-
អ្នកស្ម័គ្រចិត្តជាកម្លាំងស្នូលមួយដ៏សំខាន់ជួយឲ្យកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាទទួលបានជោគជ័យ

ភ្នំពេញ ៖ យុវជនស្ម័គ្រ ដែលធ្វើតេស្តចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានអះអាងថា យុវជនស្ម័គ្រចិត្តជាកម្លាំងស្នូលមួយដ៏សំខាន់ក្នុងការរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាទាំងពីរនៅកម្ពុជាទទួលបានជោគជ័យ។ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅព្រះរាជាណាចក្រកម្ពុជា នឹងចូលមកដល់នាខែឧសភាខាងមុខនេះ។ ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង កម្ពុជា ត្រូវការ អ្ន កស្ម័គ្រចិត្តទាំងជាតិ និងអន្តរជាតិប្រមាណ៧ពាន់នាក់ ដើម្បីជួយសម្រួលការងារជូនប្រតិភូ ថ្នាក់ ដឹ កនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី និងភ្ញៀវអន្តរជាតិពីប្រទេសអាស៊ាន និងប្រ ទេសផ្សេង ៗទៀត។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកយុវជនស្ម័គ្រ ចិត្តគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការសម្របសម្រួល និងជាទូតសុច្ឆន្ទៈ ដើម្បីបង្ហាញពីសក្តានុពលកម្ពុជាទៅភ្ញៀវបរទេស។ទាំងនេះជាការរួមចំណែកដ៏សំខាន់ដល់ព្រឹត្តិការណ៍ទាំងពីរឲ្យទទួលបានជោគជ័យ។ ក្នុងនាមជាកូនខ្មែរ យុវជន ដេត វ៉ាន់ដូ និងយុវនារី រ៉េត រីណា ដែលមកធ្វើតេស្តចូ លរួមជា យុ វជនស្ម័គ្រចិត្តបានបង្ហាញចំណាប់អារម្មណ៍ថា កក្តាជំរុញឲ្យពួកគាត់ស័្មគ្រចិត្តចូលរួមក្នុ ងព្រឹត្តិការ ណ៍កីឡាធំទាំងពីរនៅកម្ពុជាគឺ ទី១ដោយសារពួកគេស្រលាញ់ការងារស្ម័គ្រចិត្ត និង ចង់រួមចំណែក…
-
ក្រុមបាល់ទាត់កុមារ និងយុវជន៣០ក្រុមនៅខេត្ត កំពង់ធំចូលរួមប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៣

ខេត្តកំពង់ធំ ៖ កីឡាករ កីឡាការនីជាកុមារ និងយុវជនសរុបចំនួន ៣៦០នាក់ មកពី ៣០ក្រុមនៅក្នុងខេត្តកំពង់ធំ បានមកចូលរួម ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ក្នុងបរិវេណទីលានបាល់ទាត់ហ្វុតសាលក្លឹបអាចារ្យលាក់ នៅទីរួមខេត្តកំពង់ធំ ។ លោក យិន សាមឌី ប្រធានកម្មវិធីបាល់ទាត់ អង្គការផ្កាយសមុទ្រ បានបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទីប្រាំមួយហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia បានជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ដែលជាការប្រកួតបាល់ទាត់វិលជុំថ្នាក់មូលដ្ឋានដ៏ធំបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ។ ចាប់តាំងពីការកកើតឡើងនៃកិច្ចសហការមួយនេះ ស្ថាប័នទាំងពីរនេះបានកត់សម្គាល់ឃើញថា ឱកាសចូលរួមប្រកួតប្រជែងក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់សម្រាប់កុមារ និងយុវជនកម្ពុជា ។ ដូច្នេះហើយទើបក្នុងឆ្នាំ២០២៣នេះ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត…
-
អនុប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ ណែនាំ កីឡាករ កីឡាការិនី ឲ្យប្រឹងប្រែង ហ្វឹកហាត់ត្រៀម ចូលរួមប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯកថ្នាក់ជាតិ នាខែសីហាខាងមុខ

ភ្នំពេញ៖ ថ្លែងក្នុងឱកាស «បិទ» ការប្រកួតកឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យឥន្ទ្រទេវី លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញបាន ណែនាំ កីឡាករ កីឡាការិនីដែលជាប់ជាជ័យលាភី ត្រូវខិតខំប្រឹងប្រែង ហ្វឹកហាត់ត្រៀម ចូលរួមប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯកថ្នាក់ជាតិ នាខេសីហា ឆ្នាំ២០២៣។ លោក អនុប្រធានមន្ទីរ បានលើកឡើងថា ភាពជោគជ័យ របស់ក្មួយៗ កីឡាករ កីឡាការិនី នាពេលនេះ វាជាកម្លាំងចលករ ជំរុញឲ្យក្មួយៗ ត្រូវយកចិត្ត ទុកដាក់ខិតខំប្រឹងប្រែង ហ្វឹកហាត់ បន្ថែមទៀត ដែលជាកត្តានាំមកនូវ ភាពលូតលាស់ផ្នែកបច្ចេកទេស កាយសម្បទារឹងមាំ និងទទួលបាននូវសុខភាពល្អ ចៀសផុតពីជម្ងឺដង្កាត់ផ្សេងៗ។ ជាមួយនេះ លោកបានស្នើឱ្យ ប្រធានសមាគម កីឡាសិស្ស ការិយាល័យអប់រំយុវជននិងកីឡា នៃរដ្ឋបាលខណ្ឌទាំង១៤ លោកនាយក លោកស្រីនាយិកា ដែលមានកីឡាករល្អៗ និងក្រុមដែលទទួលបានជ័យលាភីចងក្រងជាក្រុមតំណាងឲ្យរាជធានីភ្នំពេញ បានបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលក្រសួងអប់រំយុវជននិងកីឡានឹង…
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកីឡាករ-កីឡាការិនី ព្យាបាល របួស ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យ ក្រសួង សុខាភិបាលរៀបចំគ្រែចន្លោះពី ១០០ ទៅ ២០០គ្រែ នៅមន្ទីរពេទ្យ ជាតិ តេជោសន្ដិភាព សម្រាប់ព្យាបាលកីឡាករ-កីឡាការិនី ដែលរងរបួស ដោយសារការប្រកួត ដោយឥតគិតថ្លៃ និងមានឯកទេសគ្រប់ គ្រាន់ ស្របតាមស្ថានភាពរបួស ។នេះបើយោងតាមការប្រកាសលើ បណ្ដាញសង្គម ផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កន្លងមកបងប្អូនកីឡាករ-កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅ តាម មន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាល ផង ដែលជាញឹកញាប់ ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាល ចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ» ។ សម្ដេរចតេជោបន្តថា «ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានចំនួនគ្រែពី…
-
ក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរី បានរៀបចំដង្ហែរពានជ័យលាភីលេខ១ Class B ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត ១២ ម៉ូទ័រផាត និងប្រកាសចូលកាន់មុខដំណែងប្រធានក្លឹបគោព្រៃមណ្ឌលគិរីថ្មី

ខេត្តមណ្ឌលគិរី៖ ក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរី បានប្រារព្ធពិធីដង្ហែរពានជ័យលាភីលេខ១ Class B ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត ១២ ម៉ូទ័រផាត និងប្រកាសចូលកាន់មុខដំណែងប្រធានក្លឹបគោព្រៃមណ្ឌលគិរីថ្មី ដើម្បីបន្តដឹកនាំក្លឹបឆ្ពោះទៅកាន់ព្រឹត្តការណ៍ប្រគួតកីឡាខ្នាតអន្តរជាតិ។ ក្បួនរថយន្ត Off-Road គោព្រៃមណ្ឌលគិរី និងរថយន្តអ្នកគាំទ្រប្រមាណ ២០០គ្រឿង និងអ្នកចូលរួមជិត៥០០នាក់ បានធ្វើដំណើរជុំវិញក្រុងសែនមនោរម្យ និងឆ្ពោះទៅទីប្រជុំជនឃុំប៊ូស្រា និងឃុំពូជ្រៃ និងទីលានប្រណាំងរថយន្ត Off-Road ១២ម៉ូទ័រផាក ក្នុងស្រុកពេជ្រាដា ក្រោមបរិយាកាសអបអរសាទរយ៉ាងក្លៀវក្លាពីមហាជន សម្រាប់ព្រឹត្តការណ៍ដ៏កម្រនេះ។ លោក ទូច រស្មី ប្រធានក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរីថ្មី បានឲ្យដឹងថា ក្លឹបគោព្រៃមណ្ឌលគិរី ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ចូលរួម ផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ថ្មីៗ ក្នុងខេត្ត ក៏ដូចជាក្នុងប្រទេសកម្ពុជា។ ព្រោះប្រភេទកីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គនេះ ត្រូវបានរៀបចំឡើងនៅតាមទីតាំង ឬតំបន់ដែលឆ្ងាយៗ ពិបាកគ្មានផ្លូវចូលទៅដល់។ ដូច្នេះវាជាឱកាសដែលសមាជិកក្នុងក្រុម អាចនាំយកនូវព្រឹត្តិការណ៍ ក៏ដូចជាទិដ្ឋភាពផ្សេងៗ ក្នុងតំបន់ដែលមានសក្តានុពល បង្ហាញទៅដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ លោក ទូច រស្មី បញ្ជាក់ថា…
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីស្វាគមន៍មិត្តបរទេស និងកីឡាករ កីឡាការិនី មកចូលរួមការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីស្វាគមន៍មិត្តបរទេស និងកីឡាករ កីឡាការិនី មកចូលរួមព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងក្រោយខកខាន៦៤ឆ្នាំ។ ក្នុងនាមម្ចាស់ផ្ទះមិនមែនត្រឹមតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនមែនតែ Camsoc ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ មិនមែនជាផ្នែកនេះ ឬផ្នែកនោះទេ គឺប្រជាពលរដ្ឋកម្ពុជាទាំងមូលគឺជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣។ អញ្ចឹងយើងត្រៀមទាំងស្មារតី ទាំងកម្លាំងកាយ ក្នុងការបង្ហាញថាកម្ពុជាបច្ចុប្បន្នខុសប្លែកពីកម្ពុជាអតីតកាល ពោរពេញដោយមោទនភាព ភាពជឿជាក់ ពោរពេញដោយក្តីសង្ឃឹមឆ្ពោះទៅអនាគតប្រទេសជាតិយើង។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរូមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ពានរង្វាន់…
-
មន្រ្តីជាន់ខ្ពស់អាមេរិក ៖ លោក បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈខាងមុខនេះ ដើម្បីប្រារព្ធខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ឃើប៊ី បាននិយាយថា លោក បៃដិន នឹងបញ្ជាក់យ៉ាងច្បាស់ថា ជំនួយផ្នែកសន្តិសុខបន្ថែមនឹងមកដល់អ៊ុយក្រែនពីសហរដ្ឋអាមេរិក។ លោក ឃើប៊ី បាននិយាយយ៉ាងដូច្នេះថា លោកប្រធានាធិបតីនឹងបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងបន្តឈរជាមួយអ៊ុយក្រែនឱ្យបានយូរតាមដែលពួកគេត្រូវការ។ ជំនួយការរបស់លោក បៃដិន បានរៀបចំផែនការជាច្រើនសប្តាហ៍មកហើយ អំពីរបៀបដែលពួកគេនឹងប្រារព្ធខួបនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងការថ្លែងសន្ទរកថាដ៏មានសក្តានុពលដ៏សំខាន់មួយ។បន្ថែមលើនេះ ជំនួយការលោក បៃដិន សង្ឃឹមថា គាត់នឹងសង្កត់ធ្ងន់លើភាពធន់របស់ប្រជាជនអ៊ុយក្រែន រួមជាមួយនឹងការបន្តការរួបរួម ក្នុងចំណោមសម្ព័ន្ធមិត្តនៅក្នុងខែមិនច្បាស់លាស់ខាងមុខ។ បើតាមសេតវិមាន លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីប៉ូឡូញលោក អាន់ហ្សិច ឌូដា និងសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត ហើយពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។ រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា
-
មន្ត្រីអប់រំកាយ និងកីឡាជ្រួតជ្រាបកាន់តែស៊ីជម្រៅលើវិស័យព័ត៌មានវិទ្យា

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការ ៥ថ្ងៃ វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យាកម្រិត២ សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡាបានបិទបញ្ចប់ដោយជោគជ័យ ដោយមន្ត្រីមកពីក្រោមចំណុះអគ្គនាយកដ្ឋានកីឡាទាំងអស់ទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន ជាពិសេសនឹងជួយបម្រើដល់ព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។ លោក ធិន វិចិត្រ អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់មន្ត្រីទាំងអស់ដែលខិតខំក្រេបជញ្ជក់ចំណេះដឹងប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍព័ត៌មានវិទ្យាលើវិស័យអប់រំកាយ និងកីឡាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោក ធិន វិចិត្រ បន្តថា ក្នុងនាមជាប្រតិបត្តិករនៃវិស័យកីឡា គឺពិតជាត្រូវមានភាពទទួលខុសត្រូវខ្ពស់ និងស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា ពិសេសជំរុញឲ្យមន្ត្រីអនុវត្តការងារពន្លឿនការយល់ដឹងរបស់ខ្លួនលើបច្ចេកវិទ្យា ប្រតិបត្តិការងារនាសម័យឌីជីថល សម្រាប់មន្ត្រីតាមអង្គភាពទាំងអស់នៃអគ្គនាយកដ្ឋានកីឡា។ លោក អ៊ឹង វិរៈ អនុប្រធានមជ្ឈមណ្ឌលព័ត៌មានវិទ្យា និងស្ថិតិកីឡា បានបង្ហាញរបាយការណ៍លទ្ធផលនៃការបណ្តុះបណ្តាលមន្ត្រីរបស់អង្គភាពទាំង៧ ក្រោមឱវាទអគ្គនាយកដា្ឋនកីឡា លើការប្រើប្រាស់ព័ត៌មានវិទ្យាកម្រិត២ សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡានេះថា ឆ្លងកាត់ អស់រយៈពេល៥ថ្ងៃ នេះ លោកបានកត់សម្គាល់ឃើញថា សិក្ខាកាមទាំងអស់ បានយកចិត្តទុកដាក់ ស្គាល់ យល់ដឹងពីការប្រើប្រាស់ព័ត៌មានវិទ្យា ការស្រង់ទិន្នន័យនិង ស្ថិតិកីឡា ការប្រាស្រ័យសំណួររបស់សិក្ខាកាម និងចម្លើយពីសំណាក់គ្រូឧទ្ទេសប្រកបដោយភាពហ្មត់ចត់…
-
គ្រីឃីតកម្ពុជាពង្រឹងសមត្ថភាពអត្តពលិកខ្លួនឈានទៅសម្រេចគោលដៅដណ្តើមមេដាយមាស៣គ្រឿងពីស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ សហព័ន្ធកីឡាគ្រីឃីតកម្ពុជាបានដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន គឺការឈ្នះមេដាយមាស៣គ្រឿងជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដើម្បីស្រេចបានតាមផែនការនៃការចង្អុលបង្ហាញរបស់គណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហព័ន្ធគ្រីឃីតកម្ពុជាដែលមានវិញ្ញាសាទាំងបុរស និងនារី បានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ក្នុងនោះក៏មានការប្រកួតជាលក្ខណៈមិត្តភាពកម្តៅសាច់ដុំជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជាការពង្រឹងបច្ចេកទេស និងដកស្រង់បទពិសោធន៍មុនស៊ីហ្គេមចូលមកដល់ ដើម្បីជាការត្រៀមលក្ខណៈឲ្យកាន់តែប្រសើរ។ លោក មេន នីសសាម៉ា(Manish Sharma)នាយកប្រតិបត្តិ សហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានបញ្ជាក់ថា នេះជាជំនួបមិត្តភាពអន្តរជាតិលើកទី២ហើយ សម្រាប់កីឡាការិនីគ្រីឃីតកម្ពុជា ដោយលើកទី១ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ ប៉ះប្រទេសហ្វីលីពីនកម្ពុជាយកឈ្នះហ្វីលីពីន ហើយ ជំនួបទី២ប៉ះប្រទេសសង្ហបុរីនេះ ក្រុមកម្ពុជាក៍នឹងធ្វើឲ្យបានល្អដូចប្រកួតជាមួយប្រទេសហ្វីលីពីនកាលពីកន្លងទៅដែរ។ នាយកប្រតិបត្តិសហព័ន្ធកីឡាគ្រីឃីរូបនេះ បានលើកឡើងទៀតថា ការជួបប្រកួតគ្នារវាងកម្ពុជាសង្ហបុរីនេះ គឺបាននុលោមទៅតាមការចុះអនុសារណៈយោគយល់គ្នារវាងសមាគមន៍គ្រីឃីតប្រទេសសង្ហបុរី ជាមួយនិងសមាគមន៍កីឡាគ្រីឃីតកម្ពុជា គឺក្រុមទាំងពីនឹងមានការប្រកួតមិត្តភាពផ្លាស់ប្តូរបច្ចេកទេសជាមួយគ្នារយៈពេល៥ឆ្នាំ។ជាក់ស្តែងការប្រកួតមិត្តមិត្តអន្តរជាតិនេះ ក៏ជាឱកាសពង្រឹងសមត្ថភាពក្រុមប្រទេសទាំងពីរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ នាយកប្រតិបត្តិខាងលើ បានបញ្ជាក់ទៀតថា នៅក្នុងការប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អត្តពលិកកីឡាគ្រីឃីតកម្ពុជា ប្តេជ្ញាចិត្ត ដណ្តើមឲ្យបានមេដាយមាសជូនកម្ពុជា៣គ្រឿង តាមការដាក់ចេញពីគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោក ស្រី…
-
ICRC និង CWBF ចុះអនុស្សារណៈ លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បី គាំទ្រក្រុ ម បាល់ បោះរទេះ ជនពិ ការកម្ពុជាសម្រាប់ឆ្នាំ ២០២៣

ភ្នំពេញ: គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF) បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាល ពី ថ្ងៃទី ៩ ខែកុម្ភៈ សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បី គាំទ្រក្រុ ម បាល់ បោះរទេះជនពិការកម្ពុជាសម្រាប់ឆ្នាំ ២០២៣។ យោងតាម សេចក្តី ប្រកាសព័ត៌មាន របស់ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)បាន ឱ្យដឹងថា កិច្ច ព្រមព្រៀងនេះ ត្រូវ បាន ភាគី ទាំងពីរ បាន ប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការបំពេញកា តព្វកិច្ច និងមុខងាររបស់ខ្លួន ក្នុងការគាំទ្រកីឡាបាល់បោះរទេះជនពិការនៅកម្ពុជា។អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក Marc Zlot ប្រធានគ្រប់គ្រងកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទារបស់ ICRC និងឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ នាយកគ្រប់គ្រង់នៃសហព័ន្ធកីឡាបាល់បោះរទេះជនពិ ការ និងមានការ ចូលរួមពីសំណាក់លោក ស៊ឺ ម៉ុយ អគ្គលេខាធិការ CWBF និងលោក Gabriel…