-
ប្រជាពលរដ្ឋ ៣០០នាក់ចូលរួមរត់កំសាន្តអបអរសាទរបុណ្យទន្លេខេត្តកំពង់ធំ

កំពង់ធំ៖ ព្រឹត្តិការណ៍រត់កំសាន្តចម្ងាយ៣គីឡូម៉ែត្រនិង៥គីឡូម៉ែត្រអបអរសាទរពិធីបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំដែលរៀបចំ ដោយគណៈកម្មាធិការជាតិសហការជាមួយរដ្ឋបាលខេត្ត កំពង់ធំ នាព្រឹកថ្ងៃទី៩ ខែ មិនា ឆ្នាំ២០២៣មានប្រជាប្រពលរដ្ឋ មន្រ្តីរាជការនិងសិស្សានុសិស្សចូលរួមចំនួន ៣០០នាក់ ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាលេខាធិការ ក្រសួងទេសចរណ៍ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២នៃពិធីបុណ្យទន្លេនេះ ប្រភេទកីឡារត់ចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្របានដំណើរការដោយអ្នកចូលរួមរត់ទាំងអស់មានទឹកមុខសប្បាយរីករាយ និងពុំមានអ្វីកើតឡើងជាឧបសគ្គទាំងសុវត្ថិភាពនិងការរៀបចំ ពោលគឺការរត់បានបញ្ចប់ទៅដោយរលូន។ ឯកឧត្តម រដ្ឋលេខាធិការ បានគូបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍កីឡាប្រកួតអបអរសារទរពិធីបុណ្យទន្លេលើកទី៧ គិតមកត្រឹមថ្ងៃទី៩ ដែលជាថ្ងៃទី២នេះ ប្រភេទកីឡាជាច្រើនដូចជាប៉េតង់ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ បាល់ទាត់លើតុ បានដំណើរប្រកួតជម្រុះជាបន្តបន្ទាប់ហើយ ខណៈកីឡាគុនខ្មែរនិងដំណើរប្រកួតនៅថ្ងៃទី១០ស្អែកនេះ។ ឯកឧត្តម រដ្ឋលេខាធិការរូបនេះ បានពន្យល់ទៀតថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺជាបុរេព្រឹត្តិការណ៍មួយដែលស្តារឡើងវិញនៅសេដ្ឋកិច្ចសង្គមនិងសកម្មភាពសង្គមឡើងវិញផងដែរ។ចឹងនេះជាគោលដៅរបស់ក្រសួងទេសរណ៍ក៏ដូចជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការស្តារគ្រប់វិស័យទាំងអស់ឲ្យមានការរីកចំរើន។ អ្នកគ្រូប្រាក់ សាវឿ វិទ្យាល័យ កំពង់ធំ ដឹកនាំសិស្សចូលរួមរត់បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍កីឡារត់នេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ធំសប្បាយរីករាយ និងទទួលបាននូវភាពស្រស់ស្រាយ ពិសេស គឺទទួលបានសុខភាពល្អទាំងអស់គ្នា។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រកួតនិងសម្តែងអបអរសាទរក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំរយៈពេ៣ថ្ងៃនេះ មានប្រភេទកីឡាចំនួន៦មានដូចជា…
-
សហព័ន្ធទ្រីយ៉ាត្លុងទទួលបានសម្ភារៈហ្វឹកហាត់និងប្រកួតកីឡាទ្រីយ៉ាត្លុងកម្រិតស្តង់ដារពីក្រុមហ៊ុន Giant Cambodia

ភ្នំពេញ ៖ ក្នុងពិធីប្រគល់ទទួលសម្ភារៈហ្វឹកហាត់និងប្រកួតកីឡាទ្រីយ៉ាត្លុង នារសៀលថ្ងៃទី៦ ខែ មិនា ឆ្នាំ២០២៣ លោក លោក ឧកញ៉ា គង់ ឬទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានជំរុញលើកទឹកឲ្យអត្តពលិកកីឡាទ្រីអាត្លុងជម្រើសជាតិខិតខំឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាប្រជែងដណ្តើមឲ្យបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ក្នុងនាមជាកីឡាករកីឡាការិនីម្ចាស់ផ្ទះ ដើម្បីលើកមុខមាត់ជាតិ លើកមុខមាត់សហព័ន្ធ និង ជាការតបស្នងសងគុណដល់ក្រុមហ៊ុន Giant Cambodia(ចាយអេន ខេមបូឌា)ដែលបានឧត្តម្ភនៅសម្ភារៈហ្វឹកហាត់និងប្រកួតកម្រិតស្តង់ដារត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ។ ខណៈដែលការប្រកួតកន្លងមកនៅលើឆាកអន្តរជាតិសមិទ្ធផលដែលទទួលបានមកជូនជាតិត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។ លោក ឧកញ៉ា ក្នុងនាមជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Giant Cambodia(ចាយអេន ខេមបូឌា)ដែលតែងតែឧបត្ថម្ភសម្ភារៈហ្វឹកហាត់និងប្រកួតដល់សហព័ន្ធកីឡាទ្រីយ៉ាត្លុងជាបន្តបន្ទាប់ ។ ជាក់ស្តែងដូចពេលនេះ ក្រុមហ៊ុនបានឧត្ថម្ភនៅសម្ភារៈហ្វឹកហាត់និងប្រកួតកីឡាទ្រីយ៉ាងត្លុងដែលមានគុណភាពសម្រាប់ឲ្យកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់ពង្រឹងគុណភាពនិងបច្ចេកទេសឈានប្រជែងដោយគុណភាពនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ មិនត្រឹមតែប៉ុណ្ណោះ សម្ភារៈទាំងនេះ វាក៏ជាសម្ភារៈដែលកីឡាករកីឡាការិនីជម្រើសជាតិយកទៅប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះផងដែរ។ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ថា សម្ភារៈដែលឧបត្ថម្ភដោយក្រុមហ៊ុន Giant Cambodia(ចាយអេន ខេមបូឌា)ដល់សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាសម្រាប់អត្តពលិកជម្រើសជាតិហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានកង់ Giant ១០គ្រឿង…
-
ក្រុមអត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា – ជប៉ុន ជួបផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីភាពរីកចម្រើន

ភ្នំពេញ ៖ ក្រុមអត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាបាន ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ «JENESYS» នៅប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងនិងពង្រីកភាពយោគយល់គ្នារវាងប្រទេសទាំងពីរ ក្រុមអត្តពលិកកីឡាការិនីរបស់កម្ពុជាដែលមានសមាជិក ១៥នាក់ បានចូលរួមវគ្គហាត់សមរួមគ្នាជាមួយក្រុម Kyushu Dolphin ដែលជាក្រុមកីឡាការិនីបាល់បោះរទេះជនពិការរបស់ជប៉ុនផ្តោះប្តូរយុទ្ធសាស្រ្តថ្មីៗក្នុងការលេងជាក្រុម និងរៀនសូត្រពីគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ អ្នកស្រី សៀង សុខចាន់ ដែលជាប្រធានក្រុម បានថ្លែងអំណរគុណចំពោះកម្មវិធី JENESYS ដោយរៀបរាប់ថា “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ផ្ទះជប៉ុន និងបទពិសោធន៍ផ្លាស់ប្តូរវប្បធម៌រវាងគ្នា។ យើងសង្ឃឹមថានឹងនាំមកវិញនូវអ្វីដែលយើងបានរៀនដល់ក្រុមរបស់យើងនៅកម្ពុជា និងកែលម្អការអនុវត្តក្រុមរបស់យើង។” ក្រុមកីឡាការិនីកម្ពុជាក៏មានឱកាសទទួលបានបទពិសោធន៍ថ្មីអំពីវប្បធម៌ជប៉ុន ការចុះទស្សនាកន្លែងនានាដូចជា សារមន្ទីរអូឡាំពិកជប៉ុន ប្រាសាទ និងភោជនីយដ្ឋានបែបប្រពៃណីជប៉ុន ព្រមទាំងបានចូលរួមក្នុងពិធីលៀងតែបែបប្រពៃណីជប៉ុនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានមានប្រសាសន៍ថា “យើងជឿជាក់ថា កីឡាមានថាមពលក្នុងការបង្រួបបង្រួមមនុស្ស និងលើកកម្ពស់បរិយាប ន្ន និងមោទកភាពជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ខ្ញុំជឿជាក់ថា ក្រុមជម្រើសកម្ពុជានឹងធ្វើបានល្អក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ។” កម្មវិធី JENESYS…
-
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ ផ្តល់ភាពសប្បាយរីករាយដល់កុមារៗនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ អង្គការផ្កាយសមុទ្រ (ISF) បានស្វាគមន៍វត្តមានកុមារ និងយុវជនចំនួន ៥៧៦នាក់ មកកាន់ទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយ ដើម្បីការលឹកដល់ដួងវិញ្ញាណខ័ណ្ឌ លោក Ian Thompson ដែលជាអ្នកគាំទ្រដល់ការងាររបស់អង្គការផ្កាយ សមុទ្រក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសស្មើៗគ្នា ដើម្បីទទួលបានការអប់រំ សេវា ថែទាំសុខភាព និងកីឡា ។ លោក Alistair ជា កូនប្រុស លោក Ian Thompsonបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា បានលើកឡើងថា នេះជាឆ្នាំទី៩ហើយ ដែលលោកជាកូនប្រុសបានបង្កើតកម្មវិធីបាល់ទាត់ Ian Thompson Memorial ក្នុងគោលបំណងរក្សាឲ្យបាននូវកេរ្តិ៍ដំណែលរបស់ឪពុកដែលធ្លាប់ធ្វើកាលពីលោកនៅមានជីវិត។ លោក Alistair បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាកូនប្រុស លោកមានការប្តេជ្ញាចិត្តខ្ពស់បន្តគាំទ្រយ៉ាងសស្រាក់សស្រាំចំពោះការរៀបចំកម្មវិធីបាល់ទាត់ជាមួយកុមារ និងយុវជនក្រីក្រ ដែលរងផលប៉ះពាល់ដោយសារភាពក្រីក្រ ការរើសអើង យេនឌ័រ និងពិការភាព ដើម្បីលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អ សម្រាប់សុខភាព និងចាប់យកឱកាសដើម្បីអភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈកម្មវិធីសិក្សាបាល់ទាត់…
-
សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ភូមិកីឡាសម្រាប់ទទួលប្រតិភូស៊ីហ្គេម ត្រូវតែសម្រេចរួចរាល់នៅថ្ងៃទី៣១ ខែ មិនា ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពសាងសងភូមិកីឡាលើកទី២ នៅក្នុងកីឡដ្ឋាន មរតកតេជោ នាព្រឹកថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានណែនាំទៅកាន់គណៈកម្មការជំនាញ និងក្រុមហ៊ុនទទួលបន្ទុកសាងសង់ភូមិកីឡាត្រៀមទទួលប្រតិភូមានកីឡាករកីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំអាស៊ានមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវពន្លឿការសាងសង់សម្រេចតាមពេលវេលាជាក់លាក់ នៃកិច្ចសន្យា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា បានបញ្ជាក់ថា ការចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសងភូមិកីឡាជាលើកទី២នេះ សម្តេច ពិជ័យសេនា ទៀ បាញ់ បានណែនាំឲ្យគណៈកម្មការជំនាញ និងក្រុមហ៊ុនទទួលបន្ទុកសាងសងត្រូវតែពន្លឿនការសាងសងភូមិកីឡានេះឲ្យសម្រេចរួចរាល់ទាំងអស់នៅថ្ងៃទី៣១ ខែមិនានេះ ក្នុងនោះមានទាំងការបំពាក់សម្ភារៈបរិក្ខាផងដែរ។ ម្យ៉ាងទៀតភូមកីឡានេះ គ្រោងសម្ភោធជាផ្លូវការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ហើយនឹង ទទួលប្រតិភូអត្តពលិកកីឡាអាស៊ានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបណ្តើរផងដែរ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដំណើរការប្រកួតផ្លូវការនៅថ្ងៃទី៥…
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងសរសើរបច្ចេកទេសលេងរបស់ក្រុមកីឡាបាល់ទះកម្ពុជា ដែលបានឈ្នះបារាំង U19 ៣-១ សិត

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសអបអរសាទរ និងកោតសរសើរចំពោះដល់ក្រុមកីឡាបាល់ទះក្រោម ១៩ឆ្នាំ របស់កម្ពុជាដែលបានប្រកួតឈ្នះ បារាំង និងកោតសរសើរក្រុមកីឡាបាល់ទះក្រោម១៩ឆ្នាំ របស់កម្ពុជា មានបច្ចេកទេសលេងបានល្អឈ្នះបារាំង ។ សម្តេចតេជោ បានបន្តថា ក្រុមរបស់កម្ពុជាដែលលេងជាមួយក្រុមបារាំងនោះ គឺកម្ពុជាមិនអន់ទេ សូម្បីកម្ពស់ក៏ប្រហាក់ប្រហែលនឹងជនជាតិបារាំងដែលជាដៃគូប្រកួតនោះដែរ។ សម្តេច ក៏បានផ្តល់អនុសាសន៍ថា ការប្រកួតកីឡា ឬជាអ្នកកីឡា ក៉ំចង់ធ្វើតួឯកលេងតែឯង ត្រូវចេះចែកបាល់ ឬតួនាទីរបស់ខ្លួនច្បាស់លាស់ ក៉ំចង់ធ្វើតែខ្សែប្រយុទ្ធ។ សូមរំលឹកថា ក្រុមកីឡាបាល់ទះដែលមានវ័យក្រោម១៩ឆ្នាំរបស់កម្ពុជា ទទួលបានជ័យជម្នះ ក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ៣-១ សិត ដែលការប្រកួតបានធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២២ កុម្ភៈ កន្លងមកថ្មីៗនេះ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖…
-
ឯកឧត្តម វ៉ាត់ ចំរើន៖ ស៊ីហ្គេមនៅកម្ពុជា គឺជារបត់ថ្មីមួយដែល វិលទៅ រក ភាព ជា ស្តង់ដារ

ភ្នំពេញ៖ ការប្រារព្ធកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី ១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ នឹងក្លាយជារបត់ថ្មីមួយ ដែលវិលទៅរកភាព ស្តង់ដារឡើងវិញ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពនៃការត្រៀម SEA GAMES- ASEAN Para Games 2023» នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។ ឯកឧត្តមលើកឡើងថា ថ្វីត្បិតថានេះជាលើកទី១របស់កម្ពុជាក្នុងការធ្វើ ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមក៏ពិតមែន ប៉ុន្តែកម្ពុជាមានការប្ដេជ្ញា យ៉ាងមោះមុតឈានទៅកសាងកេរ្តិ៍ឈ្មោះនាឱកាសដ៏ល្អនេះ និងជាពិសេស ក្លាយ ជាប្រទេសដំបូងដែលចាប់អនុវត្តន៍នូវគោលការណ៍ស្តង់ដារឡើងវិញ បន្ទាប់ពីខកខានអស់ រយៈពេល២៣ឆ្នាំមកនេះ។ បើតាមឯកឧត្តម វ៉ាត់ ចំរើន ភាពខ្វះចន្លោះនៃស្តង់ដារ ក៏ដោយសារតែប៉ុន្មាន ឆ្នាំមកនេះពិភពលោក ជួបប្រទះនឹងបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែល នាំឱ្យមានការខកខាន មិនបានប្រារព្ធព្រឹត្តិ ការណ៍នេះដោយពេញ លេញ និងត្រូវតាមស្តង់ដារដែលប្រទេសនីមួយៗធ្លាប់បានធ្វើកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍ថា ៖ «ស៊ីហ្គេមនៅកម្ពុជា ជារបត់ថ្មីមួយ ដែល ខុសប្លែកពីស៊ីហ្គេម ២-៣លើកមុនៗ។ យើងឃើញថាដោយសារតែបញ្ហាតំបន់ ស្ថានភាពនៃការរីករាលដាល…
-
ក្រុមកីឡាករប៉េតង់ ១៣ក្លឹប ចំណុះបញ្ជាការដ្ឋានសឹករងកំពង់ធំ ប្រកួតកីឡាប៉េតង់ ដណ្ដើមពានរង្វាន់ ប្រចាំឆ្នាំ២០២៣

កំពង់ធំ៖ បន្ទាប់ពីបានប្រកួតរយៈពេលពេញមួយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមកីឡាករប៉េតង់ (ប៊ូល) ទាំង១៣ក្លឹប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានបិទបញ្ចប់ ក្រោមការផ្ដល់ពិន្ទុយ៉ាងសុក្រិតពីគណៈកម្មការរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ។ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងទទួលបន្ទុកការងារហ្វឹកហ្វឺន និងកីឡា បានធ្វើរបាយការណ៍អំពីលទ្ធផលនៃការប្រកួតដណ្ដើមយកពានរង្វាន់ប្រចាំឆ្នាំ២០២៣ ដែលមានកីឡាករចំនួន ១៣ក្លឹប ស្មើហ្នឹងចំនួន ៦៥នាក់ មកពីគ្រប់កងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ការប្រកួតកីឡា ត្រូវតែមានកីឡាករឈ្នះ និងកីឡាករចាញ់ ដូច្នេះការឈ្នះនឹងចាញ់គឺជារឿងធម្មតានៃការប្រកួតកីឡា។ ហេតុនេះសំណូមពរដល់ក្រុមកីឡាយើង ដែលមិនទាន់បានទទួលជ័យជំនះត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជោគជ័យសម្រាប់ក្លឹបនិងអង្គភាពខ្លួននៅពេលប្រកួតនាឆ្នាំក្រោយ និងឈានទៅក្រកួតជាមួយបណ្តាក្លឹបកីឡាផ្សេងៗទៀត ក៏ដូចជាថ្នាក់ជាតិផងដែរ។ ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ប៊ូលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដល់កិត្តិយសជូនពានរង្វាន់ និងមេដៃមាស ព្រមទាំងថវិកាចំនួន៤០ម៉ឺនរៀល សម្រាប់ក្លឹបតំបន់ប្រតិបត្តិការសឹករង១ ដែលទទួលបានចំណាត់ថ្នាក់លេខ១ , ចំពោះចំណាត់ថ្នាក់លេខ២ ជាកីឡាករមកពីក្លឹបតំបន់ប្រតិបត្តការសឹករង ២ ទទួលបានមេដៃប្រាក់ និងថវិកា ៣០ម៉ឺនរៀល និងកីឡាករលេខ៣…
-
រដ្ឋមន្រ្តី ថោង ខុន បង្ហាញយន្តការរបៀបធ្វើការងារឲ្យប្រទាក់ក្រឡាគ្នាដល់គណៈកម្មការពិធីការជាមួយគណៈកម្មការផ្សេងៗ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តីនៃគណៈកម្មាធិការជាតិរៀបកីឡាស៊ីហ្គេម និងអាស៊ាប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដាក់ចេញនូវទិសដៅការងារដល់គណៈកម្មការរៀបចំពិធីការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា ដែលនឹងខិតជិតមកដល់ឲ្យត្រៀមលក្ខណៈបានល្អប្រសើរគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ និងស្ថិតនៅក្នុងការចងចាំគ្រប់ប្រតិភូអន្តរជាតិមកចូលរួមទាំងអស់។ ថ្លែងប្រាប់អ្នកព័ត៌មានក្រោយកិច្ចប្រជុំ នាព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានតេជោ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានប្រសាសន៍ថា កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើការរៀបចំពិធីការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ឯកឧត្តម បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍ បានណែនាំពីការចង្អុលបង្ហាញផែនការលម្អិតសម្រាប់គណៈកម្មការរៀបចំពិធីដែលសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ជាប្រធានCAMSOC បានដាក់ទៅកាន់គណៈកម្មការទទួលបន្ទុករៀបចំពិធីការ។ ឯកឧត្តម អគ្គលេខាធិការ បានពន្យល់ថា នៅក្នុងកិច្ចប្រជុំ ឯកឧត្តម បណ្ឌិត…
-
ឯកឧត្តម ប៊ូ ជុំសេរី៖ ជំរុញឱ្យអ្នកដឹកនាំ និងកីឡាករ កីឡាការិនី ត្រូវមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ ទើបអាចដណ្តើមមេដាយជូនជាតិ នៅស៊ីហ្គេម

ភ្នំពេញ៖ វគ្គសិក្ខាសាលា ស្តីពី រៀបចំផែនការយុទ្ធចូលសាស្ត្រស្វែងរកឧត្តមភាព ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ រយៈពេល ៣ថ្ងៃ ជូនដល់អគ្គលេខាធិការ ឬតំណាងកាសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកជម្រើសជាតិ បានបញ្ចប់ដោយជោគជ័យ កាលពីម្សិលមិញ នៅមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោក ប៉ុន សុខ ប្រធានមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឱ្យដឹងថា វគ្គសិក្ខាសាលា ស្តីពី រៀបចំផែនការយុទ្ធចូលសាស្ត្រស្វែងរកឧត្តមភាព ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ រយៈពេល ៣ថ្ងៃ មានសមាសភាពចូលរួមមានសិក្ខាកាម ជាអគ្គលេខាធិការ អគ្គលេខាធិការរង និងគ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ ចំនួន១៤៩នាក់ លើ៤២ ប្រភេទកីឡានិងក្រុមកីឡាជនពិការ មាន១៣ប្រភេទកីឡា ដែលបានធ្វើការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ។ លោកប្រធាន បន្តថា វគ្គនេះ គ្រូឧទ្ទេសនាមបានលើកបទបង្ហាញដូចជា៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមនឹងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី…