-
កីឡាករមាសស៊ីហ្គេមចំបាប់កម្ពុជា ស៊ូ បាលី នៅមានឱកាសឈ្នះមេដាយសំរឹទ្ធនិងប្រជែងសិទ្ធកីឡាអូឡាំពិក នៅបារាំង ២០២៤

ម្ចាស់មេដាយមាសចំបាប់ស៊ីហ្គេម ២០២៣ កីឡាករជម្រើសជាតិកម្ពុជា ស៊ូ បាលី កំពុង ស្វះស្វែងឱកាសល្អៗ ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសស៊ែរប៊ី ដោយស៊ូ បាលី នៅតែមានឱកាសឈ្នះមេដាយសំរឹទ្ធ និងប្រជែងសិទ្ធ ចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារំាង នាឆ្នាំ២០២៤។ លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ និងជាអនុ ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលកំពុងដឹកនាំកីឡាករ ស៊ូ បាលី ចូលរួមប្រកួត កីឡាចំបាប់ជើងឯកពិភពលោក នៅប្រទេសស៊ែរប៊ីបានគូសបញ្ជាក់មកថា កីឡាករ កម្ពុជា ស៊ូ បាលី បានប្រកួតចាញ់កីឡាករ Geno Petriashvili មកពីប្រទេសហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ក្នុងលទ្ធផល បច្ចេកទេស ៩ទល់៣ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ និងជាអនុ ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលកំពុងដឹកនាំកីឡាករ ស៊ូ បាលី…
-
អតីតអ្នកប្រដាល់គុនខ្មែ ជា ស្រួច រំពឹងថា ការវិលត្រឡប់មកជួយគុនខ្មែរជាថ្មីនឹងសាងបានកេរ្តិ៍ឈ្មោះល្អឡើងវិញ

(ភ្នំពេញ)៖ លោក ជា ស្រួច អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបនៅកម្ពុជា កាលពីអំឡុងឆ្នាំ១៩៩៥ដល់ឆ្នាំ២០០០ បន្ទាប់ពីដើរចេញឈប់ប្រឡុកក្នុងវិស័យគុនខ្មែរអស់រយៈពេលជាង២០ឆ្នាំ ដោយសារតែមានវិបត្តិគ្រួសារនោះ បានវិលត្រឡប់ចូលមកក្នុងវិស័យគុនខ្មែរជាថ្មី ដោយកំពុងជ្រកកោណក្នុងក្លិបប្រដាល់ហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថងគុនខ្មែរជាគ្រូជំនួយស្ម័គ្រចិត្ត។ ការវិលចូលក្នុងវិស័យគុនខ្មែរជាថ្មីរបស់អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះរូបនេះ ត្រូវបានលោកជាសមីខ្លួនបង្ហើបថា លោកត្រូវបានអតីតស្តេចប្រដាល់ អេ ភូថង ហៅឲ្យលោកមកធ្វើជាគ្រូជំនួយជួយបង្ហាត់កូនសិស្សដើម្បីជួយផ្តល់នូវបច្ចេកទេសបន្ថែម និងធ្វើជាអាជ្ញាកណ្តាលចៅក្រមក្នុងកម្មវិធីប្រដាល់គុនខ្មែរដែលរៀបចំដោយក្លិបហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថង។ លោកថា ការវិលត្រឡប់មកម្តងនេះ លោកបាននាំប្រពន្ធនិងកូនមកជ្រកក្នុងក្លិបរបស់ លោកគ្រូ អេ ភូថង លោកបង្ហាត់ពុំមានប្រាក់កម្រៃនោះទេគ្រាន់តែទទួលអារហារ៣ពេលសម្រាប់គ្រួសារក្រោមការសណ្តុះប្រណីពី លោកគ្រូ អេភូថង ។ អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះរូបនេះ រំពឹងថា ការត្រឡប់មកចូលរួមក្នុងវិស័យគុនខ្មែរជាថ្មី នឹងជួយស្តារកេរ្តិ៍ឈ្មោះមកបានល្អឡើងវិញ ដើម្បីក្លាយជាផ្នែកមួយជួយលើកស្ទួយប្រដាល់គុនខ្មែរឲ្យកាន់តែរីកចំរើន ។ គួររំលឹកថា លោក ជា ស្រួច ជាអ្នកប្រដាល់ជាយដែនជាអ្នករស់នៅជំរុំសាយប៊ីនិងសាយធូលោកបានហ្វឹកហាត់ប្រដាល់តាំងពីវ័យក្មេងហើយអាយុ១៥ឆ្នាំ លោកបានចាប់ផ្តើមចេញប្រដាល់តាមជាយដែនរហូត ដល់ឆ្នាំ១៩៩៥កេរ្តិ៍ឈ្មោះរបស់លោកបានចាប់ផ្តើមល្បីខ្លាំងក្នុងរាជធានីភ្នំពេញរហូតដល់ឆ្នាំ២០០០ និងឆ្នាំ២០០១ លោកចាប់មានវិបត្តិគ្រួសារ លោកក៏ចាកចេញ ពីប្រដាល់គុនខ្មែរទៅសំងំដាក់ខ្លួនពួនអាត្មារកស៊ីនៅខេត្តក្រចេះ ៕ អត្ថបទៈ ជាវ ចន្ធូ
-
ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ កម្ពុជា ស៊ូ បាលី ប្រកួតកម្រិតជើងឯកចំបាប់ពិភពលោកនាល្ងាចនេះ

លោក Casey Bannett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានថ្លែថអោយថា ៖ ថ្ងៃនេះខ្ញុំដឹកនាំអ្នកចំបាប់កម្ពុជា ស៊ូ បាលី ក្នុងការប្រកួតជើងឯកពិភពលោក។ នេះ ជាលើកទីមួយហើយដែលកីឡាករចំបាប់កម្ពុជាបានចូលរួមប្រកួតជើងឯកពិភពលោក។ ការប្រកួតដំបូងរបស់គេ គឺនៅថ្ងៃនេះវេលាម៉ោង ១២:២១ (នៅ កម្ពុជា ម៉ោង ៥:២១ល្ងាច) ទល់នឹងម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ ២០២០។ ប្រសិនបើអ្នកចំបាប់របស់យើងអាចជាប់ក្នុង Top 5 គេនឹងមានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក។” ចាន់ វិចិត្រ
-
កីឡាករគុនខ្មែរ ម៉ានូ សិល្បៈ បង្ហាញឆន្ទៈចង់បាន ខ្សែក្រវាត់ គុនខ្មែរយកទៅប្រទេសនីហ្សេរីយ៉ា

ភ្នំពេញ៖ កីឡាករ ម៉ានូ សិល្បៈ បាន បង្ហាញឆន្ទៈចង់បានខ្សែក្រវាត់ គុនខ្មែរនាំយកទៅប្រទេសកំណើតខ្លួនដើម្បីផ្សព្វផ្សាយពីគុនខ្មែរ។ កីឡាករគុនខ្មែរ ម៉ានូ សិល្បៈ ជនជាតិនីហ្សេរីយ៉ា សញ្ជាតិខ្មែរ បាន បង្ហាញឆន្ទៈបែបនេះក្នុងពេលដែលការហ្វឹកនិងការប្រកួតប្រើប្រាស់តាមទម្ងង់គុនខ្មែរត្រឹមត្រូវ១០០ភាគ។ ម៉ានូ សិល្បៈ បាននិយាយថា បច្ចុប្បន្ននេះ រូបគាត់កំពុងតែក្រេប ជញ្ជក់ រៀនសូត្រក្បាច់គុនខ្មែរ និងប្រកួតដោយប្រើប្រាស់ក្បាច់គុនខ្មែរ បានប្រមាណជា៥០ភាគរយហើយ និង៥០ភាគរយទៀតអាចនឹង ហ្វឹក ហាត់យ៉ាងហោចណាស់ក៏ប្រើរយៈពេលប្រមាណពីមួយទៅពីរឆ្នាំទៀតដែរ។ ម៉ានូ សិល្បៈ បានបង្ហើបទៀតថា គោលដៅដែលលោកចូលហ្វឹក ហាត់គុនខ្មែរ និងប្រកួតគុនខ្មែរតំណាងឱ្យកម្ពុជាបានកើតឡើងពីការ ស្រឡាញ់ ព្រោះក្បាច់គុនខ្មែរ មិនមែនហាត់តែប្រកួតមួយមុខនោះទេ ពោល ការហ្វឹកហាត់គុនខ្មែរជួយធ្វើឱ្យគាត់មានសុខភាពល្អ កាត់បន្ថយ ការដើរសប្បាយផងដែរ។ ម៉ានូ សិល្បៈ បានបង្ហាញបំណងថា ការចំណាយ ពេលហ្វឹក ហាត់ គុនខ្មែរអស់រយៈពេល១៥ឆ្នាំនេះ គោលបំណងដែលលោក ចង់បាននោះ គឺចង់បានខ្សែក្រវាត់មួយដែលប្រកួតតំណាងឱ្យគុនខ្មែរ នាំយកទៅ ប្រទេស កំណើរគាត់ គឺប្រទេសនីហ្សេរីយ៉ា ដើម្បីបើកក្លិបគុនខ្មែរ នឹងដាក់ខ្សែក្រវាត់ដែលគាត់ប្រជែងដណ្តើមបាននោះឱ្យកីឡាករអាហ្វ្រិកដែលហ្វឹកហាត់គុនខ្មែរដណ្តើមដើម្បីជាចូលរួមចំណែកជួយផ្សព្វផ្សាយពីគុនខ្មែរ។…
-
អង្គការផ្កាយសមុទ្រ និង AIA ប្រកាសជាផ្លូវការ អំពីរការបន្តភាពជាដៃគូ តាមរយៈកីឡា និងការអប់រំ

(ភ្នំពេញ)៖ អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនិងសុខភាពAIA បានប្រកាសជាផ្លូវការអំពីការបន្តភាពជាដៃគូរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៦តាមរយៈកីឡានិងការអប់រំ។ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូសហការគ្នានេះ បានធ្វើឡើង ក្រោមវត្តមាន លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា និង លោក Andrew Lohនិយកប្រតិបត្តិក្រុមហ៊ុន AIAកម្ពុជា។ លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងការបន្តសហការភាពជាដៃគូដែលមានរយៈពេល៣ឆ្នាំទៅមុខទៀតនេះ ក្រុមហ៊ុនអេអាយអេកម្ពុជាបន្តជួយឧបត្ថម្ភកម្មវិធីបាល់ទាត់AIA – ISF Youth League និងផ្តល់ជូននូវធានារ៉ាប់រងអាយុជីវិតទាំងអស់ដល់បុគ្គលិកអង្គការផ្កាយសមុទ្រកម្ពុជាទាំងអស់។ លោក ប្រធានអង្គការ បញ្ជាក់ទៀតថា អង្គការផ្កាយសមុទ្របានចាប់ដៃគូសហការជាមួយក្រុមហ៊ុនអេអាយអេកម្ពុជាចាប់តាំងពីឆ្នាំ២០០៧មកម្លេះលើកម្មវិធីបាល់ទាត់វិលជុំ AIA – ISF Youth Leagueដែលបានផ្តល់ឱកាសឲ្យកុមារាកុមារីចូលរួមលេងបាល់ទាត់ក្នុងមួយឆ្នាំ១០០០នាក់។ សម្រាប់កិច្ចសហការក្នុងភាពជាដៃគូបន្តទៀតនេះ មានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៦។ លោក ស្រី បន្ថែមថា ក្នុងកិច្ចសហការភាពជាដៃគូនេះ ក្រុមហ៊ុនអេអាយអេមិនមែនជួយតែលើវិស័យកីឡានោះទេ ពោលមានទាំងកម្មវិធីអប់រំផងដែរ។ លោក Andrew Loh នាយកប្រតិបត្តិក្រុមហ៊ុនអេអាអេកម្ពុជា បានថ្លែង បញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំនៃកិច្ចសហការដ៏សំខាន់មួយនេះ…
-
លោក ណយ ផាណា ៖ ការប្រកួតអន្ដរជាតិ គឺដើម្បីស្វែងរកគុណផលកម្រិតខ្ពស់ និងស្វែងរកលទ្ធផលល្អជូនជាតិ

(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១១នាក់ ដឹកនាំដោយលោក ណយ ផាណា ប្រធានប្រតិភូ ចេញទៅប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ចប់ស៊ីហ្គេម ឆ្នាំ២០២៣ អត្តពលិកសម្រាកបានតែ១០ថ្ងៃ ដើម្បីប្រមូលផ្តុំ ត្រៀមការចូលរួមប្រកួតកម្រិតអាស៊ីនេះ ហើយក៏ជាបេសកកម្មលើកដំបូង ក្នុងឆ្នាំ២០២៣។ លោកអគ្គលេខាធិការ បន្ដថា យើងរំពឹងខ្ពស់ នឹងទទួលបានលទ្ធផលល្អជូនជាតិ ពីជើងឯកអាស៊ីលើកទី៨នេះ « ដោយសាថរមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ពីឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធ និងផ្អែកលើផែនការហ្វឹកហាត់ច្បាស់លាក់ ជាពិសេសក្រុមកីឡាករ-កីឡាការិនីយើង បានត្រៀមខ្លួនរួចរាល់ ។…
-
មន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងប្រជែងដណ្តើមបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣

(ភ្នំពេញ)៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ប្រជែងដណ្តើមបានមេដាយមាសច្រើនគេសរុបចំនួន ៤គ្រឿង មេដាយមាស២ ប្រាក់១និងមេដាយសំរិទ្ធ១គ្រឿង ខណៈមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ និងមន្ទីរអប់រំយុវជននិងកីឡាសៀបរាប ឈរនៅចំណាត់លេខ២ប្រជែងបានមេដាយសរុបចំនួន៣គ្រឿងដូចគ្នា មេដាយមាស១ ប្រាក់១និង សំរិទ្ធ១គ្រឿង និង មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំឈរនៅចំណាត់ថ្នាក់លេខ៤ដណ្តើមបានមេដាយ៣គ្រឿង មេដាយមាស១ និងមេដាយសំរិទ្ធ២គ្រឿង។ តាមរបាយការណ៍ ឯកឧត្តម ធិន សៅ អគ្គហិរញ្ញញឹក សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ឆ្នាំ២០២៣នេះ សម្រាប់កីឡាវាយសីដំណើរការប្រកួតចាប់ពីថ្ងៃទី៦និងបញ្ចប់នៅថ្ងៃទី៩មានមន្ទីររាជធានី-ខេត្តចូលរួមសរុបចំនួន១១ ដោយធ្វើការប្រកួតប្រជែងលើ៥វិញ្ញាសារួមមាន វិញ្ញាសាប្រកួតវាយគូបុរស វិញ្ញសាប្រកួតវាយគូនារី វិញ្ញាសាប្រកួតវាយគូចម្រុះបុរស នារី វិញ្ញាសាប្រកួតឯកក្តជន និងវិញ្ញាសាប្រកួតឯកក្តជននារី។ អគ្គហិរញ្ញញឹកខាងលើ បានគូសបញ្ជាក់ទៀតថា ការប្រកួតដែលបានដំណើរការរយៈពេល៤ថ្ងៃកន្លងទៅនេះ គឺមានកិច្ចសហការល្អពីប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីទាំងអស់ បានគោរពវិន័យ និងបទបញ្ជាបច្ចេកទេសបានត្រឹមត្រូវ។ រីឯចៅក្រមអាជ្ញាកណ្តាលប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌មិនលំអៀង ទើបជំរុញឲ្យការប្រកួតប្រព្រឹត្តិបានយ៉ាងរលូនតាំងពីចាប់ផ្តើមរហូតបញ្ចប់ការប្រកួត។ ឯកឧត្តម កុសល សុណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា មានប្រសាសន៍លើកឡើងថា ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ បានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រយក ចិត្តទុកដាក់ និងការទំនុកបំរុងដល់វិស័យកីឡាវាយសីពីក្រសួងអប់រំ យុវជន និងកីឡា…
-
កូនប្រុស អេ ភូថង ចិញ្ចឹមចិត្តចង់ជួបណាបាទីសងសឹកឲ្យរៀមច្បង ផល សុភ័ណ្ឌ

ភ្នំពេញ៖ ក្រោយកីឡាករគុនខ្មែរលំដាប់អេ នៅកម្ពុជា ផល សុភ័ណ្ឌ បានរង បរាជ័យក្រោមកីឡាករប្រដាល់ប្រទេសរុស្ស៊ី រ៉ាមែន ណាបាទី ក្នុងជំនួបនៅប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ធ្វើឲ្យអ្នកប្រដាល់គុនខ្មែរវ័យក្មេងដែលកំពុងឡើងជើងកូនប្រុសទី២របស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង កីឡាករ អេ អាំម៉ារីន ចិញ្ចឹមចិត្តចង់ជួបកីឡាករ រុស្ស៊ី រ៉ាមែន ណា បាទី សងសឹកជូនរៀមច្បងផល សុភ័ណ្ឌ។ អេ អាំម៉ារីន បានលើកឡើងថា ប្រសិនបើរូបគេបានជួបកីឡាកររុស្សី រ៉ាមែន ណា បាទី ដូចទៅនឹងអ្វីដែលបានទទូចស្នើសុំនោះ រូបគេបានត្រៀមខ្លួននិងត្រៀមបច្ចេកទេស ដើម្បីវាយស្តាមុខមាត់ជូនកីឡាកររៀមច្បង ផលសុភ័ណ្ឌ។ អេ អាំម៉ារីន អះអាងទៀតថា ជំនួបរវាងរូបគាត់ និង រ៉ាមែន ណាបាទី រៀបចំនៅប្រទេសណាក៏បាន ព្រោះបច្ចុប្បន្ននេះរូបគាត់កំពុងមានចិត្តកញ្ជ្រោលចង់ជួបជឿងខ្លាំងរុស្ស៊ីរូបនេះខ្លាំងណាស់។ កីឡាករ រ៉ាម៉ែន ណាបាទីជនជាតិរុស្ស៊ី ដែលកីឡាករ គុនខ្មែរ អេ អាំម៉ារី ចង់ជួបដើម្បីធ្វើការសងសឹកជូនកីឡាករផល…
-
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ITF Asian 14U Junior Championships បញ្ចប់ដោយភាពជោគជ័យ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់វគ្គផ្តាច់ព្រ័ត្រប្រចាំទ្វីបអាស៊ី ITF Asian 14U Junior Championships ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដំណើរការប្រកួតនៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ការប្រកួត ដោយទទួលបានភាពជោគជ័យ ។ លោក ទេព រិទ្ធី អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍អន្តរជាតិដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រចាំទ្វីបអាស៊ីនេះ មាន១៤ប្រទេសចូលរួមប្រកួតប្រជែង ដោយដំណើរការប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែ កញ្ញា ប្រកួតលើ៤វិញ្ញាសា គឺប្រកួតវាយឯកក្តជនបុរស ប្រកួតវាយគូបុរស ប្រកួតវាយឯកក្តជននារី និងប្រកួតវាយគូនារី ។ លោកថា ការប្រកួតនេះ កីឡាករកីឡាការិនី ដែលមកប្រកួតប្រជែងលើទឹកដីប្រទេសកម្ពុជា សុទ្ធសឹងជាកីឡាករកីឡាការិនី ដែលត្រូវបានចំរាញ់ដោយសហព័ន្ធកីឡាវាយកូនបាល់អាស៊ី ចំនួន៤៦នាក់ ខណៈដែលកម្ពុជាម្ចាស់ផ្ទះទទួលបានសិទ្ធពិសេស ដាក់សមាសភាពកីឡាករ២រូប ដោយមិនបាច់ឆ្លងកាត់ការប្រកួតជម្រុះ។ អគ្គលេខាធិការ រូបនេះ បានពន្យល់ថា ថ្វីត្បិតព្រឹត្តិការណ៍អន្តរជាតិនេះ កីឡាករកម្ពុជា២រូបមិនទទួលបានចំណាត់ល្អក្នុងការប្រកួតប្រជែងនេះយ៉ាងណាក្តីយើងនៅតែមានសេចក្តីរីករាយនិងទទួលភារៈកិច្ចរៀបចំធ្វើជាម្ចាស់ផ្ទះបន្តទៀត ឲ្យតែសហព័ន្ធអន្តរជាតិITFនិងសហព័ន្ធកីឡាកូនបាល់អាស៊ីផ្តល់សិទ្ធនិងទំនុកចិត្តសម្រាប់កម្ពុជា ។ ព្រោះព្រឹត្តិការណ៍នេះ ជាការប្រកួតមួយប្រជុំដោយកីឡាករកីឡាការិនីខ្លាំងនៅក្នុងទ្វីបអាស៊ី ដែលនឹងផ្តល់បទពិសោធន៍ និងបច្ចេកទេសពីការប្រកួតកម្រិតអន្តរជាតិដល់យុវជនបន្តវេនកម្ពុជា អភិវឌ្ឍខ្លួនក្លាយជាកីឡាករវាយកូនបាល់មានសកក្តានុពលប្រចាំទ្វីអាស៊ីនៅពេលខាងមុខ។ មានន័យថា យុវជនកម្ពុជា អាយុក្រោម១៤ឆ្នាំនេះ…
-
ខ្លាចាស់ព្រុំ សំណាង និយាយថា ជួបស្តេចប្រដាល់ភូមា ដាវ លីឌុច អារម្មណ៍ភ័យខ្លាចគឺគ្មាន និងក្តីសង្ឈឹមឈ្នះគឺមានច្រើន

ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរព្រុំ សំណាង បានអះអាងថា ជំនួប ប្រកួតជាមួយ ស្តេចប្រដាល់ភូមា ដាវ លីឌុច នៅទឹកដីកម្ពុជា លោក ពុំមាន អារម្មណ៍ភ័យខ្លាចនោះទេ។លោក មានក្តីសង្ឈឹមឈ្នះ ច្រើន ថែមទៀតផង។ កីឡាករគុនខ្មែរ ព្រុំ សំណាង ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ នឹងត្រូវជួបស្តេចប្រដាល់ភូមា កីឡាករ ដាវ លីឌុច ក្នុងជំនួបមិត្តភាពអន្តរជាតិនៅលើទឹកដីប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែ វិច្ឆិកាខាងមុខ នាសង្វៀនប្រដាល់គុនខ្មែរស្ថានីយទូរទស្សន៍ ក្នុង ស្រុក មួយ។ប្រាប់ទូរទស្សន៍អប្សរា នៅកន្លែងហ្វឹកហាត់ កីឡាករ ព្រុំ សំណាង បាន និយាយថា ការជួបស្តេចប្រដាល់ភូមា ដាវ លីឌុច រូបគាត់មិនមាន ក្តីបារម្ភ អ្វីទេ ព្រោះលោកក៏បានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អដែរ។ កីឡាករ ព្រុំ សំណាងលើកឡើងទៀតថា ចំពោះស្តេចប្រដាល់ ដាវ លីឌុច បើតាមរយៈវីដេអូប្រកួតកន្លងមក កាលពីដាវ…