-
សម្តេចតេជោ ហ៊ុន សែន៖ ក្រុមបាល់ទាត់បារាំង មានឱកាសច្រើនលើកពាន Wolrd Cup 2022

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រំពឹងថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង មានឱកាសច្រើនក្នុងការលើកពាន Wolrd Cup 2022 នៅប្រទេសកាតា ដែលគ្រោងនឹងបញ្ចប់នៅពេលខាងមុខដ៏ខ្លីនេះ ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹង Comment របស់ក្រុមយុជនខ្មែរនូវខ្លឹមសារដែលសម្តេចបង្ហោះពីការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយសម្តេចបានមានប្រសាសន៍ថា៖ «បាល់មូលចៅ តែតាមការពិនិត្យបារាំងមានឱកាសច្រើនជាងគេ»។ សូមបញ្ជាក់ថា រហូតមកពេលនេះ ការប្រកួតបាល់ទាត់ពិភពលោក Wolrd Cup 2022 នៅប្រទេសកាតា ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយរកឃើញ៤ក្រុម កំពុងប្រជែងដណ្តើមជើងឯក រួមមាន៖ បារាំង, អាហ្សង់ទីន, ក្រូអាត និងម៉ារ៉ុក ។ ប្រទេសបារាំង បានឡើងមកវគ្គកណ្តាលផ្តាច់ព្រ័ត្រនេះ ក្រោយយកឈ្នះក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតនាយប់រំលងអាធ្រាត្រចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ៕ ដោយ ៖ វណ្ណលុក
-
រកឃើញម្ចាស់ជើងឯក ក្នុងព្រឹត្តិការណ៍ ប្រណាំង ម៉ូតូ លើ វាលរាប ពានរង្វាន់ អែលហ្វ ខាប់ រ៉េស អែនឌូរែន ឆ្នាំ២០២២

ព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូ លើវាលរាប ដណ្តើមពានរង្វាន់ អែលហ្វ ខាប់រ៉េស អែនឌូរែន២០២២ (ELF CUP RACE ENDURANCE ) ដែលរៀបចំឡើង ដោយភ្នាក់ងារខារ៉ា កម្ពុជា ក្រោមការឧបត្ថម្ភធំ ពី ក្រុមហ៊ុន Total Energie Cambodia បានរកឃើញម្ចាស់ជើងឯក ប្រចាំឆ្នាំ២០២២ ហើយ បន្ទាប់ពីដំណើរការពេញ១ថ្ងៃ កាលពីថ្ងៃ សៅរ៍ នៅទីលានប្រណាំង យ៉ាម៉ាម៉ូតូ ស៊ើឃ្វីត (YAMAMOTO CIRCUIT) ក្នុង ខេត្ត កំពង់ស្ពឺ ។យ៉ាងស្ទាត់ជំនាញ ប្រកបដោយសុវត្ថភាព និងជោគជ័យ។ ម្ចាស់ពានរង្វាន់ អែលហ្វ ខាប់រ៉េស អែនឌូរែន២០២២នេះ បានទៅលើក្រុម ភី ធី រ៉េសស៊ីងធីម (P T Racing Team ) បន្ទាប់ពីបាន ធ្វើការប្រកួតយ៉ាងស្វិតស្វាញ អស់ពេល២ម៉ោង និង ៣០នាទី…
-
ការប្រណាំងម៉ូតូ Elf Cup Race Endurance ចាប់ផ្តើមត្រួតពិនិត្យបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាព

លោក ជីវ័ន បូរិន តំណាងភ្នាក់ងារការ៉ាកម្ពុជា (KARA) បានឲ្យដឹងថាសម្រាប់ថ្ងៃទី១នៅពេលព្រឹក គឺក្រុមការងារបច្ចេកទេសបានត្រួតពិនិត្យ ម៉ូតូ សំលៀកបំពាក់ មួកសុវត្ថិភាព ស្រោមដៃ និងស្បែកជើង។ ជាមួយគ្នានេះដែរក៏មានជាការប្រជុំបច្ចេកទេសនិងពន្យល់នៅពេលប្រកួតក្នុងទីលានក៏ដូចជាមើលទង់បញ្ជាជាដើម។ អ្នក ជំនាញ រូប នេះ បន្ថែម ទៀត ថា ការ ត្រួតពិនិត្យ សុវត្ថិភាព មុន ប្រកួត នេះ គឺ មាន សារសំខាន់ ណាស់ ចំពោះ កីឡាករ កីឡា ការិនីចូលរួម ។ អ្នក ប្រណាំង ឈាន ឡើង មួយ កម្រិត ទៀត គឺយល់ដឹង ពី សុវត្ថិភាព នៃ អាវ មួក និង សម្ភារ ចាំបាច់ មួយ ចំនួន ទៀត។ ក្រៅ…
-
ឯកឧត្តម វ៉ាត់ ចំរើន ឆ្លើយតបនឹងការភាន់ច្រឡំ ចំពោះការប្រកួតកីឡាអបអរបុណ្យសមុទ្រ ដើម្បីដណ្តើមប្រាក់រង្វាន់

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឆ្លើយតបទៅនឹងការមិនពេញចិត្តពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ ២ថ្ងៃកន្លងមកហើ ដ្បិតការប្រកួត គឺរៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ។ កាលពីព្រឹកមិញ គឺជាកាន់ភាន់ឡំ និងជាការយល់ខុស ដ្បិតស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវមានឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ។ ឯកឧត្តមមានប្រសាសន៍ថា ៖«ថ្ងៃនេះ កម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំដោយជោគជ័យ ជាមួយអ្នកចូលរួមប្រមាណ១០០នាក់។ ប៉ុន្ដែទន្ទឹមជាមួយគ្នា យើងឃើញមានបងប្អូនខ្លះ ទាំងអ្នកបានចូលរួម ក៏ដូចជាអ្នកពុំបានចូលរួម មានការភាន់ច្រឡំទៅលើរឿងថវិកាលើកទឹកចិត្ត»។ ឯកឧត្តមបានបញ្ជាក់ថា ជាការពិតដើម្បីលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកទទួលបានជ័យលាភី គណៈកម្មការរៀបចំបានផ្ដល់វត្ថុអនុស្សាវរីយ៍ និងថវិកាបន្ដិចបន្ដួចផងដែរ។ គូសបញ្ជាក់ថា ការប្រកួតកីឡាទូទៅលើពិភពលោក ក្នុងស្មារតីអូឡាំពិក គឺមិនតម្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់នោះទេ ក្រៅពីវត្ថុអនុស្សាវរីយ៍បន្ដិចបន្ដួចប៉ុណ្ណោះ។ ជាក់ស្ដែងការប្រកួតអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេម រួមទាំងព្រឹត្តិការណ៍កីឡាជាច្រើនទៀត សុទ្ធតែគ្មានប្រាក់រង្វាន់។ ក្រឡេកមកសកម្មភាពកីឡា ក្នុងឱកាសបុណ្យសមុទ្រនេះវិញ ក៏ដូចគ្នា…
-
ក្រូអាត និងអាហ្សង់ទីន ឈ្នះបាល់១១ម៉ែត្រដូចគ្នា ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

(ដូហា)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា នៃវគ្គ ៨ក្រុមចុងក្រោយ ក្រុមក្រូអាត បានឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ៤ក្រុម, បន្ទាប់ពីយកឈ្នះក្រុមប្រេស៊ីល ៤-២ ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី នាកីឡដ្ឋាន Education City។ ការប្រកួតពេញម៉ោង ៩០នាទី ស្មើ ០ទល់០ វគ្គថែមម៉ោង១៥នាទី២ដង ស្មើគ្នា ១-១ ឈានដល់បាល់កាត់សេចក្តីម៉ែត្រ ក្រុមក្រូអាត យកឈ្នះក្រុមប្រេស៊ីល ក្នុងលទ្ធផល ៤-២ ។ខណ:ក្រុម អាហ្សង់ទីនបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះហូឡង់ដោយបាល់ឆ១ម៉ែត្រដូចគ្នា បន្ទាប់ពីស្មើជាមួយហូឡង់ ២ទល់២ នៅ៩០នាទី និង១៥នាទី២ដងគ្នាដែរ៕ ចាន់ វិចិត្រ
-
អត្តលិក៦០០នាក់ចូលរួមរត់អបអរសាទរពិធីបុណ្យឆ្នាំ២០២២ខេត្តព្រះហនុ

ខេត្តព្រះហនុ៖ អត្តពលិកចំនួន៦០០នាក់បានចូលរួមរត់អបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះហនុ នាព្រឹកថ្ងៃ ទី៩ ខែ ធ្នូ ឆ្នាំ២០២២។ តាមការបញ្ជាក់ពី លោក សែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងបានអោយដឹងថា វិញ្ញសារត់កម្សាន្ត៣គីឡូម៉ែត្រ៣៥០ និងវិញ្ញសា៥គីឡូម៉ែត្រ២៥០នាក់។ រត់កម្សាន្ត៣គីឡូនិង៥គីឡូម៉ែត្រ បានរៀមចំនៅខេត្តព្រះសីហនុ បានធ្វើឡើង ដើម្បីអបអរសាទរពីធីបុណ្យសមុទ្រលើកទី៩ជុំទី៣ ជាពិសេស ក្នុងគោលដៅបំផុសដល់ប្រជាពលរដ្ឋអោយចូលរួមក្នុងការលេងកីឡា ដើម្បីសុខភាព និងចូលរួមបំផុសយុទ្ធនាការប្រជាពលដ្ឋម្នាក់ត្រូវចេះលេងកីឡាមុខ ស្របតាមយុទ្ធរបស់រាជរដ្ឋាភិបាល ។ សម្រាប់ថ្ងៃបើកពីធីបុណ្យនៅថ្ងៃទី៩ ខែធ្នូ មានកម្មវិធីកីឡារត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កីឡាទូកក្ដោង នៅឆ្នេរអូរត្រេះ និងប្រដាល់គុនខ្មែរជើងឯកអាសុីអាគ្នេយ៍។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩នេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕ជាវ ចន្ធូ
-
ឯកឧត្តម វ៉ាត់ ចំរើន៖ ៥ឆ្នាំទៀតទិវារត់ម៉ារ៉ាតុងអន្តរជាតិអង្គរនឹងក្លាយជាមេដែកឆកយកទេសចរណ៍កីឡាចូលមកកម្ពុជារាប់ម៉ឺននាក់

ភ្នំពេញៈ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានះអាងថា ទិវារត់ម៉ារ៉ាតុងអន្តរជាតិអង្គរ ទាំងរត់ពាក់កណ្តាលម៉ារ៉ាតុង និងFULLម៉ារ៉ាតុង ដែលរៀបចំនៅខេត្តសៀមរាប អស់រយៈពេល២៧ឆ្នាំកន្លងមកនេះ បានរួមចំណែកស្រូបទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកាន់អង្គរវត្តយ៉ាងច្រើន ដែលជួយដល់សេដ្ឋកិច្ចខេត្តសៀមរាបតាមរយៈការមកស្នាក់នៅហូបចុកក្នុងអំឡុងមកចូលរួមក្នុងព្រឹត្តិការណ៍។ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជក់ថា ទេសចរណ៍និងកីឡាគឺជារបទថ្មីមួយរបស់ពិភពលោកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ពីព្រោះថា ព្រឹត្តិការណ៍កីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍ ដែលនៅលើពិភពលោកអាចទាក់ទាញបានទេសចរណ៍ប្រមាណ១២ទៅ១៥លាននាក់ក្នុង១ឆ្នាំៗពួកគេទៅគ្រប់ទីកន្លែងនៅលើពិភពលោក។ ដោយឡែកសម្រាប់កម្ពុជាវិញ ក៏មានចំនួនភ្ញៀវទេសចរណ៍ចន្លោះ១០ទៅ១៥%ដែរ ដែលជាភ្ញៀវទេសចរណ៍កីឡា។អគ្គលេខាធិការរូបនេះ បន្តទៀតថា ក្នុងរយៈពេល២៧ឆ្នាំនៃការបង្កើតទិវារត់ម៉ារ៉ាតុងនៅទឹកដីអង្គរខេត្តសៀមរាប បានរួមចំណែកទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តច្រើនណាស់ ដែលជួយផ្តល់កម្រៃជាថវិកាជាច្រើនដល់ប្រតិបត្តិករនៅក្នុងខេត្តសៀមរាប។ឯកឧត្តម បានព្យាករណ៍ថា ទិវារត់ម៉ារ៉ាតុងអន្តរជាតិអង្គរនេះ ប្រមាណជា៥ឆ្នាំទៅមុខទៀត វានឹងក្លាយជាមេដែកឆកយកភ្ញៀវទេសចរណ៍កីឡាមកកាន់ទឹកដីអង្គរខេត្តសៀមរាបរាប់ម៉ឺននាក់ក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៧ កន្លងទៅថ្មីនេះទាក់ទាញបានភ្ញៀវជាតិ និងអន្តរជាតិចូលរួមជាង៧ពាន់នាក់ ក្នុងនោះភ្ញៀវអន្តរជាតិជិត២០០០នាក់ ដោយសហរដ្ឋអាមេរិកមានច្រើនជាងគេ អង់គ្លេសលំដាប់ទី២ និងភ្ញៀវមកពីប្រទេសបារាំងជាប់លំដាប់ទី៣៕ អត្ថបទ៖ ជាវ ចន្ធូ
-
រាជរដ្ឋាភិបាល ផ្ដល់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់មេដាយប្រាក់កីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៧

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ២៣៦លានរៀល ដល់ជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ (Aerobic Gymnastics Asian Championship 2022) នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ ដែលបានធ្វើការប្រកួតពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ ពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ប្រធាន NOCC និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ កាលពីថ្មីៗ សហព័ន្ធ បានបញ្ចូនប្រតិភូកីឡាកាយសម្ព័ន្ធ១៨នាក់ចូលរួម ក្រោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ…
-
ក្រុម Impunity កម្ពុជាប៉ះហ្វីលីពីនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោក

ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Impunity ត្រូវប្រកួតជាមួយក្រុមហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសាជាថ្មីនៃព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក World Esports Championship 2022 រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) នៅកោះបាលី ចាប់ពីថ្ងៃទី៣ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។ ក្រុមកម្ពុជាមិនបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិទេ បន្ទាប់ពីចាញ់ម្ចាស់ឥណ្ឌូនេស៊ីឥណ្ឌូនេស៊ី ដោយលទ្ធផល ១-២ នៅកម្រិត Upper Bracket Final ប៉ុន្តែមិនទាន់អស់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រឡើយ ដោយបានធ្លាក់ចូលក្នុងកម្រិត Lower Bracket Final ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាថ្មីជាមួយក្រុមដែលចាញ់មុនៗ។ ផ្អែកតាមលទ្ធផលក្នុងកម្រិត Lower Bracket Final គឺក្រុមជម្រើសជាតិហ្វីលីពីនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវប្រកួតជាមួយក្រុមកម្ពុជា ដូច្នេះមានន័យថា កម្ពុជាមានឱកាសម្តងទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើកម្ពុជាឈ្នះនឹងឡើងទៅជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ីជាថ្មី ប៉ុន្តែបើចាញ់គឺចប់ភារកិច្ចត្រឹមនេះហើយ។ ៣ប្រកួតកន្លងមក ក្រុម Impunity កម្ពុជាបានយកឈ្នះ ណាមីប៊ី ដោយលទ្ធផល ២-០ និងឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក ក្រុមហ្វីលីពីន ប្រកួតទី១បានចាញ់ឥណ្ឌូនេស៊ី ២-០ ដែលធ្វើឲ្យពួកគេធ្លាក់ទៅកម្រិត…
-
គណៈប្រតិភូដំបូងរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី១៦ របស់ក្លឹប

នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូដំបូងរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក មកពីឆ្នេរ Luanda របស់ប្រទេសអង់ហ្កោឡា ទ្វីបអាហ្វ្រិក បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី១៦ របស់ក្លឹប។ គាត់ឈ្មោះ Swelia Antonio ដែលជាបវរកញ្ញារបស់ប្រទេសអង់ហ្កោឡា ប្រចាំឆ្នាំ២០២២នេះ (Miss Angola 2022)។ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងលេខាធិការដ្ឋានរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក រួមមាន លោក កែន សុភី អនុប្រធាននាយកដ្ឋាន លោក ចាន់ ខេមរិទ្ធិ អនុប្រធានផ្នែក (គ.អ.ឆ.ក.) និងលោក ទន់ វណ្ណៈ ប្រធានការិយាល័យ និងក្រោមការសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ហេង សុដានី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានទទួលបដិសណ្ឋារកិច្ច និងសម្របសម្រួលជូនពួកគាត់នៅប្រលានយន្តហោះអន្តរជាតិ។ គណៈប្រតិភូផ្សេងៗ នឹងបន្តមកដល់នាល្ងាច និងយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃ៩-១៤ ខែធ្នូ…