Category: កីឡា

  • កីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានយកឈ្នះកីឡាករនេប៉ាល់ 🇳🇵 YADAV Raj នៅវគ្គជម្រុះ ១/៨

    កីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានយកឈ្នះកីឡាករនេប៉ាល់ 🇳🇵 YADAV Raj នៅវគ្គជម្រុះ ១/៨

    កីឡាករចំបាប់កម្ពុជា 🇰🇭 ស៊ូ បាលី បានយកឈ្នះកីឡាករនេប៉ាល់ 🇳🇵 YADAV Raj នៅវគ្គជម្រុះ ១/៨ ដោយលទ្ធផល ១០-០ លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ១២៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅចិន 🤼 ដូច្នេះ ស៊ូ បាលី នឹងត្រូវឡើងទៅវគ្គ ១/៤ ដោយត្រូវជួបកីឡាករកាហ្សាក់ស្ថាន 🇰🇿 នៅរសៀលនេះបន្តទៀតផងដែរ៕ ចាន់ វិចិត្រ

  • លោក ខេស៊ី បាណេត៖ បន្តដាក់ក្តីសង្ឃឹម លើកីឡាឆ្នើមៗកីឡាចំបាប់ កម្ពុជា ក្នុងកីឡាអាស៊ី ពីរថ្ងៃចុងក្រោយ

    លោក ខេស៊ី បាណេត៖ បន្តដាក់ក្តីសង្ឃឹម លើកីឡាឆ្នើមៗកីឡាចំបាប់ កម្ពុជា ក្នុងកីឡាអាស៊ី ពីរថ្ងៃចុងក្រោយ

    ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋ ប្រជាមានិតចិន ឆ្នាំ២០២៣ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កីឡាការិនីចំបាប់កម្ពុជាចំនួនបីនាក់ បានប្រកួតចាញ់ ខណៈអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេស៊ី បាណេត នៅតែដាក់ក្តីសង្ឃឹមថា កីឡាករ កីឡាការិនីចំបាប់កម្ពុជា នឹងអាចធ្វើ បានល្អ នៅក្នុងការប្រកួតពីរថ្ងៃចុងក្រោយ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ។លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ពី សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសលោកដឹកនាំក្រុមអត្ត ពលិកចំបាប់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលានេះថា ៖«កម្ពុជា មិន បាន ឈ្នះ មេដាយ ណាមួយ ក្នុង ព្រឹត្តិការណ៍ Asian Games។ យើង មាន សង្ឃឹម ចុង ក្រោយ មួយ ក្នុង ការ ប្រកួត…

  • ស្វាគមន៍កីឡាករដើមកំណើតជប៉ុន Yudai Ogawa សម្រេចចិត្តចូលសញ្ជាតិកម្ពុជា និងត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិ

    ស្វាគមន៍កីឡាករដើមកំណើតជប៉ុន Yudai Ogawa សម្រេចចិត្តចូលសញ្ជាតិកម្ពុជា និងត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិ

    ភ្នំពេញ៖ យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា កីឡាករបាល់ទាត់ដើមកំណើតជប៉ុន Yudai Ogawa បានសម្រេចចិត្តចូលជាសញ្ជាតិកម្ពុជា បន្ទាប់ពីរូបគេបានប្រកបអាជីពបាល់ទាត់នៅកម្ពុជាអស់ជាច្រើនឆ្នាំ ជាពិសេស ខ្សែបម្រើរូបនេះ ថែមទាំងត្រូវបានកោះហៅឱ្យចូលលេងក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជាផងដែរ។ កីឡាករខ្សែបម្រើ Yudai Ogawa នឹងពាក់អាវលេខ៦ នៅក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា។ គួរឱ្យដឹងដែរថា មុនចូលរួមជាមួយភ្នំពេញក្រោន ខ្សែបម្រើ វ័យ ២៤ ឆ្នាំរូបនេះ ធ្លាប់លង ឲ្ ក្លិបធំៗចំនួន ពីរនៅកម្ពុជា ក្នុងនោះ រូបគេ បានចុះកិច្ចសន្យា លេងនៅក្លិប មជ្ឈមណ្ឌល កងយោធពល ខេមរភូមិន្ទ កាលពីឆ្នាំ ២០១៨ មុន ផ្ទេរ ទៅកាន់ ក្លិប អង្គ រថា យ ហ្គឺរនៅឆ្នាំ២០១៩ និង២០២០ ។ យ៉ាងណា មុន មក ប្រកប អាជីព បាល់ទាត់ នៅ…

  • រដ្ឋមន្រ្តីការបរទេស កម្ពុជា ៖ ការប្រកួតវាយកូនគោលមិត្តភាពកាទូត-ធុរកិច្ច គឺជា ព្រឹត្តិការណ៍មួយ បង្កើតឱកាសជួបជុំ និងបង្កើនទំនាក់ទំនង ក្រៅពីជំនួបក្នុងការងារផ្លូវការ

    រដ្ឋមន្រ្តីការបរទេស កម្ពុជា ៖ ការប្រកួតវាយកូនគោលមិត្តភាពកាទូត-ធុរកិច្ច គឺជា ព្រឹត្តិការណ៍មួយ បង្កើតឱកាសជួបជុំ និងបង្កើនទំនាក់ទំនង ក្រៅពីជំនួបក្នុងការងារផ្លូវការ

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបចំការប្រកួតកីឡាកូនគោលមិត្តភាពការទូត-ធុរកិច្ច លើកទី១ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដែលមានអង្គទូត និងអគ្គរដ្ឋទូត ប្រចាំ កម្ពុជាចូលរួមចំនួន ១៦ប្រទេស និងមន្រ្តីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល ជាច្រើនរូបចូលរួម នៅទីលានកីឡាវាយកូនគោលហ្គាឌិនស៊ី។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ថ្លែងលើកឡើងថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពកាទូត-ធុរកិច្ច(Diplomacy-Business Friendship Golf Tournament)ដែលក្រសួងការបរទេសសម្រេចរៀបចំឡើងនាពេលនេះ ក្នុងគោលបំណងបង្កើតឱកាសជួបជុំ ដើម្បីបង្កើនទំនាក់ទំនងការទូតនិងធុរកិច្ចរវាងមន្រ្តីរដ្ឋាភិបាលជាមួយអង្គទូត និងអគ្គរដ្ឋទូតប្រចាំប្រទេស ក្រៅពីជំនួបផ្លូវការក្នុងក្របខណ្ឌការងារ។ ឯកឧត្តម ឧនាយករដ្ឋមន្រ្តី ថ្លែងបញ្ជាក់ទៀតថា កីឡាវាយកូនគោលក្រៅពីផ្តល់លទ្ធភាពឲ្យអ្នកលេងកីឡាបានទៅស្រូបយកធាតុអាកាសល្អ បន្ធូអារម្មណ៍តានតឹង និងការទទួលបាននូវសុខភាពនោះ កីឡាកូនគោលត្រូវបានចាត់ទុកជាកីឡាដែលបានបង្កើតឱកាសឲ្យមានការទំនាក់ទំនងគ្នានិងការរាប់អានគ្នាក្នុងចំណងមិត្តភាពនិងសាគ្គីភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពន្យល់ថា កីឡាកូនគោលពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានផ្តល់ឱកាសឲ្យអ្នកលេងបានជជែកពិភាក្សាគ្នានិងមានអារម្មណ៍ស្រស់ស្រាយជួយឲ្យបញ្ហានូវក្នុងក្របខណ្ឌការងារដែលពុំទាន់មានដំណោះស្រាយអាចនិងដោះស្រាយបានតាមរយៈការជជែកក្នុងអំឡុងពេលប្រកួតផងដែរ។ហេតុដូចនេះហើយ បានជាក្រសួងការទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបង្កើតការប្រកួតកូនគោលមិត្តភាព ជាអាអទិភាពទី១មុនកីឡាផ្សេងៗទៀតដែលក្រសួងគ្រោងនឹងរៀបចំជាបន្តបន្ទាប់ទៀត។ ឯកឧត្តម ឧបនាយរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ជំនួបជាមួយអង្គទូត និងអគ្គរដ្ឋទូតតាមប្រចាំប្រទេសកម្ពុជាជាមួយយើងខ្ញុំជាភាគីក្រសួង ឱកាសបានជួបគ្នាគឺមានតិចណាស់ដោយសារមានភារៈកិច្ចរវល់រៀងៗខ្លួន។ដូច្នោះការប្រកួតកូនគោលមិត្តភាពនេះ ជាការផ្តល់ឱកាសឲ្យអង្គទូត និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបានជួបសន្ទនាគ្នាក្នុងបរិយាកាសសប្បាយរីករាយលើការទូតនិងធុរកិច្ច។ សូមរំលឹកថា ក្នុងឆ្នាំ២០២១…

  • ឯកឧត្តម ថោង ខុន ណែនាំគណៈកម្មការទូក ង ធ្វើការជួសជុល កែលម្អឡើងវិញ និងត្រៀមក្រុមកីឡាករ ហ្វឹកហាត់ ចូលរួមការប្រកួតក្នុងពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ

    ឯកឧត្តម ថោង ខុន ណែនាំគណៈកម្មការទូក ង ធ្វើការជួសជុល កែលម្អឡើងវិញ និងត្រៀមក្រុមកីឡាករ ហ្វឹកហាត់ ចូលរួមការប្រកួតក្នុងពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ

    កំពង់ធំ៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យទូក ង ២គ្រឿង ដែលមានឈ្មោះ «ធនស័ក្តិតេជោសែន បារមីវត្តបាណក» និងទូក ង «ចតុលោកតេជោសែនជ័យ» របស់ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក បានណែនាំឱ្យគណៈកម្មការទូក ង ទាំងពីរ ធ្វើការជួសជុល កែលម្អឡើងវិញ និងជ្រើសរើសក្រុមកីឡាករ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំ២០២៣នេះ ដែលនឹងរៀបចំឡើង នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ គួរជម្រាបថា នៅក្នុងស្រុកបារាយណ៍មានទូកងទាំង ២គ្រឿងនេះ ដែលសុទ្ធតែជាទូកងល្បីៗ និងធ្លាប់រក្សាចំណាត់ថ្នាក់ផែនលេខ១ ក្នុងការប្រកួតជាហូរហែ ក្នុងនោះរួមមាន៖ទូក ង ធនស័ក្តិតេជោសែនជ័យ បារមីវត្តបាណក បានចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៩ ដោយធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងប្រភេទទូក ង លំដាប់ថ្នាក់ពិសេស…

  • អត្តពលិកកីឡាទូកកម្ពុជាចូលរួមកីឡាអាស៊ី នៅចិនជាមួយនឹងក្តីរំពឹងខ្ពស់ឈ្នះមេដាយជូនជាតិ

    អត្តពលិកកីឡាទូកកម្ពុជាចូលរួមកីឡាអាស៊ី នៅចិនជាមួយនឹងក្តីរំពឹងខ្ពស់ឈ្នះមេដាយជូនជាតិ

    ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាបានចាកចេញពី ប្រទេស កម្ពុជាទៅចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាព្រឹកថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកព័ត៌មានមុនឡើងយន្តហោះ លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូនិងទូករ៉ូអ៊ីងកម្ពុជា បានមានប្រសាសន៍ថា ការទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនអត្តពលិកសរុបចំនួន១៧រូប ក្នុងនោះកីឡាករ១៤រូប និងគ្រូបង្វឹកចំនួន៣រូប ដែលនឹងធ្វើការប្រកួតលើ៣វិញ្ញាសាទូកអ៊ំចំណុះ១២នាក់ចម្ងាយ១០០០ម៉ែត្រ .ទូកអ៊ំចំណុះ១២នាក់ ចម្ងាយ ៥០០ម៉ែត្រនិងទូកអ៊ំចំណុះ ១២នាក់ចម្ងាយ២០០ម៉ែត្រ។ គ្រូជំនួយរូបនេះអះអាងទៀតថា សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីលើកនេះ ក្រុមកីឡាករទូកបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូបង្វឹកមីយ៉ាន់ម៉ាមិនថាហាលក្តីឬហាលភ្លៀងនោះទឡើយ ព្រោះចង់ទទួលបានលទ្ធផលល្អមកជូនជាតិ។ លោកថា តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករបូករួមជាមួយការយកចិត្តទុកដាក់ទំនុកបំរ៉ុងពីសំណាក់ថ្នាក់ដឹកនាំសម្តេចក្រឡាហោម ស ខេងប្រធានសហព័ន្ធ ឯកឧត្តម ប៉ាន សូរស័ក្ក និងឯកឧត្តម ទៀ វិញ អនុប្រធានសហព័ន្ធ និងឯកឧត្តម បណ្ឌិត…

  • បញ្ចប់ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងកងយោធពលខេមភូមិន្ទ និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣

    បញ្ចប់ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងកងយោធពលខេមភូមិន្ទ និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣

    ភ្នំពេញ៖ការប្រកួត កីឡាវាយកូនគោលមិត្តភាពរវាងកងយោធពល ខេម ភូមិន្ទ និងស្ថានទូត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣ ដែល ភាគី ទាំងពីរបានសហការគា្នរៀបចំប្រកួត នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២៣ នៅលើទីលានកីឡាវាយកូនគោលហ្គាឌិតស៊ីធី ក្រោម អធិបតី ភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ទៀ សីហា ឧបនាយ រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តម វាង វិនធាន(Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ចប់ទៅដោយសាមគ្គីភាព និងមិត្តភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយ សេនា ធិ ការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឱ្យដឹងថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងកងយោធពលខេមភូមិន្ទ និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣នេះ មាន កីឡាករ កីឡាការិនីភាគីកម្ពុជា និងចិនចូលរួមប្រកួតប្រជែងសរុប ចំនួន ៧៨នាក់។ក្នុងនោះភាគីកម្ពុជានៃកងយោពលខេមរភូមិន្ទ៣៩នាក់ និងភាគីមន្រ្តីស្ថានទូតចិនចំនួន៣៩នាក់…

  • សមាគមក្លឹបទេសចរណ៍សៀមរាប បើកព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីជួយដល់យុវជនមកពីគ្រួសារក្រីក្រ៣០០នាក់ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលលើផ្នែកទេសចរណ៍

    សមាគមក្លឹបទេសចរណ៍សៀមរាប បើកព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីជួយដល់យុវជនមកពីគ្រួសារក្រីក្រ៣០០នាក់ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលលើផ្នែកទេសចរណ៍

    (សៀមរាប)៖ សមាគមក្លឹបទេសចរណ៍សៀមរាប នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំបើកការប្រកួតកីឡាវាយកូនហ្គោល ដើម្បីរៃអង្គាសថវិកាជួយយុវជន និងយុវតីមកពីគ្រួសារក្រីក្រចំនួន៣០០នាក់ ដែលកំពុងសិក្សាទ្រឹស្ដី និងអនុវត្ត ហើយស្នាក់នៅជាមួយសមាគមរយៈពេល ៦ខែ។ លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានអោយដឹងថា តាមរយៈគម្រោង Pre-Employment Program របស់សមាគមក្លឹបទេសចរណ៍សៀមរាប ដែលគម្រោងនេះ ផ្តោតសំខាន់ទៅលើ យុវជន យុវតីនៅតាមតំបន់ដាច់ស្រយាល ជាពិសេសយុវជនគោលដៅទាំង ១២ស្រុកនៃ ខេត្តសៀមរាប។ ដែលពួកគាត់មានជីវភាពក្រីក្រ ភាគច្រើនមកពីគ្រួសារជាកសិករធ្វើស្រែចំការ គ្រួសារដែលមាន ចំណូលទាបនាំឱ្យភាគច្រើនបោះបង់ការសិក្សា ឬទទួលការអប់រំកម្រិតទាបនៅថ្នាក់មូលដ្ឋាន។ លោក បន្តថា ដោយឃើញពីបញ្ហាប្រឈមទាំងនេះ សមាគមក្លឹបទេសចរណ៍សៀមរាប (S.T.C) ដែលជាស្ថាប័នមិនផ្តោតលើប្រាក់ចំនេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្នុងគោលបំនង បណ្តុះបណ្តាលបង្កើនសមត្ថភាព ដល់យុវជនងាយរងគ្រោះ ដែលដើរស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក ហ្វីលីព បន្តទៀតថា ចំពោះព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនហ្គោលមនុស្សធម៌នេះ ទទួលបានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិយ៉ាងច្រើន ហើយការចូលរួមគាំទ្រព្រឹត្តិការណ៍វាយកូនហ្គោលនេះ ពិតជាបានរួមចំណែកជួយដល់ការផ្លាស់ប្ដូរអនាគតរបស់យុវជន យុវតីទាំង៣០០នាក់នោះ។ លោក…

  • ទីប្រឹក្សាប្រធានសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ី សន្យាជួយឲ្យអត្តពលិកទូករបស់កម្ពុជាខ្លាំងក្នុងតំបន់អាស៊ាននៅពេលខាងមុខ

    ទីប្រឹក្សាប្រធានសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ី សន្យាជួយឲ្យអត្តពលិកទូករបស់កម្ពុជាខ្លាំងក្នុងតំបន់អាស៊ាននៅពេលខាងមុខ

    ភ្នំពេញ៖ នាថ្ងៃទី២៨ ខែ កញ្ញា លោក កេន លី ទីប្រឹក្សាប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ីបានដឹកនាំប្រតិភូសហព័ន្ធកីឡាទូករ៉ូអ៊ីអាស៊ី មកទស្សនៈកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីពិនិត្យមើលអត្តពលិកកីឡាទូកដែលកំពុងហ្វឹកហាត់ និងបង្កើនកិច្ចសហការជាមួយសហព័ន្ធកីឡាទូកានូនិងរ៉ូអុីងរបស់កម្ពុជា ។ ក្នុងដំណើរទស្សនៈរយៈពេល២ថ្ងៃនៅកម្ពុជា លោក កេន លី ទីប្រឹក្សាសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ី និងប្រតិភូ ត្រូវបានអនុញាតិចូលជួបសំដែងការគួសមជាមួយ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ អនុប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា និងជាអគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក។ នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ បានលើកឡើងថា កន្លងមក សហព័ន្ធទាំងពីរ គឺមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា ដោយបានបង្កើតកិច្ចសហការគ្នា លើការបញ្ជូនមន្រ្តីជំនាញមកបើកវគ្គបណ្តុះបណ្តាលជូនមន្រ្តីសហព័ន្ធទូកកានូនិងរ៉ូអុីងកម្ពុជា និងការអញ្ជើញមន្រ្តីទៅទទួលយកការបណ្តុះបណ្តាលកម្រិតអន្តរជាតិនៅតាមបណ្តាលប្រទេសមួយចំនួនក្នុងតំបន់អាស៊ានផងដែរ។ជាមួយគ្នានោះ សហព័ន្ធទូករ៉ូអុីងអាស៊ីក៏បានផ្តល់នូវសម្ភាៈបច្ចេកទេសមួយចំនួនដូចជាទូករ៉ូអុីងជាដើម ដល់សហព័ន្ធយើងថែមទៀតផង។ ឯកឧត្តម អនុប្រធានសហព័ន្ធ បានក៏ស្នើសុំឲ្យសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ីជួយដល់សហព័ន្ធកីឡាទូកកានូនិងរ៉ូអុីងកម្ពុជា ជាពិសេស តាមរយៈការនាំយកកីឡាករកីឡាការិនីទូករ៉ូអុីងទៅហ្វឹកហាត់នៅអន្តរជាតិរយៈពេលខ្លីឬក៏វែង ដើម្បីបង្កើនអភិវឌ្ឍសមត្ថភាព និងជួយជាសម្ភារៈបច្ចេកទេសសម្រាប់បំរើរដល់ការហ្វឹកហាត់ដូចជាទូករ៉ូអុីងដល់កម្ពុជា និង ស្មើសុំបញ្ជូនគ្រូជំនាញទូករ៉ូអុីងមកជួយបង្វឹកដល់កីឡាករកីឡាការិនីកម្ពុជាចាប់ពីឆ្នាំ២០២៤ទៅ។ ជាការឆ្លើយតប លោក កេន…

  • សមាគមកីឡា ក្រសួងមហាផ្ទៃប្រជែងដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាសូហ្វតិន្នីស ឆ្នាំ២០២៣

    សមាគមកីឡា ក្រសួងមហាផ្ទៃប្រជែងដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាសូហ្វតិន្នីស ឆ្នាំ២០២៣

    (ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល៥ថ្ងៃ នៃការប្រកួតកីឡាសូហ្វតិនីសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នាល្ងាចថ្ងៃទី២៧ ខែ កញ្ញា បានបញ្ចប់ហើយ ដោយសមាគមនកីឡាដែលប្រជែងដណ្តើមបានមេដាយច្រើនជាងគេដណ្តើមបានចំណាត់ថ្នាក់លេខ១ គឺសមាគមនកីឡាក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២បានទៅលើសមាគមកីឡា អគ្គស្នងការនគរបាលជាតិ ចំណាត់ថ្នាក់លេខ៣បានទៅលើ សមាគមកីឡ ខេត្តកំពង់ស្ពឺ ខណៈលេខ៤ សមាគមកីឡា ខេត្តត្បូងឃ្មុំ និងចំណាត់ថ្នាក់លេខ៥បានទៅលើសមាគមកីឡា ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣លើកទី៧ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានសមាគមចូលរួមចំនួន ០៧ ១-សមាគមកីឡា ក្រសួងមហាផ្ទៃ ២- សមាគមកីឡា អគ្គ.នគរបាលជាតិ ៣- សមាគមកីឡា ក្រសួងការពារជាតិ ៤- សមាគមកីឡា ខេត្តកណ្តាល ៥- សមាគមកីឡា ខេត្តកំពង់ឆ្នាំង ៦- សមាគមកីឡា…