Category: កីឡា

  • ក្លិបកីឡា J-SNOOKER ប្តេជ្ញាចូលរួមអភិវឌ្ឍលើកស្ទួយវិស័យកីឡាស្នូកឃ័រឬប៉ីយ៉ានៅកម្ពុជា ដើម្បីរួមចំណែកផលិតបានធនធានឆ្នើមៗសម្រាប់ត្រៀមប្រជែងលើឆាកអន្តរជាតិ

    ក្លិបកីឡា J-SNOOKER ប្តេជ្ញាចូលរួមអភិវឌ្ឍលើកស្ទួយវិស័យកីឡាស្នូកឃ័រឬប៉ីយ៉ានៅកម្ពុជា ដើម្បីរួមចំណែកផលិតបានធនធានឆ្នើមៗសម្រាប់ត្រៀមប្រជែងលើឆាកអន្តរជាតិ

    ភ្នំពេញ៖ ក្លិបកីឡាJ-SNOOKER បានធ្វើពិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីរួមចំណែកអភិវឌ្ឍលើកស្ទួយវិស័យកីឡាស្នូកឃ័រឬប៉ីយ៉ាដែលជាប្រភេទកីឡាជាតិមាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ពិធីសម្ភោធនេះ បានធ្វើឡើង ក្រោម វត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។ លោក តាំង ជុនហៅ ប្រធានក្លិបJ-SNOOKER បានបញ្ជាក់ឲ្យដឹងថា ក្លិបកីឡាJ-SNOOKERដែលបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការនេះ បានបំពាក់សំភារៈស្តង់ដារកម្រិតអន្តរជាតិដែលអាចទទួលរៀបចំការប្រកួតធំៗជាលក្ខណៈអន្តរជាតិបាន ដោយចំណាយទឹកប្រាក់សរុបជាង ៥០ម៉ឺនដុល្លារអាមេរិក ។ លោកថា ក្លិបកីឡាស្នូកឃ័រឬប៉ីយ៉ាមួយនេះ បានបង្កើតឡើងក្នុងចក្ខុវិស័យចូលរួមអភិវឌ្ឍលើកស្ទួយវិស័យកីឡាជាតិស្នូកឃ័រឬប៉ីយ៉ាឲ្យកាន់តែរីកចំរើន។ លោក អះអាងថា តាមរយៈវត្តមានក្លិបកីឡា J-SNOOKER ដែលចាប់ផ្តើមបង្ហាញវត្តមាននេះ នឹងចូលរួមផលិតបាននូវធនធានកីឡាករកីឡាការិនីស្នូកឃ័រឆ្នើមៗសម្រាប់កម្ពុជាចូលរួមប្រកួតលើកឆាកអន្តរជាតិនៅពេលខាងមុខ។ ព្រោះថា ក្នុងនាម លោក ជាប្រធានគ្រង់គ្រងក្លិប ដែលជាអ្នកស្រលាញ់ប្រភេទកីឡាមួយនេះបំផុត នឹងដាក់គ្រូបង្ហឹក ដើម្បីទទួលស្វាគមនកីឡាករកីឡាការិនីដែលមានឧបនិស្ស័យជាមួយស្នូកឃ័រមកហ្វឹកហាត់ក្លាយជាកីឡាករកីឡាការិនីតំណាងជាតិកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។ ប្រធានក្លិបរូបនេះ បានបញ្ជាក់ទៀតថា ក្លិបកីឡា J-SNOOKER គឺជាក្លិបកីឡាស្នូកឃ័រមួយដែលបានបំពាក់សម្ភារៈហ្វឹកហាត់និងប្រកួតជាលក្ខណៈអន្តរជាតិដែលអាចទទួលរៀបចំការប្រកួតធំៗបានទាំងការប្រកួតក្របខណ្ឌជាតិនិងអន្តរជាតិ។ប្រសិនបើព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើមានការស្នើរសុំពីសហព័ន្ធឬភាគី CAMSOC យកក្លិបរបស់លោក…

  • ម៉ារី ណុច កីឡាការនីតែម្នាក់គត់ដែលហ៊ានប្រកួតរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី

    ម៉ារី ណុច កីឡាការនីតែម្នាក់គត់ដែលហ៊ានប្រកួតរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី

    (មណ្ឌលគិរី)៖ ក្នុងចំណោមកីឡាករដែលចូលរួមការប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីនោះ គេឃើញមានយុវតីស្រស់ស្អាត១រូបក៏បានចូលរួមប្រកួតរថយន្ត Off Road ជាមួយកីឡាករបុរសៗដទៃទៀតដែរ ដោយមិនខ្លាចរអាបន្តិចសោះឡើយ។ យុវតីរូបនោះមានឈ្មោះថា ម៉ារី ណុច បើករថយន្តលេខ៣២៤ ចូលរួមប្រកួតក្នុងក្រុម Overland ឬហៅថា Class C ដែលមានរថយន្តរួមប្រកួតសរុបចំនួន២២គ្រឿង។ កីឡាការនី ម៉ារី ណុច ទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេមានភាពក្លាហានណាស់ក្នុងការចូលរួមប្រកួតប្រជែងនៅលើទីលានប្រណាំងរថយន្ត Off Road នេះ។ គួរជម្រាបថា កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road មានចំនួន៣ក្រុម ដែលមានរថយន្តសរុបចំនួន៦៧គ្រឿង ក្នុងនោះក្រុមទី១ Hard Core, ក្រុមទី២ Light Core និងក្រុមទី៣ Overland ក្នុងនោះក៏មានរថយន្តរបស់កីឡាការនី ម៉ារី ណុច ១គ្រឿងផងដែរ។ ថ្លែងប្រាប់អ្នកព័ត៌មាននាថ្ងៃប្រណាំងទី២ កញ្ញា ម៉ារី ណុច បានថ្លែងថា កញ្ញាមិនមានភ័យខ្លាចក្នុងការចូលរួមប្រណាំងរថយន្ត…

  • ក្រុមកីឡាករថៃធ្វើដំណើរជិត១ពាន់គីឡូម៉ែត្រ ស្កាត់មកប្រកួតរថយន្ត Off Road នៅខេត្តមណ្ឌលគិរី

    ក្រុមកីឡាករថៃធ្វើដំណើរជិត១ពាន់គីឡូម៉ែត្រ ស្កាត់មកប្រកួតរថយន្ត Off Road នៅខេត្តមណ្ឌលគិរី

    (មណ្ឌលគិរី)៖ រថយន្តរបស់ក្រុមកីឡាករថៃចំនួន២គ្រឿងបានធ្វើដំណើរស្កាត់ចូលមកប្រទេសកម្ពុជា ក្នុងរយៈចម្ងាយជិត១ពាន់គីឡូម៉ែត្រ ដើម្បីចូលរួមប្រកួតកីឡាប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ជាមួយក្រុមកីឡាករកម្ពុជាជាច្រើនទៀត នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី។ គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នេះ បានឈានដល់ថ្ងៃទី២ហើយ ដែលត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបើកដំណើរការនៅថ្ងៃទី១៣ ខែមករា ម្សិលមិញ អមជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់ទីលាន១២ម៉ូទ័រផាកជាផ្លូវការ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ លោក ព្រំ រស្មី ប្រធានគណៈកម្មការរៀបចំការប្រកួតរថយន្ត Off Road បានឱ្យដឹងថា កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road នេះត្រូវបានបែងចែកជា៣ក្រុម ឬ 3 Class មានរថយន្តសរុបចំនួន៦៧គ្រឿង ក្នុងនោះក្រុមទី១ ហៅថា Hard Core ឬ Class A មានរថយន្តកម្ពុជាចំនួន២៧គ្រឿង និងរថយន្តថៃចំនួន២គ្រឿង, ក្រុមទី២ ហៅថា Light…

  • ការប្រកួតរថយន្ត Rally ត្រូវបានបញ្ចប់មុនគេ ក្រោយពុះពារឧបសគ្គ២៥គីឡូម៉ែត្រនៅមណ្ឌលគិរី

    ការប្រកួតរថយន្ត Rally ត្រូវបានបញ្ចប់មុនគេ ក្រោយពុះពារឧបសគ្គ២៥គីឡូម៉ែត្រនៅមណ្ឌលគិរី

    (មណ្ឌលគិរី)៖ ការប្រកួតកីឡាប្រណាំងរថយន្ត Rally ដែលរៀបចំឡើងអមជាមួយព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅខេត្តមណ្ឌលគិរីនោះ គឺបានបញ្ចប់ដោយជោគជ័យហើយ ក្រោយដំណើរការការប្រកួតអស់រយៈពេលកន្លះថ្ងៃ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។ គួរជម្រាបថា ការប្រកួតកីឡាប្រណាំងរថយន្ត Rally នេះ គឺចេញដំណើរពីវិមានឯករាជ្យខេត្តមណ្ឌលគិរី ឆ្ពោះមកទីលាន១២ម៉ូទ័រផាក ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានរយៈចម្ងាយ២៥គីឡូម៉ែត្រ។ ការប្រកួតនេះដែរមានរថយន្តចូលរួមចំនួន២០គ្រឿង។ បន្ទាប់ពីការប្រកួតបានបញ្ចប់ លោក ហ៊ុន ជា អធិបតីកិត្តិយស និងលោក ទៀ សាយ៉ាម ប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ក៏បានផ្ដល់កិត្តិយសប្រគល់ពាន និងមេដាយជូនក្រុមកីឡាករជ័យលាភី ដែលធ្វើឡើងនៅទីលាន១២ម៉ូទ័រផាកតែម្ដង។ លោក វង្ស គឹមហួត ប្រធានគណៈកម្មការប្រណាំងរថយន្ត Rally នៃព្រឹត្តិការណ៍នេះ បានឱ្យដឹងថា រថយន្តដែលទទួលបានជ័យលាភី រួមមាន៖ លោក ឡយ ភាល័យ សហការីរៀបចំព្រឹត្តិការណ៍នៅទីលាន១២ម៉ូទ័រផាក បានឱ្យដឹងថា…

  • ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅខេត្តមណ្ឌលគិរី ត្រូវបានបើកជាផ្លូវការ ជាមួយអ្នកចូលរួម២៥០០នាក់

    ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅខេត្តមណ្ឌលគិរី ត្រូវបានបើកជាផ្លូវការ ជាមួយអ្នកចូលរួម២៥០០នាក់

    (មណ្ឌលគិរី)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ ត្រូវបានបើកជាផ្លូវការតាមការគ្រោងទុកនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីលាន១២ម៉ីទ័រផាក ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នេះដែរ ក៏ដើម្បីអបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់ទីលាន១២ម៉ូទ័រផាក ដែលជាទីលានប្រកួតកីឡាប្រណាំងយានយន្តប្រកបដោយលក្ខណៈស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា។ ក្នុងពិធីបើកព្រឹត្តិការណ៍នេះមានការចូលរួមជាអធិបតីភាពពីសំណាក់លោក ងិន សុខវិមាន អភិបាលរងខេត្តមណ្ឌលគិរី លោក ទៀ ស្យាម ប្រធានសហព័ន្ធប្រណាំងម៉ូតូ Cross លោក រតនា ព្រមទាំងមន្ត្រីរាជការមកពីមន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ចជុំវិញខេត្ត យុវជនស.ស.យ.ក យុវជនកាយឫទ្ធិ សិស្សានិសិស្សក្នុងមូលដ្ឋាន ប្រជាពលរដ្ឋ បងប្អូនជនជាតិដើម រួមទាំងកីឡាករចូលរួមប្រណាំង សរុបយ៉ាងហោចមិនតិចជាង២៥០០នាក់ឡើយ។ នាឱកាសនោះ លោក ទូច រស្មី អនុប្រធានក្លឹបរថយន្តគោព្រៃខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ព្រឹត្តិការប្រណាំងរថយន្ត Off Road នេះ មានកីឡាករជាតិនិងអន្តរជាតិដែលរស់នៅកម្ពុជា និងមកពីក្រៅប្រទេសរាប់រយនាក់ ដូចជាមកពីប្រទេសបារាំង វៀតណម…

  • ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road លំដាប់អន្តរជាតិ ត្រៀមចាប់ផ្ដើមចាប់ពីថ្ងៃស្អែកនេះ លើទឹកដីមណ្ឌលគិរី

    ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road លំដាប់អន្តរជាតិ ត្រៀមចាប់ផ្ដើមចាប់ពីថ្ងៃស្អែកនេះ លើទឹកដីមណ្ឌលគិរី

    (មណ្ឌលគិរី)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី១៣ ខែមករាស្អែកនេះហើយ នៅលើទឹកដីខេត្តមណ្ឌលគិរី ដែលជាព្រឹត្តិការណ៍ប្រណាំងយានយន្តលំដាប់អន្តរជាតិដ៏ធំមួយមិនធ្លាប់មានពីមុននៅកម្ពុជា។ គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងយានយន្តលំដាប់អន្តរជាតិនេះធ្វើឡើងក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា នៅក្នុងទីលាន១២ម៉ូទ័រផាក ចម្ងាយ១២គីឡូម៉ែត្រពីវិមានឯករាជ្យ ទីរួមខេត្តមណ្ឌលគិរី។ លោក ចាន់ វិចិត្រ ប្រធានផ្នែកទទួលបន្ទុកខ្លឹមសារផ្សព្វផ្សាយនៃព្រឹត្តិការណ៍ បានឱ្យដឹងថា ការប្រណាំងយានយន្តនេះត្រូវបានបែងចែកជា៣ផ្នែក រួមមាន ផ្នែករថយន្ត Rally ផ្នែករថយន្ត Off Road និងផ្នែកម៉ូតូ Cross ដែលសុទ្ធតែជាកីឡាដ៏ពេញនិយមនៅលើពិភពលោក ហើយទើបតែមានលើកដំបូងនៅប្រទេសកម្ពុជា។ លោក ចាន់ វិចិត្រ បានបន្តថា ផ្នែកប្រណាំងរថយន្ត Rally មានរថយន្តចូលរួមប្រណាំងចំនួន១៩គ្រឿង មានរយៈពេលកន្លះថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ចំពោះផ្នែកប្រណាំងរថយន្ត Off Road មានរថយន្តចូលរួមប្រណាំងចំនួន៦៧គ្រឿង…

  • CAMSOC គ្រោងរៀបចំកិច្ចប្រជុំជាមួយអនុប្រធាន មកពី រាជធានី-ខេត្ត នាថ្ងៃទី២០ ខែមករា ដើម្បីត្រៀមពេលវេលា ប្រតិបត្តិហ្គេម

    CAMSOC គ្រោងរៀបចំកិច្ចប្រជុំជាមួយអនុប្រធាន មកពី រាជធានី-ខេត្ត នាថ្ងៃទី២០ ខែមករា ដើម្បីត្រៀមពេលវេលា ប្រតិបត្តិហ្គេម

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គ ណៈកម្មាធិការជាតិរៀបចំការ ប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន រៀបចំកិច្ចប្រជុំជាមួយគណៈកម្មការជំនាញ នៅទីស្នាក់ ការគណៈ កម្មាធិការជាតិអូ ឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី១០ ខែមករា ។ កិច្ចប្រជុំនេះដើម្បីបូកសរុបលទ្ធផលការងារ និងវឌ្ឍនភាព ការ ងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ ពេលវេលាប្រតិបត្តិហ្គេម (Games Times) ឆ្នាំ២០២៣ ដែលជាឆ្នាំរៀបចំការប្រកួត។ មានប្រសាសន៍ក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខា ធិការ CAMSOC បា ន បញ្ជាក់ឱ្យដឹងថា ៖«កិច្ចប្រជុំនេះ បាន ផ្តោតយកចិត្តទុកដាក់លើ របាយកា រណ៍សំ ខា ន់ៗដែលរំលេច ចេញ ពីស្នាដៃ ឬការងារដែលបាន ធ្វើនៅក្នុងឆ្នាំ២០២២។ ចំណែក កា រងារឆ្នាំ២០២០និង២០២១…

  • ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅមណ្ឌលគិរី ត្រូវបានជឿជាក់ថានឹងជួយប្រូម៉ូតសក្ដានុពលកីឡាយានយន្តនៅកម្ពុជា

    ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅមណ្ឌលគិរី ត្រូវបានជឿជាក់ថានឹងជួយប្រូម៉ូតសក្ដានុពលកីឡាយានយន្តនៅកម្ពុជា

    (មណ្ឌលគិរី)៖ ក្រុមអ្នកជំនាញនៅទីលាន១២ម៉ូទ័រផាក ដែលជាទីលានប្រណាំងយានយន្តដ៏ធំមួយនៅខេត្តមណ្ឌលគិរី បានប្ដេជ្ញាប្រឹងប្រែងសហការរៀបចំព្រឹត្តិការណ៍រថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ឱ្យបានល្អ ដើម្បីយកឱកាសនៃការរៀបចំនេះប្រូម៉ូតពីសក្ដានុពលកីឡាប្រណាំងយានយន្តនៅកម្ពុជា ក៏ដូចជាសក្ដានុពលទាក់ទាញផ្សេងទៀតនៃខេត្តមណ្ឌលគិរី។ គួរជម្រាបថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣នេះ គឺគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលាន១២ម៉ូទ័រផាក នាខេត្តមណ្ឌលគិរី ក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា។ ថ្លែងប្រាប់អ្នកព័ត៌មាននាពេលថ្មី២នេះ លោក ឡយ ភាល័យ ប្រធានក្រុមការងារ Camcar និងជាក្រុមការងារទីលាន១២ម៉ូទ័រផាក បានឱ្យដឹងថា តាមរយៈព្រឹត្តិការណ៍នាពេលខាងមុខនេះ មជ្ឈដ្ឋានអន្តរជាតិ ពិសេសក្នុងតំបន់អាស៊ាននឹងដឹងថាកម្ពុជាមានទីលានប្រណាំងកីឡាយានយន្តស្ដង់ដាអន្តរជាតិ ដែលអាចរៀបចំការប្រកួតដូចនៅបរទេស។ លោកផ្ទាល់ក៏ធ្លាប់តែឃើញទីលានប្រកួតបែបនេះនៅប្រទេសថៃ វៀតណាម ឥណ្ឌូណេស៉ីជាដើម ដូច្នេះហើយទីលាន១២ម៉ូទ័រផាកនេះគឺជាដំបូងគេនៅកម្ពុជា ដែលអាចរៀបចំការប្រកួតធំៗបាន។ ជាអ្នកជំនាញខាងរថយន្តម្នាក់ដែរនោះ លោក ឡយ ភាល័យ បានបង្ហាញការជឿជាក់ថានឹងមានអ្នកចូលរួមប្រកួតច្រើន ហើយអ្នកចូលរួមនិងអ្នកគាំទ្រក៏នឹងកាន់តែច្រើន…

  • កីឡាករប្រណាំងម៉ូតូ Cross ១១៥នាក់ ត្រៀមប្រកួតប្រជែង
    នៃព្រឹត្តិការណ៍ Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាក

    កីឡាករប្រណាំងម៉ូតូ Cross ១១៥នាក់ ត្រៀមប្រកួតប្រជែងនៃព្រឹត្តិការណ៍ Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាក

    ភ្នំពេញ៖​ លោក ឈឹម នរិន្ទ ប្រធានគណៈកម្មការរៀបចំប្រណាំងម៉ូតូ Cross នៃព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា មកដល់ពេលនេះ ការចុះឈ្មោះចូលរួមប្រកួតលើផ្នែកម៉ូតូ Cross មានកីឡាករជាតិ-អន្តរជាតិចំនួន ១១៥នាក់ហើយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងលើ ៥ Class ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣។ ប្រធានគណៈកម្មការរៀបចំប្រណាំងម៉ូតូ Cross រូបនេះបានអះអាងថា ក្នុងចំនួនកីឡាករ ១១៥នាក់នេះ គឺ មានកីឡាករជាតិ និងអន្តរជាតិ ដែលរស់នៅកម្ពុជា និងមកពីក្រៅប្រទេស ដូចជាកីឡាករបារំាង ស្កុតលែន វៀតណម ថៃ កូរ៉េជាដើម ខណៈការប្រកួតត្រូវបានចែកចេញជា៥ Class ដូចជា Class-A Class-B Class-C Class-VIP និងClass Lady-Kid។ លោក ឈឹម នរិន្ទ សង្កត់ធ្ងន់ថា ថ្មីដ្បិតតែការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ត Off…

  • លោក សោម សុទ្ធរិទ្ធិពង្ស៖ ការប្រកួតថ្នាក់ជាតិ ជាការពង្រឹងសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស និងចៅក្រម ឆ្ពោះស៊ីហ្គេម ឆ្នាំ២០២៣

    លោក សោម សុទ្ធរិទ្ធិពង្ស៖ ការប្រកួតថ្នាក់ជាតិ ជាការពង្រឹងសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស និងចៅក្រម ឆ្ពោះស៊ីហ្គេម ឆ្នាំ២០២៣

    ភ្នំពេញ៖ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ ក្រោយដំណើរការប្រកួត២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅឆ្នេររាម ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការប្រកួតនេះ ត្រូវបានមន្រ្តីសហព័ន្ធ ចាត់ទុកថា ជាការពង្រឹងសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស និងចៅក្រម ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ចំពោះពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មានការអញ្ជើញចូលរួមពីលោកឧត្តមនាវីទោ នួន សុធី មេបញ្ជាការរង នៃបញ្ជាការដ្ឋានមូលដ្នានសមុទ្រ និងតំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ តំណាងឯកឧត្តម ថោង រដ្ឋសក្តិ ប្រធានស្តី ។ លោក សោម សុទ្ធរិទ្ធិពង្ស បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ បានដំណើរការប្រកួតដោយរលូន ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ស្របតាមផែនការសហព័ន្ធ ដែលកំពុងយកចិត្តទុកដាក់លើការសម្រួចសមត្ថភាពរបស់កីឡាករ កីឡាការិនី ក៏ដូចជាមន្ដ្រីបច្ចេកទេស…