-
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទស្សនាគាំទ្រកីឡាចំបាប់នៅស៊ីហ្គេម ឆ្នាំ២០២៣ឲ្យបានច្រើន ដើម្បីលើកទឹកនិងកម្លាំងចិត្ត

ភ្នំពេញ៖ លោក ខេ ស៊ីបាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមទស្សនាលើកទឹកចិត្តដល់កីឡាករកីឡាការិនីជម្រើសជាតិចំបាប់កម្ពុជាប្រកួតក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យបានច្រើនកុះករ។លោកថា ការចូលរួមគាំទ្រលើកទឹកចិត្តច្រើនកុះករពីសំណាក់អ្នកគាំទ្រកម្ពុជា គឺជាការរួមចំណែកមួយផ្នែកជំរុញឲ្យកីឡាករកីឡាការិនីជម្រើសជាតិចំបាប់កម្ពុជាមានទឹកចិត្តខិតខំប្រឹងប្រែងប្រកួត ដើម្បីទទួលបានលទ្ធផលឈ្នះមេដាយជូនកម្ពុជា ព្រោះថា ការគាំទ្រពីមហាជនក្នុងប្រទេសវាជាចលករមួយជួយជំរុញឲ្យអត្តពលិកយើងមុះមុតប្រកួតដោយមានទំនុកចិត្តខ្លាំងក្លា។អនុប្រធានរូបនេះ លើកឡើងថា ជាក់ស្តែងដូចការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កម្ពុជាដណ្តើមបានមេដាយច្រើនរហូតដល់១៩គ្រឿង ដែលមេដាយនេះ អាចនិយាយបានថា ជាចំនួនមេដាយមួយច្រើនជាង ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិដូចគ្នានេះ និងស៊ីហ្គេម កាលពីឆ្នាំមុនៗកន្លងទៅ។ សមទ្ធផលកើនឡើងចំនួនមេដាយទាំងអស់នេះ គឺដោយសារតែទឹកចិត្តរបស់កីឡាករកីឡាការិនីជម្រើសជាតិចមបាប់កម្ពុជាមានទឹកចិត្តប្រកួត ព្រោះវាជាការប្រកួតនៅទឹកដីរបស់ខ្លួន។ ដូច្នោះការចូលរួមផ្តល់កម្លាំងចិត្តគាំទ្រពីជនរួមជាតិ វានឹងធ្វើកីឡាករកីឡាការិនីកម្ពុជាមានទឹកចិត្តនិងកម្លាំងចិត្តកាន់តែខ្លាំង ដណ្តើមមេដាយបានកាន់តែច្រើនជូនកម្ពុជា។
-
ម៉ូតូទឹក៖ សហព័ន្ធទទួលបានបទពិសោធន៍ល្អៗ ពីការប្រកួតកីឡាម៉ូតូទឹក កម្រិតពិភពលោក នៅថៃ

ភ្នំពេញ៖ ការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក (World Cup) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ បានបញ្ចប់ដោយជោគជ័យ ខណៈកម្ពុជា ទទួលបានបទពិសោធន៍ល្អៗច្រើន ដើម្បីត្រៀមរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមប្រធានសហព័ន្ធ បានបញ្ជាក់ថា កីឡាករ៧នាក់ បានចូលរួមប្រកួតវគ្គជម្រុះ តែមានតែកីឡាករ៥នាក់ប៉ុណ្ណោះបានបន្តប្រកួតនៅជុំផ្តាច់ព្រ័ត្រ គឺមានកីឡាករ សាលី អូម៉ើត មីន ម៉ូស្តាន់ សាលី ហ្វីលីន កៃ វ៉ាន់សីដេន និងមីន អូស្មាន់។ រីឯលទ្ធផលវិញកីឡាករ សាលី អូម៉ើត ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈ៤រូបទៀតមិនទទួលបានចំណាត់ទេ ដោយសារមានបញ្ហាបច្ចេកទេស ខូចម៉ូតូទឹកពេលប្រណាំង នៅជុំចុងក្រោយ ទទួលបានត្រឹមចំណាត់ថ្នាក់ទី៤ និងទី៥។ ជាមួយគ្នានេះ ឯកឧត្តម ណុះ ស្លេះ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តាការណ៍កម្រិតពិភពលោកនេះ គឺល្អប្រសើរ ដោយអ្នករៀបចំបានជួលអ្នកជំនាញតាមផ្នែកនីមួយៗ ដូចជា…
-
ក្រុមអាហ្សង់ទីន បានក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ក្រោយយកឈ្នះក្រុមបារាំង ដោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ

ភ្នំពេញ៖ក្រុមអាហ្សង់ទីនបានក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ក្រោយយកឈ្នះក្រុមបារាំង នៅវគ្គទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤ទល់២ ក្រោយស្មើគ្នា ៣ទល់៣ នៅ១២០នាទី។ ២គ្រាប់របស់អាហ្សង់ទីន រកបានដោយកីឡាករ Lionel Messi នៅនាទី២៣ ដោយបាល់១១ម៉ែត្រ និងកីឡាករ Angel Di Marie នៅនាទីទី៣៦។ រីឯ២គ្រាប់របស់បារាំងរកបានដោយកីឡាករវ័យក្មេង Kylian Mbappe ២គ្រាប់ម្នាក់ឯងនៅនាទីទី៨០ និងទី៨១ បញ្ចប់ការប្រកួត៩០នាទីស្មើគ្នា២ទល់២ ។ លុះដល់វគ្គ១៥នាទី២ដង កីឡាករ Lionel Messi រកបានគ្រាប់ទី២ និងគ្រាប់បាល់ទី៣ អោយក្រុមអាហ្សង់ទីន នៅនាទីទី១០៩ កីឡាករ Kylian Mbappe រកបានគ្រាប់បាល់ទី៣ នៅនាទីទី១១៨ ដោយទាត់បាល់១១ម៉ែត្រ និងបញ្ចប់ការប្រកួត ស្មើគ្នា៣ទល់៣ ក្រុមអាហ្សង់ទីន បានយកឈ្នះក្រុមការពារតំណែងជើងឯកបារាំង ដោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤ទល់២ ឈ្នះពានជាលើកទី៣ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ គួរបញ្ជាក់ថា ក្រុមអាហ្សង់ទីន បានក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោក លើកទី២២…
-
គ្រូបង្វឹកថ្នាក់ជាតិ និងមន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនី បានបញ្ចប់វគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក

សិក្ខាសាលាសាមគ្គីអូឡាំពិក ស្តីពីការបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ ដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី បានដំណើរការរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២២ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាគូសបញ្ជាក់ថា គ្រូឧទ្ទេសវគ្គដោយ លោក AVEENASH PANDOO សមាជិកគណៈកម្មការគ្រូបង្វឹក និងស្រាវជ្រាវ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ បានធ្វើបទបង្ហាញផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពបច្ចេកទេស ដូចជាគ្រូបង្វឹកកីឡាលើកទម្ងន់ត្រូវមានចំណេះដឹងលើកការគ្រប់គ្រងក្លឹប យល់ដឹងពីសមត្ថភាពកីឡាករ កីឡាការិនី ត្រួតពិនិត្យតាមដានលើកការហ្វឹកហាត់របស់គាត់គ្រប់វិនាទី គ្រប់សកម្មភាពមានការកែតម្រូវ បច្ចេកទេសភ្លាមៗ និងលើកទឹកចិត្តដល់ពួកគាត់ឱ្យមានការចូលរួម និងមានឆន្ទៈឆ្ពោះទៅរកគោលដៅនៃផែនការ ការប្រកួតជាបន្តបន្ទាប់។ គ្រូបង្វឹកត្រូវចេះរៀបចំកម្មវិធីហ្វឹកហាត់ ផែនការប្រចាំសប្តាហ៍ ប្រចាំខែ ផែនការគោលដៅរយៈពេលវែង មធ្យម និងរយៈខ្លី។ ត្រូវមានសមត្ថភាពក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាករ ការមើលថែពួកគាត់ និងការបង្ការរបួសជាដើម។ល។ គ្រូបង្វឹកត្រូវយល់ពីកម្រិតនៃប្រភេទកីឡារបស់ខ្លួន ជាប្រភេទកីឡាអូឡាំពិក ត្រូវរក្សាបាននូវសុវត្តិភាព សុខភាព ការបង្ការទប់ស្កាត់មិនឱ្យកីឡាករ កីឡាការិនីជាប់ពាក់ព៍ន្ធនិងសារធាតុលើកកម្លាំង ដែលជាការត្រួតពិនិត្យពី WADA។សិក្ខាសាលានេះ មានវត្តមានសិក្ខាកាមទាំងអស់ចំនួន ២៧នាក់ ស្រ្តី៦នាក់…
-
កម្ពុជាឈ្នះមេដាយ ៦គ្រឿង នៅថ្ងៃបើកឆាក ខណៈវៀតណាម និងឥណ្ឌូនេស៊ី ឈរកំពូលតារាងឈ្នះមេដាយមាស ៤ ដូចគ្នា

ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់លើវិញ្ញាសាក្រិចកូរ៉ូម៉ាំង លើ១០ប្រភេទទម្ងន់ ខណៈម្ចាស់ផ្ទះកម្ពុជាមេដាយដណ្ដើយមេដាយសរុប ៦គ្រឿង មាស១ និងប្រាក់៥ រីឯវៀតណាម និងឥណ្ឌូនេស៊ី ឈរកំពូលតារាងឈ្នះ មេដាយមាស ៤គ្រឿងដូចគ្នា ។ ការប្រកួត លើវិញ្ញាសាក្រិចកូរ៉ូម៉ាំង ១០ប្រភេទទម្ងន់ មាន៥៥គីឡូក្រាម, ៦០គីឡូក្រាម, ៦៣គីឡូក្រាម, ៦៧គីឡូក្រាម, ៧២គីឡូក្រាម, ៧៧គីឡូក្រាម, ៨២គីឡូក្រាម, ៨៧គីឡូក្រាម, ៩៧គីឡូក្រាម និងប្រភេទទម្ងន់ ១៣០គីឡូក្រាម ។ ចំពោះលទ្ធផលតារាងមេដាយបណ្ដោះអាសន្ន អត្តពលិកកីឡាចំបាប់វៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង មាស៤ និងប្រាក់៦ លេខ២ឥណ្ឌូនេស៊ី ឈ្នះមេដាយសរុប ៦គ្រឿង (មាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១) ។ លេខ៣ ថៃ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ និងម្ចាស់ផ្ទះកម្ពុជា ឈរលេខ៤ ឈ្នះមេដាយមាស…
-
ឧត្តមសេនីយ៍ទោ ជាម សុភា៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកវាយសីកម្រិត១ផ្តោតសំខាន់លើការបណ្តុះធនធានតាមក្លិបនិងមន្ទីរ ដើម្បីពង្រីកវិសាលភាពកីឡាវាយសីទៅកាន់បណ្តាលខេត្ត

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងឲ្យដឹង នាព្រឹកថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២២ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាថា វគ្គសាមគ្គីអូឡាំពិកស្តីអំពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ ឆ្នាំ២០២២នេះ មានសិក្ខាកាមដែលជាក្លិបក្រោមចំណុះរបស់សហព័ន្ធនិងមន្រ្តីមន្ទីរអបរំយុវជននិងកីឡាចូលរួមចំនួន២៥នាក់ ក្នុងនោះសក្ខាកាមជានារី៨នាក់ មកពី៨រាជធានីខេត្ត។អគ្គលេខាធិការធិការរូបនេះ បានបញ្ជាក់ទៀតថា វគ្គសាមគ្គីអូឡាំពិកស្តីអំពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ឆ្នាំ២០២២នេះ ទទួលបានការឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិក ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា ដែលសហមាសភាពគ្រូឧទ្ទេសប្រចាំវគ្គមកពីសហព័ន្ធកីឡាវាយសីអាស៊ី ។អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាល រៀបចំឡើងមិនផ្តោតទៅលើការត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣នោះទេ ពោលការរៀបចំក្នុងគោលដៅបណ្តុះបណ្តាលធនធានគ្រូបង្វឹកតាមបណ្តាក្លិប និងមន្រ្តីមន្ទីរអបរំយុវជននិងកីឡា ដើម្បីពួកគាត់ទទួលបានចំណេះជំនាញពាក់ព័ន្ធនិងវិធីសាស្ត្រនៃការបង្ហាត់បង្រៀនកីឡាវាយសីយកទៅចែករំលែកបន្តដល់កីឡាករកីឡាការិនីវ័យក្មេងតាមបណ្តាលខេត្ត ដើម្បីពង្រីកនិងអភិវឌ្ឍធនធានបន្តវេនឆ្លើយតមចំពោះការប្រកួតប្រជែងនៅក្នុងស្រុកនិងលើឆាកអន្តរជាតិនៅពេលអនាគត។សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីអំពី គ្រូបង្វឹកកីឡាវាយសីកម្រត១ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិក សហការរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា មានរយៈ៨ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន២៥ បង្ហាត់ដោយគ្រូឧទ្ទេស លោក Sam benthan ជនជាតិម៉ាឡេស៊ី មន្ត្រីជាន់ខ្ពស់របស់សហ័ន្ធកីឡាវាយសីអាស៊ី សិក្សាលើជំនាញបង្ហាត់បង្រៀនកីឡាវាយសីកម្រិតដំបូងដែលជាកម្រិត១ ក្នុងនោះមានអនុវត្តន៍ផ្ទាល់លើទីលាន និងសិក្សាអំពីទ្រឹស្តី៕ អត្ថបទ៖ ជាវ ចន្ធូ
-
មាន៧ប្រទេសចូលរួមប្រកួតកីឡាចំបាប់អាស៊ីអាគ្នេយ៍ ខណៈម្ចាស់ផ្ទះកម្ពុជា រំពឹងឈ្នះមេដាយលើសពី១០គ្រឿង

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា នាយកសាលា CamEd Business School និងជាប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នយ៍បានថ្លែងបើកការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២២ នៅភ្នំពេញ គឺជាការត្រៀមខ្លួនឲ្យកាន់តែរឹងមាំ ទាំងការរៀបចំ និងការប្រកួតប្រជែងមេដាយ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។លោកគូសបញ្ជាក់ថា ឆ្នាំ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាកិត្តិយសជា ប្រវត្តិសាស្ត្រមួយទៀត ក្នុងវិស័យកីឡា ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។ លោក ខេស៊ី បាណេត បន្ថែមថា ព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការីនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡានេះ មានគោលបំណងជួយលើកកម្ពស់ អប់រំ សុខមាលភាពផ្លូវកាយ ផ្លូវចិត្ត និងបច្ចេកទេសដល់កីឡាករ កីឡាការិនី…
-
សមាជិកក្លឹប Angkor Jet Ski បញ្ជាក់ថា ការចូលរួមប្រកួតកម្រិតអន្តរជាតិ គឺជាបទពិសោធន៍ថ្មីដ៏ល្អមួយ ត្រៀមស៊ីហ្គេម

ប៉ាតាយា៖ លោក គួច សុចិត្រា គ្រូបង្វឹកក្លឹប Angkor Jet Ski និងទទួលបន្ទុកផ្នែកបច្ចេកទេសគ្រឿងម៉ាស៊ីន បញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តការណ៍កីឡាម៉ូតូទឹកជើងឯកពិភពលោក (World Jet Ski Series) ជុំចុងក្រោយ ឆ្នាំ២០២២ គឺជាបទពិសោធន៍ដ៏ល្អ សម្រាប់ក្លឹប និងកីឡាករ ដកស្រង់បទពិសោធន៍ និងបច្ចេកទេសយកទៅចែករំលែក នៅកម្ពុជា។ នេះជាកាបញ្ជាក់របស់ លោក គួច សុភ័ក្រ្តា ពីទីក្រុងប៉ាតាយា ប្រទេសថៃ គ្រាដែលលោកដឹកនាំកីឡាករ១ម្នាក់ និងក្រុមការងារ៧នាក់ ចូលរួម។ លោកគ្រូបង្វឹករូបនេះ លើកឡើងទៀតថា នេះជាលើកទី១សម្រាប់ក្លឹប ដែលបានចូលរួមការប្រកួតកម្រិតពិភពលោក ដូច្នេះយើងមានចំនុចច្រើនត្រូវរៀនសូត្រ ទាំងការរៀបចំកម្មវិធី និងផ្នែកបច្ចេកទេសការជួសជុល ដោយសារតែវិស័យកីឡាមួយនេះ កម្ពុជាដើរក្រោយគេបន្តិច គេមានអ្នកជំនាញច្រើន គេរៀបចំកម្មវិធីច្រើនដងក្នុងមួយឆ្នាំៗ សម្ភារ និងគ្រឿងបរិក្ខារក៏ទំនើបផងដែរ។ ជាមួយគ្នាលោក គួច សុភ័ក្រ្តា ក៏បានថ្លែងអំណរគុណដល់ក្លឹប Flamingo និងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ដែលបានជួយសម្របសម្រួលអោយកីឡាករ និងក្រុមការងារបន្តស្នាក់នៅសិក្សាស្វែងយល់ពីច្បាប់ ឬបទបញ្ជាការប្រកួត ការរៀបចំកម្រិតអន្ដរជាតិ…
-
អាជ្ញាកណ្ដាលចំបាប់កម្ពុជា ៥រូប ត្រៀមរអនុវត្តជាក់ស្ដែង នៅការប្រកួតចំបាប់អាស៊ីអាគ្នេយ៍ ដើម្បីក្លាយជាអាជ្ញាកណ្ដាលអន្ដរជាតិ ឆ្ពោះទៅស៊ីហ្គេម

ភ្នំពេញ៖ លោក នុត សេរីរដ្ឋ, យឹង សុផាន់ណារ៉ា, នង គ្រឹះស្នា, ជា រតនៈ និងលោក ផុន សុភាច ជាអាជ្ញាកណ្ដាលចំបាប់កម្ពុជា ទាំងរូប៥ បានឆ្លងកាត់ដំណាក់កាលសិក្សាផ្នែកទ្រឹស្ដីដោយជោគជ័យ ក្នុងវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលអន្ដរជាតិ ដែលរៀបចំដោយគណៈកម្មាធិការជាតិ CAMSOC និង NOCC សហការជាមួយសហព័ន្ធកីឡាចំបាប់អន្ដរជាតិ ត្រៀមអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បីមានឱកាសក្លាយជាអាជ្ញាកណ្ដាលអន្ដរជាតិ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ លោក នុត សេរីរដ្ឋ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលមានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១២-១៥ ខែធ្នូ ដោយមានសិក្ខាកាម ១៩រូប មកពី ៨ប្រទេសចូលរួម គឺមានអាជ្ញាកណ្ដាលកម្ពុជា ស្រីលង្ការ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ អ៊ីរ៉ាក់ ឥណ្ឌា និងកូរ៉េខាងត្បូង ។ សម្រាប់អាជ្ញាកណ្ដាលកម្ពុជា ៥រូបខាងលើ គឺមាន ២នាក់ ជាអាជ្ញាកណ្ដាលអន្ដរជាតិ ដែលធ្លាប់ចូលរួមកាត់សេចក្ដីក្នុងស៊ីហ្គេម…
-
ម៉ូតូទឹក៖ កង្វះក្រុមជាងម៉ាស៊ីន គឺជាបញ្ហាប្រឈមធំ សម្រាប់អត្តពលិកកីឡាម៉ូតូទឹក

ប៉ាតាយា៖ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថា សមត្ថភាពកីឡាករ មន្រ្តីបច្ចេកទេសមិនមានបញ្ហានោះទេ ប៉ុន្តែកង្វះក្រុមជាងគ្រឿងម៉ាស៊ីន គឺជាបញ្ហាប្រឈមធំសម្រាប់សហព័ន្ធ ក្នុងការប្រជែងមេដាយការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ នឹង អាចបន្តប្រឈមរហូតដល់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ណុះ ស្លេះ ពីកន្លែងប្រកួតនាទីក្រុងប៉ាតាយា ប្រទេសថៃ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ឯកឧត្តម ណុះ ស្លេះ បន្ថែមទៀតថា ការប្រកួតកម្រិតអន្តរជាតិនេះ គឺមានសារសំខាន់ខ្លាំងសម្រាប់សហព័ន្ធ ក្នុងការដុសខាត់សមត្ថភាពអត្តពលិក មន្រ្តីបច្ចេកទេស ជាពិសេសពង្រឹងលើការរៀបចំ ដើម្បីស្ទាបស្ទង់ និងដកបទពិសោធន៍ពីចំនុចខ្វះខាត យកមកសិក្សាស្វែងយល់រកចំនុចខ្លាំងលើគ្រប់ផ្នែកអោយបានរួចរាល់ និងល្អប្រសើរ។ ឯកឧត្តម ប្រធានសហព័ន្ធ បន្តថា ចំនុចមួយទៀតក៏សំខាន់ដែរ គឺក្រុមកម្ពុជាមិនមានក្រុមជាងជំនាញសម្រាប់ជួសជុលម៉ូតូទឹកនោះទេ នេះបញ្ហាកីឡាករមិនអាចប្រកួតបាន យើងដណ្តើមមេដាយបានប្រសិនបើម៉ូតូទឹកមិនខូច តែបើខូចត្រូវមានក្រុមជាងជំនាញជួសជុលច្បាស់លាស់ ហើយក្រុមជាងនោះមិនមែនមកពីប្រទេសក្នុងតំបន់អាស៊ានទេ គឺត្រូវស្វែងរកមកតំបន់ផ្សេងៗដូចជា…