Category: កីឡា

  • ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ ផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន

    ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ ផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន

    ខេត្តតាកែវ ៖ ថ្លែងនៅក្នុងពិធីបើក ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើកឡើងថា ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន ពិសេស បានពង្រឹងនូវសាមគ្គីភាព និងទំនាក់ទំនងល្អរវាងយុវជននិងយុវជន ស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាលប្រជាជនម្នាក់លេងកីឡាមួយមុខ។ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋានគ្រប់កំរិត ថ្នាក់ដឹកនាំប្រតិភូកីឡា បណ្តាក្រុមហ៊ុន និងសប្បុរសជននានា ក្មួយៗកីឡាករ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយរៀបចំ គាំទ្រ និងឧបត្ថម្ភ ដល់ព្រឹត្តិការណ៍នេះឲ្យលេចចេញជារូបរាងឡើង។ នាឱកាសនៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ ក៏មានការប្រកួតមិត្តភាពកិត្តិយសបើកឆាករបស់កីឡាករ មកពីក្លិបកីឡាបាល់ទាត់ប៉េងហួត ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ផងដែរ។ គួរបញ្ជាក់ថា…

  • វិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយ ដ៏សំខាន់ សម្រាប់ពង្រឹងកាយសម្បទា និង សុខភាពអ្នកសិក្សា

    វិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយ ដ៏សំខាន់ សម្រាប់ពង្រឹងកាយសម្បទា និង សុខភាពអ្នកសិក្សា

    ខេត្តកណ្តាល ៖ ក្នុងឱកាស បិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ កាលពីរសៀល ថ្ងៃទី១៦ ខែមីនា នៅកីឡដ្ឋានខេត្តកណ្តាល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានថ្លែងថា វិស័យអប់រំកាយ និង កីឡា ជាសមាសភាគមួយ ដ៏សំខាន់ សម្រាប់ពង្រឹងកាយសម្បទា និង សុខភាពអ្នកសិក្សា ដែលមិនអាចខ្វះបាន ពិសេសចំពោះក្មួយៗកុមារា កុមារី ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះវាអាចអភិវឌ្ឍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារយើងឲ្យមានលទ្ធភាពទទួលយកការអប់រំបានល្អ ។ ទន្ទឹមនេះ ការចូលរួមលេងកីឡា គឺជាសកម្មភាពមួយដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមប្រធានបទ យុវជនម្នាក់ មានជំនាញ កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ។ លោក ជំទាវ បានលើកឡើងថា កីឡា ធ្វើឲ្យក្មួយៗសប្បាយ មានមិត្តច្រើន មានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺទាំងឡាយ ធ្វើឲ្យខួរក្បាលក្មួយៗភ្លឺថ្លា…

  • ការប្រកួត Hanuman Off Road Challenge Series ឆ្នាំ២០២៣ មានកីឡាករជាតិ និងអន្តរជាតិមក១១ប្រទេសចូលរួម

    ការប្រកួត Hanuman Off Road Challenge Series ឆ្នាំ២០២៣ មានកីឡាករជាតិ និងអន្តរជាតិមក១១ប្រទេសចូលរួម

    ភ្នំពេញ៖ ការប្រកួត Hanuman Off Road Challenge Series ឆ្នាំ២០២៣ នឹងចាប់ផ្តើមប្រកួតជាផ្លូវការ នៅថ្ងៃទី១៨ និងទី១៩ ខែមីនា ឆ្នាំ២០២៣ នៅទីលានឧទ្យានជាតិភ្នំគីរីរម្យ ដោយមានកីឡាករមកពី១១ប្រទេសចូលរួម។ លោក Oran Shapira អ្នករៀបចំការប្រកួតម៉ូតូហោះ Hanuman Off Road នេះ បានឲ្យដឹងថា ការប្រកួតនេះបែងចែកជា២ គឺការប្រណាំងម៉ូតូឡើងភ្នំ King of the Hill និងការប្រកួតម៉ូតូ Enduro ចែកចេញ ៦ Class រួមមាន Class A, B, C, VIP , Women និង Class Kids ។ អ្នករៀបចំម៉ូតូហោះ រូបនេះ បន្តថា ការរៀបចំប្រកួតនេះ គឺទទួបានការគាំទ្រពីសហព័ន្ធកីឡាយានយន្តកម្ពុជា និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើឡើងក្នុងគោលបំណងផ្តល់ឪកាសអោយអ្នកស្រឡាញ់វិស័យកីឡាប្រណាំងម៉ូតូបញ្ចេញសមត្ថភាព និងទេពកោសល្យ…

  • ក្រុមបាល់ទះនារី វិទ្យាល័យ GVA គ្រងជើងឯកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣

    ក្រុមបាល់ទះនារី វិទ្យាល័យ GVA គ្រងជើងឯកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣

    ភ្នំពេញ ៖ ក្រុមបាល់ទះនារីវិទ្យាល័យ GVA បានក្លាយជាជើងឯកបាល់ទះផ្នែកនារី ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះប្រកួតទី៣លើក្រុមបាល់ទះវិទ្យាល័យជាស៊ីមសាមគ្គី ដោយក្រុមមួយនេះ បានបោះបង់ការប្រកួត ចោល នាព្រឹកថ្ងៃទី១៧ ឆ្នាំ២០២៣។ ក្លាយជាជើងឯកលើវិញ្ញាសាបាល់ទះផ្នែកនារី លោក ម៉ុន សុខជា នាយកសាលាGVA បានលើកឡើងថា កក្តាដែលជំរុញឲ្យក្រុមបាល់ទះនារីរបស់លោកបានឈានមកដល់ការលើកពានជើងឯកប្រចាំរាជធានីភ្នំពេញមួយនេះ គឺដោយសាលាបានយកចិត្តទុកដាក់បង្វឹកពួកគាត់ជាប្រចាំជាមួយគ្រូជំនាញបើទោះបីពុំមានការប្រកួតក៏ដោយ ហើយជ័យជំនះនេះក៏វាបានពីការខិតខំរបស់ពួកគេដែរ ពួកគេប្រកួតដោយអស់កម្លាំងចិត្ត រួបរួមសាមគ្គីគ្នាជាកម្លាំងធ្លុងតែមួយ ។ នាយកសាលារូបនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីគ្រងតំណែងជើងឯកប្រចាំរាជធានីភ្នំពេញ លោកនឹងពង្រឹងសមត្ថភាពក្រុមបាល់ទះនារីសាលារបស់លោកឲ្យកាន់តែអភិវឌ្ឍសមត្ថភាពខ្លាំងបន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងប្រទេសនៅពេលខាងមុខ ក្នុងនាមជាក្រុមប្រកួតតំណាងរាជធានីភ្នំពេញ។ សម្រាប់ការប្រកួត ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៣ មាន៧ប្រភេទកីឡា មានបាល់ទាត់ បាល់ទះ បាល់បោះ វាយកូនឃ្លីលើតុ វាយសី ប៉េតង់ និង អត្តពលកម្ម ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ សាលាGVA ផ្នែកបាល់ទះនារី គ្រងបានតំណែងជើងឯក ចំនួន៣ពានរង្វាន់ មាន ជើងឯកកម្រិតបឋមសិក្សា ជើងឯកកម្រិតអនុវិទ្យាល័យ និង កម្រិតវិទ្យាល័យ…

  • ក្រុមបាល់ទះនារី វិទ្យាល័យ GVA ប្តេជ្ញាដណ្តើមឲ្យបានជើងឯកបាល់ទះនារី ពីការប្រកួតកីឡាសិស្សវិទ្យាល័យជើងឯករាជធានីភ្នំពេញ

    ក្រុមបាល់ទះនារី វិទ្យាល័យ GVA ប្តេជ្ញាដណ្តើមឲ្យបានជើងឯកបាល់ទះនារី ពីការប្រកួតកីឡាសិស្សវិទ្យាល័យជើងឯករាជធានីភ្នំពេញ

    ភ្នំពេញ ៖ ក្រុមបាល់ទះនារីវិទ្យាល័យ GVA ក្នុងការប្រកួតកីឡាសិស្សវិទ្យាល័យជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២៣ បានឈ្នះដៃគូប្រជែងបានពីរវិទ្យាល័យហើយ គឺក្រុមបាល់ទះនារីវិទ្យាល័យដុនបុសហ្គូនៅថ្ងៃទី១៤ និងបន្តឈ្នះក្រុមបាល់ទះនារីវិទ្យាល័យសិលាមាសនភថ្ងៃទី១៥ ដោយលទ្ធផល៣សិតទល់០ក្នុងពិន្ទុ ២៥ទល់១០ .២៥ទល់១៩និង២៥ទល់៧ ខណៈថ្ងៃទី១៦ បន្តប៉ះក្រុមបាល់ទះនារីវិទ្យាល័យជាស៊ីសាមគ្គី ក្នុងការដណ្តើមតំណែងជើងឯក។ កីឡាការិនី អៀង សុវណ្ណលីណា ប្រធានក្រុមបាល់ទះនារីវិទ្យាល័យ GVA បានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះជ័យជំនះ២ប្រកួតជាប់ៗគ្នានេះ និងប្តេជ្ញាចិត្តរួបរួមសាមគ្គីគ្នា ដណ្តើមជើងឯកជូនសាលាឲ្យបានបន្តទៀត ។ លោក ម៉ុន សុជា នាយកសាលា GVA បានលើកឡើងថា ការដែលលោកដឹកនាំក្រុមបាល់ទះសាលារបស់លោក មកចូលរួមក្នុងការប្រកួតមួយនេះ គឺ លោក ចង់ចូលរួមចំណែកការអភិវឌ្ឍវិស័យកីឡាកីឡាបាល់ទះផ្នែកនារីនៅកម្ពុជា និងចង់ឲ្យសិស្សនារីមានរាងកាយមាំមួន ប្រាជ្ញាឆ្នាតវៃ សុខភាពល្អ ពិសេស អាចបញ្ចេញសមត្ថភាពនិងទេពកោសល្យផ្នែកកីឡាបាល់ទះ។ សូមបញ្ជាក់ថា សាលារៀនGVA ការប្រកួតកីឡាដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ គឺផ្នែកវិញ្ញាសាបាល់ទះនារី ដណ្តើមបានពានឯកចំនួន២ហើយ គឺ បាល់ទះនារីបឋមសិក្សា បាល់ទះនារី អនុវិទ្យាល័យ ខណៈបាល់ទះវិទ្យាល័យនឹងដណ្តើមជើងឯកនៅថ្ងៃស្អែក ដោយត្រូវប៉ះក្រុមកីឡាការិនីវិទ្យាល័យជាស៊ីសាមគ្គី៕ អត្ថបទៈ ជាវ ចន្ធូ

  • E-sports និងក្រុមហ៊ុន MOONTON Games ចាប់ដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍកីឡា Esports នៅកម្ពុជា

    E-sports និងក្រុមហ៊ុន MOONTON Games ចាប់ដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍកីឡា Esports នៅកម្ពុជា

    ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ( EFC ) និងក្រុមហ៊ុនអភិវឌ្ឍកីឡាអេឡិចត្រូនិកអន្តរជាតិ MOONTON Games បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ( MoU ) ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យកីឡា Esports នៅកម្ពុជា និងរៀបចំការព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ ពិធីនេះធ្វើកាពីនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។ ការចុះហត្ថលេខានេះ ក្នុងបំណងបង្កើតមូលដ្ឋានគ្រឹះ នៃភាពជាដៃគូរវាងសហព័ន្ធ និងក្រុមហ៊ុន MOONTON ហើយជាផ្នែកមួយ នៃការរួមគ្នាក្នុងការអភិវឌ្ឍឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុក និងបង្កើតឲ្យមានព្រឹត្តិការណ៍ ថ្មីៗបន្ថែមទៀតសម្រាប់កីឡាករ កីឡាការិនីអាជីពកម្ពុជា។ លោក Ray Ng មានប្រសាសន៍ថា ៖«ជោគជ័យនៃការប្រកួត MPL Cambodia បានជួយពង្រឹងលើការអភិវឌ្ឍវិស័យ Esports នៅកម្ពុជា។ យើងខ្ញុំទន្ទឹងរង់ចាំនាំមកនូវព្រឹត្តិការណ៍ MSC 2023 ដើម្បីផ្តល់ឱកាសដ៏អស្ចារ្យបន្ថែមទៀតដល់អត្តពលិកកម្ពុជាដែលមានទេពកោលសល្យ។ យើងពិតជារីករាយក្នុងការបង្ហាញអត្តពលិកកម្ពុជាដ៏មានសក្តានុពលទៅកាន់ឆាកអន្តរជាតិ»។ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិច ឯកឧត្តម ជា ច័ន្ទបរិបូណ៌ មានប្រសាសន៍ថា ៖«អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆ្នាំ២០២៣នេះ MOONTON GAMES…

  • E-sports និងក្រុមហ៊ុន MOONTON Games ចាប់ដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍកីឡា Esports នៅកម្ពុជា

    E-sports និងក្រុមហ៊ុន MOONTON Games ចាប់ដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍកីឡា Esports នៅកម្ពុជា

    ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុនអភិវឌ្ឍកីឡាអេឡិចត្រូនិកអន្តរជាតិ MOONTON Games បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យកីឡា Esports នៅកម្ពុជា និងរៀបចំការព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ ពិធីនេះធ្វើកាពីនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។ ការចុះហត្ថលេខានេះ ក្នុងបំណងបង្កើតមូលដ្ឋានគ្រឹះ នៃភាពជាដៃគូរវាងសហព័ន្ធ និងក្រុមហ៊ុន MOONTON ហើយជាផ្នែកមួយ នៃការរួមគ្នាក្នុងការអភិវឌ្ឍឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុក និងបង្កើតឲ្យមានព្រឹត្តិការណ៍ ថ្មីៗបន្ថែមទៀតសម្រាប់កីឡាករ កីឡាការិនីអាជីពកម្ពុជា។ លោក Ray Ng មានប្រសាសន៍ថា ៖«ជោគជ័យនៃការប្រកួត MPL Cambodia បានជួយពង្រឹងលើការអភិវឌ្ឍវិស័យ Esports នៅកម្ពុជា។ យើងខ្ញុំទន្ទឹងរង់ចាំនាំមកនូវព្រឹត្តិការណ៍ MSC 2023 ដើម្បីផ្តល់ឱកាសដ៏អស្ចារ្យបន្ថែមទៀតដល់អត្តពលិកកម្ពុជាដែលមានទេពកោលសល្យ។ យើងពិតជារីករាយក្នុងការបង្ហាញអត្តពលិកកម្ពុជាដ៏មានសក្តានុពលទៅកាន់ឆាកអន្តរជាតិ»។ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិច ឯកឧត្តម ជា ច័ន្ទបរិបូណ៌ មានប្រសាសន៍ថា ៖«អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆ្នាំ២០២៣នេះ MOONTON GAMES បានសហការជាមួយកម្ពុជា រៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅភ្នំពេញ ខណៈកម្ពុជាមានកីឡាករ កីឡាការិនី…

  • រដ្ឋបាលខេត្តបាត់ដំបង និង សសយក ខេត្តបានរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងដើម្បី”អបអរសង្ក្រាន្តឆ្នាំថ្មី” និងការលើកកម្ពស់វិស័យកីឡាក្នុងខេត្ត

    រដ្ឋបាលខេត្តបាត់ដំបង និង សសយក ខេត្តបានរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងដើម្បី”អបអរសង្ក្រាន្តឆ្នាំថ្មី” និងការលើកកម្ពស់វិស័យកីឡាក្នុងខេត្ត

    ខេត្តបាត់ដំបង ៖ ដើម្បីអបអរសាទរនូវការរៀបចំសង្ក្រាន្តឆ្នាំថ្មី២០២៣ នៅពេលឆាប់ៗខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីរត់ម៉ារ៉ាតុងបាត់ដំបងលើកទី៥ ចម្ងាយ៥គីឡូម៉ែត្រ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅខាងមុខបរិវេណនៃអតីតអគារសាលាខេត្តចាស់ ក្រុង-ខេត្តបាត់ដំបង ។ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានថ្លែងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងលើកទី៥នាពេល គឺមានអ្នកចូលរួមប្រមាណជាង២ពាន់នាក់ គឺធ្វើឡើងដោយផ្តោតក្នុងគោលបំណង ដើម្បីអបអរសាទរនូវសង្ក្រាន្តបាត់ដំបងសម្រាប់ឆ្នាំ២០២៣នាពេលឆាប់ៗខាងមុខនេះ។ហើយក៏ដូចជាការរួមចំណែក ក្នុងការលើកកម្ពស់នូវវិស័យកីឡាជាតិយើង ឲ្យកាន់តែមានភាពរីកចម្រើន និងស្របខណៈពេលដែលព្រះរាជាណាចក្រកម្ពុជានិងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមពាក្យស្លោក ‘‘កីឡារស់នៅក្នុងសន្តិភាព’’ផងដែរ ។ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា៖ ការរៀបចំនូវព្រឹត្តិការណ៍ម៉ារ៉ាតុងថ្ងៃនេះ គឺដើម្បីពង្រឹងសមត្ថភាពនិងកាយសម្បទាថែមទាំងជាការលើកទឹកចិត្តដល់យុវជនជំនាន់ថ្មីឱ្យខិតខំនិងចូលរួមលេងកីឡា ដើម្បីជាការបញ្ចៀសឲ្យយុវជនយើងចៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងនាំគ្នាចូលរួមបំផុស និង ធ្វើការផ្សព្វផ្សាយពីសក្ដានុពលវិស័យវប្បធម៌ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ដើម្បីសំដៅក្នុងការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅកម្សាន្តសប្បាយនៅក្នុងខេត្តបាត់ដំបងយើងឱ្យកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងបិទនូវកម្មវិធីរត់ម៉ារ៉ាតុងបាត់ដំបងថា៖ កម្មវិធីនេះ…

  • ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីប្រចាំឆ្នាំ របស់អង្គការផ្កាយសមុទ្រជាឱកាស សម្រាប់កីឡាការិនីបញេ្ចញសមត្ថភាព និងពង្រឹងភាពក្លាហាន

    ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីប្រចាំឆ្នាំ របស់អង្គការផ្កាយសមុទ្រជាឱកាស សម្រាប់កីឡាការិនីបញេ្ចញសមត្ថភាព និងពង្រឹងភាពក្លាហាន

    ភ្នំពេញ ៖ ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានអះអាងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីប្រចាំឆ្នាំ របស់អង្គការផ្កាយសមុទ្រជាឳកាស សម្រាប់កីឡាការនីបញេ្ចញសមត្ថភាព និងពង្រឹងភាពក្លាហាន។ ដើម្បីចូលរួមអរសាទរទិវាសិទ្ធិនារី ៨មីនា ឆ្នាំ២០២៣ អង្គការផ្កាយសមុទ្រកម្ពុជា បានបង្កើតព្រឹត្តិការណ៍បាល់ទាត់ ដែលអនុញ្ញាតឲ្យក្រុមនារីចូលរួមចំនួន ៣៩ក្រុមសរុបកីឡាការិនី ៤៦៨នាក់មកពី ៩រាជធានី ខេត្ត ។ អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ មានកីឡាការិនីចូលរួម៣ប្រភេទអាយុ គឺកីឡាការិនីក្រោមអាយុ១៨ឆ្នាំ អាយុក្រោម១៤ឆ្នាំ និងអាយុក្រោម១០ឆ្នាំ ក្នុងគោលបំណងផ្តល់ឱកាសឲ្យកីឡាការិនីដែលបានហ្វឹកហាត់កីឡាបាល់ទាត់បានប្រកួតបញ្ចេញសមត្ថភាពនិងសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងវិស័យកីឡា ក៏ដូចជារួមចំណែកជំនះឧបសគ្គយេនឌ័រនានា ដែលផ្តល់ផលប៉ះពាល់ដល់ពួកគេផងដែរ ។ លោក ស្រី ប្រធានអង្គការ បានបញ្ជាក់ទៀតថា នៅកម្ពុជា ស្ត្រី និងកុមារីមិនសូវមានឱកាសបានចូលរួមក្នុងសកម្មភាពកីឡានោះទេ ហើយមនុស្សភាគច្រើនគិតថា កីឡាគឺសម្រាប់តែបុរសប៉ុណ្ណោះ ។ តាមរយៈ ការស្រាវជ្រាវក្នុងសហគមន៍មូលដ្ឋានបានបង្ហាញថា កុមារីជាញឹកញាប់មានទឹកចិត្តស្រលាញ់ចូលចិត្ត និងចង់លេងបាល់ទាត់យ៉ាងខ្លាំង ។ តែវាជារឿងមួយគួរឲ្យសោកស្តាយ ដែលក្តីស្រមៃរបស់ពួកគេត្រូវបានរារាំងដោយសារតែភាពក្រីក្រ ទំនៀមទំលាប់ និងផ្នត់គំនិតមិនសមហេតុផល និងផ្តល់តម្លៃឲ្យ បុរសខ្ពស់ជាង ។…

  • វត្តមានបាល់ទាត់លើតុ បង្ហាញភាពប្លែកភ្នែក ក្នុងពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ

    វត្តមានបាល់ទាត់លើតុ បង្ហាញភាពប្លែកភ្នែក ក្នុងពិធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ

    កំពង់ធំ ៖ វត្តមាននៃប្រភេទកីឡាថ្មី គឺបាល់ទាត់លើតុ បានបង្ហាញខ្លួនលើកដំបូងដើម្បីផ្សព្វផ្សាយទៅកាន់មហាជន នៅក្នុងពិធីបុណ្យទន្លេ លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ។ បើតាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការរៀបចំឱ្យប្រភេទកីឡាបាល់ទាត់លើតុបង្ហាញវត្តមានក្នុងពិធីបុណ្យទន្លេនេះ គឺមិនមែនជាការប្រកួតយកចាញ់ យកឈ្នះអ្វីនោះទេ គ្រាន់តែជាការសម្តែង បង្ហាញពីរបៀបលេង និងលក្ខន្តិកៈនៃការប្រកួត ដើម្បីផ្សព្វផ្សាយពីប្រភេទកីឡាថ្មី ចែកជូនដល់មហាជន ដែលបានមកចូលរួម កំសាន្តក្នុងពិធីបុណ្យទន្លេនេះបានស្គាល់ ពីកីឡាថ្មីនេះប៉ុណ្ណោះ ។ ជាពិសេសការបង្ហាញនូវប្រភេទកីឡាថ្មីនេះ ក៏ជាផ្នែកមួយក្នុងការអបអរបុណ្យទន្លេឱ្យមានភាពប្លែកភ្នែក និងអាចស្រូបទាញអ្នកដែលបានទស្សនាចូលរួម លេងកីឡាប្រភេទនេះ ឱ្យកាន់តែផុសផុលថែមទៀតផង ។ សូមជម្រាប ឱ្យដឹងថា ប្រភេទកីឡាបាល់ទាត់លើតុនេះ មានឈ្មោះជាភាសាបរទេសហៅថា (Table football) មានដើមកំណើតចេញមកពីប្រទេសហុងគ្រី ដែលភាគច្រើនខាងសហគមន៍អឺរ៉ុប គេនិយមលេងកីឡាប្រភេទនេះ ខណៈដែលកម្ពុជាទើបតែចាប់ផ្តើមយកមកហ្វឹកហាត់ប៉ុណ្ណោះ ៕ ជាវ ចន្ធូ