Category: កីឡា

  • កីឡាទោចក្រយាន ៖ យកជើងឯកថ្នាក់ជាតិ ២០២២ ជាការស្ទាបស្ទង់កម្រិតបច្ចេកទេស ទាំងអត្តពលិក មន្រ្តីបច្ចេកទេស និងទីលាន ចុងក្រោយមុនស៊ីហ្គេម ២០២៣

    កីឡាទោចក្រយាន ៖ យកជើងឯកថ្នាក់ជាតិ ២០២២ ជាការស្ទាបស្ទង់កម្រិតបច្ចេកទេស ទាំងអត្តពលិក មន្រ្តីបច្ចេកទេស និងទីលាន ចុងក្រោយមុនស៊ីហ្គេម ២០២៣

    ភ្នំពេញ៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាចក្រយាន បានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ គឺជាការស្ទាបស្ទង់គុណភាព បច្ចេកទេស ទាំងអត្តពលិក មន្រ្តីបច្ចេកទេស និងទីលាន ចុងក្រោយ មុន ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាការបញ្ជាក់ ក្រោយបញ្ចប់សន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោក អគ្គលេខាធិការសហព័ន្ធ បន្ថែមថា មន្ត្រីបច្ចេកទេសកំពុងខិតខំរៀបចំយ៉ាងយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការប្រកួតថ្នាក់ជាតិឆ្នាំនេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីគោលដៅចម្បងឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ «ការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាការពង្រឹងការអភិវឌ្ឍបន្តិចម្តងៗ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ជាមួយនឹងការជួយឧត្ថម្ភថវិកា ៤២,៧៥០ដុល្លារ ពីក្រុមហ៊ុន Herbalife សម្រាប់ចំណាយលើការរៀបចំការប្រកួត ឆ្នាំ២០២២នេះ គឺដើម្បីឲ្យស្របទៅតាមលក្ខណៈស្តង់ដារការប្រកួត…

  • CAMSOC ជម្រុញអោយគណកម្មការជំនាញនីមួយៗ ត្រូវបន្តធ្វើការងាររបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

    CAMSOC ជម្រុញអោយគណកម្មការជំនាញនីមួយៗ ត្រូវបន្តធ្វើការងាររបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

    ភ្នំពេញ៖ គណអចិន្រ្តៃយ៍ របស់គណៈកម្មាធិការជាតិ CAMSOC បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធាន អចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ CAMSOC ដើម្បីត្រួតពិនិត្យពីវឌ្ឍនភាពការងាររបស់គណកម្មការជំនាញទាំងអស់ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន មកធ្វើការសម្រួលរៀបចំឡើងវិញ។ កិច្ចប្រជុំខាងលើធ្វើនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ក្រោយបញ្ចប់កិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ឯកឧត្តម ថោង ខុន បានស្តាប់នូវរបាយការណ៍របស់គណកម្មការជំនាញនីមួយៗ ដែលមានបញ្ហាប្រឈមសូមអោយដោះស្រាយបំភ្លឺ ចំពោះគណកម្មការជំនាញ ដែលមានការងារខ្លះមិនបានធ្វើ និងការងារខ្លះដែលធ្វើរួចហើយ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាស្រ្ត និងនែនាំចំនុចខ្វះខាត ដោយផ្តោតសំខាន់ លើកន្លែងស្នាក់នៅ ហូបចុក បដិសណ្ឋារកិច្ច និងលើទីលានប្រកួត សូមធ្វើអោយមានភាពជាក់លាក់ និងទាន់ពេលវេលា។ ឯកឧត្តមអគ្គលេខាធិការ បន្តថា នៅចុងខែធ្នូ ឆ្នាំ២០២២នេះ គណអចិន្រ្តៃយ៍ CAMSOC នឹងចុះត្រួតពិនិត្យរួម ជាមួយគណកម្មការជម្រុះ…

  • Cambodia 3:2 Philippine
    ពីការប្រកួតបាល់ទាត់ពានរង្វាន់ AFF Mitsubishi Electric Cup 2022

    Cambodia 3:2 Philippineពីការប្រកួតបាល់ទាត់ពានរង្វាន់ AFF Mitsubishi Electric Cup 2022
  • ប្រដាល់ឃីតបុកស៊ីងកម្ពុជានាំយកមេដាយ១២គ្រឿងពីការប្រកួតឃីបុកស៊ីងជើងឯកអាស៊ីនៅប្រទេសថៃ

    ប្រដាល់ឃីតបុកស៊ីងកម្ពុជានាំយកមេដាយ១២គ្រឿងពីការប្រកួតឃីបុកស៊ីងជើងឯកអាស៊ីនៅប្រទេសថៃ

    ភ្នំពេញ៖ អត្តលិកប្រដាល់កីឡាឃីតបុកស៊ីងកម្ពុជាបានវិលត្រឡប់មកដល់កម្ពុជាវិញហើយ ដោយនាំយកមេដាយសរុប១២គ្រឿងមកជូនមាតុប្រទេសពីការប្រកួតកីឡាឃីតបុកស៊ីងជើងឯកអាស៊ីដែលរៀបចំដោយប្រទេសថៃ។ ថ្លែងប្រាប់អ្នកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីតបុកស៊ីងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតប្រដាល់ឃីតបុកស៊ីងជើងឯកអាស៊ី ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ មានអត្តពលិកចំនួន១៨ប្រទេសចូលរួម ក្នុងនោះកម្ពុជាដណ្តើមបានមេដាយសរុប១២គ្រឿង គឺមេដាយមាស២ មេដាយប្រាក់៥និងមេដាយសំរិទ្ធ៥គ្រឿង ខណៈដែលប្រទេសថៃម្ចាស់ផ្ទះដែលជាប្រទេសខ្លាំងទទួលបានមេដាយមាស២និងប្រាក់៤ និងប្រទេសវៀតណាមទទួលបានមេដាយមាស២និងប្រាក់២គ្រឿងទទួលបានតែកីឡាការិនីប៉ុណ្ណោះ។ ប្រធានសហព័ន្ធ អះអាងថា សម្រាប់ការទៅចូលរួមរបស់អត្តពលិកប្រដាល់ឃីតបុកស៊ីងកម្ពុជាក្នុងជើងឯកអាស៊ីលើកនេះ កម្ពុជាបានធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចំរើនសមត្ថភាព ដោយកម្ពុជាអាចទម្លាក់ម្ចាស់ផ្ទះ និងប្រទេសអភិវឌ្ឍដូចជាប្រទេសអឺរ៉ង់បានឡើងទៅដណ្តើមមេដាយ។ ប្រធានសហព័ន្ធបានគូសបញ្ជាក់ថា លទ្ធផលត្រចះត្រង់លើសការរំពឹងទុកនេះ គឺទទួលបានពីកីឡារស់ក្នុងសន្តិភាព ដែលមានធាតុផ្សំជួយគាំទ្រទំនុកបំរ៉ុង និងគិតគូពីថ្នាក់ដឹកនាំប្រទេសសម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំកីឡាមានភាគីគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងក្រសួងអប់រំយុវជននិងកីឡា ពិសេស គឺ ឯកឧត្តម តែមម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែល លោកបានផ្តល់ធនធានកីឡាប្រដាល់ចែករំលែកមកសហព័ន្ធកីឡាឃីតបុកស៊ីង និងមានការផ្តល់ជូនទីតាំងហ្វឹកហាត់ព្រមទាំងទឹកភ្លើងដោយមិនគិតថ្លៃថែមទៀតផង។ លោក ថា ជោគជ័យទទួលបាននាពេលនេះ គឺជាក្តីសង្ឈឹមសម្រាប់ប្រដាល់ឃីតបុកស៊ីងកម្ពុជាចំពោះការប្រជែងដណ្តើមមេដាយជូនកម្ពុជា ដោយយើងអាចវាស់ស្ទង់ដឹងបាននូវចំនួនមេដាយមាស ប្រាក់ និងសំរិទ្ធ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា ការប្រកួតប្រដាល់ឃីតបុកស៊ីងជើងឯកអាស៊ីដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ មាន១៨ប្រទេសចូលរួម ក្នុងនោះកម្ពុជាបញ្ជូនអត្តពលិកដែលជាកីឡាករកីឡាការិនីចំនួន១៧នាក់ ប៉ុន្តែប្រកួតបានតែចំនួន១៦នាក់ទេ ដោយប្រភេទទម្ងន់៤៥គីឡូក្រាមមិនមានគីឡូប្រកួត…

  • មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សលើកឡើងថា កីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យចាកឆ្ងាយពីគ្រឿងញៀន

    មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សលើកឡើងថា កីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យចាកឆ្ងាយពីគ្រឿងញៀន

    ខេត្តកណ្តាល ៖ ឯកឧត្តម ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានអញើញបើកការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ដើម្បីអបអរសាទថ្ងៃចូលឆ្នាំសកល២០២៣ និងទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩.៧ មករា ២០២៣) នៅទីបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២២ ។ លោកប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ឆ្នាំនេះ មាន ២០ក្រុម កីឡាករចំនួន ២៨០នាក់ នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយការប្រកួតបាន បែងចែកជា ៤ពូល នាព្រឹកថ្ងៃអង្គារ ដែលចាប់ផ្ដើមពីថ្ងៃនេះ…

  • ក្លឹបបាល់ឱបក្រសួងការពារជាតិគ្រងតំណែងជើងឯកពានរង្វាន់ 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២

    ក្លឹបបាល់ឱបក្រសួងការពារជាតិគ្រងតំណែងជើងឯកពានរង្វាន់ 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២

    ភ្នំពេញ៖ ឯកឧត្តម តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកស្រី ស៊ុ សុខា ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាបានអញ្ជើញចូលរួមប្រកាសបិទព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱប 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅពហុកីឡដ្ឋានស្តាតចាស់ ក្រោមការសហការរវាងក្រសួងអប់ររំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ឱបកម្ពុជា។ លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីចូលរួមចំនួន ១០ ក្រុមក្នុងនោះក្រុមឈុតធំបុរសចំនួន ៥ក្រុម និងក្រុមនារី ចំនួន ៥ក្រុម ចំណែកក្រុមនារីចែកចេញជា ២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបក្រសួងការពារជាតិ នារី ក្រុមកីឡាបាល់ឱបស្រ្តីផ្កាឈូក (មកពីក្លិបក្របីព្រៃ) និងក្រុមកីឡាបាល់ឱប អនន្ត នារី (មកពីក្លិប អនន្ត) និង២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបស្រ្តីផ្កាឈូក ស៊ីសុវត្ថិអាយុក្រោម ១៦ឆ្នាំ និងក្រុមកីឡាបាល់ឱបបាត់ដំបងនារីអាយុក្រោម១៦ឆ្នាំ។ រីឯក្រុមឈុតធំបុរសចំនួន ៥ក្រុម រួមមានក្រុមកីឡាបាល់ឱបសមាគមន៍កីឡាកងយោធាពលខេមភូមិន្ទនៃក្រសួងការពារជាតិ ក្រុមកីឡាបាល់ឱបក្លិបក្របីព្រៃ ក្រុមកីឡាបាល់ឱបគោជល់ ក្រុមកីឡាបាល់ឱបអនន្ត និងក្រុមកីឡាបាល់ឱបស៊ីសុវត្ថិ។វិញ្ញាសាក្រុមកីឡាបាល់ឱប (ប្រុសឈុតធំ) មេដាយមាសបានទៅលើសមាគមន៍កងយោធពលខេមរភូមិន្ទ មេដាយប្រាក់បានទៅលើក្រុមកីឡាបាល់ឱបក្របីព្រៃ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាបាល់ឱបព្រះស៊ីសុវត្ថិ។…

  • ក្រុម E-Sport កម្ពុជា Burn X Flash នឹងចូលរួមការប្រកួត M4 World Championship នៅឥណ្ឌូនេស៊ី

    ក្រុម E-Sport កម្ពុជា Burn X Flash នឹងចូលរួមការប្រកួត M4 World Championship នៅឥណ្ឌូនេស៊ី

    ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា Burn X Flash នឹងចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship ហៅកាត់ M4 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton នៅប្រទេសឥណ្ឌូនេស៊ី ដោយមាន១៦ក្រុមចូលរួម មកពី១៣ប្រទេសជុំវិញពិភពលោក បែងចែកជា៤ពូល ក្នុង១ពូលមាន៤ក្រុម។ ដោយឡែកក្រុមកម្ពុជា Burn X Flash ស្ថិតនៅក្នុង A មានក្រុមខ្លាំងៗដូចជា Blacklist International របស់ប្រទេសហ្វីលីពីន ជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ក្រុម Falcon Esports មកពីមីយ៉ាន់ម៉ា និងក្រុម Incendio Supremacy របស់តួកគី។ ការប្រកួតត្រូវបានបែងចែកជាពីរដំណាក់កាល គឺវគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែមករា និងវគ្គចាញ់ធ្លាក់ ឈ្នះឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៧ ដល់ទី១៧ ខែមករា ឆ្នាំ២០២៣។ សម្រាប់ប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលមានការបែងចែកប្រាក់រង្វាន់ទាំងនេះទៅតាមចំណាត់ថ្នាក់ចាប់ពីលេខ១ ដល់លេខ១៦។…

  • លោក សំ សុខយី៖ ជំរុញអោយសិក្ខាកាម ផ្តោតសំខាន់លើ ៤ចំនុច ដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឆ្ពោះទៅស៊ីហ្គេម

    លោក សំ សុខយី៖ ជំរុញអោយសិក្ខាកាម ផ្តោតសំខាន់លើ ៤ចំនុច ដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឆ្ពោះទៅស៊ីហ្គេម

    ភ្នំពេញ៖ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានលើកទឹកចិត្តដល់សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ជម្រុញអោយសិក្ខាកាម ផ្តោតសំខាន់លើ៤ចំនុច និងរក្សាទំនាក់ទំនងល្អជាមួយជំនាញការអន្ដរជាតិ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាស្វែងយល់បន្ថែមពីចំណុចខ្វះខាត ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ការជម្រុញនេះ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាល ក្រោមគម្រោងសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខាងលើ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ នៅទីស្នាក់ការ NOCC ដោយមានសិក្ខាកាមចូលរួម ២៧នាក់ និងបង្រៀនដោយគ្រូឧទ្ទេសលោក Aveenash Pandoo មកពីសហព័ន្ធកីឡាលើកទម្ងន់អន្ដរជាតិ។ អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា ក្នុងវគ្គនេះ គ្រូឧទ្ទេសបានធ្វើបទបង្ហាញផ្ដោតសំខាន់លើការអភិវឌ្ឍ សមត្ថភាពបច្ចេកទេស ៤ចំណុច រួមមាន៖ ១-គ្រូបង្វឹកកីឡាលើកទម្ងន់ ត្រូវមានចំណេះដឹងលើការគ្រប់គ្រងក្លឹប យល់ដឹងពីសមត្ថភាពកីឡាករ កីឡាការិនី ត្រួតពិនិត្យតាមដានលើការហ្វឹកហាត់របស់គាត់គ្រប់វិនាទី គ្រប់សកម្មភាព មានការកែតម្រូបច្ចេកទេសភ្លាមៗ និងលើកទឹកចិត្តដល់ពួកគាត់ ឲ្យមានការចូលរួម និងមានឆន្ទៈឆ្ពោះទៅរកគោលដៅនៃផែនការ ការប្រកួតជាបន្តបន្ទាប់។ ២- គ្រូបង្វឹក ត្រូវចេះរៀបចំកម្មវិធីហ្វឹកហាត់ ផែនការប្រចាំសប្តាហ៍ ប្រចាំខែ…

  • ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ wurkz Mountain Bike Series គ្រោងពង្រីកវិសាលភាពកាន់តែធំនៅឆ្នាំ២០២៣ ដោយគ្រោងហៅប្រទេសជិតខាងចូលរួម

    ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ wurkz Mountain Bike Series គ្រោងពង្រីកវិសាលភាពកាន់តែធំនៅឆ្នាំ២០២៣ ដោយគ្រោងហៅប្រទេសជិតខាងចូលរួម

    ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងកង់ដែលប្រសិទ្ធិនាមថា wurkz Mountain Bike Series ឆ្នាំ២០២២ បានឈានទៅបញ្ចប់វគ្គផ្តាច់ព្រ័ត្រហើយ កាលពីចុងសប្តាហ៍ នៅលើភ្នំគិរីរម្យ ស្ថិតនៅក្នុងស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ដោយអ្នករៀបចំការប្រណាំង លោក ព្យែ អ៊ីវកាត់ទ្រី អះអាងថា ទទួលបានជោគជ័យខ្លាំងទាក់ទាញអ្នកចូលរួមប្រណាំងរហូតដល់៣៣០នាក់ ប្រណាំងប្រជែងលើ១៤វិញ្ញាសា។ លោក ព្រែ អ៊ីវកាត់ទ្រី អះអាងទៀតថា ការប្រណាំងដែលធ្វើឡើងចំនួន៥ជុំ ចាប់ផ្តើមតាំងពីដើមឆ្នាំ២០២២មកនោះ ការប្រណាំងចែកចេញជា២កម្រិត គឺកម្រិតទី១ការប្រណាំងសម្រាប់កីឡាករកីឡាការិនីអាជីព មានក្រុមកីឡាករកីឡាការិនីជម្រើសជាតិ និងកីឡាករកីឡាការិនីល្អៗមកពីតំណាងក្លិបផ្សេងៗ ដែលជាការប្រណាំងរៀបចំឡើង ដើម្បីអភិវឌ្ឍកម្រិតសមត្ថភាពឆ្ពោះទៅការប្រណាំងតំណាងកម្ពុជាលើឆាកអន្តរជាតិ ។ ដោយឡែកសម្រាប់កម្រិតទី២រៀបចំឡើងជូនកីឡាករកីឡាការិនីមិនមែនអាជីពចូលរួមប្រណាំង ដើម្បីសុខភាព ការសប្បាយរីករាយ សាមគ្គីភាព និងមិត្តភាព។ ស្ថាបនិករូបនេះ បញ្ជាក់ទៀតថា ការប្រណាំងវគ្គផ្តាច់ព្រ័ត្រជុំទី៥នេះ កីឡាករកីឡាការិនីដែលចូលរួមប្រណាំងច្រើនជាងគេមានអាយុវចន្លោះពី១៣ទៅ១៦ឆ្នាំ ប្រណាំងលើវិញ្ញាសាZ0 (ស៊ីសេរ៉ូ)និងZ1(ស៊ីវ័ន្ត)សរបញ្ជាក់ឲ្យឃើញថា វិស័យប្រណាំងកង់នៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីយុវជន។ ដូច្នោះហើយ ការប្រណាំងនៅក្នុងឆ្នាំ២០២៣ ឆ្នាំក្រោយ សម្រាប់វិញ្ញាសា Z0 (ស៊ីសេរ៉ូ)និងZ1(ស៊ីវ័ន្ត)យើងអាចនឹងចែកចេញជាពូល ប្រសិនបើចំនួនកីឡាករកីឡាការិនីចន្លោះ១៣ទៅ១៦ឆ្នាំចូលរួមប្រកួតច្រើនជាងឆ្នាំ២០២២។ លោក ព្រែ…

  • កីឡាសហព័ន្ធ កីឡា Esports កម្ពុជា បានចាប់ ដៃគូជាមួយក្រុម ហ៊ុន T.Y Media ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅស៊ីហ្គេម

    កីឡាសហព័ន្ធ កីឡា Esports កម្ពុជា បានចាប់ ដៃគូជាមួយក្រុម ហ៊ុន T.Y Media ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅស៊ីហ្គេម

    សហព័ន្ធ កីឡាអេឡិចត្រនិកកម្ពុជា (EFC) បានចាប់ដៃគូជាមួយក្រុមហ៊ុន T.Y Media ដើម្បីជំរុញ និងបង្កើនការ អភិវឌ្ឍ វិស័យកីឡា អេឡិចត្រូនិកនៅ ក្នុងប្រទេសកម្ពុជា ឲ្យ រីកចម្រើនឈាន ដល់កម្រិតស្តង់ដាអន្តរជាតិ។ កាលពីថ្ងៃអាទិត្យ ទី ១៨ ខែ ធ្នូ ឆ្នាំ២០២២នេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានិង ក្រុមហ៊ុន ខាងលើបានចុះ ហត្ថលេខាលើ អនុស្សរណៈនៃ ការយោគយល់គ្នាក្រោម អធិបតីភាពលោក ជាច័ន្ទបរិបូរណ៍រដ្ឋលេខាធិការក្រសួង ព័ត៌មាននិងជាប្រធាន EFC និង លោក ធី វ៉ាយ អគ្គនាយកក្រុមហ៊ុននៅក្រសួងព័ត៌មាន។ លោក ធី វ៉ាយ បាន ថ្លែង អំណរ គុណ ដល់ សហព័ន្ធ EFC ដែល បាន ជឿ ទុក ចិត្ត និងផ្តល់ កិច្ច សហ ប្រតិបត្តិការ…