣ម្សិលមិញ។ មេដាយប្រាក់ទី២នេះ ក្រុមកម្ពុជាអាយុក្រោម១៧ឆ្នាំ បានចាញ់ក្រុមវាយសីប្រទេសមីយ៉ាន់ម៉ាដោយលទ្ធផលស្វិតស្វាញ២សិតទល់និង៣សិត។ ហើយលទ្ធផលនេះ ត្រូវបានកីឡាការិនី លឿង ម៉ាលីនិច្ច តំណាងឲ្យមិត្តរួមក្រុមលើកឡើងថា នេះជាលទ្ធផលល្អមួយហើយសម្រាប់ក្រុមរបស់នាង ព្រោះថា ការប្រមូលផ្តុំមានរយៈពេលខ្លីបានធ្វើឲ្យនាងមានបញ្ហាសាច់ដុំ ដែលធ្វើឲ្យការប្រកួតវិញ្ញាសាឯកក្តជនត្រូវបានចាញ់ជាមួយនឹងការប្រកួតវាយគូម៉ិច។ ទោះជាបែបនេះក្តី នាងបានចាត់ទុកថា មេដាយប្រាក់ដែលទទួលបាននេះ ជាមោទនភាព ព្រោះវាជាការចូលរួមលើកទី១ក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិ។ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ចាត់ទុកមេដាយ ប្រាក់ដែលក្រុមកម្ពុជាដណ្តើមបានក្នុងថ្ងៃទី១វិច្ឆិកានេះ ជាជោគជ័យមួយដ៏ធំ ដោយហេតុថា កីឡាករកីឡាការិនី របស់កម្ពុជាជាថ្នាលមួយដែលទើបតែបណ្តុះបណ្តាល។ ឯកឧត្តម ប្រធាន បានកោសសើរ ចំពោះទឹកចិត្តក្រុមវាយសីកម្ពុជា ដែលបានខិតខំប្រកួតអស់ពីលទ្ធភាព បើទោះបីបច្ចេកទេស យើង នូវមានកម្រិត និងទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លី តែការប្រឹងប្រែងក្នុងស្មារតីប្រកួតដើម្បីជាតិ។ សូមបញ្ជាក់ថា បច្ចុប្បន្នម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប…
-
លោក អ៊ុក ចន្ថា បានចាត់ទុក គណៈប្រតិភូដឹកនាំក្រុមកីឡា ដែល បាន ខិតខំ បង្កើត ក្រុមចូលរួមការប្រកួតជើងឯករាជធានីភ្នំពេញ ជាកាយវិការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យ កីឡានៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញឆ្នាំ២០២៣ បានបញ្ចប់ជាផ្លូវហើយ ក្រោយដំណើរការប្រកួតអស់រយៈពេល៦ នាសាលហ្វឹកហាត់ប្រដាល់សកល នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរបាយការណ៍ លោក ស្រេង សេង ប្រធានការិយាល័យកីឡា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតប្រដាល់គុនខ្មែរនិងប្រដាល់សកលជើងឯករាជធានីភ្នំពេញ ដែលដំណើរការប្រកួតរយៈពេល៦នេះ មានសមាសភាពដែលចូលរួមប្រកួត រួមមាន ក្លឹប កុមារទេពមានរិទ្ធ តាឡីដំរីមានរិទ្ធ នាគរាជមានរិទ្ធ ព្រែកឯកកីឡា នាគរាជមានជ័យ ពន្លឺថ្មីកីឡា តាមព្រហ្មមានជ័យ វិបុលដារិទ្ធសែនជ័យ បូរីរាជសីហ៍ និងក្លឹបនាគនាំសំណាង សរុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី មានចំនួន ១០៥ នាក់ នារី ១២ នាក់។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា គណៈប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំ បង្កើត ក្រុម ដើម្បីចូលរួមប្រកួតជើង ឯកនាពេលនេះ ជាកាយវិការ និងការចូលរួមដោយ ស្មោះក្នុង ការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ…
-
វាយសី វិញ្ញាសាជាក្រុម កម្ពុជា រកបានមេដាយប្រាក់ពីការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ក្រោមអាយុ ១៥ឆ្នាំ និង ១៧ឆ្នាំ

(ភ្នំពេញ)៖ វិញ្ញាសាប្រកួតជាក្រុមអាយុក្រោម១៥របស់កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៣នេះ ឈ្នះត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ក្រោយចាញ់ប្រទេសមីយ៉ាន់ម៉ានៅក្នុងវគ្គផ្តាច់ព្រ័ត្រប្រជែងដណ្តើមមេដាយមាស ក្នុងការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ក្រោមអាយុ១៥និង១៧ឆ្នាំ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅក្នុងកីឡដ្ឋានជាតិមរតកតេជោ ។ ឯកឧត្តម ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រសាសន៍ថា លទ្ធផលមេដាយប្រាក់ដែលក្រុមវាយសីកម្ពុជាអាយុក្រោម១៥ឆ្នាំ ប្រជែងដណ្តើមបានក្នុងព្រឹត្តិការណ៍កម្រិតតំបន់នេះ វាជាលទ្ធផលល្អមួយសម្រាប់ក្រុមកីឡាវាយសីវ័យក្មេងកម្ពុជា ព្រោះថា ពួកគាត់ទើបតែមានអាយុ១៣ទៅ១៤ប៉ុណ្ណោះ និងទើបតែចូលហ្វឹកហាត់ដែរ។ លទ្ធផលមេដាយប្រាក់នេះ បានសរបញ្ជាក់ឲ្យឃើញថា ពួកកាត់លេងបានល្អ និងខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ណាស់ ដើម្បីដណ្តើមជ័យជំនះជូនកម្ពុជា។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ដែលយើងទទួលធ្វើជាម្ចាស់ផ្ទះលើកទី១នេះ គឺជាការប្រកួតមួយដែលជួយពង្រឹងសមត្ថភាព និងបទពិសោធន៍ដល់កីឡាករវាយសីវ័យក្មេងកម្ពុជាឲ្យមានទឹកចិត្តមោះមុតក្លាហាន មិនថាការប្រកួតកម្រិតធំអន្តរជាតិបែបណាក៏ដោយ។ ដោយឡែកកីឡាការិនីវាយសីកម្ពុជា កុយ កន្និកា អាយុ១៥ឆ្នាំ បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតដែរថា សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលក្រុមរបស់នាង បានចូលរួមជាលើកដំបូងនេះ លទ្ធផលទទួលបានត្រឹមមេដាយប្រាក់នេះ ជាលទ្ធផលល្អមួយដែរសម្រាប់កម្ពុជា ព្រោះវាជាការប្រកួតចូលរួមលើកដំបូង ហើយ លទ្ធផលនេះ នឹងរួមចំណែកលើកទឹកឲ្យក្រុមរបស់ពួកយើងប្រឹងប្រែងហ្វឹកហាត់ដុះខាត់សមត្ថភាពបន្ថែមទៀត ដើម្បីឈានទៅសម្រេចភាពជោគជ័យលើវថីកីឡាវាយសីនៅពេលអនាគត។ សូមបញ្ជាក់រយៈពេល២ថ្ងៃនៃការប្រកួតកីឡាវាយសីយុវជនជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ វិញ្ញសាប្រកួតជាក្រុមអាយុក្រោម១៥បានបញប់នៅព្រឹកថ្ងៃទី៣១ ដោយមេដាយមាសបានទៅប្រទេសមីយ៉ាន់ម៉ា និងមេដាយប្រាក់បានមកប្រទេសកម្ពុជា ខណៈវិញ្ញសាប្រកួតជាក្រុមអាយុក្រោម១៧ឆ្នាំ ក្រុមវាយសីកម្ពុជា…
-
ទូកនាគ៖ អបអរ! កម្ពុជា ឈ្នះមេដាយមាសពីព្រឹត្តិការណ៍អន្តរជាតិជាលើកដំបូង

ភ្នំពេញ៖ ទោះជាលើកដំបូងតែក្រុមទូកនាគជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អដោយប្រជែងបានមេដាយមាសជាលើកដំបូងក្នុងការប្រកួតកីឡាទូកនាគអន្តរជាតិ លើកទី៩ ឆ្នាំ២០២៣ នៅទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី ដែលមានប្រទេសចំនួន១៨ ចូលរួម។ នៅក្នុងវគ្គជុំទី១ (Heat) ក្រុមទូកនាគកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ និងបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi final) ដែលក្រុមទូកនាគកម្ពុជា នៅតែរក្សាដំណែងចំណាត់ថ្នាក់លេខ១ ទៀតដែលនាំឱ្យក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ (final) ក្រុមទូកនាគកម្ពុជាប្រជែងយកបានលេខ១ តំបន់មេដាយមាស។ កញ្ញា មាស តឿ អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ពីការប្រកួតកីឡាទូកនាគអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នេះជាលើកដំបូងសម្រាប់កម្ពុជា។ ការប្រកួតកីឡាទូកនាគអន្តរជាតិបានចាប់ផ្តើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងSarawak ប្រទេសម៉ាឡេស៊ី ដោយមានប្រទេសចំនួន១៨ ចូលរួមក្នុងនោះរួមមាន ម្ចាស់ផ្ទះម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កាតា, អេស្ប៉ាញ, ហុងកុង, ចិន, ឥណ្ឌូណេស៊ី, ព្រុយណេ, កោះតៃវ៉ាន់, រុស្ស៊ី, ចក្រភពអង់គ្លេស, អូស្ត្រាលី, សហរដ្ឋអាម៉េរិក, ហ្វីលីពីន, ថៃ,អៀរឡង់,ជប៉ុន និងកម្ពុជា។…
-
រកឃើញអ្នកឈ្នះពានរង្វាន់នៃការប្រកួតវាយសី ស.ស.យ.ក រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោយការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ កន្លង មក នេះ ពោលគឺចាប់ពីថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ ២០២៣ក្រុមកីឡាដែលបានចូលរួមប្រកួតកីឡាវាយសីដើម្បីដណ្ដើមពានរង្វាន់មិត្តភាពសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក ) រាជធានីភ្នំពេញទីបំផុតគេបានរកឃើញអ្នកឈ្នះ៤ក្រុមក្នុងកម្មវិធីនេះហើយ។ គួរបញ្ជាក់ថាការរៀបចំការប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីរឹតចំណង មិត្តភាព សន្តិភាព និង ទំនាក់ទំនងល្អជាមួយគ្នា។ក្រៅពីនេះក៏ជាការជួយជំរុញ និងគាំទ្រដល់វិស័យកីឡានៅកម្ពុជា។ក្នុងពិធីនេះដែរគេឃើញ មាន កីឡាករ និងកីឡាការិនីចំនួន ៦៤រូបស្មើនឹង៣២គូចូលរួម។ សម្រាប់លទ្ធផលក្នុងការប្រកួតនេះក្រុមកីឡាវាយសីគូបុរសមិនគិតអាយុ ក្នុងក្រុមA ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើ៖ ទេព ច័ន្ទម៉ារ៉ា-ស្រេងវីរៈ ក្លឹបវាយសីភ្នំពេញ,លេខ២ មេដាយប្រាក់ បានទៅលើ សាំង សេរីសុខយ៉ាន-សាំងសេរីសុខយិន (កម្មវិធីច្បាប់ និងយុត្តិធម៌),លេខ៣ មេដាយសំរិទ្ធ បានទៅលើ សូវឆាយឃាង-វង្ស សុក្រចាន់វីរៈ(មហាជន) ។ សម្រាប់កីឡាវាយគូបុរសមិនគិតអាយុ៖ចំណាត់ថ្នាក់លេខ១ មេដាយមាសបានទៅលើ សៀត មេសា-នរលក្ខចេស្តា(មហាជន),លេខ២ មេដាយប្រាក់បានទៅលើ លីសុភារៈ-សរមឿន ស៊ីវុឌ្ឍី(មហាជន),លេខ៣ មេដាយសំរិទ្ធបានទៅលើ សំរិទ្ធ-គីឆ័រ(មហាជន)។…
-
ស.ស.យ.ក រាជធានីភ្នំពេញរៀបចំ ប្រកួតដណ្តើមពាន រង្វាន់វាយសីចាប់ ពី ថ្ងៃទី២៨-២៩ ខែតុលា

ភ្នំពេញ៖ការប្រកួតកីឡាវាយសីដើម្បីដណ្ដើមពានរង្វាន់មិត្តភាព សហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ បានចាប់ផ្តើមហើយចាប់ ពីព្រឹកថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងគាំទ្រដល់ វិស័យកីឡា នៅកម្ពុជា។លោក ឡែម ស៊ីណា ប្រធានក្លឹបវាយសីភ្នំពេញបាន ប្រាប់ឱ្យដឹងថា ក្នុងការប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះមាន កីឡាករ និងកីឡាការិនី ចំនួន៦៤រូបស្មើនឹង៣២គូចូលរួម។សម្រាប់ការរៀបចំប្រកួតនេះដែរនឹង ទទួលប្រាក់រង្វាន់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ។ លោកបានបញ្ជាក់បន្ថែមថា”កម្មវិធីនេះរៀបចំឡើងក្រោមចំណុះរបស់ស.ស.យ.ក រាជធានីភ្នំពេញទាំងអស់ ហើយធ្វើឡើងដើម្បីរឹតចំណង មិត្តភាព សន្តិភាព និង ទំនាក់ទំនងល្អជាមួយគ្នា។ក្រៅពីនេះការ ប្រកួតក៏ដើម្បីបំផុសចលនាកីឡាវាយសីឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាឡើង”។គួរជម្រាបថា ការប្រកួតនេះបានរៀបចំឡើងពេលព្រឹកចាប់ពីម៉ោង ៨:៣០ -១២:០០ ,ពេលរសៀលម៉ោង ២:០០- ៥:០០ ស្ថិតនៅ ក្លិបទីលានវាយសីស.ស.យ.ក រាជធានីភ្នំពេញ។កីឡាករ កីឡាការិនី ចូលរួម ប្រកួតត្រូវបានបែងចែកជាលក្ខណៈវាយគូបុរស មិនគិតពីអាយុ,វាយគូចម្រុះបុរសនារីមិនគិតអាយុជាដើម។សម្រាប់ពានរង្វាន់វិញ មានមេដាយសំរឹទ្ធ…