-
លោក ហាក់ ម៉ុងហួត៖ ពានរង្វាន់បាល់ទាត់យុវជន ស្រុកតាំងគោក ជាឪកាសផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣

ភ្នំពេញ៖ លោក ហាក់ ម៉ុងហួត អភិបាល នៃគណអភិបាលស្រុកតាំងគោក បានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ និងយុវជន ក្នុងស្រុកតាំងគោក និងទូទាំងប្រទេសថា សុខសន្តិភាព បានធ្វើអោយកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។នេះជាការបញ្ជាក់របស់លោកអភិបាលស្រុក ក្នុងពិធីបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ យុវជនស្រុកតាំងគោក ឆ្នាំ២០២៣ ដែលប្រសិទ្ធនាមថា កីឡារស់ក្នុងសន្តិភាព នាវិទ្យាល័យតាំងគោក ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោកអភិបាលស្រុក បន្តថា ពានរង្វាន់យុវជនស្រុកតាំងគោកនេះ បង្កើតឡើងក្នុងគោលបំណង អោយយុវជនតាមឃុំនីមួយៗ ក្នុងស្រុកតាំងគោក បង្កើននូវមិត្តភាព សាមគ្គីភាព និងបង្កើននូវកិច្ចសហការគ្នាអោយកាន់តែល្អប្រសើរក្រោមដំបូលសុខសន្តិភាព ជាពិសេសផ្តល់ឪកាសអោយយុវជនកសាងសមត្ថភាព និងលើកស្ទួយវិស័យកីឡាបាល់ទាត់ អោយកាន់តែរីកចំរើនបន្ថែមទៀត។ លោក ហាក់ ម៉ុងហួត បន្ថែមថា ការប្រកួតនេះ មានភាពគគ្រឹកគគ្រេង បង្កនូវលក្ខណសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានចូលរួម និងផ្តល់ឪកាសយុវជនជាកីឡាករដើម្បីបញ្ចេញស្នាដៃ អាចក្លាយជាកីឡាករល្អក្លាយជាជម្រើសរើសជាតិ ឬក៏ជម្រើសរើសក្រុមណាមួយនាពេលខាងមុខ។ ហើយការប្រកួតនេះ ក៏ចង់បង្ហាញអោយទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកតាំងគោកអោយឃើញថា ក្នុងបរិបទ នៃសុខសន្តិភាពទើបធ្វើអោយយើងអាចបង្កើតព្រឹត្តការណ៍ធំៗបាន ដូច្នេះសូមអោយប្រជាពលរដ្ឋ…
-
ឯកឧត្តម គុជ គីមឡុង៖ ការរៀបចំជើងឯកអាស៊ីអាគ្នេយ៍ គឺជាដើម្បីផ្សព្វផ្សាយអំពីបទបញ្ជាបច្ចេកទេស លក្ខន្ដិកៈ ដល់អាជ្ញាកណ្ដាល ចៅក្រម កីឡាករ-កីឡាការិនីអន្តជាតិ ឆ្ពោះទៅស៊ីហ្គេម ២០២៣

ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នេះ បានរៀបចំពិធីបើកការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA OOU CHAKTRANG Championship) ឆ្នាំ២០២៣ ដើម្បីជាពិសោធន៍ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ ពិធីបើកការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម សេង ប៊ុនសុង តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ព្រមទាំងប្រតិភូប្រទេសចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលមានប្រតិភូ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់ ។ ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ ឯកឧត្តម គុជ គីមឡុង បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូ កីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួត ដ្បិតនេះជាលើកដំបូងហើយ សហព័ន្ធ ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំព្រឹត្តិការណ៍នេះឡើង ។ឯកឧត្តមបន្ដថា ៖«គោលបំណងនៃការប្រកួតនេះ…
-
ឯកឧត្តម ថោង ខុន៖ បានលើកឡើងយុទ្ធនាការសំខាន់ៗជាច្រើន ផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានក្រើនរំឭកជាថ្មីពីពេលវេលាគិតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ គឺនៅសល់ ១១៧ថ្ងៃប៉ុណ្ណោះនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំ៦៤ឆ្នាំ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពង់បើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN រាជធានីភ្នំពេញ ជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«នៅសល់១១៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី១២ ដែលនេះគឺជាកិត្តិយសកំណត់ត្រាប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំ៦៤ឆ្នាំមកហើយ។…
-
នៅខេត្តសៀមរាប មានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពរបស់ក្រុមការងារយុវជនស្រុកក្រឡាញ់ ដណ្តើមយកពានរង្វាន់” ឯកឧត្តម សៀង ណាំ ០៧ មករា ២០២៣ ” ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣)

សៀមរាប៖ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាប អញ្ជើញបើកការប្រកួតបាល់ទាត់មិត្តភាពរបស់ក្រុមការងារយុវជនស្រុកក្រឡាញ់ ដណ្តើមយកពានរង្វាន់” ឯកឧត្តម សៀង ណាំ ០៧ មករា ២០២៣ ” ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅតារាងបាលទាត់វិទ្យាល័យក្រឡាញ់ ការប្រកួតមានរយៈពេល ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខត្រូវបិទបញ្ចប់។ ឯកឧត្តម ធឹម សំផូត បានលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់មិត្តភាពរបស់ក្រុមការងារយុវជនស្រុកក្រឡាញ់ យើងត្រូវខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីពង្រឹងសមត្ថភាពឈានទៅសម្រេចតាមបំណងក្នុងការប្រកួតប្រជែងដណ្តើមយកពានរង្វាន់” ឯកឧត្តម សៀង ណាំ ០៧ មករា ២០២៣ ” ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា…
-
សហព័ន្ធកីឡាអុកចត្រង្គ រៀបចំជើងឯកអាស៊ីអាគ្នេយ៍លើកដំបូង សម្រាប់ជាបទពិសោធន៍ឆ្ពោះទៅស៊ីហ្គេម ២០២៣

ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នេះ បានរៀបចំពិធីបើកការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA OOU CHAKTRANG Championship) ឆ្នាំ២០២៣ ដើម្បីជាពិសោធន៍ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ ពិធីបើកការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម សេង ប៊ុនសុង តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ព្រមទាំងប្រតិភូប្រទេសចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលមានប្រតិភូ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់ ។ ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ ឯកឧត្តម គុជ គីមឡុង បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូ កីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួត ដ្បិតនេះជាលើកដំបូងហើយ សហព័ន្ធ ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំព្រឹត្តិការណ៍នេះឡើង ។ឯកឧត្តមបន្ដថា ៖«គោលបំណងនៃការប្រកួតនេះ…
-
លោក វង្ស គឹមហួត៖ ទីលាន ១២ ម៉ូទ័រផាក នឹងក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងហ្វឹកហាត់ និងបណ្តុះបណ្តាលលើវិស័យកីឡាយានយន្ត

ភ្នំពេញ៖ កីឡាប្រណាំងរថយន្ត ដែលបានចុះឈ្មោះប្រកួត Off Road សន្តិភាព ឆ្នាំ២០២៣ ដែលនឹងដំណើរការជាផ្លូវការពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលានស្តង់ដាអន្តរជាតិដំបូងគេ ១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី គឺមានផ្នែកយានយនមានចំនួន១៩គ្រឿង ដែលមានរយៈពេលប្រកួតខ្លី ប៉ុន្តែវានឹងផ្តល់ឱកាសដ៏ល្អ សម្រាប់កីឡាករយានយន្តថ្មីៗបានចូលរួមប្រកួតប្រជែង ដោយចម្ងាយផ្លូវប្រកួតមានត្រឹមតែ៥០គីឡូម៉ែត្រប៉ុណ្ណោះ។ លោក វង្ស គីមហួត បញ្ជាក់ថា អ្វីដែលអំណោយផលខ្លាំង រយៈចម្ងាយនេះ គឺសម្រាប់កីឡាករថ្មីៗ ដែលយកទីលានប្រកួតកម្រិតស្តង់ដាមួយនេះ នឹងក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងហ្វឹកហាត់បង្កើនគុណភាព ដកស្រង់បទពិសោធន៍បច្ចេកទេស និងបណ្តុះបណ្តាលលើវិស័យកីឡាយានយន្តឲ្យកាន់តែរីកចំរើន ជាមួយកីឡាករជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសនានាផងដែរ។ អ្នកជំនាញរូបនេះ បានបន្ថែមថា ការប្រណាំងរថយន្ត Rally យ៉ាងតិច ក៏មានរយៈចម្ងាយផ្លូវ ២០០ទៅ ៥០០គីឡូម៉ែត្រដែរ។ ក្នុងកម្មវិធីប្រកួតនេះ ក្នុងនាមលោក ជាគណៈកម្មការរៀបចំចង់ផ្តល់បទពិសោធន៍ដល់កីឡាករប្រណាំងថ្មីៗ បានយល់ដឹងឲ្យកាន់តែស៊ីជម្រៅ សម្រាប់ការអានសៀវភៅបង្ហាញផ្លូវ(Road Book) ដែលជាចំណុចសំខាន់សម្រាប់ការប្រណាំង Rally ។ អ្នកជំនាញប្រណាំង Rally រូបនេះ បន្តថា កីឡាករប្រណាំង Rally…
-
សម្ដេចក្រឡាហោម ស ខេង៖ អត្តពលិកកីឡាក្រសួងមហាផ្ទៃ មានបេសកម្មតំណាងអោយជាតិ នាឆ្នាំ២០២៣

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អត្តពលិកកីឡាក្រសួងមហាផ្ទៃ ចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មិនមែនគ្រាន់តែជាកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃប៉ុណ្ណោះទេ តែក្នុងនាមព្រះរាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៍លើកឡើងគ្រាសម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សរុបចំនួន ៥០០នាក់ ដែលប្រព្រឹត្តិទៅនៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាការ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអោយដឹងថា បច្ចុប្បន្ននេះវិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយឡែកវិស័យកីឡាក្នុងកងកម្លាំងនគរបាលជាតិក៏មានសន្ទុះខ្លាំងក្លា ទាំងក្នុងការប្រកួតក្របខណ្ឌជាតិ និងអន្តរជាតិ កត្តាទាំងអស់នេះ គឺដោយមានការជួយឧបត្ថម្ភ និងការគាំទ្រ ជ្រោមជ្រែងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម និងកិច្ចសហការពីភាគី ពាក់ព័ន្ធនានា ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខា ធិការដ្ឋាន ធានាបាននូវប្រសិទ្ធភាពការងារ និងគុណភាពនៃការបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនី…
-
ខេត្តមណ្ឌលគិរីកាន់តែមានសក្ដានុពលផ្នែកកីឡាទេសចរណ៍ តាមរយៈព្រឹត្តិការណ៍ប្រណាំងរថយន្ត នាថ្ងៃ១៣-១៥ ខែមករាខាងមុខ

(មណ្ឌលគិរី)៖ ខេត្តមណ្ឌលគិរី ដែលល្បីថាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនាភាគឦសានប្រទេសនោះ នឹងត្រូវបានផ្សព្វផ្សាយពីសក្ដានុពលកីឡា និងទេសចរណ៍ទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត តាមរយៈព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ឆាប់ៗខាងមុខ។ គួរជម្រាបថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា នៅទីលាន១២ម៉ូទ័រផាក ក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា។ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នេះឱ្យកាន់តែល្អ រដ្ឋបាលខេត្តមណ្ឌលគិរី និងក្លឹបរថយន្ត OFF ROAD គោព្រៃមណ្ឌលគិរី ព្រមទាំងក្រុមការងារពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាគ្នានាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តមណ្ឌលគិរី។ នាឱកាសនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានបង្ហាញការជឿជាក់ថា តាមរយៈព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣…
-
អត្តពលិកគុនល្បុក្កតោ ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតថ្នាក់ជាតិ ឆ្នាំ២០២២នេះ

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានបិទបញ្ចប់ដោយជោគជ័យ ខណៈកីឡាគុនល្បុក្កតោ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយច្រើនជាងគេសរុប១១គ្រឿង មេដាយមាស ៥គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ៤គ្រឿង។ ពិធីបិទក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងលោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាទទួលបន្ទុករួមនៃក្រសួងអប់រំ យុវជន និងកីឡា។ លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា ការប្រកួត ជើងឯកថ្នាក់ជាតិឆ្នាំ២០២២នេះ ការប្រកួតដ៏ធំប្រចាំឆ្នាំ និងទទួលបានជោគជ័យ ហើយជាក្តីសង្ឃឹមកាន់តែខ្ពស់ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកអគ្គលេខាធិការ បន្តថា ការរៀបចំនេះត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យការប្រកួតឆ្នាំនេះដំណើរការដោយរលូន និងជោគជ័យ។ លោក អ៊ូ តារា បានសង្កត់ធ្ងន់ថា សម្រាប់ការរៀបចំទីលានសប្រកួតបានធ្វើត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីសម្រួចទៅដល់ការរៀបចំការប្រកួត…
-
ពានរង្វាន់ Soccer League គឺជាព្រឹត្តការណ៍បំផុសចលនាស្មារតីសាមគ្គី ដល់យុវជន

«ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ រដូវកាលថ្មី ២០២៣ ដែលរៀបចំដោយសហភាពសហព័ន្ធយុជនកម្ពុជា (ស.ស.យ.ក) បានដំណើរការចាប់ឆ្នោតចែកពូលជាផ្លូវការ នៅមជ្ឈមណ្ឌលម៉ានី (The Kampus) រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធានគណៈកម្មការព្រឹត្តិការណ៍បាល់ទាត់នេះ។ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ Soccer League រដូវកាល ២០២៣ បានបញ្ជាក់ថា ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ Soccer League នេះ គឺជាផ្នែកដ៏សំខាន់មួយស្ថិតក្នុងបេសកកម្មដ៏ចម្បងរបស់ ស.ស.យ.ក. ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ស សុខា អនុប្រធាន និងទទួលបន្ទុកក្ដាប់រួម Soccer League។ ឯកឧត្ដម បន្ដថា Soccer League មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករ គ្រប់រូបមកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន…