Category: កីឡា

  • កីឡាវាយកូនបាល់កម្ពុជាដាក់ទិសដៅមេដាយ២គ្រឿងសម្រាប់ស៊ីហ្គេម២០២៣

    កីឡាវាយកូនបាល់កម្ពុជាដាក់ទិសដៅមេដាយ២គ្រឿងសម្រាប់ស៊ីហ្គេម២០២៣

    ប្រមុខដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមានផែនការយុទ្ធសាស្ត្របន្ថែមទៀតក្នុងការពង្រឹងក្រុមជម្រើសជាតិរបស់ខ្លួនដើម្បីត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីសម្រេចគោលដៅធំមួយក្នុងការប្រកួតកម្រិត៤ ឡើងទៅកម្រិត៣ ប្រចាំតំបន់អាស៊ី/អូសេអានី ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup នៅប្រទេសបារ៉ែនកាលពីពេលថ្មីៗនេះ។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានថ្លែងថា ឆ្លងកាត់ការប្រកួត Davis Cup កម្រិតទី៤ ដែលក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជាទទួលបានជោគជ័យក្នុងការឡើងទៅកម្រិត៣ប្រចាំតំបន់អាស៊ី/អូសេអានី សហព័ន្ធដែលមានលោកឧកញ៉ា សៀ រិទ្ធី ជាប្រធានគ្រោងបញ្ជូនក្រុមកីឡាករជម្រើសជាតិទៅបង្កើនសមត្ថភាពនៅក្រៅប្រទេសបន្ថែមទៀត មុនកីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជាឈានមកដល់។ លោកប្រាប់ថា ប្រទេសដែលសហព័ន្ធគ្រោងបញ្ជូនក្រុមវាយកូនបាល់កម្ពុជាទៅប្រកួតនោះ មានដូចជា ប្រទេសថៃ វៀតណាម និងប្រទេសនៅតំបន់អឺរ៉ុបមួយចំនួនទៀត ក្នុងនោះមានសហរដ្ឋអាមេរិចផងដែរ។ ការបញ្ជូនអត្តពលិកទៅប្រកួតជាមួយបណ្តាប្រទេសខ្លាំងៗគឺជាយុទ្ធសាស្រ្តអភិវឌ្ឍសមត្ថភាពក្រុមវាយកូនបាល់កម្ពុជាត្រៀមដណ្តើមមេដាយយ៉ាងហោចណាស់ឲ្យបាន២គ្រឿងក្នុងនាមជាប្រទេសម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ លោកអគ្គលេខាធិការរូបនេះបញ្ជាក់ថា បច្ចុប្បន្នកីឡាករវាយកូនបាល់កម្ពុជា៣រូបកំពុងហ្វឹកហាត់ក្នុងប្រទេសគឺ ឡុង សំនៀង, ឃ្លាំង ពន្លក និង ប៊ុន កេន្នី ខណៈកីឡាករ កីឡាការិនី៤ទៅ៥រូបទៀត កំពុងហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេឲ្យកាន់តែល្អប្រសើរសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។ គួររម្លឹកថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានយកការប្រកួត DAVIS CUP ឆ្នាំ២០២២នេះ នៅប្រទេសបារ៉ែនគឺជាការវាស់ស្ទង់កម្រិតសត្ថភាពរបស់ក្រុមកីឡាវាយកូនបាល់កម្ពុជាមុនស៊ីហ្គេមឆ្នាំ២០២៣មកដល់។…

  • កីឡាម៉ូតូទឹកកម្ពុជារំពឹងឈ្នះមេដាយមាស២គ្រឿងពីស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពី កីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាសពិភពលោក

    កីឡាម៉ូតូទឹកកម្ពុជារំពឹងឈ្នះមេដាយមាស២គ្រឿងពីស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពី កីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាសពិភពលោក

    ប្រមុខដឹកនាំសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជារំពឹងទទួលបានមេដាយមាសយ៉ាងហោចណាស់២គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្នុងឱកាសអញ្ជើ្ញញទៅទទួលដំណើរមកដល់របស់កីឡាករ កៃ វ៉ាន់ស៊ីដែន ដែលដណ្តើមបានមេដាយមាស១គ្រឿងពីការប្រកួតម៉ូតូទឹកជើងឯកពិភពលោក Jet Ski World Series ឆ្នាំ២០២២ ជុំទី២ នៅសហរដ្ឋអាមេរិក ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបង្ហាញភាពវិជ្ជមានលើការប្រជែងមេដាយមាសជូនជាតិពីកីឡាស៊ីហ្គេម នៅកម្ពុជា ដែលអាចនឹងទទួលបានស្របតាមសន្ទស្សន៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា បើមើលពីសមត្ថភាព និងបច្ចេកទេស របស់កីឡាករម៉ូតូទឹកកម្ពុជា តាមរយៈការប្រកួតកម្រិតអន្តរជាតិជាបន្តបន្ទាប់ ឃើញថា កីឡាករ៣រូបដែលជាសិស្សប្អូនរបស់វីរកីឡាករ សាលី អ៊ូម៉ើត គឺមានការរីកចម្រើនខ្លាំង។ ជាក់ស្តែងកីឡាករ កៃ វ៉ាន់ស៊ីដែន មានលទ្ធភាពប្រជែងដណ្តើមបានមេដាយមាសពីការប្រកួតម៉ូតូទឹកកម្រិតពិភពលោក ដែលជាការប្រកួតកម្រិតខ្ពស់រៀបចំដោយ សហព័ន្ធកីឡាម៉ូតូទឹកអន្តរជាតិ។ ដូច្នេះ សម្រាប់ការប្រជែងមេដាយមាសជូនកម្ពុជានៅស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធរំពឹងដណ្តើមបានច្រើនគ្រឿង។ ឯកឧត្តមប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា ៖«សម្រាប់ធនធានកីឡាករម៉ូតូទឹកកម្ពុជាមានសក្កានុពលមែន ប៉ុន្តែប្រភេទកីឡានេះ គឺបញ្ជាម៉ាស៊ីន ប្រសិនបើខួចពេលកំពុងប្រកួត យើងនឹងចាញ់គេ។ ដើម្បីឲ្យកីឡាករម៉ូទឹកកម្ពុជាទទួលបានជោគជ័យសម្រាប់ការដណ្តើមមេដាយជូនជាតិស្របតាមផែនការដែលបានគ្រោងទុក សហព័ន្ធចាំបាច់ត្រូវពង្រឹងធនធានជាប្រចាំសម្រាប់សហព័ន្ធបន្ថែមទៀត។ ជាពិសេស ធនធានចៅក្រម អាជ្ញាកណ្តាល…

  • លោក ពៅ ស៊ីថា៖ រំពឹងថា អត្តពលិក កីឡាអត្តពលកម្ម នឹងអាចឈ្នះមេដាយពីស៊ីហ្គេម ២០២៣

    លោក ពៅ ស៊ីថា៖ រំពឹងថា អត្តពលិក កីឡាអត្តពលកម្ម នឹងអាចឈ្នះមេដាយពីស៊ីហ្គេម ២០២៣

    ភ្នំពេញ៖ លោក ពៅ ស៊ីថា គ្រូបង្វឹកកីឡាអត្តពលកម្ម វិញ្ញាសារត់មធ្យម បានអះអាងថា ឆ្លងកាត់ការហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន សិទ្ធផលកីឡាករ កីឡាការិនី មានការកើនឡើងទាំងកម្លាំង និងបច្ចេកទេសគួរអោយកត់សំគាល់ នេះគឺជាក្តីរំពឹងអាចនឹងឈ្នះមេដាយ ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ» ។លោក ពៅ ស៊ីថា បន្តថា ចំពោះកីឡាអត្តពលកម្ម លើវិញ្ញាសារត់មធ្យម គឺសហព័ន្ធកីឡាអត្តពលកម្ម បានបញ្ជូនកីឡាករ កីឡាការិនី៤រូប មានកីឡាការិនី កាន់ ស្រីរ័ត្ន រត់ ៨០០ម៉ែត្រ, ឈុន ប៊ុនថន រត់ ៨០០ម៉ែត្រ , ផាត សុភុត រត់ ១៥០០ម៉ែត្រ, កីឡាករ ផាន់ សុខហេង រត់ ៤០០ម៉ែត្រវិញ្ញាសារត់ផ្លោះរបង , និងរត់៨០០ ម៉ែត្រ។ លោកគ្រូបង្វឹករូបនេះ បានបន្ថែមថា កាលពីស៊ីហ្គេម នៅប្រទេសហ្វីលីពីន កីឡាករ ឈុន…

  • សម្ដេច ហ៊ុន សែន អបអរសាទរ វីរកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាសកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអារ៉ាប់រួម

    សម្ដេច ហ៊ុន សែន អបអរសាទរ វីរកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាសកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអារ៉ាប់រួម

    ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអបអសាទរដល់កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដែលដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។ សម្រាប់ការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៥២គីឡូក្រាម ធ្វើបានយ៉ាងល្អ ក្នុងនាមកីឡាការិនីឈរចាំនៅជុំទី២ ដោយកញ្ញាបានយកឈ្នះគូប្រកួត ដោយផ្ដួលឲ្យបោះបង់ការប្រកួតចំនួន ៣ប្រកួតជាប់គ្នា ពោលគឺ ចេសា បានផ្ដួលកីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine នៅជុំទី២ (១៦នាក់ចុងក្រោយ), ផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maitha នៅជុំទី៣ (វគ្គ ៨នាក់ចុងក្រោយ) និងផ្ដួលកីឡាការិនីអ៊ីស្រាអ៊ែល Aronov…

  • អបអរសាទរ! វីរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសជើងឯកពិភពលោក ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ នៅវគ្គផ្ដាច់ព្រ័ត្រ

    អបអរសាទរ! វីរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសជើងឯកពិភពលោក ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ នៅវគ្គផ្ដាច់ព្រ័ត្រ

    អាប៊ូដាប៊ី៖ វីកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship 2022 នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ហើយ បន្ទាប់ពីឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រ មុននេះបន្តិច។ សូមបញ្ជាក់ថា មេដាយមាសនេះ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក-ម៉ិកស៊ិក បានយកឈ្នះ៥ប្រកួតជាប់ៗគ្នា លើវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៥២គីឡូក្រាម ក្នុងចំណោមបេក្ខភាពប្រកួតប្រជែង ១៧រូប ដោយប្រើប្រព័ន្ធប្រកួតជម្រុះចាញ់ធ្លាក់ ។ប្រកួតដំបូងឈ្នះដោយស្វ័យប្រវត្តិ។ជុំទី២៖ កីឡាការិនីហ្វីលីពីនជុំទី៣៖ ផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម។ជវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖ ផ្ដួលកីឡាការិនីអ៊ីស្រាអ៊ែល។និងវគ្គផ្ដាច់ព្រ័ត្រ៖យកឈ្នះកីឡាការិនីអេស្ប៉ាញ៕ (រូបភាព Camsoc )ចាន់ វិចិត្រ

  • កីឡាករប្រណាំងម៉ូតូ ជា លីឃាង ប្តេជ្ញាប្រជែងយកលទ្ធផលល្អជូនកម្ពុជាពីព្រឹត្តិការណ៍ អន្ដរជាតិ Extreme Enduro Sanlim Husqvarna Championshipនៅប្រទេសកូរ៉េ

    កីឡាករប្រណាំងម៉ូតូ ជា លីឃាង ប្តេជ្ញាប្រជែងយកលទ្ធផលល្អជូនកម្ពុជាពីព្រឹត្តិការណ៍ អន្ដរជាតិ Extreme Enduro Sanlim Husqvarna Championshipនៅប្រទេសកូរ៉េ

    ភ្នំពេញ៖ កីឡាករប្រណាំងម៉ូតូលំដាប់ពូលរបស់កម្ពុជា ជា លីឃាង ដឹកនាំ ដោយលោក សេង តារា បានចេញដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយ កាលពីយប់ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ ដើម្បីទៅចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍អន្ដរជាតិ Extreme Enduro Sanlim Husqvarna Championship 202។ ថ្លែងប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរ កីឡាករ ជា លីឃាង បានលើកឡើងថា ក្នុងនាមជាកីឡាករម៉ូតូតំណាងជាតិម្នាក់មានឱកាសចេញទៅប្រណាំងនៅប្រទេសកូរ៉េ ដែលជាការប្រកួតកម្រិតអន្តរជាតិនេះ រូបគេពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់។ ជុំវិញការចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍ប្រជុំដោយអ្នកខ្លាំងនេះ ជា លីឃាង ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធផល ដើម្បីនាំយកលទ្ធផលល្អមកជូនកម្ពុជា។ លោក សេង តារា ដែលជាអ្នកឧបត្ថម្ភកីឡាករ ជាលីឃាងទៅចូលរួមការប្រណាំងនៅប្រទេសកូរ៉េបានលើកឡើងថា ក្នុងនាមអ្នកស្រលាញ់ចូលចិត្តវិស័យកីឡាយានយន្ដកម្ពុជា ១រូប ដែលកំពុងស្នាក់នៅប្រទេសកូរ៉េ ពេលទទួលបានដំណឹងពីការប្រណាំងម៉ូតូ Enduro Round-2 នៅប្រទេសកូរ៉េ លោកក៏មានឆន្ទៈចង់ឃើញកីឡាករកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ ដូចកីឡាករប្រទេសផ្សេងៗ ដើម្បីនាំមកនូវកេរ្ដិ៍ឈ្មោះ និងកិត្តិយសកម្ពុជា បង្ហាញដល់អន្ដរជាតិ ។លោកថា នេះជាជំហានថ្មីមួយ ដើម្បីបង្ហាញពីសក្ដានុពលកីឡាករម៉ូតូត្រៃកម្ពុជាលើឆាកអន្ដរជាតិ ហើយលោកក៏រីករាយ ក្នុងការរ៉ាប់រងរាល់ការចំណាយរបស់កីឡាករលំដាប់លេខ១…

  • លោក ឆាយ សឿន៖ ស្នើអោយអាជ្ញាកណ្តាល ចៅក្រមវ័យក្មេង ប្រឹងប្រែងក្រេបយកចំណេះដឹង ដើម្បីឈានទៅចាប់យកឪកាសក្លាយជាអាជ្ញាកណ្តាលអន្តរជាតិ

    លោក ឆាយ សឿន៖ ស្នើអោយអាជ្ញាកណ្តាល ចៅក្រមវ័យក្មេង ប្រឹងប្រែងក្រេបយកចំណេះដឹង ដើម្បីឈានទៅចាប់យកឪកាសក្លាយជាអាជ្ញាកណ្តាលអន្តរជាតិ

    ភ្នំពេញ៖ លោក ឆាយ សឿន សមាជិកគណកម្មការបច្ចេកទសបណ្តុះបណ្តាល អភិវឌ្ឍន៍សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជា បានស្នើអោយអាជ្ញាកណ្តាល ចៅក្រមវ័យក្មេង ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីពេលថ្មីនេះថា សូមប្រឹងប្រែងក្រេបយកចំណេះដឹង ដើម្បីឈានទៅចាប់យកឪកាសក្លាយជាអាជ្ញាកណ្តាលអន្តរជាតិ និងពិភពលោក សម្រាប់កម្ពុជា ស៊ីហ្គេម ឆ្នាំ២០២៣។លោក ឆាយ សឿន បញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២នេះ កម្ពុជាមានមន្រ្តីបច្ចេកទេស ជាអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិតែម្នាក់ប៉ុណ្ណោះ គឺកម្រិតអាស៊ី គឺលោកផ្ទាល់តែម្តង។ ដូច្នេះលោក បានជំរុញលើកទឹកចិត្តអោយសិក្ខាកាមវ័យក្មេងដែលទើបបញ្ចប់វគ្គ និងមានសមត្ថភាពគ្រប់គ្រាន់លើផ្នែកភាសា ព័ត៌មានវិទ្យា និងមានបទពិសោធន៍ធ្លាប់ឆ្លងកាត់ធ្វើជាអាជ្ញាកណ្តាល ចៅក្រម សូមបន្តឈោងចាប់ឪកាសទៅរៀនបន្ថែម វគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិនាពេលខាងមុខ ដើម្បីអោយកម្ពុជាមានអាជ្ញាកណ្តាលកម្រិតអន្តរជាតិពោរពេញដោយសមត្ថភាពអោយបានច្រើន ត្រៀមចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិដូចបណ្តាប្រទេសដ៏ទៃទៀត ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។ មន្រ្តីអាជ្ញាកណ្តាលកម្រិតអាស៊ីរូបនេះ បន្តថា ឆ្នាំ២០២៣ បើយើងមានមន្រ្តីបច្ចេកទេសកម្រិតអន្តរជាតិច្រើន គឺយើងអាចកាត់បន្ថយការចំណាយថវិកាអញ្ជើញពីមន្រ្តីអន្តរជាតិមកចូលរួមរៀបចំស៊ីហ្គេម ពីព្រោះថា សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន…

  • អបអរសាទរ! វីរកីឡាការិនី ខាន់ ចេសា ឡើងវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួម

    អបអរសាទរ! វីរកីឡាការិនី ខាន់ ចេសា ឡើងវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួម

    វីរកីឡាការិនី ខាន់ ចេសា បានយកឈ្នះគូប្រកួតឲ្យបោះបង់ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina មុននេះបន្ដិច ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 នៅប្រទេសអារ៉ាប់រួម ។ ចំពោះការប្រកួតនៅវគ្កផ្តាច់ព្រ័ត្រ នឹងធ្វើនៅម៉ោង១៩:០០ នៅកម្ពុជា ។ ប្រភព៖ Cambodia 2023

  • សហព័ន្ធកីឡាហុកគី ទទួលធ្វើជាម្ចាស់រៀបចំស៊ីហ្គេមលើកដំបូងដាច់ខាតត្រូវតែល្អដូច គេ ឬលើសគេ

    សហព័ន្ធកីឡាហុកគី ទទួលធ្វើជាម្ចាស់រៀបចំស៊ីហ្គេមលើកដំបូងដាច់ខាតត្រូវតែល្អដូច គេ ឬលើសគេ

    ភ្នំពេញ៖ កីឡាហុកគីបានបង្ហាញវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណជាជិត១០ឆ្នាំមកហើយ ប៉ុន្តែកីឡាលេងជាក្រុមមួយនេះ ពុំទាន់ ទទួលបានប្រជាប្រិ យភាពនិងការគាំទ្រដូចប ណ្តាប្រ ភេទកីឡា ផ្សេងៗទៀតឡើយ ។ ទោះបីជាបែបនេះក្តី ក្នុងអាណត្តិថ្មី ឆ្នាំ២០១៩ដល់២០២៣ ដោយ មានការជំរុ ញពី ថ្នាក់ដឹកនាំតែងតែបញ្ជូនអត្តពលិកកីឡាហុកគីទៅប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់ ដោយចាប់ផ្តើ មពី លទ្ធផលចាញ់ច្រើនរហូតឡើងដល់ស្មើរឬក៏លទ្ធផលឈ្នះក៏មានក្នុងប្រកួតអន្តរជាតិនោះ កីឡាហុកគី ត្រូវ បានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានសម្រេចដា ក់បញ្ជូលទៅ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ជាមួយនឹងការត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជានោះ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានអះអាងថា ហុកគី បានត្រៀមខ្លួនរួចរាល់អស់ហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ធនធានកីឡាករកី ឡាការិនីក្នុងសា លនិងក្រៅសាល ពិសេស គឺ មន្រ្តីចៅក្រមមួយចំនួន ខណៈដែលក្រុមអាជ្ញាល កណ្តាលតម្រូវចាំបាច់ ឲ្យមានការផ្តត់ផ្គង់ពីសហព័ន្ធកីឡាហុកគីអន្តរជាតិជាអ្នកចាត់ចែង។អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះ សហព័ន្ធបានដាក់ វិញ្ញាសាសក្កានុពលរបស់ខ្លួនចំនួន៣ ហើយសហព័ន្ធរំពឹងខ្ពស់ថា នឹងដណ្តើមបានមេ ដាយក្នុងក…

  • ក្រសួងអប់រំ យុវជន និងកីឡារៀបចំសិក្ខាសាលា ស្ដីពីការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាអាស៊ាន

    ក្រសួងអប់រំ យុវជន និងកីឡារៀបចំសិក្ខាសាលា ស្ដីពីការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាអាស៊ាន

    លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិតនៃក្រសួងអប់រំ យុវជន និងកីឡាគូសបញ្ជាក់ថា ក្នុងនាមនាយកដ្ឋានជំនាញទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងបានរៀបចំសិក្ខាសាលា ស្ដីពីការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាអាស៊ានពីអាយុ៧ដល់២៤ឆ្នាំ នៅគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្ដមសិក្សា។ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ពីគោលបំណងចម្បងនៃសិក្ខាសាលានេះ ដូចជា ១-ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើវិស័យអប់រំកាយ និងកីឡា។ ២-ពង្រឹងការអនុវត្តក្របខណ្ឌកម្មវិធីសិក្សាថ្នាក់ជាតិ ឱ្យបានពេញលេញ២ម៉ោងក្នុងមួយសប្ដាហ៍ ហើយក្នុងនោះដែរគឺ ការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាសិស្ស និស្សិត ដែលកំពុងសិក្សាក្នុងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឧត្ដមសិក្សា។ ៣-ក្លាយជាគ្រូបង្គោលថ្នាក់ក្រោមជាតិតាមរាជធានី ខេត្ត ចូលរួមបំប៉នបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូនៅសាលារបស់ខ្លួន សាលាឧបសម្ព័ន្ធ កម្រង និងក្រុង ស្រុក ខណ្ឌរបស់ខ្លួន។ ៤-ជាអ្នកពិនិត្យតាមដាន វាយតម្លៃ និងបូកសរុបផទ្ធផលប្រចាំឆ្នាំនៃការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងអស់នៅក្រោមឱវាទរបស់ខ្លួន។ ៥-ថ្នាក់ក្រោមជាតិចូលរួមសហការជាមួយអង្គភាពជំនាញថ្នាក់ជាតិ ដើម្បីរៀបចំចងក្រងតេស្តកាយសម្បទាកុមារ និងយុវជនពីអាយុ៧ ដល់២៤ឆ្នាំតាមរាជធានី ខេត្តទាំង២៥ រៀងរាល់ឆ្នាំ។ ស្របតាមគោលបំណងខាងលើ ដើម្បីឆ្លើយតបចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តោតលើសមាសភាគអប់រំទាំង៥ រួមមានការអប់រំបញ្ញា អប់រំសិល្បៈ អប់រំពលកម្ម អប់រំសោភ័ណ្ឌ និងអប់រំកាយ និងកីឡា ក្នុងនោះការរៀបចំចងក្រងទិន្នន័យតេស្តកាយសម្បទាអាស៊ាន គឺជាការងារមួយចាំបាច់…