Category: កីឡា

  • មេសស៊ី ថាការចាញ់អារ៉ាប៊ីសាអូឌីត នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺជារឿងធ្ងន់ធ្ងរ

    មេសស៊ី ថាការចាញ់អារ៉ាប៊ីសាអូឌីត នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺជារឿងធ្ងន់ធ្ងរ

    កាតា៖ លីអូនេល មេសស៊ី (Lionel Messi) បាននិយាយថា ការចាញ់របស់អាហ្សង់ទីនក្នុងការប្រកួតជាមួយអារ៉ាប៊ីសាអូឌីត គឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនិងធ្ងន់ធ្ងរ។ ប៉ុន្តែ កំពូលកីឡាករបាល់ទាត់រូបនេះ បានប្តេជ្ញាថាអាហ្សង់ទីនដែលជាម្ចាស់ជើងឯកអាមេរិកខាងត្បូង នឹងយកឈ្នះការប្រកួតវិញនៅលើកក្រោយ។ «វា គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយ។ ការបរាជ័យដែលឈឺចាប់ ក៏ប៉ុន្តែ យើងត្រូវតែបន្តមានទំនុកចិត្តលើខ្លួនឯង»។ នេះគឺជាការលើកឡើងរបស់ Messi បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន រងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងរបស់កីឡាករអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-១ ក្នុងពូល C។ មេសស៊ី បានបន្ថែមថា៖ «ក្រុមនេះនឹងមិនចុះចាញ់ឡើយ។ យើងនឹងព្យាយាមយកឈ្នះម៉ិកស៊ិក»។ គួរជ្រាបថា នៅក្នុងការប្រកួតកាលពីថ្ងៃអង្គារម្សិលមិញ Messi បានជួយឱ្យអាហ្សង់ទីន នាំមុខនៅនាទីទី ១០ ដោយការស៊ុតបាល់ប៉េណាល់ទី នៅឯកីឡដ្ឋានលូសេល (Lusail) ក្នុងប្រទេសកាតា។ ប៉ុន្តែ ការស៊ុតបញ្ចូលទីក្នុងតង់ទីពីររបស់កីឡាករ Saleh Al-Shehri និង Salem Al-Dawsari បានជួយឱ្យអារ៉ាប៊ីសាអូឌីត កសាងនូវភាពភ្ញាក់ផ្អើលដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដោយអាចយកឈ្នះ អាហ្សង់ទីនដែលជាក្រុមបាល់ទាត់ដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក។ នៅក្នុងតង់ទី២ ក្រុមកីឡាករអាហ្សង់ទីន បានខំព្យាយាមណាស់ដែរ តែមិនអាចបំបោងសំណាញ់ទីរបស់អាសាប៊ីសាអូឌីតបានឡើយ។ មេសស៊ី…

  • World Cup ៤ ប្រកួតរាត្រីនេះ សិតតែគីឡូយក្ស

    World Cup ៤ ប្រកួតរាត្រីនេះ សិតតែគីឡូយក្ស

    ដូហា៖ ការប្រកួតបាល់ទាត់ពិភពលោក យប់នេះ មានក្រុមខ្លាំងៗដូចជា អាល្លឺម៉ង់ អេស្ប៉ាញ ប៊ែលហ្សិក និងក្រុមរងជើងឯក ក្រូអាត។ ជំនួបក្រុមម៉ារ៉ុក ត្រូវប៉ះក្រុមរងជើងឯកនៅប្រទេសរុស្ស៊ី ក្រូអាតនាម៉ោង ៥ល្ងាចថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) វគ្គសន្សំពិន្ទុនៅពូល F និង១ប្រកួតទៀតម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ក្រុមបិសាចក្រហមប៊ែលហ្សិក ប៉ះកាណាដា។រឯឯ ២ ក្នុងពូល E ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ប៉ះក្រុមសាម៉ូរៃខៀវជប៉ុននាម៉ោង ៨យប់ថ្ងៃពុធនេះ។ អាល្លឺម៉ង់ ជាក្រុមជើងឯក World Cup ៤សម័យកាល ដែលឈ្នះចុងក្រោយក្នុងឆ្នាំ២០១៤ នៅតំបន់អាមេរិកឡាទីន។ ១ប្រមួតទៀត ក្នុងពូល E ដែរ ក្រុមគោជល់អេស្ប៉ាញ ដែលជាជើងឯកកាលពី World Cup 2010 ប៉ះក្រុមកូស្តារីកា មកពីតំបន់អាមេរិកខាងជើងនាម៉ោង ១១យប់ថ្ងៃទី២៣ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)៕ ចាន់ វិចិត្រ

  • លោក សោម សុកុសល បញ្ជាក់ថា បញ្ហាគ្រឿងម៉ាស៊ីន និងវង្វេងផ្លូវខ្លះៗ វាមិនមែនជាឧបសគ្គនោះទេ ដោយសារយើងមានក្រុមការងារល្អ

    លោក សោម សុកុសល បញ្ជាក់ថា បញ្ហាគ្រឿងម៉ាស៊ីន និងវង្វេងផ្លូវខ្លះៗ វាមិនមែនជាឧបសគ្គនោះទេ ដោយសារយើងមានក្រុមការងារល្អ

    ថៃ៖ ការប្រកួតរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអន្តរជាតិ Asia Cross Country Rally 2022 នៅខេត្តបូរីរ៉ាម ប្រទេសថៃ បានឈានដល់ថ្ងៃទី២ លើចម្ងាយផ្លូវសរុបជាង៤០០គីឡូម៉ែត្រ ខណៈផ្លូវប្រណាំង២០១គីឡូម៉ែត្រ ក្រុមប្រណាំងការ៉ាកម្ពុជា ធ្វើបានល្អដោយទទួលបានចំណាត់ថ្នាក់លេខ១៦ ក្នុងចំណោមរថយន្តសរុប៣៤គ្រឿង តែសម្រាប់ប្រភេទរថយន្តសាំងកម្ពុជា បន្តឈរលេខ១ ពីរថ្ងៃជាប់ៗគ្នា។ កីឡាករ សោម សុកុសល អ្នកបើកបររថយន្ត បានបញ្ជាក់ថា ការប្រណាំងរយៈពេល២ថ្ងៃនេះ បញ្ហាគ្រឿងម៉ាស៊ីន និងវង្វេងខ្លះៗ វាមិនមែនជាឧបសគ្គនោះទេ ដោយសារយើងមានក្រុមការងារល្អ បើទោះបីស្ថានភាពផ្លូវ មានខ្សាច់ មានផ្លូវវង្វង មានគ្រួស មានថ្ម តែយើងនៅតែធ្វើបានល្អ ដោយសារមានជំនួយការអ្នកបើកបរមានបទពិសោធន៍ច្រើនឆ្នាំ គ្រាន់តែព្យាយាមគ្រប់គ្រងល្បឿនអោយល្អ ដើម្បីកុំអោយមានបញ្ហាប៉ះពាល់ដល់ម៉ាស៊ីន។ អ្នកប្រណាំងរថយន្តរ៉ាលីរូបនេះ បានវាយតម្លៃថា កីឡាករប្រណាំងទាំងអស់សិតសឹងជាជើងខ្លាំង និងមានបទពិសោធន៍ ប៉ុន្តែបញ្ហាបច្ចេកទេសធ្វើអោយរថយន្ត៣គ្រឿងឆ្លងមិនផុត ដំណាក់កាលទី២ តែក្រុមកម្ពុជាយើងមិនមានបញ្ហាទេ។ ដូច្នេះសម្រាប់ការប្រកួតថ្ងៃស្អែកនេះ កីឡាករ សោម សុកុសល រំពឹងថា នឹងបន្តធ្វើបានល្អ នៅដំណាក់កាលទី៣ និងគ្រប់ដំណាក់កាល ឈានទៅដណ្តើមពានពីការប្រណាំងរថយន្តកម្រិតនេះ ជូនកម្ពុជា។ គួរបញ្ជាក់ថា…

  • អាហ្សង់ទីនចាញ់ បារាំង ដាណឺម៉ាក និងប៉ូឡូញ ធ្វើបានល្អ នៅ World Cup

    អាហ្សង់ទីនចាញ់ បារាំង ដាណឺម៉ាក និងប៉ូឡូញ ធ្វើបានល្អ នៅ World Cup

    ដូហា៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ក្នុងប្រទេសកាតា ក្រុមខ្លាំងៗមានដូចជា បារាំង ប៉ូឡូញ និងដាណឺម៉ាក សុទ្ធតែទទួលបានពិន្ទុ លើកលែងតែក្រុមអាហ្សង់ទីន ចាញ់ទាំងអាម៉ាស់ ។ ក្រុមពពកសអាហ្សង់ទីនបានចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ១ទល់២ ទោះបីនាំមុខ១គ្រាប់បានដោយ Messi ក៏ដោយ តែក្រុមមកពីអាស៊ី អារ៉ាប៊ីសាអូឌីត រកបាន២គ្រាប់នៅវគ្គទី២ រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកពូល C ។រីឯ ១ប្រកួតទៀតក្នុងពូល C ដដែរ មិចសិច និងប៉ូឡូញ ចែកគ្នាម្នាក់មួយពិន្ទុក្រោយគ្នាក្នុងលទ្ធផល ០-០។ ចំណែកឯ ២ប្រកួតក្នុងពូល D វិញ ក្បាលព្រលប់ម៉ោង ៨យប់ ដាណឺម៉ាកស្មើជាមួយ ទុយនេស៊ី ក្នុងលទ្ធផល ០-០ ខណ:ក្រុមការពារតំណែងជើងឯកបានយកឈ្នះអូស្រា្តលី ៤-១ ៕ចាន់ វិចិត្រ

  • អាហ្សង់ទីន ចាញ់អារ៉ាប៊ីសាអូឌីត ប្រកួតបើកឆាកពូល C នៅ World Cup

    អាហ្សង់ទីន ចាញ់អារ៉ាប៊ីសាអូឌីត ប្រកួតបើកឆាកពូល C នៅ World Cup

    ដូហា៖ ក្រុមបាល់ទាត់ពពកសអាហ្សង់ទីន បានប្រកួតចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ១-២ ប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូល C ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលប្រទេសកាតាជាម្ចាស់ផ្ទះ។

  • ក្រុមហ៊ុន NINESWINGរបស់ចិន បន្តជួយសម្ភារៈនិងជួយថវិកាលើគម្រោងអភិវឌ្ឍមួយចំនួនដល់សហព័ន្ធកីឡាវាយកូនបាល់

    ក្រុមហ៊ុន NINESWINGរបស់ចិន បន្តជួយសម្ភារៈនិងជួយថវិកាលើគម្រោងអភិវឌ្ឍមួយចំនួនដល់សហព័ន្ធកីឡាវាយកូនបាល់

    ភ្នំពេញ៖ បន្ទាប់ពីក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជាទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍DAVISCUP នៅប្រទេសបារ៉ែនគ្រុបទី៤ ដោយដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣ នៅឆ្នាំ២០២៣ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រូវបានក្រុមហ៊ុន NINESWINGរបស់ចិនដែលវិនិយោគនៅកម្ពុជា បន្តជួយជាសម្ភារៈ និងជួយជាថវិកាលើគម្រោងអភិវឌ្ឍរយៈពេល៥ឆ្នាំ ដោយគិតពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧។អនុស្សារណៈយោគគ្នានេះ បានធ្វើឡើង ក្រោមវត្តមាន លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា តំណាង លោក ឧកញ៉ា សៀ រិទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់ និង លោក Kelvin cheng (ខាល វីងឆេង)ប្រធានទំនាក់ទំនងសាធារណៈនៃ NINESWING។លោក ទេព រិទ្ធីវិទ្ធ មានប្រសាសន៍ អនុស្សារណៈយោគយល់គ្នា ក្នុងភាពជាដៃគូនេះ ក្រុមហ៊ុនNINESWING និងជួយដល់សហព័ន្ធកីឡាវាយកូនបាល់រយៈពេល៥ឆ្នាំបន្តទៀត ដោយផ្តោត លើការផ្តល់ជូនសំលៀកបំពាក់ និងសម្ភារៈផ្សេងៗដល់សហព័ន្ធនៅក្នុងព្រឹត្តិការណ៍រៀបចំប្រកួតនៅក្នុងស្រុកនិងចេញទៅប្រកួតនៅអន្តរជាតិ ។ ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន ក៏និងជួយជាថវិកាខ្លះៗជួយលើគម្រោងអភិវឌ្ឍរបស់សហព័ន្ធកីឡាវាយកូនបាល់ ។ ជាក់ស្តែងដូចជា មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាវាយកូនបាល់ដែលគ្រោងសាងនៅខេត្តកែប ក្នុងឆ្នាំ២០២៣ខាងមុខនេះ។ តាមរយៈការជួយថវិកាពីហ៊ុនNINESWINGលើគម្រោងមួយនេះ លោក សង្ឈឹមជឿជាក់ថា វិស័យកីឡាវាយកូនបាល់កម្ពុជាកាន់តែរីកចំរើន។លោក Kelvin cheng បានលើកឡើងថា…

  • គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ឈរកំពូលតារាងមេដាយនៃការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

    គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ឈរកំពូលតារាងមេដាយនៃការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

    ដោយគិតត្រឹមរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្លិបក្រសួងមហាផ្ទៃ ឈរនៅលើកំពូលតារាងមេដាយ ដោយឈ្នះមេដាយសរុប ៣៣គ្រឿង មាស ១៥ ប្រាក់១០ និងសំរឹទ្ធ ៧ គ្រឿង។ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយសរុប២២គ្រឿង មាស ៧ ប្រាក់ ៧ និងសំរឹទ្ធ៨ គ្រឿង ។ ខេត្តព្រៃវែងស្ថិតនៅលេខ៣ សរុបមេដាយ១៤គ្រឿង មាស៥ ប្រាក់៣ សំរឹទ្ធ៦ ។ ក្រសួងការពារជាតិឈរលេខ៤សរុបមេដាយ១១គ្រឿង មាស៥ ប្រាក់៣និងសំរិទ្ធ៣។ ខេត្តកណ្តាល ឈរនៅចំណាត់ថ្នាក់លេខ៥ មេដាយសរុប៩ មាស៣ ប្រាក់៣ និងសំរិទ្ធ៣។ ស្ទឹងត្រែង ឈរនៅចំណាត់លេខ៦ ដណ្តើមបានមេសរុប៨គ្រឿង ដាយមាស ៣ ប្រាក់២ និងសំរិទ្ធ៣។ រាធានីភ្នំពេញឈរនៅចំណាត់លេខ៧ មានមេដាយសរុប១០គ្រឿង មានមាស២ ប្រាក់២ និងសំរិទ្ធ៦។ ខេត្តបាត់ដំបងឈរនៅចំណាត់លេខ៨ មេដាយសរុប៧គ្រឿង មាស២ ប្រាក់២និងសំរិទ្ធ។…

  • អង់គ្លេស ហូឡង់ ទទួលបាន៣ពិន្ទុ ខណ:អាមេរិក និងវេល់ចែកគ្នាម្នាក់មួយពិន្ទុ នៅ World Cup 2022

    អង់គ្លេស ហូឡង់ ទទួលបាន៣ពិន្ទុ ខណ:អាមេរិក និងវេល់ចែកគ្នាម្នាក់មួយពិន្ទុ នៅ World Cup 2022

    World Cup៖ ក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស ហូឡង់ រកបាន ៣ពិន្ទុ ខណ:អាមេរិក និងវេល ចែកគ្នាម្នាក់មួយពិន្ទុ ពីការប្រកួត FIFA World Cup ឆ្នាំ២០២២។ក្រុមអង់គ្លេស បានយកឈ្នះ អ៊ឺរ៉ុង ៦ទល់២ រកបានដោយកីឡាករវ័យក្មេង Jude Bellingham មួយគ្រាប់, Bukayo Saka ២គ្រាប់ , Rahem Steling Eric Dier និង Jack Grealish ម្នាក់មួយគ្រាប់ ខណ:អ៊ឺរ៉ុប រកបាន២គ្រាប់ នៅពូល B ។ ចំណែកឯនៅពូល A ហូឡង់ យកឈ្នះ សេនេហ្គាល់ ២ទល់០ រកបានដោយកីឡាករ Gody Mates Gakpo និង Davy Klaassen ម្នាក់មួយគ្រាប់ ស្របពេលដែល អាមេរិកស្មើជាមួយ វេល…

  • ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបើកនៅល្ងាចនេះ

    ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបើកនៅល្ងាចនេះ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ព្រឹត្តិការណ៍បើកជាផ្លូវការនូវការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១នៅថ្ងៃនេះ មានមហាជនចូលរួមសរុបជាង ៤ម៉ឺននាក់។ ព្រឹត្តិការណ៍នេះ ក៏នឹងមានការបង្ហាញជូននូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ សម្តែងដោយកម្លាំងបញ្ជាការដ្ឋានអង្គរក្សជាង ១ពាន់នាក់, ការរាំចង្វាក់រាំវង់ ឡាំលាវ ដែលជាការរំាចង្វាក់ប្រជាប្រិយខ្មែរ ដោយនារីខ្មែរប្រមាណ ៥០០នាក់, សម្ដែងក្បាច់គុនល្បុក្តតោ, បាញ់កាំជ្រួចទំនើបចម្រុះពណ៌ រួមទាំងទស្សនីយភាពផ្សេងៗទៀត ដែលមានអ្នកចូលរួមសម្ដែងសរុបប្រមាណ ២,០០០នាក់។ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងអត្តពលិក ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងមានលំនាំដូចនឹងការប្រកួតកីឡាស៊ីហ្គេមតែម្តង ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ ប៉ុន្តែឆ្នាំ២០២០ ព្រឹត្តិការណ៍នេះបានខកខានរៀបចំដោយសារតែការរាត ត្បាតជំងឺកូវីដ១៩៕

  • ក្រុមរថយន្តប្រណាំងកម្ពុជា បានត្រួតពិនិត្យប្រព័ន្ធសុវត្តិភាព មុនការប្រណាំង Asia Cross Country Rally នៅរសៀលនេះ

    ក្រុមរថយន្តប្រណាំងកម្ពុជា បានត្រួតពិនិត្យប្រព័ន្ធសុវត្តិភាព មុនការប្រណាំង Asia Cross Country Rally នៅរសៀលនេះ

    ថៃ-ព្រឹត្តការណ៍ប្រណាំងរថយន្ត Asia Cross County Rally 2022 នឹងចាប់ផ្តើមប្រណាំង នៅរសៀលនេះ ដោយមានអត្តពលិកមកពី៩ប្រទេសចូលរួម។ លោក វង្ស គីមហួត បានបញ្ជាក់ថា ក្រុមរថយន្តប្រណាំងការ៉ា កម្ពុជា និងក្រុមសាយ៉ាម ប្រូតូថាយកម្ពុជា បានធ្វើការត្រួតពិនិត្យពីគណកម្មការបច្ចេកទេស Rally អន្តរជាតិរួចរាល់ហើយ មានមួក ស្រោមដៃ ស្បែកជើង បំពង់ពន្លត់អគ្គីភ័យ កង់សាគួរ ជាដើម នឹងបំពេញបន្ថែមប្រព័ន្ធសុវត្តិភាពតាមការនែនាំ ចំនុចខ្វះខាតមួយចំនួនទៀត ដើម្បីអោយស្របតាមលក្ខន្តិក:វិវត្តថ្មីៗរបស់អន្តរជាតិ ដើម្បីអោយការប្រណាំងនេះ ទទួលបាននូវសុវត្តិភាព និងជោគជ័យ។ លោក បន្តថា ក្រុមការងារជួសជុលបានបំពាក់នូវប្រព័ន្ធសុវត្តិភាពផ្សេងៗ តាមការនែនាំ មានដូចជា អេប៉ុងការពារ ភ្លើងបំភ្លឺ ស៊ីផ្លេរ ភ្លើងហ្វា ផ្លិតទឹក។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តកម្រិតអន្តរជាតិ Asia Cross Country Rally 2022 នឹងចាប់ផ្តើមប្រណាំង នៅប្រទេសថៃ មកបញ្ចប់នៅកម្ពុជា លើចំងាយផ្លូវសរុប១៧០០គីឡូម៉ែត្រ ចែកចេញជា៦ដំណាក់កាល មានកីឡាករមកពី៩ប្រទេស…