Category: កីឡា

  • ក្រុមកីឡាករប្រណាំងរថយន្តឧបសគ្គ វាយតម្លៃថាផ្លូវប្រណាំងនៅកម្ពុជាស័ក្តិសមបំផុតសម្រាប់កីឡានេះ

    ក្រុមកីឡាករប្រណាំងរថយន្តឧបសគ្គ វាយតម្លៃថាផ្លូវប្រណាំងនៅកម្ពុជាស័ក្តិសមបំផុតសម្រាប់កីឡានេះ

    (ភ្នំពេញ)៖ ក្រុមកីឡាករប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គបានវាយតម្លៃពីស្ថានភាពផ្លូវនៅប្រទេសកម្ពុជា ថាកាន់តែមានភាពស័ក្តិសមសម្រាប់ការប្រកួតកីឡាប្រណាំងយានយន្តលំដាប់អន្តរជាតិ បន្ទាប់ពីពួកគេចូលរួមក្នុងព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 ចម្ងាយផ្លូវ១,៧០០គីឡូម៉ែត្រ ចាប់ពីប្រទេសថៃរហូតដល់មុខប្រាសាទអង្គរវត្ត កាលពីចុងសប្តាហ៍កន្លងទៅ។ ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា មានអ្នកបើកបរ កីឡាករ សោម សុកុសល និងជំនួយការអ្នកបើកបរ កីឡាករ វង្ស គីមហួត ទទួលបានចំណាត់លេខ១ នៅ Class រថយន្តប្រើសាំង ពីព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 និងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមរថយន្តសរុប៣៤ ក្នុងព្រឹត្តិការណ៍រថយន្តនេះ។ ម្ចាស់ពាន Rally 2022 កីឡាករ វង្ស គីមហួត បានគូសបញ្ជាក់ថា មានការេសរសើរពីអ្នកប្រណាំងអន្តរជាតិថា ដំណាក់កាលចុងក្រោយនៅកម្ពុជា ថ្វីដ្បិតតែផ្លូវប្រកួតមានចម្ងាយខ្លី ប៉ុន្តែមានឧបសគ្គច្រើនធ្វើឱ្យការប្រណាំងកាន់តែស្វិតស្វាញ និងជក់ចិត្ត។ កីឡាកររូបនេះបន្តថា នេះជាឱកាសមួយដែលធ្វើឲ្យកីឡាករយានយន្តយើងទទួលបានបទពិសោធន៍ថ្មីៗ និងបង្កើនបច្ចេកទេសអោយខ្លាំងបន្ថែមទៀតក្នុងការប្រកួតកម្រិតរថយន្តអន្តរជាតិនេះផងដែរ។ កីឡាករ វង្ស គីមហួត បញ្ជាក់ថា សម្រាប់ប្រភេទរថយន្តប្រើសាំងគឺយើងធ្វើបានល្អជាងគេ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ១…

  • ឯកឧត្តម ណុះ ស្លេះ៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ និងកីឡាជាតិ លើកទី៣ គឺជាការត្រៀមខ្លួនដ៏ល្អ នៅស៊ីហ្គេម

    ឯកឧត្តម ណុះ ស្លេះ៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ និងកីឡាជាតិ លើកទី៣ គឺជាការត្រៀមខ្លួនដ៏ល្អ នៅស៊ីហ្គេម

    ភ្នំពេញ៖ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉តូទឹកកម្ពុជា បានបញ្ជាក់ថា សហព័ន្ធបានត្រៀមប្រកបដោយភាពជឿជាក់ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ទាំងការរៀបចំ និងដណ្តើមមេដាយជូនជាតិ នៅព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយខកខាន៦៤ឆ្នាំ។ការថ្លែងបែបនេះ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលរៀបចំនៅខេត្តព្រះសីហនុ។ឯកឧត្តម ណុះ ស្លេះ បានបញ្ជាក់ថា ការៀបចំការប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ីអាគ្នេយ៍ និងព្រឹត្តការណ៍កីឡាជាតិ លើកទី៣នេះ អាចនិយាយបានថា សហព័ន្ធកីឡាម៉ូតូទឹកកាន់តែមានបទពិសោធន៍ និងជំនឿចិត្តខ្ពស់ចំពោះការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តមប្រធានសហព័ន្ធ បន្ថែមថា ការៀបចំជើងឯកអាស៊ីអាគ្នេយ៍កន្លងទៅ មានការខ្វះខាតខ្លះៗ ដូច្នេះសហព័ន្ធបានយកកីឡាជាតិនេះ មកធ្វើការកែលម្អ ដូចជា ការៀបចំរបស់មន្រ្តីបច្ចេកទេស ការចុះឈ្មោះ ការទំនាក់ទំនង ការទទួលភ្ញៀវ និងការៀបចំទីលាន សម្ភារបច្ចេកទេសអោយប្រសើរជាងមុន។ ឯកឧត្តម ណុះ ស្លេះ បន្តថា សម្រាប់ព្រឹត្តការណ៍ជាតិនេះ ការរៀបចំលំនាំដូចស៊ីហ្គេម ដោយសហព័ន្ធបានដាក់ អាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីបច្ចេកទេសសរុបចំនួន៣៥នាក់ សិតសឹងជាមន្រ្តីជំនាញធ្លាប់មានបទពិសោធន៍ឆ្លងកាត់វគ្គបណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិ ចំនុចមួយសហព័ន្ធ…

  • ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ រាត្រីនេះ មាន៣គូ និងរំលងអាធ្រាត មាន១គូ ក្នុងពូលC និង D

    ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ រាត្រីនេះ មាន៣គូ និងរំលងអាធ្រាត មាន១គូ ក្នុងពូលC និង D
  • ក្រុមប្រណាំងរថយន្តកម្ពុជា VKH ធ្វើបានកាន់តែល្អ ទោះបីស្ថានភាពសើម រអិល និងបែប Off Road ក៏ដោយ

    ក្រុមប្រណាំងរថយន្តកម្ពុជា VKH ធ្វើបានកាន់តែល្អ ទោះបីស្ថានភាពសើម រអិល និងបែប Off Road ក៏ដោយ

    ភ្នំពេញ៖ ការប្រកួតរថយន្តប្រណាំង Asia Cross Country Rally2022 បានបញ្ចប់ដំណាក់កាលទី៤ ក្រុមរថយន្តប្រណាំងកម្ពុជា ធ្លាក់ពីលេខ១៦ មកលេខ១៤ ក្នុងចំណោរថយន្ត៣៤គ្រឿង រីឯ Class រថយន្តសាំង នៅបន្តឈរលេខ១ដដែល ។ កីឡាករ សោម សុកុសល អ្នកបើបរ បានបញ្ជាក់ថា ស្ថានភាពផ្លូវមានការលំបាកបន្តិចនៅពេលព្រឹកដោយសារមានភ្លៀងខ្លាំងកាលពីយប់មិញ ផ្លូវសើមខ្លាំង មានភក់ រអិល មានគ្រួស គ្រលុកធំៗ វាពិបាកក្នុងការបើក និងមានវង្វេងផ្លូវបន្តិចដែរ ប៉ុន្តែយើងនៅតែធ្វើបានល្អ។ អ្នកប្រណាំងរ៉ាលីរូបនេះ បន្តថា សម្រាប់ពេលល្ងាចធ្វើបានសឹងតែ៩០% ពីព្រោះផ្លូវស្ងួតងាយស្រួលបើកបរ ប្រើល្បឿនប្រណាំងបានលឿន និងមិនសូវវង្វេងថែមទៀត។ លោក បន្ថែមថា ស្ថានភាពផ្លូវ២ដំណាក់កាលទី៤នេះ មានលក្ខណៈបែប Off Road មានគ្រលុកជ្រៅ រអិលខ្លាំង មានដីភក់ ដីល្បាប់ អញ្ចឹងរថយន្តរ៉ាលី បើបើកលឿន និងរអិលធ្លាក់ផ្លូវ មានន័យថាថ្ងៃនេះ គណកម្មការជ្រើសរើសយកផ្លូវ Rally កាត់ Off Road។…

  • World Cup រាត្រីនេះ មាន ៤ប្រកួត នៅជុំទី២

    World Cup រាត្រីនេះ មាន ៤ប្រកួត នៅជុំទី២

    ដូហា៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 បានឈានដល់ជុំទី២ មាន៤ប្រកួត។ ក្រុមវេលស៍ ប៉ះអ៉ីរ៉ង់ ប្រកួតជុំទី២ ប្រចាំពូល B នាម៉ោង ៥ល្ងាចនេះ (ម៉ោងនៅកម្ពុជា)។ ១ប្រកួតទៀតក្រុមតោកំណាចអង់គ្លេស ប៉ះសហរដ្ឋអាមេរិក នាម៉ោង ២យប់រំលងអាធ្រាត្រ។ ចំណែកឯ ២ប្រកួតក្នុងពូល A ដំបូងគេវិញ គឺជាការជួបគ្នារវាងម្ចាស់ផ្ទះកាតា និងសេណេហ្គាល់នាម៉ោង ៨យប់ នៅមុនពេលក្រុមជម្រើសជាតិទឹកក្រូចហូឡង់ ប៉ះអេក្វាឌ័រចាប់ផ្តើមម៉ោង ១១យប់៕ចាន់ វិចិត្រ

  • លទ្ធផល ៤ប្រកួត World Cup , ប្រេស៊ីល ព័រទុយហ្គាល់ និងស្វីស ឈ្នះដូចគ្នា អ៊ុយរ៉ាហ្គាយ ស្មើកូរ៉េ

    លទ្ធផល ៤ប្រកួត World Cup , ប្រេស៊ីល ព័រទុយហ្គាល់ និងស្វីស ឈ្នះដូចគ្នា អ៊ុយរ៉ាហ្គាយ ស្មើកូរ៉េ

    ដូហា៖ ក្រុមសាំបាប្រេស៊ីល ព័រទុយហ្គាល់ និងស្វីស រកបាន ៣ពិន្ទុដូចគ្នានៅប្រកួតដំបូង នៃវគ្គសន្សំពិន្ទុតាមពូល ខណ:អ៊ុយរ៉ាហ្គាយ និង កូរ៉េខាងត្បូង ស្មើគ្នាចែកមួយពិន្ទុម្នាក់ នៅ FIFA World Cup 2022 ។ ស្វីស រកបានមួយគ្រាប់ បាន ៣ពិន្ទុ កករោយឈ្នះ កាមេរូន ក្នុងលទ្ធផលលទ្ធផល១ទល់នឹង០ នៅពូល G រីឯសាំបាប្រេស៊ីល ដែលឈ្នះពាន World Cup ៥សម័យយកឈ្នះ ស៊ែប៊ី ២-០។ ចំណែកឯ ២ប្រកួតក្នុងពូល Hក្រុម អ៊ុយរ៉ាហ្គាយស្មើជាមួយកូរ៉េខាងត្បូង ចែកគ្នាម្នាក់ ១ពិន្ទុ។ ព័រទុយហ្គាល់វិញ យកបាន ៣ពិន្ទុ យកឈ្នះហ្គាណា ៣ទល់នឹង២ ៕ចាន់ វិចិត្រ

  • ថ្ងៃនេះ World Cup មាន ៤ប្រកួត នៅពូល G H F

    ថ្ងៃនេះ World Cup មាន ៤ប្រកួត នៅពូល G H F

    ដូហា- ការប្រកួតបាល់ទាត់ ពិភពលោក World Cup 2022 រាត្រីនេះ មាន៣ប្រកួត ស្វីស ប៉ះ កាមេរូន នៅម៉ោង១៧:០០ ។ អ៊ុយរូហ្កា ប៉ះ កូរ៉េខាងត្បូង នៅម៉ោង២០:០០រីឯ ព័រទុយហ្គាល់ ប៉ះ ហ្កាណា នៅម៉ោង ២៣:០០ ។ ចំណែកគូរំលងអាធ្រាតវិញសាំបាប្រេស៊ីល ប៉ះ ស៊ែប ៕ ចាន់ វិចិត្រ

  • អេស្ប៉ាញ និងប៊ែលហ្សិក បាន៣ពិន្ទុ អាល្លឺម៉ង់ ចាញ់ជប៉ុន ក្រូអាតស្មើ នៅ World Cup

    អេស្ប៉ាញ និងប៊ែលហ្សិក បាន៣ពិន្ទុ អាល្លឺម៉ង់ ចាញ់ជប៉ុន ក្រូអាតស្មើ នៅ World Cup

    ដូហា៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត ស្មើជាមួយ ម៉ារ៉ុក អេស្ប៉ាញ និងប៊ែលហ្សិក រកបាន៣ពិន្ទុ រីឯឥន្រ្ទីដែកអាល្លឺម៉ង់វិញ ចាញ់សាំម៉ូរ៉ៃ នៅប្រកួតដំបូង World Cup 2022 ដែលប្រទេសកាតាជាម្ចាស់ផ្ទះ។ ការប្រកួតបើកឆាកសន្សំពិន្ទុនៃពូល F ក្រុមមកពីអាហ្វ្រិក ម៉ារ៉ុក ចែកគ្នាមួយពិន្ទុម្នាក់ជាមួយជើងឯករង World Cup 2018 ក្រូអាត ក្នុងលទ្ធផលស្មើគ្នា ០-០ ។ ក្រុមបិសាចក្រហមប៊ែលហ្សិកយកបាន ៣ពិន្ទុ ពីកាណាដា ក្នុងលទអ្ធផល ១ទល់០ ។ ចំណែកឯ ២ប្រកួតទៀតក្នុងពូល E វិញ គឺអាល្លឺម៉ង់ ជាអតីតជើងឯក World Cup 2014 បានចាញ់ក្រុមសាម៉ូរៃខៀវជប៉ុន ២ទល់នឹង១ វិញ បើកឆាកចាញ់ដូចគ្នាទៅនឹងអាហ្សង់ទីនផងដែរ ដែលជាជើងឯករងកាលពី ៨ឆ្នាំមុននៅប្រទេស។ រីឯគោជល់អេស្ប៉ាញ ធ្វើបានយ៉ាងល្អក្រោយតកឈ្នះ កូស្តារីកា ៧ទល់នឹង០ នៃពូល E ៕ចាន់ វិចិត្រ

  • លោក ហេង បញ្ញា៖ សុវត្តិភាពជាចម្បង យើងមិនអាចអោយកីឡាករប្រណាំងដោយប្រថុយនឹងគ្រោះថ្នាក់នោះទេ

    លោក ហេង បញ្ញា៖ សុវត្តិភាពជាចម្បង យើងមិនអាចអោយកីឡាករប្រណាំងដោយប្រថុយនឹងគ្រោះថ្នាក់នោះទេ

    ភ្នំពេញ៖ ការប្រកួតរថយន្តប្រណាំង Asia Cross Country Rally២០២២ បានឈានដល់ដំណាក់កាលទី៣ហើយ ខណៈកីឡាករកម្ពុជា បន្តឈរលេខ១ រថយន្តប្រើសាំង ស្របពេលដែលចំណាត់ថ្នាក់សរុបលេខ១៦ ក្នុងចំណោរថយន្ត៣៤គ្រឿង ។ លោក វង្ស គីមហួត បានបញ្ជាក់ថា ការប្រកួតថ្ងៃនេះ ផ្លូវមិនសូវវង្វេងទេ ដោយសារការសហការគ្នាបានល្អរវាងអ្នកបើកបរ ជំនួយការអ្នកបើកបរ និងក្រុមការងារទាំងអស់។ លោក បន្តថា ២ថ្ងៃនេះ មានរថយន្តខ្លះវង្វេង និងមានបញ្ហាច្រើនលើផ្នែកគ្រឿងម៉ាស៊ីន ក្នុងនោះក្រុមប្រណាំងកម្ពុជាក៏ជៀសមិនផុត តែវាមិនប៉ះពាល់ដល់កាប្រណាំងទាំងមូល ធ្វើអោយយើងមិនទទួលបានចំណាត់ថ្នាក់ល្អនោះទេ។ ដោយឡែកលោក ហេង បញ្ហា បញ្ជាក់ថា ៣ថ្ងៃនេះរថយន្តប្រណាំងមិនមានបញ្ហាច្រើននោះទេ តែដូចកីឡាករ សោម សុកុសល និយាយអញ្ចឹងការប្រណាំងតែងតែមានបញ្ហាខ្លះៗ ទាក់ទងនិងផ្លូវវាធ្វើអោយរថយន្តប៉ះទង្គិចតិចតួច ទៅលើផ្នែកខាងក្រោម និងផ្នែកផ្សេងៗទៀត ដូច្នេះបន្ទាប់ពីប្រណាំងតាមដំណាក់កាលនីមួយៗ ក្រុមជាងត្រូវតែត្រួតពិនិត្យទាំងអស់ ដើម្បីបន្តប្រកួតនៅថ្ងៃបន្ទាប់ទៀត។ ក្រុមការងារជាងរូបនេះ បន្ថែមថា មុនប្រណាំងក្រុមការងារជាងត្រូវតែត្រួតពិនិត្យឡើងវិញទាំងអស់ ធ្វើគ្រប់កន្លែងដែលមានបញ្ហា បើសិនបើមានករណីផ្នែកម៉ាស៊ីនធ្ងន់ធ្ងរ យើងមិនអាចអោយកីឡាករធ្វើការប្រកួតបន្ត នៅថ្ងៃស្អែកបានដែរ ពីព្រោះថាបើដឹងមានបញ្ហាហើយអោយបន្តការប្រកួត គឺមានន័យថាប្រថុយនឹងគ្រោះថ្នាក់ដល់កីឡាករយើង មានន័យថាការប្រណាំងគឺត្រូវការសុវត្តិភាពជាចម្បង។…

  • លោក Sharma Manish រំពឹងថា កីឡាជាតិ និងស្វែងរកបានកីឡាការិនីឆ្នើមៗ

    លោក Sharma Manish រំពឹងថា កីឡាជាតិ និងស្វែងរកបានកីឡាការិនីឆ្នើមៗ

    ភ្នំពេញ៖ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានចាប់ផ្ដើមការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ហើយ ដោយមានក្រុមកីឡាការិនី ៤ក្រុមចូលរួម។ លោក Sharma Manish នាយកបច្ចេកទេស បញ្ជាក់ដថា កីឡាជាតិនេះ សហព័ន្ធបានរៀបចំការប្រកួតគ្រិកឃីតផ្នែកនារីប៉ុណ្ណោះ ខណៈផ្នែកបុរស ពុំមានក្នុងការប្រកួតកីឡាជាតិឆ្នាំនេះឡើយ តែលោក រំពឹងថា នឹឹងអាចស្វែងរកធនធានកីឡាការិនីជម្រើសជាតិបន្ថែមទៀត ពីព្រឹត្តិការណ៍នេះ។ លោក នាយកបច្ចេកទេសរូបនេះ ពិតជាសប្បាយចិត្ត ដែលក្រុមកីឡាការិនីចូលរួមបានបង្ហាញសមត្ថភាពយ៉ាងល្អ នឹងឈានក្លាយជាធនធានបន្ដវេនដ៏សំខាន់សម្រាប់សហព័ន្ធទៀតផង។ សម្រាប់បេក្ខភាពចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ មានក្រុមមកពីខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដែលក្រុមទាំង៤ នឹងត្រូវធ្វើការប្រកួតវិលជុំចាប់ពីថ្ងៃទី២២ ខែវិច្ឆិកានេះតទៅ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម នឹងត្រូវជួបនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាស និងប្រាក់ ខណៈក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នាដណ្ដើមមេដាយសំរឹទ្ធ៕ ចាន់ វិចិត្រ