-
សប្ដាហ៍ចុងខែវិច្ឆិកានិងដើមខែធ្នូ ទទួលបានភ្ញៀវទេសចរជាង៥៥ម៉ឺននាក់

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៥៥៤,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ នាសប្តាហ៍កន្លងមក រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិព័រណ៌និងបាញ់កាំជ្រួច កាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ ដោយបានទាក់ទាញភ្ញៀទេសចរ និងប្រពលរដ្ឋប្រមាណ២០ម៉ឺននាក់ឱ្យមកកម្សាន្តផងដែរ ខណៈដែលខេត្តព្រះសីហនុនៅតែបន្តទទួលបានភ្ញៀវទេសចរច្រើនជាង១៤ម៉ឺននាក់ នាសប្តាហ៍កន្លងមក។ ដោយឡែក ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធី រត់ប្រណាំង ពាក់ កណ្តាល ម៉ា រ៉ា តុង អន្តរជាតិ អង្គរ (Angkor International Half Marathon) លើក ទី២៧ កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ ២០២២ ដោយមាន អ្នកចូលរួម ជិត៨ ពាន់ នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត២០០០នាក់ មកពី ៦៩ប្រទេស។ ទន្ទឹមនឹងនេះ…
-
CAMSOC នឹងជំរុញផែនការងារទាំងអស់ឲ្យសម្រេចរួចរាល់មុន ថ្ងៃទី២៥ ខែមករា ដើម្បីបង្ហាញអន្តរជាតិពីសក្កានុពលការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២២នេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិCAMSOC ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងាររបស់គណៈកម្មការជំនាញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា កិច្ចប្រជុំជាមួយគណៈកម្មការជំនាញតាមផ្នែកនីមួយរបស់CAMSOC នាព្រឹកនេះ ផ្តោតសំខាន់លើរបៀបរវិរៈធំៗចំនួន២ក្នុងនោះ ក៏មានបានពិនិត្យមើលនូវចំណុចខ្វះខាត់មួយចំនួនអំពីការរៀបចំកីឡាជាតិលើកទី៣ផងដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា របៀបវិរៈចំនួន២ដែលជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំនេះ គឺរបៀបវិរៈទី១កិច្ចការវិន័យរដ្ឋបាល និងការទទួលខុសត្រូវការគ្រប់គ្រងធនធានមនុស្សសម្រាប់ការបំរើរការងារដែលត្រូវប្រមូលផ្តុំក្នុងមជ្ឈមណ្ឌលប្រតិបត្តិការណ៍បញ្ជាការរួមតែមួយ .របៀបវិរៈទី២ គឺពិនិត្យមើលអ្វីដែលជាកិច្ចការមិនទាន់បានធ្វើ ហើយអ្វីដែលបានធ្វើត្រូវជំរុញការងារនោះបន្តទៀត ឈានទៅសម្រេចឲ្យរួចរាល់ត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៣ ដែលជាថ្ងៃរាប់ថយក្រោយ១០០ថ្ងៃដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីបង្ហាញសក្កានុពលទៅកាន់ភ្ញៀវអន្តរជាតិថា កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ការទទួលធ្វើជាម្ចាស់ផ្ទះ ។ សូមបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងាររបស់គណៈកម្មការជំនាញ CAMSOC ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាង ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍CAMSOC នាព្រឹកថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២…
-
ឯកឧត្តមបណ្ឌិត មាស សារិន៖ ផ្តល់អនុសាស្រ្ត១០ចំនុច ដើម្បីអោយសីដក់ កាន់តែរីកចម្រើន ទាំង បរិមាណ និងគុណភាព សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត មាស សារិន សហព័ន្ធកីឡាសីដក់ និងឈិនឡុនកម្ពុជា បានផ្តល់អនុសាស្រ្ត១០ចំនុច ក្នុងពិធី”បិទ”ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថា្នក់ជាតិ ឆ្នាំ២០២២ ដើម្បីអោយសីដក់ កាន់តែរីកចម្រើន ទាំង បរិមាណ និងគុណភាព ក្នុងរយៈពេលខ្លី សម្រាប់ដណ្តើមមេដាយពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ឯកឧត្តម មាស សារិន បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា រៀបចំការប្រកួត កីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ។ ឯកឧត្តមប្រធានសហព័ន្ធ បន្ថែមថា រយៈពេល២ថ្ងៃកន្លងមកនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវ ទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូ ព្យាយាមគោរពវិន័យបានល្អ…
-
ឯកឧត្តម សរ សិទ្ធ៖ ជំរុញអោយអត្តពលិកជម្រើសរើសជាតិ ជាមន្រ្តីនគរបាល ប្រឹងប្រែងដណ្តើមអោយបានមេដាយជូនជាតិ ពីស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានជំរុញអោយអត្តពលិកជម្រើសរើសជាតិ ជាមន្រ្តីនគរបាលជាតិ ត្រូវប្រឹងប្រែងហ្វឹកហាត់ ដណ្តើមមេដាយអោយបានពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការថ្លែងបែបនេះធ្វោះឡើង ក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារការចូលរួមប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នាសាលកីឡាសូហ្វតេន្នីស ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា កាលពីម្សិលមិញ។តាមរបាយការណ៍របស់ ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបង្ហាញពីជោគជ័យ នៃការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ របស់អត្តពលិក កីឡាករ កីឡាការីរបស់ក្រសួងមហាផ្ទៃ ជាច្រើនគ្រឿង ពីការប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២នេះ។ ជោគជ័យនេះ គឺមានសារសំខាន់ណាស់រដ្ឋ សម្រាប់ក្រសួងមហាផ្ទៃ ក្រោមការយកចិត្តទុកដាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទើបធ្វើអោយទទួលសមិទ្ធផលគួរជាទីមោទន…
-
សិក្ខាកាម២៩នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាបាល់ឱប ដោយជោគជ័យ

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម បាល់ឱប ឆ្នាំ២០២២ “The training course of the Abitrator-Judge (2022)” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជា បញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយចំណាយពេល៤ថ្ងៃ បង្រៀនដោយគ្រូឧទ្ទេសមកពីប្រទេសជប៉ុន លោក YUSUKE HORIE ។លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កម្រិត១ ឆ្នាំ២០២២ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយជំរុញការអភិវឌ្ឍន៍កីឡាបាល់ឱបនៅកម្ពុជា មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ ទី៥ ខែធ្នូ ឆ្នាំ២០២២ មានសិក្ខាកាមចូលរួមសរុប២៩នាក់ មកពីបណ្តាសមាគមន៍ ក្លិប និងអង្គការនានា។ក្នុងនាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ឯម ហៀង បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កម្រិត១នេះ…
-
NOCCរំពឹងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០២៣នឹងកើនឡើងដល់១ម៉ឺននាក់

សៀមរាប៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបញ្ជាក់ ក្រោយបញ្ចប់ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៧ នៅខេត្តសៀមរាបថា ព្រឹត្តិការណ៍អន្តរជាតិមួយនេះ នៅឆ្នាំ២០២៣ ឆ្នាំក្រោយអាចនឹងមានអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ អាចនឹងកើនឡើងដល់១ម៉ឺននាក់ ប្រសិនបើស្ថានភាពនៅតែល្អប្រសើរ ខណៈដែលឆ្នាំ២០២២នេះ ចំនួនអ្នកចូលរួមរត់ទាំងភ្ញៀវជាតិ និងអន្តរជាតិមានចំនួនជាង៧ពាន់នាក់។ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍អន្តរជាតិមួយនេះ នៅក្នុងឆ្នាំ២០២២ចំនួនអ្នកចូលរួមរត់មានចំនួនច្រើនជាងឆ្នាំ២០២១ដែលជាឆ្នាំបើកព្រឹត្តិការណ៍ឡើងវិញ បន្ទាប់ពីជួបវិបត្តិជំងឺកូវីដ១៩។ឯកឧត្តម អះអាងទៀតថា ក្នុងឆ្នាំ២០២២នេះចំនួនភ្ញៀវជាតិ និងអន្តរជាតិកើនឡើងដូចគ្នា ខណៈឆ្នាំ២០២១កន្លងទៅភ្ញៀវអន្តរជាតិចូលរួមមានតែប៉ុន្មានរយៈនាក់ប៉ុណ្ណោះ ហើយ ឆ្នាំ២០២២ចំនួនភ្ញៀវអន្តរជាតិចូលរួមកើនរហូតដល់ជិត២ពាន់នាក់ឯណោះ ទាំងអស់នេះគឺជាសញ្ញាវិជ្ជមានដ៏ល្អប្រសើរមួយសម្រាប់ការរៀបចំនៅឆ្នាំៗក្រោយទៀត។ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា ការរៀបចំនៅក្នុងឆ្នាំ២០២២នេះអ្វីៗល្អប្រសើរទាំងអស់ទាំងបច្ចេកទេស និងសុខសុវត្ថិភាពពុំមានអ្វីកើនឡើងធំដុំនោះទេ គឺកីឡាករកីឡាការិនីមកដល់ទីដោយសប្បាយរីករាយ។ ពោលគឺមានរឿងកើតឡើងបន្តិបន្ទួចប៉ុណ្ណោះ ដូចជាកីឡាកររត់ហត់អស់ជាតិទឹកប៉ុណ្ណោះ យើងអាចសង្គ្រោះគាត់បាន។ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីបុរេព្រឹត្តិការណ៍ចាប់ផ្តើមក្នុងឆ្នាំ២០២១ ក្រោយពីវិបត្តិជំងឺកូវីដ១៩ ថ្ងៃនេះជាសេចក្តីបញ្ជាក់អំពីការចេញដំណើរសម្រាប់ការស្តារវិស័យទេសចរណ៍ឡើងវិញ យ៉ាងលឿននិងមានភាពវិជ្ជមានជាទីសង្ឈឹមក្នុងការស្រូបទាញភ្ញៀវជាតិនិងអន្តរជាតិយ៉ាងឆាប់រហ័ស។ឯកឧត្តម ប្រធានបានបន្តទៀតថា ពិតណាស់កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេ និងមានកក់ក្តៅបំផុតក្រោមម្លប់នៃសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៍។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត…
-
បារាំង ប៉ះអង់គ្លេស ខណៈបន្ទាប់ឈ្នះនៅវគ្គ១៦ក្រុមដូចគ្នា នៅ World Cup

បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក មាន់គកបារាំង នឹងត្រូវប៉ះ តោកំណាចអង់គ្លេស ក្នុងវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី១១ ខែធ្នូខាងមុខ នៃ World Cup 2022 នៅប្រទេសកាតា។ក្រុមមាន់គោកបារាំង បានយកឈ្នះក្រុម ប៉ូឡូញ ក្នុងលទ្ធផល ៣ទល់នឹង១ ធ្វើសម្រេចដោយកីឡាករ Oliver Giroud នៅនាទីទិ៤៤ និងខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនាទី៧៤ និងនាទីទី៩០+១ ខណៈ Lewandoski មួយគ្រាប់នៅនាទីទី៩០+៩។ រីឯ អង់គ្លេស បានយកឈ្នះ ក្រុមមកពីទ្វីបអាហ្រ្វិក សេណេហ្គាល់ ៣-០ ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា រកបានដោយកីឡាករ Jorden Henderson Harry Kane និង Bukayo Saka ម្នាក់មួយគ្រាប់ ។ដូច្នេះ វគ្គ៨ក្រុមចុងក្រោយ បានរកឃើញ ៤ក្រុមហើយ ហូឡង់ ត្រូវប៉ះអាហ្សង់ទីន នាថ្ងៃទី១០ ខែធ្នូ…
-
ភ្នំពេញក្រោនគ្រងជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២

ភ្នំពេញ៖ ក្រុមភ្នំពេញក្រោនបានគ្រងម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២ បន្ទាប់បញ្ចប់២៧ប្រកួត មាន៥២ពិន្ទុ ក្រោយរកបាន៣ពិន្ទុបន្ថែមពីក្រុមភ្ញៀវ ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន អរ.អេស.អិន ចុងសប្តាហ៍នេះ។ក្រុមភ្នំពេញក្រោនធ្វើបានយ៉ាងល្អ ដោយធ្វើសម្រេចបាន៥គ្រប់នៅប្រកួតចុងក្រោយជាមួយក្រុមខ្លាំង Top 4 បឹងកេត ហើយបានក្លាយជាម្ចាស់ជើងឯកខេមបូឌានលីគ រដូវកាល២០២២នេះ ខណៈ១ប្រកួតទៀត គឺព្រះខ័នរាជស្វាយរៀងបានប្រកួតចាញ់វិសាខា ០ទល់១។ ចំពោះក្រុមរងជើងឯកបានទៅលើក្រុមវិខាសា ដែលធ្វើសម្រេចបាន ៥២ពិន្ទុស្មើនឹងក្រុមជើងឯក ភ្នំពេញក្រោនដែរ ខណៈក្រុមលេខ៣ ព្រះខ័នរាជស្វាយរៀង មាន៤៩ពិន្ទុ ហើយបឹងកេត ឈរលេខ៤ មាន៣៩ពិន្ទុ។ជាមួយនឹងការបញ្ចប់ការប្រកួតនេះ មានការរៀបចំពិធីប្រគល់មេដាយមាស និងពានរង្វាន់ដល់ក្រុមជើងឯក ភ្នំពេញក្រោន។ ចំណែកឯការប្រគល់ពានរង្វាន់ជ័យលាភីផ្សេងៗ រួមទាំងជ័យលាភីឯកត្តជននឹងធ្វើឡើង នាល្ងាចថ្ងៃទី៧ ខែធ្នូ នៅផ្សារទំនើប អ៊ីអន សែនសុខ។ គួរបញ្ជាក់ថា ភ្នំពេញក្រោនការពារម្ចាស់ដំណែងជើងឯកឆ្នាំចាស់បានជោគជ័យ ដោយគ្រងជើងឯក២ឆ្នាំជាប់ៗគ្នា រដូវកាល ២០២១ និង ២០២២ ហើយក៏ជាការគ្រងជើងឯកលើកទី៨របស់ខ្លួនផងដែរ។គួរបញ្ជាក់ថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL គ្រោងប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ (CPL Football…
-
ភ្នាក់ងារប្រណាំងយានយន្តកម្ពុជា ប្រកាសរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរៀបឡើងវិញ ក្រោយផ្អែកការរៀបចំរយៈពេល៣ឆ្នាំ

ភ្នំពេញ៖ ភ្នាក់ងារប្រណាំងយានយន្តកម្ពុជា ហៅកាត់ថា KARA បានប្រកាសរៀបចំឡើងវិញ ដោយកំណត់យកពីថ្ងៃទី9ដល់ថ្ងៃទី11 ខែ ធ្នូ ឆ្នាំ២០២២ ក្រោយផ្អែកសកម្មភាពអស់រយៈពេលល៣ឆ្នាំ ដោយសាតែវិបត្តិជំងឺជាសលើកូវិដ១៩។ បើយោងតាមការបញ្ជាក់ ពីសំណាក់ លោក ពៅ តិចឡេង នាយភ្នាក់ងារប្រណាំងយានយន្តកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណាំងនេះនឹងរៀបចំនៅទីលានប្រណាំងយ៉ាម៉ូតុ ស្ថិតនៅទឹកដីខេត្ត កំពង់ស្ពឺ មានកីឡាករកីឡាការិនីចូលរួមសរុបចំនួន៤៨នាក់មានកម្ពុជា និងជប៉ុន និងមេហ្គានិកមានចំនួន៤៩ ចែកចេញជា៥វិញ្ញាសា មានវិញ្ញាសាប្រណាំងកម្រិតA កម្រិតB កម្រិតCកម្រិតD និង កម្រិតអ៊ីនដូរ៉េន ដែលសរុបចម្ងាយផ្លូវប្រណាំងប្រវែង១៩០០ម៉ែត្រ មាន១៣ជ្រុង ក្នុងនោះជ្រុងស្តាំមាន៨ និងឆ្វេងមាន៥ជ្រុង ។ នាយកភ្នាក់ងារប្រណាំងយានយន្តកម្ពុជារូបនេះ អះអាងទៀតថា ការចាប់ផ្តើមឡើងវិញនៃព្រឹត្តិការណ៍ប្រណាំងដែលរៀបចំដោយទីភ្នាក់យានយន្តកម្ពុជា នឹងរៀបចំឲ្យមាន២ដងក្នុងមួយឆ្នាំ។ ទន្ទឹមជាមួយគ្នានេះ នាយកភ្នាក់ងារប្រណាំងយានយន្តខាងលើ ក៏បានអំពាវនាវឲ្យកីឡាករកីឡាការិនី និងអ្នកសារព័ត៌មានសូមជួយផ្សព្វផ្សាយបំផុសឲ្យបានទូលំទូលាយ ដើម្បីជួយបំផុសឲ្យវិស័យកីឡាយានយន្តនៅកម្ពុជារីកចំរើន។ លោកស្រី Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន Total Energie Cambodia បានគូសបញ្ជាក់ដែរថា គោលដៅចម្បងដែលក្រុមហ៊ុនមកគាំទ្រឧបត្ថម្ភក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតុលើរាលរៀបនេះ ព្រោះក្រុមហ៊ុន Total…
-
កីឡាការ៉ាតេ កាន់តែស្គាល់ភាពរីកចម្រើន ខណៈរាជធានីភ្នំពេញទទួលបានមេដាយចំនួនប្រាំ

ភ្នំពេញ៖ជាកីឡាមួយក្នុងចំណោមកីឡាផ្សេងជាច្រើនមុខទៀត ដែលស្ថិតក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិលើកទី៣ កីឡាការ៉ាតេ ជាកីឡាមួយដែលចាប់ផ្ដើមស្គាល់ភាពរីកចម្រើនជាដំណាក់កាល ដែលការរីកចម្រើននេះ ដោយសារតែ កីឡាករ កីឡាការនីខ្មែរ ជាបន្តបន្ទាប់មានឱកាសចេញទៅប្រកួតជាមួយពិភពលោក ដែលជំរុញសមត្ថភាពពួកគេឱ្យកាន់តែខ្លាំង។ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា កីឡាករ កីឡាការនីប្រភេទកីឡាការ៉ាតេបានប្រកួតគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមយកមេដាយដែលផ្ដល់ឱ្យដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងចំណោមក្លឹបកីឡាការ៉ាតេទាំងប្រាំមួយ តំណាងរាជធានីភ្នំពេញបានទទួលមេដាយចំនួនប្រាំ ដែលរួមមានមេដាយប្រាក់ចំនួនពីរ និងសំរឹទ្ធិចំនួនបី។ កីឡាករ ប៉ូច ណាឃីម ជាកីឡាករម្នាក់ដែលទទួលបានមេដាយសំរឹទ្ធិនៅក្នុងវិញ្ញាសា ប្រយុទ្ធជាក្រុម (Kumite Team) តំណាងឱ្យរាជធានីភ្នំពេញ និងជាសិស្សចេញពីក្លឹបកាតុងហ្វាងរ៉ាតេ(សាលារៀនសុវណ្ណភូមិអូឡាំពិក) ។ ថ្វីត្បិតនេះជាលើកទីមួយសម្រាប់លោក ដែលចូលរួមប្រកួត ប៉ុន្តែលោកសប្បាយចិត្តជាខ្លាំងដែលយ៉ាងហោចណាស់អាចយកមេដាយសម្រិតជូនក្រុមបាន។ លោក ប៉ូច ណាឃីម បានប្រាប់ថា ៖ «លើកនេះជាបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំ ដើម្បីជាការត្រៀមខ្លួនទុកប្រកួតលើកក្រោយៗទៀត ព្រោះសមត្ថភាពខ្ញុំនៅទាបនៅឡើយ»។ កីឡាកររូបនេះបានប្ដេជ្ញាក្នុងការហ្វឹកហាត់បន្តទៀត ដើម្បីពង្រឹងសមត្ថភាពសំដៅជាពិសេសសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំក្រោយ ដែលមានកម្ពុជាជាម្ចាស់ផ្ទះរៀបចំស្រាប់។ ចំណែក កញ្ញា ស៊ិន សូរីណែត ដែលជាកីឡាការនីឈ្នះមេដាយសំរឹទ្ធិក្នុងវិញ្ញាសាប្រយុទ្ធជាក្រុម ដែលជាសិស្សមកពីក្លឹបការ៉ាតេផារ៉ាហ្គន…