-
លោកស្រី ស៊ុ សុខា ទទួលបានការគាំទ្រដឹកនាំសហព័ន្ធកីឡាបាល់ឳបកម្ពុជា អាណត្តិថ្មី ឆ្នាំ២០២២-២០២៦

ភ្នំពេញ៖លោកស្រី ស៊ុ សុខា ក្លាយជាប្រធានសហព័ន្ធកីឡាបាល់ឳបកម្ពុជាអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ បន្ទាប់ពីសមាជិកប្រវត្តិបតិ និងក្លិបទំាង ២៨ រូបបានបោះឆ្នោតឲ្យកាលពីចុងសប្តាហ៍នេះ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិ។ក្នុងឳកាសមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករងតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាទទួលបន្ទុករួម និងលោក កាំង សុធា តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។សម្រាប់អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ មានសមាជិកប្រតិបត្តិ១១រូបរួមមាន៖លោកស្រី ស៊ុ សុខា ជាប្រធានថ្មី លោក ខេង សុភាព លោក លន់ សាមឌី លោក ម៉ូណាំង ហ្វីលីព អនុប្រធាន លោក ពេជ្រ រតនា អគ្គលេខាធិការ លោក ចន…
-
ក្រុមរាជសីហ៍ឈ្នះថៃយកបានតំណែងជើងឯកថាសហោះមហាអនុតំបន់ទន្លេមេគង្គ ២០២២

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល០២ថ្ងៃ ក្រុមរាជសីហ៍របស់កម្ពុជា ក្រសោបបានតំណែងជើងឯកព្រឹត្តិការណ៍កីឡាថាសហោះមហាអនុតំបន់ទន្លេមេគង្គ ប្រចាំឆ្នាំ២០២២ ឬ Mekong Cup ក្រោយឈ្នះក្រុមជម្រើសជាតិថៃអាយុក្រោម២៤ឆ្នាំ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។ ដោយឡែកចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម Siamian មកពីប្រទេសសិង្ហបុរី ដែលបានយកឈ្នះក្រុមវៀតណាម Saigon Chaos ដោយលទ្ធផល ៧ទល់នឹង៤។ គួរដឹងដែរថា ព្រឹត្តិការណ៍កីឡាថាសហោះពានរង្វាន់មហាអនុតំបន់ទន្លេមេគង្គ ឆ្នាំ២០២២ និងជាលើកទី០៩ នេះប្រព្រឹត្តទៅពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ ខែវិច្ឆិកា នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េដោយមានការចូលរួមពីក្រុមចំនួន៨មកពី៤ប្រទេស គឺម្ចាស់កម្ពុជា (៣ក្រុម), វៀតណាម (២ក្រុម), ថៃ (២ក្រុម) និងសិង្ហបុរី (១ក្រុម) ។ ព្រឹត្តិការណ៍ក្នុងឆ្នាំ២០២២នេះរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ ក្នុងពិធីបិទការប្រកួត ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងសរសើរការខិតខំប្រឹងប្រែងរបស់ក្រុមទាំងអស់ដែលបានចូលរួមព្រឹត្តិការណ៍កីឡាថាសហោះមហាអនុតំបន់ទន្លេមេគង្គនេះ។ ឯកឧត្តម សំហេង បុរស សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិនេះនឹងជំរុញទឹកចិត្តដល់កីឡាករកីឡាការិនីដែលជាយុវជន។គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាថាសហោះពានរង្វាន់មហាអនុតំបន់ទន្លេមេគង្គឬ Mekong…
-
លន បញ្ញា៖ ចំណាយពេល៥ឆ្នាំតស៊ូហ្វឹកហាត់ទើបក្លាយជាកីឡាករគុនខ្មែរល្បីឈ្មោះបោះសំឡេងក្នុងអាជីពប្រដាល់គុនខ្មែរ

ភ្នំពេញ៖ លន បញ្ញា អ្នកប្រដាល់គុនខ្មែរ កំពុងមានឈ្មោះបោះសំឡេង ល្បីរន្ទឺយ៉ាងខ្លាំងក្នុងអាជីពជាអ្នកប្រដាល់គុនខ្មែរ ដែលក្នុងមួយខែៗ កីឡាករមកពីខេត្តព្រៃវែងរូបនេះ ទទួលបានចំណូលពីការប្រកួតតាមសង្វៀនទូរទស្សន៍ក្នុងស្រុកប្រមាណជាជាង១ពាន់ដុល្លារអាមេរិក។កីឡាករ លន បញ្ញា បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ នៅអាយុ១៧ឆ្នាំ ក្នុងសមាគមប្រដាល់ក្រសួងការពារជាតិ។ ការតស៊ូប្រឹងប្រែងក្នុងការហ្វឹកហាត់រយៈពេល៥ឆ្នាំមកនេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់បញ្ញា ក្នុងអាជីពជាអ្នកប្រដាល់គុនខ្មែរល្បីល្បាញយ៉ាងខ្លាំង ។ ដោយសារតែភាពល្បីតាមរយៈការប្រជែងដណ្តើមបានខ្សែក្រវ៉ាត់ជូនក្លិប និងឈ្នះមេដាយមាស ពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លន បញ្ញា ក៏ត្រូវបានសហព័ន្ធកីឡាឃីក ប៊ុកស៊ីង ដែលទើបតែបង្កើតឡើង ក្នុងឆ្នាំ២០១៩ ដែលបានបំបែកខ្លួនពីប្រដាល់គុនខ្មែរ ជ្រើសរើស លន បញ្ញា ជាប់ជាកីឡាករជម្រើសជាតិហ្វឹកហាត់ចូលរួមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២២ ដណ្តើមបានមេដាយប្រាក់ជូនជាតិ។ទិសដៅបន្តរបស់ លន បញ្ញា បន្ទាប់ជាប់ជម្រើសជាតិឃីក ប៊ុកស៊ីង ជាថ្មី ហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ លន បញ្ញា ម្ចាស់មេដាយប្រាក់ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ប្តេជ្ញាចិត្ត ដណ្តើមយកមេដាយមាសឲ្យបានជូនកម្ពុជាក្នុងនាមជាកីឡាករម្ចាស់ផ្ទះ។លន បញ្ញា…
-
ឯកឧត្តម ស សុខា៖ ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ មិនមែនផ្តោតលើតែអត្តពលិកជ្រើសរើសជាតិប៉ុណ្ណោះទេ គឺផ្តោតលើសហព័ន្ធកីឡាជាតិដែរ

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណងសំខាន់ជាច្រើន ដើម្បីត្រៀមព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣។ការថ្លែងបែបនេះធ្វើឡើង ក្នុងសន្និសិទ្ធសារព័ត៌មានព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ឯកឧត្តម សុ សុខា គោលបំណងធំនៃព្រឹត្តការណ៍កីឡា លើកទី៣ គឺធ្វើឡើងក្នុងគោលបំណងសាកល្បងអោយសហព័ន្ធនីមួយៗម្ចាស់ការនៃការរៀបចំ ជាពិសេសគណកម្មការរៀបចំការប្រកួតអោយមានភាពបន្សាំ និងសិក្សាពីចំនុចខ្វះខាត ដើម្បីកែលម្អតៀមស៊ីហ្គេម ឆ្នាំ២០២៣។ ចំនុចមួយទៀតដោយសារកីឡាករ កីឡាការិនីសម្រើសរើសជាតិមួយចំនួនធំ បានបញ្ជូន និងត្រៀមចេញទៅហ្វឹកហាត់នៅក្រៅប្រទេសខាងមុខនេះ ដូច្នេះផ្តល់ឪកាសអោយកីឡាករ កីឡាការិនីជាយុវជន និងថ្នាល តំណាងសហព័ន្ធទាំង៣៨ និង៣ក្រសួងស្ថាប័ន បានដុសខាត់សមត្ថភាព និងបង្កើនសិទ្ធផល ជាពិសេសបន្សាំខ្លួនអោយបានល្អ។ ឯកឧត្តម បន្តថា គុណភាពប្រកួតប្រជែងកីឡជាតិ លើកទី៣ ឆ្នាំ២០២២ខាងមុខនេះ យើងមិនរំពឹងទទួលបានសិទ្ធផលខ្ពស់ ដូចអ្វីដែលចង់បាននោះទេ ដោយសារអត្តពលិកជម្រើសរើសជាតិមួយចំនួនធំ ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសភាគច្រើន។ ដូច្នេះក្រៅពីពង្រឹងសមត្ថភាពអត្តពលិក គោលបំណងធំមួយទៀតគឺ ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស អោយទទួលបានបទពិសោធន៍…
-
ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ឈរលេខ១ក្នុងពូល ក្រោយឈ្នះ២ប្រកួតជាប់គ្នាៗ

ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះនេប៉ាល់ ក្នុងប្រកួតទី២ ពីប្រកួត ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា និងបន្តឈរលេខ១ ក្នុងពូល ។ លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា បានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះនេប៉ាល់ ក្នុងលទ្ធផល ៥៦ទល់២២។ លោកគ្រូបង្វឹករូបនេះ បន្តថា បន្ទាប់ពីឆ្លងកាត់២ប្រកួត ក្រុមកីឡាការិនីកម្ពុជា ធ្វើបានល្អឈរលេខ១ក្នុងពូល នៅដំណាក់កាលទី១ ប៉ុន្តែក្រុមទាំង៣ បន្តប្រកួតគ្នា២ប្រកួតទៀត ស្វែងរកក្រុមឈរលេខ១ និងលេខ២ ត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន។ គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា។ ដោយឡែកក្រុមនារីមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។ លោក…
-
ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ធ្វើបានល្អដោយបានយកឈ្នះ ក្រុមកីឡាការិនីម្ចាស់ផ្ទះឥណ្ឌា ពីការប្រកួតកម្រិតអន្តរជាតិ

ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះឥណ្ឌា ពីប្រកួត ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា។ លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានឲ្យដឹងថាការ ប៉ះក្រុមកីឡាការិនីម្ចាស់ផ្ទះ ឥណ្ឌា ក្រុមកីឡាការិនី ធ្វើបានល្អ ដោយយកឈ្នះក្នុងលទ្ធផល ១៤ទល់៥៨ នឹងបន្តជួប ក្រុមកីឡាការិនីនេប៉ាល់ វេលាម៉ោង១៥:០០ រសៀលនេះ ។ លោក បន្តថា ការចូលរួមប្រកួតកម្រិតអន្តរជាតិនេះសហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា។ លោកគ្រូបង្វឹករូបនេះ បានបន្ថែមថា ការប្រកួតនេះ ក្រុមបុរសមាន៨ប្រទេស ប៉ុន្តែកម្ពុជាបញ្ជូនតែក្រុមនារីប៉ុណ្ណោះ និងមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។ លោក ម៉ៅ សុខជា…
-
ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិអបអរសាទរពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកនៅខេត្ត កំពត មានប្រជាពលរដ្ឋចូលទស្សនាយ៉ាងច្រើនកុះករ

ខេត្តកំពត៖ ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ក្រោមគំនិត្យផ្តួផ្តើម របស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត កំពត ដើម្បីអបអរសាទរពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក បានដំណើរការប្រកួតជាផ្លូវការហើយ កាលពីរសៀលថ្ងៃ ទី៦ ខែ វិច្ឆិកា ឆ្នាំ២០២២ ដោយទាក់ទាញប្រជាពលរដ្ឋនៅមូលដ្ឋាន ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនារាប់ពាន់នាក់។ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរង ខេត្ត កំពត បានបញ្ជាក់ឲ្យដឹងថា ក្រោមគំនិត្យផ្តួចផ្តើមពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពត បានចង្អុលបង្ហាញឲ្យក្រុមការងារខេត្ត កំពត ទាំងអស់ រៀបចំពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ប្រារព្ធធ្វើទៅតាមប្រពៃណីជាតិ។ ជាក់ស្តែងការរៀបចំ គឺមានរយៈពេល៣ថ្ងៃ ដោយការប្រកួតទូកមានរយៈពេល២ថ្ងៃ ពីថ្ងៃទី៦-៧ ប្រណាំងទូក និងថ្ងៃ៨ ប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ឯកឧត្តម អភិបាលរង មានប្រសាសន៍ទៀតថា សម្រាប់ទូកដែលចូលរួមប្រកួត គឺជាប្រភេទទូកប្រពៃណីរបស់ខ្មែរយើងមាន២៦ទូកស្មើរ១៣គូ ប្រកួតដោយ១គូអុំចំនួន២ជើងជ្រើសរើសទូកមានថេរៈវេលាលឿន…
-
បាល់បោះជិះរទេះជនពិការកម្ពុជា៖ រំពឹងខ្ពស់ថា នឹងទទួលបានលទ្ធផលល្អ ពីការប្រកួតលក្ខណៈអន្តរជាតិ នៅប្រទេសឥណ្ឌា

ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានចេញដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិ 3rd Edition of ICRC International Wheelchair Basketball Tournament នៅប្រទេសឥណ្ឌា រយៈពេល៨ថ្ងៃ ពីថ្ងៃទី៥ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស មុនអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។ លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការ បានថ្លែងអោយដឹងថា ការចូលរួមប្រកួតខាងលើ សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការ បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដេស កម្ពុជា លីប៊ីយ៉ា អាហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា ។ លោក ម៉ៅ សុខជា បន្តថា ការប្រកួតនេះ ក្រុមបុរសមាន៨ប្រទេស តែសម្រាប់កម្ពុជាបញ្ជូនតែក្រុមនារី និងមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា រីឯប្រកួតដំបូងរបស់ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា…
-
ឯកឧត្តម វ៉ាត់ ចំរើន៖ នាយកបច្ចេកទេសសហព័ន្ធកីឡាជាតិ ត្រូវធ្វើការងារ៣ចំនុច អោយសម្រេច ដើម្បីត្រៀមស៊ីហ្គេម ២០២៣

ភ្នំពេញ៖ បន្ទាប់ពីទទួលបានអនុញ្ញាត ពីឯឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅថា Camsoc បាមដឹកនាំកិច្ចប្រជុំជាមួយនាយកបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ថ្លែងនៅក្នុងកិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នាយកបច្ចេកទេសសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc បានបញ្ចូលឈ្មោះជាមន្រ្តីរបស់ គណកម្មាធិការជាតិ Camsoc ធ្វើការលើផ្នែកបច្ចេកទេស ដឹកនាំលើការប្រកួតតាមប្រភេទកីឡានីមួយៗ ដើម្បីដឹកនាំអោយរលួន និងទទួលបានជោគជ័យ។ ឯកឧត្តម អគ្គលេខាធិការ បន្តថា នាយកបច្ចេកទេសនីមួយៗត្រូវធ្វើការជាមួយសហព័ន្ធអន្តរជាតិ ដែលមានបច្ចេកទេសស្តង់ដាអន្តរជាតិ បទបញ្ជាការប្រកួតអន្តរជាតិត្រូវតែបន្ស៊ីធ្វើការរួមគ្នា។ ជាមួយគ្នានេះ នាយកបច្ចេកទេសកីឡាជាតិទាំងអស់ ត្រូវធ្វើការងារ៣ អោយសម្រេចក្រោយពិធីបុណ្យអ៊ុទូក ទី១-ត្រូវតែងតាំងនាយកបច្ចេកទេសអន្តរជាតិម្នាក់ ដែលត្រូវចូលរួមដឹកនាំការប្រកួត និងវិច្ឆ័យការប្រកួតអោយបានច្បាស់លាស់។ ទី២-ត្រូវរៀបចំសៀវភៅបច្ចេកទេស (Technical Hand Book ) ដែលបញ្ជាក់ពីបទបញ្ជាការប្រកួត ក្នុងស៊ីហ្គេមអោយរួចរាល់…
-
កីឡាជាតិលើកទី៣ ជាដើមទុនដ៏សំខាន់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ការប្រកួតកីឡាជាតិលើកទី៣ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថាជាដើមទុនដ៏សំខាន់ ឆ្ពោះទៅជោគជ័យ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ទៀតថា ការរៀបចំកីឡាជាតិ លើកទី៣នេះ ដែលមានសមាសភាពពាក់ព័ន្ធដ៏សំខាន់ដូចជាសហព័ន្ធពាក់ព័ន្ធរួមមាន ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិចំនួន៣៨ និងប្រតិភូកីឡាទាំង២៥រាជធានី-ខេត្ត-ស្ថាប័នក្រសួង កំពុងត្រៀមរៀបចំ និងចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាជាតិដ៏ធំរៀងរាល់២ឆ្នាំម្តងនេះ។ គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡាជាត ដែលបានចាប់ផ្តើមលើកទី១ ឆ្នាំ២០១៦ និងកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ គឺដើម្បីដកពិសោធន៍នៃការរៀបចំរបស់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ និងបង្កើនគុណភាពបច្ចេកទេសកីឡាករ…