-
កីឡាករ លី បូរមី ឈ្នះមេដាយមាសដំបូង ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣

ភ្នំពេញ៖ កីឡាករ លី បូរមី ឈ្នះមេដាយមាស១ និងជាមេដាយមាសដំបូងក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ លើប្រភេទវិញ្ញាសា មេគុនសម្តែង Five gate form Male. ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុងភ្នំពេញ ប្រទេសកម្ពុជា។ចាន់ វិចិត្រ
-
ការរត់ភ្លើងគប់ស៊ីហ្គេម ២០២៣ បន្តចាប់ផ្តើមនៅទីក្រុងតាកាតាយ ប្រទេសហ្វីលីពីន

ម៉ានីល៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅទីក្រុងតាកាតាយ ប្រទេសហ្វីលីពីន នាព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមការសាទរពីរដ្ឋាភិបាល គណៈកម្មាធិការជាតិអូឡាំពិក និងប្រជាជនហ្វីលីពីន។ ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រ អត្តពលិកហ្វីលីពីនល្បីជាច្រើនចូលរួម ជាមួយនឹងការបណ្ដាក់គ្នារត់ ចំនួន ១៥ទីតាំង។ ចាន់ វិចិត្រ រូបភាព Camsoc
-
ព្រះអគ្គិជ័យកីឡា បានមកដល់ទីតាំងត្រៀមប្រារព្ធពិធីរត់ភ្លើងគប់ ជាផ្លូវការ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ព្រះអគ្គិជ័យកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC ត្រូវបានដង្ហែរពីរដ្ឋធានីម៉ានីលមកកាន់ទីក្រុងតាកាតៃជាផ្លូវការសម្រាប់ការប្រារព្ធពិធីរត់ភ្លើងគប់នៅថ្ងៃទី២៧ ខែមីនា ស្អែកនេះ អមដំណើរពិធីដង្ហែនេះមានការទទួលរៀបចំផងដែរ ដោយប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) គឺលោក Abraham Tolentino និងជាអភិបាលក្រុងតាកាតៃ ផ្ទាល់ផងដែរ ។ ប្រភព Camsoc
-
ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ទទួលស្វាគមន៍គណៈប្រតិភូបេសកជនពិសេសនៃ Camsoc

ហ្វីលីពីន-គណៈប្រតិភូតំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC ដឹកនាំដោយឯកឧត្តម ហោ សារុន បានអញ្ជើញមកដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ តាមជើហោះហើរ Philippines Airlines នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យពិធីដង្ហៃភ្លើងគប់កីឡា នៅក្រុងហាណូយ ប្រទេសវៀតណាម។នៅក្នុងឱកាស់នៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិនីណូយ អាគីណូ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅពីសំណាក់ ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ព្រមទាំងសហការី និងលោក ខាល អ៉ីវីង សាំប្រាណូ (Carl Irving Sambrano) អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលនិងជាប្រធានកីឡា Skateboard។ បន្តាប់មក គណៈប្រតិភូបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាននាំយកនូវព្រះអគ្គីកីឡា មកតម្កល់ទុកនៅក្នុងស្ថានទូតកម្ពុជា ដើម្បីត្រៀមធ្វើពិធីដង្ហែរនៅព្រឹកថ្ងៃទី ២៧ ខែមីនា នាទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពីន។ ចាន់ វិចិត្រ រូបភាព ទទក
-
គណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានចេញដំណើរ ទៅកាន់ប្រទេសហ្វីលីពីនបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ៏យក្នុងពិធីដង្ហែរព្រះអគ្គីកីឡានៅវៀតណាម

ព្រះអគ្គីកីឡា និងក្រុមគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីយប់ថ្ងៃទី ២៤ ខែមីនា ឆ្ពោះទៅប្រទេសហ្វីលីពីន។ ក្រោបញ្ចប់ដោយជោគជ័យរួចមកឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានបន្តដឹកនាំក្រុមការងារ ចាកចេញពីប្រទេសវៀតណាមបន្តដំណើរទៅប្រទេសហ្វីលីពីនជាបន្តទៀត។នៅក្នុងឱកាសនៃការចេញដំណើរនោះដែរក៏មានការអញ្ជើញ ជូនដំណើរពីសំណាក់គណៈប្រតិភូរបស់ប្រទេសវៀតណាមនិងលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមដល់អាកាសយានដ្ឋានអន្តរជាតិ ណូយប៉ៃ នៃទីក្រុងហាន់ណូយ ប្រទេស វៀតណាម។នៅក្នុងឱកាសនៃការជូនដំណើរនោះដែរលោកជំទាវ ជា គឹមថាឯកអគ្គរាជទូតកម្ពុជា បានជូនពរដល់សមាជិកបេសកជនពិសេសសូមធ្វើដំណើរប្រកបដោយសុវត្តិភាព និងទទួលជោគជ័យនៅគ្រប់បណ្ដាប្រទេសអាស៊ានទាំងអស់ផងដែរ។ ចាន់ វិចិត្រ
-
ការប្រកួតវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ដែលកម្ពុជារៀបចំ ដើម្បីពង្រឹងសមត្ថភាពអត្តពលនិងធនធានមន្រ្តីបច្ចេកទេសត្រៀមស៊ីហ្គេមលើកទី៣២នៅកម្ពុជា

ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែង ឲ្យដឹង នៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ The 6th Southeast Asian Vovinam Championships នាថ្ងៃទី២៤ ខែមីនាថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦នេះ សហព័ន្ធបានរៀបចឡើងក្នុងគោលបណងពង្រឹងសមត្ថភាពអត្តពលិកជ្រើសជាតិវ៉ូវីណាម និងធនធានមន្រ្តីបច្ចេកទេសដូចជាអមន្រ្តីចៅក្រមនិងអាជ្ញាកណ្តាល ដើម្បីជាការត្រៀមខ្លួនឲ្យកាន់តែប្រសើរសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាអឡុង ខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ប្រធានសហព័ន្ធរូបនេះ បន្តថា សម្រាប់ការប្រកួតនេះពិជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កីឡាករ កីឡាការិនី ព្រោះវាជាការពង្រឹងសមត្ថភាព និងជាការវាស់ស្ទង់មុននឹងចូលរួមស៊ីហ្គេម លើកទី៣២ ដែលនឹងចូលមកដល់នាពេលជាងមួយខែទៀតនេះ ។ ដោយឡែកសម្រាប់ការប្រកួតនេះ លោក អ៊ូ រតនា បានបញ្ជាក់ថា ជាការផ្តល់បទពិសោធន៍ដល់គណៈកម្មការបច្ចេកទេស ចៅ ក្រម អាជ្ញា កណ្តាល និង គណៈកម្មការ រៀបចំ របស់យើង គឺធ្វើម៉េចឱ្យការរៀបចំទទួលភ្ញៀវ មកប្រកួត ស៊ីហ្គេម ខាងមុខនេះបានល្អប្រសើរ ។…
-
ខេត្តព្រះសី ហនុ នឹងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើ៣វិញ្ញាសា មាន កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាម៉ូតូទឹកនិងកីឡាទូកក្តោង

ខេត្តព្រះសីហនុ: ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាលើ៣វិញ្ញាសា រួមមាន កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកនិងកីឡាប្រណាំង ទូកក្តោង។ ចំពោះការងាររៀបចំទីលានកីឡាបាល់ទះលើឆ្នេរខ្សាច់នៅទីតាំងស្ថិតនៅឆ្នេរពយជំទាវម៉ៅបន្ទប់ទឹកលេខ១១(ជិតដើមឈើចាំស្នេហ៍)មាន៣ទីលាន កីឡាលើខ្សាច់គឺ មាន៣ទីលាន ទីលានទី ១គឺសម្រាប់ហាត់សមហើយទីលានទី ២ទី ៣គឺសម្រាប់ប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់។ ក៏បានបន្ថែមថា ការរៀបចំទីលាននេះគឺមានការកាយដីចាស់ជម្រៅ ៤ តឹកចេញទើបមានការចាក់ខ្សាច់ចូលឡើងវិញដោយ មានការរែងយកកាកសំណល់ឫសឈើដុំថ្មសំបកខ្ចៅខ្យងអំបែកដបក៏ដូចជាកំតិចផ្សេងៗឲ្យបានស្អាតទើបចាក់ខ្សាចចូលទៅវិញជៀសវៀងពេលការប្រកួតកីឡាបង្ករឲ្យមានរបួសស្នាមដល់ក្រុម កីឡាករ ក៏ដូចជាភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត។រីឯទីលានកីឡាម៉ូតូទឹក ប្រកួតនៅឆ្នេរអូរត្រេះ និងទីលានកីឡាទូកក្តោង នៅឆ្នេរអូរឈើទាល៕ ចាន់ វិចិត្រ
-
ទូតអាមេរិកប្រចាំកម្ពុជានិងអង្គការដៃគូ រួមគ្នាធ្វើកម្មវិធី«គ្រាប់បាល់» ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងអង្គការស្មារតីកីឡាបាល់ទាត់ សហការគ្នារៀបចំកម្មវិធីមួយដែលមានឈ្មោះថា «គ្រាប់បាល់» ឬ The Ball ។កម្មវិធីនេះចង់បណ្តុះស្មារតីយុវជនកម្ពុជាឱ្យចូលរួមក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងកិច្ចការពារបរិស្ថាន។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកចុះថ្ងៃទី២៣ ខែមីនា បានឱ្យដឹងថា កម្មវិធី គ្រាប់បាល់ គឺជាគំនិតផ្តួចផ្តើមមួយរបស់អង្គការស្មារតីនៃកីឡាបាល់ទាត់ ឬ Spirit of Football ជាស្ថាប័នមិនរកកម្រៃមួយ ដែលយកកីឡាបាល់ទាត់ធ្វើជាឧបករណ៍មួយក្នុងការដោះស្រាយបញ្ហាប្រឈមសាកល។ សេចក្តីប្រកាសបន្តថា ស្ថានទូតអាមេរិកនៅភ្នំពេញ និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ក៏កំពុងរៀបចំការធ្វើដំណើរជាសាកលរបស់គ្រាប់បាល់ The Ball ដោយឆ្លងកាត់ទីក្រុងភ្នំពេញ ពីថ្ងៃទី ២៣ ដល់ ២៥ ខែមីនា។ ចំណែកអង្គការស្មារតីនៃកីឡាបាល់ទាត់ នឹងបើកសិក្ខាសាលារយៈពេល ពីរ ថ្ងៃ គឺនៅថ្ងៃទី ២៣ និងទី ២៤ ខែមីនា ដែលក្នុងនោះនឹងមានការបង្ហាញពីវិធីអប់រំ អំពីនិរន្តរភាព ដោយមានអ្នកចូលរួមមកពីបណ្តាអង្គការជាដៃគូ។ បន្ទាប់មក បាល់ទាត់នេះនឹងធ្វើដំណើរទៅសៀមរាប និងបាត់ដំបង។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាលោក ផាទ្រិក មូផៃ(W. Patrick Murphy…
-
ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានទៅដល់វៀតណាមហើយ

ហាណូយ៖ ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានទៅដល់ប្រទេសវៀតណាមហើយកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។ ដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាគោលដៅទីមួយ នៃដំណើររត់គប់ភ្លើងជុំវិញប្រទេសអាស៊ាន មុនចេញដំណើរទៅកាន់ប្រទេសភីលីពីន ទីម័រខាងកើត ព្រុយណេ ឥណ្ឌូនេស៊ី សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ មុនមកដល់កម្ពុជាវិញ នឹងដង្ហែរជុំវិញបឹងទន្លេសាបមុនមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ។ ប្រតិភូនេះដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសទទួលបន្ទុកដំណើរភ្លើងគប់៕ ចាន់ វិចិត្រ
-
សកម្មភាពយុវជនក្នុងការលេងកីឡា នឹងរួមចំណែកបន្ថែមទៀតក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដោយឈរលើស្មារតី កីឡារស់ក្នុងសន្តិភាព

ភ្នំពេញ ៖ ក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានតំណែងជើងឯកពានរង្វាន់ មិត្តភាពយុវជន អន្តរក្រសួងស្ថាប័ន រដូវកាលទី៨ ដោយបានយកឈ្នះ ក្រុមក្រសួងសុខាភិបាល ដោយលទ្ធផល៤-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ នាទីលានThe Blue Sport សែនសុខ ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នរដ្ឋទាំងអស់ឱ្យបន្តបំផុសចលនាដល់យុវជនដែលជាមន្រ្តីរាជការក៏ដូចជាប្រជាពលរដ្ឋទូទៅចូលរួមលេងកីឡាអោយបានច្រើនថែមទៀត។ឯកឧត្តមបន្ថែមថា សកម្មភាពយុវជនក្នុងការលេងកីឡានេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជាដោយឈរលើស្មារតី កីឡារស់ក្នុងសន្តិភាព។ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ សម្របសម្រួលរាល់ដំណើរការប្រកួតប្រកបដោយទំនួលខុសត្រូវខ្ពស់។ គួរបញ្ជាក់ថា សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បាន រៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទាត់ «មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២ឡើងវិញក្នុងគោលបំណង ដើម្បីបង្កើនស្មារតីសាមគ្គីភាពមិត្តភាពពង្រីងនិងពង្រឹកកិច្ចសហប្រតិបត្តិការរវាងមន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័ន ជាពិសេសជំរុញនិងបំផុសស្មារតី ស្រលាញ់ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព។ លើសពីនេះទៅទៀតកម្មវិធីនេះក៏បានបង្ហាញឲ្យឃើញពីចលនាចូលរួមជាមួយកម្មវិធី Beyond The Games ក្នុងឆន្ទៈគាំទ្រនិងអបអរសាទរ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ ក្រោមទិសស្លោកកីឡាក្នុងសន្តិភាព។ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម…