Category: កីឡា

  • ថ្នាក់ដឹកនាំ អគ្គនាយកកីឡាជំរុញឲ្យសិក្ខាកាមយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសថ្នាក់ជាតិ ដើម្បីអនុវត្តកម្មវិធីអប់រំកាយបែបថ្មីបានពេញលេញ

    ថ្នាក់ដឹកនាំ អគ្គនាយកកីឡាជំរុញឲ្យសិក្ខាកាមយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសថ្នាក់ជាតិ ដើម្បីអនុវត្តកម្មវិធីអប់រំកាយបែបថ្មីបានពេញលេញ

    ស្វាយរៀង៖ ឯកឧត្តម អ៊ុកសិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានជំរុញឲ្យសិក្ខាកាមដែលជាគ្រូអប់រំកាយអនុវិទ្យាល័យ គ្រូវិទ្យាល័យ និងតំណាងរិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំយុវជននិងកីឡាក្រុង ស្រុកនៃខេត្តស្វាយរៀងយកចិត្តទុកដាក់ក្រេបញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេសថ្នាក់ជាតិនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើម្បីឈានទៅអនុវត្តកម្មវិធីមុខវិជ្ជាអប់រំកាយនិងកីឡាបែបថ្មីឲ្យបានពេញលេញនៅពេលខាងមុខ។ ការថ្លែង ជំរុញនេះ បានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ម្សិលមិញ នៅសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានគូសបញ្ជាក់ថា កម្មវិធីមុខវិជ្ជាអប់រំកាយបែបថ្មីដែលចងក្រងដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលយកមកចែករំលែកដល់គ្រូៗនេះពិតជាមានសារៈសំខាន់ខ្លាំង ព្រោះវាបានចង់ក្រងយ៉ាងច្បាស់អំពីមុខវិជ្ជាអប់រំកាយផ្តល់អត្ថប្រយោជន៍ជួយដល់សុខភាពសិស្ស និងជម្រុញឲ្យសិស្សចេះជំនាញកីឡាស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលពលរដ្ឋម្នាក់ចេះលេងកីឡាមួយមុខប្រចាំជីវិត។ ឯកឧត្តម អគ្គនាយក រំពឹងថា ឆ្លងកាត់សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សារយៈពេល៣ថ្ងៃនេះ សិក្ខាកាមនឹងទទួលបានធាតុចូយកទៅអនុវត្តរៀបចំកិច្ចតែងការនិងផែនការសម្រាប់ត្រៀមក្នុងការបង្រៀនអំពីមុខវិជ្ជាអប់រំកាយដល់សិស្សឲ្យបានពេញលេញនិងមានគុណភាពនៅតាមសាលាគោលដៅ ដើម្បីផ្តល់ជូននូវសុខមាលភាពជូនសិស្សានុសិស្ស។ លោក NISHIYAMA Naoki អគ្គលេខាធិការនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានលើកឡើងថា សិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា ដែលអង្គការសហការមួយវិទ្យស្ថានជាតិអប់រំកាយ និង អគ្គនាយដ្ឋានកីឡារៀបចំជូនគ្រូៗនិងតំណាងការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡានៃខេត្តស្វាយរៀងរយៈពេល៣ថ្ងៃនេះ មានគោលបំណង .ផ្តល់ការយល់ដឹងពីប្រពន្ធ័អប់រំកាយនៅកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ . បង្កើតបានជាផែនការមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាទាំង ៣កម្រិត .យល់ដឹងពីរបៀបពិនិត្យតាមដានថ្នាក់អប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សាទាំង៣កម្រិត។ អគ្គលេខាធិការនៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរូបនេះ បន្ថែមថា មុខវិជ្ជាអប់រំកាយបែបថ្មីនេះ…

  • កុមារ និងយុវជន ៧២ក្រុម ចូលរួមការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth Leagu រដូវកាលទី៦

    កុមារ និងយុវជន ៧២ក្រុម ចូលរួមការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth Leagu រដូវកាលទី៦

    ភ្នំពេញ៖ ក្រុមបាល់ទាត់កុមារនិងយុវជនចំនួន៧២ក្រុមមកពីខេត្តកំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញបានចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់កុមារ និងយុវជន AIA – ISF Youth Leagueរដូវកាលទី៦ដែលរៀបចំ ដោយអង្គការផ្កាយសមុទ្រ ក្រោមការឧបត្ថម្ភគាំទ្រក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia។ អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់កុមារ និងយុវជន AIA – ISF Youth League រដូវកាលឆ្នាំ២០២៣នេះ មាន២មណ្ឌលធំៗគឺភ្នំពេញនិងកំពង់ធំ។ការប្រកួតនឹងដំណើរការពីចុងខែមករារហូតដល់ខែឧសភា ទើបបញ្ចប់ការប្រកួតទាំងស្រុង ហើយ ក្រុមខ្លាំងៗដែលជ្រើសរើសចេញពីមណ្ឌលរាជធានីភ្នំពេញ និង កំពង់ធំ នឹងប្រកួតដណ្តើមពានធំមួយទៀត ដែលធ្វើឡើងក្នុងខែ មិថុនា ឆ្នាំ២០២៣។ អ្នកស្រី ជួប វិច្ឆិកា បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារនិងយុវជនដែលAIA Cambodia និងអង្គការផ្កាយសមុទ្ររៀបចំឡើងនេះ មានគោលបំណងមិនមែនស្វែងរកកីឡាករអាជីពនោះទេ ពោលយើងចង់ផ្តល់ឱកាសឲ្យក្មេងៗដែលមានជីវភាពខ្វះខាតពុំមានលទ្ធភាពចូលរួមក្នុងកម្មវិធីហ្វឹកហាត់និងប្រកួតផ្លូវការ ឲ្យពួកគេទទួលបានឱកាសចូលរួមប្រកួតសប្បាយរីករាយ។ លោក ស្រី អះអាងថា កីឡាបាល់ទាត់វាបានជួយច្រើនណាស់ដល់ក្មេងៗខ្វះខាតទាំងនេះ ដូចជាជួយឲ្យគាត់មានបំណិនជីវិតគំនិត…

  • សហព័ន្ធកីឡាចំបាប់កម្ពុជា បិទការប្រកួតជ្រើសរើសជើងឯកជាតិ ប្រចាំឆ្នាំ២០២២

    សហព័ន្ធកីឡាចំបាប់កម្ពុជា បិទការប្រកួតជ្រើសរើសជើងឯកជាតិ ប្រចាំឆ្នាំ២០២២

    រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ លោកខេសី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានអញ្ចើញជាអធិបតីភាពបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ និងចាត់ទុកការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ គឺជាជំហានថ្មីមួយទៀត នៃដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ លោក ខេស៊ី បាណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀបចំរបស់គណៈកម្មការ និងមន្ដ្រីបច្ចេកទេស ពិសេសការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ដែលជំរុញឱ្យការប្រកួតនេះ បញ្ចប់ដោយជោគជ័យ និងជាសញ្ញាណមួយដ៏ល្អ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីសហព័ន្ធកីឡាចំបាប់កម្ពុជា បានទទួលបទពិសោធន៍ល្អៗជាច្រើន ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ កាលពីថ្មីៗនេះ។ សូមបញ្ជាក់៖ ការប្រកួតបានបញ្ចប់នៅថ្ងៃទី២៩ ខែមករានេះ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ការប្រកួតនេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៩៦នាក់ មកពី១០សមាគម ក្លិប និងក្រសួង ប្រកួតលើ ១៦ប្រភេទ វិញ្ញាសារ។ ចាន់ វិចិត្រ

  • លោក អ៊ុច សុខវិបុល៖ បញ្ជាក់ថា អត្តពលិកកង់ភ្នំកម្ពុជា ធ្វើបានល្អលើវិញ្ញាសា eliminate ដែលជាវិញ្ញាសាថ្មី ត្រៀមស៊ីហ្គេម

    លោក អ៊ុច សុខវិបុល៖ បញ្ជាក់ថា អត្តពលិកកង់ភ្នំកម្ពុជា ធ្វើបានល្អលើវិញ្ញាសា eliminate ដែលជាវិញ្ញាសាថ្មី ត្រៀមស៊ីហ្គេម

    ភ្នំពេញ៖ វិញ្ញាសា eliminate គឺថ្មីសម្រាប់កម្ពុជា វិញ្ញាសាថ្មីនេះ មានតែប្រទេសថៃ ដែលធ្លាប់រៀបចំកន្លងច្រើន ហើយចំពោះការចូលរួមលើកដំបូងលើវិញ្ញាសារនេះ អត្តពលិកកង់ភ្នំកម្ពុជា ទទួលបានចំណាត់លេង៣ ក្នុងចំណោមកីឡាករ elite ខ្លាំងៗរបស់ថៃ។ នេះការបញ្ជាក់របស់លោក អ៊ុច សុខវិបុល គ្រូបង្វឹកកង់ភ្នំកម្ពុជា ពីខេត្ត កាឆាណាក់បូរី ប្រទេសថៃ តាមបណ្តាញសង្គមតេឡេក្រាម នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ លោក អ៊ុច សុខវិបុល អោយដឹងទៀតថា កីឡាករ កីឡាការិនីជម្រើសជាតិវ័យក្មេងរបស់កម្ពុជា មានសិទ្ធប្រហាក់ប្រហែលទៅនឹងកីឡាករ កីឡាការិនីកម្រិត Elite បណ្តាប្រទេសក្នុងតំបន់អាស៊ានើទោះបីជាចូលរួមប្រកួតជាលើកដំបូងក៏ដោយ។ លោក បន្តថា វិញ្ញាសាកង់ភ្នំ កីឡាករ កីឡាការិនីកម្ពុជា មានលទ្ធផលប្រកួតប្រជែងដណ្តើមមេដាយបានជាមួយនឹងកីឡាករ កីឡាការិនីបណ្តាប្រទេសនានា ជាពិសេសម្ចាស់ផ្ទះថៃតែម្តង និងជាសញ្ញាវិជ្ជមានមួយ សម្រាប់ត្រៀមស៊ីហ្គេម នៅកម្ពុជា។ គ្រូបង្វឹករូបនេះ បន្ថែមថា ចំពោះវិញ្ញាសា eliminate វិញ កីឡាករ កីឡាការិនីកម្ពុជា អាចនិយាយបានថាជាវិញ្ញាសាថ្មី តែពួកកេធ្វើបានល្អលើសពីការរំពឹងទុកឈានដណ្តើមបានចំណាត់ថ្នាក់លេខ៣ ដោយកីឡាករ…

  • ក្រុមពង្រូលកំពង់ស្ពឺ គ្រងពាន Slamball ជាមួយនឹងកំណត់ត្រាមិនចាញ់សូម្បីតែ១ប្រកួត

    ក្រុមពង្រូលកំពង់ស្ពឺ គ្រងពាន Slamball ជាមួយនឹងកំណត់ត្រាមិនចាញ់សូម្បីតែ១ប្រកួត

    ការប្រកួតពានរង្វាន់ Slamball បានបញ្ចប់ដោយជោគជ័យ ខណៈក្រុមពង្រូលកំពង់ស្ពឺក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះលើក្រុមត្រីឆ្លាំងភ្នំពេញ ៣-២ កាលពីយប់មិញ នៅទីលានកីឡដ្ឋានបាល់ទះ ព្រីន។ លោក សាមីត គ្រូបង្វឹកក្រុមពង្រួលកំពង់ស្ពឺ បានអោយដឹងថា ការឈ្នះពានរង្វាន់នេះ មិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសជ័យជំនះលើក្រុមត្រីឆ្លាំងភ្នំពេញ ដោយក្រុមមួយនេះមានកីឡាករខ្លាំងដូចជា ធី ម៉េងហ៊ួង ជាដើម។ គ្រូបង្វឹកក្រុមពង្រួលកំពង់ស្ពឺ រូបនេះ សង្ឃឹមនឹងជឿជាក់ថា ពានរង្វាន់មួយនេះ នឹងបន្ដរដូវកាលថ្មីទៀត ដើម្បីផ្តល់ឱកាសអោយក្លឹប និងកីឡាករជាច្រើនទៀតបានប្រកួតបញ្ចេញសមត្ថភាព និងទេពកោលស្យ ជាពិសេសជួយអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជាអោយកាន់តែរីកចំរើនបន្ថែមទៀតផងដែរ។ រីឯកីឡាករទុយ កុសល ហៅ ស្មាត់ យុន បានលើកឡើងថា មុនប្រកួតក្រុមខ្លួនវិភាគឃើញពីសមត្ថភាពរបស់ក្រុម ធី ម៉េងហ៊ួង ឬ ត្រីឆ្លាំងភ្នំពេញ មិនមែនជាដៃគូរបស់ខ្លួនឡើយ ពោលគឺយ៉ាងហោចណាស់ក្រុមខ្លួនអាចស៊ី៣-១ ដែរ តែដល់ពេលការប្រកួតជាក់ស្ដែងហាក់មានភាពភ្ញាក់ផ្អើល ពោលបែរមានការប្រកួតប្រជែងខ្លាំងវ៉ៃរហូតដល់ ៥សិត ជាលទ្ធផលគឺក្រុមមកពីខេត្តកំពង់ស្ពឺឈ្នះ ៣-២ ជាមួយពិន្ទុប្រផិតប្រផើយ។ គួររម្លឹកថា មុននឹងក្លាយជាជើងឯកក្រុមពង្រួលកំពង់ស្ពឺ បានយកឈ្នះលើក្រុមដំរីសៀមរាប ក្នុងលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។…

  • លោកគ្រូ អ៊ុច សុខវិបុល៖ អត្តពលិកកង់ភ្នំ មានទំនុកខ្ពស់ថា នឹងដណ្តើមបានលទ្ធផលល្អ ពីការប្រកួតកង់ភ្នំ ពានរង្វាន់ King Cup នៅថៃ

    លោកគ្រូ អ៊ុច សុខវិបុល៖ អត្តពលិកកង់ភ្នំ មានទំនុកខ្ពស់ថា នឹងដណ្តើមបានលទ្ធផលល្អ ពីការប្រកួតកង់ភ្នំ ពានរង្វាន់ King Cup នៅថៃ

    ភ្នំពេញ៖ អត្តពលិកកង់ភ្នំ មានទំនុកខ្ពស់ថា នឹងដណ្តើមបានលទ្ធផលល្អ ពីការប្រកួតកង់ភ្នំ ពានរង្វាន់ Royal Cup or King Cup ជុំទី១ នៅថៃ។ នេះជាការអះអាងរបស់លោក អ៊ុច សុខវិបុល គ្រូបង្វឹកកង់ភ្នំ តាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។គ្រូបង្វឹកកង់ភ្នំរូបនេះ បានបញ្ជាក់ថា ការចូលរួមប្រកួតនេះ ចាំបាច់ណាស់មុនស៊ីហ្គេម ឆ្នាំ២០២៣ បើទើបីទីតាំងមានចម្ងាយឆ្ងាយ ជាប់នឹងព្រំដែនប្រទេសថៃ និងភូមាក៏ដោយ ព្រោះយើងបានត្រៀមធ្វើកិច្ចការដោយសេចក្តីព្យាយាម និងទំនុកចិត្តខ្ពស់ ដើម្បីយកលទ្ធផលមេដាយជូនជាតិ។ ជាការពិត ការចេញលើកនេះ គឺយើងមានទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមយកលទ្ធផលអោយបានល្អប្រសើរ និងជាការផ្លាស់ប្តូរបទពិសោធន៍កម្រិតខ្ពស់ ការសាកកម្លាំង បច្ចេកទេស កលល្បិច (Tactical) និងកសាងទំនុកចិត្តខ្ពស់សម្រាកកីឡាករ កីឡាការិនីជម្រើសរបស់យើងសម្រាប់ការប្រកួតដណ្តើមយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ព្រោះការប្រកួតនេះ គឺជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់ប្រទេសថៃ កីឡាករ កីឡាការិនីខ្លាំងៗ គឺមកចូលរួមទាំងអស់។ យើងមានទំនុកចិត្ត និងសង្ឃឹមខ្ពស់ថាកីឡាករ កីឡាការិនី ៣រូប របស់យើង…

  • អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បើកសិក្ខាសាលា«ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រិះស្ថានសិក្សា»ដល់ខណ្ឌគោលដៅចំនួន៥នៅរាជធានីភ្នំពេញ

    អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បើកសិក្ខាសាលា«ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រិះស្ថានសិក្សា»ដល់ខណ្ឌគោលដៅចំនួន៥នៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសជាអង្គការរបស់ប្រទេសជប៉ុនជួយផ្តោតសំខាន់លើវិស័យអប់រំកាយនិងកីឡានៅកម្ពុជា បានបើកសិក្ខាសាលា«ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រិះស្ថានសិក្សា»ដែលជាគម្រោងសម្រាប់ឆ្នាំ២០២៣គឺ«អប់រំកាយសម្រាប់ទាំងអស់គ្នា»ដល់សិក្ខាកាមតំណាងមន្ទីរ, តំណាងការិយាល័យអប់រំ គណៈគ្រប់គ្រងសាលា, គ្រូបង្រៀននៅបឋមសិក្សា និងគ្រូអប់រំកាយ ក្នុងខណ្ឌគោលដៅទាំង៥នរាជធានីភ្នំពេញ ។ សិសក្ខាសាលានេះរៀបចំឡើងមានគោលបំណងឱ្យសិក្ខាកាមបានយល់ពីសកម្មភាពក្នុងគម្រោង ទទួលបានចំណេះដឹង និងការបង្រៀនអប់រំកាយបែបថ្មីនៅបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ, ដើម្បីយល់ដឹងពីការត្រួតពិនិត្យ និងវាយតម្លៃថ្នាក់អប់រំកាយ និងយល់អំពីតួនាទីរបស់គណៈគ្រប់គ្រងសាលា និងសកម្មភាពរបស់គ្រូបង្រៀន។ សូមបញ្ជាក់ថា សិក្ខាសាលា«ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រិះស្ថានសិក្សា»មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ បានអញ្ជើញសិក្ខាកាមចំនួន៥៦នាក់ដែលមកពីកម្រិតបឋមសិក្សាចូលរួមនៅថ្ងៃទី១ និងទី២ និងចំនួន៥៦នាក់មកពីកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិចូលរួមនៅថ្ងៃទី៣ ហើយសិក្ខាកាមទាំងអស់នេះ គឺតំណាងមន្ទីរ, តំណាងការិយាល័យអប់រំ គណៈគ្រប់គ្រងសាលា, គ្រូបង្រៀននៅបឋមសិក្សា និងគ្រូអប់រំកាយ ក្នុងខណ្ឌគោលដៅទាំង៥,រួមមានខណ្ឌចំការមន ខណ្ឌដង្កោរ ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក និងខណ្ឌមានជ័យ៕ អត្ថបទនិង រូបភាព ជាវ ចន្ធូ

  • វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសហការជាមួយអង្គការបេះដូងមាសរៀបចំចងក្រងសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា

    វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសហការជាមួយអង្គការបេះដូងមាសរៀបចំចងក្រងសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា

    រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គសិក្ខាសាលាស្ដីពីការរៀបចំចងក្រងសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡាលើកទី ៧ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ លោកស្រីនាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានគូសបញ្ជាក់ថាវគ្គសិក្ខាសាលានេះមានសិក្ខាកាមចូលរួមសរុប១២នាក់ស្រី ៣ នាក់ក្នុងនោះបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន ១១ នាក់ និងបុគ្គលិកអប់រំនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចំនួន ១ នាក់ មានរយៈពេល២ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ឆ្នាំ២០២៣។ វគ្គសិក្ខាសិលាលើកទី ៧ ជាវគ្គចុងក្រោយ នៃដំណើរការរៀបចំចងក្រងសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡាមានចំនួន២ចំណុចសំខាន់ៗ១. ដើម្បីបញ្ជាក់ពីចំណុចកែសម្រួល និងកែសម្រួលចុងក្រោយ នៃសៀវភៅសិក្សាគោលសម្រាប់ស្នើសុំការអនុញ្ញាតពីក្រសួងអប់ រំយុវជន និងកីឡា ក្នុងការបោះពុម្ព។២. ដើម្បីពិចារណាពីរបៀបដែលគំរូ បង្រៀនសម្រាប់ការអប់រំកាយអាចត្រូវបានអនុវត្តនៅក្នុងមុខវិជ្ជាគរុកោសល្យ និងវិធីសាស្ត្រនៃការបង្រៀនមុខវិជ្ជាអប់រំកាយ៕ ចាន់ វិចិត្រ

  • កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ បញ្ជៀបផ្សព្វផ្សាយក្បាច់គុនខ្មែរទៅកាន់ពិភពលោកអោយកាន់តែផុសផុលបន្ថែមទៀត

    កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ បញ្ជៀបផ្សព្វផ្សាយក្បាច់គុនខ្មែរទៅកាន់ពិភពលោកអោយកាន់តែផុសផុលបន្ថែមទៀត

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានប្តេជ្ញាចិត្តខ្ពស់បញ្ជៀបផ្សព្វផ្សាយក្បាច់គុនខ្មែរទៅកាន់ពិភពលោកអោយកាន់តែផុសផុលបន្ថែមទៀត ការបញ្ជាក់នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីដាក់កីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយកិច្ចប្រជុំសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌេន ស៊ីធី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា កម្ពុជាត្រូវរៀបចំធម្មនុញ ច្បាប់ និងបទបញ្ញាតិរបស់កីឡាជាពិសេសគឺស្របទៅនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ កិច្ចប្រជុំខាងលើ មានការគាំទ្រចូលរួមពីសមាជិកក្នុងតំបន់ចំនួន៨ប្រទេស មានកម្ពុជាជាម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក្នុងចំណោម១១ប្រទេស នៃការរៀបចំកីឡាគុនខ្មែរ នៅក្នុងស៊ីហ្គេម។ ជាមួយគ្នានេះ សមាជិកាទាំង៨ប្រទេសក៏បានឯកភាពគ្នាទាំងស្រុងទៅលើបទបញ្ជាប្រកួត និងវិញ្ញាសាតាមប្រភេទទម្ងន់ នៅស៊ីហ្គេម ដើម្បីយកទៅប្រើប្រាស់ដល់គ្រប់ប្រទេសផ្សេងទៀត ក្នុងការប្រកួតក្រោយទៀត។ ក្នុងនោះដើម្បីលើកទឹកចិត្តកីឡាគុនខ្មែរយើង និងជាវប្បធម៌ អរិយធម៌គុនខ្មែររបស់យើងដ៏ផូរផង់ និងកីឡាអត្តសញ្ញាណបុព្វបុរសជាតិ កម្ពុជាបានបញ្ចូលវិញ្ញាសាសម្តែង ដែលហៅថា…

  • ម្ចាស់មេដាយមាស ប៉ាល់ ឆរស្មី៖ បង្ហាញអារម្មណ៍ភ័យអរ ខណៈស៊ីហ្គេមនៅសល់ពេលតែ១០០ថ្ងៃ ទៀតប៉ុណ្ណោះ

    ម្ចាស់មេដាយមាស ប៉ាល់ ឆរស្មី៖ បង្ហាញអារម្មណ៍ភ័យអរ ខណៈស៊ីហ្គេមនៅសល់ពេលតែ១០០ថ្ងៃ ទៀតប៉ុណ្ណោះ

    ភ្នំពេញ៖ ថ្ងៃទី២៥ ខែមករា គឺនៅសល់តែ១០០ថ្ងៃទៀត នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ខណៈម្ចាស់មេដាយមាសស៊ីហ្គេម នៅវៀតណាម ប៉ាល់ ឆរស្មី បានបង្ហាញនូវអារម្មរណ៍ភ័យអរ ក្នុងនាមជាកីឡាការិនីតំណាងអោយកម្ពុជា។ ប៉ាល់ ឆរស្មី បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា «ក្នុងនាមជាកីឡាការិនីជម្រើសជាតិ ក្នុងរយៈពេលរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានអារម្មណ៍ភ័យអរផង ព្រួយបារម្ភផង មិនខុសពីសិស្សជិតដល់ពេលប្រឡងនោះទេ។ ម្ចាស់មេដាយមាស និងសំរឹទ្ធកីឡាវ៉ូវីណាមរូបនេះ បន្តថា អារម្មណ៍មួយទៀតគឺកាន់តែមានកម្លាំងចិត្តកាន់តែមោះមុត ក្នុងការពញ្ញាក់ស្មារតីបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លា ជាមួយនឹងការប្តេជ្ញាចិត្ត បន្តការខិតខំហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ក្នុងគោលដៅការពារមេដាយមាស ស៊ីហ្គេម លើកទី៣១ នៅវៀតណា ឲ្យបានសម្រាប់ការត្រៀមប្រកួត ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ាល់ ឆរស្មី បញ្ជាក់ទៀតថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដែលខ្លួនមាន ដើម្បីបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ សម្រាប់ខ្លួនឯង និងប្រទេសជាតិ នៅស៊ីហ្គេម-អាស៊ានប៉ារ៉ហ្គេម ២០២៣…