-
អត្តពលិកក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាវូស៊ូ ថ្នាក់ជាតិឆ្នាំ២០២២

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ រៀបចំដោយសហព័ន្ធកីឡាវូស៊ូកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា បានអោយដឹងថា ការប្រកួតជើងឯកឆ្នាំនេះ មាន១៣រាជធានី-ចូលរួមប្រកួត និងប្រតិភូសរុប ១១៥នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីទាំងអស់ចូលរួមប្រកួតចំនួន៩១នាក់ លើវិញ្ញាសាប្រកួតចំនួន១៩ រួមមាន ថាវលូ ( Taolu ) សម្ដែង ១២ វិញ្ញាសា និងសាន់ដា ( Sanda ) ប្រយុទ្ធ៧ប្រភេទទម្ងន់បុរស៤ ទម្ងន់ និងនារី៣ ប្រភេទទម្ងន់។ ការប្រកួតកីឡាវស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ អនុវត្តន៍តាមកិច្ចព្រមព្រៀងអនុវត្ដន៍ថវិកាទ្រទ្រង់សហព័ន្ធកីឡាវស៊ូកម្ពុជា របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ ជាមួយសហព័ន្ធ។ ជាទីបញ្ចប់ក្នុងនាមសហព័ន្ធកីឡាវស៊ូកម្ពុជា សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែគិតគូរដល់ការអភិវឌ្ឍន៍ប្រភេទកីឡាវ៉ូស៊ូគ្រប់ពេល។ សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង C A M…
-
ក្រុមការពារតំណែងជើងឯកក្រសួងការងាររកបាន៣ពិន្ទុ នៅថ្ងៃបើកឆាក ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២

ការប្រកួតកីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើទី៨ ឆ្នាំ២០២២ បានចាប់ផ្ដើមដំណើរការប្រកួតជឹផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅ។ ខណៈក្រុមកីឡាបាល់ទាត់ក្រសួងការងារ និងជាក្រុមការពារតំណែងជើងឯក រកបាន៣ពិន្ទុក្រោយយកឈ្នះក្រុមបាល់ទាត់ក្រសួងពាណិជ្ជកម្ម៣ទល់១ រីឯក្រុមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកឈ្នះ ក្រសួងរ៉ែ និងថាមពល ៤ទល់១ និងក្រុម ក្រសួងបរិស្ថាន យកឈ្នះ ក្រុមក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ៣ទល់០ ។ ពិធីបើកនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីលានបាល់ទាត់ប្លូ ខណ្ឌខែនសុខរាជធានីភ្នំពេញ។ឯកឧត្តម សុខ សប្បាយណា ប្រធានគណកម្មការបាល់ទាត់យុវជនអន្តរក្រសួងស្ថាប័ន បានអោយដឹងថា ពានរង្វាន់កីឡាបាល់ទាត់«មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនស្មារតីសាមគ្គីភាព មិត្តភាព ពង្រីង និងពង្រឹកកិច្ចសហប្រតិបត្តិការរវាងមន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័ន ជាពិសេសជំរុញនិងបំផុសស្មារតី ស្រលាញ់ចូលចិត្ត និងលេងកីឡា ដើម្បីសុខភាព។ លើសពីនេះទៅទៀត កម្មវិធីនេះក៏បានបង្ហាញឲ្យឃើញពីចលនាចូលរួមជាមួយកម្មវិធី Beyond The…
-
ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត ក្នុងចំណោម៣ខេត្ត មានដូចជា ខេត្តបាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំង ក្នុងឆ្នាំ២០២២នេះ នៅស្រុកមោងឬស្សី ដោយមានការចូលរួមពីសំណាក់នទីតាំង សួន កាឡូលា ស្រុក មោង ឫស្សី នៅទីតាំងសួនកាឡូលា ស្រុកមោង ឫស្សី ដោយមានការចូលរួមមាន លោក ទេព ហន អភិបាល ស្រុកមោងឫស្សី លោក លី សាលីម អភិបាលរង និងលោក គឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង ជាមួយនឹងការទទួលបានការគាំទ្រខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន ប្រហែល៤០០នាក់។ លោក ស៊ុន រតនៈ អនុប្រធានការិយាល័យ នៃនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ទីតាំងចំនួន២ នៅខេត្តបាត់ដំបង បានគាំទ្រសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត កម្ពុជា-ចិន របស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…
-
សម្ដេចក្រឡាហោម ស ខេង ប្រគល់ពានរង្វាន់ដល់ កីឡាករ ជ័យលាភីនៃការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេច តេជោលើកទី៦»

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់ពានរង្វាន់ដល់ កីឡាករ ជ័យ លាភីដែលបានចូលរួមក្នុងការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីហ្សត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថាពិធីបើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោលើកទី៦នេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការអបអរសាទរការបិទបញ្ចប់ភ្លើង សង្គ្រាម នៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេច តេជោឆ្នាំ១៩៩៨ ហើយរហូតដល់ឆ្នាំ២០២២នេះ គឺមានរយៈ ពេល២៤ឆ្នាំហើយ។ ការប្រកួតនៅឆ្នាំនេះមានការចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុប១៧២រូប។ ការប្រកួតនេះមានការប្រកួតជាក្រុម និងការ ប្រកួតជាឯកត្តជនផ្នែកបុរសនិងនារី។ ក្រោយបញ្ចប់ការប្រកួតសម្ដេចក្រឡាហោម ស ខេង ក្នុងនាម តំណាង សម្ដេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញប្រគល់ ពាន រង្វាន់ជូនម្ចាស់ជ័យលាភីទាំងនោះ។សម្រាប់ពានរង្វាន់ជាក្រុម (West…
-
អបអរសាទរ ធឿន ធារ៉ា ផ្តួល សៃយុគ ជើងខ្លាំងលំដាប់លេខ១ថៃ ក្នុងទឹកទី១

-
កីឡាករវាយកូនបាល់លំដាប់លេខ២នៅកម្ពុជាឡុង សំ នៀង វាយតម្លៃថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ កីឡាករមាន សមត្ថភាព ឡើងខ្លាំង ខុសពីឆ្នាំមុនៗ

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតប្រជែងអស់រយៈពេល៤ក្នុងការប្រកួតកីឡាកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅពហុកកីឡដ្ឋានជាតិអូឡាំពិក កីឡាករឡុ ង សំនៀង ដែលជាជើងខ្លាំងឈរនៅលំដាប់លេខ២នៅប្រទេសកម្ពុជា ប្រជែងដណ្តើ ម បានមេដាយមាសចំនួន២គ្រឿងលើវិញ្ញាសាប្រកួតឯកក្តជននិងវាយគូ ។ឡុង សំនៀង ដែលជាជើងខ្លាំងដែលមានបទពិសោជោគជាំចូល រួមក្នុងស៊ី ហ្គេម និង DAVIS CUP បានវាយតម្លៃថា កីឡាករដែលជាយុវជនមកពីបណ្តាលខេត្ត និ ងជំរើសជាតិចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ គឺ សុទ្ធសឹង កើនឡើងសមត្ថភាពខុសពីឆ្នាំមុនៗខ្លាំង ដោយពួកគេអាចមានលទ្ធភាពប្រកួតតទល់ជាមួយខ្លួនដល់ទៅ៣សិត ហើយលទ្ធផលឈ្នះចាញ់ប្រផិតប្រផើយថែមទៀតផង។នេះ បានសរបញ្ជាក់ឲ្យឃើញថា កីឡាករពិតជាខិតខំហ្វឹកអភិវឌ្ឍខ្លាំងក្លាណាស់ ទាំងកីឡាករនៅតាមខេត្តនិងជ្រើសជាតិ ពិសេស គឺកីឡាករវ័យក្មេងដែលហ្វឹកហាត់នៅអាមេរិក។ ឡុង សំនៀង អះអាងថា ការរីកចំរើនសមត្ថភាពរបស់អត្តពលិកវាយបាល់នាពេលនេះ វាជាសញ្ញាវិជ្ជាមានក្នុងការប្រកួតដណ្តើមបានមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។លោក ជា ពៅ អនុប្រធានគណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ឲ្យដឹងដែរថា ជើងឯកថ្នាក់ជាតិនេះ កីឡាករកីឡាការិនីដែលលេចធ្លោខ្លាំងជាងគេមានចំនួន៣ក្លិប គឺក្លិបវាយកូនបាល់ក្រសួងការពារជាតិ ក្លិបវាយកូនបាល់សៀមរាបនិងក្លិបវាយកូនបាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយ ក្លិបទាំង៣នេះ កីឡាករកីឡាការិនីដែលឆ្នើមនឹងត្រូវសហព័ន្ធជ្រើសរើសជាកីឡាករកីឡាការិនីតំណាងកម្ពុជាចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយហ្វឹកហាត់បំប៉នជាមួយគ្រូបរទេស និងចេញទៅប្រកួតពង្រឹងសមត្ថភាពជាមួយប្រទេសជិតខាងដូចជាថៃ វៀតណាម និងឥណ្តូនេស៊ីជាដើម។ ឯកឧត្តម…
-
ឯកឧត្តម ថងសាវុន៖ ព្រឹត្តការណ៍ប្រណាំងរថយន្តសន្តិភាព នៅទីលាន ១២ ម៉ូទ័រផាក គឺជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ខេត្តមណ្ឌលគីរី

ភ្នំពេញ៖ ព្រឹត្តការណ៍ប្រណាំងរថយន្តសន្តិភាព នៅទីលាន ១២ ម៉ូទ័រផាក ឆ្នាំ២០២៣ខាងមុខនេះ លើទឹកដីខេត្តមណ្ឌលគីរី គឺជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តខេត្តប៉ែកឥសាន្តមួយនេះ។ នេះការបញ្ជាក់របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណអភិបាលខេត្តមណ្ឌលគីរី ពេលចុះពិនិត្យទីលានកម្រិតស្តង់ដារអន្តរជាតិ ១២ ម៉ូទ័រផាក កាលពីម្សិលមិញ។ឯកឧត្តម សាន់ ដារិទ្ធ ប្រធានក្លឹប Off Road គោព្រៃមណ្ឌលគីរី បានអោយដឹងថា ១២ ម៉ូទ័រផាក គឺជាទីលានកម្រិតស្តង់ដារអន្តរជាតិដំបូងនៅកម្ពុជា សាងសង់លើផ្ទៃដីទំហំ៩៣ហិចតា ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាទីលានអាចរៀបចំព្រឹត្តការណ៍កីឡាបានច្រើន។ ឯកឧត្តម បន្តថា ទីលានកម្រិតស្តង់ដារមួយនេះ ប្រធានក្លឹប Off Road គោព្រៃមណ្ឌលគីរី សហការរៀបចំជាមួយក្រុមការងារ Camcar , VKH និងក្លឹប Cambo 4*4 ទទួលបានការគាំទ្រពីរដ្ឋបាលខេត្តមណ្ឌលគីរី នឹងត្រៀមរៀបចំការប្រកួតកីឡាច្រើនប្រភេទ ដើម្បីអោយកីឡាករជាតិ និងអន្តរជាតិបានចូលរួមប្រកួត នឹងបង្ហាញថាកម្ពុជាមានពីទីលានប្រណាំងយានយន្តដ៏ធំ នឹងអាចរៀបចំព្រឹត្តការណ៍ប្រណាំងកម្រិតអន្តរជាតិផងដែរ។ឯកឧត្តម…
-
ឯកឧត្តម សុខ សូកាន៖ រយៈកាល៣០ឆ្នាំនេះ គឺពិតជាបច្ច័យដែលស្ដែងឱ្យឃើញពីសច្ចភាព នៃការគោរព និងតបស្នងរបស់ស្ថាបនិក ធ្វើអោយវិស័យកីឡាប៉េតង់កម្ពុជា ក្លាយជាមហាអំណាច

ភ្នំពេញ៖ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងក្នុងពិធីបើក “ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” ថា រយៈកាល៣០ឆ្នាំកន្លងទៅនេះ រយៈកាល៣០ឆ្នាំនេះ គឺពិតជាបច្ច័យដែលស្ដែងឱ្យឃើញពីសច្ចភាព នៃការគោរព និងតបស្នងរបស់ស្ថាបនិក ធ្វើអោយវិស័យកីឡាប៉េតង់កម្ពុជា ក្លាយជាមហាអំណាចលើពិភពលោក។ នេះជាការបញ្ជាក់របស់ឯកឧត្តមប្រធាន ក្នុងពិធីបើកការប្រកួត នាទីលានកីឡាប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ឯកឧត្តម សុខ សូកាន មានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឆ្នាំនេះយើងពិតជាមានមោទកភាព ដែលបានរៀបចំនូវព្រឹត្តិការណ៍ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណលើកទី២ គម្រប់ខួប៣០ឆ្នាំ ដែលនេះពិតជាសបញ្ជាក់នូវភាពរឹងមាំនិងភាពចាស់ទុំរបស់សហព័ន្ធ ក៏ដូចជាវឌ្ឍនភាពជាវិជ្ជមាន នៃវិស័យកីឡាប៊ូលនិងប៉េតង់របស់ប្រទេសកម្ពុជាយើង។ ឯកឧត្តម បន្តថា ដោយសារបច្ច័យ និងគុណតម្លៃដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាន នៃកត្តាសន្តិភាព ក្រោមអគ្គ មគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់…
-
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ ពានរង្វាន់ AFF Mitsubishi

ភ្នំពេញ៖ តាមរយៈទំព័រ facebook ផ្លូវការនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២។ សម្ដេចតេជោបានសរសេរសារលើទំព័រ facebook ដូច្នេះថា៖ អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ជូនពរកីឡាករជាតិកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។ សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា បានទទួល ៣ពិន្ទុពេញ ក្នុងជំនួបបើកឆាកពូល A នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup…
-
ពានរង្វាន់ Soccer League រដូវកាលថ្មី ចំនួនក្រុមចូលរួមមានការកើនឡើង ខណៈបន្ថែមក្រុមនារី

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ រៀបចំឡើងក្នុងគោលដៅសំខាន់ លេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព រវាងក្រសួង-ស្ថាប័ននីមួយៗ ក៏ដូចជាការផ្ដល់ឱកាសអោយយុវជនផងដែរ។ ពានរង្វាន់នេះ រៀបចំក្រោមគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។ ឯកឧត្តម ខៀវ ភារិទ្ធ បានបញ្ជាក់ថា ពានរង្វាន់ Soccer League 2023 គឺមានក្រុមចូលរួម រហូតដល់ ៧៤ក្រុម មានការកើនឡើង បើធៀបនឹង កាលពីឆ្នាំ២០១៩ មុនផ្អាករៀបចំ ដោយសារជំងឺកូវីដ-១៩។ អ្វីដែលគួរឲ្យកត់សម្គាល់ មានក្រុមថ្មីៗប្រមាណ ៦០%ចូលរួម ហើយកាន់តែពិសេស ថ្នាក់ដឹកនាំ ស.ស.យ.ក គឺបានជំរុញឲ្យមានការប្រកួតបាល់ទាត់នារីលើកដំបូង ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់នារី ជាមួយសហព័ន្ធទៀតផង ។ ឯកឧត្តម បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រុម និងកីឡាករទាំងអស់ ដែលបានចំណាយធនធានជាច្រើន ដើម្បីចុះឈ្មោះចូលរួមប្រកួតពានរង្វាន់ Soccer League នេះ។ ប៉ុន្ដែឯកឧត្តម បានសំណូមពរក្រុមនីមួយៗ ត្រូវចូលរួមដោយឆន្ទៈ…