-
ឯកឧត្តមបណ្ឌិត ថោង ខុន រួចរាល់ដើម្បីបន្តបេសកកម្មសម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានអង្គមហាសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បោះឆ្នោតអនុម័តបន្តធ្វើជាប្រធាន សម្រាប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦។ ក្រោយទទួលបានអនុម័ត ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងសមាជិក សមាជិកា បានប្រកាសត្រៀមរួចរាល់ដើម្បីបន្តបេសកកម្មរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ៖«អនុញ្ញាតឱ្យខ្ញុំសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិក សមាជិកា នៃអង្គមហាសន្និបាត ពិសេសសហព័ន្ធកីឡាជាតិ ជាសមាជិកដែលបានផ្តល់សេចក្តីទុកចិត្តឡើងវិញ ឱ្យយើងខ្ញុំបន្តដឹកនាំ និងបម្រើចលនាអូឡាំពិកកម្ពុជា សម្រាប់អាណត្តិទី៨ ប្រចាំឆ្នាំ២០២២-២០២៦។ ពិសេសបន្ថែមកម្លាំងចិត្ត និងភាពជឿជាក់ឱ្យ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្តបេសកកម្មដ៏ឧត្តុង្គឧត្តមការរៀបចំមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ៦៤ឆ្នាំ នៃការប្រកួតកីឡា SEA Games លើកទី៣២ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ»។ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ទៀតថា អង្គមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ថ្មី ប្រចាំឆ្នាំ២០២២-២០២៦…
-
យុទ្ធនាការ «ទីលានកីឡាស្អាត និងបៃតង» បានបង្ហាញពីអត្ថន័យស៊ីជម្រៅ នៃការប្រឹងប្រែងរបស់កម្ពុជា សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម

ភ្នំពេញ៖ កម្មវិធីយុទ្ធនាការ «ទីលានកីឡាស្អាត និងបៃតង» ដែលត្រូវបានរៀបចំឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃសៅរ៍នេះ វាបានបង្ហាញពីអត្ថន័យបែបស៊ីជម្រៅ ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈគណៈកម្មាធិការជាតិ CAMSOC ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៅកម្ពុជា ជាលើកដំបូងនេះ អាចដំណើរទៅបានដោយរលូន និងជោគជ័យ។ ក្រោមអធិបតីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺទាំងថ្នាក់ដឹកនាំ យុវជន យុវនារី បាននាំគ្នាធ្វើសកម្មភាពសម្អាតបរិស្ថានជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងន័យជាសារបញ្ជ្រាបព័ត៌មានដល់មហាជន ឱ្យស្របទៅតាមយុទ្ធនាការ៤សំខាន់ៗ ដែលដាក់ចេញដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ៖ «ពីថ្ងៃនេះ ទៅដល់ស៊ីហ្គេមរបស់យើង នៅសល់តែ ១២៥ថ្ងៃទៀតទេ តែនៅក្នុងយុទ្ធនាការសម្រាប់ឆ្ពោះទៅរកស៊ីហ្គេមនេះ CAMSOC បានដាក់ចេញនូវយុទ្ធនាការ៤សំខាន់ៗ គឺទី១ ធ្វើយ៉ាងណាឱ្យកម្ពុជាយើងស្អាត ក្នុងនាមយើងជាម្ចាស់ផ្ទះ និងផ្ដល់បដិសណ្ឋារកិច្ចល្អដល់ភ្ញៀវ ដល់ប្រតិភូកីឡាទាំងអស់ ទី២ ប្រជាជនម្នាក់ត្រូវតែលេងកីឡា១មុខ ដូចដែលសម្តេចតេជោ តែងតែរំឭកនៅក្នុងគ្រប់ទិវាកីឡាជាតិ…
-
សិក្ខាកាម៥៤នាក់មកពីមន្ទីរនិងការិយាល័យ អយក នៃរដ្ឋបាលក្រុងចំនួន៣បញ្ចប់ សិក្ខាសាលា ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា ដោយជោគជ័យ

លោក ដុក គិរីរតន៍ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និសិត្ស បានថ្លែងលើកឡើង នៅក្នុងកម្មវិធីបិទបញ្ចប់ សិក្ខាសាលា ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា នារសៀលថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២២ថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះ គឺជាធាតុផ្សំបន្ថែម ដ៏មានសារៈសំខាន់ពាក់ព័ន្ធនិងមុខវិជ្ជាអប់រំកាយ ដើម្បីឲ្យលោកគ្រូអ្នកគ្រូយកទៅប្រតិបត្តិនិងអនុវត្តន៍នៅតាមសាលារៀនប្រកបដោយប្រសិទ្ធិភាពចាប់ពីកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។លោក ថា សិក្ខាសាលា ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស សម្រាប់ចែករំលែកដល់មន្រ្តីមន្ទីរនិងការិយាល័យអយកនៃរដ្ឋបាលក្រុងចំនួន៣រួមមានខេត្តស្វាយរៀង.បាត់ដំបងនិងភ្នំពេញរយៈពេល៣ថ្ងៃនេះ មានគោលដៅធំៗចំនួន៣គឺ ទី១.ជម្រុញការយល់ដឹងពីប្រពន្ធ័អប់រំកាយនៅកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ .ទី២.បង្កើតបានជាផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយជាក់ស្តែងនៅក្នុងគ្រឹះស្ថានសិក្សានៃរាជធានី ខេត្តគោលដៅនិងទី៣. យល់ដឹងពីរបៀបវាយតម្លៃថ្នាក់អប់រំកាយនៅក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និសិត្សរូបនេះ បានបន្ថែមទៀតថា ដើម្បីឈានដល់គោលដៅសិក្សាឆ្នាំ២០២២និងឆ្នាំ២០២៣ និង ដើម្បីអភិវឌ្ឍវិស័យអប់រំកាយនិងកីឡានៅតាមសាលារៀនឲ្យកាន់តែមានប្រសិទ្ធិភាព លោកគ្រូអ្នកគ្រូដែលជាមន្រ្តីមន្ទីរនិងការិយាល័យត្រូវយកចំណេះដឹងដែលទទួលបានពីសិក្ខាសាលនេះ ទៅចែករំលែកដល់គ្រូៗនៅតាមសាលារៀនដែលជាថ្នាក់ក្រោមមិនបានចូលរួម ដើម្បីងាយស្រួលសម្រាប់ពួកគាត់អនុវត្តន៍ស្របតាមស្តង់ដារមុខវិជ្ជាអប់រំកាយនិងកីឡា។ លោក បញ្ជាក់ទៀតថា ប្រសិនបើចំណេះដឹងទាំងអស់នេះ បានចែករំលែកដល់គ្រូៗបានយល់ដឹងនិងអនុវតន៍បានស្រប់តាមស្តង់ដារនៃសៀវភៅអប់រំកាយនិងកីឡាទាំងអស់នោះ វិស័យអប់រំកាយ និងតាមសាលារៀននៅក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើន ហើយ ហើយសិស្សនិងមានសុខភាពល្អ និងចេះជំនាញកីឡាច្រើនអាចផលិតបាននូវធនធានកីឡាចេញពីសាលារៀនជាច្រើនផងដែរ។ លោក គង់ ទិត្យកុមារ…
-
លោក នូ ចំរើន៖ សមត្ថភាពគណកម្មការបច្ចេកទេសសហព័ន្ធ មានការកើនឡើង ទាំងការកាត់សេចក្តីលើវិញ្ញាសាកង់គក់ និងកង់ភ្នំ

ភ្នំពេញ៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកឆ្នាំ២០២២ ដែលរៀបចំនៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យក្រោយកីឡាករ កីឡាការិនី លើវិញ្ញាសាកង់គក់ និងកង់ភ្នំ បានបញ្ចេញសមត្ថភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញគួរជាទីមោទក ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសចុងក្រោយរបស់ខ្លួន។ ក្នុងនោះលោក នូ ចំរើន អគ្កលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានវាយតម្លៃថា សមត្ថភាពមន្រ្តីបច្ចេកទេសរបស់សហព័ន្ធ មានការកើនឡើង និងយល់ដឹងកាន់តែច្បាស់ ក្រោយកាត់សេចក្តីប្រកបដោយសុក្រិត និងយុត្តិធម៌ ទាំង២វិញ្ញាសា។លោកអគ្គលេខាធិការ បន្តថា សិទ្ធផលកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេសគឺល្អប្រសើរខ្លាំង នេះជាចំនុចវិជ្ជមានថ្មីមួយបន្ថែមទៀត បន្ទាប់ពីសហព័ន្ធបានយកចិត្តដាក់ក្នុងការសម្រួចសមត្ថភាព បច្ចេកទេស ពីការប្រកួតនានា និងវគ្គបណ្តុះបណ្តាល ជាពិសេសព្រឹត្តការណ៍កីឡាជាតិ លើកទី៣ថ្មីៗនេះ ដើម្បីបង្ហាញពីការត្រៀមខ្លួនអោយបានល្អប្រសើរ សម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ទាំងការប្រជែងដណ្តើមមេដាយ និងការរៀបចំប្រកបដោយភាពជឿជាក់ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តការណ៍ប្រវត្តិសាស្រ្តដំបូងនេះ។ លោក នូ ចំរើន បន្ថែមថា នៅឆ្នាំ២០២៣ខាងមុខនេះ សហព័ន្ធគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិបន្ថែមទៀត សម្រាប់ពង្រឹងសមត្ថភាព នឹងបញ្ជូនមន្រ្តីបច្ចេកទេសទៅចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិ អោយបានញឹកញាប់មុនព្រឹត្តការណ៍ស៊ីហ្គេមមកដល់។ លោក ក៏បានវាយតម្លៃខ្ពស់ថា មន្រ្តីបច្ចេកទេសរបស់យើងបានខិតខំប្រឹងប្រែងខ្លាំង និងទទួលខុសត្រូវមុខជំនាញរបស់ពួកគាត់តាមផ្នែករៀងៗខ្លួន។ ប៉ុន្តែយើងក៏នៅមានចំនុចខ្វះខាតខ្លះៗ ដោយសារគណកម្មការមួយចំនួនមិនបានចូលរួម ហើយការប្រកួតក៏ជាប់ៗគ្នា…
-
លោក ព្រំ រស្មី៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ មានកីឡាករប្រណាំងរថយន្ត Off Road ជាតិ និងអន្តរជាតិ ចុះឈ្មោះចំនួន៦៦នាក់

ភ្នំពេញ៖ ព្រឹត្តការណ៍ប្រណាំងរថយន្តសន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ ម៉ូទ័រផាក ដែលរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគីរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគីរី គាំទ្រដោយក្លឹបមហាគ្រយសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា ដែលគ្រោងធ្វើនាថ្ងៃទី១៣ដល់ទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ មានកីឡាករប្រណាំងរថយន្ត Off Road ជាតិ និងអន្តរជាតិ ចុះឈ្មោះចំនួន៦៦នាក់ មកពី៤ប្រទេស មានប្រទេសថៃ វៀតណាម ឡាវ និងកម្ពុជាជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់របស់លោកព្រំ រស្មី ប្រធានគណកម្មការរៀបចំការប្រកួតប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នាទីលាន១២ ម៉ូទ័រផាក កាលពីពេលថ្មីៗនេះ។ លោក បន្តថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូនេះ កីឡាករជាតិ និងអន្តរជាតិបានចុះឈ្មោះចំនួន៦៦នាក់ ស្មើនឹង៧០ទៅ៨០ នៃការរំពឹងទុក ថានឹងទទួលបានពី៨០ទៅ៩០រថយន្តចូលរួមមហាព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ដើម្បីអបអរការសម្ភោធទីលានស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា គឺទីលាន…
-
ឯកឧត្តម វ៉ាត់ ចំរើន៖ ការចុះ MOU ជាមួយវិស័យឯកជន ស្របតាមគោលការណ៍សន្សំសំចៃថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ( CAMSOC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA CAMBODIA បានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ ពិធីនេះចុះហត្ថលេខាដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងលោក Andrew Loh អគ្គនាយកប្រតិបត្តិ AIA CAMBODIA នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះកាន់តែខិតចូលមកដល់ហើយ ដោយនៅសល់ត្រឹមតែជាង១២០ថ្ងៃប៉ុណ្ណោះ ដូច្នេះនេះជាការខិតខំ ហើយរកបានដៃគូឧបត្ថម្ភគាំទ្រ ស្របតាមគោលការណ៍សន្សំសំចៃថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់ដៃគូឯកជននានាចូលរួមផ្តល់ការគាំទ្រ និងឧបត្ថម្ភដល់ដំណើរការរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។ យើងទាំងអស់គ្នាដឹងហើយ នេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ធំមួយរបស់កម្ពុជា ក្រោយរង់ចាំអស់រយ់ពេល ៦៤ឆ្នាំ។ អ្វីដែលសំខាន់ គឺយើងនឹងធ្វើឲ្យស៊ីហ្គេមរបស់កម្ពុជាធ្វើលើកទី១ ប៉ុន្តែមានភាពអស្ចារ្យ»។ ឯកឧត្តម វ៉ាត់…
-
ប្រធានសហព័ន្ធកង់ផ្តល់អនុសាសន៍ ៥ចំនុច ដើម្បីបង្កើនបរិមាណ និងគុណភាព ត្រៀមស៊ីហ្គេម២០២៣

ភ្នំពេញ៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ដោយកីឡាករ កីឡាការិនីទាំងប្រភេទកង់គក់ និងកង់ភ្នំ បានបញ្ចេញសមត្ថភាពប្រកួតប្រជែងប្រកបដោយសក្តានុពលរយៈពេញមួយថ្ងៃ កាលពីម្សិលមិញ នៅខេត្តសៀមរាប។ តាមរបាយការណ៍ របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឲ្យដឹងថា ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិឆ្នាំនេះមានពីរប្រភេទកង់ដែលមានអត្តពលិកចូលរួមសរុប២៨៥នាក់ ក្នុងនោះប្រភេទកង់គក់មាន ៨០នាក់ និងកង់ភ្នំ២០៥នាក់។ លទ្ធផលការប្រកួតបានរកឃើញជ័យលាភីនៃវិញ្ញាសានីមួយៗហើយ។ វិញ្ញាសាកង់គួកបុរសឈុតធំ (Road Bike)៖ លេខ១ កីឡាករ ញ៉ុញ លេញ មកពីក្រុម Wheelers Cycling, វិញ្ញាសាកង់គួកបុរសថ្នាល (Man Junior Road Bike)៖ លេខ១ កីឡាករ តូ ពិសិដ្ឋ មកពីក្លឹបកងយោធពលខេមរភូមិន្ទ។ វិញ្ញាសាកង់គួកបុរសអាយុចាប់ពី៤០ឆ្នាំឡើង (Man Master Road Bike)៖ លេខ១ កីឡាករ រើក ម៉ាប់ មកពីក្រុមកង់រំពេ។ ចំពោះប្រភេទកង់ភ្នំ (Mountain Bike)៖…
-
ឯកឧត្តម កែវ រ៉េមី៖ ស្នើសុំដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ត្រូវតែប្រកាន់ខ្ជាប់នូវគោលជំហរអព្យាក្រិត្យ ផ្តល់ការកាត់សេក្តីដោយត្រឹមត្រូវ យុត្តិធម៌ជូនដល់កីឡាករ កីឡារិនី

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានកីឡាករ កីឡាការិនីសរុប ១៧០នាក់។ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា នេះជាការប្រកួតកម្រិតខ្ពស់បំផុតក្នុងកម្រិតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ដូច្នេះស្នើសុំដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ដែលកំពុងដឹកនាំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះត្រូវតែប្រកាន់ខ្ជាប់នូវគោលជំហរអព្យាក្រិត្យ ផ្តល់ការកាត់សេក្តីដោយត្រឹមត្រូវ យុត្តិធម៌ជូនដល់កីឡាករ កីឡារិនីគ្រប់ការប្រកួតទាំងអស់។ រីឯកីឡាករ កីឡាការិនីទាំងអស់ត្រូវប្រឹងប្រែងបញ្ចេញឲ្យអស់នូវទេពកោសល្យ សមត្ថភាព ដើម្បីឲ្យគណៈកម្មការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីប្រកបដោយគុណភាពល្អៗ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងបន្ថែមថា នេះជាកិត្តិយសដ៏ធំធេង សម្រាប់វិស័យកីឡាគុនល្បុក្កតោដែលទទួលបានការគាំទ្រពីវិស័យឯកជន មហាជន សិស្សនិស្សិតយ៉ាងច្រើនកុះករ ពីព្រោះថា គុនល្បុក្កតោ គឺជាក្បាច់គុនព្រលឹងជាតិខ្មែរ ដែលទើបនឹងត្រូវបានដាក់បញ្ជូលជាផ្លូវការ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះមិនមែនកើតឡើងដោយឯកឯងនោះទេ ពោលគឺកើតចេញពីការខិតខំប្រឹងប្រែងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោ ជាពិសេសក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោមការគាំទ្រពីក្រសួងអប់រំ…
-
សហព័ន្ធកីឡាកាយសម្ព័ន្ធ ទទួលបានលទ្ធផលល្អ បន្ទាប់ពីប្ដូរយុទ្ធសាស្ដ្រ រៀបចំវគ្គគ្រូ និងបោះជំរំតាមខេត្ត

ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ បន្ទាប់ពីការផ្លាស់ប្ដូរយុទ្ធសាស្ដ្ររៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក និងបោះជំរំតាមខេត្ត ក្រោមគំនិតផ្ដួចផ្ដើម និងជំរុញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ។ នេះ បើតាមការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ ក្រោយបញ្ចប់រៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស គ្រូជំនាញកម្រិត១ និងបោះជំរំ (Level 1 Class P4 + Training Camp) រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ នៅសាលាបឋមសិក្សាសាលាលេខប្រាំ នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពិធីបិទមានការចូលរួមពីលោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ផងដែរ។ លោក ណយ ផាណា បានវាយតម្លៃខ្ពស់ ចំពោះការបើកវគ្គបណ្ដុះបណ្ដាល ផ្សារភ្ជាប់ការបោះជំរំតាមខេត្ត បានធ្វើឲ្យសិក្ខាកាមកើនទាំងចំណេះដឹង ក៏ដូចជាការចែករំលែកចំណេះដឹង និងផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការបង្ហាត់តាមបណ្ដាក្លិបនីមួយៗ។ ជាពិសេស…
-
អត្តពលិកប៉េតង់មកបណ្តាក្លិប ធ្វើឲ្យជម្រើសជាតិភ្ញាក់ខ្លួន បន្ទាប់ពីមានសមត្ថភាពទម្លាក់កីឡាករជម្រើសជាតិមួយចំនួនធ្លាក់ចេញពីវគ្គឡើងប្រជែងមេដាយក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២

ភ្នំពេញ៖ លោក អ៊ិន គឹមស្រ៊ុន ប្រធានគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២៣ ក្នុងពិធីបិទកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” ថា កីឡាករកីឡាការិនីមកពីបណ្តាក្លិបប៉េតង់បានបង្ហាញនូវការភ្ញាក់ផ្អើលខ្លាំង ដោយពួកគេមានសមត្ថភាពរីកចំរើនរហូតអាចទម្លាក់កីឡាករជម្រើសជាតិមួយចំនួនជ្រុះចេញពីវគ្គឡើងទៅ្រជែងមេដាយថែមទៀតផង។ការរីកចំរើនផ្នែកសមត្ថភាពរបស់កីឡារមកពីបណ្តាក្លិបនេះហើយ បានធ្វើឲ្យជម្រើសជាតិដែលកំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេមមានការភ្ញាក់ខ្លួន និងភ្ញាក់រលឹកស្មាតីង្កើនការហ្វឹកហាត់ត្រៀមខ្លួនជានិច្ចមិនអាចមើលងាយគូប្រកួតនាស៊ីហ្គេម ឆ្នាំ២០២៣ ពេលខាងមុខនេះឡើយ។ ព្រោះ គូប្រកួតយើងអាចយកឱកាសទម្លាក់យើងបានគ្រប់ពេលចេញពីការប្រកួតធ្វើឲ្យខកខានឈ្នះមេដាយជូនជាតិ។ជាក់ស្តែងដូចការប្រកួតពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២នេះជាដើម។ជាមួយគ្នានេះដែរ ប្រធានគណៈកម្មការខាងលើ បាន បានអំពាវនាវ ដល់ក្លិបបណ្តារាជធានីខេត្ត សូមត្រៀមខ្លួនមកចូលរួមការប្រកួតយកដណ្តើមកៅអីជម្រើសជាតិដែលជាការប្រកួតជម្រុះយកកីឡាករខ្លាំងទៅប្រកួតតំណាងជាតិក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តម ស សុខា ប្រធានកិត្តិយសនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្ដេចវិបុលបញ្ញា សុខ អាន នៅឆ្នាំ១៩៩២ ដោយមាន សម្ដេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស និង…