Category: កីឡា

  • ស៊ីហ្គេម២០២៣៖ សម្តេចពិជ័យសេនា ទៀ បាញ់ ជម្រុញការផ្សព្វផ្សាយខ្លាំងក្លា ចាប់ពី”១០០ថ្ងៃ “ តទៅ

    ស៊ីហ្គេម២០២៣៖ សម្តេចពិជ័យសេនា ទៀ បាញ់ ជម្រុញការផ្សព្វផ្សាយខ្លាំងក្លា ចាប់ពី”១០០ថ្ងៃ “ តទៅ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញបន្ថែមដល់ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម កាលពីល្ងាចថ្ងៃទី២០ ខែមករា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានជម្រាបជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន គណៈកម្មាធិការជាតិ CAMSOC ឲ្យជំរុញបន្ថែមលើការងារផ្សព្វផ្សាយតាមទូរទស្សន៍ឲ្យកាន់តែទូលំទូលាយ។ «ចាប់ពីរយៈពេលនៅសល់១០០ថ្ងៃ (ពីថ្ងៃទី២៥មករា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣) សម្តេចពិជ័យសេនាបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌ ស្នើសុំដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសទូរទស្សន៍ទាំងអស់…

  • កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ទទួលប្រតិភូជាង ១ម៉ឺននាក់មកចូលរួមស៊ីហ្គេមឆ្នាំ២០២៣

    កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ទទួលប្រតិភូជាង ១ម៉ឺននាក់មកចូលរួមស៊ីហ្គេមឆ្នាំ២០២៣

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈលេខាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ទទួលប្រតិភូជាង១ម៉ឺននាក់មកចូលរួមស៊ីហ្គេមនៅកម្ពុជា។ ថ្លែងក្រោយបញ្ចប់ពិធីត្រួតពិនិត្យ និងសំណេះសំណាលដល់កងកម្លាំងការពារសន្តិសុខ និង សណ្តាប់ធ្នាប់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ។ គួរបញ្ជាក់ថា ពិធីសំណេះសំណាលនេះ គណៈកម្មាធិការជាតិ CAMSOC ចង់បង្ហាញ និងផ្សព្វផ្សាយឱ្យមតិសាធារណជនជាតិ និងអន្តរជាតិបាន ជ្រាបថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តាមរយៈការត្រៀមកងកម្លាំង មធ្យោបាយ ឧបករណ៍សម្ភារគ្រប់ប្រភេទ សម្រាប់ធានានូវ សុខសុវត្ថិភាព និងភាពកក់ក្ដៅជូនដល់ប្រតិភូកីឡា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំង១១ប្រទេស មន្ដ្រីកីឡាអន្តរជាតិមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំចលនាអូឡាំពិកពិភពលោក និងអ្នកគាំទ្រទេសចរណ៍ រាប់ម៉ឺននាក់ មកចូលរួមនៅកម្ពុជាដែលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យឥតឈប់ឈរ ៕…

  • ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីវាយតម្លៃថា ទីលានកម្ពុជាអាចទទួលធ្វើជាម្ចាស់ផ្ទះបាន បន្តែទីលានខ្លះត្រូវកែលម្អបន្ថែម

    ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីវាយតម្លៃថា ទីលានកម្ពុជាអាចទទួលធ្វើជាម្ចាស់ផ្ទះបាន បន្តែទីលានខ្លះត្រូវកែលម្អបន្ថែម

    ភ្នំពេញ ៖ លោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី និងលោកស្រី Manpreet Kandhari នាយកប្រតិបត្តិអមដំណើរដោយ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងមន្រ្តីពាក់ព័ន្ធទទួលបន្ទុករៀបចំទីលាន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចូលជួប ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងបានចុះពិនិត្យមើលទីលានកីឡាវាយកូនបាល់ត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក Kitsombat Euammongkol និង លោក ស្រី Manpreet Kandharl បានវាយតម្លៃថា ទីលានកីឡាវាយកូនបាល់របស់កម្ពុជាត្រៀមទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ខាងមុខនេះ មានលក្ខណៈស្តង់ដាគ្រប់គ្រាន់អាចទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយមោទកភាព ។ ចំពោះបន្ទប់សម្រាប់អត្តពលិកចូលសម្រាកពេលត្រៀមប្រកួត និងបន្ទប់ផ្លាស់សៀកបំពាក់ បន្ទប់ទឹក និងបន្ទប់ទទួលភ្ញៀវថ្នាក់ដឹកនាំ គឺរៀបរយរួចរាល់អស់ហើយ ប៉ុន្តែនៅកែលម្អទីលានបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ ដោយសារមានស្នាមប្រេះខ្លះៗដែលចាំបាច់មានការជួសជុលទើបធ្វើឲ្យទីលាននេះអាចដំណើរការប្រកួតស្របតាមស្តង់ដាអន្តរជាតិ។ លោក ទេព រិទ្ធីវិទ្ធ…

  • ជើងខ្លាំងកម្ពុជានិងថៃទម្លាយបទពិសោធន៍នៅពេលប៉ះគ្នាក្នុងការប្រកួត Off Road នៅទីលាន១២ម៉ូទ័រផាក

    ជើងខ្លាំងកម្ពុជានិងថៃទម្លាយបទពិសោធន៍នៅពេលប៉ះគ្នាក្នុងការប្រកួត Off Road នៅទីលាន១២ម៉ូទ័រផាក

    (ភ្នំពេញ)៖ កីឡាករជើងខ្លាំងៗកម្ពុជា ថៃ ដែលជាម្ចាស់ជ័យលាភី ក្នុងការប្រកួតរថយន្ត Off Road បានចែករំលែកបទពិសោធន៍រៀងៗខ្លួន ក្រោយបញ្ចប់ការប្រណាំងនៅទីលានកម្រិតស្តង់ដាអន្តរជាតិ ១២ ម៉ូទ័រផាក ខេត្តមណ្ឌលគិរីកន្លងទៅ ។ កីឡាករ Praseth ដែលជាម្ចាស់ពានមាស Off Road ទីលាន១២ ម៉ូទ័រផាក បានបង្ហាញអារម្មណ៍រីករាយថា ការចូលរួមប្រកួតខេត្តមណ្ឌលគីរីនេះ ក្រុមលោកពិតជាបានទទួលនូវភាពកក់ក្តៅ សេចក្តីស្រលាញ់រាប់អានពីកីឡាករកម្ពុជា។ កីឡាករថៃចាស់វស្សា រូបនេះ បន្តថា ការរៀបចំនៅទីលានប្រណាំង១២ម៉ូទ័រផាក គឺពិតជាស័ក្តិសមសម្រាប់កីឡាប្រណាំងយានយន្ត ដោយសារទីលាននេះ មានលក្ខណធម្មជាតិច្រើន មិនសូវកែច្នៃ មានសណ្ឋានផ្លូវ គ្រហក់ ភក់ ជ្រលង ចម្រាក់ថ្ម ដែលរថយន្ត Off Road នីមួយៗមិនងាយនឹងបើកបរឆ្លងកាត់ស្រួលនោះទេ។ កីឡាករវ័យ៦១ឆ្នាំ បានបន្ថែមថា ខ្ញុំនៅតែមានឆន្ទៈចូលរួមប្រកួតមិនរួញរា និងបង្ហាញពីសមត្ថភាពយ៉ាអស្ចារ្យរហូតដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្លាយជាម្ចាស់ពាន Hard Core ដែលជាក្រុមមានកីឡាករខ្លាំងៗជាច្រើនរូប។ រីឯម្ចាស់ពានលេខ២ កីឡាករ ឡយ ភាល័យ បានឱ្យដឹងថា ការប្រកួតនេះ…

  • សហព័ន្ធវាយកូនបាល់អាស៊ី ធ្វើដំណើរមកចែករំលែកបទពិសោធន៍ដល់កម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម

    សហព័ន្ធវាយកូនបាល់អាស៊ី ធ្វើដំណើរមកចែករំលែកបទពិសោធន៍ដល់កម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម

    ភ្នំពេញ ៖ លោកប្រធាន Kitsombat Euammongkol រួមដំណើរជាមួយ លោកស្រី Manpreet Kandhari នាយកប្រតិបត្តិ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូយោបល់ ដល់កម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យ នាស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣ ដែលជិតឈានចូលមកដល់ នាកំឡុងខែឧសភា ខាងមុខ ។ កាលពីរសៀលថ្ងៃទី១៨ ខែមករា នាពហុកីឡដ្ឋានអូឡាំពិក សហព័ន្ធវាយកូនបាល់កម្ពុជា ក៏បានរៀបចំពិធីទទួលស្វាគមន៍ ដំណើរមកដល់ របស់តំណាងសហព័ន្ធវាយកូនបាល់អាស៊ី និងបានធ្វើការសំណេះសំណាល ជាមួយកីឡាករ កីឡាការិនីកម្ពុជាផងដែរ ។ក្នុងឱកាសនោះលោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី អោយដឹងថា គោលបំណងសំខាន់ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាលើកនេះ គឺដើម្បីត្រួតពិនិត្យ វាយតម្លៃហេដ្ឋារចនាសម្ព័ន្ធ លក្ខណៈសម្បត្តិទីលាន អោយស្របតាមស្តង់ដា បច្ចេកទេសនៃការប្រកួតកម្រិតអន្តរជាតិ ចែករំលែកបទពិសោធន៍ក្នុងការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីអោយកម្ពុជាសម្រេចបានជោគជ័យ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នាពេលដ៏ខ្លីខាងមុខ ។ ប្រធានសហព័ន្ធវាយកូនបាល់អាស៊ី រូបនេះបញ្ជាក់ទៀតថា សម្រាប់កីឡាវាយកូនបាល់នេះ គឺជាកីឡាមួយដែលពិបាកក្នុងការយកជ័យជម្នះ…

  • ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកចិត្ត ខណៈកីឡាករ កីឡាការិនីទ្រហោយំ ក្រោយត្រូវដកចេញពីស៊ីហ្គេម ២០២៣

    ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកចិត្ត ខណៈកីឡាករ កីឡាការិនីទ្រហោយំ ក្រោយត្រូវដកចេញពីស៊ីហ្គេម ២០២៣

    ភ្នំពេញ៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានសម្តែងការខកចិត្ត និងសោកស្តាយ បន្ទាប់ពីត្រូវបានដកចេញពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ បន្ទាប់ពីសហព័ន្ធបានខកចិត្តម្តងរួចមកហើយ នៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដោយសារបញ្ហាកីឡាករប្រើប្រាស់សារធាតុញៀនក្នុងវីស័យកីឡា។ កាលើកឡើងបែបនេះ ធ្វើក្នុងសន្និសិទសារព័តមាន កាលពីម្សិលមិញ នៅក្លឹបហាត់ប្រាណ អេមី រ៉ាវី ជីម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម រូបនេះ បញ្ជាក់ថា ការខិតខំប្រឹងនេះ គឺត្រូវរលាយតែមួយព្រព្រិចភ្នែកដោយសារតែការបោកបញ្ឆោត ពីអ្នកក្រៅឲ្យកីឡាករប្រើប្រាស់សារធាតុហាមឃាត់ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ កាលពីពេលថ្មីនេះ បន្ទាប់ពីក្រុមការងារគណកម្មការ ដូប៉ា ដូពីង ធ្វើការត្រួតពិនិត្យទឹកនោម កីឡាករដែលឆ្នះមេដាយមាស និងមេដាយប្រាក់។ ការរកឃើញកីឡាករប្រើប្រាស់សារធាតុហាមឃាត់ ក្នុងវិស័យ បានធ្វើឲ្យអន្តរជាតិ និងស្ថាប័នកីឡានៅកម្ពុជា សម្រេចដកឈ្មោះ កីឡាកាយវប្បកម្មចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលនៅសល់ត្រឹមតែជាងមួយរយថ្ងៃទៀតប៉ុណ្ណោះ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធ និងកីឡាករ បានអំនាវដល់សម្ដេចតេជោ ជួយអន្តរាគមន៍អំពីរឿងនេះផង…

  • ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន អាយុក្រោម ២២ឆ្នាំ អបអរសាទរទិវាជ័យជំនះ៧មករា បង្កើតឡើងដើម្បីរំលឹកដល់យុវជនឲ្យចងចាំថា ថ្ងៃ៧មករា ជាថ្ងៃផ្តល់ជីវិតទី២ ដល់យើងទាំងអស់គ្នា

    ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន អាយុក្រោម ២២ឆ្នាំ អបអរសាទរទិវាជ័យជំនះ៧មករា បង្កើតឡើងដើម្បីរំលឹកដល់យុវជនឲ្យចងចាំថា ថ្ងៃ៧មករា ជាថ្ងៃផ្តល់ជីវិតទី២ ដល់យើងទាំងអស់គ្នា

    ខេត្តកណ្តាល៖ ការប្រកួតបាល់ទាត់ដែលប្រសិទ្ធិនាមថា រង្វាន់យុវជនអាយុក្រោម២២ឆ្នាំ ដើម្បីចូលរួមអបអរសាទរដល់ទិវាជ័យជំនះ៧មករា ឆ្នាំដែលរៀបចំដោយរដ្ឋបាលស្រុកល្វាឯម បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយក្រុមជើងឯកផ្នែកបុរសបានទៅលើក្រុមបាល់ទាត់យុវជនភូមទឹកឃ្លាំង ខណៈក្រុមបាល់ទាត់ផ្នែកនារីបានទៅលើក្រុមបាល់ទាត់នារីវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង។ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានថ្លែងថា ការប្រកួតបាល់ទាត់ ដែលរដ្ឋបាលស្រុកល្វាឯមបង្កើតឡើងនេះ គឺរៀបចំក្នុងន័យមួយជាពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ២២ឆ្នាំប្រចាំឆ្នាំសម្រាប់ស្រុកល្វាឯម ហើយក៏ជាការចូលរួមអបអរសាទខួបលើកទី៤៤នៃទិវាជ័យជំនះ៧មករាឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣។ លោក អភិបាលស្រុកល្វាឯម អះអាទៀតថា ការបង្កើតពានរង្វាន់បាល់ទាត់នេះ គោលដៅចម្បងរបស់ស្រុក គឺចង់រំលឹកដល់យុវជនក្នុងស្រុកល្វាឯម ក៏ដូជាយុវជននៅទូទាំងប្រទេសកម្ពុជាឲ្យបានចងចាំថា ថ្ងៃ៧មករា ជាថ្ងៃជ័យជំនះ និងជាថ្ងៃផ្តល់ជូននូវអាយុជីវិតទី២ជូនយើងទាំងអស់គ្នា ដែលយើងជាយុវជនត្រូវតែចងចាំ ហើយរួមគ្នាថែរក្សានូវតម្លៃសុខសន្តិភាពមិនអាចកាត់ថ្លៃបានក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ការប្រកួតបាល់ទាត់យុវជនក្រោមអាយុ២២ឆ្នាំ មានក្រុមបាល់ទាត់បុរស ១៥ក្រុម និងមានបាល់ទាត់នារី ៤ក្រុម មកពី ១៤ឃុំក្នុងស្រុកល្វាឯម ដោយធ្វើការប្រកួតបែងចែកជា ៤ពូល ប្រកួតតាមរូបមន្តវិលជុំ សន្សំពិន្ទុ ជ្រើសរើសយកណាត់លេខ១និងលេខ២ក្នុងពូលនីមួយៗទៅប្រកួតខ្វែងពូល ដើម្បីជ្រើសរើស៤ក្រុមឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯក។ សម្រាប់លទ្ធផលនៃការប្រកួតបាល់ទាត់ផ្នែកបុរសក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់យុវជនភូមទឹកឃ្លាំង និងក្រុមជើងឯករងបានទៅលើក្រុមយុវជនអធិរាជជ្រោយពិសី។រីឯផ្នែកនារីក្រុមចំណាត់លេខ១បានទៅលើក្រុមបាល់ទាត់នារីវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំងនិងក្រុមជើងឯករងបានទៅលើក្រុមបាល់ទាត់វិទ្យា័យហ៊ុនសែនល្វាសរ៕រូបភាព និង អត្ថបទ៖ ជាវ…

  • ជើងខ្លាំងដែលដណ្ដើមជ័យលាភីក្នុងការប្រកួតយានយន្តទាំង៣ផ្នែក នៅទីលាន១២ម៉ូទ័រផាក រយៈពេល៣ថ្ងៃ

    ជើងខ្លាំងដែលដណ្ដើមជ័យលាភីក្នុងការប្រកួតយានយន្តទាំង៣ផ្នែក នៅទីលាន១២ម៉ូទ័រផាក រយៈពេល៣ថ្ងៃ

    (មណ្ឌលគិរី)៖ បន្ទាប់ពីឆ្លងកាត់ការតស៊ូពុះពារឆ្លងកាត់ឧបសគ្គក្នុងការប្រណាំងរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃមកនោះ គណៈកម្មការរៀបចំការប្រកួតក៏បានបង្ហាញម្ចាស់ជ័យលាភីនៃប្រកួតកីឡាយានយន្តទាំង៣ មានរថយន្ត Off Road រថយន្ត Rally និងម៉ូតូហោះ ព្រមទាំងប្រគល់នូវមេដាយ ប្រាក់រង្វាន់ និងការលើកទឹកចិត្តជាច្រើនទៀត។ គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា និងបានបញ្ចប់ដោយជោគជ័យ។ លោក ចាន់ វិចិត្រ ប្រធានគណៈកម្មការខ្លឹមសារនិងផ្សព្វផ្សាយព្រឹត្តិការណ៍ បានបង្ហាញលទ្ធផលនៃការប្រកួតយានយន្តទាំង៣ផ្នែកខាងលើនេះ រួមមាន៖ ១. ផ្នែកប្រណាំងរថយន្ត Rally មានរថយន្តចូលរួមប្រកួត២០គ្រឿង ក្នុងនោះ Top 3 បានទៅលើ៖ ២. ផ្នែកប្រណាំងរថយន្ត Off Road មានរថយន្តចូលរួម៦៧គ្រឿង ដែលត្រូវបានបែងចែកជា៣ក្រុម គឺក្រុម Hard Core ឬហៅថា Class A, ក្រុម…

  • ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅខេត្តមណ្ឌលគិរី រួមចំណែកលើកស្ទួយកីឡានិងទេសចរណ៍កម្ពុជា

    ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅខេត្តមណ្ឌលគិរី រួមចំណែកលើកស្ទួយកីឡានិងទេសចរណ៍កម្ពុជា

    (មណ្ឌលគិរ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព មណ្ឌលគិរី ២០២៣ ដែលបានរៀបចំឡើងនៅទីលាន១២ម៉ូទ័រផាកជាលើកដំបូងនោះ ត្រូវបានបិទបញ្ចប់ជាមួយភាពជោគជ័យ និងទទួលបានការវាយតម្លៃថាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទយយវិស័យកីឡាយានយន្ត និងទេសចរណ៍ជាតិ ពីសំណាក់ថ្នាក់ដឹកនាំ កីឡាករជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួមទាំងអស់គ្នា។ គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងយានយន្តដ៏លំដាប់អន្តរជាតិនេះដំណើរការទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡាប្រណាំងយានយន្ត៣ប្រភេទដ៏គគ្រឹកគគ្រេងមិនធ្លាប់មានពីមុនមកនៅកម្ពុជា ក្នុងនោះរួមមានការប្រកួតរថយន្តឆ្លងកាត់ឧបសគ្គ Rally ការប្រកួតរថយន្តឆ្លងកាត់ឧបសគ្គ Off Road និងការប្រកួតម៉ូតូហោះ (Motocross) អមជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីលាន១២ម៉ូទ័រផាក ដែលជាទីលានប្រណាំងយានយន្តលំដាប់អន្តរជាតិធំជាងគេនិងដំបូងគេនៅកម្ពុជា ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ នាឱកាសបិទព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ការដឹកនាំរៀបចំឱ្យមានការប្រកួតកីឡាយានយន្តមកដល់ខេត្តមណ្ឌលគិរីនេះ គឺបានផ្ដល់ឱ្យប្រជាជនក្នុងខេត្តមណ្ឌលគិរី ខេត្តជិតខាងជុំវិញ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តភាគឦសាន បានទស្សនាដោយផ្ទាល់នូវការប្រកួតរថយន្ត Rally រថយន្ត Off Road…

  • ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លើកឡើងថា ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិស៊ីហ្គេមលើកទី១ទាមទាមន្រ្តីដុសខាត់សមត្ថភាព ដើម្បីស្គាល់ពីច្បាប់លក្ខន្តិកៈបច្ចេកទេស

    ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លើកឡើងថា ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិស៊ីហ្គេមលើកទី១ទាមទាមន្រ្តីដុសខាត់សមត្ថភាព ដើម្បីស្គាល់ពីច្បាប់លក្ខន្តិកៈបច្ចេកទេស

    ភ្នំពេញ៖ ឯកឧត្តម ស សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានចាត់ទុកវគ្គបណ្តុះណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ឆ្នាំ២០២៣ គឺជាធាតុផ្សំដ៏មានសារៈសំខាន់សម្រាប់មន្រ្តីបច្ចេកទេស កីឡាករកីឡាការិនី និងគ្រូបង្វឹកយល់ដឹងអំពីច្បាប់និងលក្ខន្តិកៈបច្ចេកទេស ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើក៣២ឆ្នាំ២០២៣ប្រកបដោយភាពជោគជ័យ ។ ការថ្លែងលើកឡើងរបស់ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិ នាថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៣ ។ លោកថា ក្នុងនាមម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី១ យើងចាំបាច់ត្រូវតែដុះខាតសមត្ថភាពពាក់ព័ន្ធក្បួនច្បាប់លក្ខន្តិកៈបច្ចេកទេសឲ្យស៊ីជម្រៅ ដើម្បីយើងចូលរួមជាអាជ្ញាកណ្តាល ចៅក្រមកាត់សេចក្តីគឺមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ប្រសិនបើយើងមិនមានចំណេះជំនាញពាក់ព័ន្ធនិងក្បួនច្បាប់លក្ខន្តិកៈបច្ចេកទេសច្បាស់លាស់នោះទេ វាជាបញ្ហាប្រឈមមួយសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានលើកយកនូវបញ្ហាប្រឈមមួយផ្នែកទៀត ដែលជាបញ្ញាប្រឈមរបស់ចៅក្រម អាជ្ញាកណ្តាលកម្ពុជា ចំពោះការប្រើប្រាស់ភាសារអង់គ្លេស ដែលជាភាសារទំនាក់ទំនងជាសកលក្នុងអំឡុងពេលប្រតិបត្តិការងារស៊ីហ្គេម។ ទោះបីយើងចេះបច្ចេកទេសក្បួនច្បាប់លក្ខន្តិកៈប្រកួតច្បាស់លាស់យ៉ាងណាក៏ដោយ តែបើភាសារអង់គ្លេសពុំអាចទំនាក់ទំនងបាន វាជាញ្ហាប្រឈមមួយក្នុងប្រតិបត្តិការទំនាក់ទំនងការងារបច្ចេកទេស។ ឯកឧត្តម បានសូមពរ ឲ្យអាជ្ញាកណ្តាល ចៅក្រមខិតខំដុះខាត់សមត្ថភាពខាងផ្នែកភាសារអង់គ្លេសបន្ថែមទៀត ដើម្បីឲ្យការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ។ ឯកឧត្តម បានថ្លែងលើកឡើងទៀតថា ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស…