-
ការប្រណាំងទូកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើងនៅដើម ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ ៖ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានប្រកាសជូនដំណឹងថា ក្រោមកិច្ចសហការ ពីក្រសួងអប់រំយុវជន និង កីឡា សហព័ន្ធ ការប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ និង ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ខាងមុខនេះ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សេចក្តីជូនតំណឹងបានបញ្ជាក់ទៀតថា ក្នុងឆ្នាំនេះ មានវិញ្ញាសាជាច្រើន ដែលគណៈ កម្មការរៀបចំដាក់ឲ្យធ្វើការប្រកួត រួមមាន៖វិញ្ញាសាទូកប្រពៃណី “ខ្នាតអន្តរជាតិ” ចំណុះ ១២នាក់ បុរស ចម្ងាយ៨០០ម៉ែត្រ ៥០០ម៉ែត្រ និង វិញ្ញាសា២៥០ម៉ែត្រ និងចំណុះ ១២នាក់ នារី ចម្ងាយ២៥០ម៉ែត្រ ។វិញ្ញាសាទូកផ្កាចារខ្នាត អន្ដរជាតិ ចំណុះ៥នាក់ បុរស នារី ចម្ងាយ…
-
លោក គួច ហុងជៀក៖ ការផ្តល់វិញ្ញាបនបត្រនិងលិខិតបញ្ជាក់ គឺជាការផ្តល់លំនឹង និងលើកទឹកសិស្សកាន់តែបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ នាល្ងាចថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ឆ្នាំ២០២៣ បានផ្តល់ ជូននូវវិញ្ញាបនត្រ និងលិខិតបញ្ជាក់ដល់សិស្សគុនដែលបញ្ចប់ការហ្វឹកហាត់រយៈពេល ៦ខែ និងរយៈពេល១ឆ្នាំ ។ លោក គង់ ម៉ូណាមិថុរ៉ា គ្រូង្វឹកសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ជាក់ឲ្យដឹងថា សិស្សគុនហាប់គីដូដែលត្រូវបានប្រគល់ជូនលិខិតបញ្ជាក់ និងវិញ្ញាបនប័ត្រជូន សរុប ចំនួន៥១នាក់មកពីក្លិបចំនួន៣និងសមាគមន៍ចំនួន១ ក្នុងនោះ សិស្សគុនដែលទទួលបានលិខិតបញ្ជាក់ ឆ្លងកាត់ការហ្វឹកហាត់រយៈពេល៦ចំនួន៤៥នាក់ និងវិញ្ញាបនបត្រចំនួន៦នាក់ ឆ្លងកាត់ការហ្វឹកហាត់រយៈពេល១ឆ្នាំ។ គ្រូបង្វឹកខាងលើ បានបញ្ជាក់ទៀតថា សិស្សគុនដែលសហព័ន្ធផ្តល់ជូននូវលិខិតបញ្ជាក់ និងវិញ្ញាបនបត្រជូននាពេលនេះ គឺសុទ្ធសឹងជាសិស្សដែលគោរពនូវវិន័យជាប់លាប់ តាមការបរិច្ចេទ កំណត់ឡើងដោយច្បាប់របស់សហព័ន្ធ។ លោក គួច ហុងជៀក អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានមានប្រសាសន៍លើកឡើងថា ការផ្តល់ជូនជាលិខិតបញ្ជាក់ និងវិញ្ញាបនបត្រជូនដល់សិស្សគុន ដែលបានចូលរួមហ្វឹកហាត់ជាមួយសហព័ន្ធ គឺចង់បញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហាប់គីដូមានការទទួលស្គាល់ជាសហព័ន្ធកីឡាជាតិ ដោយក្រសួងអប់រំយុវជននិងកីឡា ហើយ សម្រាប់លិខិតបញ្ជាក់ និងវិញ្ញាបនបត្រនេះ គឺជាទន់មួយសម្រាប់សិស្សគុនប្រើប្រាស់នៅពេលអនាគត ពេលក្លាយជាគ្រូបង្វឹក ព្រោះវាបានបញ្ជាក់ថា យើងបានឆ្លងកាត់ការហ្វឹកហាត់ត្រឹមត្រូវជាមួយសហព័ន្ធ។មួយវិញទៀត គឺជាការផ្តល់លំនឹង និងលើកទឹកចិត្តសិស្សឲ្យកាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់។…
-
ក្រុមរថយន្ត Off Road កម្ពុជា ឈរលេខ១១ ក្រោយប្រកួតចប់ ss4 និង SS5 ខណៈ SS6 ធ្វើមិនបានល្អ

ថៃ៖ ក្រុមរថយន្ត Off Road កម្ពុជា បានធ្លាក់មកចំណាត់ថ្នាក់ទី១១ ក្រោយធ្វើបានល្អនៅថ្ងៃទី២ ក្រោយបញ្ចប់ទាំង៣ SS គឺ SS4 , SS5 និង SS6 ពីការប្រណាំង OFF ROAD ឆ្នាំ២០២៣ នៅទីលាន Magnificent នាខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ។ លោក ញឹម សុវណ្ណារ៉ូ បានអោយដឹងថា ការប្រកួតនៅ SS6 មិនសង្ឃឹមថា បានពិន្ទុល្អនោះទេ ពីព្រោះដំណាក់កាលប្រណាំងចុងក្រោយនេះ ស្ថានភាពផ្លូវវែង មានឧបសគ្គច្រើន ភក់ ដីល្បាប់ និងចំណោតខ្លាំង។ លោក អះអាងថា ម្យ៉ាងទៀតក្រុមយើងក៏មានបញ្ហាបច្ចេកទេសផ្នែកគ្រឿងម៉ាស៊ីនផងដែរ ដោយត្រូវប្តូរម៉ាស៊ីនមួយគ្រឿងទាំងយប់ ដើម្បីអាចបន្តប្រកួតនៅថ្ងៃស្អែក។ អ្នកប្រណាំងបើករថយន្តពណ៌ក្រហម រហ័សនាម Mario រូបនេះ បន្តថា សម្រាប់ 2SS ចុងក្រោយ នឹងធ្វើអោយបានល្អ ដើម្បីសម្រេចគោលដៅឈរចំណាត់ថ្នាក់ Top 10 ពីការប្រណាំងកម្រិតអន្តរជាតិមួយនេះជូនកម្ពុជា។…
-
អនុប្រធានទី១ សហព័ន្ធកីឡាទូក កានូ និងរ៉ូអ៊ីងកម្ពុជា កោតសសើរដល់ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីសហព័ន្ធក្នុងការ រៀបចំស៊ីហ្គេមនាពេលកន្លងមក

ខេត្តកំពត ៖ ឯកឧត្តម ប៉ាន សូរស័ក្កិ អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ចំពោះការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានយ៉ាងល្អប្រសើរនិងទទួលបានជោគជ័យគួជាទីមោទក។ ឯកឧត្តម រដ្ឋមន្រ្តី អនុប្រធានទី១នៃសហព័ន្ធ ក៏បានលើកសសើរអស់ពីដួងចិត្ត ចំពោះកីឡាករកីឡាការិនី ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តបញ្ចេញនូវសមាសភាព ទេពកោសល្យ ក្នុងការប្រកួតប្រជែងរហូតដណ្តើមបានមេដាយមាស២ ប្រាក់២ និង សំរិទ្ធ៤គ្រឿង សរុប៨គ្រឿង ដែលនេះជាតួលេខល្អប្រសើរលើសពីផែនការគ្រោងទុករបស់សហព័ន្ធដាក់ជូនគណៈកម្មាធិការជាតិCAMSOCមុនពេលប្រកួត។ ឯកឧត្តម ប៉ាន សូរស័ក្កិ បានលើកឡើងបែបនេះ ក្នុងឱកាសសំណេះសំណាល ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជូនដល់គណៈកម្មាការ គ្រូបង្វឹក កីឡាករកីឡាការិនី ដណ្តើមបានមេដាយ ពីការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ នាព្រឹកថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២៣នេះ ។…
-
គណកម្មការបច្ចេកទេស បានត្រួតពិនិត្យរថយន្ត OFF ROAD មុនចាប់ផ្តើមប្រកួត 3 SS នៅថ្ងៃស្អែក

ថៃ៖ ការប្រកួតរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023 នាខេត្តកាន់ឆាណាកបូរី ប្រទេសថៃ នឹងចាប់ផ្តើមការប្រណាំង (3SS) ក្នុងចំណោមទាំង8SS នៅថ្ងៃទី២៣ ខែមិថុនាស្អែកនេះ បន្ទាប់ពីគណកម្មការបានត្រួតពិនិត្យបច្ចេកទេសរថយន្ត និងប្រព័ន្ធសុវត្តិភាពរួចរាល់។ ថ្លែងអោយដឹងក្រោយបញ្ចប់ការពិនិត្យបច្ចេកទេស លោក វង្ស គឹមហួត ថា កណកម្មការបានកំណត់លក្ខ័ន្តខច្បាស់លាស់ ដោយអោយក្រុមនីមួយៗបើកបររថយន្តដើម្បីទទួលបានពិន្ទុ និងត្រូវពិនិត្យប្រព័ន្ធសុវត្តិភាព ត្រើយ កម្លាំងរថយន្ត កង់ គ្រឿងម៉ាស៊ីន បិទស្ទីគឃើរ និងជិះរថយន្តយកពិន្ទុតាមគណកម្មការតម្រូវជូន។ អ្នកប្រណាំងរូបនេះ បន្តថា សម្រាប់ការប្រណាំងនៅថ្ងៃស្អែកនិងប្រឹងប្រែងធ្វើបានល្អបំផុត ដោយបានក្រុមទាំងមូលបានពិនិត្យផ្លូវរួចរាល់ទាំង8SS ជាមួយនឹងការបញ្ជារថយន្ត ផ្នែកបច្ចេកទេស និងការសហការជាក្រុម លើផ្លូវប្រណាំងទាំង 3SS ដែលជាផ្លូវដ៏លំបាក និងវែងជាងឆ្នាំមុន មាន SS1 , SS2 និង SS3 រីឯថ្ងៃទី២៤ ប្រណាំង SS4 , SS5 និង SS6…
-
គណកម្មការបច្ចេកទេស បានត្រួតពិនិត្យរថយន្ត OFF ROAD មុនចាប់ផ្តើមប្រកួត 3 SS នៅថ្ងៃស្អែក

ថៃ៖ ការប្រកួតរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023 នាខេត្តកាន់ឆាណាកបូរី ប្រទេសថៃ នឹងចាប់ផ្តើមការប្រណាំង (3SS) ក្នុងចំណោមទាំង8SS នៅថ្ងៃទី២៣ ខែមិថុនាស្អែកនេះ បន្ទាប់ពីគណកម្មការបានត្រួតពិនិត្យបច្ចេកទេសរថយន្ត និងប្រព័ន្ធសុវត្តិភាពរួចរាល់។ថ្លែងអោយដឹងក្រោយបញ្ចប់ការពិនិត្យបច្ចេកទេស លោក វង្ស គឹមហួត ថា កណកម្មការបានកំណត់លក្ខ័ន្តខច្បាស់លាស់ ដោយអោយក្រុមនីមួយៗបើកបររថយន្តដើម្បីទទួលបានពិន្ទុ និងត្រូវពិនិត្យប្រព័ន្ធសុវត្តិភាព ត្រើយ កម្លាំងរថយន្ត កង់ គ្រឿងម៉ាស៊ីន បិទស្ទីគឃើរ និងជិះរថយន្តយកពិន្ទុតាមគណកម្មការតម្រូវជូន។ អ្នកប្រណាំងរូបនេះ បន្តថា សម្រាប់ការប្រណាំងនៅថ្ងៃស្អែកនិងប្រឹងប្រែងធ្វើបានល្អបំផុត ដោយបានក្រុមទាំងមូលបានពិនិត្យផ្លូវរួចរាល់ទាំង8SS ជាមួយនឹងការបញ្ជារថយន្ត ផ្នែកបច្ចេកទេស និងការសហការជាក្រុម លើផ្លូវប្រណាំងទាំង 3SS ដែលជាផ្លូវដ៏លំបាក និងវែងជាងឆ្នាំមុន មាន SS1 , SS2 និង SS3 រីឯថ្ងៃទី២៤ ប្រណាំង SS4 , SS5 និង SS6 ចំនែកឯថ្ងៃទី២៥…
-
កីឡាករ ព្រំ រស្មី រំពឹងថានឹងទទួលបានចំណាត់ថ្នាក់ Top 10 នឹងជោគជ័យ ពីការប្រណាំងរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023

ថៃ៖ សមាជិកក្រុមប្រណាំង Off Road កម្ពុជា កីឡាករ ព្រំ រស្មី បានថ្លែងបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road The Magnificent ឆ្នាំ២០២៣ ខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ នាព្រឹកថ្ងៃទី២២ ខែមិថុនានេះ ក្រុមកម្ពុជា រំពឹងថា នឹងទទួលបានចំណាត់ថ្នាក់ក្រោមលេខ១០ បន្ទាប់ពីបានត្រៀមខ្លួនបានយ៉ាងល្អជាមួយសមាជិក២រូបទៀត គឺកីឡាករ វង្ស គឹមហួត និងកីឡាករ ញឹម សុវណ្ណារ៉ូ ។ កីឡាករ ព្រំ រស្មី បន្តថា ការប្រណាំងឆ្នាំកន្លងទៅ មិនទទួលបានលទ្ធផលល្អដោយសារកត្តា២យ៉ាង៖ ទី១-បញ្ហាបច្ចេកទេស និងទី២-មិនបានហ្វឹកហាត់ជាក្រុមញឹកញាប់ ម្យ៉ាងទៀតជាវិញ្ញាសាថ្មីសម្រាប់ក្រុមកម្ពុជា។ ប៉ុន្តែផ្តោតលើបទពិសោធន៍ឆ្នាំមុន អ្នកប្រណាំងសម្បុរស្រស់រូបនេះ ជឿជាក់ថាក្រុម OFF ROAD កម្ពុជា នឹងធ្វើបានល្អជាង ទាក់ទងបច្ចេកទេស និងការប្រណាំងតាមផ្លូវនីមួយៗ ពីSS1 ដល់ SS2 យើងបានសិក្សាពីការប្រណាំង និងសាកល្បងបានច្រើនដង ហើយបើបានលេខ១០ចុះក្រោមគឺចាត់ទុកថាជោគជ័យដោយមាន៣១ក្រុមចូលរួម ស្មើនឹង៩៣រថយន្ត…
-
ចំបាប់កម្ពុជាឈ្នះមេដាយសំរឹទ្ធពីជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំនៅប្រទេស កៀរហ្ស៊ីស៊ីស្ថាន

ភ្នំពេញ ៖ ចំបាប់កម្ពុជាបានឈ្នះមេដាយសំរឹទ្ធ១គ្រឿង ដោយកីឡាករ ស៊ូ បាលី ពីការប្រកួតកីចំបាប់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ នៅប្រទេសកៀរហ្ស៊ីស៊ីស្ថាន កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីបានយកឈ្នះកីឡាករម៉ុងហ្គោលី ដោយលទ្ធផល ៦ទល់នឹង១។ ក្នុងការប្រកួតលើវិញ្ញាសាចំបាប់សេរី ទម្ងន់ ១២៥គីឡូក្រាមនេះ បើទោះបីជា កីឡាករកម្ពុជា ស៊ូ បាលី ដណ្តើមបានត្រឹមមេដាយសំរឹទ្ធក៏ពិតមែន ប៉ុន្តែនេះជាមោទនភាពជាតិដ៏ធំធេងមួយសម្រាប់ជាតិមាតុភូមិ ដែលសហព័ន្ធកីឡាចំបាប់កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិនានាជាបន្តបន្ទាប់ ដើម្បីការអភិវឌ្ឍប្រភេទកីឡាអូឡាំពិករបស់កម្ពុជាមួយនេះឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ជាក់ស្តែងនៅក្នុងការប្រកួតជើងឯកអាស៊ីក្រោមអាយុ២៣ឆ្នាំ នៅប្រទេសកៀរហ្ស៊ីស៊ីស្ថាន ឆ្នាំ២០២៣នេះ ជម្រើសជាតិ ស៊ូ បាលី ដណ្តើមបានសមិទ្ធផលជាទីគាប់ចិត្តសម្រាប់កម្ពុជា ព្រោះព្រឹត្តិការណ៍អន្តរជាតិមួយនេះសម្បូរដោយជើងខ្លាំងប្រចាំតំបន់អាស៊ីតែម្ដង។ មុនពេលឡើងមកកាន់វគ្គដណ្ដើមមេដាយសំរឹទ្ធនេះ ស៊ូ បាលី បានទម្លាក់កីឡាករម្ចាស់ផ្ទះកៀរហ្ស៊ីស៊ីស្ថាន ក្នុងពិន្ទុ ១០-០ ក្នុងវគ្គ៨នាក់ ហើយបានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ប៉ុន្តែ ស៊ូ បាលី បានប្រកួតចាញ់កីឡាករតួកមេនីស្ថាន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅវគ្គដណ្តើមមេដាយសំរឹទ្ធ ស៊ូ បាលី បានយកឈ្នះកីឡាករ ម៉ុងហ្គោលី…
-
ការលេងកីឡា មិនត្រឹមតែផ្ដល់ឱ្យយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការរីកចម្រើន នៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន

កំពង់ធំ៖ លោកជំទាវ បណ្ឌិត ជា សិរី បានថ្លែងថា កីឡារស់នៅក្នុងមិត្តភាពនិងសន្តិភាព ព្រោះថា ការលេងកីឡា មិនត្រឹមតែផ្ដល់ឱ្យយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំង បង្ហាញការរីកចម្រើននៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ពិសេសក្នុងស្រទាប់យុវជន ឲ្យប្រព្រឹត្តិតែអំពើល្អ និងចាកឆ្ងាយពីអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម ពិសេសបញ្ហាគ្រឿងញៀន ។ ការលើឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ដូច្នេះ ក្នុងពិធីបិទការប្រកួតបាល់ទាត់មិត្តភាពយុវជនឃុំប្រាសាទ និងកំពង់ថ្ម ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោកជំទាវ ជា សិរី បានលើកឡើងថា ការដែលយើងមានឱកាសបានរៀបចំការប្រកួតកីឡាកម្រិតថ្នាក់ឃុំ ស្រុក ពិសេស ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យកន្លងទៅនេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវ ក៏បានអំពាវនាវដល់យុវជន ខិតខំបន្តប្រឹងប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ដើម្បីជួយដល់គ្រួសារ…
-
អ្នកគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រអះអាងថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅថៃ ជាមួយគ្រូ Tottenham Hotspur លទ្ធផលទទួលបានលើសពីបច្ចេកទេសបាល់ទាត់

ភ្នំពេញ ៖ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រកម្ពុជា ២៤រូប បានត្រឡប់មកដល់ កម្ពុជា វិញហើយ បន្ទាប់ពីទទួលបានឱកាសទៅបោះជំរុំហ្វឹកហាត់បាល់ទាត់ជាមួយគ្រូង្វឹកក្លិបបាល់ទាត់ Tottenham Hotspur របស់អង់គ្លេស នៅលើកោះសាមុយ ប្រទេសថៃរយៈពេល ៥ថ្ងៃ ។ ថ្លែងប្រាប់អ្នកព័ត៌មានក្នុងដំណើរមកដល់ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក យិន សាមឌី ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា បានថ្លែងថា ការហ្វឹកហាត់ ជាមួយ គ្រូបង្វឹក Tottenham Hotspur រយៈពេល ៥ថ្ងៃ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រ ទទួលបានបទពិសោធន៍ច្រើនមែនទែន ប៉ុន្តែអ្វីដែលជាបទពិសោធ៍បទទួលបានន្ថែមពីជំនាញ បាល់ទាត់ ពីគ្រូបង្វឹកក្លិបកម្រិតពិភពលោក គឺ ការយល់ដឹងពីបរិស្ថាន ចំណេះដឹងពីអាហាររូប បត្ថម្ភ និងការលើកទឹកចិត្តដល់ក្មេងៗបាល់ទាត់នារី ធ្វើយ៉ាងមានក្តីសង្ឈឹម និងមានទំនុកចិត្តខ្ពស់លើខ្លួនឯង ដើម្បីទទួលបានអនាគតល្អ ។ កីឡាការិនី ឈាង ចាន់វត្តី បានបញ្ជាក់ប្រាប់ដែរថា កម្មវិធីបោះជំរុំហ្វឹកហាត់បាល់ទាត់នេះ នាងទទួលបានបច្ចេកទេសនិងបទពិសោធន៍បាល់ទាត់ថ្មីៗនិងប្លែកៗជាច្រើនពីគ្រូបង្វឹកក្លិបTottenham Hotspur ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ ហើយ នាងសង្ឈឹមថា តាមរយៈជំនាញដែលទទួលបានពីកម្មវិធីបោះជំរំហ្វឹកហាត់រយៈពេល ៥ថ្ងៃនេះ…