Category: កីឡា

  • ជម្រើសជាតិទូកកម្ពុជា ទទួលបានលទ្ធផលល្អច្រើនក ពីជើងឯកអាស៊ី នៅប្រទេសថៃ

    ជម្រើសជាតិទូកកម្ពុជា ទទួលបានលទ្ធផលល្អច្រើនក ពីជើងឯកអាស៊ី នៅប្រទេសថៃ

    ថៃ៖ ក្រុមជម្រើសជាតិកីឡាទូកប្រពៃណីខ្នាតអន្តរជាតិរបស់កម្ពុជា សម្រាប់ការចូលរួមប្រជែងក្នុងការប្រកួតកីឡាទូកជើងឯកអាស៊ីលើកទី១៤ នៅប្រទេសថៃ ទទួលបានលទ្ធផលល្អច្រើនខុសពីការចូលរួមក្នុងការប្រកួតមុនៗកាលពីឆ្នាំកន្លងៗទៅ។នេះបើយើងតាមការបញ្ជាក់ ពីលោក គង់ សុភាព គ្រូបង្វឹកជម្រើសជាតិកីឡាទូកពីប្រទេសថៃកាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២២។ លោក ថា ការប្រកួតកីឡាទូកជើងអាស៊ីលើកទី១៤ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសចូលរួមប្រកួតសរុបចំនួន១២ប្រទេស ដំណើរការប្រកួតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២២។ គ្រូបង្វឹករូបនេះ បញ្ជាក់ថាទៀតថា សម្រាប់ កម្ពុជា បានបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣៥ នាក់ ចូលរួមក្នុងបំណង ដក់ស្រងបច្ចេកទេស ដើម្បីប្រមូលពិសោធន៍ដែលទទួលបានពីការប្រកួត ត្រៀមរៀបចំខ្លួនឲ្យបានល្អ សម្រាប់ដំណើរឆ្ពោះទៅស៊ី ហ្គេមឆ្នាំ២០២៣ ដែលធ្វើឡើងនៅកម្ពុជា។ គ្រូបង្វឹកខាងលើ បានគូបញ្ជាក់ថា ក្នុងកាត់ការប្រកួតប្រជែងរយៈពេល២ថ្ងៃនេះ បើទោះបីក្រុមទូកកម្ពុជាពុំមានលទ្ធភាពដណ្តើមបានមេដាយនូវឡើយ។ តែកត់សម្គាល់ឃើញថា ក្រុមអត្តពលិកទូកកម្ពុជាមានការរីកចំរើនសមត្ថភាពខ្លាំង ដោយក្រុមកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រទាំងអស់និងមានលទ្ធភាពប្រជែងឈ្នះលើប្រទេសជាច្រើន។ហើយនេះក៏ជាសញ្ញាវិជ្ជាមានមួយបង្ហាញថា អត្តពលិកទូកកម្ពុជាមានសក្តានុពលឈានទៅដណ្តើមមេដាយបានពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ត្បិតជម្រើសជាតិដែលទៅចូលរួមប្រកួតក្នុងជើងឯកអាស៊ីលើកទី១៤នៅថៃ គឺជាជម្រើសជាតិ ដែលពុំធ្លាប់ចូលរួមកម្រិតអន្តរជាតិ។ សូមបញ្ជាក់ថា ព្រឹត្តិការជើងឯកអាស៊ីលើកទី១៤…

  • World Cup 2022 យប់នេះ មាន៣ប្រកួត ខណ:ជើងឯករងEuro 2020 ថ្មីៗ អង់គ្លេស ប៉ះអ៉ីរ៉ង់

    World Cup 2022 យប់នេះ មាន៣ប្រកួត ខណ:ជើងឯករងEuro 2020 ថ្មីៗ អង់គ្លេស ប៉ះអ៉ីរ៉ង់

    ដូហា៖ FIFA World Cup 2022 យប់នេះមាន៣ប្រកួត ជើងឯករងអង់គ្លេស ប៉ះអ៉ីរ៉ង់ ,ក្រុមសហរដ្ឋអាមេរិក ប៉ះ វ៉េល ក្នុងពូល B ។ សម្រាប់អង់គ្លេស នឹងប៉ះក្រុមចេញពីអាស៊ី អ៉ីរ៉ង់នាម៉ោង ០៨៖០០នាទីយប់នេះ ខណ:ក្រុមអាមេរិក ប៉ះ វេលា នៅម៉ោង០២:០០រំលងអាធ្រាត ថ្ងៃទី២២ ។ រីឯមួយប្រកួតទៀត នៅពូលA ក្រុមហូឡង់ ជួបសេណេហ្គាល់នាម៉ោង ១១យប់ ។ ចំពោះម្ចាស់ផ្ទះ មាតា បានចាញ់ក្រុមភ្ញៀវ អេក្វាដ័រ ០:២ នៅប្រកួតបើកឆាក World Cup 2022 នេះ៕ចាន់ វិចិត្រ

  • ម្ចាស់ផ្ទះកាតា ០-២ អេក្វាឌ័រ នៅថ្ងៃបើកឆាក World Cup 2022

    ម្ចាស់ផ្ទះកាតា ០-២ អេក្វាឌ័រ នៅថ្ងៃបើកឆាក World Cup 2022

    អេក្វាឌ័រ ទទួលបាន៣ពិន្ទុពីការប្រកួតបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះកាតា ២-០ ក្នុងពូល (A) នៃវគ្គសន្សំពិន្ទុនាក្នុងកីឡដ្ឋាន Al Bayt ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់។ ក្រុមអេក្វាឌ័រ ធ្វើបានយ៉ាងល្អដោយរកបានគ្រាប់បាល់នាំមុខមុន ក្រុមម្ចាស់ផ្ទះកាតា ដោយបាល់ពិន័យ ១១ម៉ែត្រពីកីឡាករ Enner Valencia នៅនាទី១៦ និងបន្តរកបានគ្រាប់ទី២ នៅនាទី៣១ ក្នុងតង់ទី១ រីឯតង់ទី២ បានត្រឹមវាយសម្រុកគ្នាទៅវិញទៅមកតែមិនមានគ្រាប់ស៊ុតនោះទេ។ គួរបញ្ជាក់ផងថា វគ្គសន្សំពិន្ទុក្នុងពូល A ក្រុមអេក្វាឌ័រ រកបាន ៣ពិន្ទុនាំមុខកំពូលតារាង ខណ:ក្រុមសេណេហ្គាល់ ត្រូវប៉ះក្រុមហូឡង់ សម្រាប់ប្រកួតទី១ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំពោះប្រកួតទី២ ក្នុងពូល A ក្រុមម្ចាស់ផ្ទះកាតា ប៉ះក្រុមសេណេហ្គាល់ ហើយក្រុមហូឡង់ ប៉ះអេក្វាឌ័រ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់ព្រឹត្តការណ៍ពិភពលោក ៤ឆ្នាំម្តង ដោយមាន៣២ក្រុមចូលរួម និងមាន ៦៤ប្រកួត៕…

  • ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា បានមកដល់ខេត្តបូរីរ៉ាម ប្រទេសថៃ ត្រៀមចូលរួមប្រណាំងព្រឹត្តការណ៍ Asia Cross Country Rally 2022

    ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា បានមកដល់ខេត្តបូរីរ៉ាម ប្រទេសថៃ ត្រៀមចូលរួមប្រណាំងព្រឹត្តការណ៍ Asia Cross Country Rally 2022

    ភ្នំពេញ៖ ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា បានមកដល់ខេត្តបូរីរ៉ាម ប្រទេសថៃ ត្រៀមចូលរួមការប្រកួត Asia Cross Country Rally 2022 ដែលគ្រោងចាប់ផ្តើមនាថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២ ក្រោយធ្វើដំណើរជាង៥០០គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញ។

  • ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី៖ ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពទើបយើងមានឱកាសជួបជុំលេងកីឡាបានដូចថ្ងៃនេះ

    ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី៖ ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពទើបយើងមានឱកាសជួបជុំលេងកីឡាបានដូចថ្ងៃនេះ

    ខេត្តកណ្ដាល៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានថ្លែងថាដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពទើបយើងមានឱកាសជួបជុំលេងកីឡាបានដូចថ្ងៃនេះ ។ ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងបែបនេះ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់(FUTSAL)ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ដើម្បីអបអរសាទរសាទរទិវាជ័យជម្នៈ៧មករា ១៩៧៩ – ២០២៣ ប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី២០វិច្ឆិកា២០២២។

  • លោក ប៉ែន វុទ្ធី៖ ជំរុញអោយសិក្ខាកាម ប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្ងៃថ្នូរ បង្ហាញពីសាមគ្គីភាព តម្លាភាព សុក្រិតនិងយុត្តិធម៌ ដើម្បីក្លាយជាធនធានត្រៀមស៊ីហ្គេម ២០២៣

    លោក ប៉ែន វុទ្ធី៖ ជំរុញអោយសិក្ខាកាម ប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្ងៃថ្នូរ បង្ហាញពីសាមគ្គីភាព តម្លាភាព សុក្រិតនិងយុត្តិធម៌ ដើម្បីក្លាយជាធនធានត្រៀមស៊ីហ្គេម ២០២៣

    ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេសកីឡាវូស៊ូ ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាវូស៊ូ ដើម្បីពន្លឿនធនធានមនុស្សលើផ្នែកបច្ចេកទេស មន្រ្តីសហព័ន្ធ ពីកម្រិតជាតិ និងឈានដល់កម្រិតអន្តរជាតិ ត្រៀមចូលរួមព្រឹត្តការណ៍កីឡាជាតិ លើកទី៣ និងដំណើរឆ្ពោះទៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋាជាតិអូឡាំពិកកម្ពុជា។លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡា បានបញ្ជាក់ថា វគ្គសិក្សារយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១០-១៨ ខែវិច្ឆិកា ដោយអនុវត្តតាមកិច្ចព្រមព្រៀងស្ដីពីការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ។ លោក អគ្គលេខាធិការ បន្តថា សិក្ខាកាមចំនួន៣៦នាក់ បានសិក្សាផ្ដោតសំខាន់លើបច្ចេកទេសវិញ្ញាសាថាវលូ (សម្ដែង) និងវិញ្ញាសាសាន់ដា (ប្រយុទ្ធ) ឲ្យកើនឡើងទាំងបរិមាណ និងគុណភាពពីកម្រិតមូលដ្ឋានមកជាកម្រិតជាតិ និងឈានទៅកម្រិតអន្តរជាតិថែមទៀត ក្នុងការបង្កើនសមត្ថភាព ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិ ពិសេសស៊ីហ្គេមជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយ។លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ…

  • សមាគមកីឡាទូកចំនួន៧ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

    សមាគមកីឡាទូកចំនួន៧ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

    ភ្នំពេញ៖យោងតាមសេចជូនដំណឹងដែលបានប្រកាសនូវលើផេកហ្វេសបុកផ្លូវការរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រកាសថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលជាព្រឹត្តិការណ៍ធំ រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំការប្រកួតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់៣០ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅដងព្រែក ខេត្ត កំពត ក្រុង កំពត។ការប្រកួតកីឡាជាតិលើកទី៣នេះ មានសមាគមទូកប្រពៃណីខ្នាតអន្តរជាតិរាជធានីខេត្តចូលរួមចំនួន៧ មានដូចជា៖ សមាគមទូកក្រសួងមហាផ្ទៃ សមាគមទូកក្រសួងការពារជាតិ សមាគមទូកខេត្ត កំពង់ ឆ្នាំ សមាគមទូកខេត្ត កំពង់ធំ សមាគមទូកខេត្តឧត្តរមានជ័យ សមាគមទូកខេត្តបាត់ដំបង និងសមាគមទូកខេត្តកណ្តាល។ការប្រកួតនេះ ត្រូវបានរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាជាតិ ក្នុងគោលបំណងផ្តល់បទពិសោធន៍នៃការរៀបចំព្រឹត្តិការណ៍ប្រកួតដល់មន្រ្តីគណៈកម្មាការបច្ចេកទេស និង ជំរុញផ្នែកបច្ចេកទេសសម្រាប់ក្រុមជម្រើសជាតិ ក្នុងការត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះប្រកបដោយគុណភាពសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំនៅទឹកដីព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៣នេះ មានសមាគមរាជធានីខេត្តចូលរួម សរុបចំនួន៧ ក្នុងនោះ មានប្រតិភូ គ្រូបង្វឹកចូលរួម១១៩នាក់ ដោយធ្វើការប្រកួតលើ១វិញ្ញា៥០០នាក់បុរស ចំណុះ១២នាក់។ ប្រកួតតាមរូបមន្តជម្រុះយកក្រុមខ្លាំងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត និងផ្តាច់ព្រ័ត្រ៕ អត្ថបទ៖ ជាវ ចន្ធូ

  • សហព័ន្ធទ្រីយ៉ាត្លុងយកកីឡាជាតិលើកទី៣ ពង្រឹងគុណភាពរៀបចំនិងគុណភាពជម្រើសជាតិ ឆ្ពោះទៅ ស៊ីហ្គេម ២០២៣

    សហព័ន្ធទ្រីយ៉ាត្លុងយកកីឡាជាតិលើកទី៣ ពង្រឹងគុណភាពរៀបចំនិងគុណភាពជម្រើសជាតិ ឆ្ពោះទៅ ស៊ីហ្គេម ២០២៣

    លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រៀបចំ នៅខេត្តកែប សហព័ន្ធបានយកព្រឹត្តិការណ៍នេះ ជាការពង្រឹងគុណភាពមន្រ្តីបច្ចេកទេស និងគណៈកម្មកា ពិសេស គឺគុណភាពគុណភាព គុណភាពបច្ចេកទេសរបស់អត្តពលិកជម្រើសជាតិ ត្រៀមឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ អគ្គលេខាធិការ បាន សង្កត់ធ្ងន់ថា ការត្រៀមកីឡាជាតិ លើកទី៣នេះ គឺផ្តោតសំខាន់លើការរៀបចំរបស់មន្ត្រីបច្ចេកទេស និងផ្តល់ឲ្យកីឡាករ កីឡាការិនីទូទាំងប្រទេស ជាពិសេសគឺក្រុមជម្រើសជាតិបានបង្កើនគុណភាពឲ្យកាន់តែមោះមុត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាទាំងអស់ គឺនឹងចូលរួមប្រកួត តាមរយៈខេត្ត ឬក្រសួង ដែលជាស្ថាប័នដើមរៀងៗខ្លួន។ ការរៀបចំកីឡាជាតិ លើកទី៣នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC និងសាលាខេត្តកែប ដែលជាម្ចាស់ផ្ទះកីឡាជាតិលើកទី៣ និងជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ទៀតថា កីឡាករ កីឡាការិនីសរុប…

  • លោក វង្ស គីមហួត៖ បង្ហាញជំនឿចិត្តថា នឹងទទួលបានលទ្ធផលល្អពីការប្រណាំងរថយន្តកម្រិតអន្តរជាតិ Asia Cross Country Rally 2022

    លោក វង្ស គីមហួត៖ បង្ហាញជំនឿចិត្តថា នឹងទទួលបានលទ្ធផលល្អពីការប្រណាំងរថយន្តកម្រិតអន្តរជាតិ Asia Cross Country Rally 2022

    ភ្នំពេញ៖ លោក វង្ស គីមហួត អ្នកប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្ពុជា បញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តកម្រិតអន្តរជាតិ Asia Cross Country Rally 2022 ដែលចាប់ផ្តើមជាផ្លូវការនាថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ បានត្រៀមខ្លួនរួចរាល់ជាមួយនឹងជំនឿចិត្តខ្ពស់ថា នឹងទទួលបានលទ្ធផលល្អប្រសើរ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងបទសម្ភាសន៍ជាក្រុមព័ត៌មានកីឡាទូរទស្សន៍អប្សរា កាលពីម្សិលមិញ នៅយានដ្ឋាន VKH។ លោក វង់ គីមហួត អះអាងថា ក្រុមរបស់លោកបានត្រៀមខ្លួនយ៉ាងល្អ ទាំងរថយន្តប្រណាំង ក្រុមការងារជួសជុល គ្រឿងម៉ាស៊ីន ជាពិសេសអ្នកបើកបរ កីឡាករ សោម សុកុសល និងលោកជាជំនួយការអ្នកបើបរ បានធ្វើការត្រួតពិនិត្យលើប្រព័ន្ធសុវត្តិភាពរថយន្ត បច្ចេកទេសគ្រឿងម៉ាស៊ីនយ៉ាងចិត្តទុកដាក់ ដោយសារការប្រណាំងមានចម្ងាយឆ្ងាយរហូតដល់១៧០០គីឡូម៉ែត្រ។ ក្នុងនាមជាជំនួយការអ្នកបើកបរ លោក វង់ គីមហួត ប្តេជ្ញានាំផ្លូវអោយបានល្អ ឈានទៅរកជ័យជំនះជូនក្រុម និងកម្ពុជា បើទោះបីជាខកខាន២ឆ្នាំ ដោយសារវិបត្តិកូវីត-១៩។ ដោយឡែក លោក សោម សុកុសល ជាអ្នកបើកបរ ក៏បានតាំងចិត្តយ៉ាមុតមាំថា នឹងសហការជាមួយដៃគូស្វែងរកជ័យជំនះ សម្រាប់កម្ពុជាពីព្រឹត្តការណ៍កម្រិតអន្តរជាតិ ដែលសម្បូរដោយកីឡាករខ្លាំងៗ…

  • ឯកឧត្តម សុខ សូកាន៖ ការប្រកួតកីឡាប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ នឹងរៀបចំអោយកាន់តែអស្ចារ្យ និងពិសេសជាងឆ្នាំមុន

    ឯកឧត្តម សុខ សូកាន៖ ការប្រកួតកីឡាប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ នឹងរៀបចំអោយកាន់តែអស្ចារ្យ និងពិសេសជាងឆ្នាំមុន

    ភ្នំពេញ៖ ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២នេះ សហព័ន្ធនឹងរៀបចំអោយកាន់តែពិសេសជាបណ្តាឆ្នាំកន្លងៗទៅ។ នេះតាមការបញ្ជាក់របស់ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីពេលថ្មីៗនេះ។ឯកឧត្តម សុខ សូកាន បញ្ជាក់ថា ពានរង្វាន់គរុគុណ នេះធ្វើឡើងដើម្បីរំលឹកដល់វីរភាពថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានលះបង់កំលាំងកាយចិត្ត ពេលវេលា ថវិកា បង្កើតសហព័ន្ធតាំងពីឆ្នាំ១៩៩២មកម៉្លេះ គិតមកដល់បច្ចុប្បន្ន៣០ឆ្នាំ។ ដូច្នេះការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ ឆ្នាំ២០២២នេះ សហប័ន្ធនឹងខិតខំធ្វថើយ៉ាងណាអោយមានភាពអធិបអធមបន្ថែមទៀតអោយសាកសម ទៅនឹងខួបអនុស្សាវរីយ៍លើកទី៣០នេះ។ ឯកឧត្តមប្រធាន សហព័ន្ធ បន្តថា ពានគរុគុណនេះ គឺរៀបចំឡើងដោយបូកបញ្ចូលគ្នារវាងពាន សម្តេចវិបុលបញ្ញា សុខ អាន ដែលលោកបានកសាងជាមួយសហព័ន្ធតាំងពីឆ្នាំ១៩៩២មក ជាមួយនឹងពានសម្តេចក្រឡាហោម ស ខេង ដែលលោកបានធ្វើជាម្លប់ ក្នុងនាមជាប្រធានកិត្តិយស គ្រាដែលសម្តេចវិបុលបញ្ញាជាប្រធាន។ឯកឧត្តម សុខ សូកាន បានសង្កត់ធ្ងន់ថា ក្រោមការយកចិត្តទុកដាក់ពីសម្តេចទាំងទ្វេរ គឺសម្តេចក្រឡាហោម ស ខេង ប្រធានកិត្តយស និងសម្តេចវិបុលបញ្ញា សុខ អាន ប្រធាសហព័ន្ធ…