Category: កីឡា

  • ទិវារត់ប្រណាំងស្ត្រី ៨មីនា ត្រូវបានរៀបចំឡើងវិញ ក្រោយខកខានរយៈពេល ២ឆ្នាំ

    ទិវារត់ប្រណាំងស្ត្រី ៨មីនា ត្រូវបានរៀបចំឡើងវិញ ក្រោយខកខានរយៈពេល ២ឆ្នាំ

    ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ នឹងត្រូវប្រារព្ធនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ឡើងវិញ ក្រោយខកខាន២ឆ្នាំដោយវិបត្តិជំងឺកូវីដ-១៩ ក្រោមការរៀបចំពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិឡាយហ្វ៍។ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានអំពាវនាវដល់មហាជនចូលរួមទិវារត់ប្រណាំងស្ត្រីនេះឲ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រី ក្នុងសកម្មភាពសង្គម។ ទិវារត់ប្រណាំនេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការរួមចំណែកផ្សព្វផ្សា និងអបអរសារទរនៃដំណើរឆ្ពោះទៅរបស់កម្ពុជាទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាខែឧសភា-ខែមិថុនា ឆ្នាំ២០២៣ផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា «ទិវារត់ប្រណាំងស្ត្រីនេះត្រូវបានធ្វើឡើង ដើម្បីជំរុញដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាកៀរគរឲ្យស្ត្រីចូលរួមក្នុងសកម្មភាពកីឡាឲ្យបានច្រើន ក្នុងពេលដែលកម្ពុជាកំពុងមញាញឹកក្នុងការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ជាប្រវត្តិសាស្ត្រជាលើកដំបូងនេះ»។ ទិវានេះទទួលបានការសហការគាំទ្រពីសាលារាជធានីភ្នំពេញ ដោយទីកន្លែងចេញដំណើរ និងដល់ទី នៅបរិវេណមុខវត្តបទុមវតី ដោយត្រូវដំណើរការពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លើវិញ្ញាសារត់១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រ។ ការរៀបចំចេញដំណើរនៅព្រឹកព្រលឹមនេះ គឺអាស្រ័យដោយមានការឯកភាពពីអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្រួលដល់សន្តិសុខសណ្តាប់ធ្នាប់ចរារណ៍ដ៏មមាញឹក ដ៏ដូចជាផ្តល់ភាពកក់ក្តៅក្នុងការថែរក្សាសុខសុវត្ថិភាពជូនដល់អ្នករត់ប្រណាំងទាំងអស់ផងដែរ។ គិតត្រឹមថ្ងៃម្សិលមិញនេះ…

  • ឯកឧត្តម សរ សិទ្ធិ ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិ កីឡាសូហ្វតិន្នីសកម្ពុជា ទៅចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championship World

    ឯកឧត្តម សរ សិទ្ធិ ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិ កីឡាសូហ្វតិន្នីសកម្ពុជា ទៅចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championship World

    ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា មុននេះបន្តិច បានអញ្ជើញដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការនី ជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា ទៅចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championship World Ranking Certified Match នៅទីក្រុង Naha ខេត្តOkinawa ប្រទេសជប៉ុន ដែលចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមជម្រាបជូនថា ព្រឹត្តិការណ៍ខាងលើនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូន អត្តពលិកសរុបចំនួន១៦រូបឱ្យទៅចូលរួម រួមមាន៖ ប្រតិភូ០២រូប គ្រូបង្វឹក និងគ្រូជំនួយ០២រូប កីឡាករ០៦ និងកីឡាការនី០៦រូប។ ការចាកចេញទៅលើកនេះ ទទួលបានការអនុញ្ញាតពី…

  • ពង្រឹងសមត្ថភាពមន្ត្រីអប់រំកាយ និងកីឡា សម្រាប់ព័ត៌មានវិទ្យា
    នៃគោលដៅអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាកម្ពុជា

    ពង្រឹងសមត្ថភាពមន្ត្រីអប់រំកាយ និងកីឡា សម្រាប់ព័ត៌មានវិទ្យានៃគោលដៅអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាកម្ពុជា

    ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ព័ត៌មានវិទ្យាកម្រិត២ សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ការលើកទឹកចិត្តដល់មន្ត្រីអប់រំកាយ និងកីឡាទាំងអស់ខិតខំពង្រឹងអភិវឌ្ឍសមត្ថភាពឲ្យបានល្អប្រសើរ ដើម្បីបម្រើដល់ការងារប្រចាំថ្ងៃ ជាពិសេសត្រៀម ជួយរួមចំណែកដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ឲ្យបានប្រសើរ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺអភិវឌ្ឍការងារអប់រំកាយ និងកីឡាឲ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយ និងកីឡារបស់សិស្ស និស្សិត យុវជន និងមហាជនប្រកបដោយគុណភាព និងគុណផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន បានលើកកម្ពស់បន្ថែមដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងវិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមប្រកួត និងទទួលបានមេដាយពីគ្រប់ព្រឹត្តិការណ៍អន្តរជាតិ ទាំងជើងឯកពិភពលោក ជើងឯកទ្វីប ជើងឯកតំបន់ និងស៊ីហ្គេម…

  • CAMSOC រំពឹងមានក្រុមហ៊ុនធំៗជប៉ុនច្រើនទៀត ចូលរួមឧបត្ថម្ភស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុន Ajinomoto

    CAMSOC រំពឹងមានក្រុមហ៊ុនធំៗជប៉ុនច្រើនទៀត ចូលរួមឧបត្ថម្ភស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុន Ajinomoto

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រំពឹងជឿជាក់ថា នឹងមានក្រុមហ៊ុនធំៗរបស់ជប៉ុនជាច្រើន បន្តចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនជប៉ុន Ajinomoto Co., Inc. ដែលបានចុះហត្ថលេខាជាដៃគូឧបត្ថម្ភធំ ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ឯកឧត្តមបាន បានបញ្ជាក់ថា Ajinomoto គឺជាក្រុមហ៊ុនដ៏ធំមួយ នៅប្រទេសជប៉ុន ហើយតែងឧបត្ថម្ភដល់គ្រប់ព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់ រួមទាំងការប្រកួតកីឡាអូឡាំពិកផងដែរ។ ដូច្នេះមិនមែនជារឿងប្លែក ឬលើកដំបូង ដែលក្រុមហ៊ុនឧបត្ថម្ភ គាំទ្រដល់ព្រឹត្តិការណ៍ធំៗទេ។ អ្វីដែលពិសេស គឺការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា ស្របពេលដែលនៅកម្ពុជា ក៏មានប្រជាពលរដ្ឋច្រើនបានគាំទ្រ និងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Ajinomoto។ តាមរយៈការចុះហត្ថលេខាខាងលើនេះ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថា ៖«ការចុះហត្ថលេខានេះ គឺជាការទាក់ទាញមួយដល់ក្រុមហ៊ុនជប៉ុនច្រើនទៀត ដែលចង់ធ្វើការឧបត្ថម្ភគាំទ្រដល់ដំណើរការ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង។ យើងក៏សូមអំពាវនាវដល់ក្រុមហ៊ុនធំៗដទៃទៀត បន្ទាប់ពីយើងមានក្រុមហ៊ុនជប៉ុនធំមួយមានជំនឿជាក់ហើយ អ៊ីចឹងក្រុមហ៊ុនផ្សេងៗ ក៏អាចធ្វើការផ្ដល់នូវកិច្ចសហការ និងឧបត្ថម្ភដល់ការរៀបចំការប្រកួតរបស់យើងដែរ។ ក្នុងនាមដៃគូឧបត្ថម្ភ Premium Partner…

  • ការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករា លើកទី២២ នៅខេត្តត្បូងឃ្មុំ បានបញ្ចប់ដោយជោគជ័យ ជាមួយនិង ការរីករាយ

    ការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករា លើកទី២២ នៅខេត្តត្បូងឃ្មុំ បានបញ្ចប់ដោយជោគជ័យ ជាមួយនិង ការរីករាយ

    ភ្នំពេញ៖ ការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់៧មករា លើកទី២២ឆ្នាំ២០២៣ ដែលរៀបចំធ្វើ នៅខេត្តត្បូងឃ្មុំ បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការរីករាយអបអរសាទរ ពីប្រតិភូនិង កីឡាករកីឡាការិនីគ្រូបង្វឹក ដែលបានចូលរួម ។ ឯកឧត្តម ជាម ចាន់សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ផ្ទះ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ បានរៀបចំឡើងចំនួន២២ លើកមកហើយ ក្នុងបំណង ប្រមូលផ្ដុំកីឡាករកីឡាការិនី ចាស់ ក្មេង មកចូលរួម ដើម្បីផ្លាស់ប្ដូបទពិសោធន៍គ្នាទៅវិញទៅមក បង្កើន មិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អជាមួយគ្នា និង ដើម្បី បង្កនូវភាពសប្បាយរីករាយ អបអរដល់ថ្ងៃជ័យជំជំនះ៧មករា រំលឹកដល់ថ្ងៃជាប្រវត្តិសាស្ដ្រ ដែលបានរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបសាហាវយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពតឲ្យរស់ឡើងវិញ ព្រមទាំងជាការរំលឹក ដល់ប្រជាជន មហាជន ពិសេសយុវជន ជំនាន់ក្រោយដែលមិនបានឆ្លងកាត់ របបប៉ុពត ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ បានយល់ដឹង និង ចូលរួមទប់ស្កាត់របបដ៏កាចសាហាវនេះ មិន ឲ្យវិល ត្រឡប់មកវិញជាលើកទី២ទៀត ។ ជាមួយនេះក៏ដើម្បីបំផុស ប្រភេទេកីឡាវាយសី…

  • ព្រឹត្តិការណ៍ប្រកួតកីឡាបាលទាត់ ទទួលពានរង្វាន់ ឯកឧត្តម កែវ ពិសិដ្ឋ បិទបញ្ចប់ដោយជោគជ័យ រកឃើញក្រុមកីឡាករជើងឯក ប្រចាំឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

    ព្រឹត្តិការណ៍ប្រកួតកីឡាបាលទាត់ ទទួលពានរង្វាន់ ឯកឧត្តម កែវ ពិសិដ្ឋ បិទបញ្ចប់ដោយជោគជ័យ រកឃើញក្រុមកីឡាករជើងឯក ប្រចាំឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

    ត្បូងឃ្មុំ៖ ការប្រកួតកីឡាបាលទាត់ទទួលពាន់រង្វាន់ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឈានដល់ការបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទការប្រកួត និងប្រគល់រង្វាន់ដល់ក្រុមកីឡាករ បានប្រារព្ធធ្វើឡើង កាលរសៀលថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីលានកីឡាបាល់ទាត់ ក្នុងឃុំពពេលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល។ ឯកឧត្តមបានលើកទឹកចិត្តយុវជនឱ្យមានទម្លាប់លេងកីឡា ដើម្បីថែរក្សាសុខភាព និងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងយុវជនពីភូមិមួយ ទៅភូមិមួយ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យយុវជនខិតខំសិក្សារៀន ពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងគ្រឿងស្រវឹងនានា។ ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាទិភាពដើម្បីជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគត។ ជាងនេះទៅទៀត ឯកឧត្តមថានឹងខិតខំស្វែងរកអាហារូបករណ៍ ផ្តល់ជូនយុវជននៅក្នុងឃុំបានសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើនបន្តទៀត ។ សូមជម្រាបថាការបើកការប្រកួតកីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់ “ឯកឧត្តម កែវ ពិសិដ្ឋ “បានចាប់ផ្តើមប្រកួតតាំងពីទី១៤ ខែមករា ឆ្នាំ២០២៣ ដោយរៀបចំការប្រកួតនៅរៀងរាល់ចុងសប្តាហ៍។ ព្រឹត្តិការណ៍នេះ មានកីឡាករយុវជនចំនួន៩ក្រុម មកពីភូមិនានា នៅក្នុងឃុំពពេលហើយការចំណាយសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានេះបានចំណាយអស់ទឹកប្រាក់ប្រមាណ…

  • ទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ

    ទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ

    ភ្នំពេញ ៖ លោក ពៅ ហុក ប្រធានចាត់ការទូទៅរៀបចំទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ បានបញ្ជាក់ថា សហព័ន្ធ រៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងក្រុងអរិយក្សត្រ លើកទី១ឬ The First Areyksat Fun Run ដែលនឹងធ្វើឡើងនា ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៣នេះ នៅសាលាបឋមសិក្សាសុវណ្ណសាគរ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នេះឡើង ក្នុងបំណង រួមចំណែកលើកកម្ពស់ សុខភាព បរិដ្ឋានស្អាត ព្រមទាំងបំផុសវិស័យកីឡាអត្តពលកម្មឈានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប្រធានចាត់ការទូទៅ រូបនេះបានលើកឡើងថា ចំពោះទិសដៅបន្ដនៃព្រឹត្តិការនេះ សហព័ន្ធនិងគណៈ កម្មការរៀបចំការប្រកួត មានយុទ្ធសាស្ដ្រប្រមូលផ្ដុំ គៀងគរ ដៃគូឧត្ថម្ភ មកជួយជ្រុំជ្រែងដើម្បីជំរុញវិស័យ កីឡា អត្តពលកម្មឲ្យមានការរីកចំរើន បន្ថែមទៀត ដោយពង្រីកសមាជិកចូលរួមឲ្យបានច្រើនហើយសហព័ន្ធ នឹងជួយឲ្យអ្នកចូលរួម មានក្លិបហ្វឹកហាត់មានគ្រូបង្វឹក ហើយកីឡាករដែលមានវិជ្ជាជីវៈ យើងនិងស្វែងរកដៃគូសហការឧបត្ថម្ភដើម្បីឲ្យពួគេជួយដល់គាត់វិញ។ លោក ពៅ ហុក បានបន្ថែមថា ព្រឹត្តិការណ៍នេះ សម្រាប់ផែនការទៅមុខ យើងនឹងមានរៀបចំកម្មវិធីប្រកួតជាច្រើន…

  • សហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានចុះ MOU ជាមួយក្រុមហ៊ុន AZ Group ដើម្បីជម្រុញការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គម ២០២៣

    សហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានចុះ MOU ជាមួយក្រុមហ៊ុន AZ Group ដើម្បីជម្រុញការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គម ២០២៣

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc និងជាប្រធានសហព័ន្ធកីឡាគ្រីឃីតកម្ពុជា បានបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នានាពេលនេះជាមួយក្រុមហ៊ុន AZ Group គឺជាការជម្រុញអភិវឌ្ឍន៍វិស័យកីឡាគ្រីឃីតកម្ពុជា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាដៃគូយូរអង្វែងផងដែរ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ក្រោយបញ្ចប់ការចុះ MOU នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន បន្តថា កីឡាគ្រីឃីត គឺជាប្រភេទកីឡាមួយមានប្រជាប្រិយភាពខ្លាំងនៅលើពិភពលោក និងជាកីឡាថ្មីមួយនៅកម្ពុជា ប៉ុន្តែជាកីឡាក្រុមដែលមានលក្ខណៈពិសេស និងមិនងាយរកដៃគូសហការនោះទេ ពីព្រោះកីឡានេះត្រូវការទីលានធំមានវាលស្មៅស្អាត ស្តង់ដារ។ នេះជាការរួមចំណែកវិភាគទានមួយដ៏ធំរបស់ក្រុមហ៊ុន AZ Group ដែលបានផ្តល់ទីតាំងសម្រាប់ប្រកួតស៊ីហ្គេម ហើយនិងបន្តអភិវឌ្ឍន៍កីឡាគ្រីឃីតទៅថ្ងៃអនាគត។ ឯកឧត្តម បន្ថែមថា ស៊ីហ្គេមគឺឪកាសរួបរួមគ្នារវាងវិស័យឯកជន និងវិស័យកីឡា និងរាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាអោយវិស័យកីឡាក្លាយទៅជាការអប់រំសង្គមមួយដ៏ធំ សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិទាំងអស់នៅលើពិភពលោក។ អញ្ចឹងថ្ងៃនេះសហព័ន្ធកីឡាគ្រីឃីត និងគណកម្មការជាតិរៀបចំស៊ីហ្គេម មានសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន AZ Group ដែលបានផ្តល់នូវការគាំទ្រ រៀបចំទីលានថ្មីស្តង់ដារ…

  • លោក ប៊ុយ សុភ័ណ្ឌ៖ បានចាត់ទុក ការទទួលស្គាល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលកម្ពុជាពីស្ថាប័ន IBA គឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ សម្រាប់កម្ពុជា

    លោក ប៊ុយ សុភ័ណ្ឌ៖ បានចាត់ទុក ការទទួលស្គាល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលកម្ពុជាពីស្ថាប័ន IBA គឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ សម្រាប់កម្ពុជា

    ភ្នំពេញ៖ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលកម្ពុជា ០៨រូប ប្រឡងជាប់កម្រិតអន្តរជាតិផ្កាយ១ ជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា ត្រៀមចូលរួមវិនិច្ឆ័យកាត់សេចក្តីសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។កាលពីនារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ជម្រើសជាតិប្រដាល់សកល សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំពិធីចែកវិញ្ញាបនបត្រដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលចំនួន០៨រូប ដែលបានប្រឡងជាប់ជាអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិផ្កាយ១ ដែលទទួលបានស្គាល់ដោយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា បានចាត់ទុកថា ទទួលស្គាល់ មន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិសហព័ន្ធកីឡាប្រដាល់សកលពីស្ថាប័ន IBA គឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ និងជាការត្រៀមយ៉ាងល្អលើធនធានមនុស្ស ដើម្បីចូលរួមកាត់សេចក្ដី ក្នុងព្រត្តឹការណ៍កីឡាស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាពេលខាងមុខនេះ។ អគ្គលេខាធិការរូបនេះ បន្តថា « ពីមុនសហព័ន្ធ មានតែអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិប៉ុណ្ណោះ តែពេលនេះកម្ពុជាមានមន្រ្តីអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិកម្រិតផ្កាយ១ ទទួលស្គាល់ដោយ IBA គឺជាប្រវត្តិសាស្ដ្រថ្មី បញ្ជាក់ថាយើងបានត្រៀមខ្លួនរួចរាល់។ លោក បន្ថែមថា នេះជាលើកទី១ សម្រាប់សហព័ន្ធ ក្នុងការសម្រេចផែនការអភិវឌ្ឍន៍របស់សហព័ន្ធ ឆ្ពោះទៅការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងមានធនធានប្រកបដោយសក្តានុពល ជាមន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រមមានលក្ខណៈសម្បត្តិពេញលេញ សម្រាប់ចូលរួមបម្រើការងារកាត់សេចក្ដី»។ លោក ប៊ុយ…

  • ប្រធានក្លិបប្រដាល់ចិន និយាយថា កីឡាករ លន បញ្ញា ជាកីឡាករប្រដាល់ឃីតបុកស៊ីងមានទម្រង់វាយល្អជាងគេក្នុងចំណោមកីឡាករឃីតបុកស៊ីងជួមុខ ៤រូបរបស់កម្ពុជា

    ប្រធានក្លិបប្រដាល់ចិន និយាយថា កីឡាករ លន បញ្ញា ជាកីឡាករប្រដាល់ឃីតបុកស៊ីងមានទម្រង់វាយល្អជាងគេក្នុងចំណោមកីឡាករឃីតបុកស៊ីងជួមុខ ៤រូបរបស់កម្ពុជា

    ភ្នំពេញ៖ កីឡាករ ជម្រើសជាតិប្រដាល់ឃីតបុកស៊ីង លន បញ្ញា បានឆកយកបេះដូងប្រធានក្លិបប្រដាល់ឡុង ហៃ របស់ចិនឲ្យជ្រើសរើសចូលរួមក្នុងកម្មវិធីប្រដាល់ធំមួយនៅប្រទេសចិន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដោយម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេមរូបនេះ ត្រូវបានមើលឃើញថា ជាកីឡាករឃីតបុកស៊ីងដែលមានទម្រង់វាយល្អនិងលេចធ្លោជាងគេក្នុងចំណោមកីឡាករឃីតបុកស៊ីងជួយមុខរបស់កម្ពុជា៤រូបមានកីឡាករ ឈឿន ល្វៃ ទូច រ៉ាឆាន និងកីឡាករ ឈុន សេរីវ៉ាន់ថង។ លោក Guo Yang (គួរ យ៉ាង) ប្រធាន ក្លិប ប្រដាល់ ឡុង ហៃ បានបញ្ជាក់ថា ការដែលពួកយើងសម្រេចចិត្តជ្រើសរើសយកកីឡាករ លន បញ្ញ ចូលរួមក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិនេះ គឺគណៈកម្មាការគូផ្គង់ប្រកួតបានពិនិត្យមើលវីដូអូដែលកីឡាករកម្ពុជាវាយចំនួន៤រូប ក្នុងចំណោម៤រូបនេះ យើងពេញចិត្តកីឡាករ លន បញ្ញាជាងគេ ព្រោះទម្រង់វាយរបស់ លន បញ្ញាល្អ អាចយកទៅប្រកួតជាមួយកីឡាករចិន ដែលមានសមត្ថភាពប្រហាក់ប្រហែលជាមួយនិង លន បញ្ញា។ ប្រធានក្លិបខាងលើ បញ្ជាក់ទៀតថា ការប្រកួតនេះ កីឡាករ លន បញ្ញា ត្រូវប្រកួតក្នុងប្រភេទទម្ងន់ក្រោម…